| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
១០១១១២១៣១៤ ច្បាប់ត្រីនេតិ

ច្បាប់ត្រីនេតិ
បទកាកគតិ




























១០














១៥














២០














២៥
















៣០














៣៥














៤០













៤៥














៥០














៥៥














៦០














៦៥














៧០














៧៥














៨០




 
បពិតមហារាជ
ទំនឹមទំនង

នរូអ្នកណា
សេនាមន្រ្ដី

បំរើព្រះបាទ
អោយសមអោយល្មម

មួយនោះព្រះអង្គ
គួរមានមនោរម្យ

អស់មុខមន្រ្ដី
បើមុខមន្រ្ដី

ត្យិតមុខមន្រ្ដី
លោភោចង់បាន

រាស្រ្ដដូចមច្ឆា
បើប្រែជាក្ដៅ

មន្រ្ដីយោធា
រីអស់រាស្រ្ដផង

មួយកុបុត្ដំ
បើមានកូនកាច

មួយកុភូមំ
នៅភូមិអាក្រក់

មួយកុគេហំ
នៅផ្ទះអាក្រក់

កើតកេរ្ដិ៍អាប់យស
ហើយគេដឹងថា

អែសុមន្រ្ដី
បើមុខមន្រ្ដី

តំរង់មហាក្សត្រ
អស់រាស្រ្ដមណ្ឌល

អែសុបុត្ដំ
មែនមានគំនិត

អែសុភូមំ
ល្អហើយនោះនឹង

អែសុគេហំ
ល្អហើនោះនឹង

ទោះអ្នកផងដើរ
ចំរើនសួស្ដី

ច្បាប់នេះត្រកាល
ទ្រង់ព្រះតំរិះ

បពិត្រព្រះបាទ
ជាតិជាអិសូរ

យកព្រះប្រាជ្ញា
ត្រេកត្រិះតំរាប

ទុក្ខរាស្រ្ដទាំងឡាយ
ព្រះអោស្ឋបណ្ដាំ

បពិត្រមហារាជ
អញ្ជើញស្ដេចស្ដាប់

បីៗអសារ
ម្ដេចហៅអសារ

នាហៅអសារ
ពុំសងគុណគេ

នាហៅអសារ
ពុំសងគុណគេ

នាហៅអិតការ
ចិត្ដចង់បានបុណ្យ

នាហៅសូន្យសោះ

បីផ្គង់ស្នេហា
ម្ដេចហៅស្នេហា

នាផ្គង់ស្នេហា
សំណេះសំណួរ

នាផ្គង់ភរិយា
ទោះទ្រព្យរបស់

នាហៅផ្គង់បុត្រ
សិល្បសារពើគាប់

បីៗហិនល័ក្ខណ៍
ម្ដេចហៅហិនល័ក្ខណ៍

នាហិនលក្ខណា
ពោលអិតគេស្ដាប់

នាហៅហិនល័ក្ខណ៍
មានមហាក្សត្រា

នាហិនសួស្ដី
ស័ក្ដិសឹងពុំជា

បីៗបាត់ស្និទ្ធ
ម្ដេចហៅបាត់ស្និទ្ធ

នាហៅបាត់ស្និទ្ធ
ធ្វើមុខអាក្រក់

វិន័យបាត់មិត្ដ
នាស្ថានលំនៅ

នាបាត់ពន្លឺ
អិតសាច់អិតញាតិ

បីបាត់ខុនណាង

នាហៅបាត់ខុន
ពុំស្ដាប់អម្ជាស់

រីបាត់ជាងជាតិ
វាតែងអោយឃ្លាត

