|
សេចក្ដីផ្ដើម
រឿងរ៉ាវទាំងនេះ លោកជីវ តាក់គង់(១) បាននិពន្ធឡើងក្នុងសម័យសន្ដិវង្ស
ងន់(២) គឺនៅស្រុក វ៉េងតា(៣)ហើ
យក្រោយមកលោកហ្កូវគង់ បានកែសំរួលក្នុងរវាង រាជសន្ដិវង្ស ម៉េង(៤)ក្នុងស្រុកសេងអាន(៥)
១ = នេះតាមសំលេងចិនទាជីវ
បើអានតាមសំលែងចិនប៉េកាំង : ចូវតាក្វាន់ តែយើងធ្លាប់មកថា ជីវតាក្វាន់ៗ។
២ = សន្ដិវង្សងន់នេះ មានស្ដេចច្រើនអង្គ តែនេះក្នុង គ.ស ១២៩៥ គឺត្រូវលើស្ដេចឈ្មោះ ងន់
សេងចុង នាមសំ
រាប់រាជវង្ស ងន់ចេង។ ៣ = ស្រុកវេងតា នៅក្នុងខេត្ដជាក់កាង (ចិនខាងត្បូង)។ ៤ = សន្ដិវង្សម៉េង
ចូលមកក្នុង
សតវត្សទី ១៣ -១៤ នៃគ.ស។ ៥ = នៅក្នុងខេត្ដហោណាំ (ហូណាន់)។
សេចក្ដីអធិប្បាយទាំងស្រុងមានដូចតទៅ៖
ចេនឡា រឺ ចាមឡា អ្នកប្រទេសហៅខ្លួនអែងថា «កាន់ផៃចឺ»
តាមកំនត់ខ្លះរបស់ពួកបស្ចឹមប្រទេស បានហៅថាកាំ
ពូចឺ ដែលមានសំលេងស្រដៀងនឹង «កាំពួចេ» ដែរ។
ខ្ញុំចាប់ធ្វើដំនើរចេញពីស្រុក «អ៊ូជីវ» ទៅដល់សមុទ្រ «កាវជីវ»
ក៏បានទៅដល់ទីក្រុងចាម្ប បន្ដដំនើរបន្ដោយខ្យល់
ចេញពីក្រុងចាម្ប ទៅអស់រយៈពេលកន្លះខែទៀត ក៏បានទៅដល់ស្រុក ចេញផូវ (ជម្ពូ?)
ដែលជាព្រំដែននៃប្រទេ
សនេះ។ លុះចេញពីចេងផូវទៅទៀត ឆ្លងសមុទ្រ ឃុនលុន ក៏ទៅដល់មាត់ពាម
គឺបែកចេញពីមាត់សមុទ្រទៅ
ជាដៃទន្លេច្រើនច្រកណាស់។ក្នុងបន្ដាច្រកទាំងនោះ មានតែច្រកទី៤ទេ
ទើបអាចចូលទៅបាន ក្រៅពីនេះគេដឹង
ថា មានទឹករាក់ណាស់ នាវាធំៗមិនអាចធ្វើដំនើរបានឡើយ ត្រង់ពាមមានច្រកនោះ
ឃើញមានព្រៃទ្រុប ហើយ
ក្រៅពីនេះមានវាលខ្សាច់ពណ៌លឿង និងមានដើមបបួសនិងអំពៅព្រៃ
ដុះបែកផ្កាសសំព្រួស ម៉្លោះហើយ អ្នកដំ
នើរពិបាកចំនាំច្រកចូលទៅណាស់។
ចូលផុតពីមាត់ពាម
ធ្វើដំនើរប្រមាណកន្លះខែទៀត ទើបបានទៅដល់ស្រុកមួយឈ្មោះ ឆេនាំ (ឆ្នាំង?)
