| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
១០១១១២១៣ ចរិតខ្មែរ

១០ - តើរបបថ្មីនេះ ខ្មែរមានផ្លាស់ចរិតទេ?

ខ្ញុំសូមរំលឹកឡើងវិញនូវហេតុការណ៍ទាំងឡាយដែលសអោយឃើញថា យើងចេះតែមានចរិតប្រឆាំងគ្នាដូចដែលនិ
យាយមកហើយនេះដូចតទៅ៖
ក្នុងឆ្នាំ១៩៧០ មុនដំបូងវរជនយើង ប្រជាពលរដ្ឋយើងរួបរួមគ្នាល្អណាស់។ ទាំងលោកសឹង ង៉ុកថាញ់ ប្រមុខចលនាខ្មែរ
សេរីក៏បានចូលរួបរួមនឹងអស់លោកវរជន ១៨មិនាដែរ ព្រមទាំងបញ្ជូនកងទ័ពលើកដំបូង បីម៉ឺននាក់មកជួយស្រោច
ស្រង់កម្ពុជាផង អោយឆ្លងផុតពីគ្រោះថ្នាក់ជាដំបូងដៃ។ ទាំងអស់គ្នាធ្វើអ្វីធ្វើជាមួយគ្នា គ្មានរអោសឋានសោះឡើយ ដ
រាបដល់ប្រកាសប្រទេសខ្មែរជាសាធារណរដ្ឋកាលពីថ្ងៃ ៩តុលា ១៩៧០ទៀត។ អែសត្រូវចោមវាយយើងព្រោងព្រាត
ប៉ុន្ដែស្មារតីយើងគ្មានញោចញ័រចំពោះខ្មាំងប៉ុន្មានទេ យើងសង្ឃឹមថា អាចនឹងកំចាត់សត្រូវទៅវិញបាន។ យើងមានសា
មគ្គី មុតមាំណាស់ ទាំងវរជនទាំងប្រជាពលរដ្ឋ។

ប៉ុន្ដែជាអកុសលរបស់យើងខ្មែរ ចូលមកឆ្នាំ១៩៧១ ខែកុម្ភៈ លោក លន់ នល់ ត្រូវមានជំងឺខូចដៃឆ្វេងជើងឆ្វេង ហើយ
ត្រូវចេញទៅព្យាបាលនៅបរទេស រហូតដល់ថ្ងៃទី ១២ មេសា ទើបត្រលប់មកវិញ។ ស្ថានការណ៍ក្នុងស្រុកដូចជាល្អក់
ខ្វល់ព្រោះថ្ងៃទី២០ មេសា ១៩៧១ លោក លន់ នល់ ដាក់ពាក្យសុំលាលែងពីតំនែងនាយករដ្ឋមន្រ្ដី ចំពោះលោកចេង
ហេង ប្រមុខរដ្ឋ។ ថ្ងៃទី២១ មេសាលោកចេង ហេង អនុញ្ញាតតាមពាក្យសុំរបស់ លោក លន់ នល់ តែលោកសុំអោយ
លន់ នល់ រៀបចំគណរដ្ឋមន្រ្ដី។

ថ្ងៃ២៣ មេសា នៅវិមានរដ្ឋចំការមន លោកប្រមុខរដ្ឋដោយមានសភាទាំងពីរ និង រដ្ឋមន្រ្ដីឃោសនាការចូលរួមផង បា
នជួបសន្ទនា ជាមួយអង្គការសារព៌តមានជាតិដើម្បីប្ដូរយោបល់រឿងវិបត្ដិគណៈរដ្ឋមន្រ្ដី
  - ថ្ងៃទី២៨ មេសា លោក លន់ នល់ ជូនដំនឹងទៅលោក ចេង ហេងវិញ ថាលោកពុំអាចរៀបចំគណរដ្ឋមន្រ្ដីបានទេ។
  - ថ្ងៃទី២៩ មេសា ដោយលោក លន់ នល់ ពុំអាចតែងតាំងគណរដ្ឋមន្រ្ដីបាន លោកប្រមុខរដ្ឋ ក្រោយពីបានពិគ្រោះ
ជាមួយប្រធានរដ្ឋសាភា និង ប្រធានក្រុមប្រឹក្សាសាធារណរដ្ឋ (កាលណោះហៅដូច្នេះ) ក៏បានស្នើលោកស៊ីសុវត្ថិ សិរិម
ត អោយរៀបចំគណរដ្ឋមន្រ្ដី។ លោកសិរិមត ថាចាំគិតមើលសិន។
   - ថ្ងៃទី៣០ មេសា លោកសិរិមតៈ តបទៅលោកចេង ហេងវិញថា លោកសោកស្ដាយណាស់ដោយពុំអាចតែងតាំង
គណរដ្ឋមន្រ្ដីថ្មីបាន ពីព្រោះ៖ ទី១ លោកជារដ្ឋមន្រ្ដីចាស់ ចង់អោយអ្នកថ្មីកាន់ការម្ដង ទី២ ស្រុកកំពុងកើតសង្គ្រាមរវល់
ធ្វើសង្គ្រាម។ លោក ចេង ហេង អស់ផ្លូវក៏ស្នើទៅលោកជួប ហ៊ែល អតីតប្រធានរដ្ឋសភាអោយតែងតាំងគណៈរដ្ឋម
ន្រ្ដី។
  - ថ្ងៃទ១ អុសភា លោកជួប ហែល ឆ្លើយតបទៅវិញថា លោកពុំអាចជ្រើសរើសគណៈរដ្ឋមន្រ្ដីបានទេ។ លោក ចេង
ហេង ក៏ចាត់អោយលោក អ៉ិន តាំ ប្រធានសភាជាតិជ្រើសតាំងគណរដ្ឋមន្រ្ដី។
  - ថ្ងៃ៣ អុសភា លោកអ៉ិន តាំ បានឆ្លើយតបថា លោកពុំអាចជ្រើសតាំងគណរដ្ឋមន្រ្ដីបានទេ។

ទៅអែណេះពុំអាច ទៅអែណោះពុំអាច ក៏តាំងប្រជុំទាំងអស់គ្នាតែម្ដង គឺលោកចេង ហេង លោក លន់ នល់ លោក
ស៊ីសុវត្ដិ សិរិមត លោកអ៉ិន តាំ លោក អ៊ុង ស៊ីម។ ទាំងអស់គ្នាតំរូវអោយ លន់ នល់ ជ្រើសតាំងគណរដ្ឋមន្រ្ដី។ ទំរាំតែ
និយាយត្រូវគ្នា ព្រមធ្វើការជាមួយគ្នាយើងមានវិបត្ដិគណរដ្ឋមន្រ្ដីអស់ពេលកន្លះខែលេងទទេ។

   - ថ្ងៃទី៥ អុសភា សមាជិកនៃគណរដ្ឋមន្រ្ដី បានចូលទៅបង្ហាញខ្លួននៅទីស្ដីការនាយករដ្ឋមន្រ្ដី។ សមាជិកសំខាន់គឺ
លោក លន់ នល់ ជានាយករដ្ឋមន្រ្ដី លោក សិរិមត ជានាយកប្រតិភូ លោកអ៉ិន តាំ ជាអុបនាយករដ្ឋមន្រ្ដីទី១ លោក
សុខ ឆុង ជាអុបនាយករដ្ឋមន្រ្ដីទី២ លោកហង្ស ធុនហាក់ ជាអុបនាយករដ្ឋមន្រ្ដីទី៣។ អស់លោកអ្នកនៅកត់សំគាល់
ឃើញថា អស់លោកវរជនទាំងអស់នេះនៅរួបរួមគ្នាគួរសរសើរ។

ក្នុងខែ មិថុនាកក្កដា បញ្ហាខ្វះអង្ករបានចោទឡើងគួរអោយព្រឺក្បាល រហូតធ្លាក់លោកឃឹង ថៃលី ពីតំនែងរដ្ឋមន្រ្ដីក្រសួ
ងអុស្សាហកម្ម និង ផ្ដល់ភស្ដុភារ។

ក្រឹត្យ៤៦៨/៧១ បរ ចុះថ្ងៃ ២៩.៥.៧១ តាំងគណកម្មការចំរុះទូលំទូលាយទទួលបន្ទុករៀបចំសេចក្ដីព្រាងដើមរដ្ឋធម្មនុ
ញ្ញនៃសាធារណរដ្ឋខ្មែរមានសមាជិក៣នាក់តំនាងអង្គការរដ្ឋនិមួយៗ និងសមាគមនិមួយៗ។ រយៈពេលធ្វើរដ្ឋធម្មនុញ្ញ
៣ខែ។
ថ្ងៃ១៦ មិនថុនា ១៩៧១ ម៉ោង៩ព្រឹក លោកសិរិមតបានបើកពិធី (ប្រកាសនាយកលេខ១១១១-៧១) អោយគណកម្មកា
រចំរុះមានសមាជិកទាំងអស់ ២៣១នាក់ ដែលមានខ្ញុំប៊ុណ្ណចន្ទ ម៉ុល ម្នាក់ផងតំនាងពុទ្ធិកសមាគមមជ្ឈមណ្ឌលសាធារ
ណរដ្ឋ។ គណកម្មការចំរុះដោយមានលោក មាស សាអែម ជាព្រឹទ្ធប្រធានបន្ដោះអាសន្ន បានបោះឆ្នោតជ្រើសរើសប្រ
ធាន អនុប្រធានទាំងពីរ និង គណកម្មការតែងសេចក្ដី ១៥នាក់។ លទ្ធផលនៃការបោះឆ្នោតគឺ ប្រធានលោកសូ ណែម
អនុប្រធានទី១ លោក ឌុករ៉ាស៊ី អនុប្រធានទី២ លោកទ្រិញ វ៉ាញ។ គណកម្មការនេះធ្វើការយ៉ាងសកម្មតមក។

