៦. អំពីអ្នកស្រុក
តាមទំលាប់របស់ពួកមនុស្សដែលមិនទាន់ស៊ីវិល័យ ច្រើនតែមាន
រូបឆោមខ្មៅគំរឹងគំរាំង មិននិយមនៅលើកោះដែលសំ
បូណ៌ដោយទឹកទេ ចូលចិត្ដតែនៅក្នុងភូមិដាច់ស្រយាលពីគេ។
ទំលាប់បែបនេះជាការពិតណាស់។ចំនែកស្រ្ដីក្នុងវាំង រឺ
ស្រុកក្នុងត្រកូលថ្កុំថ្កើងវិញមានសាច់សដូចចាន
ព្រោះតែគេមិនងាយបះនឹងកំដៅថ្ងៃឡើយ។ តាមធម្មតា ទាំងស្រី ទាំ
ងប្រុស
គ្មានស្លៀកដន្ដប់អ្វីក្រៅពីសំពត់មួយផ្ទាំងរុំព័ទ្ធភ្ជាប់នឹងចង្កេះនោះទេ។
គេលែងខ្លួនទុកដើមទ្រូងនៅកន្ដាលវាល
អែសក់បួង ជើងទទេ គ្មានស្បែកជើងឡើយ
ទោះជាស្រុកមហេសីស្ដេចក៏ដោយ
ព្រះមហាក្សត្រមានមហេសីប្រាំអង្គ
គឺអគ្គមហេសីមួយ និងមហេសីសាមញ្ញបួនប្រចាំទិសធំទាំងបួនដែរ។ ចុះពីនោះម
ក ខ្ញុំលឺគេថាមានស្រីស្នំ បួនពាន់ រឺ ប្រាំពាន់នាក់
ហើយមានចែកជាជាន់ថ្នាក់ និងមិនអោយដើរចេញទៅណាផ្ដេសផ្ដាស
ឡើយ។ ខ្ញុំចូលទៅក្នុងវាំងពេលណា
ក៏ឃើញស្ដេចខ្មែរចេញមកជាមួយអគ្គមហេសី ហើយគង់ប្រថាប់នៅក្នុងស៊ុមមាស
(១) នាល្វែងកន្ដាលធំទូលាយ។
ចំនែកមន្រ្ដីក្នុងវាំងវិញ នាំគ្នានៅអង្គុយក្នុងថែវព័ទ្ធជុំវិញតាមលំដាប់ថ្នាក់យសសក្ដិរៀង
ខ្លួន ហើយនាំគ្នាលបមើលពីក្រោមស៊ុមមាសនោះមក។
ខ្ញុំបានចូលទៅឃើញម្ដងគឺអោយតែនរណាមានកូនក្រមុំល្អច្បា
ស់ជាត្រូវគេហៅអោយនាំចូលទៅក្នុងវាំង។
ពួកស្រីនៅខាងក្រោយនេះដែលដើរច្រវាត់ចេញចូលបំរើ គេហៅថាតាំង
កេលាង (ស្រឹង្គារ) ។
ពួកនេះមានចំនួនមិនតិចជាងមួយពាន់ រឺពីរពាន់នាក់ទេ តែអាចយកប្ដីរស់នៅជាមួយអ្នកធម្មតាបា
ន។
ស្រុកទាំងនេះសុទ្ធតែកោរសក់ពីលើថ្ងាសបន្ដិច ហាក់ដូចជាពួកអ្នកបើកផ្លូវទឹកនៅស្រុកចិនខាងជើង ហើយគេលា
បជាតិហិង្គុលនៅត្រង់ជើងសក់ក្បែរគុម្ពត្រចៀកទាំងសងខាង។ នេះហើយជាសញ្ញាសំគាល់ពួកតាំងកេលាង រឺ ជេនគលា
ន គឺមានតែពួកនេះហើយដែលអាចចូលក្នុងវាំងបាន
អែអ្នកថយថោកពីនេះទៀតចូលទៅកាន់ផ្លូវខ្វាត់ខ្វែងខាងក្រោម
ប្រាសាទនោះមិនបានទេ។
១ = ល៊ុមមាសនេះហើយ ដែលយើងស្គាល់ម្ដងមកហើយ
ហើយយើងសន្មតថាជាបុស្បុកដែកជាទីប្រថាប់ក្នុងក្រលាព្រះ
កំនាល់។
ស្រ្ដីអ្នកភូមិធម្មតា
ក៏បួងសក់ដែរ ប៉ុន្ដែគ្មានសៀតស្នៀតសក់ និង តុបតែងលំអមុខឡើយ។
