| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
ល្បើកថ្មីកេរកាលថ្មីបណ្ដាំក្រមង៉ុយរំលឹកដាស់តឿនប្រដៅជនប្រុស្រីជីវប្រវត្ដិ បណ្ដាំក្រមង៉ុយ

បណ្ដាំក្រមង៉ុយ

នេះបទព្រហ្មប្រាជ្ញប្រែ
កុំខ្ជិលកុំល្ងង់ពេក
កំណើតកើតជាមនុស្ស
មនុស្សល្ងង់មិនផ្អើលភ្ញាក់
ពូជមនុស្សទោះខ្ពស់ទាប
ពូជល្ងង់មិនបានបួស
ពូជខ្លៅមិនសូវប្រាជ្ញ
អូវពុកម្តាយស្លូតត្រង់
អូវពុកគ្មានតំរិះ
ដាស់តឿនកើនរំលឹក
កូនកាចបំពេញទុក្ខ
អូវពុកម្តាយក្សត់ខ្សោយ
អ្នកល្ងង់ហេតុពីខ្ជិល
កាលអង្គព្រះសាស្តា
លោកសង្ឃខ្លះចេះស្ទើរ
ទំលាប់ទំនៀមខ្មែរ
ស្រុកសៀមលាវបារាំង
ជាតិខ្មែរមិនចេះខ្មាស
មិនចេះលេខអក្សរ
ភ្នែកជាភ្លឺក្រលែត
មនុស្សក្រហេតុពីខ្ជិល
ម្យ៉ាងក្រពីព្រោះល្ងង់
អ្នកមានៗគំនិត
អ្នកល្ងង់និងអ្នកចេះ
មានរូបមានជីវិត
ល្ងង់ម្យ៉ាងមានអំណាច
អ្នកចេះតំរិះដល់
ចេះម្យ៉ាងមានអំណាច
ប្រាជ្ញម្យ៉ាងចេះសព្វសុស
កូនចៅទោះធំតូច
កូនចៅទាំងស្រីប្រុស
ភ្នែកបើកភ្លឺមានពិត
រៀនរកស៊ីលក់ទិញ
អោយរៀនលេខនព្ធន្ត
ជញ្ជីងភ្នែកមានល្បាក់
ភ្នែកមនុស្សធំរលីង
ចិនមានពីដូរលក់
ខ្មែរអាងស្រូវក្នុងដោក
ធ្វើស្រែនឿយហត់ណាស់
ជាតិខ្មែរអិតគំនិត
ចិនមកពីស្រុកនាយ
កែវកចង្រ្កានឆ្នាំង
ទំនិញមានគ្រប់មុខ
ឈប់រែកដេកអង្គុយ
ចិនច្រើនខ្មាំងចិត្តខ្មៅ
ជាតិខ្មែរច្រើនអិតខ្មាស
កំណើតអ្នកផឹកស្រា
អាម្យ៉ាងបែកលួចឆក់
ថាចិនមិនចេះកាញ់
ត្រូវស្រាចង់ស៊ីឆ្ងាញ់
ផឹកទឹកបោយត្រលោក
ជាតិចិនកំណាញ់ស្វិត
ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់
ជាតិចិនសុទ្ធសឹងស
មានផ្ទះមានដំណាំ
ខ្មែរច្រើនខ្ជិលប្រមឹក
កូនអើយរឿងដំណាំ
រាជការវាស់មានថ្លៃ
ដូងស្វាយអំពៅចេក
ទេសអែកសំពត់ស
បន្លែដាំគ្រប់មុខ
ម្លូស្លាថ្នាំខ្ទឹមម្រេច
ត្រីងៀតផ្អកប្រហុក
ដូរទុកដាក់ដំកល់
អំបិលទិញមួយចុង
អំបិលមួយស្រូវបី
កូនចៅទាំងប្រុសស្រី
ទំនេរល្ហែធ្វើការ
រាល់រូបទាំងប្រុសស្រី
ចាស់ម្យ៉ាងសាងសីលទាន
ចាស់ម្យ៉ាងសាងផលកម្ម
