១
៥
១០
១៥
២០
២៥
៣០
៣៥
៤០
៤៥
៥០
៥៥
៦០
៦៥
៧០
៧៥
៨០
៨៥
៩០
៩៥
|
នេះបទព្រហ្មគីតិ
អោយអស់កូនចៅក្រោយ
ធម្មតាកើតជាមនុស្ស
នឹងអស់ញាតិសន្តាន
នឹងដើរដូចភូជង្គ
រៀនបទរៀនបាទចាស
អ៊ឺអើអញដាច់សាច់
ចាស់ទុំមិនប្រដៅ
គេដៀលដល់ម៉ែអូវ
កុំកាចកុំស្លូតពេក
ទោះដេកអោយរហ័ស
ស្លាម្លូស៊ីអោយច្រៀក
ដេកយប់កុំដេកយូរ
នឹងដេកកុំទ្រមក់
ប្រែប្រាណប្រុងវិញ្ញាណ
បើអិតមានមន្ទិល
ទោះពេលពន់ព្រលប់
ប្រអប់ដាក់ទឹមស្មា
កុំអោយអស់រលីង
ថែទាំមើលជើងក្រាន
ប្រយ័ត្នក្រែងក្រងាយ
មានកាលយប់ងងឹត
រត់រកភ្លើងសស្រាក់
ហើយអោយថែទាំទឹក
កុំអោយស្ងួតក្អមធេង
ទោះដើរទៅឆ្ងាយជិត
ជួនកាលក្រែងបន្លា
ដើរព្រៃអោយមើលលើ
ក្រែងមានព្រៃឈើងាប់
សោះស្រីស្រដីបាន
មាសប្រាក់ស្រូវអង្ករ
សូវស្តួចកុំអោយដាច់
នឹងចាយអោយគិតក្រោយ
រដូវធ្វើចំការ
កុំខ្ជិលកុំច្រអូស
ទោះធ្វើស្រែចំការ
កុំអោយបង់កំលាំង
ធ្វើការកុំគិតព្រួយ
ជាងយប់បិតរិស្សី
កុំទុកដៃទទេ
អោយមានក្តីបារម្ភ
ដេកយប់អោយរាំងទ្វារ
ប្រយ័ត្នប្រយោជន៍យូរ
កំអាងអែងជាប្រុស
ទោះបីបើបងប្អូន
អោយប្រាប់អ្នកនៅផ្ទះ
បើទៅជាមានភ័ព្វ
ទោះដើរមានដំណឹង
កុំស្ងៀមកុំស្ងាត់ពួន
ទោះខ្លួនជាប៉ុន្មាន
កូនអើយបាកុំធ្លោយ
លោកថាហៅឆ្កួតបី
ទាក់មាន់ទាក់ទទា
ធម្មតាប៉ោនិងបៀរ
ជួនកាលគេចាញ់អែង
ពីព្រឹកស្លៀកហូលជរ
ជួនកាលវាចងជើង
មើលមុខល្អតិចអី
ស្រែកថ្ងូរអះអូយអើយ
ចិនលឺព្រមស្រាយមក
អ្នកអាយអ្នកអើយកុំ
កុំឈរកុំឈប់ជិត
ច្បាប់នេះចាំរាល់ខ្លួន
អែទ្រព្យបានទៅវា
ដល់គេមកតឹងទារ
ទោះបងប្អូនធុរៈ
កូនអើយចូរបាចាំ
មួយទៀតហៅឆ្កួតស្រី
ភ្លេចសីលទានសូន្យសោះ
បង្កើតតែទោសទុក្ខ
ចងទោសគុំគង្គួន
បង្កើតតែចិត្តធំ
រីខ្ញុំគុំកាប់ម្ចាស់
មានកាលគេដាក់ឃ្នាង
គេកាប់ដោតទាំងក្បាល
រីអែកាមកិលេស
នេះអែងហៅឆ្កួតស្រី
អ្នកប្រាជ្ញលោកនិទាន
វានាំភ្លេចវិញ្ញាណ
អែខ្លួនអែងតូចទេ
ក្អេងក្អាងពាក្យកក្អែ
បញ្ជោរបញ្ចៀសផ្តាស
ប្រពន្ធឃើញឃាត់ទៅ
មានកាលជួនស្រវឹង
