ក្នុងពេលដែលខ្ញុំបានចូលមកស្រុកវិញនេះ ខ្មែរយើងមានគណបក្សនយោបាយ
តាមលក្ខណប្រជាធិប្បតេយ្យ ដែរហើ
យ តាមរដ្ឋធម្មនុញ្ញដែលទ្រង់ស៊ីសុវត្ថិ យុត្ដិវង្ស និង លោកអៀវ កើស
បានសាងឡើង។ ឆ្នាំដែលខ្ញុំចូលមកនោះគណប
ក្សដែលខ្ញុំអាចរំលឹកបាននៅពេលនេះគឺ
- គបក្សប្រជាធិប្បតេយ្យ រូបក្បាលដំរីកាន់ផ្កាឈូកបី ជាសញ្ញាលក្ខណ៍
ដឹកនាំដោយអៀវកើស
- គណបក្សសេរីភាព រូបប្រាសាទកំពូលបីជាសញ្ញាលក្ខណ៍ ដឹកនាំដោយទ្រង់
នរោត្ដម នរិន្ទដេត
- គណបក្សខេមរប៉ុន្នការ រូបនាងគង្ហីងព្រះធរណីជាសញ្ញាលក្ខណ៍
ដឹកនាំដោយលោក លន់ នល់
- គណបក្សចំរើនជាតិ រូបព្រួញទំលុះកងបួន របស់លោកជិន កុក
- គណបក្សអិសានមានជ័យ រូបទង់ជាតិពីរខ្វែងគ្នាទ្រមកុដ
ជាសញ្ញាលក្ខណ៍ របស់លោក ម៉ៅ ចយ
- គណបក្ស រួបរួមជាតិ
- គណបក្សប្រជាជន រូបនង្គ័លជាសញ្ញាលក្ខណ៍
- គណបក្ស រូបសំបុកឃ្មុំរបស់លោក ម៉ម សុទ្ធ (មិនមែន
ម៉មសុទ្ធទុតិយម្បិអិលូវនេះទេ)
- គណបក្សរូបកន្ដៀវ
- គណបក្សរូបកន្ដាប់ស្រូវ សំ ញៀនជាមេ
ធម្មតាអ្នកនយោបាយ តែងញៀននឹងរឿងនយោបាយ យ៉ាងណាមិញ
រូបខ្ញុំដែលធ្លាប់ជាប់គុកព្រោះរឿងនយោបាយក៏
នៅតែចង់ប្រលូកក្នុងល្បែងនេះដែរ។ខាងគណបក្សប្រជាធិប្បតេយ្យ
មានគ្នីគ្នាខ្ញុំជាច្រើនបានចូលបំរើ មានលោក ប៉ាច ឈឺន ជុំ មួង
ជាដើមដែលធ្លាប់តែរួ
មសកម្មភាពនយោបាយតាំងពីឆ្នាំ ១៩៣៦ មកនោះ។ ខ្ញុំមកដល់ភ្លាមលោក មិញណាគ្រី
និង លោកជុំមួងបានមកជួបខ្ញុំ
ហៅខ្ញុំអោយចូលគណបក្សប្រជាធិប្បតេយ្យ។ មានខាងគណបក្សអែទៀតដែរដែលមកទក់ទង
តែខ្ញុំពុំបានចូល ខ្ញុំទទួ
លចូល ខាងគណបក្សប្រជាធិប្បតេយ្យដែលមានគ្នាខ្ញុំច្រើនស្រាប់។
ខ្ញុំក៏បានជួបផ្ទាល់នឹងលោក អៀវ កើស បំរើគ
ណបក្សប្រជាធិប្យតេយ្យតមក។
សូមរំលឹកថា និតិកាលទី១ នៃសភាជាតិដែលបើកសម័យពីថ្ងៃ ២១ ខែមករា ១៩៤៨
សមាជិកភាគច្រើនជាគណបក្ស
ប្រជាធិប្បតេយ្យ(ក្បាលដំរី)។
សភាជាតិដែលមានករណីយកិច្ចការពាររដ្ឋធម្មនុញ្ញ
ការពារលទ្ធិប្រជាធិប្បតេយ្យ តែង
តែត្រូវរងអំពើជិះជាន់របស់ហ្លួង សីហនុជានិច្ច។
រដ្ឋធម្មនុញ្ញដែលបានប្រកាសប្រើពីឆ្នាំ ១៩៤៧ រហូតមក តែងរអាក់រអួ
លជានិច្ច បន្ដាលមកពីស្ដេចសីហនុ ដែលគ្មានទសពិធរាជធម៌សោះ
ចេះតែកែរដ្ឋធម្មនុញ្ញត្រលប់ត្រលិនការពារតែប្រ
យោជន៍ និង ឋានៈក្សត្រ។
ហើយដឹងយ៉ាងណាទេ? ដោយមិនសប្បាយចិត្ដនឹងគណបក្សប្រជាធិប្បតេយ្យ
ដែលមានប្រជាប្រិយភាពជាងខ្លួន ព្រម
ទាំងធ្វើការមិនសូវស្របនឹងបំនងខ្លួននោះ នៅថ្ងៃទី១៧ កញ្ញា ១៩៤៩
