| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
១០១១១២១៣ ចរិតខ្មែរ

៦ - ការបាក់បែកគ្នា នៃ ពួកអិស្សរៈ

 ពួកអិស្សរៈក្រុមនិមួយៗ សុទ្ធតែមានគំនិតចង់ល្បីឈ្មោះតែម្នាក់អែង។ ពួកមេៗសុទ្ធតែចង់បានធំ គ្មាននិយមគ្នាទៅ
វិញទៅមកទេ។ ក្រុមនិមួយៗហាក់ដូចជានៅដាច់ដោយឡែកពីគ្នា គ្មានទាក់ទងគ្នាសោះ។ មិនតែប៉ុណ្ណោះដោយចង់មា
នឈ្មោះតែអែងពេក ក្រុមខ្លះបានព្យាយាមបំបាត់ក្រុមអែទៀតអោយសាបសូន្យទៅផង។ ឈ្មោះដាបឈួនមានជ័យជំ
នះលើគេក្នុងរឿងនេះ។ ដាបឈួនបានល្បងហៅមេក្រុមអែទៀត អោយទៅកាន់កន្លែងមួយនៅខ្នងភ្នំដងរែកដែលគា
ត់បានណាត់ទុក ហើយដែលគេអែទៀត ពុំធ្លាប់ដឹងគន្លុកគន្លៀត គាត់បានចាត់ការសំលាប់មេក្រុមអែទៀតយ៉ាងស្ងាត់
ឈ្មោះលោក ហែម សាវាង និង សារូ ដែលធ្លាប់ល្បីឈ្មោះបោះសំលេងក្នុងវេលានោះ ក៏ត្រូវចាញ់កលដាបឈួនប
ញ្ឆោត នាំយកមកសំលាប់ដែរ។ កលនោះដូចម្ដេច? គឺដាបឈួនធ្វើជាសេចក្ដីអញ្ជើញហៅ ហែម សាវាង និង សារូ
អោយមកប្រជុំជំនុំការ។ ហែម សាវាង និង សារូទុកចិត្ដ ក៏ធ្វើដំនើរមកដោយមិនដឹងខ្លួន។ ដាបឈួនអោយគ្នាគាត់នៅ
ស្ទាក់កន្តាលផ្លូវព្រៃជាស្រេច។ អ្នកទាំងពីរមកដល់ ក៏ត្រូវគេលបបាញ់ចោលទៅ។ បក្សពួកកូនចៅ របស់ ហែម សាវា
ង និង សារូ គ្មានមេកោយក៏រលាយទៅ ហើយខ្លះបែរជាចូលនិងដាបឈួន ខ្លះទៀតបែរជាចូលនិងក្រុមដទៃដែលមិន
ទាន់រលាយ។

មកដល់ត្រឹមណេះ ខ្ញុំដែលជាអ្នកបង្កើត និង ជាអ្នកមានគំនិតបង្រួបបង្រួមនោះ ក៏អស់កំលាំង អស់សមត្ថភាពត្រឹម
ណេះ រួចក៏តាំងបែរជាមកប្រយ័ត្នអាត្មាវិញ ខ្លាចពួកទាំងនោះធ្វើអុបឃាតតាមវិធីនេះនោះ ដែលខ្ញុំពុំអាចនឹងដឹងបាន។
តាំងពីបាត់ ហែម សាវាង និង សារូ មក ដាមឈួន លែងទាក់ទងនឹងខ្ញុំ ចង់សំលាប់ខ្ញុំទៅទៀត។ ខ្ញុំក៏ពុំមានតូចចិត្ដអ្វីចំ
ពោះគាត់ដែរ ប៉ុន្ដែខ្ញុំមកនៅនឹកស្ដាយចំពោះអំពើឃោរឃៅរបស់គាត់ ដែលមិនគួរជានឹងប្រព្រឹត្ដ ទៅលើក្រុមអែ
ទៀត នាំអោយរលាយអស់នោះសោះ។ ដាបឈួន នឹកឃើញថា ដល់អាត្មាអញសំលាប់មិត្ដរបស់អាត្មាអញអស់ទៅ
នោះ តើនឹងនាំអោយអាត្មាអញមានកំលាំងខ្លាំងឡើងបានទេ? នេះហើយចរិខ្មែរ! គិតអ្វីចង់តែធំមិនគិតអោយបានវែង
ឆ្ងាយ។ បានធំហើយ តើដំនើរការតទៅបានស្រួលទេ។ កុំតាំងចិត្ដចង់តែធំ កុំតាំងចិត្ដក្រុមអញធំ ខ្លួនអញធំទើបធ្វើការ
កើតនោះ មិនប្រសើរទេ។ បើចេះនែនាំគ្នាអោយរួបរួមគ្នា កិច្ចការអាចដើរទៅបានស្រួលជាជាងបែកបាក់គ្នា។ នេះ
គឺគំនិតខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល។

