នៅពេលដែលថយខ្លួនពីអិស្សរៈ ខ្ញុំក៏បាននៅនឹងក្រុងបាងកកតទៅទៀត។
ប៉ុន្ដែដោយក្រុងបាងកកគ្មានរបរអ្វីនឹងប្រកប
នៅឆ្នាំ ១៩៤៨ ខ្ញុំក៏បានចូលទៅស្រុកវិញ ខ្ញុំសុំរំលឹករឿងមួយ
ដែលសអោយឃើញនូវចិត្ដមិនស្មោះត្រង់របស់សៀម
ចំពោះយើង។ កាលណោះមាននាមឈ្មោះ ផៅផលិត អភ័យវង្សជាចៅលោកកថាថន(កទាធរ)
(អ្នកបាត់ដំបងហៅ
លោកម្ចាស់ៗ) មានខ្មែរម្នាក់ឈ្មោះឈួនដែរជាមេរង។ ឈ្មោះឈួន
បានលបចាប់ពួកខ្មែរអិស្សរៈនៅក្រោមអោវាទ
លោកត្រលាច មាខ្ញុំពីរនាក់ឈ្មោះគ្រូរស យឺនមួយ ឈ្មោះ ម៉ី ភូរិន្ទមួយ។
គ្រូរស យឺន និង ម៉ី ភូរិន្ទ(១) ជាមនុស្សសំខា
ន់ណាស់ ក្នុងចំនោមខ្មែរអិស្សរៈអែទៀត។ ពួកឈ្មោះ ឈួន នោះនាំគ្រូរស យឺន
និង ម៉ី ភូរិន្ទ ទៅសំលាប់នៅនឹងឃុំតា
មផ្សាទាំងពីរនាក់។
បានបីបួនថ្ងៃ ទើបបានដំនឹងនេះទៅដល់មាខ្ញុំអែបាងកក
ទើបមាខ្ញុំប្ដឹងតំរួតនៅបាងកក។ មេតំរួតបានអនុញ្ញាតអោយខ្ញុំ
និងមិត្ដបីនាក់ទៀត
ទៅរកកន្លែងកប់ខ្មោចអ្នកទាំងពីរតាមការនាំផ្លូវនៃអិស្សរៈម្នាក់។
ខ្ញុំបានយកទាំងប្រដាប់ថតរូបទៅ
ផង ទុកថតខ្មោច។ ផ្នូរអ្នកទាំងពីរនៅឃ្លាតពីគ្នាប្រហែល៥ម៉ែត្រ
ខ្ញុំសុំអនុញ្ញាតគាស់កាយផ្នូរមិត្ដមើលអោយច្បាស់។
គ្មាននរណាជួយគាស់កាយទេ ខ្ញុំកាយគាស់ដោយខ្លួនអែង ផ្នូរលោក គ្រូរស យឺន
ខ្មោចប្រាំ-ប្រាំមួយថ្ងៃហើយរសាយក្លិន
អសោច៍ពេញបន្ទុក ដង្កូវប៉ុនៗកូនដៃ
ខ្ញុំក៏តាំងថតយកភិនភាគបានសព្វគ្រប់រួចខ្ញុំគាស់ផ្នូរលោក ម៉ី ភូរិន្ទទៀត
ស្រាប់តែ
តំរួតទាំងនោះនិយាយថា បានហើយ! គាស់តែមួយដូចជាគាស់ទាំងអស់ដែរ
មិនបាច់គាស់មួយទៀតនោះនាំតែហត់អស់
កំលាំងទេ! ខ្ញុំនិយាយថា មនុស្សខ្មោចមានពីរ ត្រូវតែមានសំនុំរឿងពីរដែរ
ថតតែមួយខ្វះមួយបានអ្វីបំពេញសំនុំរឿង!
អោយខ្ញុំសុំអនុញ្ញាតគាស់មួយទៀតចុះ! តំរួតនោះនិយាយដាច់ខាតថា
មានបញ្ជាពីមេមកថាអោយគ្រាន់តែនាំគ្នាមក
មើលអោយឃើញប៉ុណ្ណោះ គ្មានអនុញ្ញាតអោយថតអោយអីទេ!
ប៉ុន្ដែអិលូវបើថតមួយក៏ថតទៅចុះ! រួចតំរួតនោះនិ
យាយថា អិលូវអោយខ្ញុំសុំប្រដាប់ថតរូប និង
ហ្វីលក្នុងនេះយកទៅផ្ដិតមកជូនលោក! រួចបង្ខំដោះហ្វីលនោះទៅ។ គេ
បំបាត់រឿងនេះរហូតទៅ។ ខ្ញុំចាប់យល់ថា អោ! អានេះលេងល្បែងថ្ពិនភ្នែកទេតើ
វាញុះញង់អោយខ្មែរនិងខ្មែរសំលា
ប់គ្នា វាធ្វើជាជួយឈឺឆ្អាល! ហ៊ី!