ដែលជាខេ
ត្ដមួយនៃប្រទេសនេះ។ លុះធ្វើដំនើរពី ឆេនាំ បន្ដោយតាមទឹកហូរទៅជើង អស់ពេល
១០ថ្ងៃទៀត កាត់ភូមិ ពូ
លូវឈឹង (ប្រែថាភូមិកន្ដាលផ្លូវ) ហ៊ុតឈឹង (ភូមិព្រះពុទ្ធ)(១)
ឆ្លងកាត់សមុទ្រទឹកសាប(២) ទៅទៀត ទើបបានដល់
ទីក្រុង កាងពាងឈូ (កំពែងជូរ?)។ ក្នុងនេះ មានទំហំ ៥០ លី (១លីប្រវែង
១.៨០០ហត្ថ) បើតាមសៀភៅពួកប
ស្ចឹមប្រទេសសរសេរថា ប្រទេសនេះ មានទំហំដី៧.០០០លី និងមានព្រំប្រទល់
ខាងជើងទល់នឹងក្រុងចំប៉ា គឺត្រូវ
ធ្វើដំនើរ អស់ពេលកន្លះខែ
ខាងនិរតីនៅឃ្លាតពីស្រុកសៀមចំងាយផ្លូវកន្លះខែដែរ
នៅខាងត្បូងឃ្លាតពីទីក្រុង
«ហួងអ៊ូ» ចំងាយផ្លូវ១០ថ្ងៃ អែខាងកើតប្រទេសនេះគឺមហាសមុទ្រ
ហើយដែលប្រទេសមួយធ្លាប់ទាក់ទង ខាង
សេដ្ឋកិច្ចជាមួយ ស្រុកយើងតាំងពីដើមរៀងមកផង។
១ = លោក ប៉េលីយោត Pelliot សង្ស័យថា ពោធិសាត់
តែពិតគឺ ភូមិព្រៃភព ព្រោះជាពាក្យសំគាល់នាមព្រះពុទ្ធ
ដែរ។ ២ = ពាក្យ ទលេបាលី ប្រែថាសមុទ្ធ សព្វថ្ងៃក្លាយជា ទន្លេសាបវិញ។
នៅគ្រាដែលប្រទេសចិន
(ក្នុងរាជ្យសន្ដិវង្សម៉ុងហ្គោល)
បានត្រួត្រាលើមហាសមុទ្រក្នុងទ្វីបលោកហើយ លោក
ថមពល (មេទ័ពធំ) ឈ្មោះ ចុន តូវ
ដែលនៅឈរប្រចាំការត្រួតត្រាទីក្រុងចាមបានចាត់ មន្រ្ដីពីរនាក់គឺ លោក ហ៊ូ
ប៉េក ហូវ អ្នកមានប៉ានមាស១ និងលោក ឆាយ ហូវ អោយទៅកាន់ប្រទេសចេនលា
តែត្រូវប្រទេសនេះចាប់ឃុំ
ទុកមិនអោយមកវិញ។ លុះមកដល់រដ្ឋកាលស្ដេច ងន់ ចេង (គ.ស.១២៩២) ខែទី៦
ព្រះរាជាអង្គនេះ ទ្រង់ចាត់បេ
សកម្មទូតមួយមកប្រទេសចេនលា ហើយពេលនោះ ខ្លួនខ្ញុំក៏ត្រូវចាត់មកជាមួយដែរ។
គឺនៅក្នុងខែទី ២នៃឆ្នាំបន្ទា
ប់មក យើងបានចាកចេញពីស្រុក ម៉េងជីវ នោះមកទៀត។ លុះថ្ងៃ១៥ ខែទី៣
ទើបដល់ទីក្រុងចាម នៅកន្ដាលផ្លូវ
ជួបនឹងខ្យល់បក់បញ្ច្រាសពីមុខមកវិញ ដែលជាហេតុនាំអោយមានការ
រអាក់រអួលក្នុងដំនើរ។ ដល់មកខែ ៧ដែ
លជាសរទរដូវ ទើបបានមកដល់ប្រទេសនេះ ព្រមចំនុចចុះចូលទៅ(១)។
១ = ត្រង់នេះ តាមសេចក្ដីប្រែលោក ប៉េលីយោត
មិនលឺថា ព្រមចំនុចចូលទេ តែនេះប្រែតាមប្រយោគចិន អក្សរ
ដូច្នេះន័យនេះបានត្រឹមតែថាគេព្រមរាក់ទាក់ទទួលបេសកជនប៉ុណ្ណោះ។