ប៉ុន្ដែដាបឈួន ជាជនស្រេកឈាម ជាជនចង់ធំប៉ុនស្ដេច គាត់គ្មានគិតពីអ្វីសោះឡើយ សូម្បីមិត្ដសំលាញ់គាត់ ក៏គាត់
សំលាប់ចោលដែរ។ គិតមើលលោក កៅ តក់ ជាមេអិស្សរៈមានឈ្មោះល្បីរបស់លោក សឹង ង៉ុកថាញ់ ប្រមុខចល
នាខ្មែរសេរី ហើយជាមិត្ដចិត្ដមួយ និង ដាបឈួនផង ក៏ត្រូវដាបឈួន ចាត់ការអោយបាញ់សំលាប់ចោលទៅដែរ (នៅ
ថ្ងៃ ១១កុម្ភៈ ១៩៥៥ នៅខេត្ដសៀមរាប)។ ខ្ញុំសូមរំលឹករឿងឈ្មោះកៅ តក់នេះបន្ដិច ព្រោះឈ្មោះនេះជាអ្នកបដិវត្ដន៍
តស៊ូ នៅក្នុងប្រវត្ដិសាស្រ្ដតស៊ូគួរសរសើរម្នាក់ដែរ។

លោក កៅ តក់ ជាមេអិស្សរៈខ្មែរសេរីដ៏សំខាន់នៅតំបន់សៀមរាប។ គាត់ជាអ្នកប្រឆាំងនឹងពួកអានានិគមនិយមយ៉ាង
ល្បីល្បាញ។ នៅឆ្នាំ១៩៥៤ ក្នុងពេលដែលសន្និសិទហ្សឺណែវ តំរូវអោយខ្មែរគ្រប់និន្នាការទាំងអស់នៅក្នុងព្រៃទំលាក់
អាវុធរួបរួមនឹងរដ្ឋាភិបាល ពេលដែលលោក សឹង ង៉ុកថាញ់ដាក់អាវុធដែរ តាមសេចក្ដីសំរេចនោះ លោកកៅ តក់ ក៏
បានដាក់អាវុធដែរ តាមសេចក្ដីសំរេចនោះ លោក កៅ តក់បានដាក់អាវុធចុះ សុខចិត្ដរួបរួមនឹងរដ្ឋាភិបាល។ ពេលជាមួ
យនោះ ឈ្មោះ ចន្ទ សូរ៉ាត ជាមេអិស្សរៈខ្លាំងពូកែដូចគ្នា ក៏បានដាក់អាវុធរួបរួមដែរ ព្រមទាំងអស់លោកអ្នកតស៊ូនៅ
ក្នុងព្រៃច្រើនគ្នាទៀត ក៏បានមករួបរួមនិងរដ្ឋាភិបាលដែរ។