  - ថ្ងៃទី ៦ សីហា ១៩៧១ លោក សិរិមត ទៅសហរដ្ឋអាមេរិក រហូតដល់ថ្ងៃ៣០ សីហាទើបត្រលប់មកវិញ បានជោគ
ជ័យត្រចះត្រចង់។
  - ថ្ងៃសៅរ៍ទី ៤កញ្ញា លោកសិរិមត បានធ្វើសន្និសិទមួយរាយការណ៍អំពីលទ្ធផលដែលលោកបានទៅទាក់ទងនិងស
ហរដ្ឋអាមេរិក ហើយលោកថា អោយតែយើងរួបរួមគ្នាយ៉ាងល្អតទៅទៀត គេនឹងកាន់តែជួយយើងទ្វេឡើងទៀត។
ស្ដាប់លោកសិរិមត នាំអោយសប្បាយចិត្ដណាស់។ តែត្រូវតែសាមគ្គី ប៉ុន្ដែទន្ទឹមនឹងពេលនោះ មិនដឹងហេតុដូចម្ដេច
ស្រាប់តែរដ្ឋសភាអែណោះ តំនាងរាស្រ្ដ៣៦នាក់ ធ្វើញត្ដិសុំដក លោក យ៉ែម សំបូរចេញពីដំនែងប្រធាន។

  -ថ្ងៃ១៦ កញ្ញា១៩៧១ ក្រោយពីពេលដែលជជែកគ្នាបែកផ្សែងមក ក្នុងរឿងទំលាក់លោកយ៉ែម សំបូរ រដ្ឋសភាបោះ
ឆ្នោតសំងាត់មាន ២៤សំលេងអោយទំលាក់តាមញាត្ដិ មាន៣១សំលេងអោយទុក។ ដូច្នេះលោកយ៉ែម សំបូរនៅត
ទៅទៀត។ ជជែកគ្នានាំអោយមនុស្សបែកសាមគ្គីមិនតិច។ បន្ទាប់នោះ នៅស្ងៀមៗ ស្រាប់តែថ្ងៃ ២៤ កញ្ញា លោក
អ៉ិន តាំ ដែលជាអុបនាយករដ្ឋមន្រ្ដីទី១ និងជាអុត្ដមសេនីយត្រីនោះត្រូវដកចេញពីដំនែងទាំងអស់ ប្ដូរតំនែងនេះជួនទៅ
លោក ទឹម ងួន ឆ្កយ។ ប្រជាជនខ្មែរបែបស្មឿកដោយឆ្ងល់។ យីអស់លោកធំៗម៉េចក៏ដេញគ្នាចោលធូរម៉្លេះ?

  - ក្រិត្យលេខ៥៧០/៧១ ប.រ ចុះថ្ងៃ ៤.១០.៧១ គណកម្មការចំរុះតែងរដ្ឋធម្មនុញ្ញត្រូវបានពន្យាពេលពីរខែតទៅទៀត
ប៉ុន្ដែមិនដឹងហេតុដូចម្ដេចស្រាប់តែមានក្រិត្យលេខ ៦០៩/៧១ ប.រ ចុះថ្ងៃ ១៦.១០.៧១. បង្កើតសភាធម្មនុញ្ញដោយប
ញ្ចូលសភាទាំងពីរចាប់តាំងពីថ្ងៃ ១៨ តុលា ១៩៧១ តទៅ។

  - គណរដ្ឋមន្រ្ដីជ្រើសរើសថែមថ្មី គឺ លោកទឹម ងួន អុបនាយករដ្ឋមន្រ្ដីទី១ ទទួលបន្ទុកទីស្ដីការនាយករដ្ឋមន្រ្ដី និងការ
   សំរបសំរួលខាងមហាផ្ទៃ សន្ដិសុខជាតិ ធម្មការ យុត្ដិធម៌ សាធារណការ និង ទេពកោសល្យជនបទ។
  - លោក ឆន សុខុម ទេសរដ្ឋមន្រ្ដីក្រសួងអុស្សាហកម្ម និងសិប្បកម្ម។
  - លោក អុត្ដមសេនិយត្រី ឋាប្បណាងិន្ន រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ សន្ដិសុខជាតិ និង ធម្មការ។
  - លោកម៉ាឡាយខេម រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និង ផ្ដល់ភស្ដុភារ។

  -ថ្ងៃ២០ តុលា ព្រះសង្ឃនៅភ្នំពេញបានធ្វើបាតុកម្មស្ងប់ស្ងាត់នៅមុខវត្ដអារាម ទាមទារអោយលោក លន់ នល់ធ្វើ
ប្រមុខរដ្ឋ ព្រមទាំងបិទពាក្យស្លោក សុំអោយតំរឹមតំរង់នូវកិច្ចការរដ្ឋទាំងឡាយដែលល្អៀងឃ្លៀងឃ្លាត។
  - ថ្ងៃទី៨ វិច្ឆកា ១៩៧១ លោកចេង ហេង បើកពិធីប្រកាសផ្លូវការនូវសភាធម្មនុញ្ញ។ ពេលនោះសភាធម្មនុញ្ញបោះ
ឆ្នោតជ្រើសតាំងប្រធានបាន លទ្ធិផល លោកអ៉ិន តាំ ជាប្រធាន លោកពិន យឹន ជាអនុប្រធានទី១ លោក កើត គីហ៊ាង
អនុប្រធានទី២។

យើងឃើញថា លោកអ៉ិន តាំ ដែលគេហូតងារនោះត្រូវមានមុខចេញមកទៀតតាមរយៈសភាធម្មនុញ្ញនេះ។ សូមជំរា
បថា ស្ថានការណ៍ពេលនោះយើងវាយទៅកាន់ខេត្ដកំពុងធំ បានទៅដល់ភ្នំសន្ទុក ស្រាប់តែថយមកវិញក្រាកៗ អស់រលី
ងហើយ ស្ថានការណ៍ខាងលិចភ្នំពេញទួលលៀប ក៏កំរើកយ៉ាងធ្ងន់គួរព្រួយបារម្ភ តែបានធូរទៅវិញនៅចុងខែធ្នូ ១៩៧១
នោះ។ សង្ឃឹមថាឆ្នាំ១៩៧២ បែបបានស្រួល ប៉ុន្ដែមិនដូច្នោះបែរជាមានរឿងតៗទៀត៖

  - ថ្ងៃទី៨ មិនា១៩៧២ ស្រាប់តែមានញត្ដិរបស់និស្សិតមហាវិទ្យាល័យនីតិសាស្រ្ដ និង វិទ្យាសាស្រ្ដសេដ្ឋកិច្ច ជូនសភា
ធម្មនុញ្ញ សូមស្នើម៉ើងម៉ាត់ «មិនអោយដាក់ក្នុងកាលៈទេសៈណាដែលការបោះឆ្នោតពុំអាចប្រព្រឹត្ដទៅបាននោះ បុគ្គ
លណាមានឈាមជ័រជាស្ដេចអោយកាន់តំនែងធំៗ របស់សាធារណរដ្ឋខ្មែរមានចែងខាងក្រោមនេះ

  • ប្រធានាធិបតី
  • អនុប្រធានាធិបតី
  • នាយករដ្ឋមន្រ្ដី រឺ រដ្ឋមន្រ្ដីទី១
  • នាយអគ្គសេនាធិការកងយោធពលខេមរជាតិ

   -ថ្ងៃទី៩ មិនា និស្សិតប្រជុំយ៉ាងធំនៅសាលសន្និសិទចតុមុខ ហៅសមាជយុវជន មានបិទបដាព្រោងព្រាតសុទ្ធតែពា
ក្យស្លោកថា កុំភរយុវជន អធ្យាស្រ័យមនុស្សពុករលួយគឺក្បត់ជាតិ កុំចែកអំនាចដូចចែកនំគ្នាស៊ី៘ នៅទីបញ្ចប់ស
មាជសំរេចថា «យើងជាយុវជន លែងទុកចិត្ដរដ្ឋាភិបាលលោកអុត្តមសេនិយ សិរិមត ហើយ»

ស្អែកឡើង១០ មិនា ១៩៧២ នៅកំពែងវត្ដកោះ វត្ដលង្កាមានបដាគាំទ្រសេចក្ដីសំរេចចិត្ដរបស់សមាជយុវជន។ ក្នុងល្ងា
ចនោះលោកចេង ហេង ថ្លែងតាមវិទ្យុថា លោកអស់លទ្ធភាពនឹងបំរើប្រទេសក្នុងឋានៈជាប្រមុខរដ្ឋតទៅទៀតហើយ
លោកសូមផ្ទេរឋានៈនេះទៅលោក លន់ នល់វិញ។

មិនតែប៉ុណ្ណោះ ម៉ោង ២១ យប់លោក លន់ នល់ ក្នុងសាររបស់លោក ដែលទទួលឋានៈប្រមុខរដ្ឋពិលោក ចេង ហេង
លោកក៏បានអោយសភាធម្មនុញ្ញឈប់ចប់សកម្មភាពទៅដែរ។
នែ៎! វាទៅជាអីចឹង និស្សិតមិនទុកចិត្ដ លោក សិរិមត វាទៅជាអស់ឋានៈលោក ចេង ហេង ហើយមករលីងអែសភា
ធម្មនុញ្ញ! ស្មុគស្មាញសំបើម!