លុះដល់មករដ្ឋកាលស្ដេច តាយ តេក
(គ.ស. ១២៩៧) ខែទី៦ ខ្ញុំជិះនាវាត្រលប់មកវិញ ហើយដល់ថ្ងៃ ១២ ខែ ៨
ទើបនាវាចូលចត ដល់កំពង់ផែស្រុកស៊ីម៉េង។
ចំពោះរឿងប្រពៃណី និង កិច្ចការនៃប្រទេសចេនលានេះ
ខ្ញុំមិនបានដឹងល្អិតល្អន់អស់សេចក្ដីសព្វគ្រប់មែន តែខ្ញុំ
បានដឹងដោយត្រួសៗអាចនឹងជំរាបបានដែរ។
១. បរិវេណនៃក្រុង
បរិវេណនៃក្រុងនេះ មានទំហំ ២០លី មានទ្វារ ៥។
ទ្វារទាំងនោះសុទ្ធតែសាងកំរាស់ជាពីរជាន់ក្នុងក្រៅ គឺនៅ
ទិសខាងកើតមានទ្វារពីរ។ ក្រៅពីនេះ ក្នុងមួយទិស មានទ្វារតែមួយទេ។
នៅក្រៅកំពែងក្រុង សុទ្ធតែមានប្រលា
យទឹកធំៗ ពីក្រៅប្រលាយនោះមានផ្លូវដើរទៅកាន់ស្ពានធំៗ
ហើយនៅសងខាងស្ពាននិមួយៗមានទេវរូបថ្ម ៥៤
ដូចជាមេទ័ពថ្មដ៏ធំៗដូច្នេះដែរ។ រូបទាំងនោះដូចៗគ្នានៅតាមច្រកទាំងប្រាំ។
បង្កាន់ដៃស្ពានទាំងនេះគេធ្វើអំពីថ្ម
ហើយមានឆ្លាក់រូប ពស់ដ៏ធំ(១) ដែលមានក្បាល៩ អែរូបថ្មទាំង ៥៤នោះ
សុទ្ធតែយកដៃចាប់ទាញពស់នេះអែង
ហាក់ដូចជាមិនចង់អោយស្ទុះទៅរួច។ នៅខាង លើខ្លោងទ្វារ
មានពុទ្ធរូបថ្មប្រាំអង្គបែរភ័ក្រ្ដទៅទិសខាងលិច ហើ
យមួយអង្គដែលស្ថិតនៅចំកន្ដាលគេមានទឹកមាសល្អស្រស់ផង។ នៅសងខាងទ្វារ
មានឆ្លាក់រូបដំរីថ្មទៀត។
១ = ពស់នេះ បើតាមខ្មែរគឺជានាគ។ ជីវតាក្វាន់ធ្លាប់ស្គាល់នាគចិន
មានរូបផ្សេងបានជាហៅនាគខ្មែរថាពស់
កំពែងទីក្រុង
គេធ្វើពីថ្មទាំងអស់ មានកំពស់ ២០ ហត្ថតំរៀបថ្មយ៉ាងជិត ហើយមាំណាស់។
នៅពីលើគ្មានស្មៅដុះ
ឡើយ តែនៅ ចន្លោះមួយដុំៗមានដាំដើមជ្រៃ។
អែផ្ទៃក្នុងនៃកំពែងដែលមានចន្លោះពីគ្នាដល់ទៅ ១០០ហត្ថនោះ
ស្ថិតនៅជាដីជំរាល បីដូចជាជំរាលនៃភ្នំ រលីងស្អាតណាស់។
លើកំពែងដែលមានផ្ទៃជាជំរាលនោះ មានទ្វារធំៗ
ដែលបិទជិតនៅពេលយប់ ហើយបើកចំហរនៅពេលថ្ងៃតាំងពីព្រលឹម
និងមានអ្នកយាមប្រចាំការជានិច្ច។ សត្វ
ឆ្កែគេមិនអោយចូលក្នុងទ្វារនេះទេ។
ជនណាដែលធ្លាប់មានទោសត្រូវគេកាត់ម្រាមជើង ក៏មិនអោយចូលដែរ។
កំពែងព័ទ្ធជុំវិញនោះមានជ្រុងជ្រោយល្អណាស់
ហើយនៅជ្រុងនិមួយៗសឹងមានប្រាង្គថ្មមួយខ្ពស់នៅប្រចាំគ្រប់
ជ្រុង។
នៅកន្ដាលទីក្រុងនេះ
