ត្រង់ណេះមកពីលោកខ្លាចរលាយរាជបល្ល័ង្គផង
ចង់ពង្រីកមុខមាត់អោយមានប្រជាប្រិយភាពម្នាក់អែងផង។ មួយទៀ
តសំដេចសីហនុឃោរឃៅណាស់ ចិត្ដមិនត្រង់បង់សច្ចៈ
ធ្វើបាបពួកគណបក្សប្រជាធិប្បតេយ្យសំបើម។ នៅថ្ងៃទី១១
សីហា ១៩៥៧
សំដេចសីហនុបានប្រកាសអោយគណកម្មការកន្ដាលនៃគណបក្សប្រជាធិបតេយ្យចូលទៅក្នុងបរមរាជ
វាំង ជំនុំនៅព្រះទីនាំងភោជនីយ ដើម្បីចោទឆ្លើយអំពីវត្ថុបំនង
របស់គណបក្សប្រជាធិបតេយ្យ។ ពេលនោះមានមនុ
ស្សច្រើនពាន់នាក់ បានចូលទៅស្ដាប់ផ្ទាល់
អែវិទ្យុជាតិក៏មានផ្សាយបន្ដអោយអ្នកស្ដាប់អែទៀតលឺផង។ ខាងគណប
ក្សប្រជាធិប្បតេយ្យ មានរូបលោក ស្វាយ សូរ ជាប្រធាន លោកតាន់គិមហួន
ទ្រង់នរោត្ដមភូរិស្សរា លោក កែវ ម៉ុង
គ្រី លោក គាំរ៉េត ជាសមាជិក។ ក្នុងអោកាសបើកសម័យប្រជុំរួច
សំដេចសីហនុប្រកាសយ៉ាងម៉ើងមាត់ថា សុំអោ
យអស់លោកខាងគណបក្ស កុំបីភិតភ័យ រឺ
ព្រួយបារម្ភអោយសោះក្នុងរឿងគេធ្វើបាបផ្សេងៗ ខ្ញុំសុំធានាទាំងអស់ថាគ្មា
ននរណាប៉ះពាល់លោកទេ លោកនិយាយអ្វីនិយាយអោយត្រង់ៗទៅចុះ កុំព្រួយ!
ពេលប្រជុំនោះចាប់ពីម៉ោង៩ រហូតដល់ម៉ោង១៣:៤០ ទើបចប់ គណបក្សប្រជាធិបតេយ្យ
បានងបង្ហាញនូវគោលបំន
ងដែលរក្សាលទ្ធិប្រជាធិប្បតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញពិតប្រាកដ
ធ្វើអោយសំដេចសីហនុមិនសប្បាយចិត្ដសោះឡើ
យ។ អែពួកឆ្កែជាបរិវារសីហនុវិញ ឆាប់យល់ព្រះទ័យសីហនុជាម្ចាស់ណាស់ទៅទៀត
ពួកនោះចាំអោយតែចប់ពេល
ប្រជុំ នឹងរោមខាំពួកអស់លោកគណបក្សប្រជាធិបតេយ្យអោយក្ស័យតែម្ដង។ មែន
សីហនុជាម្ចាស់របស់វា ហាមតែ
មាត់ទេ ក្នុងចិត្ដគឺពន្យុះវាជាឆ្កែអោយចាំត្របាក់ក្បាលគេជាស្រេច។
គ្រាន់តែជំនុំចប់ភ្លាមលោកស្វាសូរ លោកកែវ ម៉ុ
ងគ្រី ទ្រង់នរោត្ដមភុរិស្សរា ចេញតាមទ្វារខាងជើងក៏ត្រូវពួកនោះ
ស្រែកជេរម្ដាយតាយអូវពុកដូចជាពួកបាតផ្សារ អា
វាសែព្រមទាំងព័ទ្ធគប់ដុំថ្មព្រោងព្រាតទៅលើលោកស្វាយសូរ ដំនំជាងគេ
តាំងពីក្នុងវាំង រហូតក្រៅវាំង បែកមុខបែក