នាបាត់ប្រាជ្ញប្រុះ
ពាក្យពុំស្រដី

បីៗបានរស
ម្ដេចហៅមានរស

ទោះមានរសកាលណា
អ្នកមានសប្បុរស

រីសប្បុរិសា
ស្រដីនូវអាថ៌

រឺពន្លឺនោះ
ពោលពាក្យនូវអ្នក

បីៗហិនហោច
ម្ដេចហៅហិនហោច

នាហៅហិនហោច
គប់នូវអ្នកផឹក

នាហៅស្រមោច
អែងមានរបៀប

នាហៅសាធារណ៍
ប្រពន្ធរិស្សា

បីៗសាមាន្យ
ម្ដេចហៅសាមាន្យ

នាហៅសាមាន្យ
គប់នូវអ្នកពាល

រីអន្ដរធាន
ខ្លួនរែងអប្រិយ

នាហៅអាស្រូវ
ម៉ែក្មេកពុំជា

បីៗបរលោក
ម្ដេចហៅបរលោក

នាហៅបរលោក
ខ្លួនសោតពុំខ្ជិល

នោះហៅពុំថោក
អង្គុយខ្ពង់ខ្ពស់

នាហៅលោកិយ
ពាក្យពោលសត្យា

បីៗប្រាសលោក
ម្ដេចហៅប្រាសលោក

នាហៅប្រាសលោក
ខ្លួនអែងតំអឹង

ថោកប្រាណពេកណា
អាហារថយផ្ចង់

រីប្រាសលោកកូវ
យល់សង្ឃអិតចិត្ដ

មានតែបំបាត់
ហៅប្រាសលោកកូវ

ព្រះអង្គមហាក្សត្រិយ៍
រើសរកសេនា

ក្រឡាពាសធំ
ស្រាល់រកអ្នកណា

ស្គាល់ទោសស្គាល់គុណ
ស្គាល់បាបស្គាល់បុណ្យ

ស្គាល់តិចស្គាល់ច្រើន
ស្គាល់វៀចស្គាល់ត្រង់

ស្គាល់គាប់ស្គាល់ខុស
ស្គាល់បាញ់ស្គាល់បោះ

ស្គាល់តឹងស្គាល់ធូរ
ស្គាល់ដើរស្គាល់ដេក

បើនមានកង្វល់
បាកុំឆោតឆ្ងល់

កុំច្រើនវង្វេង
កុំច្រើនប្រទូស្ដ

កុំលោភចង់បាន
កុំរៀនកំណាញ់

កុំលេងជាល្បែង
ស្រដីអោយដាច់

កុំធ្វើហេងហាង
កុំច្រើនក្រអែស

អ្នកណាអាចស្គាល់
ធ្វើការសង្គ្រាម

ស្ដេចផ្ចាញ់អសុរ
បើមានសណ្ដាប់

រីច្បាប់នេះណា
ក្នុងអង្គអាត្មា

បើអ្នកអែណា
ជួយជួសសេចក្ដី

ជួយកែអោយត្រូវ
ជាច្បាប់បុរាណ

សេចក្ដីនេះណា
នេះហោងជាច្បាប់
 
ទ្រើទ្រង់អំណាច
នេះហោងជាច្បាប់
នៃនរជនជាតិ។
នឹងចូលទៅជា
កវីជាអាទិ៍
តែងទុករៀងទៅ។
ព្រះបរមនាថ
នឹងក្សត្រានៅ
អ្នកជាអម្ចាស់។
ក្សត្រាទ្រើសទ្រង់
សុខសមសោមនស្ស
ត្រង់ច្បាប់នេះណា។
ដោយព្រះបាលី
ពុំពិចារណា
ពុំលែងឡើយហោង។
សេនាបតី
បំពានរាស្រ្ដផង
អង្គងអិតអាស្រ័យ
មន្រ្ដីសេនា
ក្រៃក្រៅវិស័យ
អង្គអិតពុំនាក់។
បីដូចព្យគ្ឃា
ចរចូលពឹងពាក់
យង់អិតករុណា។
ទាសតិធនំ
កំណាចហើយណា
កដគឺសណ្ដាន។
នាសតិធនំ
នោះនឹងកើតមាន
ពិតពុំប្រពៃ។
នាសតិវិជំ
