| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
១០១១១២១៣ ចរិតខ្មែរ

សិក្សាកថា

ការលើកយក ចរិតខ្មែរ មកដាក់ចុះជូនលោកអ្នកអាននៅទីនេះ គឺខ្ញុំចង់បង្ហាញនូវស្នាដៃវិរបុរសខ្មែរមួយរូប លោក
ប៊ុណ្ណចន្ទ ម៉ុល ដែលបានធ្វើការតស៊ូជីវិតក្នុងឆាកនយោបាយ ដែលជួបប្រទះនូវការក្រូតគ្រាតជូចត់ជាប់ជានិច្ចរហូត តែ
លោកនៅតែមានស្មារតីរឹងមាំ ដាស់អង្រួនអារម្មណ៍ កូនខ្មែរ ជាតិខ្មែរ ប្រជាជនខ្មែរ អោយមានការភ្ញាក់រលឹក ស្ទុះស្ទា
ក្រោកឡើង អោយចេះស្រលាញ់ស្រុកទេស  ស្រលាញ់ជាតិមាតុភូមិ អោយចេះរេរិះរកវិធីដោះស្រាយចំពោះនយោ
បាយស្រុកទេ អោយចេះធ្វើនយោបាយ កុំដេកចាំនរណាក្រៅផ្សេងមកដើរនយោបាយស្រុកទេសអោយអោយសោះ
ក្នុងអនុសាសន៍លោកសរសេរថា «ត្រូវតែយើងបន្ដុះស្មារតី ជាអ្នកនយោបាយគ្រប់ៗគ្នា អោយគំរូដល់កូនចៅយើងតៗ
ទៅទៀត កុំអោយខ្លាចនយោបាយ អោយស្រលាញ់ស្រុកទេស កសាងស្រុកទេសដោយខ្លួនអែង។ កុំបាច់ពឹងនរណា
អោយមកដើរនយោបាយជួស កសាងស្រុកទេសជួសនោះ គ្មានបរទេសណាគេមានចិត្ដល្អចង់ជួយដើរនយោបាយជួស
ខ្មែរ កសាងស្រុកខ្មែរជួសខ្មែរនោះទេ បើថាចង់យកផលប្រយោជន៍ពីជាតិខ្មែរនោះវាមែន »។

លោកប៊ុណ្ណចន្ទ ម៉ុល គឺជាវីរបុរសអ្នកស្នែហាជាតិម្នាក់មុះមុតអង់អាចក្លាហានអស្ចារ្យ លោកបានចូលបំរើកិច្ចការន
យោបាយស្រុកទេសតាំងពីយុវវ័យ រហូតលោកត្រូវជាប់គុក ជាប់ច្រវាក់ អែកោះត្រលាចក្នុងរវាងឆ្នាំ១៩៤២ អស់រយ
ពេលជាយូរ លោកត្រូវបានដោះលែងអោយមានសេរីភាពវិលមកកាន់ស្រុកទេសវិញដោយកងទ័ពជប៉ុន ពេលចូល
ស្រុកមិនបានយូរប៉ុន្មាន ស្ថានភាពនយោបាយស្រុកខ្មែរបានប្រែភាន់ទៀត ជប៉ុនចាញ់សង្គ្រាមលោក បារាំងវិលមកកាន់
អំនាចពេញទំហឹងនៅស្រុកខ្មែរវិញ បារាំងបានចាប់ លោក សឹង ង៉ុកថាញ់ ទៅដាក់គុកនៅប្រទេសបារាំង និងបក្សពួក
សហសេវិកមួយចំនួនក៏ត្រូវបានចាប់ខ្លួនដែរ លោក ប៊ុណ្ណ ចន្ទម៉ុល ដែលជាបក្សពួក លោក សឹង ង៉ុកថាញ់ និងជាអ្នក
ទោសនយោបាយបារាំងម្នាក់នៅកោះត្រលាចផងនោះ ដើម្បីចៀសវាងនៃការចាប់ខ្លួន លោកក៏ត្រូវនីរទេសខ្លួនទៅកា
ន់ស្រុកសៀម ខេត្ដបាត់ដំបង (បាត់ដំបងកាលណោះ បារាំងកាត់អោយស្ថិតនៅក្នុងការត្រួតត្រាកាន់កាប់ជារបស់សៀ
ម)។ នៅពេលនោះហើយដែល លោក ប៊ុណ្ណចន្ទ និងសហសេវិកស្នែហាជាតិជាច្រើននាក់ទៀតបានបង្កើតអោយមាន
ទ័ពខ្មែរអិស្សរៈ ដើម្បីប្រឆាំងនឹងអានានិគមនិយមបារាំងសេស ដែលធ្វើអានានិគមនិយម ជិះជាន់ គេងប្រវ័ញ្ញគ្រប់បែ
បយ៉ាងនៅកម្ពុជាយើង។

