នៅថ្ងៃទី ១៦ តុលា ១៩៤៥ វេលាម៉ោង ១១ កន្លះថ្ងៃ ពួកសំពន្ធមិត្ដ
បានមកប្រលោមចាប់លោកនាយក សឺង ង៉ុកថាញ់
នៅវិមានរដ្ឋាភិបាលយកទៅ។ បានដំនឹងនេះភ្លាម ខ្ញុំជាអ្នកមានខ្លួនស្រាប់
ក៏ត្រូវតែភៀសចន្លៀសខ្លួនចេញទៅក្រៅដូច
ព្រាងទុក។ ខ្ញុំជំនុំនឹងគ្រសារ ឃើញថាត្រូវភៀសទៅនៅ នឹងមាត្រលាចរបស់ខ្ញុំ
អែបាត់ដំបង ដែលកាលនោះខេត្ដបាត់
បង សៀមនៅត្រួតត្រាជារបស់សៀម។
អែការដែលធ្វើដំនើរគឺត្រូវពង្វាងផ្លូវកុំអោយគេចាប់បាន។ គឺថា មិនត្រូវចេញ
ទៅតាមផ្លូវខាងជើងភ្នំពេញត្រង់ទៅតែម្ដងទេ
ព្រោះពួកប៉ូលិសនិងគិញបារាំងត្រៀបត្រានៅផ្លូវនេះ ចាំចាប់ពួកអ្នកភៀ
សខ្លួនចេញទៅសៀម។ ខ្ញុំ ត្រូវបង្វែងផ្លូវ ទៅខាងទន្លេធំកំពង់ចាម
រួចសឹមបកមកព្រែកក្ដាមវិញវាងពួកគិញនៅម្ដុំគីឡូ
លេខ៦ ភ្នំពេញផង និងបំបាត់ដានផង។ ម្យ៉ាងទៀត ការចេញដំនើរតាមដងទន្លេធំនេះ
ខ្ញុំក៏នឹងអាចបានជួបនឹងមិត្ដភក្ដិ
អ្នកបដិវត្ដន៍ច្រើនគ្នាទៀត នៅតាមដងទន្លេធំ
ខ្ញុំនឹងបានជំរាបមិត្ដទាំងនោះអោយជ្រាបពីព្រឹត្ដិការណ៍ថ្មីៗ រួចនឹងលាគេ
ទៅក្រៅស្រុកផង។ គ្រួសារខ្ញុំបានព្រមព្រៀងតាមនេះ ដោយណាត់គ្នាទៀតថា
ខ្ញុំទៅដល់ទន្លេបិទ អោយសំនាក់នៅនឹង
ផ្ទះបងប្រុសខ្ញុំឈ្មោះ ប៊ុណ្ណចន្ទ-ថាត់ ធ្វើការនៅហាងសាំង សែល ទន្លេបិទ
អែគេនៅភ្នំពេញអែណេះ នឹងយកឡានមួ
យចេញទៅកំពង់ចាម ចាំទទួលខ្ញុំដែលមកពីទន្លេបិទ នាំយកមកព្រែកក្ដាមវិញ
រួចសឹមបន្ដដំនើរទៅបាត់ដំបង។
បានណាត់គ្នាស្រេចបាច់ដូច្នោះហើយ
ល្ងាចនោះខ្ញុំយកមាសពីរដុំជារបស់ផ្ទាល់ខ្លួន
មូរនឹងចង្កេះខោទុកសំរាប់ដូរចាយ
ស្រុកគេ ពេលណាគ្មានប្រាក់ រួចកាំភ្លើងខ្លីតូចមួយសៀតចង្កេះ
រួចឡើងកង់ប្រនាំង Course (១)
របស់ខ្ញុំប្រញាប់ប្រ
ញាល់ទៅកាន់ចំការច្បារអំពៅ ខ្ញុំពួននៅទីនោះទៅ។ សូមជំរាបថា
ម្ដាយអូវពុកខ្ញុំ មានចំការធំមួយនៅច្បារអំពៅនេះ
។ ខ្ញុំសំរាកនៅទីនោះមួយយប់
ព្រឹកឡើងម្នីម្នាធាក់កង់តាមផ្លូវភ្នំពេញព្រៃនគរ កាត់វាលស្បូវព្រែកអែង
ទៅដល់ស្រុក