មានប្រសាទមាសមួយ(ក) និងនៅជិតខាងនេះមានប្រាង្គប្រាសាទជាង២០ទៀត ព្រមទាំង
មានបន្ទប់ថ្មចំនួនច្រើនបន្ទប់ផង ។
នៅប៉ែងខាងកើតមានស្ពានមាសមួយមានរូបតោមាស២ ស្ថិតនៅអមខាង
ឆ្វេង និងខាងស្ដាំស្ពានមាស។ មានព្រះពុទ្ធរូបមាស ៨អង្គ
តំកល់នៅតំរៀបគ្នាចំពីក្រោមប្រាង្គសិលា។ នៅខាង
ជើងប្រាសាទមាសចំងាយប្រមាណជាងមួយលី
មានប្រាសាទស្ពាន់មួយទៀតដែលមានកំពស់ខ្ពស់ជាងប្រាសាទ
មាស គួរអោយគយគន់ណាស់។ ចំពីក្រោមប្រាសាទស្ពាន់នោះ
ឃើញមានបន្ទប់ថ្មប្រហែលជាដប់ដែរ។ ចេញពី
នេះទៅខាងជើងថែមមួយលីទៀត គឺជាព្រះរាជដំនាក់ដែលស្ដេចគង់នៅ។
នៅក្នុងល្វែងដែលជាព្រះដំនាក់នោះ
មានប្រាង្គមាសមួយទៀត។ ទំនងជាដោយហេតុនេះហើយ ដែលពួកឈ្មួញបរទេសតែងដំនាលថា
ប្រទេសចេន
លាថ្កុំថ្កើងរុងរឿងណាស់។
ក = លោកប៉េលីយោត យល់ថាប្រាសាទនេះ គឺប្រាសាទបាយ័ន។
ចេញពីកំពែងតាមទ្វារខាងត្បូងទៅ
ចំងាយប្រមាណជាជាងកន្លះលី តាមពាក្យចចាមអារាមគេនិយាយថាចេតិយ
លូប៊ូន(១) សង់តែមួយយប់។ ផ្នូរសព រឺ ចេតីយ លូប៊ូន
ស្ថិតនៅក្រៅកំពែងខាងត្បូងជាងកន្លះលី ហើយមានបរិវេណ
ព័ទ្ធជុំវិញប្រមាណជាងដប់លី និងមានបន្ទប់ថ្មច្រើនរយទៀតផង។
នៅស្រះខាងកើតកំពែងនគរប្រមាណ១០លី
មានប្រាសាទថ្មីមួយទៀត(២) មានបរិវេណព័ទ្ធជុំវិញប្រវែង ១០០លី។
នៅក្នុងប្រាសាទនេះ មានព្រះពុទ្ធរូបមួយ
អង្គទ្រង់ផ្ទុំធ្វើពីស្ពាន់ ហើយមានទឹកចេញជានិច្ចពីផ្ចិត
ហូរធ្លាក់ចុះទៅក្នុងស្រះធំមួយ នៅពីខាងជើងប្រាសាទនេះ
។ នៅទិសខាងជើងកំពែងនគរចំងាយប្រមាណ ៥លី មានប្រសាទមាសរាងបួនជ្រុង(៣)
និងមាន បន្ទប់ថ្មជាច្រើ
នរយ ហើយនៅក្នុងនោះគេឃើញមានព្រះពុទ្ធរូបមាស រូបសិង្ហមាស រូបដំរី រូបគោ
រូបសេះ និងវត្ថុដទៃទៀតធ្វើ
ពីស្ពាន់ ច្រើនអិតគណនា។
១ = តាមសេចក្ដីប្រែរបស់លោក ប៉េលីយោត ថា Lou-Pan
ហើយលោកចុះសេចក្ដីយល់ថាជាប្រសាទអង្គវត្ដ។
តាមចិនលូប៊ូន ជាឈ្មោះមេជាងរចនាក្នុងរឿងព្រង
ដូចខ្មែរយើងនិយាយពីពិសនុការអ្នកសាងប្រាសាទដែរ)។
២ = លោក ប៉េលីយោត យល់ថា ជាប្រាសាទមេបុណ្យខាងលិចដែលគាត់បន្ថែមថា
ប្រហែលជាគេច្រលំ ជាទិស
ខាងកើតទៅវិញ។ ៣ =ទំនងជាប្រាសាទនាគព័ន្ធ។
២.