«ចរិតខ្មែរ» ដែលអ្នកនិពន្ធចង់ពោល ចង់និយាយនោះគឺលោកចង់ឆ្កិះបង្ហាញចង្អុលប្រាប់អំពីអំពើអាក្រក់របស់យើងគ្រ
ប់ៗគ្នាអោយយល់អោយឃើញ អោយដឹងអំពីកំខុសរបស់ខ្លួនដែលចេះតែមានមានៈតែរៀងៗខ្លួន លោកក៏ពោលប
ញ្ជាក់យ៉ាងពិស្ដារនៅក្នុងអារម្ភបទរបស់លោកថា « ចរិតខ្មែរ ស្ដាប់ទៅដូចជាអ្នកនិពន្ធមានគំនិតរិះគន់ បន្ដុះបង្អាប់តែ
ខ្មែរគ្នាអែង ប៉ុន្ដែតាមការពិត គឺនិយាយអោយឃើញនូវទិដ្ឋិមានៈ រើសអើងរបស់ខ្មែរមួយផ្នែក ដែលបន្ដាលអោយ
កើតផលអាក្រក់ដល់សង្គម និងបក្ស។ ឃើងត្រូវតែប្រយ័ត្ន និងអប់រំកុំអោយមានទិដ្ឋិរបៀបនោះទៀត។ ពោលមួយ
បែបទៀត គឺថាឆ្កិះយកគន្លងអាក្រក់មកលាតត្រដាងដើម្បីអោយយើងស្អប់ខ្ពើម ហើយចៀសវាងចេញពីគន្លងនោះ
រួចប្រកាន់យកនូវគន្លងណាដែលល្អប្រសើរមកវិញ។ និយាយអោយខ្លីទៅគឺថា «ចរិតខ្មែរ» ជារូបមន្ដ សំរាប់បង្ហាញគុ
ណវិបត្ដិដែលបន្ដាលឡើងដោយមនុស្សមួយជំពូក ដែលគ្មានលក្ខណចិត្ដជាមនុស្សសោះ។ គឺពួកទាំងនោះអែងហើយ
ដែលនាំអោយបក្សពួក និង សង្គមជាតិ អស់ថាមពលហើយដល់នូវភាពហិនហោចខ្លោចផ្សានោះ » ។ ចរិតខ្មែរ អ្នកនិ
ពន្ធបានសរសេរឆ្លុះបញ្ចាំង តាំងពីពីឆ្នាំ ១៩៤៥ ដល់ សម័យសាធារណរដ្ឋខ្មែរឆ្នាំ ១៩៧០-៧៥ អំពីសង្គមនរបបយោបាយ
ខ្មែរ អំពីអ្នកនយោបាយខ្មែរ អំពីមេដឹកនាំខ្មែរ ដែលចេះចង់តែធំ ចង់បានតែបានអំនាច អិតគិតដល់អាយុជីវិតជាតិ
សោះឡើងយ។ គំនិតដែលចេះតែប្រឆាំង មិនព្រមធ្វើការជាមួយគ្នា មិនព្រមសាមគ្គីគ្នា នៅស្ងៀមមិនជួយជ្រោមជ្រែ
ងគ្នា ទាំងអ្នកធំ ទាំងអ្នកតូច ទាំងយុវជន ទាំងយុវនារី ទាំងរាស្រ្ដ  អនុញ្ញាត្ដអោយរបបកាប់សំលាប់របស់ពួកប្រល័យ
ពូជសាសន៍ប៉ុល ពត ចូលមកធ្វើការកាប់សំលាប់អស់ជិត៣លាននាក់ នេះហើយចរិតខ្មែរ។

នៅក្នុងទ័ពអិស្សរៈអ្នកនិពន្ធបានរៀបរាប់ ធ្វើការកត់ត្រា អំពីចិត្ដចរិតខ្មែរ ដែលកោងកាចឃោរឃៅ ព្រៃផ្សៃហួសនិ
ស្ស័យជាមនុស្ស អន់ជាងសត្វតិរច្ឆានទៅទៀត ភាពអយុត្ដិធម៌ កាប់សំលាប់មនុស្សយ៉ាងសត្វធាតុ សំលាប់និងដំបង សំ
លាប់បែបស្រងែពេន ដែលយើងមើលឃើញទៅដូចជា គេយកអាយុជីវិតរបស់មនុស្ស មករាំលេងសើចបែបយ៉ាង
ថ្លុកកំប្លែងទៅវិញ តាមការរៀបរាប់ប្រាប់របស់អ្នកនិពន្ធថា គេចាប់អ្នកទោសមកដាក់ចំកន្ដាល បើកវង់ដូចបើកវង់រាំ
វង់ ពេជ្ឈឃាត គេកាន់ដាវរាំពត់ពែនចាក់ក្បាច់ជុំវិញអ្នកទោសនោះ យូរៗគេចូលមកអារកអ្នកទោសមួយខ្វាក អោន
មាត់ទៅបើតឈាម មកព្រោះដាក់លើមុខដាវលាន់ផែតៗ រួចរេរាំទៅទៀត រួចចូលមកអារកមួយខ្វាកទៀត អោន
បើតឈាមធ្វើរបៀបដូចមុនទៀត សូមអ្នកអានមេត្ដាសាកគិតលមើលមើល? ថាតើវាឈឺចាប់យ៉ាងណា?តើវាសោ
កសៅវេទនាប៉ុណ្ណា? ទំរាំគ្នាដាច់ខ្យល់ស្លាប់នោះ នេះក្នុងសម័យអិស្សរៈ ឈានមកដល់សម័យខ្មែរក្រហមទៀត ការ
កាប់សំលាប់មនុស្សនៅតែធ្វើតាមរបៀបព្រៃផ្សៃដូចសម័យខ្មែរអិស្សរៈតែមួយដដែល ខ្ញុំសូមរំលឹករឿងមួយដែលខ្ញុំ
បានឃើញដោយផ្ទាល់ភ្នែកកាលពីក្នុងរវាងពាក់កន្ដាលឆ្នាំ១៩៧៦ ដូចតទៅ។

