| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
ទំព័រដើម កំនត់ហេតុជីវតាក្វាន់

៤ - ប្រពៃណីអ្នកស្រុកចេនលា

    ២៥. អំពីបន្លែបង្ការ
បន្លែមាន ត្រកួន ស្ពៃ គួឆាយ ត្រប់ អូវលឹក ត្រលាច ត្រសក់ ឃិញឆាយ។ បន្លែដែលគ្មាននោះគឺ ឆាយថៅ ស្ពៃខៀវ ខូវចេ
ង ប៉ោលេង ជាដើម។បន្លែដូចជាត្រប់ អូវលឹក ត្រសក់ ត្រលាចជាដើម តែដល់ខែទីមួយមានហើយ។ ដើមត្រប់មានដុះ
រាប់ឆ្នាំមិនទាន់រំលើងចោលក៏មាន។ ដើមគរខ្ពស់ៗជាងផ្ទះទៅទៀត អាយុជាង១០ឆ្នាំមិនទាន់កាប់ចោលក៏មានដែរ។ មា
នបន្លែច្រើនមុខទៀត ដែលខ្ញុំមិនស្គាល់ឈ្មោះ អែបន្លែដុះក្នុងទឹកក៏មានច្រើនមុខណាស់ដែរ។

    ២៦. អំពីត្រី និង សត្វលូន
ពួកត្រី និង អន្ដើកមាន : ត្រីរ៉ស់ច្រើនណាស់ ក្រៅពីនេះដូចជាត្រឆ្ពិន និង ត្រល្អិតអែទៀត រិតតែច្រើនណាស់ទៅទៀត
មានត្រីថូវពួដែលធំនាះ មានទំងន់ដល់ជាងពីរនាឡិ ហើយត្រីដែលខ្ញុំមិនស្គាល់ឈ្មោះនោះ ក៏មានច្រើនណាស់ដែរ ដែល
ជាត្រីមកពីសមុទ្រទឹកសាប (ទន្លេសាប)។ ចំនែកត្រីទឹកប្រៃវិញ ក៏មានច្រើនមុខ រាងដូចអន្ទង់ និង ត្រីខ្ជឹងបឹងដែរ។ ពួក
អ្នកស្រុកនេះមិនស៊ីកង្កែបទេ ម៉្លោះហើយដល់ពេលយប់ គេឃើញកង្កែបលោតច្រវាត់កាត់ផ្លូវដើរ។ អន្ដើក កន្ធាយធំៗ
ប៉ុនចង្អេរអុំ។ នោះជាអន្ដើក មានអាយុដល់ទៅ៦ឆ្នាំ ក៏គេនៅតែស៊ីវាដែរ។ បង្កងនៅស្រុកឆាណា(កំពុងឆ្នាំង) មួយមាន
ទំងន់ដល់ជាងមួយនាលិ។ ជើងអន្ដើកនៅស្រុកចេនភូមានប្រវែងជាង ៨ - ៩តឹក។ ក្រពើធំៗប៉ុនទូក។ មាននាគជើងបួន
មួយប្រភេទយ៉ាងចំលែក អិតមានស្នែងទេ។ ចំពុះទា លៀស ខ្យង ខ្ចៅ នៅក្នុងសមុទ្រទឹកសាប (ទន្លេសាប) នោះគ្រាន់
តែលូកដៃទៅក៏យកបានភ្លាម តែខ្ញុំមិនឃើញមានក្ដាមទេ ខ្ញុំស្មានថាប្រហែលជាមានដែរ តែគេមិនស៊ីទេមើលទៅ(១)។
១ = ការពិតស្រុកយើងមានក្ដាមច្រើនណាស់ពីដើមមក តែប្រហែលជាលោកជីវតាក្វាន់ មិនប្រទះឃើញក្នុងទន្លេ។