គេឃើញអស់ខ្មាសខ្មុំ
កំនើតអ្នកផឹកស្រា
អ្នកស្លូតទៅជាកាច
នេះអែងហៅឆ្កួតស្រា
គួរកុំសពេសុរា
ហៃអស់ជនទាំងឡាយ
នេះអែងហៅឆ្កួតបី
លោកចងជាអុបមា
បើកាន់ដែកដែលដុត
នោះទើបលោកអោយធ្វើ
ចាត់ចែងតែងជាបទ
កិច្ចកាព្យរាយរៀបរស់
|
ពីព្រេងព្រឹទ្ធទុកទូន្មាន
ស្តាប់កុំអោយភ្លេចស្មារតី
ទោះស្រីប្រុសក្រណាស់ណា
សោះគេមានពាក្យថាជួ
អោយអោនអង្គអាចបារម្ភ
កុំក្រលាសលើរៀមច្បង
ឆ្គងពាក្យពេចន៍គេស្រដី
ជេរកូនចៅទើបវាខូច
កេរ្តិ៍អាស្រូវស្អុយរហ៊ុំ
កុំចំអៀករៀនរហ័ស
ភ្ញាក់មុនចាស់ដោះឡើងលុប
កុំបីបៀកទាំងមូលមិញ
ហើយទទូរដូចគេងាប់
អោយលង់លក់ក្រៅពីក្បួន
ខ្លាចក្រែងមានចោរចិត្តខ្មាំង
កុំអោយខ្ជិលដេកទៅវិញ
គន់អោយគ្រប់ទ្រព្យនានា
ថ្វាយទេព្តារក្សាយើង
រលត់ធេងហើយថាភ្លេច
អោយអុសមានកុំទំនេរ
ពុំសប្បាយឈឺពោះពុង
ភ្លេចមិនគិតជួនកូនជុះ
ព្រួយលំបាកតែខ្លួនអែង
ទោះយប់ព្រឹកកុំគិតងាយ
អស់រលីងពីពាងធំ
កាន់កាំបិតកំដរដៃ
មុតអាត្មាគ្រាន់ចាក់ជោះ
ឃើញស្លឹកឈើជាបន្លែ
គួរកាច់កាប់យកជាថ្នាំ
បើអុសមានមិនព្រួយចិត្ត
ទុកអោយល្អកុំសប្បុរស
បើវាតិចអោយអុស្សាហ៍
ទោះនឹងអោយៗមើលមុខ
អោយអុស្សាហ៍គ្រឿងគ្រាប់ដាំ
ទៅងងុះរកសូមគេ
អោយអុស្សាហ៍មើលថែទាំ
ទោះខែប្រាំងប្រើអោយដង
ខ្លួនអែងមួយកុំត្អូញត្អែរ
ត្បាញជាល្អីតៅកញ្ជើ
ជាងទំនេរបោចស្មៅព្រៅ
ធ្វើស្រែកុំចោលចំការ
ទ្រព្យជាៗប្រុងប្រយ័ត្ន
ទោះលក់ដូរមើលថែធួន
ចាយរបស់មិនគិតគន់
ពឹងរកខ្លួនទៅណាៗ
កុំរលះអិតគំនិត
ប្រសើរគាប់នោះអិតថា
អោយរំពឹងគិតបារម្ភ
លបលាក់ខ្លួនខ្លាចមិនល្អ
ពាក្យសន្តានវែងមុសា
កុំធ្លាប់អោយអាប់កេរ្តិ៍យស
មួយឆ្កួតស្រីមួយឆ្កួតស្រា
ជល់ភ្នាល់គ្នាបរបាញ់សត្វ
មិនដែលខ្មែរណានឹងកើត
រៀងរាល់ល្បែងតែងនឹងរេ
ល្ងាចស្លៀកសខ្វះចងក្បិន
ព្យួរខ្ពស់ឡើងក្បាលដាំចុះ
មិនខ្មាសស្រីផ្សារឈរស្តាប់
អាចឹកអើយអាណិតលែង
បណ្តើររកប្រាក់សណ្តាន
គួរបារម្ភរាល់តែល្បែង
ក្រែងមិនអត់បង់កេរ្តិ៍កោះ
ទោះបងប្អូនមិត្តសំលាញ់
