នេះជាស្នាដៃទី២ របស់ខ្ញុំបន្ទាប់ពីរឿងគុកនយោបាយ។
គំនិតនៃការនិពន្ធគុកនយោបាយយ៉ាងណានោះ អស់លោកអ្នក
សឹងបានជ្រាបសព្វគ្រប់ហើយនៅក្នុងសៀវភៅនោះ។
«ចរិតខ្មែរ»
ស្នាដៃថ្មីនេះ ក៏មានគំនិតពុំខុសឆ្ងាយប៉ុន្មាន អំពីគុកនយោបាយដែរ។
ខ្ញុំមានបំនងធំ ចង់អោយខេមរជនមាន
ស្មារតីភ្ញាក់រលឹកភ្លឺថ្លាអោយកាន់តែច្បាស់ឡើង យល់បញ្ហាសង្គមជាតិ
យល់ប្រយោជន៍រួម យល់ចំនោទកសាងជាតិ
ទាន់ពេលវេលា។
«ចរិតខ្មែរ» ស្ដាប់ទៅដូចជាអ្នកនិពន្ធមានគំនិតរិះគន់
បន្ដុះបង្អាប់តែខ្មែរគ្នាអែង ប៉ុន្ដែតាមការពិត គឺនិយាយអោយឃើ
ញនូវទិដ្ឋិមានៈ រើសអើងរបស់ខ្មែរមួយផ្នែក
ដែលបន្ដាលអោយកើតផលអាក្រក់ដល់សង្គមនិងបក្ស។ ឃើងត្រូវតែ
ប្រយ័ត្ននិងអប់រំកុំអោយមានទិដ្ឋិរបៀបនោះទៀត។ ពោលមួយបែបទៀត
គឺថាឆ្កើះយកគន្លងអាក្រក់មកលាតត្រដាង
ដើម្បីអោយយើងស្អប់ខ្ពើម ហើយចៀសវាងចេញពីគន្លងនោះ
រួចប្រកាន់យកនូវគន្លងណាដែលល្អប្រសើរមកវិញ។
និយាយអោយខ្លីទៅគឺថា «ចរិតខ្មែរ» ជារូបមន្ដ
សំរាប់បង្ហាញគុណវិបត្ដិដែលបន្ដាលឡើងដោយមនុស្សមួយជំពូក ដែ
លគ្មានលក្ខណចិត្ដជាមនុស្សសោះ។ គឺពួកទាំងនោះអែងហើយដែលនាំអោយប័ក្សពួក និង
សង្គមជាតិ អស់ថាមពល
ហើយដល់នូវភាពហិនហោចខ្លោចផ្សានោះ។
ខ្ញុំគ្មានបំនងសោះ ក្នុងការរិះគន់ អស់លោកវីរជន
បុព្វបុរសជាតិខ្មែរដែលលោកបានបំពេញហើយនូវពលិកម្មដើម្បីជា
តិ ខ្លះដល់ទៅហ៊ានលះជីវិតនាះ។ ចំពោះអស់លោកទាំងនោះ ខ្ញុំបានគោរពនាម និង
សកម្មភាពរបស់លោកជាប្រក្រតី
ហើយតែងយកជាបទរៀនសំរាប់ជីវិតថែមទៀតផង។
ខ្ញុំសុំរិះគន់ ចំពោះតែពួកមនុស្សណាដែលមានខ្លួនដូចជាសត្វ គ្មានអុត្ដមគតិ
គ្មានវិចារណញ្ញាណសោះនោះតែប៉ុណ្ណោះ
ហើយដោយពិត ការរិះគន់នោះអែងត្រូវតែសរសេរទុក ត្រូវតែនិយាយអោយដឹង
ព្រោះខ្លួនខ្ញុំបានសង្កេតផ្ទាល់ ព្រមទាំ
ងបានរួមសកម្មភាពជាមួយផង ដូចជាអំពើរបស់ពួកអិស្សរៈជាដើម
ដែលធ្វើអោយខ្ញុំខូចចិត្ដអស់មួយជីវិត បន្ទាប់ពីបាន
មើលឃើញសកម្មភាពព្រៃផ្សៃនៃពួកនោះក្នុងគ្រាដែលខ្ញុំរស់នៅជាមួយ។
ដូច្នេះហើយ ខ្ញុំបាទសូមអភ័យទោសជាមុនពីសំនាក់អស់មិត្ដអ្នកអាន
ក្រែងលោមានពាក្យត្រង់ណាពុំសមរម្យប៉ះពល់
ដល់រូបនាមរបស់លោក សូមអស់លោកមេត្ដាខន្ដីអភ័យទោស
ពីព្រោះការពិពណ៌នានៅក្នុងនេះមានភាពទូទៅពេក។