 ថ្ងៃ១២ មិនា លោកប្រមុខរដ្ឋ លន់ នល់ បានថ្លែងសារកែប្រែឋានៈប្រមុខរដ្ឋអោយទៅជាប្រធានាធិបតីដោយចែងថា
   ១ - ប្រមុខរដ្ឋខ្មែរ នឹងមានឈ្មោះជាប្រធានធិបតីនៃសាធារណរដ្ឋពីត្រឹមណេះតទៅ។
   ២ - ប្រធានាធិបតីនៃសាធារណរដ្ឋខ្មែរ ជាអគ្គបញ្ជាការនៃកងយោធពលខេមរជាតិ
   ៣ - ប្រធានាធិបតីនៃសាធារណរដ្ឋខ្មែរ ទទួលខ្លួនអែងនូវមុខងារជានាយករដ្ឋមន្រ្ដី។ ក្នុងកិច្ចការនេះប្រធានាធិបតី
      មានរដ្ឋមន្រ្ដីទី១ ម្នាក់ជាជំនួយ ដើម្បីសំរបសំរួលសកម្មភាព និង កិច្ចការនៃសមាជិកទាំងឡាយ នៃគណរដ្ឋមន្រ្ដី
      ។ មានទីប្រឹក្សា និង អុបការីអមផង មានខុទ្ទការល័យ និតិប្រតិបត្ដិមួយ និងក្រុមប្រឹក្សាជាតិខាងសន្ដិសុខជាជំនួ
      យផង។

លោក លន់ នល់ ធ្វើបុណ្យសំពោធឋានៈរបស់លោកនាថ្ងៃ ១៤ មិនា ១៩៧២ ដោយមានព្រះសង្ឃ១០៨ អង្គ អុត្ដមសេ
និយ វរសេនិយ និង អោយប្រជាពលរដ្ឋស្រីប្រុសចូលរួម។

ការនេះខ្មែរសង្ឃឹមថាបានសុខស្រួលហើយ មិនដឹងជាយ៉ាងម៉េចស្រាប់តែមានវិបត្ដិគណរដ្ឋមន្រ្ដីទៀត រវីរវល់ នឹងរកវ
រជនម្នាក់អោយជ្រើសគណរដ្ឋមន្រ្ដីថ្មី។ រកអែណេះពុំបាន អែណោះពុំកើត ក៏ទៅហៅលោកសឹង ង៉ុកថាញ់ពីព្រៃនគរ
អោយមករៀបចំគណរដ្ឋមន្រ្ដី។

យើងរវល់នឹងរឿងនេះ ស្រាប់តែខ្មាំងស្រោចគ្រាប់រ៉ុក្កែតចូលក្រុងពីរាត្រីទី ២០ ទៅ២១ មិនា យ៉ាងសំបើម ស្លាប់អស់
មនុស្ស១១២នាក់ គួរឈឺចាប់ណាស់។ ខ្ទេចវិទ្យុស្ទឹងមានជ័យ។ លោកប្រធានាធិបតី លន់ នល់ ថ្លែងសាររឿងនេះថាប្រា
កដជាមានអ្នកក្នុងអោយដៃ។

អែចំនែកលោក សឹង ង៉ុកថាញ់ក៏បានរៀបចំគណរដ្ឋមន្រ្ដីតាមអោវាទរបស់លោក លន់ នល់ទៅតាមរបៀប Régime
Presidentiel
ស្រាប់តែថ្ងៃទី ២៤មិនា គេឃើញខិត្ដប័ណ្ណប្រឆាំងនឹងលោក គ្រូខៀវ ជុំ ដែលចេះតែចច្រប់អារ៉ប
ទៅជំនុំជាមួយសិស្ស នាំអោយបរិយាកាសមិនល្អ។ ហើយសំដេចសង្ឃរាជគណមហានិកាយក៏ត្រូវបង្ខំព្រះទ័យអោយ
ថ្លែងសារមួយបន្ទោសលោកគ្រូ ខៀវ ជុំដែរ។

ថ្ងៃ ២៨ មិនា មានបដាព្រោងព្រាតនៅតាមមហាវិទ្យាល័យនានាថា ៖
   - កុំកេណ្ឌរាស្រ្ដអោយស្រែកជយោ!
   - កុំចោទយុវជនថា បង្កើតអនាធិបតេយ្យ
   - កំទេចអោយអស់កំអែលសក្ដិភូមិ!
   - ទៅហើយ មកវិញឆ្កែ!

ហើយថ្ងៃទី ២៩ មិនា នៅសាកលវិទ្យាល័យភ្នំពេញមានសមាជយុវជនមួយ ការពារលោកតាប៉ាង ខាត់ និង ខៀវ ជុំ ដែ
លចេះតែ អុស្សាហ៍មកចូលប្រជុំជាមួយសិស្សតាមសេចក្ដីនិមន្ដរបស់សិស្ស។ ស្ថានការណ៍វិលវល់របស់សិស្សនេះបា
នលាតវែងអន្លាយរហូតដល់ថ្ងៃ២៣ មេសា ១៩៧២ មហាវិទ្យាល័យច្បាប់ត្រូវអាជ្ញាធរអាវុធហត្ថព័ទ្ធជុំវិញ។ នៅក្នុង
នោះមានលោកកែវ អន និង សិស្ស កុយ ប៉ិច។ លោកសឹង ង៉ុកថាញ់ ប្រកាសក្នុងថ្ងៃនោះអោយសិស្សនៅអោយស្ងៀ
ម កុំរំជើបរំជួល។

ថ្ងៃទី ២៦ មេសា ស្ថានការណ៍អាប់អួរបានកើតឡើង ក្រុមបាតុកររាប់ពាន់អ្នក ដែលបានទំលាយរនាំងហាមឃាត់កាល
ពីព្រឹកនោះ បានស្ថិតនៅមុខមហាវិទ្យាល័យច្បាប់ មានមីក្រូស្រែកដៀមដាមអោយរដ្ឋាភិបាល។ ហើយម៉ោង១៧ក៏នាំ
គ្នាចោលដុំថ្មលើអាវុធហត្ថ អាវុធហត្ថក៏ចោលគ្រប់បែកផ្សែង ព្រមទាំងស្នូរកាំភ្លើងអស់៥នាទី បាតុកររត់ជាន់គ្នា។ បាតុ
ករស្រែកជេអាវុធហត្ថយ៉ាងខ្លាំង។ ស្អែកឡើងទៀតអធិករណ៍មានតទៅទៀត បាញ់គ្នាច្រងាប់ស្រងិលនៅទីនោះ។ នេះ
ជាលើកទី១ ហើយដែលអធិករណ៍កើតឡើងរវាងសិស្ស និង អាជ្ញាធរ។ លោកថាច់ ជា រដ្ឋមន្រ្ដីក្រសួងអប់រំជាតិ សូត្រ
តាមវិទ្យុអំពាវនាវ អោយសិស្សដាក់អាវុធចុះនៅម៉ោង១៤ ថ្ងៃទី២៧មេសា។

នៅថ្ងៃទី២៨ មេសាបាតុកម្មយ៉ាងធំនៅវិមានអែករាជ្យ សិស្សពាក់កំនាត់ខ្មៅនៅអាវ និង ជូតក្បាលកំនាត់ស មានទំលា
ក់ជាយបី ដូចជាកាន់ទុក្ខខ្មោចចិនយួន តែគេកាន់ទុក្ខខ្មោចគ្នាគេដែលថា អាវុហត្ថបាញ់សំលាប់នោះ។ មានបដាជេរដ្ឋា
ភិបាលយ៉ាងសំបើម បាញ់យុវជនជាទមិឡ! បរាជ័យរដ្ឋាភិបាលផ្ដាច់ការ សឹង ង៉ុកថាញ់ សំលាប់យុវជន មានតែរដ្ឋាភិបា
លខ្មែរទេ ដែលសំលាប់យុវជន!។ ហើយគេឃោសនាគគ្រឹកគគ្រេង បានប្រាក់កាសសន្ធឹក។ ពេលនោះនិស្សិតកុច ប៉ិច
ដែលជាមេនៃរឿង បែរជាមកប្រកាសតាមវិទ្យុសុំទោសរដ្ឋាភិបាលវិញឆ្កយ។