រាត្រីយប់ថ្ងៃទី២៩ ខែអុសភា ឆ្នាំ១៩៧៦  យោធាខ្មែរក្រហមបានលោមព័ទ្ធខ្ញុំនៅភូមិតាត្រៃ ចុះពីភូមិកំពុងព្រះ ខេត្ដបា
ត់បងប្រហែល៥ គីឡូម៉ែត្រ សំនាងល្អខ្ញុំបានគេចផុតពីការចាប់ចងនេះ ហើយបានរត់ភៀសខ្លួន បានចំនួនប្រហែលពីរ
យប់ពីរថ្ងៃ បានចូលមកដល់ម្ដុំមាត់ព្រៃខាងលិចភ្នំសំពៅ ខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនដឹងត្រង់ណាច្បាស់លាល់ទេ តែសូមជំ
រាបថា កាលដែលខ្ញុំឆ្លងផ្លូវជាតិ គឺឆ្លងខាងត្បូងភ្នំសំពៅប្រហែល៣គីឡូម៉ែត ហើយកាត់ត្រង់ទៅទិសខាងលិចរហូតដ
ល់មាត់ព្រៃ ខ្ញុំមកដល់មាត់ព្រៃនេះយប់ងងិតល្មម ហើយបានឡើងទៅពួនលើដើមឈើមួយដើម មិនយូរប៉ុន្មាន គឺពេ
លនោះហើយ ដែលខ្ញុំភ័យសែនភ័យ! ..លោះព្រលឹងអស់តែម្ដង!. ញ័រខ្លួន ញ័រអស់សព្វដៃជើងស្ទើររបេះធ្លាក់ពីលើដើ
មឈើ ពេលនោះ គឺខ្ញុំគ្មានព្រលឹងព្រលះអ្វីទាំងអស់ ក្លាយជាខ្មោចទាំងរស់បាត់ទៅហើយ ពេលនាះដោយក្រោមពន្លឺនៃ
ព្រះចន្ទដ៏ភ្លឺថ្លា ខ្ញុំកំពុងឃើញមនុស្សមួយក្រុមស្រាតអិតខោអិតអាវ ដៃជាប់ចំនងបានដើរសន្សឹមៗ ចូលមកដល់ អម
ដោយយោធាខ្មែរក្រហម៤-៥នាក់ មួយន្ទះមក ស្រាប់តែ ភូស!.ភូស:..ស្នូរដំបងវាយ ហើយអ្វីដែលខ្ញុំនៅចាំដក់ជាប់
នៅក្នុងចិត្ដ ហើយដែលរហូតដល់សព្វថ្ងៃនេះ ខ្ញុំនៅតែដេកយល់សប្ដស្រមើស្រមៃឃើញម្ដងៗទៀត គឺជាសំលេង
បុរសម្នាក់ស្រែកយ៉ាងគ្រលួចកប់អាកាសថា «សំដេចអូវអើយ..! ជួយផង!ៗ.!ៗ!...!!» តែលឺភូស! ស្ងាត់មាត់ឈឹង។

ព្រឹកព្រហាមឡើង ព្រះអាទិត្យក្រហមប៉ុនចង្អេររះអែទិសបូព៌ា ខ្ញូំធ្វើដំនើរឆ្លងកាត់ព្រៃគប់នោះឆ្ពោះទៅទិសខាងលិច
ទៀត ពុទ្ធោព្រះជាម្ចាស់! .ខ្ញុំប៉ះសក់ព្រឺរោម ខ្ញាកៗ ខាងមុខខ្ញុំ ខាងឆ្វេងខ្ញុំ ខាងស្ដាំខ្ញុំ គំនរឆ្អឹងខ្មោចទាំងគរៗ ពាសពេញ
គំរោងឆ្អឹងខ្លះនៅមូលជុំដៃជើង ខ្លួនប្រាណ ខ្លះរបាត់របាយ ឃើញតែដៃ ឃើញតែជើង ឃើញតែក្បាល រតាត់រតាយ
ពាសពេញព្រៃម្ដុំនោះ ប៉ុន្មាននាក់ មួយរយ...? មួយពាន់?.. មួយម៉ឺន?... ព្រៃផ្សៃអ្វីម៉្លេះ!!..។

