បន្ទាប់ពីការដកថយអំពីក្រុងសៀមរាប ពួកអិស្សរៈបានធ្វើដំនើរ
មកកាន់ផ្លូវកំពុងថ្កូវ ហើយមកឈប់នៅជួរភ្នំដងរែក។
ដើម្បីអោយបានរស់ស្រួល ពួកអិស្សរៈ បានបំបែកគ្នាជាបីក្រុម។ ក្រុមទី១ មាន
ដាប ឈួន ជាមេ ក្រុមទី២ មាន លោ
ក ហែម សាវាង និង លោក សារូ ជាមេ ក្រុមទី៣ មានមេម្នាក់ដែលខ្ញុំភ្លេចឈ្មោះ
ក្រុមនេះមកនៅនឹងស្វាយចេក។
ចំនួនទ័ពកាលនោះ មួយក្រុមៗមាន ៣៥ រឺ ៤០ រឺ
៥០ នាក់។ មធ្យោបាយចិញ្ចឹមកងទ័ពជាភារៈនៅលើមេក្រុមដែលកា
លណោះគេប្រើកូនចៅរបស់គេ អោយដើររៃអង្គាសអង្ករ
ត្រីសាច់ជាស្បៀងអំពីប្រជារាស្រ្ដ។ ដោយតំបន់នោះជាតំ
បន់ពុំសូវមានប្រជាជនច្រើន ការរៃអង្គាសប្រមែប្រមូលស្បៀង
សំរាប់ចិញ្ចឹមជីវិតនោះ បានដោយតិចតួចស្ដួចស្ដើង
ណាស់។
ចំនែកខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល មានមួយក្រុមផ្សេង
មានចំនួនតិចគ្នាទេ បានហួសទៅបាងកកតែម្ដង ជាមួយមាខ្ញុំ ប៉ុក គុណ
ហៅត្រលាច ដែលគាត់មានផ្ទះមួយទៀតនៅក្រុងបាងកកនាផ្លូវច្រកសែងចន្ទ
តំបន់ព្រះខ្នូង។ បានជាខ្ញុំ និង មាខ្ញុំនាំគ្នា
ចោលបាត់តំបង និង អន្លង់វិល ពីព្រោះកាលណោះ
ក៏ជាពេលដែលរាជការបារាំងខ្មែរបានទាញយកខេត្របាត់ដំបងពី
សៀមបានមកវិញហើយ ហើយកាន់កាប់ខេត្ដនេះ
ដែលធ្វើអោយពួកខ្ញុំពុំអាចស្ថិតនៅកើត។
ត្រង់ណេះខ្ញុំសូមបើកវង់ក្រចក ជំរាបអស់លោកអ្នកបំបាត់ការសង្ស័យបន្ដិចថា
ហេតុអ្វីបានជាខ្ញុំពុំព្រមចូលមករួបរួម
នឹង រដ្ឋាភិបាលបារាំង ខ្មែរវិញ
បើខេត្របាត់ដំបងត្រូវបានមកខ្មែរវិញហើយនោះ? បើខ្ញុំស្រលាញ់ជាតិ
កាលឃើញស្រុ
កទេសបានទាមទារខេត្រពីអ្នកក្បែរខាងបានហើយគួរតែសប្បាយចិត្ដ
ហើយចូលមករួបរួម នឹងរដ្ឋាភិបាលវិញ។ នេះ
មិនដូច្នោះ បែរជាបោលចូលទៅស្រុកដែលជាសត្រូវរបស់ជាតិទៅវិញឆ្កុយ!