គគីរ ទើបចុះពីផ្លូវជាតិ កាត់ទៅជើង រួចឆ្លងទូកទៅឡើងត្រើយល្វាអែម។
មកដល់ត្រើយនេះ ខ្ញុំឡើងកង់ធ្វើដំនើរតាម
មាត់ទន្លេឆ្ពោះទៅកាន់ព្រែកហ្លួង។ ដល់ព្រែកហ្លួងម៉ោង ១៣ជាង
ខ្ញុំក៏ឈប់សំរាករកអាហារទទួលទាន។ បន្ទាប់មកខ្ញុំក៏
បានទៅរកផ្ទះមិត្ដម្នាក់ឈ្មោះខាន់
មិត្ដខាន់ប្រញាប់ប្រញាល់សួរខ្ញុំអំពីព្រឹត្ដិការណ៍នៅភ្នំពេញដែលថា
បារាំងចាប់លោ
ក សឹង ង៉ុកថាញ់។ គិតទៅមិត្ដខាន់ជាមនុស្សតាមដានរឿងស្រុកទេសខ្លាំងណាស់ដែរ
គួរសរសើរ។
១ = កង់ដែលខ្ញុំប្រើប្រាស់ក្នុងពេលនោះ
ខ្ញុំរក្សាទុករហូតសព្វថ្ងៃ ជាអនុស្សាវរីយ៍អោយកូនប្រុសខ្ញុំ ឃើញកេរ្ដិ៍
ដំនែល
អូវពុកតស៊ូក្នុងសម័យនោះ។
ខ្ញុំឆ្លើយប្រាប់ហូរហែទៅវិញថា
ពិតមែនហើយ, លោក សឹង ង៉ុកថាញ់ ត្រូវបារាំងចាប់ហើយ, ហើយអ្នកអែទៀតជាប
ក្សពួកក៏ត្រូវបារាំងរកចាប់ដែរ អែខ្ញុំនេះក៏ត្រូវភៀសខ្លួន
ដើម្បីរកផ្លូវតស៊ូទៅមុខទៀត ខ្ញុំត្រូវទៅកាន់បាត់ដំបង តែត្រូវ
បង្វែងផ្លូវតាមនេះ រួចសំនាក់នៅនិងទន្លេបិទ ទើបបកមកព្រែកក្ដាមវិញ។
មិត្ដខាន់យល់រឿង គាត់ងក់ក្បាល រួចឃាត់
ខ្ញុំថា អិលូវប្អូនអែងទៅតាមកប៉ាល់វិញទៅស្រួលជាង
ព្រោះជិះកង់តាមផ្លូវគោកពិបាកណាស់ យប់នេះសំរាកនៅផ្ទះខ្ញុំ
ហើយ ព្រឹកស្អែកម៉ោង៦កន្លះ សឹមចុះកប៉ាល់! ខ្ញុំក៏យល់ព្រម។
យប់នោះខ្ញុំសំនាក់នៅនឹងផ្ទះមិត្ដខាន់ដោយសុខស្រួល។
ព្រលឹមឡើងមិត្ដខាន់ជូនខ្ញុំមកកាន់ផែកប៉ាល់ រង់ចាំកប៉ាល់ឡើង(២)។
កប៉ាល់មកដល់ មិត្ដខាន់បានអោយពរខ្ញុំយ៉ាងច្រើ
នសុំអោយទៅនៅស្រុកគេបានសុខសប្បាយ ដើម្បីធ្វើការរំដោះប្រទេសជាតិតទៅទៀត។
ខ្ញុំលើកដៃទទួលពរមិត្ដខាន់
ដោយស្មោះ រួចក៏លើកកង់ដាក់លើស្មា លាមិត្ដខាន់ចុះកប៉ាល់ទាំងអាល័យ។
កប៉ាល់ចេញពីផែ ឃ្លាតឆ្ងាយមក ទើបខ្ញុំ
អង្គុយចុះ តែខ្ញុំនៅតែសំលឹងមិត្ដខាន់ ទាល់តែឆ្ងាយមើលលែងឃើញ។
២ = ពាក្យប្រើសំរាប់ដំនើរតាមទន្លេមេគង្គ
កប៉ាល់ឡើង គឺកប៉ាល់ ដែលបើកឡើងពីភ្នំពេញទៅកំពង់ចាម ក្រចេះ ក
ប៉ាល់ចុះ គឺកប៉ាល់ដែលបើកចុះពីនោះទៅភ្នំពេញវិញ។ និយាយតាមដំនើរទឹកហូរ