នៅកដៃមានពាក់កងមាស
នៅនឹងម្រាមដៃ មានពាក់ចិញ្ចៀនមាស។ ម្យ៉ាងទៀតពួកជេនគាឡាង
និងអ្នកនៅក្នុងវាំងទាំងប្រុសទាំងស្រី សុទ្ធតែលា
បប្រេងក្រអូបដែលផ្សំឡើងពីជាជាតិឈើក្រអូប និងក្រលៀនប្រើស។
គ្រួសារទាំងអស់សុទ្ធតែគោរពប្រតិបត្ដព្រះពុទ្ធសាសនា។
ក្នុងប្រទេសនេះ មានមនុស្សស្រីភេទខ្លះស្អាតៗ
រាល់ថ្ងៃតែងដើរជាក្រុមដប់នាក់ រឺ លើសពីនេះ ទៅពាសពេញទីផ្សារជា
ញឹកញយណាស់ មានបំនងទាក់ទងពួកចិនៗ ដូរយករបស់មានតំលៃ
ដែលជាទំលាប់មួយមិនល្អ មិនថ្លៃថ្នូរសោះ។
៧.
អំពីស្រ្ដីសំរាលកូន
ស្រ្ដីស្រុកនេះ ក្រោយដែលសំរាលកូនរួចទៅ គេយកបាយក្ដៅប្រលាក់លាយអំបិល
ហើយញាត់ចូលទៅក្នុងទ្វារមាស លុះ
ដល់បានមួយយប់មួយថ្ងៃ ទើបគេយកចេញមកវិញ។ ការធ្វើដូច្នេះ
ជាហេតុនាំអោយមិនសូវមានជំងឺ និងអោយបានរួម
ទ្វារមាសតូចដូចជាស្រ្ដីក្រមុំទៀត។ កាលខ្ញុំទើបដឹងរឿងនេះដំបូង
ឆ្ងល់ថា ក្រែងមិនពិតដូច្នោះទេដឹង? ព្រោះថា បើបាន
ជាមានប្ដី
និងមានកូនទៅហើយចុះម្ដេចខ្លាចគេដឹងរឿងនេះទៀត? ប៉ុន្ដែនៅនឹងផ្ទះដែលខ្ញុំសំនាក់នៅមានស្រ្ដីម្នាក់សំ
រាលកូន
ដែលជាហេតុនាំអោយខ្ញុំដឹងរឿងនេះច្បាស់លាស់ នៅក្រោយពេលសំរាលកូនហើយ មួយផ្នែកទៀត ស្រីនោះ
ពកូនខ្ចីទៅមុជទឹកទន្លេ
ដែលជាការចំលែកមិនដែលជួបប្រទះទេ។
នៅពេលដែលខ្ញុំទៅជួបគេម្ដងណា
គេតែងពោលថា ស្រីស្រុកនេះក្រាស់ដោយកាមតណ្ហាណាស់។ ក្រោយពេលដែលសំ
រាលកូនហើយមួយថ្ងៃ រឺ ពីរថ្ងៃប៉ុណ្ណោះ
គេក៏រួមដំនេកជាមួយប្ដីទៀតហើយ។ បើប្ដីនោះបំពេញចំនង់ខ្លួនមិនបាទទេ
នឹងត្រូវគេបោះបង់ចោលដូចពួកបួយឆេង(១) មិនខាន។
ប្រសិនប្ដីនោះមានធុរៈទៅស្រុកឆ្ងាយអស់ច្រើនយប់ ចាប់ពីដប់
យប់ឡើងទៅ ច្បាស់ជាត្រូវប្រពន្ធស្ដីអោយថា
ខ្ញុំមិនមែនស្រ្ដីខ្មោចទេ តើអោយខ្ញុំដេកម្នាក់អែងម្ដេចនឹងបាន?។
ខ្ញុំលឺថា
មានស្រ្ដីច្រើនណាស់រក្សាទុកសេចក្ដីបរិសុទ្ធរបស់ខ្លួន។
ស្រ្ដីៗច្រើនតែឆាប់ចាស់ណាស់ ពីព្រោះតែគេឆាប់មានប្ដី ឆាប់
មានកូនពេក។ មនុស្សដែលមានអាយុ ២០ រឺ ៣០
គឺប្រហែលគ្នានឹងជនជាតិចិនដែលមានអាយុ ៤០ រឺ ៥០ឆ្នាំដូច្នោះដែរ។
១ = បួយឆេង ប្រែថា មន្រ្ដីទិញ គឺពួកដែលគេទិញដាច់
មិនអោយទៅនៅមានប្រពន្ធកូនឡើយ។
៨.