ស្ដេចស៊ីហនុ បានប្រកាសរំលាយសភាជាតិនិតិកា
លទី១នោះទៅ។
ការនោះធ្វើអោយប្រជាជនខ្មែរ បាត់មាត់បាត់កលែងហ៊ានក្អកគ្រហែមត្រឹមណោះ
ខ្លាចស្លាប់ដោយសារព្រះករុណាម្ចា
ស់ជីវិតលើត្បូង។ ហើយគេដឹងថា មើលទៅព្រឹត្ដិការណ៍ស្រុកទេស
មុខជាមិនសូវប្រែព្រួលច្របូកច្របល់អ្វីតទៅទៀ
តទេ។ ប៉ុន្ដែមានស្ងប់អែណានៅថ្ងៃសៅរ៍ ១៤ មករា ១៩៥០
ស្រាប់តែព្រឹត្ដិការណ៍មួយកើតឡើងដូចរន្ទះ ធ្វើអោយអ្ន
កភ្នំពេញភ្ញាក់ផ្អើល រហូតដល់ស្រុកស្រែចំការ និគមជនបទ
គឺដំនឹងមរណភាពនៃលោក អៀវ កើស អតីតប្រធានស
ភាជាតិ បច្ចុប្បន្ន អគ្គលេខាធិការគណបក្សប្រជាធិប្បតេយ្យ
ដែលត្រូវជនម្នាក់បោះគ្រប់បែកធ្វើឃាតលោក នៅទី
ស្នាក់ការគណបក្សប្រជាធិប្បតេយ្យ លេខ ៦៧ ផ្លូវអុកញ៉ាផ្លុង
ជិតកាច់ជ្រុងវិថី៩ តុលាសព្វថ្ងៃនេះ
សូមជំរាបថាឆ្នាំដែលលោក អៀវ កើស ទទួលមរណភាពនោះ លោក យ៉ែម សំបូរ
ជានាយករដ្ឋមន្រ្ដី លោកចៅសែ
នកុសល ជារដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ និងមាន លោកតាន់ គិមតឹក ជាមេគិញ
លោកសេងទិព ជាមេប៉ូលិសនៅតំបន់
ផ្សាថ្មី ដែលមាននាទីមើលទៅដល់ផ្លូវអុកញ៉ាផ្លុងនោះផង។
គេអ្នកក្រុងភ្នំពេញទាំងមូល កាលណោះ សឹងតែយល់ថា លោក អៀវ កើស
ស្លាប់នេះគឺដោយគំរោងអុបឃាតរបស់
ស្ដេចសីហនុតែម្តង។ ព្រោះព្រះអង្គនិងពួកបរិវារលោក
ពុំមែនចង់ឃើញជីវិតលោកអៀវ កើសរស់នៅការពាររដ្ឋធម្ម
នុញ្ញ ការពារលទ្ធិប្រជាធិប្បតេយ្យនោះកាលណា?
គ្រាដែលសំលាប់លោក អៀវ កើស
ស្លាប់ហើយគេបែរជាទៅចាប់សមាជិកគណបក្សសេរីភាពម្នាក់ ឈ្មោះ នូយ៉ា
នៅបឹងប្រយាប យកមកវាយសួរចំលើយវាយបង្ខំអោយឆ្លើយថា ខ្លួនពិតជាឃាតករ
ធ្វើឃាតលោកអៀវ កើស។ កា
លនោះអ្នកភ្នំពេញខ្សឹបខ្សៀវគ្នាថា «នយោបាយនោះឆើតណាស់
ទាត់មួយបានពីរតែម្ដង» បានសេចក្ដីថាគេសំលាប់
មេប្រជាធិបតេយ្យហើយ គេដដែលហ្នឹងធ្វើអោយខាងគណបក្សសេរីភាពនោះ
ជាប់រឿងរ៉ាវទៅដែរ។ អ្នកភ្នំពេញ
យល់ថា រឿងហ្នឹងថ្ពិនភ្នែកសុទ្ធសាធ ព្រោះខាងគណបក្សរងគ្រោះគ្មាននឹកឃើញថា
គណបក្សសេរីភាពជាគូប្រឆាំងម
កសងសឹកបែបនេះផងទេ។ ខ្ញុំមកជួបហេតុការណ៍ដ៏សំបើមនេះ
ក៏ភ្ញាក់ខ្លួនដូចគេកន្រ្ដាក់ នឹកថា អោ! នយោបាយពួក
ក្នុងស្រុក មិនខុសពីនយោបាយពួកក្នុងព្រៃ
ដែលខ្ញុំធ្លាប់រស់នៅជាមួយនោះប៉ុន្មានទេ។ កាប់សំលាប់គ្នាអិតអានិត
ដូចខ្ញុំ
បាននិយាយទុកមកហើយ នេះហើយចរិតខ្មែរ! បើរវល់តែប្រកាប់ប្រចាក់
បំបាត់ជិវិតគ្នាយ៉ាងនេះ មានពេលអែណា
នឹងកសាងស្រុកទេស? កសាងប្រយោជន៍រួមកើត? ហ៊ីអកុសល!