មាត់អស់។ លោកតាន់គឹម ហួន និង លោកគាំរ៉េតចេញទៅទ្វារខាងកើតរួចខ្លួន
ប៉ុន្ដែបានភ័យព្រលឹងចុងសក់មិនតិច។
នេះជាលក្ខណ ទ្រើសឃ្នងរបស់សំដេចសីហនុ
ដែលចូលចិត្ដបោកបញ្ឆោតគេអោយស្លាប់តាមគំនិតថោកទាប។
ស្ដេចសីហនុ ឡើងជោរ ដោយចេះតែស្ដាប់ពាក្យបញ្ជោររបស់ចិន យួនកុម្មុយនិស្ដ
ក៏ស្អប់អាមេរិកាំងចាត់អោយបាតុ
ករវាយទូតអាមេរិកកាំង ១៩៦២ ហើយកាត់ទូតពីអាមេរិក
អព្យាក្រិត្យចាក់ថែវទៅខាងកុម្មុយនិស្ដ ដោយខំយកចិត្ដកុ
ម្មុយនិស្ដ កុំអោយកុម្មុយនិស្ដបំបាត់រាជ្យ
បើកាលណាកុម្មុយនិស្ដចូលមកដល់។ រាស្រ្ដយល់ថា រឿងនេះមកពីលោកខ្លា
ចកុម្មុយនិស្ដ ដែលជាសត្រូវនិងស្ដេច ចូលមកកាប់សំលាប់លោក
ទើបលោកលេងផ្លូវលួងយកចិត្ដអោយហើយ។
ចុងចប់ អស់សមត្ថភាពនឹងស្ដារស្រុកទេសដែលមានអោនភាព
ថវិកាធ្លាក់ស្រុតដល់បាតដាល បន្ដាលមកពីការគ្រប់គ្រ
ងរបស់ខ្លួនដែលចេះតែចាយពុំចេះរក សីហនុក៏តាំងខំធ្វើកុន ធ្វើល្ខោន
បង្កើតមេដាយលក់រៃយកលុយរហូតដល់បើក
កាស៊ីនូឆ្នាំ១៩៦៩ នាំអោយរាស្រ្ដអន្ដរាយហិនហោចមិនតិច។
ដោយស្ថានការណ៍ស្រុក កាន់តែលិចលង់សស្រឹមនេះ
ហើយដែលមានយួនយៀកកុងចោរក្រពើប្រវត្ដិសាស្រ្ដប្រចាំជាតិ
កំពុងតែហាមាត់ប្រុងត្របាក់លេបទៅផងនេះ សីហ
នុចំប្រប់មែនទែន ចង់ដោះដៃពីទំនូលខុសត្រូវ ក៏តាំងហៅលោក លន់ នល់ សិរិមត
អោយមកជួយស្ដារនាវាកម្ពុជា
នេះ ដោយអោយនាមរដ្ឋាភិបាលលោក លន់ នល់ថា រដ្ឋាភិបាលស្រោចស្រង់ជាតិ (Gouvernement
de Sauvet-
age) ហើយអោយទទួលខុសត្រូវចំពោះមុខប្រវត្ដិសាស្រ្ដ (ខែសីហា១៩៦៩)។
កត់សំគាល់ជាលំដាប់មកប៉ុណ្ណេះ ខ្ញុំចេះតែនឹកមមៃថា មិនយូរទេ
ស្រុកខ្មែរមុខជានឹងភាន់ប្រែមិនខានទេ។ កំពុងគិត
ស្រាប់តែក្ដូង! ថ្ងៃទី ១៨មិនា
១៩៧០ព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដផ្ទុះឡើង
សភាជាតិដែលជាតំនាងប្រជាជាតិខ្មែរទាំងមូល
ដែលជាសភារបស់ស្ដេចសីហនុរបស់សង្គមរាស្រ្ដនិយម
បានបោះឆ្នោតជាអែកច្ឆន្ទទំលាក់សំដេចសីហនុពីឋានៈប្រមុខ
រដ្ឋខ្មែរ!