លោកលន់ នល់ ថ្លែងសារ សុំអោយសិស្សដែលធ្វើបុណ្យនៅវិមានអែករាជ្យនោះ ឈប់ធ្វើបុណ្យដែលគ្មានខ្មោច
នោះតទៅទៀត ដើម្បីអោយមានរបៀបរៀបរយក្នុងសង្គម។ លោកថាខ្មាំងកំពុងរារាំងយើង កុំអោយបោះឆ្នោតបាន
នៅថ្ងៃ ៣០ មេសា លោកសុំអោយសិស្សស្ងប់ចាំបោះឆ្នោតអនុមតិលើគំរោងរដ្ឋធម្មនុញ្ញសិន។ តែសិស្សលែងស្ដាប់
គេនៅ តែទៅនៅដេកជុំវិញវិមានអែករាជ្យបន្ដបុណ្យដដែល។ សុំរំលឹកថា ពេលនោះចំថ្ងៃពិសាខបូជាផង គេធ្វើគ្រវិ
សគ្រវាសអោយរួចតែពីដៃ ព្រោះរវល់នឹងរឿងចលាចលសិស្សនៅវិមានអែករាជ្យនោះ។

ថ្ងៃ៣០ មេសា ១៩៧២  ជាថ្ងៃបោះឆ្នោតបញ្ចេញមតិលើគំរោងរដ្ឋធម្មនុញ្ញថ្មី។ ទាហាន និង ស៊ីវិលក៏បានទៅបោះឆ្នោ
ត ទោះបីខ្មាំងកៀបសង្កត់និងគំរាបកំហែងយ៉ាងណាក៏ដោយ។ រដ្ឋធម្មនុញ្ញនេះអ្នកខ្លះថាមិនល្អ មិនកើត អ្នកខ្លះថាដូច្នេះ
ខ្លះ ថាដូច្នោះ គឺថាយើងគ្មានអែកភាពអ្វីទេ។ ប៉ុន្ដែដោយប្រទេសនិមួយៗ ត្រូវតែមានរដ្ឋធម្មនុញ្ញនោះរដ្ឋាភិបាលត្រូវតែ
បង្ខំអោយចេញច្បាប់នោះខានពុំបាន ល្អអាក្រក់ចាំកែកុនថ្ងៃក្រោយ។
   - រដ្ឋធម្មនុញ្ញខ្មែរត្រូវបានលោកប្រធានាធិបតី លន់ នល់ ប្រកាសអោយប្រើនៅថ្ងៃទី ១២ អុសភា ១៩៧២ មក។
   - ចប់រឿងនេះ ក៏លេចរឿងបុគ្គលិកសិក្សាធ្វើកូដកម្មចំពោះរឿងដែលរដ្ឋាភិបាលបញ្ចុះក្របខ័ណ្ឌបុគ្គលិកសិក្សា ពី
ប្រភេទ «ខ» មកនៅប្រភេទ «គ»វិញ។
  - កូដកម្មបុគ្គលិកនៅក្រសួងមហាផ្ទៃទាំងពីរប្រភេទគឺ លេខាធិការ លេខាធិការី ទាមទារក្របខ័ណ្ឌអោយស្មើនឹងក្រ
បខ័ណ្ឌគ្រូបថមសិក្សា និង ក្របខ័ណ្ឌភ្នាក់ងារនគរបាលជាតិ។
  - កូដកម្មបុគ្គលិកពន្ធនាគារអនុរក្ស ចំនួនប្រហែល ២០០នាក់ ទាំងស្រីទាំងប្រុសទាមទារក្របខ័ណ្ឌរបស់ខ្លួនអោយ
ស្មើនឹងក្របខ័ណ្ឌប៉ូលិសដែរ (ក្របខ័ណ្ឌ «គ»)។

រដ្ឋាភិបាលល្វីងមុខរាល់ថ្ងៃ។ ពេលនោះដូចជាគ្មានមេគ្មានកោយ មិនដឹងជាស្ដាប់នរណា។ ប៉ុន្ដែយ៉ាងណាក៏ដោយ ប្រទេ
សខ្មែរត្រូវតែបោះឆ្នោតជ្រើសរើសប្រធានធិបតី។
   ថ្ងៃទី២១ អុសភា ក្រសួងមហាផ្ទៃបានប្រកាសនាមបេក្ខជនប្រធានាធិបតី គឺមាន៖

  • លោក កែវ អន អាយុ៤១ ឆ្នាំ
  • លោក លន់ នល់ អាយុ ៥៩ឆ្នាំ
  • លោក អ៉ិន តាំ អាយុ៥០ឆ្នាំ

លោក អ៉ិន តាំ និង លោក លន់ នល់ មាន ដៃជើង ឃោសនាគគ្រឹកគគ្រេងសំបើមណាស់ ចុងចប់លោក លន់ នល់ ក៏
បានជាប់ឆ្នោតទៅ។
ថ្ងៃ ២១ មិថុនា លោក លន នល់ ថ្លែងសារអោយប្រជាពលរដ្ឋរួបរួមគ្នាទាំងអស់ ដើម្បីសំរេចគោលការគឺ

  • រដ្ឋាភិបាលជួយ
  • ប្រជាពលរដ្ឋដែលមានសេរីភាព ជាអ្នកកសាងជីវិភាពខ្លួនអែង
  • អ្នកបច្ចេកទេសជួយអុបត្ថម្ភ ជួយបង្ហាត់បង្រៀននិងជួយដឹកនាំ។

អង្ការរួបរួមនោះលោកអោយឈ្មោះថា «អង្ការជាតិបង្រួបបង្រួមខ្មែរអ្នកជាតិនិយម» បារាំងហៅថា Rassemblem-ent National de l'union Nationaliste ប៉ុន្តែហាក់គ្មាននរណាអើពើនឹងលោកសោះ។ ប៉ុន្ដែយ៉ាងណាក៏ដោយ
ថ្ងៃទី ៣ និង ទី៤ កក្កដា១៩៧២ លោកលន់ នល់ ក៏ត្រូវបានតែងតាំងជាប្រធានាធបតីនៃសាធារណរដ្ឋខ្មែរយ៉ាងហ៊ឹកហ៊ា
ក់ដែរ។

ពីនោះមកនេះ អស់លោក អាចកត់សំគាល់បានថា វរជនយើងចាប់ផ្ដើមបែកបាក់គ្នាមែនទែនហើយ។ ចូលមកក្នុងខែ
សីហា ១៩៧២ គណបក្សបីក្រុមកើតឡើង ហើយមានកំលាំងសំបើមៗ គឺគណបក្សសង្គមសាធារណរដ្ឋ ក្រោមការអុ
បត្ថម្ភរបស់លោក លន់ នល់ គណបក្សសារធារណរដ្ឋ របស់លោកសិរិមត គណបក្សប្រជាធិបតេយ្យរបស់លោកអ៉ិន
តាំ។ គណបក្សនិមួយៗ សុទ្ធតែមានសារពត៌មានផ្សាយរៀងៗខ្លួន។ ហើយគេដឹងថា កាសែតដំនឹងពេលព្រឹក និង កាសែ
តខេមរាធិបតីដែលសរសេរទ្រទ្រង់គណបក្សសាធារណរដ្ឋ និងរិះគន់រដ្ឋាភិបាលត្រង់ៗនោះ គឺជាកាសែតបក្សពួករប
ស់សាធារណរដ្ឋដែរ។ ប្រជារាស្រ្ដខ្មែលប់ស្មារតី មិនដឹងជាស្ដាប់ខាងណា ជឿខាងណាទេ។

រឿងឆ្នោតតំនាងរាស្រ្ដ សភាជាតិ ត្រូវប្រព្រឹត្ដទៅនៅថ្ងៃទី ៣ កញ្ញា ១៩៧២ បោះឆ្នោតជ្រើសរើសព្រឹទ្ធសភាជាតិ ត្រូវ
ប្រព្រឹត្ដទៅនៅថ្ងៃ១៧ កញ្ញា១៩៧២។ ប៉ុន្ដែផ្ដើមឡើង ស្រាប់តែគណបក្សសាធារណរដ្ឋរបស់លោកសិរិមត បានផ្ញើលិ
ខិតទៅជូនលោកលន់ នល់ មានចំនុច ៥ខ សុំតវ៉ាអំពីញត្ដិបោះឆ្នោតលេខ ៤៥-៧២ បសខ ចុះថ្ងៃទី១២.៧.៧២ ហើយ
ក្រសួងមហាផ្ទៃបែរជាឆ្លើយជួសបានតែ ១ខ ប៉ុណ្ណោះ គណបក្សនេះក៏សំរេចថា៖