នៅនឹងអរញ្ញខ្ញុំរករបររកទទួលទានលក់កំនាត់សំពត់នៅអូរជ្រៅព្រៃរិស្សី។
របរនេះមិនសូវជាចំរើនប៉ុន្មានទេ នៅគ្រា
ន់តែរកផ្លូវចូលមកប្រទេសកម្ពុជាវិញប៉ុណ្ណោះ ព្រោះពេលនោះរដ្ឋាភិបាលខ្មែរ
ចាប់ផ្ដើមអំពាវនាវអោយពួកអិស្សរៈ
ចុះចូលហើយ។ អែខ្ញុំបានជាពិបាកចូលព្រោះដូចអស់លោកអ្នកជ្រាបស្រាប់
ខ្ញុំនៅជំពាក់ទាក់ទិននឹងរឿងនយោបាយធំៗ
ព្រមទាំងជាអ្នកទោសកោះត្រលាចចេញពីកោះមុនកំនត់សាលក្រមផង ចូលមកអិតបើគិត
ខ្លាចមិនស្រួល។ ទើបខ្ញុំ
ចាត់អោយគ្រួសារនៅភ្នំពេញដើរទាក់ទង នឹងរាជការសមត្ថកិច្ច រហូតជួបនឹងលោក
Résident Spérieur ផងអោ
យសំរួលការនេះ។ លុះបាស្រួលហើយនៅថ្ងៃទី ២៩ កក្កដា ១៩៤៩
ខ្ញុំបានចូលមកប្រទេសខ្មែរវិញ។
អកុសលខ្ញុំ ថ្ងៃដែលខ្ញុំចូលមកដល់ស្រុក
ក៏ជាថ្ងៃដែលលោកអូវពុកជាទីគោរពរបស់ខ្ញុំដែលខ្ញុំពុំទាន់បានតបស្នងសងគុ
ណលោកសោះ លោកបានទទួលមរណភាពក្នុងថ្ងៃនោះទៅ ដោយរោគាពាធិ។
ខ្ញុំនឹកខ្លោចចិត្ដអានិតខ្លួនពេកណាស់
ដែលរវល់តែដើរចោលស្រុក ចោលគ្រួសារ
រហូតដល់លោកអូវពុកបាត់បង់ជីវិតដោយគ្មានបានជួយថែទាំគក់ច្របាច់
បំរើទឹកក្ដៅទឹកត្រជាក់លោកសោះ។ តែនេះធ្វើម៉េច
បើយើងយកជីវភាពនយោបាយយ៉ាងហ្នឹងទៅហើយ។ អ្នកនយោ
បាយ គឺសុទ្ធតែជាមនុស្សចោលស្រុក ចោលអូវពុកម្ដាយ ប្រពន្ធកូន
ជាមនុស្សគុកច្រវាក់ ជាមនុស្សលែងគិត តាមតែ
នរណាដឹកយកទៅធ្លាក់អែណាក៏ដឹកទៅ។ ដូចជារូបខ្ញុំដែលអន្ដែតប្លេងប្លោង
ចោលម៉ែចោលអូវ ជាប់គុកច្រវាក់ ចោ
លស្រុកមួយលើកជាពីរលើក លុះចូលមកស្រុកវិញ អូវពុកក៏ស្លាប់ទៅទៀត
គឺអ្នកនយោបាយវាអភ័ពមួយចប់យ៉ាងហ្នឹ
ង។ ខ្ញុំបានសំគាល់ក្នុងចិត្ដខ្ញុំដូច្នោះអែង។
ការកសាងជីវភាពថ្មី
មកដល់ភ្នំពេញវិញ ខ្ញុំដែលសល់ប្រាក់កាសបន្ដិចបន្ដូច
បានចូលហ៊ុនជាមួយបងប្អូន បង្កើតអោយមានរថយន្ដក្រុងចំនួន
បីគ្រឿង រត់បន្ដាក់គ្នាពីផ្សារថ្មីទៅតាមផ្លូវមាត់ទន្លេ
រួចបត់ទៅលិចដល់ផ្លូវមុនីវង្សទើបបត់មកផ្សារថ្មីវិញ។ គឺជាការប
ង្កើតមុនដំបូងបំផុតនៅក្រុងភ្នំពេញ ដោយខ្ញុំធ្លាប់ឃើញនៅបាងកក
អ្នកដំនើរជិះរថយន្ដក្រុងបែបនេះច្រើនណាស់។ ចំ
