ខ្ញុំបានមកស្នាក់នៅ និងមាខ្ញុំ ប៉ុក គុណ ហៅតាត្រលាច
ហើយបានផ្សាយគំនិតអំពាវនាវ សុំអោយអ្នកស្ម័គ្រចិត្ដចូលរួប
រួមផងក្នុងការបង្កើតក្រុមខ្មែរតស៊ូមួយក្រុម អោយឈ្មោះថា «ខ្មែរអិស្សរៈ»
ពាក្យថា «អិស្សរៈ» នេះជាភាសាបាលីដែ
លអោយន័យថា ធំ មិនកញ្ជះគេ, ជាអ្នកជា...ដូច្នេះ «ខ្មែរអិស្សរៈ»
គឺក្រុមខ្មែរដែលជាម្ចាស់លើខ្លួនអែង គ្មាននៅក្រោ
មអំនាចអ្នកណា ជាខ្មែរមានអែករាជ្យ មានសេរីភាព
មានសិទ្ធគ្រប់គ្រាន់ជាខ្មែរ។នៅទីនោះ មិនជាយូរ
ក៏បានទទួលមិត្ដភក្ដិ និងអស់លោកជាច្រើនរូបដែលមានគំនិតតស៊ូដែរ
ហើយដែលទើបតែភៀ
សចេញពីភ្នំពេញមក បានស្ម័គ្រចិត្ដមករួបរួមនឹងខ្ញុំព្រមទាំងមាខ្ញុំ។
ខ្ញុំសូមរំលឹកនាមអស់លោកទាំងនោះខ្លះដែលខ្ញុំបាន
ចាំគឺឈ្មោះ
- ហែម សាវាង,
- ហែម សាវាត,
- សារូ,
- ម៉ីផូរ,
- ទ្រង់ចន្ទរង្សី,
- ឈៀង,
- ចន្ទ តោត្រេស,
- ផាន សាយ,
- រស់ យឺន,
- ហូ,
- អ៊ុក សាន,
- ខាន,
- ពុំ,
- ភោគ នី...
និងមានអស់លោកជាច្រើនទៀត ដែលខ្ញុំភ្លេចនាមពុំបានរាប់ក្នុងទីនេះ
(សូមអភ័យទោស)។
មាខ្ញុំបានជួលផ្ទះគេមួយនៅម្ដុំវត្ដសង្កែ
ជូនក្រុមទាំងអស់នៅ ព្រមទាំងបានចំនាយប្រាក់ចិញ្ចឹមបាយទឹករហូតមក។ ហើយ
មាខ្ញុំបានទៅបាងកកគិតគូរនឹងរដ្ឋាភិបាលថៃសូមអោយគេជួយយើង
ទាំងផ្លូវចិត្ដនិងសំភារៈ។
មួយខែក្រោយមក ការទាក់ទងនោះអោយផលឡើងគឺ
រដ្ឋាភិបាលថៃ បានអនុញ្ញាតអោយបើកកន្លែងមួយនៅឃុំអន្លុង
វិលចំងាយប្រមាណជា ៥គម ពីក្រុងបាត់តំបង។
យើងក៏មានលទ្ធភាពនឹងបង្កើត«ខ្មែរអិស្សរៈ»នៅឆ្នាំ ១៩៤៦។ មុនដំបូង
យើងរួបរួមគ្នាល្អណាស់ ប្រមូលអ្នកស្ម័គ្រចិត្ដអែទៀតជាអ្នកស្រុក
អោយមកហាត់រៀនបានប្រហែលមួយរយនាក់។
បានប្រហែលពីរបីខែក្រោយមក បានបង្កើតអោយមានក្រុមស៊ើបការ
ការពារក្រុមអិស្សរៈ ត្បិតពេលនោះរាជការបា
រាំង-ខ្មែរ បានប្រុងចូលកាន់កាប់ខេត្ដបាត់ដំបងវិញហើយ។
រាជការបារាំង-ខ្មែរចាត់អោយស៊ើបការរកអិស្សរៈ ដូច្នេះ
យើងត្រូវបង្កើតក្រុមស៊ើបទល់វិញ។ ការបង្កើតនេះហើយ
ដែលនាំអោយល្អក់កករគំរោងការខ្លះ ពីព្រោះក្រុមស៊ើប
នេះ ខ្លះមានរឿងផ្ទាស់ខ្លួននឹងអ្នកដទៃ
ក៏តាំងបង្កាច់បង្ខូចគេនាំការនោះមកជំរាប ជាហេតុនាំអោយអ្នកធ្វើការខាងលើ
សំរេចការអ្វីគ្មានប្រសិទ្ធភាពឡើយ។ ការទូលពិតបង្កាច់ត្រកូល