    ២៧. អពីការបិទស្រា
ស្រាស្រុកនេះមានបួនយ៉ាង ស្រាលេខមួយ ចិនហៅស្រាទឹកឃ្មុំ ដេលគេយកជាតិថ្នាំ និង ទឹកឃ្មុំលាយជាមួយទឹក ហើយ
ផ្សំធ្វើឡើង។ បន្ទាប់មកហៅតាមពាក្យអ្នកស្រុកថា ផេងកេស៊ី ដែលគេយកស្លឹកឈើមកផ្សំ គឺស្លឹកឈើឈ្មោះផេងកេស៊ី
នេះអែង ជាឈើ១ប្រភេទ។ បន្ទាប់មកទៀត គេយកអង្ករ រឺ បាយដែលសេសសល់ទៅបិទស្រា ហៅប៉ាវលេងកាក ព្រោះ
ពាក្យថា ប៉ាវលេងកាក បានន័យថាអង្ករ(២) ក្រៅពីនេះទៀត មានស្រាទឹកល្ងៃស្ករ ដែលគេយកជាតិស្ករមកបិទអោយ
កើតទៅជាស្រា។ បើគេចូលទៅស្រុកភូមិតាមមាត់ទន្លេ គេប្រទះស្រាមួយមុខទៀតធ្វើពីទឹកក្រចាប់ ព្រោះក្រចាប់ដុះនៅ
មាត់ព្រែក ហើយស្លឹកវាមានរសជាតិស្ករ ដែលគេអាចយកមកធ្វើជាស្រាបាន។
២ = អង្ករពីដើម គេហៅ រង្ករ។

    ២៨. អំបិល ទឹកខ្មេះ ស៊ីអ៊ីវ និង មី
នៅប្រទេសនេះ ការធ្វើរបស់អស់ទាំងនេះ អិតមានហាមឃាត់ទេ។ តាមឆ្នេរសមុទ្រចាប់ពីចេនភូ និង ប៉ាងកាង(១) គេ
ធ្វើអំបិលដោយទឹកសមុទ្រ។ នៅក្នុងភ្នំមានរ៉ែ ដែលគេបានជាតិថ្ម ធ្វើពីអំបិលប្រសើរជាងអំបិលសមុទ្រទៀត និងយក
ថ្មធ្វើជាវត្ថុដទៃៗទៀត។ ពួកអ្នកស្រុកនេះមិនចេះធ្វើទឹកខ្មេះទេ តែគេចូលចិត្ដប្រើជាតិជូរនៅម្ហូបណាស់ គេត្រាំទឹកកាំ
ផេង(២) ធ្វើជាម្ជូរ កាលណាដើមឈើនេះកំពុងតែលាស់គេយកស្លឹករឺទងខ្ចី កាលណាមានផ្លែគេយកផ្លែវិញ។
   គេមិនចេះធ្វើមីទេ ព្រោះតែគ្មានស្រូវសាលី និង សន្ដែក។ ពួកនេះក៏មិនចេះធ្វើដំបែគ្រាប់ដែរ កាលណាគេបិទស្រាគេ
លាយទឹកឃ្មុំ និងទឹកត្រាំស្លឹកឈើ អោយបានជាក្បាលស្រា ហើយក្បាលស្រានេះ ដូចគ្នានឹងស្រាស នៅក្នុងភូមិស្រុកយើង
ដែរ។
១ = ចេនភូ = ចន្ទបូរ រឺ ចន្ទបុរី ។ ប៉ាកាង = បាកាន ។ ២ = តាមមើលទៅ ដើមនេះគួរជាដើមអំពិល ព្រោះគេប្រើស្លឹកក៏
បានផ្លែក៏បាន។

    ២៩. អំពីដង្កូវនាង និង ដើមមន
អ្នកស្រុកនេះមិនចេះចិញ្ចឹមដង្កូវនាងទេ ទាំងដើមមនក៏គ្មានដាំដែរ។ ស្រីៗមិនចេះប៉ាក់ជុលនិងដេរប៉ះឡើយ។ គេចេះ
ត្បាញសំពត់ តែមិនចេះរវៃអំបោះទេ គេយកដៃត្រកួញសរសៃកប្បាស អោយកើតជាអំបោះ ហើយគេយកមកត្បាញ មិ
នបាច់កីទេ។ គេចងសរសៃអំបោះម្ខាងជាប់នឹងចង្កេះគេ ហើយគេត្បាញចុងម្ខាងទៀត ដោយមានត្រល់ជាបំពង់រិស្សី។
ប៉ុន្មានឆ្នាំក្រោយមកនេះ មានពួកសៀមចូលមកនៅ គេក៏ដាំមន ចញ្ចឹមនាងធ្វើសូត្រ ដោយយកពួជមកពីស្រុកសៀម។
នៅស្រុកនេះ គ្មានដើមធ្មៃទេ មានតែដើមក្រចៅ។ ជនជាតិសៀមចេះដេរប៉ាក់ចំនាប់ បើសំពត់អ្នកស្រុកនេះរហែក គេ
យកមកពឹងស្រីសៀមអោយដេរប៉ះអោយ។