អែងធានាស្រាប់តែនៅ
អ្នកធានាអោយបានឆាប់
ក្រជំពាក់គេតឹងទារ
អូវពុកផ្តាំកុំបីណាយ
គួរកុំបីសេពកាមា
ភ្លេចឃ្នាងខ្នោះដល់ជីពជន្ម
បើបានសុខសឹងប្រែក្លាយ
មិនគិតខ្លួនខ្លាចមរណា
ចៅគំនុំនឹងជីដូន
អោយក្តៅណាស់ក្នុងអង្គា
វាមិនរាងចាលចិត្តឡើយ
មិនចេះចាលចិត្តឡើយណា
កុំប្រហែសគួរអោយណាយ
គួរកុំបីអោយអាល័យ
ទុក្ខទូន្មានរាល់រូបា
ភ្លេចសីលទានសោះសូន្យឈឹង
មើលទៅគេប៉ុនមេដៃ
អួតពូកែបទបានស្រា
ជេរវាងវាលមិនចំឈ្មោះ
ប្តីមិនត្រូវថាកុំអ្នក
ពុំមានដឹងខ្លួនឡើយណា
ក្មេងជៀវជុំសើចទ្រហឹង
កុំអួតថាអែងនឹងនួន
អែអ្នកខ្លាចទៅជាហ៊ាន
ក្នុងធម៌ថាពៀរដរាប
នាំអាត្មាអោយអប្រីយ
កុំរាយមាយក្នុងអង្គា
លោកស្រដីក្នុងធម៌ថ្លៃ
អោយអ្នកណាមួយផ្ចិតផ្ចង់
នោះមិនមុតមិនមានក្តៅ
នូវអំពើទាំងបីបាន
ព្រហ្មប្រាកដកាលបិតា
ខ្ញុំនាមឈ្មោះបណ្ឌិតម៉ៃ |
ចែងចងជានិទាន
ប្រដៅទាំងប្រុសស្រី
ក្រគិតក្នុងចិន្តា
កុំឆ្មើងកុំតែងតួ
អោយត្រូវនឹងច្បាប់ក្រម
ស្រីដីនឹងអ្នកផង
ដើមដៀលអោយអប្រីយ
គេថាកូនអិតពូជ
គេស្តីដើមជៀវជុំ
កុំខ្លាចកុំហ៊ានណាស់
មុខមាត់មើលអោយគ្រប់
តូចធំអោយច្រៀកចេញ
សំពត់ស្លៀកអោយខ្ជាប់
បើភ្ញាក់អោយដឹងខ្លួន
ប្រួញប្រាណប្របជញ្ជាំង
ភ្ញាក់ហើយអោយក្រោកចេញ
កាំបិតខាងអាត្មា
ហើយអោយបំពក់ភ្លើង
សព្វថ្ងៃមើលកុំដាច់
បង្កាត់បង្កើតកេរ្តិ៍
បង្កាត់កំដៅអង្គ
គ្មានភ្លើងអុជចន្លុះ
ហេតុខ្ជិលពុំគិតក្រែង
ដងដាក់ក្អមរត់រាយ
គ្មានសោះនោះមិនសម
ក្រែងមានមែកឈើព្រៃ
ជាគ្រឿងគ្រប់មិនខុស
កាន់កាប់កុំដៃទេ
ផ្ញើក្រានគ្រាន់ដណ្តាំ
សព្វថ្ងៃប្រុងគំនិត
សំចៃកុំអោយអស់
រិះរកផ្សំទៀតណា
កុំអោយស៊ុកគ្រលុក
ស្លឹកគ្រៃខ្ញីត្រប់ត្រុំ
គេមិនអោយអែងទេ
កុំខ្ជិលកុំប្រចាំ
ទឹកទៅស្រោចស្រប់ផង
ខ្លាំងខ្សោយកុំអោយល្ហែ
កុំអោយទ្រឹស្តីលើ
ខាងផ្ទះខាងលំនៅ
ដឹងដែកដឹងបិតព្រា
ត្រចៀកចាំកុំភ្លាត់
ទោះទ្រព្យរបស់ខ្លួន
មិនដឹងដល់ប្រពន្ធ
ទោះទៅលេងអិតការ
គេភ័យព្រួយចិត្តគិត
