| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
១០១១១២១៣ ចរិតខ្មែរ

អនុសាសន៍ភាគ១

គំនិតមានតែអញ
មានវរជនខ្លះ ដែលធ្វើប្រធានអង្គប្រជុំណាមួយ សប្បាយណាស់នឹងនិយាយ បែកជាអូរហូរជាស្ទឹង រហូតដល់ទៅជ្រុល
រឿងខុសរបៀបវារៈទៅក៏មាន។ បញ្ចេញយោបល់មកសុទ្ធតែបញ្ជាក់ថា គិតនោះត្រឹមត្រូវហើយ យោបល់នោះល្អ
ហើយ អោយសមាជិកអង្គប្រជុំអនុម័តតាមចុះ។ កាលបើមានសមាជិកណាជំទាស់ រឺ សុំជូនយោបល់ខ្លះនោះ រមែងតែ
ងតែមិនសប្បាយចិត្ដសោះឡើយព្រោះទំលាប់អាត្មាអែងនោះចេះតែមើលងាយគេ ថាគេមិនកើតទេ គេមិនដល់ខ្លួន
ទេ គេល្ងង់ អែខ្លួនវិញគឺជាអ្នកចេះជ្រៅជ្រះ ជាបញ្ញវ័ន្ដ ជាមនុស្សកំពូល គំនិតរបស់ខ្លួនជាគំនិតពេជ្រ គំនិតអ្នកដទៃជា
គំនិតកាក មិនបានការ មិនត្រូវមកបញ្ចេញអ្វីទេ។

គំនិត «អញនិយម» នេះជាគំនិតផ្ដេសផ្ដាសហួសហេតុ ពីព្រោះគេអែទៀតក៏ជាមនុស្សមានវិចារនញ្ញាណដែរ ធ្លាប់ត្រិះ
រិះរកហេតុផលក្នុងរឿងណាមួយដែរ គេចេះដឹងមួយបែប យើងចេះដឹងមួយបែប ត្រូវបញ្ចេញ យោបល់ផង ដើម្បីរក
លទ្ធផលល្អអោយអង្គប្រជុំ រឺ សមាគម។ ពីព្រោះតាមធម្មតា សូម្បីអ្នកសិល្បៈដូចគ្នា ក៏មិនអាចទទួលភារៈធ្វើការអោ
យបានសព្វគ្រប់តែម្នាក់អែងបានទេ វាត្រូវតែអ្នករបាំពូកែខាងរាំ អ្នកពូកែខាងគូរ អ្នកពូកែខាងភ្លេង មួយមុខៗ ពិសេស
ៗដោយខ្លួន វាមិនមែនអ្នករំាបាំចេះរាំ ហើយចេះគូរ ចេះលេងភ្លេងសព្វគ្រប់នោះទេ រឺ ក៏អ្នកភ្លេងចេះទាំងគូរ ទាំរាំរែក
នោះទេ។ ម្នាក់ៗមានវិជ្ជាជីវពិតប្រាកដដោយខ្លួនៗ។ យ៉ាងណាមិញ យើងប្រធាន យើងចេះដឹងតាមសមត្ថភាពយើង អែ
គេអែទៀតគេក៏មានចំនេះអ្វីផ្សេង សំរាប់និយាយអោយយើងស្ដាប់គេផង ព្រោះតាមសង្កេតមកធម្មតាប្រធានអង្គ
ប្រជុំច្រើនតែយល់លើការទូទៅ អែការកំប៉ិចកំប៉ុកកំទេចកំទីរាយរងនោះ គេសមាជិកគេយល់គេដឹង។