អែលោក កៅ តក់ ពេលដែលគាត់មករួបរួមក្នុងសង្គមជាតិវិញនេះ គ្មានអ្វីនឹងប្រកបរបរចិញ្ចឹមជីវិត ក៏ស្នើសុំខ្ចីប្រា
ក់របស់ ដាបឈួនជាដើមទុនខ្លះ នឹងប្រកបរបរ ព្រោះអាងថា ដាបឈួនជាមិត្ដចិត្ដមួយ។ ដាបឈួនក៏ផ្ដាំថា អោយចូល
មកយកចុះគាត់ទុកអោយនៅម្ដុំពួក ទើបគាត់ចាត់គ្នាជាស្រេច អោយចាំចាប់កៅ តក់។ លោកកៅ តក់ មិនបានដឹងខ្លួ
នក៏មក មកដល់ត្រូវពួកដាបឈួនស្ទុះទៅអោបចងមួយរំពេច។ យល់ថាចាញ់កលដាបឈួន លោកកៅ តក់ក៏បំរះលោ
តទាត់ធាក់ ខាំកកេរអ្នកចងយ៉ាពេញទំហឹង។ ប្រសិនបើមានតែកាំភ្លើងខ្លីមួយ រឺ មានកាំបិតស្នៀត ប្រហែលជាធ្វើអ្វីគា
ត់ពុំបានទេ តែគាត់គ្មានយកអាវុធអ្វីមកកំដរខ្លួនសោះ ដោយអាងថា ដាបឈួនជាមិត្ដ មិនដឹងជាមិត្ដសំលាប់មិត្ដអី ក៏ត្រូ
វពួកត្មាតរបស់ដាបឈួនអូសទាញគាត់យកទៅបាញ់ចោលទៅ! គួរឈឺចាប់។ ពេលល្ងាចទើបគ្រួសាររបស់លោកកៅ
តក់ មកលបយកសព លោក កៅ តក់ យកទៅបញ្ចុះនៅវត្ដភ្នំបាត្រ កំពង់ថ្កូវ។ សូមជំរាបថា លោក កៅ តក់មានកូន
ស្រីតែមួយគត់ ដែលសព្វថ្ងៃនេះ ត្រូវបានជាភរិយាលោក ហង្ស ធុនហាក់។

នេះអែងហើយ ដែលសអោយឃើញថា ដាបឈួនចង់ធំតែម្នាក់អែង ទុកមិត្ដអោយនៅទើសមុខមាត់ ខ្លាចមិត្ដភក្ដិ
នោះបានធំផង នាំអោយខ្លួនធំតែអែងមិនកើត។ រឿងនេះបានពត៌មានច្បាស់លាស់ថា មកពីដាបឈួន ខ្លាចកៅ តក់បាន
យសសក្ដិខ្ពង់ខ្ពស់ទៅថ្ងៃមុខ ទើបត្រូវតែសំលាប់ កៅ តក់ចោល។ សម័យនោះនរណាមិនល្បីឈ្មោះថា កៅ តក់ ជាម
នុស្សសំខាន់?

អិលូវខ្ញុំសូមត្រលប់មកនិយាយរឿងខ្ញុំតទៅទៀត។ ក្រោយមកទៀតដោយយល់ថា យើងអស់អំនាចនឹងគ្រប់គ្រងអិ
ស្សរៈហើយនោះ មាខ្ញុំ និង ខ្ញុំក៏ប្រកាសសុំលាលែងពីក្រុមអិស្សរៈទៅ។ ការលាលែងនេះពួកមេអិស្សរៈអែទៀតនោះ
គេមិនឃាត់ទេ ព្រោះគេរឹងដៃរឹងជើង អាចរស់នៅដោយខ្លួនគេបានហើយ គេគ្មានការអីនឹងពឹងពាក់មាខ្ញុំ និងខ្ញុំដូចមុន
ៗទេ។ ហើយសមបើខ្ញុំចេះតែប្រឆាំងនឹងអំពើព្រៃផ្សៃរបស់ពួកគេផង តើគេចង់អោយខ្ញុំនៅជាមួយពួកគេណាស់ទៅ
រឺ? គេមិនចង់ទេ គេចង់តែអោយខ្ញុំថយចេញទៅហ្នឹងអែង។