ដំនាក់លំនៅស្ថាន
ព្រះដំនាក់ ផ្ទះនាម៉ឺនមន្រ្ដី
និងផ្ទះអ្នកមានទាំងអស់សុទ្ធតែបែរមុខទៅកើត។ ព្រះរាជដំនាក់
ស្ថិតនៅខាងជើងប្រា
សាទមាស និងស្ពានមាស ហើយនៅជិតមាត់ទ្វារក៏មានបន្ទាយព័ទ្ធជុំវិញប្រវែង ៥
រឺ ៦លី។ ក្បឿងប្រក់តួប្រាសាទ
កន្ដាលធ្វើពីសំនរ អែអគារផ្សេងទៀត សឹងប្រក់ក្បឿងធ្វើពីដីដុតពណ៌លឿង។
សសរនិងស៊ុមទ្វារសុទ្ធតែឆ្លាក់ រឺ
គូររូបរចនាផ្សេងៗ តែភាគច្រើនគឺរូបព្រះពុទ្ធ។ ដំបូលទាំងនោះល្អមើលណាស់។
របៀងប្រាសាទ និង ថែវយ៉ាង
វែងអាចដើរបាន ជាផ្លូវខ្វាត់ខ្វែង ហើយដំបូលនោះក៏ខ្ពស់ៗសំបើមណាស់។
ទីនេះជាកន្លែងព្រះរាជវាំងដែល
ស្ដេចទ្រង់ប្រកបកិច្ចការផែនដី មានបង្អួចមាសមួយនៅខាងស្ដាំ និង
ខាងធ្វេងនៃកន្លែងស្ដេចគង់ប្រថាប់ មានស
សរបួនជ្រុងតំកល់កញ្ចក់តំរៀបគ្នាប្រមាណជា៤០ រឺ ៥០ បន្ទះ
ដាក់ដង្ហែតាមជ្រុងបង្អួចនេះ កំនល់ទ្រមានរូបរាង
ជាដំរី (ត្រង់នេះគឺជាបុស្បុកមួយ ដែលមានសសរបួន
និងក្បាច់លំអរដោយកញ្ចក់ជើងទ្រធ្វើពីរូបដំរី តែលោកជី
តាក្វាន់ សរសេរថា ជាស៊ុមមួយ ព្រោះឃើញមានតែគ្របជុំវិញ)។
ខ្ញុំលឺគេនិយាយថា ទីត្រង់នេះ
មានរបស់ប្លែកៗច្រើនណាស់ ប៉ុន្ដែបំរាមតឹងតែងពេក មិនអាចអនុញ្ញាតអោយចូល
មើលបាន។ ក្នុងបន្ដារឿងប្លែកទាំងនោះ មានការណ៍មួយថា
នៅកន្ដាលប្រសាទមានប្រាង្គមាសមួយ ហើយថា
រាល់យប់ ស្ដេចតែងឡើងទៅផ្ទុំលើប្រាង្គមាសនោះ។
អ្នកស្រុកគេមានជំនឿហើយនាំគ្នានិយាយថា នៅក្នុងប្រា
សាទមាសនោះអែង មានបិសាចមួយ មានរូបពស់ក្បាលប្រាំបួន(២)។
បិសាចនោះជាព្រះភូមិរក្សាព្រះនគរ។រា
ល់យប់ បិសាចតែងដំនែងខ្លួនជាមនុស្សស្រី
ហើយស្ដេចត្រូវរួមផ្ដេកផ្ដិតនឹងនាងនេះ សូម្បីតែមហេសី រឺ ស្នំស្និទ្ធ
ព្រះអង្គ ក៏មិនហ៊ានចូលទៅក្នុងទីនោះដែរ។ លុះដល់មជ្ឈឹមយាម
ទើបស្ដេចចេញមកពីនាងពស់នោះ មករួមរ័ក្ស
នឹងមហេសី រឺ ស្រីស្នំដទៃទៀតបាន។ បើបាត់ពស់នោះមិន និម្មិតមកទេ
នោះថាគ្រោះថ្នាក់នឹងមកដល់អាយុស្ដេ
ចហើយ រឿងរ៉ាវអាក្រក់នឹងកើតឡើង។ បើស្ដេចមិនបានយាងចូលទៅទីនោះមួយយប់ណា
ហើយពេលនោះអ
ពមង្គល នឹងពិតជាកើតឡើងភ្លាមមិនខានដែរ។
២ = ពស់ក្បាលប្រាំបួននេះគឺជានាគ
ព្រោះនាគខ្មែរមានខ្លួនជាពស់ អែនាគចិនមានជើងក្បាលតូចអិតពពារទេ។
បន្ទាប់មក ដំនាក់ញាតិវង្ស
រឺលំនៅនាម៉ឺន មន្រ្ដីធំៗ