ពោះថ្លៃជិះ ខ្ញុំបានយកពីអ្នកជិះម្នាក់ៗ៥កាក់។
សម័យនោះគេបានស្គាល់ច្រើនគ្នា ហើយនិយមហៅរថយន្ដខ្ញុំថា «ឡាន៥
កាក់» គ្រប់ៗគ្នា។ ប៉ុន្ដែរបរនេះពុំបានផលប៉ុន្មានទេ ដោយឡានមានតែ៣
បន្ដាក់គ្នា ឆ្ងាយៗពេក មិនជាប់គ្នាដូចនៅបាង
កក អ្នកជិះគេខ្ជិលចាំគេតែងជិះស៊ីក្លូ ជិះកង់អ្វីៗទៅ
មិនសូវមានអ្នកជិះច្រើន។ យូរៗទៅកាន់តែខ្សោយៗទៅ ជាហេ
តុនាំអោយខាតបង់សោហ៊ុយជាលំដាប់។ របរ «ឡាន៥កាក់»
ក៏បានត្រូវចប់ទៅក្រោយពេលដែលលក់ឡានទាំងបីនោះ
ទៅវិញ។
បន្ទាប់ពីរបរស៊យស៊ាវនេះ ខ្ញុំបែកគំនិតគិតរកស៊ីជាអ្នកដើរថតរូបវិញម្ដង
ព្រោះកាលណោះរាជការបង្កើតអោយមាន
អត្ដសញ្ញាណប័ណ្ណមានបិទរូបថតជាសំគាល់ ចំពោះប្រជាជនទូទៅ។
ខ្ញុំខ្ចីរថយន្ដហ្ស៊ីបមួយរបស់បង ប៊ុណ្ណចន្ទ ថាត់នៅ
ទន្លេបិទ បើកបរថតរូបអោយគេគ្រប់ច្រកល្ហក តាំងពីខេត្ដ កំពង់ចាម កន្ដាល
បាត់ដំបង និង សៀមរាប។ ខេត្ដទាំងពីរ
ខាងក្រោយ (គឺបាត់ដំបង សៀមរាប) នេះខ្ញុំត្រូវកើតមានរឿងធំៗ
ដែលខ្ញុំគួរយកមកជំរាបដែរ។
ខេត្ដបាត់ដំបង
ខ្ញុំចូលទៅប្រកបរបរថតរូបនេះជាមួយប្អូនប្រុសពៅខ្ញុំឈ្មោះ ប៊ុណ្ណចន្ទ
ថាណារិត មិនបានយូរប៉ុន្មាន
ស្រាប់តែមានមេអិស្សរៈ ដែលទើបកើតថ្មីម្នាក់ឈ្មោះ ហ៊ុលវង្សអានុភាព
បានប្រាប់កូនចៅដៃជើងគេថាបើឃើញ
ឈ្មោះខ្ញុំ រឺក៏ប្អូនប្រុសខ្ញុំចូលទៅក្នុងតំបន់គេ
ត្រូវអោយកាប់សំលាប់ចោលកុំប្រណី។ ប្អូនខ្ញុំបានដឹងដំនឹងនេះរត់មកប្រា
ប់ខ្ញុំ។ ខ្ញុំនឹកឆ្ងល់ព្រោះមិនដឹងជាឈ្មោះ ហ៊ុលវង្សអានុភាពនោះ
ស្អប់ខ្ញុំពីរឿងអី គិតៗទៅយល់ថា ប្រហែលជាលោក
នោះស្អប់ខ្ញុំធ្លាប់ធ្វើជាមេអិស្សរៈហើយពួកអិស្សរៈកនខ្ញុំនោះល្បីឈ្មោះសំបើម
កាលទៅវាយក្រុងសៀមរាបនោះ
ក៏មិនដឹង។ ពីព្រោះ សូមជ្រាបថា
សម័យនោះក្រុមខ្ញុំកើតមុនគេបង្អស់ក្នុងស្រុកខ្មែរ។
កំនើតនោះហើយ ដែលសាយភាយ នាំអោយកើតខ្មែរអិស្សរៈតៗមកទៀតព្រោងព្រាត។
ទាំងពួកធ្លាប់ធ្វើចោរ ក៏មាន
តាំងខ្លួនជាអិស្សរៈដែរ ដែលសម័យនោះអ្នកស្រុកអោយឈ្មោះគន្លាស់ថា
«អិសរោចាក់, អិស្សរៈចោរ» គឺពួកនេះហើ
យដែលប្លន់ឡាន ប្លន់កប៉ាល់ ចាប់មនុស្សបង្គាប់យកប្រាក់៘