អំពីស្រ្ដីក្រមុំ
ពួកអូវពុក ម្ដាយដែលមានកូនស្រី តែងអោយពរកូនថា
«សូមអោយអែងទៅអនាគតបានជាស្រីដែលមានប្ដីរាប់ពាន់(២
)។ កូនស្រីក្នុងគ្រួសារអ្នកមានចាប់ពិអាយុ ៧ ទៅ ៩ឆ្នាំ
គ្រួសារអ្នកក្រខ្សត់រហូតដល់អាយុ ១១ឆ្នាំ គេនិមន្ដលោក រឺតាបស
មកបើកមុខកូនស្រីហៅថា ឆិនថាន់(៣)។
២ = ពរនេះ បានន័យថា អោយមានគេស្រលាញ់ច្រើន ដូចទំលាប់ពួក កួយ-ពុង
បើមានកូនក្រមុំ គេអោយដេក
នៅផ្ទះបាយ ទុកអោកាសពេលយប់អោយកំលោះចូលទៅស្គាល់លលួងចុះ។ ៣ = ឆិនថាន់
នេះមិនដឹងជាពាក្យ
ដើមថាអ្វី រកប្រែអោយជាន័យច្បាស់ពុំទាន់ឃើញ។
ពិធីនេះ
រាជការដាក់កំរិតអោយធ្វើមួយឆ្នាំម្ដង នៅក្នុងខែដែលត្រូវនឹងខែទី៤ របស់ចិន
ដោយរើសយកថ្ងៃណាមួយធ្វើតែ
ម្ដង។ អ្នកមានកូនស្រីដែលត្រូវធ្វើពិធីនេះ តោងជំរាបរាជការជាមុន
ហើយអ្នករាជការ គេក៏អោយទៀនធំមួយដើមមក
ទុកមុន និងមានគូសគំនូសមួយជាកំនត់សញ្ញាផង
ថាដល់ពេលយប់ធ្វើពិធីនេះ បើដុតទៀនអស់ត្រឹមគន្លាក់នោះហើយ
ត្រូវចាប់ពិធី ឆិនថាន់ ឡើង។
នៅមុនពេលដែលធ្វើពិធីនេះមួយខែ
រឺ កន្លះខែ រឺ ដប់ថ្ងៃ អូវពុកម្ដាយត្រូវជ្រើសរើស លោក រឺ តាបសណាមួយប្រកាន់
ទុកជាមុន ទោះបីនៅវត្ដណាក៏ដោយ ក៏តែងតែមានគេទៅនិមន្ដដែរ។
លោកគ្រូអង្គណាដែលសំខាន់ៗជាងគេ តែងតែត្រូវពួកមន្រ្ដី
រឺអ្នកមានគេនិមន្ដទុកអស់ហើយ អែអ្នកក្រ ពុំអាចជ្រើសរើ
សរកលោកបានតាមចំនង់ឡើយ។ មន្រ្ដី រឺ អ្នកមាន គេបូជាលោកនូវសុរា
អង្ករ កំនាត់សំពត់ ស្លាម្លូ និងគ្រឿងប្រាក់យ៉ាង
ច្រើនរហូតដល់ទៅ ១០០អំរែកផង
ហើយមានតំលៃប្រមាណមិនតិចជាងសាច់ប្រាក់ចិន ២០០រឺ ៣០០ តំលឹងឡើយ។ អ្នក
មានរបស់របរតិច ក៏គង់ ៣០ - ៤០ រឺ ១០ -២០ អំរែកដែរ។
ដូច្នេះ គ្រួសារអ្នកក្រត្រូវរង់ចាំដល់កូនស្រីអាយុ ១១ឆ្នាំ ទើបចា
ប់ធ្វើពិធីនេះ
មកពីពិបាករករបស់របរទាំងនេះអែង។
មានអ្នកខ្លះ
គេជួយលុយដល់កូនអ្នកក្រអោយធ្វើពិធីនេះដែលគេទុកជាការសាងកុសលមួយដែរ។