ប្រសិនពានពស់ខ្លា
នឹងដើរៗអោយសម
អោយមើលអោយមាត់ក
គេម៉ៃមកអាត្មា
ធម្មតាកើតជាប្រុស
មួយឆ្កួតល្បែងពាលា
អន្ទាក់ដាក់បង្កាត់
មិនលឺមានកំណើត
មានកាលអែងចាញ់គេ
ពីព្រឹកត្បកក្បាលចិន
ភ្នែកស្លឹងតឹងក្រញុះ
មុខមិញដូចគេស្លាប់
អញរកប្រាក់អោយអែង
តឹងទារទាល់តែបាន
កុំលកុំលូកលេង
កុំល្បងល្បែងនោះសោះ
ពឹងខ្លួនអែងអោយចេញ
វាបានយកទ្រព្យទៅ
មិនបានគេប្រចាប់
បើមានទ្រព្យជួយជា
ប្រយ័ត្នរាល់រូបកាយ
វាតែងទាញអាត្មា
ភ្លេចទោសភ្លេចទាំងគុណ
បង្កើតក្តៅក្រហាយ
មានកាលក្មួយនិងមា
អែបងខឹងនឹងប្អូន
កើតទោសខឹងនឹងគ្នា
លក់ព្នៃខ្ញុំគេហើយ
ភ្លេចខ្លួនសូន្យសោះសា
ស្អិតណាស់ណាអ្នកអាយ
ចូរចងចាំសព្វថ្ងៃ
មួយហៅឆ្កួតសុរា
ផឹកហើយមិនដែលនឹង
កំលាំងអែងស្មើចៃ
មិនមានខ្លាចនរណា
នាំហេតុតែខាងឈ្លោះ
អែងខឹងលោតវាយធាក់
ដើរដួលដេកផ្កាប់ផ្ងារ
ដេកដូចគេស្លាប់ឈឹង
ផឹកហើយស្រវឹងមួន
ខុសត្រូវទៅបំពាន
អ្នកណាផឹកហើយបាប
នឹងធ្លាក់ទៅអវចី
ចូរស្តាប់ច្បាប់នេះណា
បើអ្នកណាមួយនៃ
យកដែកដុលបោះបង់
កាន់បាននោះទើបហៅ
ដោយធម៌ពីបុរាណ
ប្រដៅខ្ញុំនេះណា
គិតចងជាសេចក្តី
|
ទុកគ្រាន់មើលជាច្បាប់ថ្មី។
យកទុកខ្លួនគ្រប់អាត្មា។
អោយបានដឹងសមនិងគួរ។
ធ្វើកំប៉ោងកុំពាក្យធំ ។
គួរប្រតិបត្តិកុំអោយឆ្គង ។
ពាក្យអោយគួរកុំអែងវឺយ។
ស្រដីថាកូនអិតពូជ ។
មិនដឹងច្បាប់នឹងចាស់ទុំ។
ដំនៀលនោះដល់មកចាស់។
អោយរំពឹងរំពៃគ្រប់ ។
ទ្រព្យរបស់សឹមដេកវិញ ។
តាមពាក្យចាស់ថាអភ័ព្វ ។
កុំអោយអាក្រាតក្រៅខ្លួន។
ឡើងអង្គុយកុំមាត់ខ្លាំង ។
ជញ្ជូនទ្រព្យលួចយកចេញ។
រកជក់ថ្នាំស៊ីម្លូស្លា។
អោយសឹតទឹកដាក់ចុងជើង។
នៅក្រានក្រៅកុំអោយដាច់។
កុំដើរយកពីផ្ទះគេ ។
កុំប្រហែសអោយសូនសុង ។
អុជបំភ្លឺមើលនេះនោះ។
ក្រានរលុះរលត់ធេង ។
ក្រយប់ថ្ងៃព្រួយដើរឆ្ងាយ ។
សព្វពួចពាងអាងអុងធំ ។
ជួនក្រែងក្រងាយយប់ថ្ងៃ ។
កាប់កាន់មកទុកជាអុស ។
ការសត្រូវទោះឆ្មាឆ្កែ ។
អង្គុយគន់មើលឆ្វេងស្តាំ ។
បាយបានឆ្អិនឆាប់ដូចចិត្ត ។