មិនជឿមគ្គជឿផល
ព្រះអង្គមានពុទ្ធដីកា
នឹងបរផ្លូវវៀចត្រង់
រាល់រូបទាំងតូចធំ
កងសីលមានអង្គប្រាំ
គួរខំសាងសីលទាន
កូនចៅរិះរេគិត
មើលចាស់ណាត្រឹមត្រូវ
គោរពគុណទាំងបី
សាសនានៅវែងឆ្ងាយ
អិលូវចិតប្រាំបី
មានពាក្យចាស់ដំណាល
ហេតុនេះអស់កូនចៅ
តំណពីថ្ងៃនេះ
ដល់សាសនាគ្រប់គ្រាន់
ថាកើតអន្តរកប្ប
គួរគិតកុំសាងកម្ម
នឹងរួចពីកាប់ចាក់
នេះហៅច្បាប់បណ្តាំ
ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី
ខំរៀនលេខរៀនអក្ខរា
មើលអោយធ្លុះទោះឆ្ងាយជិត
ដូចភ្នែកខ្វាក់ទាំងសងខាង
កាត់តាមភាពត្រកូលផៅ
ទុកជាទោសនឹងសាសនា
ពូជកោងកាចមិនសូវស្លូត
ចិត្តមិនចង់អោយកូនខ្លៅ
ឃើញកូនចេះមិនដែលខឹង
ជេរល្ងាចព្រឹកខ្លាចកូនក្រ
ម្តាយអូវពុកមានបារម្ភ
កុំបណ្តោយអោយអាប់យស
អិតមន្ទិលរឿងធម៌អាថិ
មានថេរាមានថេរី
ចេះភ្លើៗធ្វើអោយភ្លាត់
ខំធ្វើស្រែចង់បានស្រូវ
ចេះតតាំងពីដូនតា
នាំពីចាស់គំនិតខ្លី
មុខមាត់ល្អប្រាជ្ញាអាប់
ល្ងង់ព្រោះហេតុមិនខំប្រឹង
មិនរមិលមើលមុខក្រោយ
ជួញលិចលង់មិនលៃលក
ដេកដើរគិតកើតរវល់
បើនឹងរិះរាយរៀបរាប់
មិនចេះគិតចង់ដឹងអ្វី
ល្ងង់កោងកាចអាងចាក់កាប់
អ្នកល្ងង់ឆ្ងល់មិនសល់ក្រ
អ្នកខ្លៅខ្លាចអោនសំពះ
ប្រព្រឹត្តខុសនោះមិនដឹង
ខុសខិលខូចខឹងវាយជេរ
ការត្រូវខុសគួរគិតក្រែង
មើលឃើញជិតៗរៀងអាយ
ខាតចំណេញគិតអោយដល់
បូកហាគុណអោយមាំមួន
មើលអោយជាក់កុំប្រមាណ
ភ្នែកជញ្ជីងគេចុចល្អិត
ស្រូវកន្ទក់កន្តាំងតៅ
ដូរថ្លៃថោកអាក្រក់ល្អ
ចិននៅផ្ទះដេកចំខែង
ស៊ីមិនគិតមើលខុសត្រូវ
មានសំពាយជារបស់
ផ្សំកំលាំងនិងប្រាជ្ញា
ផ្ទាល់ផ្ទេរទុកដាក់ដោយធុន
រាប់កាក់លុយប្រមូលទុក
កន្តាំងតៅធ្វើជាស្រែ
ស្រេកស្រាណាស់ផឹកជឿសិន
បែកប្រាជ្ញាច្រើនកន្លែង
មារយាទអាក្រក់មិនបានល្អ
ប្រាប់សំលាញ់ពួកម៉ាកមិត្ត
ធុំឆាខ្លាញ់បក់ឆួលក្លិន
មារយាទទាបថោករិកសៀធី
នឹកក្នុងចិត្តមិននិយាយ
ទាបថោកដល់ប្រពន្ធកូន
មានទ័លក្រខ្សត់ខ្លះដែរ
កាប់ដីដាំដោយកៀនកោះ
កែងកោងរិកអួតអម្បូរ