នឹងកើតហិនហៃ
អាប់អិតមង្គល។
ដោយនូវពាក្យមនុស្ស
ផ្ទះអាក្រក់សល់
ដោយពាក្យគេថា។
ដោយអាថិបាលី
មែនមានប្រាជ្ញា
ស្រ័យគ្រប់ប្រការ។
សោយរាជសម្បត្ដិ
សកលបរិពារ
ដល់តិចឡើយហោង។
វុឌ្ឍិកុលំ
ល្អអិតអែហ្មង
ប្អូនសាច់សន្ដាន។
វុឌ្ឍិធនំ
ចំរើនធនធាន
ដូចចិត្ដប្រាថ្នា។
វុឌ្ឍិវិជំ
ចំរើនប្រាជ្ញា
ពិតពុំកម្រ។
គេសឹងសរសើរ
ចំរើនមាត់ម
សើរផ្ទះនោះនៃ។
សូមព្រះភូបាល
ត្រិះដោយញាណញេយ្យ
ជាច្បាប់ទៅហោង។
ព្រះបរមនាថ
កំពូលរាស្រ្ដផង
អែងអិតផ្ទឹមដល់។
យកព្រះញាណថ្លា
អ្នកបាបកំហល់
បានដូចប្រាថ្នា។
ក្នុងក្រៅបន្ទាយ
ទុកលើសិរសា
លើរាជមន្រ្ដី។
ទ្រើសទ្រង់អំណាច
ជាច្បាប់គម្ពីរ
ថ្កល់ថ្កើងចំពោះ។
បីៗអិតការ
អិតការដូច្នោះ
ទេទៅអិតត្រើយ។
មានទ្រព្យអិតការ
អ្នកអែទៀតឡើយ
ពិតពុំស្រោចស្រង់។
មានទ្រព្យអិតការ
អ្នកអែទៀតឡើយ
ពិតពុំស្រោចស្រង់។
ចាំសីលាចារ
ពុំប្រណិប័តន៍សង្ឃ
ពិតពុំអុស្សាហ៍។
លឺធម៌ពិរោះ
ពុំធ្វើបរិសុទ្ធ។
បីផ្គង់ភរិយា
ភរិយាបរិសុទ្ធ
អស់ន័យនេះផង។
រសគាប់ពិសា
សាកសួរស្នេហ៍ស្នង
ពុំបង់ឡើយនៃ។
រណ្ដាប់គ្រីហា
អំរស់ទុកដៃ
ពុំធ្លោយឡើយណា។
ប្រពៃបរិសុទ្ធ
ជាច្បាប់អាត្មា
ដូចដោយចិត្ដថ្វាត់។
បីៗហិនស័ក្ដិ
ហិនស័ក្ដិបង់បាត់
ន័យនេះសោតហោង។
សរសើរអាត្មា
សូរស័ព្ទសាសង
អិតគេស្រដី។
ស័ព្ទគេលឺជាក់
អិតមានក្សត្រី
ហើយគ្មានបន្ទាយ។
ល័ក្ខណ៍ផ្ទះអប្រិយ
យាត្រាទៀតឆ្ងាយ
អង្គអោយអប្រិយ។
បីៗបាត់មិត្ដ
បាត់មិត្ដមេត្រី
បាត់បង់នោះណ៎ា។
ពោលពាក្យសុខចិត្ដ
កុហកជាសា
បាត់ស្និទ្ធពុំមាន។
ពោលពាក្យពុំគិត
ពុំទៅមកថ្កាន
មុខពុំអោយយល់។
ភ្នែកពិតពុំភ្លឺ
ស្ដាប់ស័ព្ទស្ដាប់សូរ
វិញ្ញាណអែងអាច។
បីៗបាត់ជាង
ទាំងបីនេះណ៎ា។
ណាងនេះជាមុន
យប់ថ្ងៃឡើយណ៎ា
ស្រដីឡេះឡោះ។
ធ្វើការអិតខ្នាត
នឹងខ្នាតសូន្យសោះ
នឹងក្បួនច្បាប់ឡើយ។
កាលជុំនុំនោះ
តិរ្ថិយអិតត្រើយ
មារយាទអប្រិយ។
បីៗសប្បុរស
សប្បុរសមេត្រី
ចាយចែងចរចា។
សេពសោយអាហារ
កបរសវាចា
មារយាទប្រពៃ។
ប្រកបលក្ខណា
ជាធម៌ឈ្លាសវៃ
មានពិចារណា។
កាលហូបបាយឆ្ពោះ