ខ្ញុំមិនយល់សោះឡើយថា ហេតុដូចម្ដេចបានជាចិត្ដចរិតខ្មែរយើងកាចសាហាវព្រៃផ្សៃសំលាប់គ្នាដល់ម្ល៉េះ?...ខ្មែរជា
អ្នកកាន់ព្រះពុទ្ធសាសនា ដែលមានការប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធដោយសង្ខេបថា មិនសំលាប់ មិនលួច មិន
រំលោភ មិនកុហកបោកប្រាស មិនសេពគ្រឿងស្រវឹង គ្រឿងញៀន ចុះបុណ្យបាបអស់នេះទៅណាអស់រលីងទៅបានជា
ខ្មែរលែងខ្លាចបាប លែងខ្មាសបាបអស់រលីងធេងយ៉ាងនេះ?.. តើហេតុអ្វី? តើមានព្រះពុទ្ធអង្គអែណាទៅ ដែលមក
ប្រៀនប្រដៅអោយកើតបុណ្យបាន បើខ្មែរមិនប្រៀនប្រដៅខ្មែរខ្លួនអែងទេនោះ នេះហើយ ចរិតខ្មែរ មើលចុះក្នុង
មួយសម័យៗ ក្នុងមួយកាលៗ ចិត្ដចរិតខ្មែរ នៅតែដដែលមិនព្រមកែប្រែសោះឡើយ។

ខ្ញុំសូមរំលឹកនូវភាពកាចសាហាវមួយ កាលពីសម័យបរមបុរាណយូរណាស់មកហើយ គឺរឿងប្រមាត់ប្រមង់ កាលខ្ញុំ
នៅតូចៗនៅឡើយ ចាស់ៗតែងនិយាយបន្លាយថា កុំអោយដើរទៅទីស្ងាត់ម្នាក់អែង ប្រយ័ត្នប្រមាត់ប្រមង់ចាប់ រឿង
នេះកើតក្នុងអំលុង គ.ស.១២៨២ រាជព្រះបាទជ័យវរ្ម័នទី៨ សម័យស្ដេចខ្មែរស្ថិតនៅក្រោមការត្រួតត្រារបស់ នគរ
ចំប៉ាស្ដេចចាមបញ្ជាអោយស្ដេចខ្មែរកាត់យកប្រមាត់ខ្មែរ ១ឆ្នាំមួយពាងអុងទៅថ្វាយស្ដេចចាម តាមកំនត់ហេតុរបស់
ជីតាហ្វាន់សរសេរថា «មុននេះបន្ដិច ក្នុងអំលុងថ្ងៃ៨កើត មានគេដើរកាត់ប្រមាត់មនុស្ស ដោយស្ដេចចាមបានបញ្ជា
អោយស្ដេចខ្មែកាត់យកប្រមាត់ខ្មែរមួយឆ្នាំមួយពាងអុង។ នៅពេលព្រលប់ៗឡើង មានពួកប្រមាត់ប្រមង់មួយក្រុម
ពួនពទ្ធស្ទាក់នៅតាមច្រកផ្លូវនៃទីប្រជុំជនឈ្លបចាប់មនុស្ស ដោយគ្របក្បាលជនរងគ្រោះនោះនឹងថង់ ហើយយកកាំ
បិតឆូតទ្រូងផ្នែកខាងស្ដាំកាត់ខ្វេះប្រមាត់ដាក់ក្នុងពាង លុះបានពេញពាងហើយទើបផ្ញើទៅអោយស្ដេចចាម»។ នេះភា
ពកាចសាហាវសម័យមុន អែសម័យខ្មែរអិស្សរៈ ខ្មែរកាប់សំលាប់គ្នា ដន្ដើមអំនាចគ្នា ដន្ដើមគ្នាចង់ធំ បានធំហើយ
ប្រើអំនាចផ្ដាច់ការ មិនព្រមស្រុះស្រួលមូលគំនិតធ្វើការរួបរួមមូលសាមគ្គីគ្នាឡើយ។ ចេះតែបែកបាក់គ្នា លំលាប់
ចោះយកថ្លើមប្រមាត់ ស៊ីសាច់ហុតឈាមគ្នា គ្មានឃើញស្រាកស្រាន្ដសោះ។