គួរតែដាំអោយគ្រប់មុខ
ផ្តិតមេដៃផ្តាច់ជាកេរ
កុំខ្ជិលពេកដេកប្រចាំ
ដីវាលល្អដាំកប្បាស
យកគ្រាប់ទុកដាំបន្ត
លូតលាស់លេចពីស្រោចទឹក
ខ្មែរគ្រប់ស្រុកទិញដូរយួន
ស៊ីអោយដល់ខួបខែវិញ
ច្រកពេញអុងអាងខាងលិច
វាល់នឹងល្អីទូលកណ្តៀត
គួរគប្បីប្រុងគំនិត
សូត្រធម៌អាថិទាំងប្រុសស្រី
កាលចេះស្តីព្រោះចេះស្តាប់
មិនបំពានខុសពុទ្ធដិកា
ស្អប់សីលប្រាំដូចសត្រូវ
ធ្លាក់ទៅដល់អបាយបួន
ប្រៀបអុបមាជាទីតាំង
រឺនឹងចង់បរគេចវេះ
ចូលរូងភ្នំរូងគុហា
វេរាកម្មដិតដោយដាន
យកនិពា្វនជាត្រើយថ្នល់
មើលគំនិតចិត្តដូនតា
ចុះក្នុងផ្លូវកន្លងច្បាប់
សូត្របាលីតាមចំណាំ
កន្លងបា្លយជាងពីរពាន់
នៅម្ភៃមួយខាងក្រោយ
ថាកណ្តាលព្រះសាសនា
ទោះល្ងង់ខ្លៅយ៉ាងណាមិញ
រៀនតំរិះកុំរាយមាយ
ជួបប្រាំពាន់ទៅខាងមុខ
គុំសម្លាប់គ្នាបងប្អូន
កាន់សីលប្រាំចាំដំកល់
មិនបានធ្លាក់ទៅនរក
ថាពាក្យប្រាំៗមួយផ្ទូន
អោយប្រិតប្រុងស្មាតី
រៀនគ្រប់សព្វធម៌អាថិ
ចេះស្ទាត់ប្រាកដពិត
មានរូបគ្មានអ្វីអាង
អាក្រក់ល្អសខ្មៅ
អ្នកបួសចេះធម៌អាថិ
ពូជត្រង់ៗរហូត
ជេរវាយស្តីប្រេដៅ
ឃើញកូនខំប្រិតប្រឹង
ចង់អោយតែកូនល្អ
កូនស្លូតដឹងគួរសម
ខំរៀនអោយបានខ្ពស់
គួរកូនចៅសិក្សា
ភិក្ខុភិក្ខុនី
ព្រះអង្គទ្រង់សន្មត
អ្នករៀនច្បាប់ខុសត្រូវ
ចេះលេខចេះអក្ខរា
ល្ងង់ដប់ចេះពីរបី
ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់
កើតទាស់មានចិត្តខឹង
ម្យ៉ាងខ្សត់ពីព្រោះខ្សោយ
ទិញថ្លៃទៅលក់ថោក
ប្រាជ្ញាជារិសគល់
អ្នកចេះប្រសើរគាប់
រូបប្រុសរិកដូចស្រី
ឆាប់ខឹងមិនដឹងច្បាប់
ចេះល្អិតចិត្តជាល្អ
គេខុសជេរដៀលត្មេះ
មិនគិតពិនិត្យថ្លឹង
មារយាទខ្លួនខុសគេ
គិតគ្រប់សព្វកន្លែង
ភ្នែកធ្មេចមើលឃើញឆ្ងាយ
អោយដឹងការកិច្ចកល
ដីសនិងក្តារឆ្នួន
ក្រែងខុសខាតមិនខាន
អ្នកល្អថ្លឹងប្រឹងប្រឹត
របស់ទោះឆ្អិនឆៅ
អស់ស្រូវទៅជាក្រ
ផ្ទះចិនពីរបីល្វែង
ជឿចិនរាល់រដូវ
មិនទាន់ចេះខ្មែរសោះ
អំរែកជិះលើស្មា
ចិនរែកមិនដែលពុន