ចង្អុលទោសគ្នានោះមានជាប្រក្រតីដូចយ៉ាងមេក្រុម
ខ្លះដែលចាត់អោយ ទៅបង្ហាត់ បង្វឹកពលទានហានស្ម័គ្រចិត្ដនោះជាដើម។
មេបង្ហាត់និមួយៗបង្ហាត់មិនបានយូរទេ ចេះ
តែមានរឿងខុសគ្រប់យ៉ាង ខ្លះកូនទាហានមិនពេញចិត្ដ
ព្រោះត្បិតធ្វើតាមវិន័យពេក ខ្លះដូច្នេះ ខ្លះដូច្នោះ លឺតែពាក្យ
រិះគន់និន្ទាខ្សឹបខ្សៀវគ្នាជារឿយៗ។ ម្យ៉ាងទៀត
ទាហានខ្មែរដែលរត់មកពីភ្នំពេញទាំងប៉ុន្មាន សុទ្ធសឹងតែពួកក្រុមហៃ
ហូទាហានជប៉ុន។ របៀបហាត់នៃទាហាជប៉ុនជំនាន់នោះគឺព្រឹកម៉ោង៥ ហាត់រត់៣-៤គ.ម
យ៉ាងតិច រួចហើយហាត់លុត
ក្រាបរបៀបយុទ្ធសាស្រ្ដជាងមួយម៉ោងទើបឈប់ នាំគ្នាទៅទទួលទានបបរពេលព្រឹក។
ធ្វើយ៉ាងនេះបានប្រមាណជា
១៥ ថ្ងៃ ២០ ថ្ងៃក៏ទៅជាមានរឿងដែរ ដោយនាយទាហានរងចេះតែរអ៊ូរទាំថា
ហាត់របៀបនេះមិនបានយូរទេ រត់លូន
រាល់ព្រឹក គ្មានបានប្រយោជន៍ទេ នាំតែខាតពេល ហើយគ្មានកាំភ្លើង មួយដើមផង
មានតែកាំភ្លើងឈើ មិនដឹងជានឹង
ច្បាំងនឹងនរណាកើតទេ! ពាក្យទាំងនេះ
មេក្រុមមិនត្រឹមតែនិយាយជាមួយមេក្រុមគ្នាអែងទេ គឺថែមទាំងពោលនៅ
ពេលដែលកូនទាហានកំពុងហាត់អស់កំលាំងថែមទៀត
ជាហេតុនាំអោយកូនទាហានជឿតាមអស់ទឹកចិត្ដតស៊ូទៅវិញ
នេះអែងជា «ចរិត»
របស់ខ្មែរដែលគ្មានគិតមុខក្រោយ អ្វីសោះ ចេះតែពោលផ្លូចៗ
អោយតែរួចពីមាត់ដោយសារតែ
ហត់នឿយបន្ដិចបន្ដួចនោះ មិនដឹងថាពុំនោលនោះនាំអោយខូចកំលាំងសាមគ្គីអ្វីទេ។
ម្យ៉ាងទៀតសម័យនោះ រាជការថៃគេបើកអំនាចអោយប្រមូលកូនទាហានដោយសំងាត់
មិនចង់អោយខ្ចរខ្ចាយ យើង
មិនបានរក្សាការសំងាត់នោះសោះ ចេះតែបញ្ចេញអោយគេអែងដឹងលឺ។ «ចរិត»
យើងគឺដូច្នេះអែង ជំនុំគ្នាសុទ្ធតែថា
ការសំងាត់ គ្មាននរណាដឹងលឺទេ លុះដល់ពេលចេញពីជុំនុំមកវិញ
ក៏ស្រាប់តែការសំងាត់នោះដឹងលឺឡើងនៅក្រៅការ
ប្រជុំតែម្ដង។
ចំនែករាជការថៃវិញ លុះដឹងថា
រាជការបារាំង-ខ្មែរមុខជាទាញយកខែត្របាត់ដំបងទៅវិញនោះ
ក៏តាំងចាប់ផ្ដើមផ្ដល់អាវុ
ធអោយខ្មែរអិស្សរៈនេះ។ ជាដំបូងរាជការសៀមអោយមកក្រុមខ្មែរអិស្សរៈ
មានកាំភ្លើង យន្ដមីទ្រីយើបួនដើម និងកាំ
ភ្លើងមូស្កីតុងប្រហែលម្ភៃប្រាំដើម ហើយមានកាំភ្លើងខ្លីបី បួនដើមថែមទៀត។
ហេតុអ្វីបានជាសៀមសុខចិត្ដផ្ដល់អាវុធអោយខ្មែរអិស្សរៈនៅពេលដែលខែត្របាត់ដំបង
នឹងត្រូវបានមកខ្មែរវិញនោះ?
ត្រង់នេះជារឿងមួយដែលយើងត្រូវគិត!