មានព្រះប្រាជ្ញា
ប្រណិប័តន៍សព្វកាល។
បីៗស្រមោច
ស្រមោចអិតការ
ស្រេចស្រាយចេញហោង។
អសោអសោចិ៍
ប្រមឹកស្រាផង
ស្រដីមាយា។
ត្រមោលកណ្ដោច
អិតប្រៀបអ្នកណា
ត្រមោចសោតសល់
មានព្រៀងអិតការ
អាត្មាទុព៌ល
លើខ្លួនទៀតកូវ។
បីអន្ដរធាន
អន្ដរធានកូវ
ពាក្យនេះលោកថា។
សង់ផ្ទះនាស្ថាន
សាធារណ៍មោហា
ច្រើនបំណុលនៅ។
សង់ផ្ទះនាស្ថាន
មានក្ដីអាស្រូវ
ប្រមឹកស្រាផង។
សង់ផ្ទះជិតផ្លូវ
មាត់រឹងកន្លង
គេលែងទៀតខ្មី។
បីៗពុំថោក
ពុំថោកនោះក្ដី
គួរដឹងសោះសា។
រកគ្រូនាលោក
ចាំសីលភាវនា
ពុំដែលដាច់ឡើយ។
រក្សាប្រាណលោក
ថ្កើងយសជាត្រើយ
ត្រកូលថ្លៃផង។
ពុំយល់អែងក្ដី
ចរចាអិតហ្មង
សាន្ដសមសាទរ។
បីៗថយថោក
ថយថោកពុំប-
អោយពិចារណា។
ស្រដីថយថោក
ពាក្យរឹងមហិមា
ពិតពុំប្រណិប័តន៍។
ទុរយសអសារ
បំរុងពីមាត់
ហៅថយថោកហោង។
គួរនោះពុំត្រូវ
ប្រណិប័តន៍សង្ឃផង
ពុំស្គាល់ឡើយណា។
ជីវិតសព្វសត្វ
គួរនៅអែណា
ការអកុសល។
សោយរាជ្យសម្បត្ដិ
អោយជាសុខពល
ស្នងព្រះនេត្រន័យន៍។
ជាមេកងជុំ
ចេះអធ្យាស្រ័យ
ស្គាល់គ្រប់រាជការ។
ស្គាល់ក្រោយស្គាល់មុន
ស្គាល់ធ្ងន់ស្គាល់ស្រាល
ស្គាល់ខ្លាចស្គាល់ហ៊ាន។
សង្វាតក្រវើន
ស្គាល់ភូតស្គាល់មាន
ស្គាល់ព្រៃស្គាល់ត្រាញ់។
ស្គាល់ស្លាប់ស្គាល់រស់
ស្គាល់ដោះស្គាល់ដេញ
ស្គាល់បាត់ស្គាល់មាន។
ស្គាល់ឆាប់ស្គាល់យូរ
ស្គាល់ស្រេកស្គាល់ឃ្លាន
ស្គាល់មានស្គាល់ខ្សត់។
កលិយុគមកដល់
វិលវល់រន្ធត់
តំអក់តំអឹង។
ងងោងងងេង
រឹងរូសរបឹង
តែងដែកនិន្ទ្រា។
ទ្រព្យគេបំពាន
ស្វិតស្វាញរិស្សា
ពាក្យពេចន៍ទ្រគោះ។
រំពឹងយល់ឈ្វេង
អោយស្រេចអោយស្មោះ
សសោះអន្ទង។
កុំអួតកុំអាង
ប្រហែសលេងលង
នូវក្ដីកំណត់។
អាចដឹងអស់អាថិ
ព្យាយាមចំហុត
ដូចព្រះរាមា។
អស់អិតសំណល់
ក្រមច្បាប់សាស្រ្ដា
ទីទៃគ្រប់ប្រាណ។
បើអ្នកអែណា
ជាសណ្ដាប់ប្រាណ
ជាអង្គអ្នកប្រាជ្ញ។
បានមើលអក្ខរា
អស់អាថ៌សេចគ្រេច
កុំសើចឡើយហោង។
តំរង់តំរូវ
ពិតពីព្រេងហោង
ព្រេងព្រឹទ្ធបុរាណ។
និទានអស់អាថិ
សណ្ដាប់គ្រប់ប្រាណ
និដ្ឋិតំចប់ហោង។
អញ្ជើញស្ដេចស្ដាប់
ទុកជាសណ្ដាប់