    ៣០. អំពីប្រដាប់ប្រើប្រាស់
អ្នកស្រុកធម្មតា មានផ្ទះនៅហើយ តែគ្មានតុកៅអី ចានដែក រឺ ថាំងជាដើមប្រើទេ គេប្រើឆ្នាំងដីសំរាប់ដន្ដាំបាយ ហើយ
ឆ្នាំងមួយទៀតសំរាប់ស្ល។ គេយកថ្មបីដុំកំកល់ធ្វើជាជើងក្រាន និងយកត្រលោកដូងធ្វើជាវែក។ គេប្រើចានទាបមកពី
ស្រុកចិនសំរាប់ដាក់បាយ អែសំល គេដាក់នឹងកន្ទោងស្លឹកឈើដែលគេខ្ទាស់មិនលេចទឹកទេ។ គេយកស្លឹកក្រចាប់ធ្វើ
ជាស្លាបព្រាដួសសំលបញ្ចូលមាត់ កាលណាប្រើរួចគេបោះចោលទៅ។ ម្ហូបថ្វាយព្រះ ថ្វាយទេវតា ក៏គេដាក់នឹងស្លឹកដូ
ច្នេះដែរ។ គេយកគ្រឿងដែលធ្វើពីស្ពាន់ស ដែលដាក់ទឹកនៅក្បែរខ្លួន សំរាប់ជ្រលក់ដៃកុំអោយជាប់បាយនឹងដៃ ព្រោះ
គេបរិភោគដោយផ្ទាល់នឹងដៃ បើគ្មានទឹកផ្សើមដៃមិនបានឡើយ។ គេប្រើផ្ដិលសំរិទ្ធសំរាប់ចាក់ស្រាផឹក ចំនែកអ្នកក្រ
ប្រើផ្ដិលដែលធ្វើអំពីដី រីអែពួកមន្រ្ដី គេប្រើផ្ដិលធ្វើពីប្រាក់ រឺជាមាសផងក៏មាន។ បើក្នុងអោកាសបុណ្យធំៗ ដូចជាបុណ្យ
ជាតិវិញ គេប្រើប្រដាប់ទាំងនេះ ធ្វើសុទ្ធតែពីមាសទាំងអស់ ហើយមានរបៀបផ្សេងពិសេសទៀតផង។ នៅនឹងដី គេ
ក្រាលកន្ទេលមកពីស្រុកម៉េងជីវ (ស្រុកចិន) រឺ មួយក្រាលស្បែកខ្លាធំ ខ្លារខិន ស្បែកប្រើស រមាំង ពុំនោះទេ គេប្រើកន្ទេល
ផ្ដៅ។ នៅពេលជិតៗនេះ គេទើបនឹងចេះប្រើតុទាបៗ មានកំពស់ប្រហែលមួយហត្ថ។ សំរាប់កន្លែងគេដេក គេប្រើ
កន្ទេលរិស្សី តែអិលូវនេះមានខ្លះប្រើគ្រែទាបៗខ្លះដែរហើយ ដែលជាគ្រែធ្វើមកពីស្រុកចិន។ ម្ហូបចំនី គេគ្របដោយសំ
ពត់ អែនៅក្នុងវាំង គេប្រើសំពត់ព្រែប៉ាក់ឌិន រឺ ខ្សែសយ ដែលបានមកពីពួកឈ្មួញសំពៅប្រទេសក្រៅនាំយកមកថ្វាយ។
ដើម្បីស្រិតអង្ករ គេមិនប្រើត្បាល់កិនទេ គេប្រើត្បាល់បុកទៅវិញ។