ក្នុងមួយឆ្នាំលោក រឺ
តាបសមួយអង្គអាចទទួលនិមន្ត
ធ្វើពិធីនេះអោយក្មេងស្រីបានតែមួយនាក់ទេ បើលោកយល់ព្រម នឹងអ្នកណាមួយហើ
យមិនអាចទទួលអ្នកដទៃទៀតបានទេ។
នៅពេលយប់ដែលធ្វើពិធីនេះ
គេមានរៀបចំគ្រឿងស៊ីផឹក និង ភ្លេងភ្លាត់ទ្រហឹងអឹងកង។
ក្រៅពីការជួបជុំញាតិមិត្ដជិត
ឆ្ងាយ គេមានសង់ធ្វើជារោងមួយ តំកល់រូបមនុស្ស
រូបសត្វដែលសូនធ្វើអំពីដី។ អ្នកមានយសសក្ដិ ធ្វើរូបនេះដល់ទៅជា
ងដប់ អែអ្នកធម្មតា យ៉ាងហោចមកក៏មានបី រឺ បួនដែរ។
ចំពោះអ្នកដែលទាល់ក្រខ្លាំងវិញ គ្មានធ្វើរូបនេះទេ គិតតែរៀបពិធីតែម្ដងទៅ
លុះដល់ពេលគ្រប់ ៧ថ្ងៃ ទើបគេរុះរោង
នេះចេញ។
នៅយប់ដែលធ្វើពិធីនោះទៀតគេយកគ្រែស្នែងទៅនិមន្ដលោកហើយបាំងក្លស់ និង
លេងភ្លេងដង្ហែនាំយក
មក។ គេមានកូនតូបពីរដូចគ្រែស្នែងដែរ
ដែលបិទបាំងលំអដោយព្រែពណ៌ភ្លឺព្រាល។ តូបមួយសំរាប់អោយកូនស្រីនោះ
អង្គុយអែតូបមួយទៀត សំរាប់លោក រឺ តាបសគង់សូត្រធម៌
តែខ្ញុំមិនដឹងលោកសូត្រអ្វីឡើយ។
ពេលនោះភ្លេងក៏ប្រគំ លឺ
គឹកកងរំពងដែរ។ ខ្ញុំលឺថាយប់នេះគ្មានត្រនមអ្វីទេ
គ្រាន់តែដឹងថា ដល់ពេលវេលាភ្លាមលោក រឺ តាបសនោះក៏ចូលទៅ
ក្នុងបន្ទប់ជាមួយកូនស្រី
ហើយលូកដៃរបស់លោកផ្ទាល់ទៅយករបស់កូនស្រីដាក់ទៅក្នុងស្រា(១)។ ខ្លះទៀតថា យកមក
ភ្លក្យគ្រប់គ្នា ហើយខ្លះថា
លោកក៏រួមរ័កជាមួយកូនស្រីក្នុងពេលនោះ តែខ្លះថា អិតមានទេ។ រឿងនេះ គេមិនអោយពួក
ចិនបានឃើញផ្ទាល់ទេ ហេតុនេះ
ទើបខ្ញុំមិនអាចបានដឹងនូវការពិតឡើយ។
១ = ត្រង់នេះ
អត្ថបទដើមក៏និយាយមិនច្បាស់សេចក្ដីដែរ យើងប្រែអោយនៅន័យត្រឹមតាមឃ្លាដើមជា
(អក្សរចិន)។ ត្រ
ង់នេះលោក ប៉េលីយោត ប្រែថា : Il lade flore avec la main et
recueille ses premices dans du
vin។ អ្នកបកប្រែ
សូមបញ្ជាក់ថា : រឿងរ៉ាវក្នុងវគ្គនេះ
ពុំដែលលឺក្នុងទំនៀមខ្មែរទេ ប៉ុន្ដែយើងប្រែតាមតែអត្ថបទដើមប៉ុណ្ណោះ មិនហ៊ាន