គឺមកពីគេចង់ប្រើខ្មែរអោយបែរមុខ មិនតទល់ចំពោះតែបារាំងទេ គឺអោយ
តទល់នឹងខ្មែរគ្នាអែងនោះថែមទៀត។ ប៉ុន្ដែយើងពុំបានឆោតល្ងង់
ដល់ទៅយកអាវុធមកសំលាប់ខ្មែរគ្នាអែងទេ ប៉ុន្ដែ
យើងត្រូវតែទទួលយក យកមកបំរើគោលបំនងរបស់យើង
គឺឈមមុខទល់តែនឹងពួកបារាំងតែមួយបក្សប៉ុណ្ណោះ។
ចំនែកកូនទានហានខ្មែរអិស្សរៈ
កាលបើបានអាវុធខ្លះក៏កើតកំរើកចិត្ដគិតចង់ច្បាំងនឹងទ័ពបារាំងភ្លាមៗ
ទោះបីហាត់រៀ
នវិជ្ជាយុទ្ធសាស្រ្ដមិនសូវស្ទាត់ស្ទាញក៏ដោយ។ មួយថ្ងៃៗ
ខ្ញុំទទួលពួកអ្នកមកសុំចេញច្បាំងនោះយ៉ាងធុញ ខ្ញុំតែងឃាត់
ថា កុំអាលសិនចាំអោយយើងមានអាវុធច្រើនបង្គួរសិន
ហើយចាំហាត់អោយស្ទាត់ជាងនេះបន្ដិចទៀតសិន។
អែចំនែកមាខ្ញុំ ប៉ុក គុណ
ហៅតាត្រលាចនោះវិញ ក៏ឡើងចុះក្រុងបាងកកញឹកញាប់ រាជការខាងសៀមឃើញអែង
ទៅងោចៗពេក ក៏អោយកាំភ្លើងហាសិបដើមមកទៀត។
សុំអោយអ្នកអានយល់ថា
សៀមប្រុងតែអោយទេ ពីព្រោះគេត្រូវការអោយខ្មែរច្បាំងនិងខ្មែរ
ប៉ុន្ដែដោយគេត្រូវលា
ក់គំនិតគេនោះផង គេត្រូវការអោយក្រុមអិស្សរៈយើងដឹងគុណគេផង
ដូច្នេះគេត្រូវតែតឹងតែងដូច្នេះអែង។ អោយម
កធូរពេកដូចជាគេចង់អោយពេក។ នេះជាគំនិតសៀម! ហើយសម័យនោះ ១៩៤៦ មកដល់សម័យនេះ
(ដែលខ្មែរយើ
ងកំពុងទឹកចូលច្រមុះ) តើឃើញសៀមមានផ្ដល់អ្វីអោយយើងសំរាប់រស់ទេ?។
អីពីឈ្មោះដាបឈួន
កាលពីដើមដាបឈួននេះ
ជានាយក្រុមនៃទាហានរបស់រាជការខ្មែរបារាំងដែលច្បាំងនឹងសៀម។ កាលណោះរាជការ
សៀមចេះប្រើនយោបាយលួងលោមឃោសនាថា អោយតែមេទាហាននាយទាហានរង និង
នាយក្រុមណាខាងខ្មែររ
ត់ទៅចូលនឹងសៀម សៀមនឹងតំលើងសក្ដិអោយធំលើសពីនៅខ្មែរទៅទៀត។ ឈ្មោះដាបឈួន
កាលបើបានស្ដាប់
ឃោសនានេះ ដោយចង់បានសក្ដិយសខ្ពស់ជាងនេះ
ក៏តាំងដំក្បាលរត់ចូលនឹងទាហាសៀមតែម្ដង។ ខាងទាហានសៀម
ទទួលរាក់ទាក់ ហើយសន្យានឹងដាបឈួនថា មិនអីទេ
នឹងបំពាក់សក្ដិធំជាងនៅជាមួយទាហានខ្មែរ គឺអោយបានពាក់
សក្ដិ១។ ដាបឈួនមានអំនរណាស់ នឹកសង្ឃឹម
ហើយរង់ចាំទទួលឋានៈនោះរហូតចប់សង្គ្រាមខ្មែរថៃទៅ។ ថ្ងៃក្រោយ
មករាជការសៀម
ប្រើដាបឈួនអោយមករក្សាភូមិត្រង់ម្ដុំស្វាយចេកដែលកាលនោះជាទល់ដែនខ្មែសៀម។
ដាបឈួ
នរង់ចាំសក្ដិដែលសៀមបំពាក់នោះអស់កាលដ៏យូរគ្មានឃើញនាយទាហានសៀមណា
មកជួបនិយាយពីរឿងសក្ដិយស
អ្វីសោះ ទើបភ្ញាក់ខ្លួនថា អោ! អញចាញ់បោកសៀមទេតើ! ប៉ុន្ដែដាបឈួន