វររាជអាមាត្យ
រៀនច្បាប់ជាខ្នាត

អធិរាជចមចៅ
អោយឡើងគាល់ហ្វៅ

គ្រងផ្ទៃក្រោមក្រាស់
រៀនអោយច្បាស់លាស់

នាសតិរាជា
នឹងក្សិណក្សត្រា

ពុំដោយគន្លង
រាស្រ្ដរឹងក្ដៅហោង

ដូចគង្គានៃ
រាស្រ្ដរឹងកើតភ័យ

និងពស់ពភ្លាក់
ក្សិណប្រែជាយក្ខ

បទបន្លែថា
សឹងវិនាសប្រា

វិនាសធនធាន
ព្យាធិបៀតប្រាណ

បន្លែនេះនៃ
ប្រាជ្ញាញាណញេយ្យ

គេដើរមកយល់
កើតអពមង្គល

វុឌ្ឍិរាជា
ដឹងអស់អធ្យា

ក្សេមក្សាន្ដភពភារ
សឹងអស់រង្គាល

ថាបើកូនផង
សឹងចំរើនបង

ថាទោះភូមិស្ថាន
សារពើសឹងបាន

ថានៅគ្រឹហា
សារពើប្រាថ្នា

ថាផ្ទះនោះល្អ
នុស្សផងគេសរ

បរមក្សត្រិយ៍ថ្លៃ
ទុកក្នុងហរិទ័យ

លើសលោកកន្លង
ព្រះអង្គជាច្បង

ថ្លែងព្រះយោបល់
អោយនីរព្យសន៍សល់

សព្វព្រះមាត្រា
ទំងន់អាជ្ញា

ចេស្ដារិទ្ធី
សព្វព្រះសំភី

បីៗសូន្យសោះ
ម្ដេចហៅសូន្យសោះ

ពុំធ្វើបុណ្យឡើយ
ញាតិអែងជាត្រើយ

ពុំធ្វើបុណ្យឡើយ
ញាតិអែងជាត្រើយ

មោះអិតពាក្យត្រង់
ចង់យសបានអង្គ

ពុំស្ដាប់ធម្មា

បីៗផ្គង់បុត្រ
ម្ដេចហៅផ្គង់បុត្រ

កុំភ្លេចឡើយហោង
អុត្យាតនេះហោង

ខ្ជាប់ខ្ជួនប្រពៃ
រក្សាសំចៃ

អោយរៀនសាស្រ្ដា
អរអោយភរិយា

ហិនសួស្ដីថ្វាត់
ហិនសូន្យទៀងទាត់

អែងចេះកន្លង
ចូលស្ថានអ្នកផង

អិតស័ព្ទភេរី
មានរាជធានី

ភូមិសោតរំសាយ
និមិត្ដស្កុនកាយ

បីបាត់ពន្លឺ
ពន្លឺរស្មី

ខ្សឹបខ្សៀវជេរថា
ហេតុនោះលោកថា

សត្យាសងសាន
ខ្ចីទ្រព្យបង្ខាន

ពុំយល់បរិបូណ៌
ពិតពុំបរិបូណ៌

បីៗបាត់ប្រាជ្ញ

ស្រីមានលក្ខណា
ខ្លួនចាស់ព្រឹទ្ធា

ពុំស្រេចការនោះ
ពុំត្រូវចំពោះ

ស្ងៀមស្ងាត់ព្រងើយ
ពុំសេពគប់ឡើយ

បីៗពន្លឺ
ពន្លឺរស្មី

មានរសពិសា