នៅប្រទេសខ្មែរយើង ច្រើនតែអ្នកមានតំរិះចេះដឹងមានសញ្ញាប័ត្រធំៗចេញមកពីបរទេស មកនាំអោយខូចរបៀប
រៀបរយក្នុងសង្គមខ្មែរ ពីព្រោះតែលោកនិយាយនៅក្នុងពេលប្រជុំម្ដងៗច្រើនតែអួតថា នៅអឺរ៉ុបរឺនៅអាស៊ីទ្វីបគេ
ច្រើនតែប្រើរបៀបដូចលោកពន្យល់ជូននេះអែង ត្រង់ពិត រឺ មិនពិត ស្រេចតែលោកដ៏មហាមហិមានោះអធិប្បាយ
រៀបរាប់ទៅតាមការយល់របស់បុគ្គលនោះទេ មិនមែនជាវិជ្ជាដែលបានរៀននោះយកមកពន្យល់នោះទេ គឺជាយោប
ល់ម្នាក់ៗទេតើ។ ប៉ុន្ដែគ្នាដែលមានតំរិះតិចតួចស្ដួចស្ដើង មិនហ៊ានជូនយោបល់ទេ ដោយខ្លាចអ្នកមានតំរិះនោះមើល
ងាយខ្លួន! នេះហើយចរិតខ្មែរសម័យសតវត្សទី២០ នេះ សំគាល់មើលចុះអ្នកដែលបានដឹកនាំមុនៗកន្លងមកនេះច្រើន
តែអាត្មានិយម មានតែអញ ទើបដឹកនាំប្រទេសជាតិទៅបាន គ្មានបន្ដុះចិត្ដរួបរួមជួយពន្យល់ជូនយោបល់ ឃើញត្រូវ
ហើយនាំគ្នាធ្វើតាមនោះទេ មានតិចណាស់ច្រើនតែប្រជុំរួចចប់តែម្ដង ត្រង់អនុវត្ដទៅតាមនោះ សូន្យតែម្ដង។ នេះ
ហើយប្រជុំច្រើនបានការតិច ប្រទេសចំរើនលូតលាស់គេប្រជុំតិច ធ្វើការបានច្រើន ទើបទៅមុខបាន ខ្ញុំសំគាល់មើល
មកឃើញបែបនេះច្រើន។ ហេតុនេះ យើងគួរអនុលោមស្ដាប់សំលេង ស្ដាប់យោបល់របស់សមាជិកអែទៀតខ្លះផង
។ កុំអញនិយមពេក។

គំនិតលួចយកយោបល់គេ
មានជនជាតិយើងខ្លះ ចូលចិត្ដយកយោបល់អ្នកដទៃមកធ្វើជាយោបល់អែងផ្ទាល់ ជាហេតុនាំអោយអ្នកបញ្ចេញយោ
បល់លែងចង់បញ្ចេញយោបល់ខ្លួនតទៅទៀត។ បញ្ចេញធ្វើអ្វីបើប្រធាន បើមិត្ដនោះយកយោបល់ខ្លួនទៅធ្វើជាយោ
បល់គេទៅហើយ។ ដូចយ៉ាងឈ្មោះម៉ី បានជូនយោបល់នៅពេលប្រជុំធំ ហើយអង្គប្រជុំបានយល់ស្របទាំងស្រុង។ ដល់
ពេលសំរេចស្រាប់តែបាត់ឈ្មោះម៉ី ទៅចេញឈ្មោះ សុក្រ សៅរ៍ អែណាអែណោះទៅវិញ។

កាលជំនាន់ចាស់ សំដេចសីហនុតែងតែស្ទង់យោបល់នៅអង្គប្រជុំរាល់ពេល ហើយចំរាញ់យកយោបល់ណា ៤-៥ល្អៗ
មកស្រែកថា បើតាមយោបល់ខ្ញុំគួរតែធ្វើយ៉ាងនេះយ៉ាងនោះ។ ត្រង់ថា បើធ្វើតាមលោកនេះ លោកនោះ រឺ ធ្វើតាម
យោបល់លោកនេះលោកនោះដែលគាត់សរសេរក្នុងសៀវភៅនេះនោះ ជាហេតុនាំអោយម្ចាស់យោបល់នោះគ្នាពេ
ញចិត្ដផងនោះ ជាហេតុនាំអោយម្ចាស់យោបល់នោះគ្នាពេញចិត្ដផងនោះ អិតថាទេ ថាសុទ្ធតែជាគំនិតអែង យោបល់
អែង។ បើរវល់ដូច្នេះ តើនរណានឹងជួយអោយយោបល់ល្អៗទៀត? គំនិតលួចយោបល់គេនេះ ល្មមអស់លោកខ្លះផ្លា
ស់ចេញហើយ។