ថែទាំទើបគង់របស់។
មើលថែធួនខ្លួនអែងណា ។
អោយបានច្រើនក្រវើនទុក ។
ទោះនឹងទុកអោយចំណាំ។
ត្រាវត្រសក់សព្វបន្លែ ។
តែគឺមោះព្រោះខ្ជិលដាំ ។
ចបចូកជីកស្មៅវល្លិផង ។
អោយលូតលាស់មានផ្កាផ្លែ។
ខ្លាចតែនឿយហើយមិនធ្វើ ។
អិតអំពើធ្វើលេងទៅ ។
អោយវាលកាលកើតសុខា ។
ទុកអោយជាកុំអោយបាត់ ។
កុំភ្លេចចោលមិនដឹងខ្លួន ។
អោយសួរកូនសួរប្រពន្ធ ។
ព្រមព្រៀងគ្នាអិតបើថា ។
អិតគេរកដើរឆ្ងាយជិត ។
ព្រោះមិនដឹងជាទៅណា ។
ខ្យល់ចាប់ចុកអិតគេសម។
យប់ព្រលប់អោយមាត់ក ។
ដើរអោយស្មោះសោះគេថា។
តាមដំណឹងដំណើរខុស ។
អោយរករៀនច្បាប់មាត្រា ។
លេងបៀប៉ោធួកំតាក់ ។
ល្បែងអស់នោះមិនកំណើត ។
មានតែលិចលង់ខ្លួនទេ ។
កុំទុកចិត្តថាអែងប៉ិន ។
ល្ងាចមិនទាន់ចិនដាក់ខ្នោះ ។
វាទារប្រាក់អោយបានឆាប់ ។
មាត់ស្ញិញស្ញាញពេបដូចក្មេង។
អោយអាចឹកស្អែកនេះបាន ។
ទ្រព្យអោយទៅទើបវាលែង។
គួរអោយវាងអោយវៀរសោះ ។
គួរអោយដោះអោយដើរចេញ។
ធានាទ្រព្យគេយកទៅ ។
ខ្លួនអែងនៅធានាស្រាប់ ។
ទៅជាខ្ញុំព្រោះធានា ។
កុំធានាណាអ្នកអាយ ។
កុំអោយភ្លេចពាក្យនេះណា ។
នាំវង្វេងភ្លេចបាបបុណ្យ ។
ភ្លេចទាំងការកាន់រសាយ ។
អោយទាស់ទែងខឹងនិងគ្នា ។
គុំធ្វើគ្នាអោយសោះសូន្យ។
ម្តាយនិងកូនគំធ្វើគ្នា ។
ជាគំនុំពុំត្រាស្បើយ ។
មិនខ្លាចស្លាប់ដល់អាត្មា ។
នឹកតែត្រង់សេពសប្បាយ ។
អ្នកអើយកុំគិតសង្ស័យ ។
ទុកទូន្មានរាល់អាត្មា។
នោះកុំផឹកវាស្រវឹង ។
នាំចិត្តនោះអោយធំក្រៃ ។
មិនកោតគេតិចឡើយណា ។
ស្រដីកោងរកកលឈ្លោះ ។
ឆ្លើយឆ្លងពាក្យអោយបានទាក់។
ដោយចិត្តធំបទបានស្រា ។
ស្រាតសំពត់អស់ពុំដឹង ។
ក្អែក្អួតពាសពេញទាំងខ្លួន ។
ខ្លួនខ្សត់ទេអួតថាមាន ។
បំពុលខ្លួនអោយបានបាប ។
បង់កិត្តិយសពុំសួស្តី ។
នរករងទុក្ខវេទនា ។
ទុកទូន្មានខ្លួនសព្វថ្ងៃ ។
នឹកប្រាថ្នាដោយចំណង់ ។
ក្នុងភ្លើងក្រានឆេះច្រាលឆ្អៅ ។
ចិត្តមុតមែនមិនគិតប្រាណ ។
លោកអុបមាដូច្នេះណា ។
សព្វសេចក្តីដូច្នេះនៃ ។
ប្រដៅជនចប់ម៉្លេះហោង |