  • ១ -មិនចូលរួមក្នុងការបោះឆ្នោតនោះទេ
  • ២ - សូមដកសេចក្ដីទុកចិត្ដទាំងស្រុងពីរដ្ឋាភិបាលបច្ចុប្បន្ន
  • ៣ - គណបក្សនៅតែរក្សាសិទ្ធិជាគណបក្សនយោបាយសកម្ម។

ហើយកាសែតរបស់គណបក្សនេះបានសរសេរយ៉ាងខ្លាំងៗសំបើម ដូចជាសរសេរលើក្បាលកាសែតក្នុងថ្ងៃទី១១ សី
ហា ១៩៧២ថា មនុស្សព្រៃធ្លាប់ប្រើច្បាប់ព្រៃ លុះចូលមកក្នុងស្រុក ក៏នៅតែប្រើច្បាប់ព្រៃដដែល ការចុះថយដើម្បី
ដោះស្រាយបញ្ហាជាតិ ពុំមែនជាការកំសាកទេ គឺជាសេចក្ដីក្លាហានក្នុងកិច្ចការជាតិរស!
បន្ទាប់ពីគណបក្សសាធារណរដ្ឋដកខ្លួនមិនចូលប្រកួតបោះឆ្នោតនោះ គណបក្សប្រជាធិបតេយ្យ ក្បាលដំរីរបស់លោ
កអ៉ិន តាំ រួមប្រជុំល្ងាចថ្ងៃទី ៥សីហា ក៏តាំងសំរេចដែរថា៖

  • ១ - ដកខ្លួនមិនចូលប្រលូកក្នុងការបោះឆ្នោតទេ,
  • ២ - ថ្កោលកំហុសចំពោះការរំលោភ ជាអចិន្រ្ដៃយ៍ពីសំនាក់រដ្ឋាភិបាលទៅលើគោលសំខាន់ៗនៃលទ្ធិប្រជាធិប
    តេយ្យ និង រដ្ឋធម្មនុញ្ញ,
  • ៣ - សំរេចមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតខាងមុខ ហើយទុកលទ្ធផលនោះថា គ្មានភាពតំនាងជាតិ
    ទាស់តែសោះ។

អស់លោកឃើញហើយ នូវអ្នកដឹកនាំបដិវត្ដន៍យើងបែកបាក់គ្នា ប៉ុណ្ណោះ?... យើងអាចនឹងវាស់ទំហំនោះបានទេ?...
អែពួកគណបក្សសង្គមសាធារណរដ្ឋ ដែលបានមកលោកហង្ស ធុនហាក់ កាន់ការងារជាអគ្គលេខាធិការនោះ ក៏ចេះ
តែទទ្រឹបៗទៅ មុខឆ្កែស្រែជំរៅ (មុខក្រាស់) ដើរអង្វររាស្រ្ដអោយយល់រឿងស្ថាបន័នជាតិគ្រប់កន្លែង ព្រោះគណប
ក្សនេះយល់ថា ជាតិត្រូវមានអង្គការជាស្ថាប័នគ្រប់សព្វ សំរាប់និយាយការក្នុងអង្គការសហប្រជាជាតិ។ គ្រានេះវរជន
រៀមច្បងទាំងអស់ មើលមុខគ្នាលែងចំមែនទែនហើយ រីអែកូនចៅដៃជើងម្នាក់ៗនោះក៏កាន់ជើងចៅហ្វាយនាយស្រែ
កកោកកាកៗ ថ្កោលទោសគ្នាទៅវិញទៅមកគ្មានប្រណី។

ខ្ញុំនឹកដល់កាលឃោសនាគណបក្ស កាលពីម្ភៃផ្លាយឆ្នាំកន្លងទៅហើយ សម័យនោះគេជេរគ្នាជាល្បែងដូចជាថា កុំជឿ
ប្រជាធិបតេយ្យ ពីព្រោះតៃ-ក-វាក់ គឺ ទាក់កវ៉ៃ ពួកនេះសាហាវណាស់ កុំជឿសេរីភាព ពីព្រោះពួកភាបរួត គឺភូតរាប
ភររហូត កុំទៅយកដំរីកំបុតក មានក្បាល អិតខ្លួន ចង្រៃណាស់ កុំទៅកាន់រូបប្រាសាទដាក់អាច់ប្រជៀវ កុំទៅជឿហនុ
មានកំពុងលីផែនដីទៅលក់។៘ ខ្លះប្រតិស្ឋរឿងអាសអាភាសផ្សេងៗ ដូចជាថា ហនុមានសហាយនឹងនាងគង្ហីង៘
គឺគេចោទគ្នាសើចលេង គ្មានគិតដល់គោលគំនិត នៃគណបក្សសោះឡើយ គេគ្មានយកគោលនយោបាយដឹកនាំស្រុ
កទេសដែលថាត្រូវធ្វើយ៉ាងណាៗ ទើបបានចំរើននោះ មកពោលសោះឡើយ។ ប្រជារាស្រ្ដខ្មែរវិលវល់វង្វេងល្ងង់នៅ
តែល្ងង់ គ្មានស្គាល់មាគ៌ាច្បាស់ រឿងនយោបាយស្រុកដរាបសព្វថ្ងៃ។ សម័យនោះវាដូច្នោះដល់មកសម័យនេះហើយក៏
វានៅតែដូច្នោះទៀត គួរស្ដាយ!

ការទាស់ទែងខ្វែងគំនិតគ្នានេះ គ្មាននរណាអាចរំងាប់បានទេ។ ខ្ញុំក៏ចេះតែនឹកថា អោ! ពេលនេះប្រសិនបើមានព្រះអិន្ទ
ព្រះព្រហ្ម យមយក្សណាមកប្រោសហ្ន៎ ប្រហែលជាបានត្រូវរូវគ្នាខ្លះ។ ហើយអស់លោកអ្នកក៏ប្រហែលជាបានគិតដូចខ្ញុំ
ដែរ មិនអីចឹងរឺ? យើងពិបាកចិត្ដដូចៗគ្នា ប៉ុន្ដែមានរស្មីមួយដែលនាំអោយភ្លឺក្នុងរឿងនេះ។ ក្នុងពេលដែលខ្ញុំកំពុងនឹកផ្ស
ងនោះ ស្រាប់តែសំដេចព្រះសង្ឃរាជ ហួត តាត លោកបានហៅខ្ញុំទៅពិគ្រោះនឹងលោក។ លោកមានព្រះបន្ទូលសួរថា
ស្ថានការណ៍សព្វថ្ងៃចលាចលពេញទំហឹង អែវរជនយើងទាស់ទែងគ្នាពេញល្បុង តើលោកម៉ុលអែងយល់យ៉ាងណា
ដែរ? ខ្ញុំនឹកឃើញថាមានតែសំដេចទេ ទើបពួកនេះស្ដាប់ខ្លះ ទើបខ្ញុំទូលទៅព្រះអង្គថា។

សូមទ្រង់មេត្ដាប្រោស ទូលបង្គំយល់ថា មានតែសំដេចទេ ដែលប្រហែលជាពួកវរជនយើងនៅគោរពស្ដាប់ខ្លះ សូមសំ
ដេចសរសេរលិខិតទៅស្នើពួកនោះ អោយរួមគ្នាឡើងវិញទៅ ប្រហែលជាមានលទ្ធផលប្រសើរ។ លោកសួរមកខ្ញុំវិ
ញថា អាត្មាគិតថានឹងសរសេរទៅហើយ ប៉ុន្ដែគ្មានអ្នកកាន់សំបុត្រនោះ យកទៅជូនអស់លោកទាំងនោះដោយផ្ទាល់ៗ
ដៃ។ ខ្ញុំក៏ទទួលលោកវិញប្រញាប់ថា ទូលបង្គំធានាយកទៅជូនវរជនទាំងនោះដោយផ្ទាល់ដៃ សុំសំដេចធ្វើសំបុត្រនោះ
មកចុះ។ សំដេចព្រះសង្ឃរាជក៏ធ្វើសំបុត្រទាំងបីជាសំងាត់ អោយខ្ញុំនាំទៅជូនលោកទាំងអស់អោយរួបរួមគ្នា ខ្ញុំក៏បាន
នាំសំបុត្រនោះទៅជូនលោក លន់ នល់ លោក សិរិមត លោកចេង ហេង ដល់ទីលំនៅ។ អែលោកអ៉ិន តាំ សំដេច
លោកប្រើស្មៀនលោកអោយយកទៅជូន។ ថ្ងៃក្រោយមកក៏ឃើញលោក សិរិមត លោកចេង ហេង និង លោកអ៉ិន
តាំ ធ្វើលិខិតរួមគ្នាផ្ញើថ្វាយសំដេចវិញថា អស់លោកអរព្រះគុណសំដេចណាស់ហើយថាប្រុងនឹងរួបរួមគ្នាដែរ ពុំចង់បែ
កបាក់ទេ។