មែនសេចក្ដីស្រមៃរបស់ខ្ញុំបានដើរមកដល់ការពិតហើយ។
ខ្ញុំមានអំណររកពាក្យនិយាយពុំបាន! ព្រឺខ្លួនចំពោះស្មារតីភ្ញា
ក់រលឹកនៃអស់លោកវរជនយើង បញ្ញវន្ដយើង ព្រះសង្ឃយើង ប្រជាពលរដ្ឋយើង
ដែលរួមគ្នាកំចាត់សីហនុ មេផ្ដាច់
ការតំនាងរបបរាជនិយមចុងក្រោយនេះអោយខ្ចាត់ទៅបាន។ តែប៉ណ្ណេះ
សីហនុអស់លក្ខណ៍ហើយ ហើយបើអាចត្រ
លប់ចូលមកស្រុកវិញបាន សីហនុអស់មានភាពជាខ្លា ជារាជសីហ៍ទៀតហើយ
តែគឺជាឆ្មាមួយប៉ុណ្ណោះ ខ្ញុំយល់ជាស្រេច
ដោយខឹងឃោរ និងគេទំលាក់ខ្លួន ស្ដេចកន្ដឿនេះដែលស្ថិតនៅអែប៉េកាំងស្រាប់ផង
មានលទ្ធភាពគ្រប់គ្រាន់និងធ្វើ
ការសងសឹកមកលើខ្មែរ
ក៏ពន្យុះយួនយៀកកុងយៀកណាមខាងជើងដែលមានស្រាប់នៅលើដីខ្មែរ អោយវាយខ្មែរគ
គ្រឹកគគ្រេងម្ដង នាចុងខែមិនា ១៩៧០ និងតៗមក។
ទល់និងស្ថានការណ៍ប្រថុចញ៉ុចនេះ លោកសេនាប្រមុខលន់ នល់
បានថ្លែងសារហាហៅខ្មែរអោយជួយប្រយុទ្ធហើយ
លោកប្រមូលអ្នកនយោបាយគ្រប់និន្នាការទាំងអស់អោយចូលជួយស្ថាបនាជាតិជាមួយនឹងលោក។
គ្រានោះទឹកចិត្ដ
ខ្មែរ ឈាមខ្មែរអ្នកច្បាំង មានការពេញចិត្ដចំពោះលោកសេនាប្រមុខ លន់ នល់
យ៉ាងខ្លាំង ទាហានម្ភៃបួនម៉ោង កើត
ឡើងព្រោងព្រាតជួយស្រុក។ រឿងនេះអស់លោកភាគច្រើនណាស់បានដឹងបានចាំទុកដែរ។
អែរូបខ្ញុំត្រូវលោកសេនាប្រមុខ លន់ នល់ នាយករដ្ឋមន្រ្ដី និង
ជានាយអគ្គសេនាធិការ កងយោធពលខេមរជាតិហា
ហៅទៅបំពាក់សក្ដិឋានៈជាវរសេនិយត្រី បំរើកងទ័ពតទៅ។
គឺខ្ញុំពេញចិត្ដណាស់ទៅហើយ ដោយខ្ញុំបានមានអោកាស
នឹងបំរើនយោបាយថ្មីរបស់រដ្ឋាភិបាលស្រោចស្រង់ជាតិយ៉ាងពេញទំហឹង។
ខ្ញុំដែលលាក់ខ្លួនពួនអាត្មាអស់កាលជិតម្ភៃឆ្នាំ
ក្នុងរបបរាជនិយមនោះ ពេលនេះត្រូវតែផុសឡើងវិញ។
- ខែអុសភា ១៩៧១
ខ្ញុំត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ
- ថ្ងៃទី២៨មិនា ១៩៧២
ខ្ញុំត្រូវបានតែងតាំងជាអុបការីនៃលោកសេនាប្រមុខលន់ នល់ ប្រធានាធិបតី
- ហើយខែកញ្ញា១៩៧២
ខ្ញុំបានចូលរួមក្នុគណបក្សសង្គមសាធារណរដ្ឋដរាបជាប់ឆ្នោត
ជាសមាជិកសភាជាតិនីតិ
កាលទីមួយសព្វថ្ងៃនេះ។
រឿងចូលគណបក្សនេះមានគេដន្ដឹងសួរថាហេតុអ្វីបានជាខ្ញុំចូល
ចោលគណៈបក្សប្រជាធិបតេយ្យរបស់ខ្ញុំពីមុននោះ?