ឆ្នាំ១៩៧០ សម័យសាធារណរដ្ឋ ឃើញវរជនខ្មែរស្រុះស្រួលគ្នាមួយភ្លេត ហើយស្រាប់តែអំពើពុករលួយ អំពើយង់ឃ្នង
អំពើអានាចារ្យ ភាពអយុត្ដិ អមនុស្សធម៌ អានាធិបតេយ្យកើតមានពេញផ្ទៃប្រទេស ហើយធ្វើអោយមានការបែក
បាក់សាមគ្គីគ្នាយ៉ាងខ្លាំង រកទីបំផុតគ្មាន។ ពលទាហានប្រជាជន និស្សិត បញ្ញវន្ដទាំងឡាយក្នុងរបបសាធារណរដ្ឋ នឿយ
នាយយ៉ាងខ្លាំង ក្នុងភ្នក់ភ្លើងសង្រ្គាមរវាងគ្នាអែង ហើយចុងចប់ទំលាក់អាវុធឈប់ច្បាំងតដៃនឹងពួកព្រៃខ្មែរក្រហមត
ទៅទៀត។ សង្ឃឹមថាបានសុខហើយពេលនេះ ប៉ុន្ដែមានអីចឹងអែណា ដូចបងប្អូនរួមជាតិគ្រប់គ្នាបានជ្រាបស្រាប់ហើ
យ ទីផ្សារ ទីក្រុងទាំងឡាយស្ងាត់ដូចវាលកប់ខ្មោចគេជំលៀសប្រជាជន អោយចេញពីក្រុងទីប្រជុំជនទាំងអស់ អោយ
ទៅសង់ខ្ទមនៅតាមវាលស្រែ ព្រៃភ្នំ ក្រមថ្ម ធ្វើការយ៉ាងធ្ងន់ៗ លើកទំនប់ ជីកប្រលាយ គ្មានចំនីអាហារ គ្មានថ្នាំពេទ្យ
 គ្មានសាលារៀន គ្មានស្លៀក គ្មានពាក់ គ្មានអ្វីៗទាំងអស់ ភាពបែកបាក់ព្រាត់ប្រាស់គ្រួសារ បងប្អូនអូវពុកម្ដាយ ភាព
អត់ឃ្លាន ការកាប់សំលាប់ អូវពុកសំលាប់កូន កូនសំលាប់អូវពុក បងសំលាប់ប្អូន ប្អូនសំលាប់បង  ប្រជាជនជិត៣
លាននាក់បានស្លាប់យ៉ាងអយុត្ដិធម៌ យ៉ាងអនោចអធម្មក្រៃលែង ក្នុងគុកអិតជញ្ជាំង ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩។

សម័យកម្ពុជាប្រជាមានិត សម័យយួនចូលកម្ពុជា ដេញកំចាត់កងទ័ពខ្មែរក្រម ខ្មែរនៅតែបន្ដការកាប់សំលាប់គ្នាដដែ
ល ទាហានកម្ពុជាប្រមានិត ដេញបាញ់ទាហានខ្មែរក្រហម ទាហានខ្មែរក្រហមបាញ់វិញ ស្លាប់នរណា វិនាសអ្នកណា វេ
ទនាប្រជាជននរណា ហិនហោចស្រុកអ្នកណា ឆ្លើយថា ស្លាប់ខ្មែរ ហិនហោច រលំរលាយស្រុកខ្មែរនេះអែង។

ថ្ងៃទី២៣ តុលា ឆ្នាំ១៩១ យើងឃើញវរជននយោបាយខ្មែរ អង្គុយប្រជុំស្រុះស្រួលមួយគ្នាម្ដងទៀត។ បក្សនយោបាយ
ប្រឆាំងគ្នាទាំងបួន (ខ្មែរក្រហម, ហ្វុនស៊ីប៉ិច, គណបក្សសេរីពុទ្ធសានានិយម, និងគណបក្សប្រជាជន ជាគណបក្សកាន់
អំនាចគ្រប់គ្រងប្រទេស) ព្រមទាំង អ្នកគាំទ្ររបស់គេចុះហត្ថលេខាកិច្ចព្រមព្រៀងនៅទីក្រុងបារីស។ ខែវិច្ឆកា ឆ្នាំ
១៩៩១ សំដេច សីហុនយាងវិវត្ដន៍ចូលកម្ពុជាវិញ ។ ដំនឹងនេះធ្វើអោយយើងបានសប្បាយរីករាយក្នុងចិត្ដគ្រប់ៗគ្នាប៉ុន្ដែ
មានអីចឹងដូចគិតអែណា មិនបានយូរប៉ុន្មានទេ មានបាតុកម្ម យ៉ាងគគ្រឹកគគ្រេង ចូលវាយទីស្នាក់ការខ្មែរក្រហម ធ្វើ
អោយ លោក ខៀវ សំផនត្រូវរងរបួសយ៉ាដំនំទៀតផង ហើយការជំលៀសមេៗខ្មែរក្រហម ត្រូវធ្វើយ៉ាងប្រញាប់ ខ្មែរ
ក្រហមរត់ចូលព្រៃវិញ ប្រកាសដកខ្លួនមិនចូលរួមបោះឆ្នោត។ ស្ថានភាពនយោបាយមានភាពតាតឹងជាថ្មីម្ដងទៀត។