ត្រង់ហ្នឹងហើយ ដែលខ្ញុំបានជំរាបអស់លោកអ្នកក្នុងសេចក្ដីផ្ដើមថា «សកម្មភាពខ្មែរអិស្សរៈឃើញថាផ្ទុយពីគោលបំន
ងរបស់យើងអ្នកនយោបាយ រំដោះជាតិ » សកម្មភាពពួកនោះ គឺគុណវិបត្ដយ៉ាងធំដែលផ្ដល់អោយខ្ញុំនូវការខកចិត្ដយ៉ាង
ជូរចត់ដរាបសព្វថ្ងៃ។ ហេតុនោះហើយ ទើបខ្ញុំនិយាយរិះគន់អ្វីៗ ខ្ញុំចូលចិត្ដនិយាយថានេះហើយចរិតខ្មែរ!

ដូចជាសព្វថ្ងៃនេះទៀត យើងលឺពេញរន្ធត្រចៀក ខាងពួកព្រៃគេថា «រំដោះ »(១) ចូលមកដល់ស្រុកណាដុតស្ពានដុតផ្ទះ
អ្នកស្រុកហ្នុងម៉ដ្ឋ។ ខាងយើងអែណេះដែរ ដើម្បីកុំអោយពួកព្រៃដុត ក៏មានអ្នកដៃខូចៗនៅពីក្រោយកងទ័ព ចាំរុះរើផ្ទះ
អ្នកស្រុកដឹកគ្មានសល់ដៃរនែង បង្កង់ ផ្ទោងផ្លាន ឆ្លើយដាក់ទាហាន។ ទាហានអ្នកច្បាំងជាប់ខ្លួនជាប់ភ្នែកតែនឹងខ្មាំង មា
នពេលអែណា នឹងងាកមកលួចឆក់រុះរើដឹកជញ្ជូននោះ។ ចោរម្ខាងចូលមកដុតបំផ្លាញ ចោរម្ខាងស្រវាវេច តើផ្ទះខ្មែរ
នៅសល់អ្វីទៅ? សព្វថ្ងៃនេះខ្មែរកំពុងចាញ់ចំបាំងយ៉ាងខ្លាំងពីព្រោះអ្វី ពីព្រោះបើពួកព្រៃឈ្នះក៏ងាប់ខ្មែរ មិនមែនងាប់
យួនហាណូយទេ។
១ = ឆ្នាំ១៩៧០-១៩៧៥ សង្រ្គាមរវាងសាធារណរដ្ឋ លន់ នល់ នឹងពួកខ្មែរក្រហម។ ខ្មែរក្រហមតាំងខ្លួនគេជាអ្នករំដោះ

ប៉ុន្ដែពួកមេៗខាងលើ មានគិតអ្វីរឿងនេះ។ ពួកមេៗខាងរំដោះក្ដី ពួកមេៗខាងចោរស្រុកក្ដី សុទ្ធតែសូត្រទ្រឹស្ដីស្រលា
ញ់ជាតិ ទាំងអស់ គ្មាននរណា យល់ថាធ្វើនេះគឺបំផ្លាញជាតិអោយរាស្រ្ដរងវេទនាទេ មិនគិតមើលបាក់ស្ពានជ្រោយចង្វា
ក្ដូង សេ្ដច សីហនុ ស្រែកបន្ទរមកថា ធ្វើហ្នឹងត្រូវហើយ! នេះបានចំ! អែពួកអិស្សរៈកាលនោះក៏របៀបហ្នឹងដែរ! ចរិត
ខ្មែរមានតែមួយអ៊ីចឹង!

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rightsreserved.