ដែលហូរពីក្រចេះទៅកំពង់ចាមចុះ
ទៅភ្នំពេញវិញ។
កប៉ាល់ដុតអុសម៉ែត្រ រលាក់ខ្លួនតិចៗ ដូចគេអង្រួន
មើលទៅក្រោមគែមរលកខ្ចាយរត់ទៅក្រោយ យូរៗម្ដងវាអោយ
ស៊ីហ្លេចូលផែព្រះប្រសប់ រកាកោង ព្រែកពោធិ៍ ពាមជីកង៘ រួចម៉ោងប្រមាណជា១៣
ទើបបានមកដល់ទន្លេបិទ។
ខ្ញុំលីកង់ចុះពីកប៉ាល់ រួចរូតរះប្រញាប់ឡើងគោក ខ្ញុំជិះកង់ទៅផ្ទះបង
ប៊ុណ្ណចន្ទ ថាត់ របស់ខ្ញុំ។ ខ្ញុំនិយាយរ៉ាយរាប់ប្រាប់
បងខ្ញុំតាមដំនើររឿង។ បង ប៊ុណ្ណចន្ទ ថាត់
ក៏ទទួលអោយខ្ញុំស្នាក់នៅដោយប្រុងប្រយ័ត្ន។
ខ្ញុំស្នាក់នៅនឹងផ្ទះបងខ្ញុំបានមួ
យយប់ ព្រឹកឡើងក៏ត្រូវបងនេះជូនដំនើរឆ្លងមកក្រុងកំពុងចាម
ដើម្បីជួបនឹងបងប្អូនដែលណាត់គ្នាពីភ្នំពេញ។ ពេលម
កដល់កំពង់ចាម ខ្ញុំក៏បានជួបនឹងបងប្អូន ព្រមទាំងក្មួយៗ
ខ្ញុំច្រើននាក់ដែលមកពីភ្នំពេញ គឺ ប្អូន ប៉ុងង៉ា (ស្រី) ប្អូន លូ
(ប្រុស) ក្មួយ ជួន ជឿន ,ជួន ម៉ុម ជួន ប្រសិទ្ធ
ដែលយករថយន្ដស៊ីត្រូអេនដប់ប្រាំសេសរបស់បងស្រីខ្ញុំនៅភ្នំពេញមក
ទទួលខ្ញុំតាមណាត់។ ខ្ញុំយកកង់ទៅទុកនឹងក្ដិតឡាន។
ខ្ញុំនិងអ្នកទាំងអស់គ្នាលាបង ប៊ុណ្ណចន្ទ ថាត់ ឡើងឡានបត់ក្បាល
បើកត្រលប់មកទិសខាងលិចវិញ។
នៅក្នុងឡានទាំងអស់គ្នានិយាយប្រាប់ខ្ញុំថា
ល្ងាចមិញពួកក្រសួងសំងាត់បីបួននាក់បានទៅរកខ្ញុំអែផ្ទះមុខវត្ដអុណ្ណាលោ
ម តែបងប្អូនខ្ញុំឆ្លើយថា មិនបានឃើញខ្ញុំមកផ្ទះទេនោះ
ពួកនោះក៏ត្រលប់ទៅវិញទៅ។ ខ្ញុំនឹកឃើញថា មែនពួកបារាំង
តាមរូបខ្ញុំមែន បើមិនបានគេចមកទេ
ប្រហែលជាខ្ញុំមានគ្រោះធំជាប់ទោសទៅកោះត្រលាច រឺ យ៉ាងណាៗទៀតពុំខា
ន។ ខ្ញុំនឹកឃើញទៀត ពាក្យអ្នកស្នេហ៍ស្និទ្ធបារាំងដែលថា
អោយតែបារាំងឈ្នះជប៉ុន នឹងអាលប្រាប់បារាំងអោយចាប់ពួ
កខ្ញុំ ពួកអាចារ្យ ហែម ចៀវ ដាក់គុកជាថ្មីទៀត។
ពាក្យនេះគេបានពោលពេលដែលខ្ញុំរត់រួចពីកោះត្រលាចមកនៅភ្នំ
ពេញវិញនោះ។ អោ! ខ្មែរអើយ បើរវល់តែយកគាប់គួរនឹងជាតិគេ
ហើយសុខចិត្ដសំលាប់ខ្មែរគ្នាអែងយ៉ាងហ្នឹង តើនឹ
ងអោយស្រុកទេសដើរទៅមុខម៉េចនឹងរួច?