ឆ្នាំ១៩៩៣ ថ្ងៃទី២៣-២៨ ឧសភា អង្គការសហប្រជាតិរៀបចំការបោះឆ្នោតជាសាកលមួយ។ គណបក្សហ្វុនស៊ីប៉ិច រប
ស់ទ្រង់ នរោត្ដម រណរិទ្ធិ ទទួលបាន៥៨ ក្នុងចំនោមអាសនទាំងអស់១២០ គណបក្សប្រជាជនកម្ពុជារបស់សំដេច ហ៊ុន
សែន បាន៥១អាសន (CCP) ណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា (សឺន សាន) បាន១០ អាសន និង គ
ណបក្សមូលីណាការបាន១ អាសន។ វិបត្ដនយោបាយបានអូសបន្លាយយ៉ាងយូរ អ្នកចាញ់មិនព្រមចាញ់ អ្នកឈ្នះមិនអា
ចគ្រប់គ្រងអំនាចបង្កើតរដ្ឋាភិបាលបាន ហើយទីបំផុតអ្នកឈ្នះ គណបក្សហ្វុនស៊ីប៉ិចរបស់ទ្រង់នរោត្ដម រណរិទ្ធិ ក៏ព្រម
ចែកអំនាចស្មើគ្នាជាមួយគណបក្សប្រជាជនរបស់សំដេច ហ៊ុន សែនទៅ រដ្ឋាភិបាលមានក្បាលម៉ាស៊ីនពីរ នាយករដ្ឋ
មន្រ្ដីពីររូប សង្ឃឹមថាបានសុខសានជាមួយគ្នាហើយមើលទៅ!!..ប៉ុន្ដែមានអែណា ក្ដាំង! ក្ដាំង! ក្ដាំង! ក្ដាំង!.. គ្រប់បែក
៤គ្រាប់ផ្ទុះនៅថ្ងៃទី៣០ មិនា ១៩៩៧ មាននុស្ស១៦ នាក់យ៉ាងតិចស្លាប់ ក្នុងពេលជួបជុំបាតុកម្មមួយ ដឹកនាំដោយនាក់រិះ
គន់នយោបាយ សម រង្ស៉ី បះសក់ សមរង្ស៉ី ប៊ឹសអស់អាយុនៅពេលនោះ នែ! ចិត្ដចរិតខ្មែរ លេងសុទ្ធតែប្រាថ្នាជីវិតគ្នា
អីចឹងមិនទាន់ស្ងប់បានប៉ុន្មានផង នៅថ្ងៃ ទី៥-៦កក្កដា ១៩៩៧ ក្ដាំង! ក្ដាំងៗៗ!..ទៀត ដូចរន្ទះបាញ់ខែចែត្រ បាញ់គ្នាកន្ដា
លទីក្រុងភ្នំពេញច្រងាប់ច្រងិលទៀត វរជន និង ប្រជាពលរដ្ឋជាច្រើនបានស្លាប់។ នាយករដ្ឋមន្រ្ដីទី២ ហ៊ុន សែន ទំលាក់
នាយករដ្ឋមន្រ្ដីទី១ ទ្រង់ នរោត្ដមរណរិទ្ធិ ដែលរត់ភៀសទៅកាន់ប្រទេសថៃ បង្កទ័ពទីងបាញ់ប្រកាប់ប្រចាក់គ្នាម្ដងទៀ
តទំរាំតែត្រូវរូវសុខចិត្ដធ្វើការជាមួយគ្នា យើងចំនាយ អស់ជីវិតប្រជាជន វរជន និងពេលវេលាអស់ជិតពីរឆ្នាំទៀតទទេ