គួរតែពិគ្រោះសាកសួរ
មានវរជនខ្លះបានធ្វើធំហើយ នៅមិនទាន់ចេះរបៀបដេកដើរឈរអង្គុយតាមបែបបទជាខ្មែរនៅឡើយទេ ច្រើនប្រើ
អាកប្បកិរិយា អិរិយាបទឆ្គងៗ មិនសម។ ទាំងប្រពន្ធ ទាំងប្ដី នៅបែបជាជនសាមញ្ញធម្មតាតយង៉យទៅ។ ដើម្បីសមរ
ម្យតាមឋានៈ យើងដែលជាអ្នកជួយដឹកនាំប្រទេសជាតិ គប្បីយើងពិគ្រោះ សាកសួរអស់លោកចាស់ទុំ កាន់ទំនៀមទំ
លាប់ជាតិឆ្អិនឆ្អៅ អោយលោកជួយនែនាំពន្យល់ផងទើបល្អ។ ពីព្រោះយើងអ្នកធំ គឺជាតំនាងជាតិមួយផ្នែក កុំយើងច្រ
ងេងច្រងាងឆ្គងៗនោះ តោងតែគិតមុននឹងធ្វើអ្វីៗ ថាអាត្មាអញជាតំនាងជាតិខ្មែរទាំងមូល បើអាត្មាអញធ្វើខុស គឺនាំ
អោយជាតិបរទេសមើលងាយជាតិខ្មែរទាំងមូលតែម្ដង។ ម្យ៉ាងទៀតបរទេសក៏ដូចជាពិបាកយល់សភាពទន់ភ្លន់របស់
ជាតិខ្មែរខ្លាំងណាស់។ ធ្វើធំហើយគប្បីយកចាក់ទុំជាទីប្រឹក្សាខ្លះទើបល្អ។ យើងបានធ្វើធំដោយតំរិះវិជ្ជា ពុំមានដោយ
ចេះដឹងទំនៀមទំលាប់ប្រពៃណីទេ ដូច្នេះយើងកុំអួតថា យើងចេះយើងយល់ទំនៀមទំលាប់ប្រពៃណីខ្មែរនោះ។

គំនិតខ្លាចនយោបាយ
មានវរជនយើងខ្លះ ខ្លាចនយោបាយទាំងខ្លួនអែងកំពុងស្ថិតនៅក្នុងវង្វង់នយោបាយ។ រដ្ឋការចាត់អោយទៅកាន់ការន
យោបាយដើម្បីជួយប្រទេសជាតិខ្លួន តែបែរជាទៅនិយាយនឹងជនបរទេសនោះថា ខ្ញុំស្អប់នយោបាយណាស់ខ្ញុំសុំតែរស់
ទេ ខ្ញុំមិនចេះធ្វើនយោបាយទេ!។

ស្ដាប់ចុះ! បើមានមនុស្សរបៀបហ្នឹងច្រើននាក់ ប្រទេសជាតិមុខជានឹងពិបាកពុំខាន។ គួរឆ្ងល់! បើថាខ្លាចនយោបាយ
ហើយ ម្ដេចឡើយក៏ទៅស្ម័គ្រសុំគេទៅនៅធ្វើការត្រង់កន្លែងដែលគេកំពុងធ្វើនយោបាយ? នេះហើយចរិតខ្មែរ! ដែល
ចង់តែធំ តែមិនចេះដឹងមុខងាររបស់អែងថាត្រូវធ្វើអ្វី។ រឺមួយយល់ថាកន្លែងនោះជាកន្លែងខ្លាញ់ ស្រួលអញប្រមូលដុ
ល្លាយកមកធ្វើមានបាន? អោបើគិតបែបនេះខ្ញុំសុំអង្វរ! ព្រោះរបររកស៊ីសំរាប់មានបាននោះ មានគរគោក ចេញទៅ
រកស៊ីទៅ។ កុលេងយកកន្លែងដែលគេត្រូវធ្វើនយោបាយ មកធ្វើជាកន្លែងជំនួញនោះមិនស្រួលទេ! ប្រយ័ត្នក្លាយទៅ
ជាចំប៉ារសាត់ដូចចក កូនចៅរកស្រុកនៅនឹងគេគ្មាន។ ត្រូវតែយើងបន្ដុះស្មារតីជាអ្នកនយោបាយគ្រប់ៗគ្នា អោយគំរូដ
ល់កូនចៅយើងតៗទៅទៀត កំអោយខ្លាចនយោបាយ អោយស្រលាញ់នយោបាយ ស្រលាញ់ស្រុកទេស កសាងស្រុក
ទេសដោយខ្លួនអែង។ កុំបាច់ពឹងនរណាអោយមកដើរនយោបាយជួស កសាងស្រុកទេសជួសនោះ! គ្មានបរទេសណា
គេមានចិត្ដល្អ ចង់ជួយដើរនយោបាយជួសខ្មែរ កសាងស្រុកខ្មែរជួសខ្មែរនោះទេ! បើថាចង់យកផលប្រយោជន៍ពីខ្មែរ
នោះវាមែន!