     ៣១. អំពីរទេះ និង អង្រឹងស្នែង
ការធ្វើអង្រឹងស្នែង គេយកឈើមួយដើមដែលកោងចំកន្ដាល អ៊ែនចុះក្រោម ចុងសងខាងងឡើងលើ ហើយនៅចុងនោះ
គេឆ្លាក់ជាក្បាច់ផ្កាភ្ញី និង មានស្រោបមាស រឺ ប្រាក់ពីក្រៅឈើនោះផង គេហៅថា អង្រឹងដងមាស រឺ ដងប្រាក់ សំរាប់តា
មលំដាប់ថ្នាក់។ ចំងាយពីចុងដងប្រហែលមួយហត្ថ គេវាយដែកធ្វើចាស្រយូវម្ខាងមួយ ហើយគេយកសំពត់មួយផ្ទាំង
យ៉ាងធំ ហើយក្រាស់ មកបត់ធ្វើជាត្រចៀកសំរាប់ស៊កខ្សែភ្ជាប់ទៅ នឺងស្រយូវដែកនោះ។ អ្នកជិះគេអង្គុយលើសំពត់
នោះ ដៃកាន់ជាយសំពត់ផង ហើយអោយមនុស្សពីរនាក់ជានាក់សែង។ នៅក្បែរអង្រឹងស្នែង តែងតែមានប្រដាប់មួយ
ទៀត មានសន្ឋានដូចដំបូលទូកតែធំជាង ក៏មានបិទបាំងដោយសំពត់ព្រែប្រាំពណ៌ ហើយដោយមានមនុស្សបួននាក់សែ
ង និងមានមនុស្សដើរតាមហែពីក្រោយផង។ បើធ្វើដំនើរទៅឆ្ងាយ គេអាយជិះដំរីនិងសេះ ព្រមទាំងប្រើរទេះដែរ។
រទេះនៅស្រុកនេះ ក៏មានលក្ខណដូចរទេះស្រុកអែទៀតដែរ តែគេជិះសេះអិតមានកែបទេ អែដំរីក៏គ្មានប្រដាប់សំរាប់
អង្គុយដែរ។

    ៣២. អំពីទូកច្រវា
អំពីទូកធំៗ សុទ្ធតែធ្វើឡើងដោយយកឈើរឹងៗ មកចាំងជាបន្ទះក្ដារសិន រួចទើបវាយផ្ដុំឡើងជាទូក។ មេជាងអិតមាន
ប្រើនរណាទេ គេប្រើតែដឹង ហើយនិងដែកខួង ដែលជាហេតុនាំអោយខាតឈើនិងកំលាំងច្រើនណាស់។ នៅពេលដែ
លគេចង់កាត់ឈើជាកំនាត់ គេតែងយកដែកខួងមកខួងទំលុះផ្ដាច់តែម្ដង ទោះជាធ្វើផ្ទះក៏ធ្វើរបៀបគ្នានេះដែរ។ គេមាន
ប្រើដែកគោលវាយធ្វើទូកដែរ។ គេយកស្លឹកលេង (ក្រចាប់) មកប្រក់ធ្វើដំបូល ដោយយកដើមស្លាមកពុះជាបន្ទះគាប
សង្កត់ស្លឹកនោះផង។ ទូករបៀបនេះ គេហៅថា «ស៊ីនណា»។ គេបិទពរទូកដោយជ័រឈើ ខ្លាញ់ត្រី លាយនឹងកំបោរ។ ចំ
នែកទូកតូចវិញ គេលុងធ្វើពីឈើមួយដើមធំ។ គេយកភ្លើងដុតរោលអោយទន់សាច់ឈើ ទើបទល់បំប៉ោងពង្រីកពោះទូ
កអោយធំ ក្បាលកន្សៃស្រួច អិតមានប្រើដំបូលទេ តែដាក់បានមនុស្សច្រើននាក់ណាស់ដែរ។ ទូករបៀបនេះ ហៅថា
កុយលាំង។

    ៣៣. អំពីខេត្ដ
ខេត្ដមានទាំងអស់ជាង ៩០ គឺខេត្ដ ចេងពួ (ចន្ទបូរ) ឆាណា(ឆ្នាំង) ប៉ាកាង(បានកាន) មុងលាង ប៉ួចស៊ី ភូវមួយ ទីហួង បាក់
លុតប៉ោ ណៃកាខាំង ប៉ួចស៊ីលី ជាដើម។ ក្រៅពីនេះ ខ្ញុំមិនចាំឈ្មោះទេ។ ខេត្ដនិមួយៗ សុទ្ធតែមានមន្រ្ដីកាន់កាប់ ហើយ
មានធ្វើបន្ទាយឈើជារបាំងផង។