បំបាត់ចោលឡើយ។
លុះពេលទៀបភ្លឺទើបគេដង្ហែលោកដោយគ្រែស្នែងមានភ្លេងនឹងបាំងក្លស់ នាំយកទៅវិញ
ហើយគេយករបស់ល្អៗ
មាន
ព្រែពណ៌ជាដើម ទៅធ្វើជាថ្នូរលស់យកកូនស្រីនោះមកវិញ។
បើពុំធ្វើដូច្នេះទេ កូនស្រីនេះមិនអាចយកទៅអោយមាន
ប្ដីដទៃទៀតបានឡើយ ព្រោះនៅជាកម្មសិទ្ធិរបស់លោកនៅឡើយ។
ពេលដែលខ្ញុំបានឃើញរឿងរ៉ាវនេះ
គឺនៅថ្ងៃ៦ ខែទី ៤ នៃឆ្នាំតេងអីវ ក្នុងរដ្ឋការស្ដេច តាយតេក (គ.ស ១២៩៧)នៅពេល
ដែលមុនធ្វើពិធីនេះ កូនស្រីត្រូវនៅដែកក្នុងបន្ទប់ជាមួយអូវពុកម្ដាយ
លុះដល់ធ្វើពិធីនេះរួចហើយ កូនស្រីត្រូវបែកទៅ
ដែកបន្ទាប់ដទៃ ហើយនាងចង់ទៅដេកកន្លែងណាក៏បាន តាមចិត្ដចង់
អិតមាននរណាតាមមើលគយឃ្លាំឡើយ។
ចំពោះរឿងអាពាហ៌ពិពាហ៌វិញ
ពិតមែនតែមានតំរូវអោយជូនលុយកាក់ជាច្រើន ប៉ុន្ដែគេមានអនុគ្រោះច្រើនដែរ។ មា
នខ្លះគេអាចដេកនៅរួមរ័កនឹងគ្នាជាមុនទៅហើយទើបរៀបការជាក្រោយក៏បាន។
តាមប្រពៃណីគេមិនចាត់ទុកការណ៍
នេះជាការគួរខ្មាសអៀន រឺ ចំលែកឡើយ។
នៅយប់ដែលធ្វើពិធី ឆិនថាន នោះ
ជួនកាលនៅតែតាមផ្លូវមួយមានដល់ទៅដប់ផ្ទះអែនោះ រៀបធ្វើពិធីនេះ។នៅតាម
ទីក្រុងអ្នកណាហ៊ានដើរកាត់ហ្វូងពិធី ពីមុខលោក រឺ តាបសទាំងនេះ
ច្បាស់ជាវង្វេងវង្វន់ផ្លូវហើយ ណាមួយលឺគឹកកង
ស័ព្ទសូរភ្លេងគ្មានចន្លោះត្រង់ណាទេ។
៩. អំពីទាសាទាសី
គេសុទ្ធតែទិញមនុស្សព្រៃ(១) យកមកបង្ខំអោយធ្វើជាទាសាទាសី។
អ្នកដែលមានច្រើន គឺមានទាសាទាសីដល់ទៅជាង
មួយរយនាក់ អែអ្នកដែលមានតិច ក៏ត្រឹម១០ - ២០នាក់ដែរ
លើកលែងតែអ្នកក្របំផុតទើបគ្មានសោះ។ចំនែកមនុស្សព្រៃ
ទាំងនោះ គឺអ្នករស់នៅក្នុងព្រៃភ្នំ
មានជាវង្សត្រកូលមួយហៅថាអាចោរ «ថុង»(២) (ជង?)។ពួកនេះបើមកនៅកន្លែង
ណាហើយ មិនហ៊ានចេញដើរទៅណាក្រៅផ្ទះឡើយ។ ពួកអ្នកស្រុកក្រុង
គេឈ្លោះគ្នា គេជេរគ្នាថា អាថុងៗ ដូច្នេះ គេ
ខឹងខ្លាំងណាស់