រឿងបរទេសនេះ ចាស់ទុំបរមបុរាណយើងបានចងសុភាសិតថា កុំទុកចិត្ដបរទេស កុំទុកចិត្ដអភិនេស្រ្កម៍ កុំទុកចិត្ដអភិ
ប្រាយ។ ពីរឃ្លាខាងក្រោយទាក់ទង នឹងរឿងផ្សេង អែឃ្លាទី១ខាងដើម គឺលោកប្រដៅយើងយ៉ាងច្បាស់ថា អោយយើ
ងប្រយ័ត្នអោយណាស់ ចំពោះជនបរទេសនេះ ពីព្រោះគ្មានបរទេសណាស្មោះត្រង់ នឹងយើងសោះឡើយ។ បរទេស
ណាដែលជួយយើង ដែលហុចភស្ដុតាងថាគេពិតជាស្មោះនោះ ក៏ព្រោះតែប្រយោជន៍គេពិតជាត្រូវបានពីយើងទៅដែរ
រឺក៏ហោចណាស់ប្រយោជន៍យើងនិងគេវាស្របគ្នា គេត្រូវតែរួមនឹងយើងទៅ។

នៅកម្ពុជាក្រោម ខ្មែរចាស់ៗ បានប្រាប់កូនចៅអោយដឹងថា « បើចាប់ខ្លាកើយបាន សុំយកយួនធ្វើមិត្ដ» ពាក្យនេះព
ន្យល់អោយកូនចៅយល់ច្បាស់ ស្ទើរតែពុំបាច់ធ្វើអត្ថាធិប្បាយ។ ពាក្យនេះខេមរកុលបុត្រទាំងអស់ គប្បីចាំហើយនិ
យាយតៗទៅទៀតផង អោយខ្មែរស្នេហ៍យួនប្ដូរផ្ដាច់និងយួននោះប្រយ័ត្នអាត្មាផង គ្មាននរណាយកខ្លាមកកើយលេង
បានទេ។ អុទាហរណ៍ស្រុកខ្មែរយើងភាន់ប្រែនេះ តើឃើញមិត្ដជិតខាងនេះចូលមកជួយយើងដោយស្មោះទេ? ចូលម
កជួយប្រមូល ជ្រូក មាន់ ទា ស្រូវអង្ករ ទ្រព្យសម្បត្ដិខ្មែរ បំផ្លាញព្រហ្មចារីយ៍ស្រ្ដីខ្មែរមានមែន! ខ្ញុំនិយាយនេះជ្រុលមា
ត់បន្ដិច តាមការពិតខ្ញុំចង់ពោលអំពីគំនិតខ្លាចនយោបាយរបស់អស់លោកអែណោះទេ តែវាជ្រុលចូលដល់រឿងបរទេ
សក៏ត្រូវតែនាំរឿងនេះមកបន្ថែមទៅ។

គំនិតសងសឹកសួរពូជ
ក្នុងសង្គមមនុស្សជឿនលឿន មនុស្សវិទ្យាសាស្រ្ដគេតែស្គាស់គន្លងយុត្ដិធម៌ល្អណាស់។ នៅក្នុងសង្គមខ្មែរយើងគ្មានការ
អប់រំមនុស្សអោយស្គាស់គន្លងយុត្ដិធម៌ មនុស្សធម៌ទេ។ មនុស្សច្រើនតែធ្វើតាមតែខ្លួននឹកឃើញ រឺ ក៏ចេះតែដើរតាម
គំនិតព្រៃផ្សៃសម័យបុរាណ ដែលចូលចិត្ដតែសំលាប់បំបាត់ពូជនោះតែម្ដង។ គំនិតដែលចូលចិត្ដសំលាប់បំផុតពូជ
នោះភាគច្រើនគឺជាគំនិតស្ដេចដែលជាអ្នកកាន់អំនាច។ មានរឿងសម័យបុរាណច្រើនណាស់ដែលនិយាយអំពីការកាប់
សំលាប់គ្នានេះ។ ស្ដេចម្ខាងកាលដែលច្បាំងឈ្នះសំលាប់ស្ដេចម្ខាងបានហើយនោះ មិននៅស្ងៀមទេ អោយពេជ្ឈឃា
តតាមកាប់សំលាប់បុត្រាប្រត្រីស្ដេចម្ខាងទៀតអោយវិនាសសូន្យទៅទៀត។ អែពួកស្ដេចម្ខាងដែលបរាជ័យនោះតែង
តែរត់ចូលព្រៃសន្សំកំលាំង រឺ ក៏រត់ទៅហៅបរទេស អោយចូលមកជួយកំចាត់ស្ដេចដែលឈ្នះនោះវិញ ហើយកាប់សំ
លាប់បំបាត់ពូជគ្នាម្ដងវិញ។ ម្លោះហើយការសំលាប់បំបាត់ពូជគ្នាក៏ដូចជាទៅជាទំលាប់ទំនៀមប្រចាំវង្សក្សត្រយ៉ាងធម្ម
តា។ ដូច្នេះអ្នកណាដែលដឹងខ្លួនថាចាញ់នោះតែងជញ្ជូនកូនចៅរត់ចូលព្រៃ រឺ ក៏ទៅនៅបរទេស ហើយបើមានអោកា
សល្អសេ្ដចចាញ់នោះមិនញញើតសោះឡើយ ក្នុងការសងសឹកចំពោះស្ដេចឈ្នះ។