នៅពេលដែលរថយន្ដជិតនឹងដល់ព្រែកក្ដាម
ខ្ញុំអោយរថយន្ដឈប់ដាក់ខ្ញុំចុះ អោយទាំងអស់គ្នាឆ្លងសាលាងទៅចុះហើ
យអោយបើកទៅចាំនៅភូមិមួយជិតកំពង់ហ្លួង ខ្ញុំនឹងឆ្លងទៅជួបត្រង់នោះ។
យើងត្រូវវាង ត្រង់កំពង់ចំលងព្រែកក្ដាម
នេះ ត្បិតខ្លាចមានគិញប៉ូលីសឆែកឆេរទៀត។ ណាត់គ្នាដូច្នោះស្រេច
បងប្អូនខ្ញុំ ក៏បើកឡានទៅឆ្លងសាលាង អែខ្ញុំក៏
ជិះកង់តាមផ្លូវមាត់ទន្លេត្រង់ទៅជើង។
លុះទន្ទឹមនឹងភូមិមួយដែលបានណាត់នោះខ្ញុំក៏ឈប់ រួចក៏រកទូកគេឆ្លង។ ជាកុស
លល្អ មានទូកមួយគេទទួលចំលងទៅ ខ្ញុំបានដល់ត្រើយដូចប្រាថ្នា
ហើយឈរចាំរថយន្ដបងប្អូនខ្ញុំ។ ក្រោយមករថយន្ដ
មកដល់ ខ្ញុំក៏បានឡើងជិះតទៅទៀត។ គិតទៅដំនើរភៀសខ្លួននេះ កកិចកកុកណាស់។
រថយន្ដបានធ្វើដំនើរទៅមុខគ្មានឈប់ឈរ ទៅដល់ខេត្ដពោធិ៍សាត់។
សូមជំរាបថាកាលនោះខេត្ដបាត់ដំបង ត្រូវសៀម
ត្រួតត្រាជារបស់សៀម ហើយមានព្រំប្រទល់ នឹងខ្មែរត្រង់ស្វាយដូនកែវ។
រថយន្ដបាននាំខ្ញុំដល់សាលាស្រុកត្រពាំងជង
ហួសពីសាលាស្រុកត្រពាំងជងប្រហែល ៧គីឡូម៉ែត្រ ដល់កន្លែងស្ងាត់ក៏ឈប់។
ទាំងអស់គ្នាចុះពីរថយន្ដ ខ្ញុំក៏បើកគំរប
ក្ដិតឡានយកទោចក្រយានខ្ញុំចេញមក។ ជាអោកាសដែលខ្ញុំត្រូវបែកពីបង
ប្អូនកូនក្មួយជាទីស្រលាញ់ហើយ។ ខ្ញុំត្រូវ
ធ្វើដំនើរទៅតែម្នាក់អែងក្នុងពេលនេះហើយ។
ខ្ញុំនិយាយលាប្អូនប្រុសប្អូនស្រីនិងក្មួយខ្ញុំថា សូមប្អូនៗ និងក្មួយៗ
មើល
ថែទាំគ្រួសារផង ព្រោះខ្ញុំទៅនេះពុំមានកំនត់ថា
ថ្ងៃណានឹងបានវិលមកជួបជុំគ្រួសារវិញទេ ការតស៊ូមានតែស្លាប់ហើយ