    ៣៤. អំពីស្រុកភូមិ
នៅក្នុងភូមិនិមួយៗ ជួនមានវត្ដ ជួនមានប្រាសាទ ហើយមានមន្រ្ដីម្នាក់នៅត្រួតត្រាយ៉ាងហ្មត់ចត់។ មន្រ្ដីនោះគេហៅថា
មួយស៊ី។ នៅតាមផ្លូវធំៗ តែងមានសាលាមួយសំរាប់ឈប់សំរាក គេហៅថាស៊ិមប៉ាក់។ ប៉ុន្ដែនៅពេលថ្មីៗនេះ មានកើត
ចំបាំងជាមួយនឹងប្រទេសសៀម ភូមិទាំងនេះក៏ប្រែក្លាយទៅជាដីវាលទៅវិញ។

    ៣៥. អំពីប្រមាត់ប្រមង់
កាលពីមុននេះ តែដល់ខែទី៨ គេតែងធ្វើការចាប់មនុស្សយកប្រមាត់ ពីព្រោះស្ដេចចាម ក្នុងមួយឆ្នាំគេសុំយកប្រមាត់មួ
យថូ ដែលមានចំនួនរាប់ពាន់។ នៅក្នុងពេលយប់ គេចាត់ពួកអ្នកយកប្រមាត់ (ប្រមាត់ប្រមង់?) ដើរទៅតាមផ្លូវនានាក្នុង
ទីក្រុង និង ក្នុងភូមិ។ បើប្រទះមនុស្សណាដើរក្នុងពេលយប់ស្ងាត់នោះ គេចាប់យកខ្សែចងក្បាលអោយជាប់ ហើយកូន
កាំបិទចាក់ក្រោមឃ្លៀកខាងស្ដាំខ្វះយកប្រមាត់ដាក់ក្នុងថូ លុះត្រាតែបានពេញចំនួន ទើបគេយកទៅថ្វាយស្ដេចក្រុងចាម
។ ប៉ុន្ដែគេមិនយកប្រមាត់ជនជាតិចិនទេ ពីព្រោះមានកាលមួយឆ្នាំនោះ គេយកប្រមាត់របស់ចិនមួយទៅលាយនឹងគេ
ក៏បន្ដាលអោយស្អុយរលួយខូចប្រមាត់នៅក្នុងថូ លែងប្រើការបានទាំងអស់ ពេលក្រោយមក គេលែងមាការដើរចាប់យក
ប្រមាត់ទៀតហើយ ហើយគេចាត់មន្រ្ដីដោយលែកសំរាប់មុខងារខាងយកប្រមាត់ពីពួកក្រោមអំនាចខ្លួន ដែលតាំងអោ
យនៅជាយក្រុងក្បែរទ្វារខាងជើង។

    ៣៦. អំពីរឿងចំលែក
នៅក្នុងកំពែងនាទិសខាងកើត មានអ្នកព្រៃម្នាក់នោះរួមរ័កជាមួយប្អូនស្រីអែងបង្កើត ក៏ស្រាប់តែជាប់ស្បែកសាច់គ្នាបេះ
មិនចេញរហូតគ្រប់បីថ្ងៃ អិតមានស៊ីចុកអ្វីសោះ ក៏ស្លាប់បង់ជីវិតទៅ។ អ្នកស្រុកខ្ញុំម្នាក់សែ «ស៊ី» គេបានរស់នៅស្រុកនេះ
រវាងសាមសិបប្រាំឆ្នាំ គេថា គេបានឃើញរឿងនេះច្បាស់ពិតពីលើក ហើយគេថា បានជាសក្ដិសិទ្ធដូច្នេះ ព្រោះបារមីព្រះ
របស់ស្រុកនេះខ្លាំងពូកែណាស់។