សង់យ៉ាងធំទូលាយស្ដុកស្ដម្ភប្លែកពីផ្ទះអ្នកស្រុកសាមញ្ញ។ ផ្ទះ
ទាំងនោះសុទ្ធតែប្រក់ស្លឹក មានតែផ្ទះអ្នកធំ និង វិហារទេដែលប្រក់ក្បឿង។
ហើយទំហំផ្ទះទាំងនោះត្រូវសង់ទៅ
តាមលំដាប់យសសក្ដិនៃម្ចាស់ផ្ទះផង។ ចំនែកផ្ទះប្រជារាស្រ្ដវិញ
សុទ្ធតែប្រក់ស្លឹក រឺ ស្បូវ គេមិនហ៊ានប្រក់ក្បឿង
ទេ អែទំហំសោត សង់ទៅតាមធនធានខ្លួន តែមិនហ៊ានសង់អោយដូចលំនាំអ្នកធំឡើយ។
៣. សំលៀកបំពាក់ និង គ្រឿងអលង្ការ
អ្នកស្រុកទាំងអស់ ចាប់តាំងពីស្ដេចចុះទៅ ទាំងស្រីទាំងប្រុស
សុទ្ធតែបួងសក់ទាំងអស់ ហើយគេតែងលែងខ្លួនទ
ទេស្អាត មានតែសំពត់មួយផ្ទាំងតូចវ័ណ្ឌជុំវិញខ្លួន របៀបគេចង់ពុង
ហើយបើត្រូវការចេញទៅណាមកណា គេយ
កកំនាត់មួយផ្ទាំងទៀតធំជាងមុន មករុំស្រោបថែមពីលើ។ ការស្លៀកពាក់នេះ
មានលក្ខខ័ណ្ឌទៅតាមឋានៈទៀត
។ ព្រះសស្រ្ដរបស់ស្ដេច
មានតំលៃជាមាសបីបួនតំលឹងគឺល្អដាច់ពីសំលៀកបំពាក់អ្នកផងទាំងពួង។
អ្នកស្រុកនេះ
ចេះត្បាញសំពត់ប្រើហើយ តែមានប្រើសំពត់មកពីស្រុកសៀម និង ចាមផងដែរ។
សំពត់ពិសេសមកពីបស្ចឹមប្រទេ
សដែលមានសាច់ម៉ដ្ឋល្អ មានតែស្ដេចទេដែលមានប្រើ គឺសំពត់ផ្កាសរសៃសូត្រឆ្មារ
ស្ដេចពាក់មកុដមាស បើជួល
កាលមិនពាក់មកុដទេ គឺពាក់កំរងផ្កាដូចជាផ្កាម្លិះជាដើម
ព័ទ្ធជុំវិញព្រះសិរ។ នៅលើកំពូលព្រះកេស មានស្នៀត
សក់ដាំត្បូងពេជ្រយ៉ាងធំទៀតផង។ គ្រាន់តែគ្រឿងអលង្ការដែលពាក់នៅនឹងព្រះបាទ
និងព្រះហស្ដមានទំងន់ដ
ល់ទៅបីនាឡិ។ នៅគ្រប់តែម្រាមមានពាក់ចញ្ចៀនដែលមានដាំពេជ្រភ្នែកឆ្មា។
បាតព្រះហស្ដ និង បាតព្រះបាទ
មានលាបពណ៌ក្រហម ហើយនៅពេលដែលទ្រង់យាងចេញមកម្ដងៗ
តែងកាន់ព្រះខាន់មាសមួយជានិច្ច។
ចំនែកប្រជារាស្រ្ដវិញ
មានតែស្រ្ដីភេទទេ ដែលអាចលាបថ្នាំក្រហមនៅបាតដៃបាតជើងបាន អែប្រុសៗមិនហ៊ាន
លាបទេ។ ព្រះញាតិវង្ស និងមន្រ្ដីធំអាចប្រើកំនាត់ផ្ការង្វើលៗបាន
អែមន្រ្ដីធម្មតាប្រើបានតែត្រឹមផ្កាចុងជាយប៉ុ
ណ្ណោះ ចំនែករាស្រ្ដសាមញ្ញ បើស្រីៗ អាចប្រើសំពត់ផ្កាបានខ្លះដែរ។
ជនជាតិចិនដែលទើបមកដល់ប្រទេសនេះថ្មីៗ
ទោះបីប្រើសំពត់មានផ្កានៅជាយទាំងសងខាង ក៏គេមិនថាអីដែរ
ព្រោះគេសន្មតថា ជាពួកមិនទាន់ដឹងទំនៀមស្រុក ហៅថា ពួក ង៉ានទឹង ប៉ា ឆា
(មិនដឹងភាសា?)។
៤. អំពីមន្រ្ដី
ប្រទេសនេះមានរដ្ឋមន្រ្ដី មេទ័ព និងហោរា ហើយមន្រ្ដីក្រោមពីនោះ