ឆ្នាំ២០០៣ ព្រឹត្ដិការណ៍ស្អេកស្កាស់កើតជាបន្តបន្ទាប់រកកត់ត្រាស្ទើរមិនទាន់ ថ្ងៃ១៧មករាដំនើរការចុះឈ្មោះបោះ
ឆ្នោតទូទាំងប្រទេស ហើយដែលប្រព្រឹត្ដិទៅរហូតដល់ថ្ងៃ១៥ កុម្ភ។ ថ្ងៃទី២៧មករា មានបាតុកម្មមួយដឹកនាំដោយគណ
បក្សសមរង្សី តវ៉ាចំពោះ ភាពមិនប្រក្រតីក្នុងការចុះឈ្មោះបោះឆ្នោត។ ស្រាប់តែលេចលឺពាក្យចចាមអារាមថាតួកុន
ថៃ ដើរតួឈ្មោះនាងផ្កាយព្រឹក (នាងកុបសុវ៉ាណាន់គុនយិង) បានចោទថា ខ្មែរលួចអង្គវត្ដរបស់ខ្លួន នៅកំពុងចាមក្នុង
ពិធីសំពោធអគារមួយខ្នង នាយករដ្ឋមន្រ្ដីខ្មែរ ហ៊ុន សែន ប្រតិកម្មយ៉ាងខ្លាំងៗ ថ្លែងថា ផ្កាយចោរ មិនមែនផ្កាយព្រឹក
ទេ កុំថាឡើយអង្គរវត្ដ រូបនាងសូម្បីតែស្មៅប៉ុន្មានគុម្ពនៅអង្គរវត្ដមិនស្មើផង ហើយថា ការចាក់ផ្សាយទូរទស្សន៍ក្នុង
ស្រុក បានបំពុលវប្បធម៌ថៃ សូមអោយទូរទស្សន៍កងយោធពលភូមិន្ទចាក់រឿងថៃតទៀតទៅ តែប្រយ័ត្នគេលើកគ្នា
ទៅវាយខ្ទិចខ្ញុំមិនទទួលខុសត្រូវឡើយ។ នៅភ្នំពេញ លោក ជា សុផារា ចៅហ្វាយក្រុងភ្នំពេញ សូមអោយគេស៊ើបអ
ង្កេតក្នុងរឿងនេះ ហើយប្រមានទូរទស្សន៍ប៉ុសលេខ៣ថា ប្រយ័ត្នគេរំលើងអង់ទែនចោល។ អស្ចារ្យពេលនេះយើង
មើលឃើញថា វរជនខ្មែរ ប្រជាជនខ្មែរតូចធំ បញ្ចេញនូវទឹកចិត្ដស្នែហាជាតិយ៉ាងគួរអោយកត់សំគាល់ រូបថតនាងផ្កា
យព្រឹក ដែលបិតលំអតាមផ្ទះ ត្រូវបកហែកហុយហើរពាសពេញដី ទឹក ស្ទឹង ទន្លេ។ ថ្ងៃទី២៩ មករា បាតុកម្មយ៉ាងគគ្រឹក
គគ្រេង ឈានដល់ហឹង្សាដុតស្ថានទូតថៃ និងអគ្គារក្រុមហ៊ុនថៃទាំងអស់នៅ ភ្នំពេញ ស្ថានទូតខ្មែរថៃត្រូវកាត់ផ្ដាច់។ ភា
ពវឹកវរល្អក់ករកក្នុងអំពើហឹង្សាដុតស្ថាតទូតថៃនេះ នៅថ្ងៃទី៣០ មករា គេបែរជាទៅចាប់ឃុំខ្លួនលោក ម៉ម សូណង់ដូ
នាយកវិទ្យុសំបុកឃ្មុំ លោក អិន ចាន់ ស៊ីវុត្ថាអ្នកការសែតខ្មែរ យកទៅដាក់គុក ចោទប្រាកាន់ថា ញុះញង់អោយមាន
អំពើហឹង្សា។

ចូលខែកុម្ភ លោកសមរង្សី ប្រធានគណបក្សប្រឆាំងស្ថិតនៅក្នុងការលាក់ខ្លួន។ នៅភ្នំពេញមានសភាពអាប់អួរយ៉ាង
ខ្លាំង ស្រាប់តែមានរាជក្រិតលាយព្រហស្ថលេខាដោយ ព្រះមហាក្សត្រខ្មែរ នរោត្ដម សីហនុ ចុះថ្ងៃទី១០ កុម្ភៈ ប្ដូរតំ
នែង លោក ជា សុផារ៉ាអភិបាលក្រុងភ្នំពេញដ៏មានប្រជាប្រីយភាពភ្លាមៗ អោយទៅកាន់ជាអែកអគ្គរដ្ឋទូតវិសាមញ្ញ
និងពេញសមត្ថភាពប្រចាំប្រទេសភូមា លោក កែប ជុតិមា អភិបាលខេត្ដតាកែវ ត្រូវមកកាន់តំនែងអភិបាលក្រុង ភ្នំ
ពេញជំនួសវិញ។ វិធីផ្ទេតំនែងត្រូវគេធ្វើយ៉ាងតន់ហន់នៅក្នុងក្រសួងមហាផ្ទៃ ដោយមានកងកំលាំងប៉ូលិសយាមយ៉ាង
តឹងរឹង។ ថ្ងៃទី១២-២០ កុម្ភៈ កើតរឿងអាស្រូវ ជំលោះពាក្យសំដីរវាង នរោត្ដម វិជ្ជរា តំនាងរាស្រ្ដ នឹងលោកនាយករដ្ឋ
មន្រ្ដីហ៊ុន សែនមកទៀត។ ផាំង!.ផាំង! ផាំង!.កន្ដាលថ្ងៃត្រង់ថ្ងៃត្រង់ថ្ងៃទី១៨ កុម្ភៈ ឃាតកម្មទៅលើលោក អោម រដ្ឋ
សាឌី ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់ទ្រង់រណរិទ្ធ។ នៅអែទីក្រុងបាងកក នាយករដ្ឋមន្រ្ដីថៃ ថាក់ស៊ិន ស៊ីណាវ៉ាត្រា ប្រកា
សប្រាប់សភាថៃថា កម្ពុជាសន្យាសងលើការខូចខាតស្ថានទូត និងផលប្រយោជន៍ថៃ កាលពីថ្ងៃទី២៩ មករា ចំនួនទឹក
ប្រាក់ ៥០លានដុល្លាអាមេរិក។