    ៣៧. អំពីការងូតទឹក
ប្រទេសនេះក្ដៅខ្លាំងណាស់ ក្នុងមួយថ្ងៃៗ បើមិនងូតទឹកច្រើនលើកទេ គឺច្បាស់ជាអត់ទ្រាំមិនបានឡើយ ទោះបីនៅពេល
យប់ក៏ជៀសមិនរួចពីការងូតទឹកម្ដង រឺ ពីដងដែរ។ គេគ្មានបន្ទប់ទឹក គ្មានចានដែក គ្មានប៉ោតទេ។ ក្នុងផ្ទះមួយតោងមាន
ស្រះមួយ បើពុំនោះទេ គេព្រួតគ្នា២ -៣ផ្ទះទៅងួតទឹកស្រះមួយដោយលែងខ្លួនចោល អិតគិតពីរឿងខ្មាសគ្នាស្រីប្រុសទេ
។ ប៉ុន្ដែបើអូវពុកម្ដាយចាស់ គាត់ទៅដល់ស្រះមុន ក្មេងស្រីប្រុសមិនហ៊ានទៅជិតទេ ប្រសិនបើក្មេងកំពុងតែងូតទឹកស្រះ
នោះមុនវិញ ក៏ចាស់ទុំនោះ នាំគ្នាគេចចេញដែរ។ មនុស្សមានវ័យស្របាលគ្នា អិតគិតអៀនខ្មាសគ្នាឡើយ។ គេយកតែ
ដៃធ្វេងបិទបាំងកេរ្ដខ្មាសរបស់ខ្លួន ហើយដើរចុះក្នុងទឹកទៅ។ ជួនកាលក្នុងរយៈ ៣.៤ថ្ងៃ រឺ ៥-៦ថ្ងៃម្ដង ពួកស្រីៗទីក្រុងមួយ
ក្រុម មានគ្នា ៣-៤នាក់ នាំគ្នាចេញទៅមុជទឹកទន្លេខាងក្រៅកំពែងក្រុង។ នៅពេលដែលទៅដល់ទន្លេនោះ គេដោះសំ
ពត់ដេលវ័ណ្ឌខ្លួនចេញ ដើរចុះទៅក្នុងទឹក ហើយទៅជួបជុំគ្នានៅក្នុងទន្លេនោះរាប់ពាន់នាក់។ សូម្បីតែពួកស្រីៗដែលមា
នក្រកូលខ្ពង់ខ្ពស់ ក៏ដូច្នេះដែរ។ គេអិតមានខ្មាសអ្វីទេ ចាប់តាំងពីក្បាលដល់ចុងជើង មើលគ្នាឃើញទាំងអស់។

នៅមាត់ទន្លេក្រៅទីក្រុងនោះ រាស់ថ្ងៃតែងតែមានជនជាតិចិននៅទំនេរ ហើយលួចនាំគ្នាទៅចាំមើលលេងតាមគំនិតខិល
ខូច ហើយលឺថា គេឆ្លៀតពេលនៅក្នុងទឹកនោះផង។ ទឹកនោះនៅក្ដៅអុនៗជានិច្ច លុះត្រាដល់ពេលយប់យាមបួនទើប
ត្រជាក់ លុះដល់ព្រឹក ថ្ងៃរះឡើងក៏ក្ដៅអុនៗឡើងវិញទៀត។

    ៣៨. ការចូលជ្រកនៅ (អន្ដោប្រវេសន៍)
ពួកជនជាតិចិន ដែលជាអ្នកឈ្នួញដើរសំពៅ កាលមកដល់ស្រុកនេះក៏ពេញចិត្ដគេខ្លាំងណាស់ ព្រោះស្រុកនេះមិនបាច់
ប្រើសំលៀកបំពាក់ច្រើន ហើយអង្ករគេក៏ស្រួលរក ប្រពន្ធក៏ស្រួលរកបាន អែផ្ទះសំបែងក៏ងាយធ្វើ គ្រឿងប្រើប្រាស់ក៏ងា
យរក ការលក់ដូរក៏ធូរងាយ ម្លោះហើយបានជាមានអ្នកចូលពីស្រុកក្រៅ មករស់នៅស្រុកនេះច្រើនណាស់។

    ៣៩. អំពីកងទ័ព
កងទ័ពធ្វើដំនើរដោយលែងខ្លួនអិតអាវ។ ដៃស្ដាំគេកាន់លំពែង ដៃឆ្វេងកាន់ខែល គ្មានប្រើធ្នូនិងព្រួញទេ កាំភ្លើងធំ រឺ អាវ
ក្រោះក៏គ្មានដែរ។ តាមលឺគេថា កាលកើតចំបាំង នឹងជាតិសៀម គេនាំគ្នាកេណ្ឌអ្នកស្រុកទៅវាយដោយកំលាំងតែម្ដង ពុំ
មានប្រើល្បិចកលអុបាយអ្វីឡើយ(១)។
១ = រឿងនេះ មកពីជីវតាក្វាន់ មិនបានឃើញ នឹងស៊ើបពត៌មានទេ ព្រោះតាមអែកសារជាច្រើនណាស់ ថាខ្មែរចេះរៀបចំ
ទ័ពត្រឹមត្រូវ មានសាស្ដ្រាវុធ និងក្បួនយុទ្ធសាស្រ្ដផង។