និង រស់ជាគូគ្នា។ ជាពិសេសខ្ញុំបានផ្ដាំក្មួយខ្ញុំ ជួន ជឿន ជួន ម៉ុម ជួន
ប្រសិទ្ធ អោយខំរៀនអោយមែនទែនដើម្បីជួយខ្មែរ
តទៅផង។ ក្មួយទាំងនេះក៏ថា
ខ្ញុំនឹងគោរពតាមពាក្យមាព្រមទាំងធ្វើតាមគន្លងមាអិតរំលង។ ហើយប្អូនៗ និង
ក្មួយៗខ្ញុំក៏
អោយពរខ្ញុំសូមទៅអោយបានសុខសប្បាយ ធ្វើការបំរើជាតិបានជោគជ័យតទៅអានាគត។
ខ្ញុំទទួលពរនេះដោយញញឹ
មតែក្នុងចិត្ដពោរពេញដោយក្រៀមក្រំស្រនោះ។ ខ្ញុំនិងគ្រួសារខ្ញុំ
នៅនិយាយគ្នាតែពាក្យដដែល ផ្ដាំផ្ញើ និង អោយពរគ្នា
ទៅវិញទៅមក។ ទំរាំតែដាច់ចិត្ដបែកពីគ្នា យើងចំនាយពេលអស់ ២០ នាទី។
ខ្ញុំឡើងជិះកង់ចេញទៅ
ធាក់បានបួនដប់ជំហានងាកមើលទៅបងប្អូនឃើញគេឈរមើលមកខ្ញុំ, ខ្ញុំធាក់តទៅទៀត
ហើ
យងាកមើលទៅទៀត លើកដៃលាគេ ៗលើកតមកវិញ។ ការបែកគ្នានេះគួរកត់សំគាល់ណាស់
ព្រោះខ្ញុំទៅកាន់ស្រុ
កសៀមនេះ មិនងាយបានត្រលប់មកជាន់ដីខ្មែរវិញទេ
តែមកពីខំកាត់ចិត្ដលះបង់គ្រួសារគ្រប់យ៉ាង ដើម្បីតស៊ូកសាង
ជាតិ ទើបត្រូវតែឃ្លាតទៅនេះ។
នេះជាលើកដំបូងនៃជីវិតខ្ញុំដែលភៀសខ្លួនទៅកាន់បរទេស។
ខ្ញុំធាក់កង់បានប្រហែលពីរម៉ោង ក៏ដល់ផ្លូវបត់ចូលវត្ដស្វាយដូនកែវ
ខ្ញុំចូលទៅកាន់វត្ដស្វាយដូនកែវ ហើយសំដៅទៅ
រកទូកឆ្លងទៅកាន់ត្រើយម្ខាង។ ក្នុងការឆ្លងទូកនេះ
មានអុស្សាវរីយ៍មួយដែលខ្ញុំពុំភ្លេច គឺខ្ញុំកំពុងតែជិះទូកឆ្លង បានលឺសំ
ដីក្នុងផ្ទះមួយនៅជិតម្ខាងដីសៀមនិយាយឡើង យើ, រទេះកង់នោះល្អណាស់វើយ...!
ខ្ញុំនឹកភ័យប៉ផ្អុកអៃយ៉ា ក្រុមចោរ
សៀមទល់ដែនហើយតើ! ខ្ញុំស្ទាបកាំភ្លើងដែលនៅនឹងចង្កេះពង្រឹងស្មារតីឡើងវិញ!