សំដេចព្រះសង្ឃរាជក៏លោកមានអំណរ។ ខ្ញុំដែលជាអ្នកនាំការណ៍បានសប្បាយចិត្ដដែរ ប៉ុន្ដែពេលដែលបក្សសង្គមសា
ធារណរដ្ឋកំពុងចាត់បេក្ខជនឃោសនាទ្រឹបៗតែអែង មុននឹងដល់ថ្ងៃបោះឆ្នោតចំនួន ១៣ថ្ងៃគឺថ្ងៃទី២១ សីហា ១៩៧២
ពេលព្រឹក ស្រាប់តែក្ដាំង! គ្រប់ប្លាស្ទិកមួយផ្ទុះឡើង សំដៅប្រុងផ្ដាច់ជីវិតលោក សឹង ង៉ុកថាញ់ រដ្ឋមន្រ្ដីទី១ និង រដ្ឋមន្រ្ដី
ការបរទេសខ្មែរ!
   - ប៉ះសក់! អស់អ្នកក្រុងភ្នំពេញ និង អ្នកប្រវត្ដិសាស្រ្ដបើកភ្នែកធំៗ។
   - នែ! អ្នកនយោបាយខ្មែរ លេងឡើងសុទ្ធតែអីចឹង។ លោកសឹង ង៉ុកថាញ់ ប្រាប់អ្នកកាសែតថា អ្នកដែលប្រថ្នាជីវិត
លោកគឺជាអ្នកធ្លាប់ធ្វើទាហាន មិនមែនសត្រូវក្រៅទេ គឺសត្រូវក្នុងតែម្ដង លោកថា លោកអិតខ្លាចស្លាប់ទេ ព្រោះជី
វិតលោក លោកយកមកអោយខ្មែរប្រើហើយ បើមានគេពុំពេញចិត្ដនឹងលោក គេចង់បំបាត់លោក ក៏មិនដឹងជានឹង
គិតដូចម្ដេច។ ផ្សងៗទៅចុះស្លាប់ក៏ស្លាប់ទៅ!

មែនលោកសឹង ង៉ុកថាញ់ ជាមនុស្សនយោបាយតាំងពីឆ្នាំ១៩៣០ ធ្លាប់ចោលស្រុកចោលស្រែ ចោលម៉ែចោលអូវ ធ្លា
ប់គុកច្រវាក់ ធ្លាប់នៅព្រៃស៊ីអត់ស៊ីឃ្លាន ធ្លាប់គេជេរតាមវិទ្យុយ៉ាងចាស់ដៃកាលពីឆ្នាំ១៩៦៣ថាក្បត់ជាតិ លោកទើប
តែបានអើក្បាលមកជាន់ស្រុកខ្មែរក្រោយព្រឹត្ដការណ៍១៨មិនា ក៏ស្រាប់តែរងគ្រោះអាក្រក់ទៀត មករងថ្មបាក់ ត្រូវកូ
នសិស្សជេរពេញមេឃកាលពីខែមេសា ហើយមិនទាន់បានស្ងប់ផង ក៏ស្រាប់តែមកប៊ិះស្លាប់បែបធូរល្ហុយយ៉ាងនេះ
ទៅទៀត។ គិតទៅដូចជាអាសូរលោកដែរ។ នេះសំដីអ្នកគិតអ្នកត្រិះរិះគេពោល។

ចំនែកខ្ញុំខ្ញុំភ្ញាក់ធ្លាក់ទឹកចិត្ដថា អោ! អ្នកនយោបាយខ្មែរ! បើលេងឡើង សុទ្ធតែប្រាថ្នាបំបាត់ស្រមោលគ្នាអីចឹង តើថ្ងៃ
ណាឡើយនឹងបានថ្កុំថ្កើង អោ!បើមិនបានថ្កុំថ្កើងទេក៏ហីទៅចុះ អាណិតតែកុំអោយរិតតែអោនថយទៅទៀតនោះ។ កា
រកាប់សំលាប់គ្នានេះ មុខគួរអោយស្ដាយណាស់។ រាប់មើលអ្នកចេះដឹងខ្មែរយើងមានប៉ុន្មាននាក់? បើរវល់តែកាប់សំ
លាប់គ្នាអីចឹង ចុងចប់វានៅសល់អ្វី? មាននរណាដឹកនាំអ្នកណា? បើយើងមិនពេញចិត្ដនឹងលោកសឹង ង៉ុកថាញ់ទេ
លោកសឹង ង៉ុកថាញ់ចេះខ្មែរដែរតើ ម៉េចមិននិយាយប្រាប់អោយត្រង់ទៅ? ម្យ៉ាងទៀតលោកសឹង ង៉ុកថាញ់នេះ គាត់
មកដើម្បីបង្គ្រប់កិច្ច ដែលថាត្រូវបង្កើតអោយមានស្ថាប័នជាតិគ្រប់សព្វទេតើ ចប់ហើយគាត់ឈប់ គាត់មានក្រាញ
ចង់ដឹកនាំអែណា? ម៉េចមិនចាំមើលគាត់សិន?

ប៉ុន្ដែចរិតខ្មែរយើង!!! តើធ្វើម៉េចបើវាអីចឹងពីកំនើតមកហើយនោះ!!!. កែពុំបាន! ខ្ញុំមិនដឹងជាឈ្មោះណានៅក្រុមណា
ទេ ដែលប្រុងសំលាប់លោកសឹង ង៉ុកថាញ់នោះ ប៉ុន្ដែខ្ញុំជឿថា អ្នកនោះក៏គឺជាខ្មែរដែរ ហើយលោក តាសឹង ង៉ុកថាញ់
ក៏ថាអ្នកនោះជាខ្មែរដែរ។
   - ថ្ងៃទី៣ កញ្ញា១៩៧២ បោះឆ្នោតជ្រើសរើសសភាជាតិ
   - ថ្ងៃទី១៧ កញ្ញា១៩៧២ បោះឆ្នោតជ្រើសរើសព្រឹទ្ធសភា
   ពេលទាំងនោះបានប្រព្រឹត្ដិទៅដោយស្រួល។

លុះចូលមកខែតុលា ១៩៧២ មានការកត់សំគាល់មួយទៀត គឺថ្ងៃទី១៤ តុលា៩៧២ គណរដ្ឋមន្រ្ដីរបស់លោកសឹង ង៉ុក
ថាញ់ តាំងឡើងដោយក្រិត្យលេខ ១៨៧/ ៧២ PRKថ្ងៃទី២១ មិនា ១៩៧២ បានដាក់ពាក្យសុំលាលែងចំពោះលោកសេ
នាប្រមុខលន់ នល់។ លោកសេនាប្រមុខប្រធានាធិបតី បានចាត់អោយលោកហង្ស ធុនហាក់ អគ្គលេខាធិការគណប
ក្សសង្គមសាធារណរដ្ឋ អោយរៀបចំគណរដ្ឋមន្រ្ដីថ្មី។ គណរដ្ឋមន្រ្ដីថ្មីកើតឡើងដោយក្រិត្យលេខ ៧៨៥/៧២ PRKចុះ
ថ្ងៃ ១៥ តុលា១៩៧២ មានទេសរដ្ឋមន្រ្ដី៤ រូប រដ្ឋមន្រ្ដីថ្មី១១ រូប និងរដ្ឋលេខាធិការ៥ រូប។

   ថ្ងៃ ១៧ តុលា គណរដ្ឋមន្រ្ដីថ្មីបានបង្ហាញខ្លួនចំពោះសហសភា។ ហើយទាំងអស់គ្នាចាប់ធ្វើការតទៅទៀត ដោយស
ង្ឃឹមថា បានចំរើនស្រុកទេស។
  សរុបក្នុងឆ្នាំ១៩៧២ យើងបែកបាក់គ្នាយ៉ាងខ្លាំងហើយផ្លូវជាតិលេខ ១ពីអ្នកលឿងទៅស្វាយរៀងយើងទៅលែងរួច ទឺ
ខេត្ដក្រុងរួញចូលក្នុងបន្ដិចម្ដងៗ។
   យើងចូលមកក្នុងឆ្នាំ១៩៧៣។
   យើងរាល់គ្នាជឿថា ប្រហែលជាយើងឆ្អែតឆ្អន់ និង រឿងប្រទូសរាយគ្នា ជេរគ្នា បាតុកម្ម កូដកម្ម ស្អីទៀតហើយ។ ប៉ុ
ន្ដែចាំមើល?