បំនងរបស់ខ្ញុំ គឺចង់តែអោយមានគំនិតរិះគន់ស្ថាបនាកើតឡើងផ្សាយជាសៀវភៅ
ជាលាយលក្ខណ៍អក្សរដើម្បីជួយរំ
លឹកគ្នាអោយយល់នូវមាគ៌ាល្អអាក្រក់គ្រប់យ៉ាង មិនចូលចិត្ដនិយាយចែប៉ប្រែ
លបលាក់បូញមាត់បត់ដៃ អ្នកនេះអី
ចេះ អ្នកនោះអ៊ីចុះសោះឡើយ។ ខ្ញុំបានគិតឃើញដល់ចាស់ៗ
បរមបុរាណយើងដែលលោកមានគំនិតប្រដែប្រដៅកូន
ចៅអោយបានស្គាស់សេចក្ដីសុខចំរើនក្នុងជីវិតម្នាក់ៗ រហូតដល់សង្គមជាតិ
ដោយលោកព្យាយាមចងក្រងពាក្យទូន្មាន
ជាច្រើន កើតទៅជាបទសិក្សាអក្សរសាស្រ្ដខ្មែរសព្វថ្ងៃនេះ
ដូចជាច្បាប់កេរកាល ពាក្យចាស់ ជាដើម។ យើងចាស់ស
ម័យនេះ យល់ហេតុផលយ៉ាងណាក្នុងដំនើរជីវិត ដែលយើងបានលុយឆ្លងកាត់មកហើយ
គួរតែនាំដំនើរនោះមកដំនាល
ផង អោយក្មេងស្រករក្រោយគ្នាដឹង គ្នាប្រុងស្មារតីចៀសវាងអំពើអាក្រក់ជាមុន
កុំអោយតាមគន្លងចាស់។ នៅទីបញ្ច
ប់ ខ្ញុំសូមប្រកាសប្ដេជ្ញាជាអុលារិកថា គំនិតខ្ញុំ សុំកើតជាខ្មែរ
រស់ជាខ្មែរ ស្លាប់ជាខ្មែរ ខ្ញុំសូមបូជាជីវិតចំពោះតែបុគ្គល
ណាដែលស្មោះនឹងជាតិខ្មែរ
ខ្ញុំសុំប្ដេជ្ញាចិត្ដថាពុំព្រមបំរើបុគ្គលណាដែលគ្មានចិត្ដស្មោះត្រង់និងជាតិ
ប្រកាន់អាត្មានិយ
ម ប័ក្សពួកនិយម ផ្ដាច់ការនិយម និង
មានគំនិតញុះញង់បំបែកបំបាក់សាមគ្គីជាតិ
ដើម្បីពួកក្រុមត្រួតត្រានោះសោះ
ឡើយ។
ប្រការមួយទៀត តាមជំនឿព្រះពុទ្ធសាសនា ឋានសួគ៌ ឋានព្រះនិព្វាន
មានមែនសំរាប់បុគ្គលអ្នកសាងកុសលបារមីអ
ស់អង្វែងកប្បកល្ប
ប៉ុន្ដែខ្ញុំពុំមានសំនូមសូមប្រាថ្នានឹងទៅកើតទីនោះសោះឡើយ ទោះបីអុបមាថា
ខ្ញុំមានកុសលថានឹ
ងបានទៅកើតទីនោះដូចប្រាថ្នាក្ដី។ ដរាបណា ប្រទេសខ្មែរនៅតែលំបាកវេទនា
ហែលក្នុងថ្លុកឈាមដែលកើតមកអំពី
ការកាប់ចាក់គ្នាដូចសព្វថ្ងៃ ខ្ញុំស្លាប់ទៅ
សូមកុសលផលបុណ្យបញ្ជូនខ្ញុំអោយកើតមកជាខ្មែរនេះទៀត លើទឹកដីនេះអ
ស់កប្បកល្បអង្វែងជាតិ
កុំអោយខ្ញុំឃ្លាតខ្ចាត់ព្រាត់វង្វេងទៅកើតទីណាផ្សេងឡើយ!
ដើម្បីជួយជាតិខ្មែរ ជួយប្រទេស
ខ្មែរ ជាលំដាប់ជាតិរៀងរាបដរាបទៅ! នេះជាសច្ចវាទរបស់ខ្ញុំ!
សូមអោយប្រទេសខ្មែរ ស្ថិតនៅតែជារបស់ខ្មែរជានិច្ច - សូមពិភពលោក
មានយុត្ដិធម៌ចំពោះមនុស្សជាតិទូទៅ!
-សូមប្រជាពលលោក បានចំរើនក្នុងផ្លូវសន្ដិភាព |