ព្រោះទុកជាការមើលងាយយ៉ាងធ្ងន់។ ក្មេងៗមានកំលាំងពេញលក់បានតំលៃមួយរយ «ប៉ូវ»(៣) បើចា
ស់ៗខ្សោយកំលាំងបានតែ៣០ រឺ ៤០ទេ។
១ = មនុស្សព្រៃនេះ
គឺពួកអ្នកស្រុកដើមដែលរស់នៅដោយព្រៃមិនទាន់មានទទួលស៊ីវិល័យ
គេកៀរចាប់មកលក់
២ = លោកប៉េលីយោត ក៏សន្និដ្ឋានថា ពាក្យនេះមកពី «ជង» ដែរ
ហើយអះអាងថាជាពាក្យដែលអានតាមសំលេងចិនក្នុង
សតវត្សទី១៣។ ៣ = លោកប៉េលីយោត បន្ថែមន័យថា D'étoffe
ពុំដឹងជាមានកំនត់ប៉ុន្មានទេ តែនេះយើងប្រែតាមពា
ក្យដើមថា ប៉ូវ ដែលប្រែថា កំនាត់សំពត់។
ពួកនេះ គេអោយនៅតែក្រោមផ្ទះ
លុះត្រាមានការប្រើចាំបាច់ទើបគេអនុញ្ញាតអោយឡើងលើផ្ទះ ហើយត្រូវអោយលុ
តជង្គង់លើកដៃសំពះគេសិន ទើបអាចអោយដើរចូលក្នុងផ្ទះបាន។
គេហៅម្ចាស់គេថា ប៉ាថូ(១) ហៅម្ចាស់ស្រីថា មី(២)
។ ប្រសិនបើមានកំហុសត្រូវគេវាយដំវិញ
ពួកនេះសុខចិត្ដជ្រប់មុខបន្ដោយអោយគេវាយតាមចិត្ដ មិនហ៊ានរើបំរះឡើ
យ។ ពួកនេះស្រី-ប្រុស គេយកតែគ្នាគេជាប្ដី-ប្រពន្ធ
គ្មានសិទ្ធិយកអ្នកដទៃឡើយ។ បើមានពួកចិនទៅនៅស្រុកនោះយូរ
លួចរួមរ័កជាមួយស្រ្ដីពួកនោះ
ដោយការស្រេកឃ្លានកាមតណ្ហា ហើយម្ចាស់គេទាន់ នោះអ្នកផងគេលែង អោយចិន
នេះអែងអង្គុយជាមួយគេហើយ
ព្រោះខ្លួនលួចលាក់ជាមួយពួកទាសៈ។បើពួកទាសៈទាំងនេះ ទាក់ទងលួចលាក់ជាមួយ
អ្នកក្រៅ រហូតដល់មានផ្ទៃពោះ
កើតបានជាកូនទៅ ក៏ចៅហ្វាយនាយអិតសួររកហេតុផលឡើយ។ បានជាគេមិនសួរមក
ពីគេយល់ថា បើទាសៈនោះ កាលណាបានកូនមក
នឹងបានផលដល់គេ ព្រោះថ្ងៃក្រោយគេនឹងចំរើនទាសៈឡើងទៀត។
បើទាសៈណាលួចរត់
ហើយគេតាមចាប់បានមកវិញ គេត្រូវយកមកសាក់មុខ ចំកន្ដាលថ្ងាសពណ៌ខៀវ ជាគ្រឿងចំនាំ
ហើយគេដាក់ឃ្នាងជាប់នឹងក ជួនដាក់ឃ្នាងជាប់ទាំងដៃជើងទៀតផង។
១ = ទំនងជាមកពី ប៉ាតាវ ដែលនៅសល់ក្នុងភាសាជនជាតិដើមចារ៉ាយ ហៅអូវពុក។
សំលេងចិនអានថា មី សំដៅពាក្យ
ហៅម្ដាយថា មេ។
១០. អំពើភាសា
ភាសាចិន មានសំលេងប្រហាក់ប្រហែល នឹងភាសាអ្នកស្រុកនេះដែរ