កកូរស្រុកអោយកើតចលាចល អ្នកស្រុកភិតភ័យជ្រួ
លច្របល់គ្រប់កន្លែង។ អ្នកខ្លះពីដើមគេហៅអាចារ្យ
លុះឡើងជោរល្អប់ធម៌សៀវភៅក៏ឆ្លៀតចូលអិស្សរៈចោរ គិត
តែពីដើរដុតបំផ្លាញគម្ពីរដីកាក្នុងវត្ដអស់ មានមេអិស្សរៈឈ្មោះអាចារ្យយី
ជាដើមអ្នកទន្លេធំស្គាស់ហើយ។ អិស្សរៈដុះ
ដូចផ្សិត តែមិនដឹងជាមានអុត្តមគតិត្រង់ណាទេ ដែលបង្ហាញអោយយើងថា
ស្នេហាជាតិនោះ បើមានសុទ្ធតែពួកប្លន់
ពួកដុតគម្ពីរដីការចោលដោយស្អប់ធម៌សៀវភៅ ចោទពួកធម៌សៀវភៅថាធម៌ថ្មីយ៉ាងនេះ។
ពួកនោះគ្មានគិតអំពីរំដោះ
ស្រុកទេសអ្វីទេ។ អស់លោកក្មេងៗ ស្រករក្រោយដែលកើតមិនទាន់រឿងចលាចល
បង្កឡើងដោយពួកអិសរ៉ោចាក់
នេះទេ មើលដល់ត្រង់ណេះ
សូមប្រញាប់ងាកទៅសួរបញ្ជាក់ចាស់ៗដែលនៅក្បែរៗខ្លួននេះមើលបើមិនជឿ។ អ្នក
នៅភ្នំពេញនេះ ខ្លះក៏បានមកនៅដោយសារពួកនោះ អុកលុកខ្លាំងនាសម័យនោះដែរ
សូមស៊ើបមើលចុះបើមិនជឿ។
ចំនែកមេអិស្សរៈ ឈ្មោះ ហ៊ុលវង្សអានុភាព
ដែលចាំបំបាត់រូបខ្ញុំនោះ ប្រហែលជាមកពីក្រែងខ្លួនខ្ញុំចូលទៅតំបន់គាត់
ខ្លួនគាត់មានការអាប់មុខ អាប់មាត់ក៏មិនដឹង
ព្រោះខ្ញុំជាមេអិស្សរៈតាំងពីដំបូងទី ហើយធ្លាប់ល្បីក្នុងរឿងវាយបារាំងនៅ
ក្រុងសៀមរាបនោះ។ តែយ៉ាងណាក៏ដោយ ខ្ញុំធ្លាប់ស្គាល់ចរិតខ្មែរខ្លះដែរ
ហើយខ្ជិលចង់ឈ្នះចង់ចាញ់ សុខចិត្ដឈប់ចូ
លទៅក្នុងតំបន់នោះទៅ។
បន្ទាប់ពីនោះខ្ញុំទៅខេត្ដសៀមរាប គឺនៅទីនេះហើយ
ដែលនាំអោយខ្ញុំឃើញ ដាបឈួន សងគុណខ្ញុំរបៀបណានោះ។
ត្រង់ណេះហើយដែលខ្ញុំសរសេរពីខាងដើមនោះថា អោយអស់លោកអ្នកចាំមើលដាបឈួន
យ៉ាងណាជាមួយខ្ញុំនោះ។
សូមរំលឹកឡើងវិញថាដាបឈួនបានចុះចូលនឹងសំដេច សីហនុ
នៅថ្ងៃទី១ តុលា ១៩៤៩ ហើយសំដេចសីហនុបានតំកើង
ដាបឈួន ជាមេទ័ពត្រួតត្រាខេត្ដសៀមរាប និង កំពង់ធំ។
ខ្ញុំចូលទៅរកស៊ីនៅខេត្ដសៀមរាប បានចូលទៅជំរាបសុំ
លោកដាបឈួនតាមផ្លូវការ ត្បិតគេជាប្រធាននៅខេត្ដនោះ។
ដាបឈួនបានទទួលដោយរីករាយ និយាយថាមិនអីទេ
អញ្ជើញរកស៊ីតាមសំរួលចុះ ខ្ញុំនឹងអោយគេជួយមើលផង កុំព្រួយ។
ខ្ញុំនឹកអរគុណដាបឈួនសន្ធឹក។
ប៉ុន្ដែខ្ញុំកំពុងប្រកបរបរនេះមិនទាន់បានប៉ុន្មានផង