មានច្រើនឋានៈទៀត ដូចជានៅប្រទេស
ចិនដែរ ប្លែកគ្នាតែឈ្មោះហៅ។ មន្រ្ដីទាំងនេះភាគច្រើនជាពូជពង្សរបស់ស្ដេច
បើមានអ្នកក្រៅចូលធ្វើជាមន្រ្ដី
ផងទាល់តែអ្នកនោះយកកូនទៅថ្វាយអោយធ្វើជាស្នំស្ដេច។
ការធ្វើដំនើរនៃមន្រ្ដីទាំងនោះ គេសំគាល់តាមគ្រឿ
ងហែហមតាមឋានៈ។ អ្នកធំជាងគេអង្គុយលើគ្រែស្នែងមាស មានបាំងក្លស់ដងមាសបួន។
អ្នកបន្ទាប់មកទៀត
គ្រែស្នែងមាសក្លស់ដងមាសពីរ ចុះមកទៀតគ្រែស្នែងប្រាក់ មានក្លស់ដងមាសមួយ។
អ្នកតូចបន្ដមកចេះតែថយ
ក្លស់ដងមាសតែមួយ រួចក្លស់ប្រាក់មួយអិតមានគ្រែស្នែង។
ចំពោះមន្រ្ដីដែលត្រូវជិះគ្រែស្នែងប្រាក់ និងក្លស់ដងមាសមួយឡើងទៅ
សុទ្ធតែហៅ ប៉ាតេង (ម្រតេង) រឺ អាំតេង
(អំដែង?)។ អ្នកដែលមានក្លស់ដងប្រាក់ ហៅថា សីលាត់ទី (ស្រីស្ឋិន?)។
ក្លស់នោះ គេយកសំពត់ជាតិសូត្រដែល
ធ្វើមកពីប្រទេសចិនពាស ហើយទំលាក់ចុងរំភាយចុះសឹងដល់ដី។ អែឆ័ត្រតាំងយូរ
គេយកសំពត់សូត្រពណ៌ខៀវ
មកពាស ហើយទំលាក់រំភាយខ្លឹបបន្ដិចដែរ រួចយកប្រេងមកលាបយ៉ាងរលើបទៀតផង។
៥.
អំពីលទ្ធិសាសនាបីបែប
អ្នកចេះដឹង (ពួកព្រាហ្មណ៍?) គេហៅថា ប៉ាឃាប(១) លោកសង្ឃ គេហៅថា ជូតូ(២)
ពួកតាបសគេហៅថា ប៉ា
ស៊ីវី(៣)។
១ =តាមសេចក្ដីប្រែរបស់លោក ប៉េលីយោតថា ប៉ាឃី
ពាក្យនេះទំនងជាមកពីពាក្យ បណ្ឌិត។ ២ លោកសង្ឃខាង
ពុទ្ធសាសនា ប្រហែលមកពីពាក្យព្រះគ្រូ។ ៣ = លោក ប៉េលីយោត ប្រែថា ប៉ាសិវ៉ៃ
ប្រហែលមកពីពាក្យ បស្វៈ
ដែលហៅថា ប៉ាឃាប នេះ
មិនដឹងជារៀនពីកន្លែងណាទេ ខ្ញុំមិនដែលឃើញសាលា រឺ ទីកន្លែងរៀនសោះ ខ្ញុំឃើ
ញតែរូបពួកគេនេះអែង ដែលស្លៀកពាក់ដូចជាធម្មតាដែរ
ប៉ុន្ដែមានប្លែកត្រង់មានពាក់អំបោះស វេញមួយខ្សែ
នៅក ហើយអំបោះនេះ ពាក់ជាប់នឹងក អស់មួយជីវិត។ គេតែងរើសយកពួក ប៉ាឃាប
នេះអែងធ្វើជាមន្រ្ដី
ព្រោះគេទុកជអ្នកចេះដឹងជាន់ខ្ពស់ហើយ។
ចំនែកលោកសង្ឃវិញ កោរព្រះកេស
គ្រងចីវរពណ៍លឿងបញ្ចេញស្មាខាងស្ដាំ ហើយនិមន្ដដោយជើងទទេ អិត
ពាក់ស្បែកជើងឡើយ។ ព្រះវិហារមួយ គេអនុញ្ញាតអោយប្រក់ក្បឿងបាន
ហើយនៅកន្ដាលព្រះវិហារនោះមា
នតំកល់ព្រះពុទ្ធរូបមួយព្រះអង្គ ដែលមានភិនភាគ ដូចព្រះសក្យមុនីដែរ(៤)
គេហៅថា ពុតលៃ លាបលន ពណ៌
ក្រហម ដោយគេយកដីសមកសូនធ្វើហើយលាបពណ៌ផ្សេងៗ គ្មានភិនភាគអ្វីក្រៅពីនេះទេ