ថ្ងៃទី ២៧ ក្កកដា ការបោះឆ្នោតនៅប្រទេសកម្ពុជា បានប្រព្រឹត្ដទៅដោយរលូនមានសុវត្ដិភាពល្អបង្គូរ ទីស្នាក់ការបោះ
ឆ្នោតចំនួន ១២៨០០កន្លែង បានបិទនៅវេលាម៉ោង ១៥រសៀលថ្ងៃនេះ។ នៅថ្ងៃទី២៩ យើងឃើញវរជនធំៗ គណបក្ស
សមរង្សី ដែលមាន លោក សមរង្សី និងគណបក្សហ្វុន ស៊ីប៉ិចដែលមាន ស្ដេចឃុនសេរីវុឌ្ឍដែលធ្លាប់តែមានសង្រ្កាម
ពាក្យសំដីជាមួយគ្នា យ៉ាងតឹងតែង បានចូលមកអង្គុតុមូល ធ្វើសន្និសិទ្ធកាសែតរួមគ្នាមួយ ប្រកាសមិន ទទួលស្គាស់ល
ទ្ធផលនៃការបោះឆ្នោតបន្ដោះអាសន្ន ដែលប្រកាសដោយគណប្រជាជន ទ្រង់រណរិទ្ធ បានប្រកាសថា បើមានលោក
ហ៊ុន សែន ជានាយករដ្ឋមន្រ្តីគណបក្សហ្វុនស៊ីប៉ិច ក៏មិនចូលរួមធ្វើរដ្ឋាជាមួយគណបក្សប្រជាជន ដូចលោកសម រង្សី
ដែលធ្លាប់តែបានប្រកាសរួចមកហើយដែរ។ ថ្ងៃទី ៣សីហា គណបក្សហ្វុនស៊ីប៉ិច និងគណបក្សសមរង្សី បានចុះហត្ថ
លេខារួម មួយ លើកិច្ចព្រមព្រៀងហសការរួមក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ (សំពន្ធភាពអ្នកប្រជាធិបតេយ្យ)។

ថ្ងៃទី៣០ សីហា គជប ប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ គណបក្សប្រជាជនបាន ៧៣ អាសន គណបក្សហ្វុនស៊ីប៉ិច
បាន២៦ អាសន និងគណបក្សសមរង្សីបាន ២៤ អាសន។ ស្ដាប់ទៅយើងហាក់ដូចជាមាការសប្បាយចិត្ដខ្លះ ព្រោះឃើ
ញអស់វរៈជនធំៗពីរបានចូលរួបរួមជាមួយគ្នាហើយ សល់តែមួយគណបក្សទៀតប៉ុណ្ណោះ តែអកុសលចិត្ដចរិខ្មែរវាអី
ចឹងតាំងពីណាណីយូរណាស់មកហើយ ភាពជាប់គាំងទាល់ច្រកនយោបាយបានអូសបន្លាយយ៉ាងយូរតទៅទៀត ហើយ
ដែលខ្ញុំសូមបញ្ចប់ការអធិប្បាយរបស់ខ្ញុំក្នុងទីនេះតែត្រឹមប៉ុណ្ណេះចុះ សង្ឃឹមថា តទៅ បានសុខទេ? មានសន្ដិភាពទេ
ខ្មែរប្ដូរចរិតរឺទេ?.. សូមអ្នកអានធ្វើការឆ្លើយបន្ដទៀតចុះ!!..

រឿង «ចរិតខ្មែរ» ដែលលោកប៊ុណ្ណចន្ទ បានធ្វើត្រួសត្រាយបកស្រាយនិយាយកាលពីជំនាន់មុន ហើយដែលខ្ញុំបានធ្វើ
ការកត់ត្រាជារឿយៗមក គឺ ខ្ញុំចង់សូមអោយបានជាគ្រឿងសតិបញ្ញាស្មារតីភ្លឺថ្លា ដល់យុវជនខ្មែរ ប្រជាជនខ្មែរដូចពាក្យ
ពោលប្រថ្នារបស់លោកថា «ខ្ញុំចង់អោយបងប្អូនយើង ជាពិសេសយុវជនយើង មានការភ្ញាក់រលឹកកាន់តែខ្លាំងឡើងកា
ន់ដៃគ្នារឹតយ៉ាងណែន ហើយចិត្ដអោយស្មោះ ជួយយិតយោងប្រទេសមួយ ដែលយើងរាល់គ្នាកំពុងផ្ញើជីវិតសព្វថ្ងៃ ហើ
យដែលកំពុងធ្លាក់ទ្រុឌទ្រោមគួរអោយអនិច្ចា អោយបានងើបមុខនឹងគេឡើងវិញ ក្នុងសតវត្សក្រោយៗទៀតៗ»។

ស្នាដៃដ៏ល្អប្រនិតនេះ ខ្ញុំសូមអុទ្ទិសជូនចំពោះ លោក ប៊ុណ្ណចន្ទ ម៉ុល និង សូមអោយប្រជាជនខ្មែរ ក៏ដូចប្រជាជនក្នុង
សកលលោកទាំងមូល មានការរីកចំរើន មានវឌ្ឍនភាព មានសុភមង្គល ស្ថិតក្នុងគន្លងយុត្ដិធម៌ សន្ដិភាពជានិច្ច។

ភូមិប្រូក ប្រទេសស្វីស ថ្ងៃទី ២៤ កក្កដា ២០០៥
                                                កែវ ឈុន

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rightsreserved.