អូវទិនស្រាពីមុខ
គ្មានត្បាល់គ្មានអង្រែ
គំនិតគិតមិនឆ្អិន
អ្នកម្យ៉ាងបែកខាងល្បែង
ផឹកចោលការរបរ
គូកនទោះឆ្ងាយជិត
ឃើញបាយសម្លឆ្អិន
ចិនប្រើសែងរែកលី
មារយាទខ្មែរច្រើនរាយមាយ
អាប់យសទាំងបងប្អូន
ស៊ីផឹកស្និទ្ធតាមសែ
ដំឡូងត្រាវចេកម្នាស់
ខ្វះលុយអង្គុយថ្ងូរ
ដីកេរម្តាយអូវពុក
មិនវាស់លេងទទេ
ម្លូស្លាម្រេចខ្ទឹមថ្នាំ
កុំខ្ជិលតាមចាស់ៗ
ចាក់ដីជាតិល្អៗ
បានផលផ្លែរឺស្លឹក
អំបិលធូបក្រមួន
អោយបរិបូរពោរពេញ
កុំទិញក្តោបខ្ចប់វេច
ខ្លួនក្រត្រដរេឆ្លៀត
ចិញ្ចឹមជន្មជីវិត
អោយត្រឹមត្រូវបាលី
ម៉ែអូវតំរូវប្រាប់
កូនកាត់តាមមេបា
កូនកាត់តាមម៉ែអូវ
កងកម្មចាំគំគួន
ដូចគេមានកំលាំង
កង់វិលមិនរបេះ
យកថ្មផ្ទាំងរាំងទ្វារ
នរកប្រេតតិរច្ឆាន
យូរឆាប់គង់តែដល់
ប្រព្រឹត្តខុសសាសនា
ចាស់ស្តីគប្បីស្តាប់
រក្សាអង្គសីលប្រាំ
សព្វថ្ងៃលៃគ្នេគ្នាន់
កូនចៅកុំបណ្តោយ
ទំនាយក្បួនតំរា
ខំអុស្សាហ៏ទន្ទេញ
កូនណាមិនស្វាធ្យាយ
ទំនាយរាយទំនុក
មិនដឹងតាដឹងដូន
ខំសាងមគ្គសាងផល
ព្រះសិរអារ្យត្រាស់ខាងមុខ
បទព្រហ្មគ្រប់ឃ្លាបួន
គួរគប្បីអោយអុស្សាហ៏។
ប្រាជ្ញាផ្សំនឹងគំនិត ។
គិតការអ្វីបានគ្រប់យ៉ាង។
សាងបាបថោកកើតមកខ្លៅ។
កាត់កូនចៅដូចដូនតា។
កូនសិក្សាខំរៀនសូត្រ ។
ពូជភរភូតមិនផុតផៅ ។
អោយកូនចៅបានចេះដឹង។
អូវពុកដឹងតែងត្រេកអរ។
លោមអង្វរអោយកូនខំ។
មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។
គ្រាន់សង្រ្គោះដល់មេបា។
រៀនអក្ខរាទាំងប្រុសស្រី។
ធម៌បាលីចេះចាំស្ទាត់។
សិក្ខាបទដល់អិលូវ ។
ទុកជាផ្លូវភ្លឺប្រាជ្ញា។
សរសេរចារទាំងប្រុសស្រី។
ចេះជួញក្តីមិនចេះច្បាប់។
គេសូត្រប្រាប់ទើបបានដឹង។
ពឹងរកគេសរសេរអោយ។
ញឹងខាងអោយរង្វើលរក ។
ចេះតែយកគិតមិនយល់ ។
កើតអំពល់អំពីទ្រព្យ។
ល្ងង់អិតភ័ព្វអាប់រាសី។
នឹងហ៊ានស្តីគ្មានគេស្តាប់។
កាលណាស្លាប់គេត្រេកអរ។
សួយអាករចូលមិនខ្វះ។
អ្នកខ្លៅខ្លះគេលបខឹង។
ប្រាជ្ញប្រិតប្រឹងប្រដៅគេ។
មិនគ្នាន់គ្នេរកិរិយាអែង ។