ខ្ញុំសូមជំរាបក្នុងវង់ក្រចកថា
ដោយខ្ញុំសង្កេតឃើញគោលបំនងនៃគណបក្សនេះសមរម្យល្មមអោយរួបរួមជាមួយកើ
តនេះម្យ៉ាង ម្យ៉ាងទៀត
ចង់ចូលជួយតំរែតំរង់ខ្មែគ្នាយើងអោយឆ្ពោះទៅទិសតែមួយផង។ ខ្ញុំមិនយល់សោះ
ចំពោះអ្នក
ខ្លះដែលចេះតែមានៈ មិនជួយគ្នាសោះដោយគិតតែជួយគណបក្សទៅវិញ
ចង់ជាតិលិចលង់ដល់ណាដក់ណីក៏ដោយ។
អ្នកកាន់ការរដ្ឋនោះជាគ្នាគេ អញមិនរវល់ទៅបៀតទេ ចាំគណបក្សអញ
គ្នាអញឡើងកាន់ការសឹមអញរវល់ជាមួយ។
ខ្ញុំមិនដែលគិតដូច្នេះទេ
ហើយចំពោះមិត្ដខ្ញុំខាងគណបក្សប្រជាធិប្បតេយ្យក៏ខ្ញុំមិនដែលចោលដែរ
មិនដែលស្អប់ទេ
នៅតែរាប់អាន នៅតែស្រលាញ់ អុទាហរណ៍ច្បាស់សពលោក ប៉ាច ឈឺន (ថ្ងៃ១៦ តុលា
១៩៧១) សពលោកជុំ មួង
ពីថ្ងៃ១១ មិនា ១៩៧៣
គឺមានរូបខ្ញុំជាអ្នកចាត់ចែងលើកដាក់រៀបចំដោយផ្ទាល់ៗដែរ។
យើងបែកពីគណបក្សគ្រាន់តែ
ជាការផ្លាស់បរិយាកាស ខ្វែងយោបល់គ្នាប៉ុណ្ណោះ
ទិដ្ឋភាពនយោបាយយើងប្រកាន់យកដដែលដូចគ្នាក្នុងរឿងប្រទេស
ជាតិ នៅស្រុកអាមេរិក មានអ្នកខ្លះចេញពីគណបក្សប្រជាធិបតេយ្យ
ទៅចូលគណបក្សសាធារណរដ្ឋអីចឹងដែរ។ខ្ញុំ
យល់ថាវាដូចជា ទុទិដ្ឋិនិយមពេក បើយើងប្រកាន់តែគណបក្សមួយៗ។
អិលូវខ្ញុំសូមវិលបែរមកពោលអំពីចរិតខ្មែរ ក្រោយ១៨ មិនា ១៩៧០តមកទៀតនេះ
តើមានខុសប្លែកប៉ុន្មានពីរបប
រាជនិយមទេ? ផ្លាស់តែរបប ប៉ុន្ដែមនុស្សមានផ្លាស់ទាំងអស់គ្នាអែណា?
ខួរក្បាលខ្មែរ ចរិតខ្មែរ មានផ្លាស់អែណា? គំ
និតចង់ធំដាច់តែអែង គំនិតរិះគន់ឈ្នានីសគ្នា គំនិតកាប់សំលាប់បំបាត់ជីវិតគ្នា
គំនិតប្រទូសរាយគ្នា គ្មានឈប់ឈរ
គំនិតបក្សពួកនិយម អញនិយម មើលងាយគេ អានោះមិនកើត អានេះមិនផេះ អានេះអីចេះ
អានោះអីចុះ មិនដល់
ពួកយើងទេ ៘ និង៘ នៅមានដដែលក្នុងសង្គមខ្មែរ។