តើខ្ញុំមិនសប្បាយចិត្ដ នឹងខេត្ដបាត់តំបង
ត្រូវបានមកខ្មែររឺ? បើមិនមែនទេ
តើខ្ញុំនៅតែស្អប់បារាំងដែលគ្នាខំទាមទារបាត់ដំបងអោយខ្មែវិញរឺ។
ត្រង់ណេះ ខ្ញុំសូមជំរាបអោយច្បាស់លាស់ដូចតទៅ ទី១ ខ្មែរអិស្សរៈ
បានចិញ្ចឹមចិត្ដគិតឃើញថា ប្រទេសខ្មែរទាំងមូ
លពុំទាន់បានអែករាជ្យនៅឡើយទេ
ត្រូវតែតស៊ូរំដោះស្រុកទាំងមូលអោយផុតពីនឹមបារាំងសែស អែរឿងខេត្ដបាត់ដំប
ងនោះ ក៏ជាកម្មវត្ថុនៃការទាមទាររបស់ខ្មែរអិស្សរៈដែរ គឺថា
ខ្មែរអិស្សរៈតាំងចិត្ដថា នឹងទាមទារខេត្ដនេះពីសៀមដែរ
នៅថ្ងៃណាមួយ។ អិលូវបើរាជការបារាំងខ្មែរទាមទារខេត្រនេះបានមុន
ក៏ពួកអិស្សរៈជួយអរដែរ ប៉ុន្ដែមិនសូវសប្បាយ
ចិត្ដ ត្រង់ដែលថា ខែត្រនេះវាទៅនៅក្នុងដៃបារាំងដដែល
វាពុំនៅលើដៃខ្មែរសោះ។
ទី២ រឿងផ្ទាល់ខ្លួន
រូបខ្ញុំពុំអាចចូលស្រុកខ្មែរកើតទេ ត្បិតខ្ញុំចេញពីគុកកោះត្រលាចនោះ
មិនទាន់ដល់ឆ្នាំចេញអែណា
ខ្ញុំចេញពីគុកនោះមួយឆ្នាំមុនសាលក្រមសំរេចអោយចេញ។
ដូច្នេះខ្ញុំនៅជំពាក់គុកកោះត្រលាច១ ឆ្នាំទៀតអែណោះ
អ្នកដាក់គុកខ្ញុំគឺបារាំង អ្នកដោះខ្ញុំជប៉ុន(១) អិលូវបារាំងចាប់ទាំង
សឹង ង៉ុកថាញ់ ជាមេបក្សរបស់ខ្ញុំទៅហើយ បើខ្ញុំទៅ
ស្រុកវិញ តើបារាំងប្រណីខ្ញុំរឺ? ប្រាកដណាស់
វាមុខជាបញ្ជូនខ្ញុំអោយទៅកោះត្រលាចជាថ្មី រឺ ក៏យ៉ាងណាយ៉ាងណីទៀត
មិនខាន។
១ = សូមមេត្ដាមើលគុកនយោបាយផង
ទី៣
ខ្មែរអិស្សរៈ កំពុងមានលទ្ធភាព
និងពង្រីកអិទ្ធិពលពីព្រោះពេលនោះចលនាតស៊ូរំដោះស្រុករបស់យួន ក៏បានផុស
ផុលឡើងដែរ ហើយជាហេតុនាំអោយមាន កំលាំង និង
សេចក្ដីសង្ឃឹមថាឈ្នះបារាំងតទៅអនាគត។ នេះជាចំលើយ
របស់ខ្ញុំ ដោះចំពោះអាថិប្រស្នាដូចដែលបានចោទមកហើយ។
ពួកខ្ញុំប៊ុណ្ណចន្ទ
ម៉ុល ដែលនៅក្រុងបាងកក មានភារៈទិញអាវុធយុទ្ធភណ្ឌមកចែកក្រុមអិស្សរៈ
នៅដងរែក និង ស្វាយ
ចេក។ ប្រាក់កាសទិញនេះ គឺបានមកពីពួកក្រុមទាំងបីនោះ
ដែលគេបានរៃអង្គាសពីអ្នកស្រុកដែលស្ម័គ្រចិត្ដ។ ក្រុមទាំង
បីនេះជួនកាលគេរកផ្លូវទិញអាវុធនេះដោយខ្លួនគេដែរ តាមខេត្ដបាត់ដំបង និង
សុរិន្ទ។ កាំភ្លើងកាលនោះមានការឺប៊ីន
មីត្រៃយើនិងគ្រប់បែក។ប៉ុន្ដែការទិញអាវុធពេលនោះ
បានដោយស្ដួចស្ដើងណាស់ដោយរៃអង្គាសប្រាក់កាសពុំសូវបាន
ចំពោះអាវុធដែលទិញបាន នាំយកមកចែកត្រង់អរញ្ញ និង
សុរិន្ទដោយរថយន្ដធំរត់ឈ្នួល (ដែលស្ម័គ្រជួយដឹកទទេអិត
យកឈ្នួល)។ អែចំនែកសុរិន្ទដឹកនាំដោយរថភ្លើងដោយលួចលាក់។
មានពេលខ្លះដាក់ក្នុងការុងអង្ករ មូរកប់ក្នុងរមូរកន្ទ