    ៤០. អំពីការយាងចេញនៃមហាក្សត្រ
ខ្ញុំបានលឺគេនិយាយថា ស្ដេចអង្គមុនៗ មិនដែលយាងចេញទៅណាទេ ព្រោះខ្លាចមានរឿងហេតុ។ ស្ដេចអង្គថ្មីនេះត្រូវ
សនិសាស្ដេចមុន(២)។ កាលពីដើម លោកមានឋានៈជាមេទ័ព។ បិតាក្មេកនោះសព្វព្រះទ័យ នឹង បុត្រីព្រះអង្គណាស់បា
នជាកូនស្រីនេះ លួចយកព្រះខ័នមាសបាន ហើយយកទៅអោយប្ដីរបស់ព្រះនាង។ បុត្រាបង្កើតក៏មិនបានទទួលរាជស្នង
បិតា ក៏លើកគ្នាទៅដន្ដើមរាជ តែត្រូវស្ដេចថ្មីជ្រាបការទាន់ ចាប់បាននាំយកមកកាត់ម្រាមជើង ហើយយកទៅដាក់គុក
ងងឹត។ ស្ដេចថ្មីនេះមានពាក់អាវក្រោះដែក ទោះបីគេប្រើកាំបិត រឺព្រួញក៏មិនអាចមុតបានដែរ។ ដូច្នេះហើយ ទើបព្រះ
អង្គហ៊ានយាងចេញក្រៅ។ ខ្ញុំបានទៅនៅទីនោះជាងមួយឆ្នាំ បានឃើញព្រះអង្គយាងចេញមក៤-៥ដង។ ការយាងចេញ
មកម្ដងណាតែងមានទ័ពទៅការពារពីខាងមុខ មានអ្នកកាន់ទង់ជ័យ និង មានតន្រ្ដីនៅខាងក្រោយ។ ស្រីស្នំ៤-៥នាក់ស្លៀ
កសំពត់ផ្កាសៀតផ្កានៅសក់ក្បាល ដៃកាន់ទៀនធំ ដើរជាក្រុមៗ។ ទោះបីនៅពេលថ្ងៃភ្លឺក្រលែតក្ដី ក៏គេអុជទៀនដែរ។
នៅក្នុងចំនោមស្រីស្នំទាំងនោះ មានខ្លះកាន់គ្រឿង មានដូចជាភាជន៍មាស និងគ្រឿងបិទបាំងជាដើមផ្សេងៗពីគ្នា មិនដឹ
ងជាគេយកទៅប្រើការអ្វីខ្លះឡើយ។ នៅមានស្រីស្នំខ្លះទៀត កាន់ស្នរ លំពែង ខែល ជាទ័ព នៅខាងក្នុងមួយក្រុមទៀត
ផង មានរទេះទឹមពពែ និង រទេះទឹមសេះ ដែលមានតាក់តែងដោយគ្រឿងមាសបរដង្ហែដែរ។
២ = ស្ដេចអង្គនេះ លោក A-Leclère សរសេរក្នុង Histoire du Cambodge ថា : ក្នុងចន្លោះពេលនោះ មានស្ដេចសោ
យរាជជាច្រើនអង្គមិនប្រាកដនាម តែគេសំគាល់បានមួយតាមលិលាចារឹក គឺ ស្ដេចជយបរមេសូរៈ (ព្រះបាទអិន្រ្ទវរ្ម័នទី៣)
ដែលសោយរាជក្នុងចន្លោះឆ្នាំ ១២៥០ - ១៣០០នេះ។