ក៏ស្រាប់តែស្ដេចក្រាញ់នេះរករឿង
ដោយផ្លូវសំងាត់ អោយគេចាប់ខ្ញុំយកទៅសំលាប់តែម្ដង។
ខ្ញុំដឹងពត៌មាននេះដោយសក្ដិបីម្នាក់នៅក្នុងកងទ័ពដាបឈួន
ដែលស្រលាញ់ខ្ញុំស្មោះ ព្រោះគេពីដើមជាកូនចៅរបស់ខ្ញុំដែរ
គេបានប្រាប់ខ្ញុំថា អោយប្រញាប់ថយចេញទៅ ត្បិតដាប
ឈួន កំពុងចាត់ការអោយគេលបចាប់ខ្ញុំហើយ។ ខ្ញុំនឹកហួសចិត្ដតែម្ដង
រឿងនេះមិនខុសពីរឿងព្រេងខ្មែរដែលនិយាយ
ពីរឿងអិសីជប់ឆ្មាអោយទៅជាខ្លានោះទេ។ រឿងនោះចែងថា តាអិសីចិញ្ចឹមឆ្មាមួយ
ដោយស្រលាញ់ឆ្មានោះ ក៏ជប់វា
អោយក្លាយទៅជាខ្លា។ ខ្លានេះគិតឃើញថា អតីតកាលរបស់អញជាឆ្មា លោកតាអិសីជប់អញ
តទៅបើគេដឹងថាអញ
មានដើមកំនើតជាឆ្មាអញមិនប្រសើរទេ។ ដើម្បីកុំអោយគេដឹងថា អញពីដើមជាឆ្មា
អញត្រូវតែសំលាប់អិសីនោះចោ
ល ព្រោះបើទុកគាត់អោយនៅ សមគាត់និយាយដើមរឿងកំនើតអញ នាំអោយអញថោកទាប។
គិតហើយក៏ប្រុងប្រ
ហារអិសី តែអិសីដឹងទាន់ក៏ធ្វើអោយខ្លានោះក្លាយទៅជាឆ្មាវិញទៅ។
ដាបឈួនប្រហែលជាចង់បំបាត់អតីតកាលរបស់
គាត់ជាមួយខ្ញុំ ទើបត្រូវតែកំចាត់ខ្ញុំនោះអែង។
រឺក៏មកពីគ្រានោះខ្ញុំពុំបានអោយកំរៃអ្វីសោះដល់រូបគាត់ក៏មិនដឹង បានជា
គាត់ចងអាឃាតព្យាបាទដល់ថ្នាក់នេះ
ព្រោះសម័យនោះគាត់ត្រូវការសួយសារអាករសន្ធឹកសន្ធាប់ណាស់ ថៅកែចិនព្រិ
នគ្រប់ៗគ្នាត្រូវតែសែនព្រេនគាត់គ្មានសល់ក្បាលមួយ។
ខ្ញុំមិនអាចនៅបាន
ក៏នាំគ្នីគ្នាចាកចេញពីខេត្ដសៀមរាបប្រញាប់ប្រញាល់។
នេះហើយរឿងខ្ញុំជាមួយដាបឈួន ដែល
ក្រោយមកគេស្គាល់ឈ្មោះថា ដាបឈួនម្ជុលពេជ្រនោះ។
ខ្ញុំមកនៅភ្នំពេញវិញ
ហើយគិតថារករបរណាអោយបានស្រួល កុំអោយចំរូងចំរាសដូចនេះទៀត។ ហើយរឿង «នយោ
បាយ» ខ្ញុំពុំភ្លេចទេ ដូចគេញៀន នឹងអាភៀនដូច្នោះដែរ។
ខ្ញុំបានចូលបំរើគណៈបក្សនយោបាយនៅដើមឆ្នាំ ១៩៥០ រហូ
ត ១៩៥១ ដែលខ្ញុំនឹងសរសរជំរាបតទៅទៀតនៅជំពូកក្រោយ។
ខ្ញុំសូមបញ្ជាក់នៅទីនេះអោយហើយថា តាំងពីនៅព្រៃ
រហូតចូលស្រុកវិញ ខ្ញុំបានសំគាល់ឃើញថា ពួកនៅស្រុកគំនិតមេនិយម
ផ្ដាច់ការនិយម កាប់សំលាប់គ្នា មានដូចគ្នា ដូ
ចជាពួកនៅក្នុងព្រៃដែរ ដដែលជាដដែល។ នេះហើយចរិតខ្មែរ!