ល៘ តាមរទេះភ្លើងនេះមិនសូវគ្រោះថ្នាក់ទេ ប៉ុន្ដែចំពោះផ្លូវអារញ្ញវិញ
ពិបាកណាស់ ដោយសៀមប្រយ័ត្ន មិនអោ
យនាំកាំភ្លើងចេញ។
សូមជំរាបថា គំនិតគេ គឺនៅតែគំនិតមិនត្រង់ នឹងយើងដដែល ពីមុនថាជួយ ក្រោយមកឃើញយើងបែបលូតលាស់
ខាងបដិវត្ដន៍ ក៏តាំងប្រយ័ត្នប្រយែងចំពោះយើងទៅវិញ។
អ្នករកស៊ីលក់អាវុធអោយយើងនោះក៏ដូច្នោះដែរ គេស្មោះ
នឹង រាជការគេ ជាងស្រលាញ់ប្រាក់កាសរបស់យើងទៅទៀត
ជួនកាលគេលក់អាវុធអោយយើងបានច្រើនហើយ ហើ
យដឹងថាយើងល្មមដឹកចេញនៅថ្ងៃណានោះ គែខ្សឹចអោយការណ៍ទៅអ្នករាជការគេស្រេច
លុះយើងដឹកអាវុធ ចេញ
តំរួតក៏មកចាប់ឃាត់ រឺក៏ឆាឆៅរំខានយើងដោយប្រការផ្សេងៗទៅ។
នេះជាគំនិតគេដើរលើយើង។ យើងដឹង ហេតុនេះ
ទើបយើងចេះតែប្រយ័ត្ន ហើយប្រើអុបាយបង្វែងដាន រឺ
ក៏និយាយបង្ខុសពេលវេលាដែលត្រូវនាំចេញ ប្រាប់ទៅពួក
នោះវិញ ទើបបានស្រួលក្នុងការរត់អាវុធយកមកអោយគ្នាអែងអែណេះ។
ម្យ៉ាងទៀតយើងសុំច្បាប់ទិញអាវុធពីអាជ្ញា
ធរផង ក៏គង់មានការភ័យភិតក្នុងការដឹកនាំចេញដែរ។ ខ្ញុំមានរឿងមួយជំរាបថា
ថ្ងៃមួយវេលាម៉ោង៤ល្ងាចក្រុមខ្ញុំ៨នា
ក់ បានទិញអាវុធគ្រប់ធុននៅបាងកកដាក់លើរថយន្ដប្រុងនាំចេញមកអារញ្ញ។ ពេលនោះ
ស្រប់តែឃើញកងអាវុធហ
ត្ថសៀមប្រហែល ១០០នាក់ ប្រកបដោយអាវុធគ្រប់ដៃ
ស្ទុះស្រមកលោមព័ទ្ធឡានដែលរៀបចេញនោះ។ មេបញ្ជា
ការគេស្រែកមកថា នៅអោយស្ងៀម លើកដៃឡើងលើ កុំកំរើក តែកំរើកបាញ់!
ពេលនោះមាខ្ញុំពុំនៅផង ខ្ញុំមានភ័យ
យ៉ាងខ្លាំង យីយ៉ាងណាទៅអីចេះ? ខ្ញុំក៏អោយគ្នាខ្ញុំនៅស្ងៀម!
ក្រោយមកគេបញ្ជាអោយយើងរើសអាវុធយុទ្ធភណ្ឌចុះ
មកដីវិញ អោយគេកត់ចំនួន។ ឆ្លៀតពេលនោះ
ខ្ញុំប្រើក្មួយខ្ញុំម្នាក់អោយរត់ទៅតាមមា ប៉ុក គុណ ដើម្បីសំរួលការណ៍
នេះ។ នៅចន្លោះពេលនោះ មានខ្មែរម្នាក់ឈ្មោះអាចារ្យហេង ចេះសៀមជ្រៅជ្រះ
ទៅនិយាយការណ៍ និង នាយអាវុធ
ហត្ថសៀមបញ្ជាក់ថា អាវុធទាំងនេះ គឺរាជការថៃអនុញ្ញាតអោយទិញដែរហើយ។
នាយអាវុធហត្ថនោះ ដឹងដូច្នោះរកឆា
ឆៅមិនកើត ក៏អោយគ្នីគ្នាគេថយទៅវិញ
ប៉ុន្ដែគេទុកអោយទាហានពីរនាក់នៅយាមអាវុធនោះសិន។
លុះស្អែកឡើងម៉ោង១១
ទើបមាខ្ញុំ ប៉ុក គុណ មកប្រាប់ថា អោយយកចេញទៅចុះ គេអនុញ្ញាតហើយ!
ទើបយើងនាំ
គ្នា នាំអាវុធនោះចេញមក។ មកដល់អារញ្ញមកទៀត តាមផ្លូវសិរីសោភ័ណ ម៉ោង១២
ថ្ងៃត្រង់ទើបដល់កំពង់ថ្កូវ។ ទាំង
អស់គ្នាឈប់នៅវត្ដមួយឈ្មោះវត្ដភ្នំបាត្រ។ គឺវត្ដនោះហើយ
ជាទីប្រជុំហាត់នៃក្រុមខ្មែរអិស្សរៈ និង ជាទីបញ្ជាការចាត់
បញ្ជូនស្បៀង និង អាវុធយុទ្ធភណ្ឌទៅអាយពួកអែទៀតទាំងបីក្រុម។