ច្រើនតែកសាងអំពី
ស្ពាន់ ហើយគ្មានជួងស្គរ រគាំង ទង់អ្វីទាំងអស់។ ព្រះសង្ឃឆាន់ត្រីសាច់បាន
តែមិនឆាន់ស្រាទេ ហើយគេអាច
រៀបម្ហូបត្រីសាច់ទាំងនេះថ្វាយព្រះផង។
ក្នុងមួយថ្ងៃលោកនិមន្ដទៅបិណ្ឌបាតពីផ្ទះអុបាសកតែមួយដងទេ ហើយ
គ្មានរៀបដន្ដាំស្លនៅក្នុងវត្ដឡើយ។ លោកឆាន់មួយដងក្នុងមួយថ្ងៃ។
៤ = តាមមហាយាន គេជឿថា មានព្រះពុទ្ធពីរអង្គ
គីព្រះពុទ្ធដើមនៅឋានសួគ៌គឺនាម អាមិតាភៈ និងព្រះពុទ្ធដែល
ត្រាស់ដឹងនៅស្ថានមនុស្សនាម សក្យមុនី។
ធម៌ដែលសូត្រលោកសង្ឃមានច្រើនណាស់
គេក្រងនៅនឹងស្លឹកតាលព្រឹក្ស(១) ដិតស្នាមអក្សរខ្មៅ តែមិនសរសេរ
ដោយជក់ រឺ ខ្មៅដុសឡើយ។ ខ្ញុំមិនដឹងសរសេរដោយអ្វីទេ(២)។ គេយកគ្រែស្នែង
និងក្លស់ដងមាស រឺ ដងប្រាក់
មកសែងមកបាំងលោកសង្ឃដែរ ព្រោះស្ដេចតែងពិគ្រោះនឹងព្រះសង្ឃ
ចំពោះបញ្ហាណាដែលធំៗរបស់ស្រុកទេស
។ ប៉ុន្ដែពុំឃើញមានដូនជីនៅក្នុងវត្ដទាំងនោះទេ។
១ = បានជាខ្ញុំប្រែថា តាលព្រឹក្ស ព្រោះពាក្យដើម
គេពុំទាន់បញ្ចាក់ច្បាស់ថា ស្លឹករឹតនៅឡើយទេ។ ២ = ការពិត
គេចារដោយដែកចារ ហើយយកធ្យូងលាយប្រេងលុប ទើបបានជាស្មាមខ្មៅនេះ។
រីអែពួកតាបសដែលហៅ ប៉ាស៊ីវី នេះ
ស្លៀកពាក់ជាអ្នកស្រុកធម្មតាដែរ តែមានជួតក្បាលកំនាត់ពណ៌ក្រហម របៀ
បដូចពួកស្រី តារតា នៃជនជាតិម៉ុងហ្គោលដែរ តែទាបជាងបន្ដិច។
ពួកនេះមានវត្ដដូចព្រះសង្ឃពុទ្ធសាសនាដែរ
តែមានទំហំតូចជាង។ លទ្ធិតាបសនេះ
គ្មានអិទ្ធិពលខ្លាំងដូចសាសនាព្រះពុទ្ធទេ។ ពួកនេះគេគោរពចំពោះតែថ្ម
មួយដុំធំ (៣) ដូចថ្មរូបអ្នកតាព្រះស្រុកដូច្នោះដែរ។ ប្រភពក្ដី
របៀបប្រតិបត្ដិនៃពួកនេះក្ដី ខ្ញុំពុំបានដឹងទេ។ ពួកនេះ
មានដូនជី ហើយវិហារក៏ត្រូវអនុញ្ញាតអោយប្រក់ក្បឿងបានដែរ។ ពួកប៉ាស៊ីវី
មិនបរិភោគរបស់អ្នកដទៃទេ ហើ
យមិនបរិភោគនៅចំពោះមុខទីសាធារណៈផង ហើយមិនសេពសុរាជាដាច់ខាត។
ខ្ញុំមិនដែលឃើញតាបសសូត្រ
ធម៌ រឺក៏ធ្វើអំពើអ្វីជាប្រយោជន៍អ្នកផងច្បាស់នឹងភ្នែកម្ដងណាឡើយ។
៣ = លោក ប៉េលីយោតយល់ថា ជាលិង្គ។
ចំនែកក្មេងៗកូនអ្នកស្រុកវិញ
ដែលត្រូវការរៀនសូត្រ គេតែងយកទៅទុកដាក់រៀនជាមួយព្រះសង្ឃហើយបួសជា
ព្រះសង្ឃផង លុះដល់អាយុច្រើនក៏វិលត្រលប់មកកាន់ជីវភាពជាជនធម្មតាវិញ។
អែការល្អិតល្អន់ជាងនេះទៅ
ទៀត ខ្ញុំមិនបានដឹងអោយច្បាស់លាស់ឡើយ។ |