ខ្ញុំមើលកង់ខ្ញុំ និង មើលទៅមុខអ្នក
អុំទូកតែអ្នកអុំទូកនិយាយថា មិនអីទេ, ហើយចេះតែអុំទៅធ្វើព្រងើយ
លុះត្រាតែដល់ត្រើយ។ បន្ទាប់ពីអោយសោ
ហ៊ុយដល់ទូករួចហើយ ខ្ញុំឡើងកង់តាមថ្នល់ដែលឆ្ពោះទៅបាត់ដំបងតែម្ដង។
តាមថ្នល់ខ្ញុំជិះនៅខាងឆ្វេងដៃ ព្រោះស្រុក
សៀមបើកបរខាងឆ្វេង។ នៅវេលាម៉ោង១៨ ដោយកំលាំងខំរបស់ខ្ញុំ
ខ្ញុំបានទៅដល់ស្រុកមោងរិស្សី។ ខ្ញុំទៅរកផ្សារ
មោងដើម្បីរកតាម្នាក់ឈ្មោះតាទឹង ដែលស្គាល់ នឹងអាលសុំស្នាក់។
លោកតាទឹងជាជាងមាសម្នាក់នៅផ្សារស៊ីញែកពី
ដើម តែពេលដែលមានចលាចលគាត់ក៏មកនៅស្រុកមោង។
ខ្ញុំសួរគេហូរហែទៅក៏បានស្គាល់ជួបនឹងតាទឹងដូចបំនង។
តាទឹង រាក់ទាក់ទទួលខ្ញូំអោយសំនាក់នៅមួយយប់ដោយសុវត្ដិភាព។
លុះព្រឹកឡើងខ្ញុំបានលាតាទឹង បន្ដដំនើរតាមទោច
ក្រយានខ្ញុំឆ្ពោះទៅកាន់ខេត្ដបាត់ដំបង ដើម្បីសុំស្នាក់នៅនឹងមា ប៉ុក គុណ
ហៅត្រលាច។
នៅវេលាម៉ោង ១១ថ្ងៃត្រង់ ខ្ញុំក៏បានទៅដល់ផ្ទះមាខ្ញុំដូចបំនង។
ផ្ទះមាខ្ញុំស្ថិតនៅចុងស្ពានដែកផ្នែកខាងកើត ផ្ទះនេះជារប
ស់ម្ដាយក្មេកគាត់ឈ្មោះ ម៉ម រម៉ាយ។
មាខ្ញុំបានទទួលខ្ញុំដោយរាក់ទាក់ជាទីបំផុត ហើយសួរខ្ញុំថា តើមានជួបនឹង
លោក
ប៉ានយិង និង ក្មួយប៊ុណ្ណចន្ទ ធួនទេ? ខ្ញុំឆ្លើយថាមិនបានជួបទេ។
ទើបមាខ្ញុំបែរជាប្រាប់ខ្ញុំថា លោកប៉ានយិន លោកទៅតែ
ត្រឹមពោធិសាត់ទេ លោកពុំហ៊ានចូលទៅភ្នំពេញទេ ខ្លាចគេចាប់
លោកត្រូវត្រលប់ចូលទៅបាងកកវិញ ព្រោះលោក
មានកូនប្រុសម្នាក់ឈ្មោះ ប៉ាន ក្លេម៉ង់ ធ្វើការជានាយកក្នុងក្រុមហ៊ុន
អុកស៊ីហ្សែននៅក្រុងបាងកក ជាទីពឹងអាស្រ័យ
ដែរ។ អែក្មួយប៊ុណ្ណចន្ទ ធួន អាចចូលទៅស្រុកខ្មែរវិញបាន
ត្បិតអាងលើចំនាត់ការ ដែលប្រើអោយត្រឹមតែជាអ្នកបក
ប្រែភាសាជូនលោក ប៉ាន យិន ប៉ុណ្ណោះ។ ហើយមាខ្ញុំសរសើរខ្ញុំថា វាងវៃមែន
ចេះដោះខ្លួនរួចមកដល់កន្លែងនេះបាន។
គាត់និយាយនឹងខ្ញុំថា មិនអីទេ
យើងត្រូវបង្កើតក្រុមខ្មែរអ្នកតស៊ូមួយក្រុមឡើង
ធ្វើការរំដោះស្រុកពីក្រញាំបារាំង។ ខ្ញុំ
សប្បាយចិត្ដណាស់ ដោយមាខ្ញុំមានគំនិតស្របនឹងខ្ញុំតាំងពីដំបូងដៃដូច្នេះ។