គ្មានផ្លូវនឹងគេចទៅណារួចទេ រត់ចូលមក
ខាងរាជការខ្មែរវិញ ត្រូវគេបាញ់ចោល ម៉្លោះហើយសុខចិត្ដខំទ្រាំបំរើសៀមតទៅ
តែព្យាយាមថាត្រូវតែរត់ថ្ងៃណាមួ
យ។
និយាយពីខាងទ័ពខ្មែរអិស្សរៈយើងអែនេះវិញ
កំពុងតែគៀរគររកគ្នាអោយបានច្រើន លុះស៊ើបដឹងថា ដាបឈួនអែ
ណោះមានសេចក្ដីតូចចិត្ដ នឹងសៀមកំពុងតែរកច្រកចេញពីទ័ពសៀម
ក៏ចាត់គ្នាអោយទៅទាក់ទងនឹងដាបឈួន អោ
យដាបឈួនចូលមករួបរួមនឹងខ្មែរអិស្សរៈវិញម្ដង។ ដាបឈួនមានអំនរណាស់
ព្រោះនៅជាមួយសៀមនោះ ដាបឈួ
នមានសេចក្ដីអត់ឃ្លាន លំបាកវេទនាជាទីបំផុត ហើយក្នុងចិត្ដ
ក៏ឈឺចាប់រាល់ថ្ងៃផង លុះដល់ត្រូវយើងហៅអោយមក
រួបរួមដូច្នេះ ដាបឈួន ក៏ដូចជាបានរបូតពីខ្នោះឃ្នាង។
គាត់ក៏នាំប្រពន្ធគាត់ និងកូនប្រុសមួយ(១) ភៀសចេញពីស្វាយ
ចេក គាត់មករកក្រុមយើងនៅអន្លង់វិលតែម្ដង។
១ = កូនប្រុសនោះសព្វថ្ងៃនៅប្រទេសអិណ្ឌា។
ខ្ញុំមិនពន្លើសទេ ដោយគាត់ត្រូវការអោយខ្ញុំ សង្គ្រោះខ្លាំងពេក
គាត់លូនសំពះខ្ញុំអំពីចំងាយ ព្រោះគាត់ដឹងថា គឺខ្ញុំនេះ
ហើយជាមេកោយម្នាក់របស់ក្រុមអិស្សរៈ
គាត់មកជិតក៏និយាយអង្វរដោយលើដៃប្រនម្យជាប់ថា សូមលោកម្ចាស់
មេត្ដាអនុញ្ញាតអោយខ្ញុំបាទបានមកនៅជ្រកកោន និង បំរើបក្សពួកលោកម្ចាស់ផង!
ខ្ញុំបាទសូមសន្យាថា នឹងបំរើបក្ស
លោកម្ចាស់ដោយសេចក្ដី ស្មោះត្រង់ជាទីបំផុត
អោយខ្ញុំបាទស្បថជូនលោកម្ចាស់ក៏ស្បថដែរ ខ្ញុំបាទមិនក្បត់លោកម្ចា
ស់ទេ!។
ពាក្យនេះដាបឈួន ដាក់ខ្លួនទាបពេកណាស់
ដែលខ្ញុំមិនចង់លឺពាក្យនេះផងទេ។ ខ្ញុំប្រញាប់អោយគាត់ងើបឡើងឈរ
អោយត្រង់ខ្លួនធម្មតា ខ្ញុំនិយាយថា សូមលោក កុំទុកខ្ញុំជាមនុស្សធំខ្ពស់អី
សូមទុកជាមិត្ដម្នាក់ទៅចុះ លោកមកនេះខ្ញុំ
អរពេកហើយ ព្រោះយើងនឹងបានរួមគ្នាធ្វើការតស៊ូតទៅទៀត! អែការស្មោះត្រង់នោះ
ខ្ញុំរិតតែអរណាស់ព្រោះក្រុម
យើងត្រូវការនូវចិត្ដបែបនេះ! យើងអត់ឃ្លានមានក្រយ៉ាងដូចម្ដេច ដូចៗគ្នា!
លោកថយទៅនឹងគ្នីគ្នាខ្ញុំចុះ!។
ដាប ឈួន
បន្ទន់ខ្លួនសំពះខ្ញុំសឹងបាក់ខ្នងថយ ទៅវិញ។
ប៉ុន្ដែអនាគតដាបឈួនបានធ្វើយ៉ាងណា ចំពោះខ្ញុំវិញនោះ អស់
លោកអ្នកនឹងបានឃើញ បានជ្រាបនៅពេលក្រោយ។ អំពើរបស់គាត់នោះហើយដែលខ្ញុំចងចាំ
អស់មួយជីវិត ហើយ
ដែលតែងថ្ងូររហ៊ឹះថា នេះហើយចរិតខ្មែរ ...។