មែនមានភរិយា

មានធម៌សោតនៃ
គាល់អម្ចាស់ថ្លៃ

ទៀងទើបភោក្ដា
ប្រកបភរិយា

បីៗសាធារណ៍
ម្ដេចហៅសាធរណ៍

ខ្លួនខ្លៅធ្វើឆ្គង
ប្រពន្ធសោតហោង

កណ្ដែងកំព្រា
អិតបុត្រស្ងួតភ្ងា

បំបែកកិច្ចកល
រឹងព្រួតបំណុល

បីៗអាស្រូវ
ម្ដេចហៅអាស្រូវ

ទៀបផ្សារពុំជា
ប្រពន្ធនោះណ៎ា

នោះនៅជិតផ្លូវ
ប្រពន្ធនោះកូវ

ធ្លានោះសោតហោង
ប្រពន្ធនោះហោង

បីៗលោកិយ
ម្ដេចហៅលោកិយ

ដ៍មានប្រាជ្ញា
ចិត្ដថ្លាសទ្ធា

ដំណឹងខ្លួនហើយ
ភរិយាគាប់ហើយ

មានច្បាប់សោតហោង
ពាក្យពីរោះផង

ប្រាសលោកុត្ដរ
រិបូណ៌លោកុត្ដរ

ពាក្យនោះពុំជា
យល់ចាស់ព្រឹទ្ធា

អង្គុយថយក្ដាត់
នេះហោងលោកកាត់

ដោយធម៌ទំនង
សីលទាននោះហោង

អិតមានមេត្តា
មានពន្ធបីប្រ-

គ្រងរាជ្យមណ្ឌល
ហើយនឹងដំកល់

ការសង្រ្គាមជ័យ
មានប្រាជ្ញាវៃ

ដើមចុងកណ្ដាល
ស្គាល់ប្រាជ្ញស្គាល់ពាល

ស្គាត់អត់ស្គាល់ឃ្លាន
ស្គាល់ដីស្គាល់ដែន

ស្គាល់ឈ្នះស្គាល់ចាញ់
ស្គាល់ចូលស្គាល់ចេញ

ស្គាល់ហូលស្គាល់ខៀន
ស្គាល់បង់ស្គាល់បាន

គេប្រាប់ប្រាកដ
កុំផ្សូរយូររត់

មមីមមមឹង
កុំខ្ជិលរំពឹង

ពន្លឹកសោះសា
ពុំស្គាល់កាចជា

ពាក្យពុំពិរោះ
កុំធ្វើឡេះឡោះ

ខុសក្ដីបំណង
អោយរៀនត្រងរង

ជាក់ជាងប្រាកដ
លឺកេរ្ដិ៍ប្រាកដ

ដល់មួយឡើយណា
ទុកអង្គអាត្មា

យកទុកអោយបាន
អ្នកនោះនឹងបាន

ថាអោយស្រួលស្រេច
អោយទានបន្ដិច

ដោយនូវគន្លង
អោយត្រូវបំណង

ចប់បរិបូណ៌បាន
អោយអោវាទទាន
 

---ចប់---

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
Khmer Culture Center in Switzerland, Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rightsreserved.