ពួកនាម៉ឺនសព្វមុខមន្រ្ដី និង ពួកញាតិវង្ស សុទ្ធតែជិះដំរី នៅខាងមុខ បើមើលពីចំងាយទៅឃើញសុទ្ធតែក្លស់ពណ៌ក្រហម
អិតគណនា។ បន្ទាប់មកទើបដល់ព្រះមហេសីធំតូច តាមលំដាប់ថ្នាក់ ជីះអង្រឹងស្នែងជិះរទេះសេះ រឺ ជិះដំរីដ៏មានក្លស់
បើកបាំងមិនតិចជាងមួយរយទេ។ បន្ទាប់ទៀត ទើបដល់ព្រះរាជាព្រះទ្រង់ឈរនៅលើខ្នងដំរី ព្រះហស្ដកាន់ព្រះខ័នទិព្វ
។ ភ្លុកដំរី ព្រះទីនាំងសឹងមានពាក់ចង្កំមាស។ មានក្លស់ស (ស្វេតច្ឆត្រ) ចំនួន២០ ដ៏មានស៊ែមមាសបើកបាំងជុំព្រះអង្គដែ
លសុទ្ធតែជាក្លស់ដងមាស នៅជុំវិញព្រះអង្គមានទ័ពដំរីប្រដាប់ដោយអាវុធជាគ្រឿងការពារ។ បើប្រសិនជាស្ដេចយាង
ទៅណាជិតៗទេ ទ្រង់គង់លើគ្រែស្នែង (ព្រះវរ) ហើយអ្នកសែងសុទ្ធតែស្រីៗស្នំ។ សឹងតែរាល់ដង កាលណាស្ដេចយាង
ចេញដំនើរតែងមានរូបស្ដូបតូចមួយ ហើយពីមុខនេះមានព្រះពុទ្ធរូបមាសមួយអង្គផង សែងពីមុខព្រះរាជា។ បន្ដាជន
ដែលនៅតាមដងផ្លូវ ត្រូវសំពះលុងជង្គង់ក្រាបក្បាលដល់ដីដែលគេហៅថា សំប៉ា (សំពះ?) បើពុំដូច្នោះទេ នឹងត្រូវគេចោ
ទថា មើលងាយព្រះចេស្ដា ហើយនឹងត្រូវគេចាប់យកទៅឃុំចោល អិតដោះលែងឡើយ។

ក្នុងមួយថ្ងៃព្រះរាជាទ្រង់កិច្ចការរដ្ឋពីរលើក គឺទទួលសវនាការពីរដ្ឋមន្រ្ដី និង រាស្រ្ដ ប៉ុន្ដែគ្មានបញ្ជីកត់កំនត់ចំនួន មនុស្សនឹ
ងកិច្ចការនោះទេ។ បើមន្រ្ដី រឺ រាស្រ្ដណាចង់ចូលគាល់ ត្រូវតែចូលទៅអង្គុយបត់ជើងផ្ទាល់នឹងដីរង់ចាំជាមុន។ មួយសន្ទុះ
ក្រោយមក ទើបគេលឺសូរសំលេងតន្ដ្រីរងំខាងក្នុង។ អ្នកនៅខាងក្រៅផ្លុំស័ង្ខតបទៅវិញ។ ខ្ញុំលឺគេថា គេប្រើតែទីនាំងគ្រែ
ស្នែងមាស (ព្រះវរមាស) ទេ បើគ្រាន់តែយាងជិតៗ។ បន្ទាប់មកគេឃើញស្រីស្នំពីរនាក់រូតវាំងននពញរះវរនោះឡើង
ក៏លេចឃើញស្ដេចគង់ឈរកាន់ព្រះខាន់ នៅក្នុងស៊ុមមាសជាទីព្រះទែនគង់ប្រថាប់។ ពេលនោះ ទាំងមន្រ្ដីទាំងរាស្រ្ដសុទ្ធ
តែអោនក្បាលលើដៃសំពះ លុះត្រាតែផុតសំលេងស័ង្ខដែលជាសញ្ញាអោយងើបមុខឡើង ទើបហ៊ានងើបព្រមគ្នា។ ដែ
លជាកេរ្ដដំនមកច្រើនស្ដេចហើយ។ លុះទ្រង់ប្រស្រ័យការចប់ហើយ ស្ដេចយាងចូលវិញ ដោយមានស្រីស្នំពីរនាក់រូតរនាំ
ងបិទដូចដើម អ្នកទាំងអស់គ្នាក៏ក្រោកឈរហើយអែបៗខ្លួនទៅកៀនរៀងខ្លួនទៅ។ ពិតមែនតែស្រុកនេះ មិនសូវស៊ីវិល័
យ តែគេស្គាល់ច្បាប់ទំលាប់គោរពព្រះមហាក្សត្រ។

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rightsreserved.