តែនិយាយប្រស្រ័យស្ដាប់គ្នាមិនបានទេ ស្រុកនេះ
មានភាសាមួយពិសេស ទោះបីជាភាអ្នកជិតខាងខ្លួនដូចជាចាម រឺ សៀម
ក៏មិនអាចដូចគ្នាស្ដាប់គ្នាបានឡើយ។ ១គេថាមួ
យ ២ ថាព័ក ៣ថា បេក ៤ថា ពួន ៥ថា ពុណាំ ៦ថា ពុំណាំមួយ ៧ពុណាំព័ក
៨ពុណាំបេក ៩ពុណាំពួន ១០ថាតាប់។ គេហៅ
អូវពុកថា ប៉ាថូ អូវពុកធំ អូវពុកមា ក៏ហៅប៉ាថូដែរ។ ម្ដាយ គេហៅ មី
អែម្ដាយមីង និង ស្រ្ដីអ្នកជិខាងក៏គេហៅមីដែរ។
បងស្រី ប្រុស ហៅថាប៉ង ប្អូនប្រុសស្រី ហៅថា ផូវអ៊ួង។ មាខាងម្ដាយហៅថា
អាកឡៃ អែប្ដីរបស់ម្ដាយមីងខាងអូវពុក
ហៅថា ពូឡៃ។ គេប្រើពាក្យយកខាងចុងជាដើមបញ្ជ្រាស់គ្នា។ អុបមាដូចពាក្យ
នេះមនុស្សទាសាំ ជាប្អូន គេថាផូងអ៊ួង
ទាសាំ ពាក្យថា នេះមនុស្ស លីស៊ីមាខាងអូវពុក គេថា ងាន ឡៃលីស៊ី
អុបមាមួយទៀត ដូចគេហៅចិនថា ពីស៊ី ហៅមន្រ្ដី
ថា ប៉ាតេង ហៅអ្នកប្រាជ្ញថា ប៉ានឃាប លុះដល់គេចង់ថាមន្រ្ដីចិន
រឺអ្នកប្រាជ្ញចិន គេមិនថា ពីស៊ីប៉ាតេង រឺ ពីស៊ីប៉ានឃាប
ទេ គេទៅជាប្រើថា ប៉ាតេងពីស៊ី រឺ ប៉ានឃាមពីស៊ី(១) ទៅវិញ។
១ = ប៉ាតេងពីស៊ី = មន្រ្ដីចិន។ ប៉ានឃាបពីស៊ី =
អ្នកប្រាជ្ញចិន។
ទាំងនេះ គ្រាន់តែលើកយកជាអុទាហរណ៍គោលៗទេ។ ម្យ៉ាងទៀត
គឺមន្រ្ដីគេនិយាយតាមបែបមន្រ្ដី អ្នកប្រាជ្ញនិយាយគ្នា
តាមភាសាអ្នកប្រាជ្ញ លោកសង្ឃ រឺ តាបស ក៏មានពាក្យសំដីប្រើរបៀបខ្លួនជាសង្ឃ
ជាតាបស អែអ្នកស្រែចំការក៏និយាយ
ប្លែកតាមបែបរបស់គេដែរ មិនប្លែកអ្វីពីរបៀបប្រើភាសាអ្នកស្រុកចិន។
១១. អំពីមនុស្សព្រៃ
មនុស្សព្រៃមានពីរបែប។ មួយពួកជាពួកចេះនិយាយភាសាអ្នកស្រុកស្ដាប់គ្នាបាន
គឺពួកមនុស្សព្រៃលក់ខ្លួនជាទាសៈ បំរើ
គេនេះអែង។ មួយទៀត គឺពួកមនុស្សព្រៃដែលនិយាយស្ដាប់ភាសាគ្នាមិនបាន
គ្មានរវល់នឹងការចំរើន។ ពួកនេះ គ្មានចេះ
ធ្វើផ្ទះជ្រកនៅទេ តែងនាំគ្នាទាំងគ្រួៗដើររស់នៅតាមភ្នំ។