   ថ្អៃទី២៧ មករា ១៩៧៣ អោមេរិកកាំងនិងយួនខាងជើងចុះហត្ថលេខាឈប់ច្បាំងនឹងយួនខាងត្បូង។ លោកសេនាប្រ
មុខខ្មែរ បញ្ជាអោយទាហានក្នុងបន្ទាយទុកអោកាសអោយយួនខាងជើងដកទ័ពទៅស្រួលៗចេញទៅវិញ។ យើងមានព
ន្លឺសង្ឃឹម! ប៉ុន្ដែស្រាប់តែព្រឹបៗពួកព្រៃកន្រ្ទប់ទ័ពរដ្ឋាភិបាលស្ទើរគ្រប់កន្លែង ធ្វើអោយស្លាប់ខ្មែរក្មេងចាស់ទ្វេលើស
ដើម!ខាងណេះគ្រប់បែក ខាងណោះផ្ដក់ចូល! បូកគ្នាទៅម៉ដ្ឋៗទាំងភូមិ! នរចាញ់នរណាឈ្នះ? ឆ្លើយថា ខ្មែចាញ់ទាំងអ
ស់គ្នា! នេះរឿងច្បាំង។ អែរឿងកិច្ចការរដ្ឋវិញ លោកកុង្សីកិច្ចការសេដ្ឋកិច្ច និង ហិរញ្ញវត្ថុតំរូវអោយឡើងថ្លៃប្រេងអិន្ទ
ន ក៏ដូចជាដាស់អាគមចិនតំលើងថ្លៃអីវ៉ាន់គ្រប់ជំពូកព្រឹបៗដូចទឹកចាល់ទំនប់។ បុគ្គលិកសិក្សាខ្មែរអត់ទ្រាំពុំបានក៏ផ្ដើម
ធ្វើកូដកម្ម ថ្ងៃ ២០.២.៧៣ គគ្រឹកឡើង គ្រូបង្រៀនឈប់បង្រៀនសិស្ស ព្រោះបញ្ហាក្រពះវាប្រកួត នឹងទំនិញឡើងថ្លៃ
។ ក្នុងថ្ងៃទី២៣ កុម្ភៈ ម៉ោង ៨កន្លះព្រឹក នៅមហាវិទ្យាល័យគរុកោសល្យ គណកម្មការចំរុះតំនាងគ្រប់គ្រាប់ខ័ណ្ឌបុគ្គ
លិកសិក្សាខ្មែរ ដែលមាន លោកសេង ប៊ុនថន ជាប្រធាន និង មានគ្រូបង្រៀនប្រមាន ៤០០នាក់រួមផងបានធ្វើសន្និសិ
ទសារពត៌មានស្ដីអំពីគោលបំនងដ៏ពិតប្រាកដនៃកូដកម្មរបស់បុគ្គលិកសិក្សាខ្មែរ។

លោកសេង ប៊ុន ថន ថា បុគ្គលិកសិក្សាធ្វើកូដកម្មនេះ ដោយសារក្រពះដែលប្រទាំងប្រទើសនឹងរឿងឡើងថ្លៃទំនិញ
គ្រប់សារពើ។ បើរដ្ឋាភិបាលមិនដោះស្រាយទេ កូដកម្មនឹងបន្ដទៅទៀត! ។
រឿងកូដកម្មបានលាតវែងតទៅ អ្នកខ្លះកាន់ជើងថាគ្រូធ្វើនេះត្រូវ ព្រោះជាប្រយោជន៍រួម ត្រូវតែទាមទារ។ អ្នកខ្លះថាពួ
កលោកគ្រូអ្នកគ្រូធ្វើនេះមិនសម ព្រោះបើទាមទាផង បង្រៀនផងទៅវាយ៉ាងម៉េច? លេងទំលាក់ការចោលទុកអោ
យកូនខ្មែរគ្មានវិជ្ជា ព្រោះរឿងទាមទារនោះវាមិនស្លាប់ហើយ? កូនខ្មែរភៀសខ្លួនពីព្រៃ កូនអ្នកក្ររហេរហាម កូនគេកូ
នអែងដែលគ្មានប្រាក់កាស នឹងជួលសាលារៀននោះវាមិននៅតែខ្វាក់ពពើមទៅហើយ? ជាមួយគ្នានឹងកូនយើងរាល់
គ្នានៅផ្ទះ, នៅ Lycée Descartes គេបង្រៀនគគ្រឹក រួចកូនថៅកែចិនធំៗ អ្នកធំៗ គេមានគ្រូបង្រៀនដល់ផ្ទះ ខ្លះសុំ
ទៅរៀនរហូតបរទេស។ ពួកអស់នោះចេះដឹងទៅ ត្រលប់មកវិញ ចៅហ្វាយយើងទៀត! ទៅណាវាល្បែង!

នៅថ្ងៃអាទិត្យ ទី៤ មិនា ១៩៧៣ នៅសាលមហោស្រពទន្លេបាសាក់ មានបើកសម័យប្រជុំមួយ ពិភាក្សាស្ដីពីបញ្ហាទំនិញ
ឡើងថ្លៃនោះ ឆ្លើយតបនឹងកូដកម្មបុគ្គលិកសិក្សា អស់លោកអ្នកធំ មានលោកលន់ ណុន អ៉ិត ធុយ សាផុន សារ៉ាស៊ី
ថាច់ ជា កែវ ម៉ុងគ្រី ឡុង បុត្ដា ស៊ុម ឈុំ។ និយាយទៅនិយាយមកគ្មានដំនោះស្រាយអ្វីនាំអោយកក់ក្ដៅសោះឡើយ។
ហើយដែលនាំអោយលោក លន់ ណុន ក្ដៅក្រហមមុខនោះគឺមានគ្រូបង្រៀនម្នាក់ចោទលោកថា លោកមាន ៥២លា
នដុល្លា USផ្ញើនៅបាំងស្វីស Banque Suisse!
   ហ៊ី!..! ស្ដាប់ទៅឈឺក្បាល។
   រឿងនេះមិនទាន់ចប់ផង លេចអែរឿងលោកផ្កាយ១ អ៊ុង ញ៉ច ចៅហ្វាយខេត្ដកំពតទះកំភ្លៀងលោកគ្រូ គង់ លឹប
មកទៀត គ្រូៗក៏រំជួលឡើងទៀត។ លោកអភិបាលក្រុងយើងយល់ថា បែបមិនសូវស្រួលក៏ធ្វើដិការក្រុងថ្ងៃ ១៤ មិនា
១៩៧៣ ហាមប្រាមមិនអោយធ្វើបាតុកម្មផ្ដេសផ្ដាស!

ប៉ុន្ដែមានប្រសិទ្ធភាពអែណា? ថ្ងៃទី១៧ មិនា១៩៧៣ មានមេទិញគ្រូបង្រៀនគគ្រឹកគគ្រេង នៅមហាវិទ្យាល័យគរុកោ
សល មានបដាជាច្រើនប្រឆាំងនឹងរដ្ឋាភិបាលដូចជាថា អ្នកដឹកនាំល្មោភអំណាច + ខ្វះសមត្ថភាព = កប់ខ្លួនអែងជា
ដើមម៉ោង ១១ ជិតឈប់ប្រជុំទៅហើយ ក៏ស្រាប់តែក្ដាំង! ស្លាប់២នាក់ របួសច្រើននាក់! ផ្ទុះគ្រប់បែក!
  - ហើយព្រឹត្ដិការណ៍ធំបំផុត ស្ទើរក្រលប់ផែនដីក្នុងថ្ងៃដដែលនោះ គឺវេលាម៉ោង១ កន្លះថ្ងៃត្រង់ស្រាប់តែក្ដាំង! ក្ដាំង!
ពីរគ្រាប់ក្បែរបងវិមានសាធារណរដ្ឋចំការមន! យន្ដហោះ T28បើកបរដោយឈ្មោះ ស ភុត្រាដែលថាត្រូវជាអតីត
ស្វាមី នាងបទុមបុប្ផា បានទំលាក់គា្រប់បែកនេះ សំដៅលោកប្រធានាធិបតី លន់ នល់ ដែលវេលានោះក៏មានប្រជុំគ
ណរដ្ឋមន្រ្ដីផង។
ក្នុងថ្ងៃនោះមានការបន្ទាន់ៗជាប់ៗគ្នា។ បន្ទាប់ពីទំលាក់គ្រប់បែកនេះភ្លាម លោកប្រធានាធិបតី លន់ នល់ ថ្លែងសារ
ប្រាប់រាស្រ្ដអោយរួបរួមគ្នា រួចលោកថ្លែងប្រកាសភាពអាសន្ន ប្រទេសជាតិស្ថិតក្នុងភ័យន្ដរាយ លោក គាំ រ៉េត រដ្ឋម
ន្រ្ដីឃោសនាការ ថ្លែងអំពីវិធានការការពារ ហើយអោយរាស្រ្ដនៅអោយស្ងៀមកុំភ្ញាក់ផ្អើល លោក ថោង លឹមហួង
ធ្វើ! សន្និសិទកាសែត ហើយបំរាមគោចរប្រកាសពីម៉ោង២១ ដល់ម៉ោង៥ភ្លឺ។