តែងនឹងមានរាល់រូបកាយ ។
សព្វសុសសាយមិនសេសសល់។
ទើបកើតផលប្រយោជន៏ខ្លួន។
ក្រែងចិនយួនបំបាត់បាន។
ធ្លាប់រាប់អានកុំទុកចិត្ត។
ព្រោះអាណិតខ្មែរល្ងង់ខ្លៅ ។
សំពត់អាវខោខ្មៅស។
អង្វរចិនជឿស្រូវអែង ។
មានកន្លែងជង្រុកស្រូវ។
កេរ្តិ៍ម៉ែអូវចិនអូសអស់ ។
គ្មានកេរកោះស្រែចំការ ។
មានម្លូស្លាជាដើមទុន។
ស្រូវជោរជន់ពេញជង្រុក។
ទុកជាធ្នាក់ទាក់កខ្មែរ ។
អង្ករខ្មែរចូលបាវចិន ។
ផឹកបង្ហិនតែទ្រព្យអែង ។
មិនគិតក្រែងខ្លាចខ្លួនក្រ ។
ផឹកថ្មើម៉ានចិនមិនគិត ។
រឹតប្រមូលលុយអោយចិន ។
ផ្គាប់ចិត្តចិនយកបាយស៊ី។
ស៊ីញយៗចិនមើលងាយ ។
រលាយទ្រព្យអភ័ព្វខ្លួន។
ដល់តាដូនពូជពង្សខ្មែរ។
តមបាយខ្មែរមិនស៊ីសោះ ។
ស៊ីមិនអស់ទុកលក់ដូរ ។
កើបបង្ហូរស្រូវជង្រុក ។
មិនត្រូវទុកចោលទំនេរ ។
រេរិះយកពន្ធរាល់ឆ្នាំ ។
ត្រូវតែដាំកុំអោយខ្វះ។
មនុស្សនឿយណាស់មិនដែលក្រ។
បង្ការស្លពេលល្ងាចព្រឹក។
កុំឆ្មើងរិកវាក្រខ្លួន។
ពីតាដូនតែងដូរទិញ។
ខាតចំណេញកុំទិញតិច។
អស់រំពេចគេចទិញទៀត។
មារយាទយ៉ាងហ្នឹងកុំប្រព្រឹត្ត។
គិតអោយវែងកុំគិតខ្លី។
ដូចស្រដីខាងដើមស្រាប់ ។
កូនចៅត្រាប់តាមដូនតា។
មិនទៅណាឆ្ងាយពីផ្លូវ។
អាស្រូវភាសវិនាសខ្លួន ។
គេចវេះពួនមិនកំបាំង ។
សំរាំងទុកទឹមរទេះ ។
ជិះជើងគេមិនឃ្លាតឃ្លា។
កម្មវេរាតោងតាមបាន ។
ខានឃាត់ខាំងរាំងមគ្គផល ។
កុសលជួយចាកសង្សារ ។
គេចកិរិយាកុំធ្វើត្រាប់ ។
ប្រិតព្រៀងប្រាប់អោយប្រុងចាំ។
កម្មវេរាតាមមិនទាន់ ។
មិនទាន់គ្រប់ជាងប្រាំរយ។
អោយលិចលង់ក្នុងសង្សារ។
ថានឹងរៀវហើយរីកវិញ ។
បំពេញពាក្យពុទ្ធទំនាយ។
មិនរលាយរលត់ទុក្ខ។
ថាអូវពុកម្តាយស្អប់កូន។
សូន្យសីលទានមិនមានសល់។
នឹងបានដល់ឋានសាន្តសុខ។
រាសាយទុក្ខសោករាល់ថ្ងៃ។
ជួនចែងចប់ម្ល៉េះហើយហោង។

 អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
Khmer Culture Center in Switzerland, Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rightsreserved.