ក្បាលគេមានពាក់អ្វីម្យ៉ាងធ្វើពីដីរាងដូចឆ្នាំង។ បើដើរទៅជួប
នឹងសត្វព្រៃ គេបាញ់នឹងព្រួញ រឺ ពួយនឹងលំពែង បានសត្វនោះមក
ក៏គូសដុំថ្មយកភ្លើង ចំអិនសត្វ រួចអង្គុយដំកង់ចែកគ្នាស៊ី
។ រួចហើយដើរទៅទៀត។ ពួកនេះកាចសាហាវណាស់ តែងសំលាប់ក្រុមជាមួយ
ហើយចេះផ្សំថ្នាំពិស ពូកែសក្ដិសិទ្ធ
ណាស់។ នៅដីវាលជិតខាងកន្លែងនៅ គេមានដាំសន្ដែកគួ ដើមក្រវាញ និង ដើមកប្បាស
ត្បាញសំពត់ជាវិជ្ជាជីវៈ។ សំព
ត់របស់គេនោះ សាច់ក្រាស់គ្រើម ហើយមានពណ៌ក្រវេមក្រវាមណាស់ផង។
១២. អំពីអក្សរសាស្រ្ដ(១)
លិខិតធម្មតា និងអត្ថបទទាំងអស់ ដូចជាអែកសារផ្លូវការជាដើម
សុទ្ធតែសរសេរលើស្បែកសត្វប្រើស រមាំង រឺ ស្បែកដ
ទៃទៀត ដែលគេយកមកហាលស្ងួតលាបពណ៌ខ្មៅ។ គេកាត់ស្បែកនោះអោយមានទំហំធំ រឺ តូច
ទៅតាមសេចក្ដីត្រូវការ
និងយកម្សៅម្យ៉ាងមកប្រើ មានសន្ឋានដូចដីសនៅស្រុកចិន ដោយលញ់អោយវែង
ចិតចុងស្រួចគេហៅថា សោ(២) ហើ
យគេសរសេរដោយដៃ បានជាប់ដិតល្អណាស់ មិនងាយនឹងរលុបឡើយ។ កាលណាគេសរសេរហើយ
គេយកដីសនោះ
មកសៀតនឹងត្រចៀក នាំអោយគេចំនាំបានថា អ្នកនេះហើយជាអ្នកសរសេរ។
បើសរសេរហើយត្រូវការលុបវិញ តោង
ប្រើរបស់ទទឹកយកមកជូតទើបរលុបអក្សរនោះទៅវិញ។ អក្សរនេះ
មានសន្ឋានដូចអក្សរជនជាតិហួយតូវ (តួរក៍) ដូច្នេះ
ដែរ។ ការសរសេរជាលិខិតអ្វីក៏ដោយ គេសុទ្ធតែសរសេរពីក្រោយទៅមុខ
មិនមែនសរសេរពីលើចុះក្រោម។ ខ្ញុំលឺអ៊ា
សាយហាយ៉ា និយាយថាស្រះនៃអក្សររបស់គេ ស្រដៀងគ្នានឹងអក្សរជាតិមុងហ្គោលដែរ
មានប្លែកគ្នាតែពីរបីប៉ុណ្ណោះ
។ កាលនោះគ្មានអត្ថបទបោះពុម្ពទេ ប៉ុន្ដែមានអ្នកនិពន្ធ
និងអ្នកតែងកាព្យពេចន៍ដែរ។
១ = លោកប៉េលិយោត ប្រែត្រង់នេះថា Ecriture ។ តែន័យយើងថានេះទូលាយជាង
ព្រោះតំរូវតាមអក្សរចិន (?) ។
២ = ត្រង់នេះលោកប៉េលិយោតថា ហៅថាសូ ទៅវិញ។ តែបើលឺតាមចាស់ៗនិយាយតៗមកថា
គេសរសេរនឹងដីសពង
គឺដីសុទ្ធ តែដូចម្សៅ។ |