ព្រឹត្ដិការណ៍ច្រើនស្អេកស្កះ រកកត់មិនទាន់។ បន្ទាប់មកមានការចាប់ពពួកស្ដេចឃុំមួយកន្លែង។ បន្ទាប់មកខ្មែរយើង
ហៅកប៉ាល់ហោះអាមេរិកាំងអោយចូលជួយទំលាក់គ្រប់បែកនៅជុំវិញរដ្នធានីភ្នំពេញតែម្ដង ព្រោះពេលនោះយួននិង
ខ្មែរខាងម្ខាងទៀតនោះ ចូលកាន់កាប់កៀកនឹងក្រុងភ្នំពេញណាស់ទៅហើយ អរិយក្សត្រនេះជាដើម។
   ប៉ុន្ដែធូរបន្ដិចមកវិញ
  ថ្ងៃ១៧ មេសា ១៩៧៣ លោកលន់ នល់ ថ្លែសារជំរាបរាស្រ្ដអំពីចំនង់បំនងរបស់លោកក្នុងការបង្កើតក្រុមប្រឹក្សាជាន់
ខ្ពស់ខាងនយោបាយមួយ Un haut Conseil Politique សំរាប់កាន់កាប់ការដឹកនាំរួមគ្នាចំពោះបញ្ហាធំៗរបស់ជាតិ
ស្ដាប់ពាក្យនេះ សហសភា ពេលប្រជុំពេញអង្គជាសមាជសភាក្នុងសម័យប្រជុំវិសាមញ្ញនៅថ្ងៃចន្ទទី២៣ មេសា១៩៧៣
សំរេចចិត្ដគាំទ្រម៉ឺងម៉ាត់នូវគំនិតពង្រីកមូលដ្ឋាននយោបាយនេះ ហើយដើម្បីអនុវត្ដនូវកម្មវិធីនេះ រដ្ឋាភិបាលពិសេស
ត្រូវបានអនុញ្ញាតអោយចាត់វិធានការតាម បញ្ញាត្ដិក្នុងរយៈ៦ខែ។
   ថ្ងៃ ២៤ មេសា ១៩៧៣ លោកលន់ នល់ ថ្លែងសារជំរាបខ្មែរអំពីសមាសសភាពអុត្ដមក្រុមប្រឹក្សានយោបាយ។

  • ១ - ផ្អាកសម័យប្រជុំនៃសភាជាតិ និង ព្រឹទ្ធសភាសំរាប់រយពេល៦ខែ។
  • ២ បង្កើតគណកម្មការមួយមានឈ្មោះថា អុត្ដម ក្រុមប្រឹក្សានយោបាយ ដែលមានភារៈជួយលោកប្រធានាធិ
    បតីនៃសាធារណរដ្ឋ ក្នុងកិច្ចការដឹកនាំប្រទេសជាតិ ហើយដែលមានសមាសសភាពដូចតទៅ។
    • លោក សេនាប្រមុខលន់ នល់ ប្រធានាធិបតីប្រធាន
    • លោក ចេង ហេង អនុប្រធាន
    • លោកសិរិមតសាមាជិក
    • លោក អ៉ិន តាំ សមាជិក
ក្នុងរយៈពេលពិសេស៦ ខែនេះ អុត្ដមក្រុមប្រឹក្សានយោបាយ អាស្រ័យដោយសំលេងនៃលោកប្រធានាធិបតីសាធារ
ណរដ្ឋខ្មែរ នឹងធ្វើសេចក្ដីសំរេចផ្សេងៗដែលនឹងត្រូវរដ្ឋាភិបាលពិសេសអនុវត្ដ។
    ការចាត់តាំងនឹងប្រព្រឹត្ដទៅ នៃក្រុមអុត្ដមប្រឹក្សានយោបាយ នឹងត្រូវកំនត់ដោយបញ្ញត្ដិ នៃលោកប្រធានាធិបតី
សាធារណរដ្ឋ។
    មកដល់ត្រង់ណេះ យើងដូចជាសប្បាយចិត្ដ ត្បិតបានឃើញអស់លោកវរជន១៨មិនា បានរួបរួមគ្នាឡើងវិញដូចប្រា
ថ្នា។ ប៉ុន្ដែនឹកឆ្ងល់ត្រង់ណេះបន្ដិច គឺថ្ងៃទី២ អុសភា១៩៧៣ គណរដ្ឋមន្រ្ដីលោកហង្ស ធុនហាក់បានលាលែង ហើយថ្ងៃ
ទី១៦ អុសភា ១៩៧៣ លោកអ៉ិនតាំដែលជាសមាជិកអុត្ដមក្រុមប្រឹក្សានយោបាយនោះ ស្រាប់តែសំរុតខ្លួនចុះមករៀប
ចំគណរដ្ឋមន្រ្ដីបន្ដពីលោក ហង្ស ធុនហាក់ ហើយចំពោះរឿងនេះខ្ញុំសូមរំលឹកឡើងវិញបន្ដិចថា គណរដ្ឋមន្រ្ដីស្រុកខ្មែរ
យើងដូចជាផ្លាស់ប្ដូរញឹកញាប់ពេក រកតែនឹងទទួលខុសត្រូវចំពោះប្រវត្ដិសាស្រ្ដអោយបានជាក់ច្បាស់ប្រាកដប្រជាពុំទា
ន់។ គិតមើលចុះតាមដែលខ្ញុមកត់ត្រា ពីខែកម្ភៈ ១៩៤៨ ដល់ខែមិនា ១៩៧០ យើងមានគណរដ្ឋមន្រ្ដី៤៥លើកដែលក្នុ
ងនោះមានគណរដ្ឋមន្រ្ដីគណបក្ស២០ លើក គណរដ្ឋមន្រ្ដីសង្គមរាស្រ្ដនិយម ២៥លើក។ ហើយនាយករដ្ឋមន្រ្ដីឃើញ
តែមនុស្សដដែលៗ ច្រើនលើកដូចជា ញ៉ាមញៀនតែឋានៈនេះយ៉ាងម៉េចមិនដឹង តែការមិនឃើញចំរើនទៅមុខសោះ
ផ្លាស់ចុះផ្លាស់ឡើង មនុស្សដដែលៗ ដើរជ្រុំជើងលើដានចាស់ដដែលៗ មិនឃើញឈានទៅមុខសោះ តាំងពីឆ្នាំ១៩៤៨
ដល់ឆ្នាំ១៩៧០ មានឈ្មោះមនុស្សដែលមានវាសនាធ្វើនាយករដ្ឋមន្រ្ដី១៧នាក់ ដូចជាសីហនុ ១៥លើកម្នាក់អែង សំដេច
ប៉ែន នុត ១៥លើកម្នាក់អែង។ អ៊ុម ឈៀងស៊ុន និង នរោត្ដមកន្តុល ៣លើកម្នាក់ៗ។ ហើយកាលនីតិកាលទី១ នៃស
ភាជាតិនោះនាយករដ្ឋមន្រ្ដីមានឈ្មោះលោក ឈាន វ៉ម ប៉ែន នុត យ៉ែម សំបូរ អៀវ កើស។ នីតិកាលទី២ មានលោក
ហ៊ុយ កន្ធុល

ឃើញថាវរជនខ្មែរទាំងនោះ លាយចំរុះគ្នាទាំងអ្នកល្មោភអំនាច អញនិយម កៅអីនិយម ផ្ដាច់ការនិយម ព្រមទាំងជាតិ
និយមខ្លះផង។ ការផ្លាស់ប្ដូរហើយវិលទៅវិលមក ធ្លាក់ទៅលើតែបុគ្គលម្នាក់ៗ និងពួកក្រុមម្នាក់ៗនេះហើយដែលទុក
ដូចជាទំលាប់ម្យ៉ាងរបស់អ្នកាន់អំនាចស្រុកខ្មែរ ហើយដែលគេប្រកាន់ថាជាទំលាប់ «ល្អ» របស់គេថែមទៅទៀត។
ហើយមកដល់ត្រង់ណេះខ្ញុំសូមបញ្ចប់កំនត់របស់ខ្ញុំពេលនេះចុះ តែសូមអោយអស់លោកអ្នកមានពិចារណាឡើងវិញ
តាំងពីក្រោយព្រឹត្ដិការណ៍ ១៨មិនា១៩៧០ រហូតមកដល់នេះ តើយើងបំផ្លាញពេលអោយខូចទទេៗទៅប៉ុណ្ណា? យើង
ប្រឈ្លោះគ្នា ប្រខាំគ្នា គ្មានមេ គ្មានកោយ អស់ពេលប៉ុន្មាន? តើយើងអាចនឹងរិះគន់ការបែកបាក់ដ៏អាស្រូវនេះបាន
ដែរទេ?...

សូមអស់លោកអ្នកមេត្ដាគិតមើលឆ្លើយចំពោះរឿងនេះផងចុះ។ តើចរិតខ្មែរយើងអាចផ្លាស់ខ្លះបានទេ? ដើម្បីកសាង
សាធារណរដ្ឋតទៅទៀតនោះ?

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rightsreserved.