គំនិតនេះមានមកយូរសតវត្សហើយ គួរតែបំបាត់ចេញ ប៉ុន្ដែក្នុងសម័យសីហនុនៅក្នុងសតវត្សទី២០ នេះក៏ឃើញនៅ
មានដដែល។ អ្នកកាន់អំនាចនេះកាលបើអោយគេចាប់យករូបបុគ្គលណាម្នាក់ ដែលប្រឆាំងនឹងនយោបាយខ្លួនយក
ទៅដាក់គុកហើយ ពុំមែនចប់ត្រឹមហ្នឹងទេ។ អោយគេជីករិស ជីកគល់ស្រាវជ្រាវរកខ្សែស្រលាយបុគ្គលជាប់ចោទ
នោះតទៅទៀត ចាប់យកកូនប្រពន្ធគ្នាមកធ្វើទោសអស់មួយពូជ។ ជួនកាលកូនធ្វើខុសមិនធ្វើទោសតែកូនទេ ចាប់ដ
ល់ទៅអូវពុកគ្នាថែមទៅទៀត។ ជួនកាលគ្រាន់តែជាពួកម៉ាកភឿនភក្ដិ ក៏ត្រូវតែបានទទួលទោសដែរ។ នេះហើយរឿង
គំនិតសងសឹកអស់មួយពូជ។ គំនិតបែបនេះពុំមែនជាគំនិតកីលាទេ ជាគំនិតកំសាកថោកទាប។

ចាប់ពីនោះតទៅ យើងនៅក្នុងរបបសាធារណរដ្ឋប្រកបដោយលទ្ធិប្រជាធិបតេយ្យ គប្បីអ្នកកាន់អំនាចរដ្ឋមេត្ដាលះ
បង់គំនិតអប្រិយនោះចេញទៅ។ សូមអោយមានសុភវិនិច្ឆ័យ សូមអោយមានយុត្ដិធម៌ កុំយកកំហឹង គំនុំគំគួនផ្ទាល់ខ្លួន
មកបង្កអោយកើតអគតិនៅក្នុងសង្គមអោយសោះ អ្នកកាន់អំនាចរដ្ឋមានស្មារតីស្មោះលើយុត្ដិធម៌និងអហឹង្សា ទើប
ប្រជាជនបានសុខកាយសប្បាយចិត្ដ ហើយរិតតែស្រលាញ់ទុកចិត្ដ ចំពោះអ្នកកាន់អំនាចនោះ ការពារអ្នកកាន់អំនាច
នោះដោយភក្ដីគ្រប់គ្នា ជាហេតុនាំអោយមានសាមគ្គីឡើង ធ្វើការអ្វីក៏បានអិតទើសទែងរួញរាសោះឡើយ

គំនិតផ្ចាញ់ផ្ចាល
នៅប្រទេសស៊ីវិល័យ គេមានចិត្ដកីលាប្រចាំខ្លួន។ ទាស់ទែង វាយតប់គ្នា ក៏គេធ្វើដោយមានចិត្ដកីលា គេពុំមានផ្ចាញ់
គ្នាដោយអំពើព្រៃផ្សៃទេ។ ចិត្ដកីលានោះយ៉ាងម៉េច? សូមលើកអុទាហរណ៍ ចំពោះរឿងវាយតប់គ្នាមកពោល។ ទឹកចិ
ត្ដកីលានោះគឺ ម្នាក់ៗ គេមិនដែលលបកាប់ លបប្រហារចំពោះគូសត្រូវទេ គេតែងតែប្រកាសដោយចេញមុខ បាន
សេចក្ដីថា គេហៅគូសត្រូវរបស់គេនោះ អោយចូលមកប្រយុទ្ធដោយត្រង់ៗ។ ពេលប្រយុទ្ធនោះ បើគូសត្រូវរបស់
គេត្រូវដួលចុះដោយចាញ់កំលាំងរបស់គេនោះ គេតែងបង្អង់ដៃជើងសិនចាំអោយគូប្រយុទ្ធនោះអោយងើបឡើងហើ
សួរថា ម៉េចអែងអាចតស៊ូនឹងយើងតទៅទៀតបានទេ? បើគូប្រយុទ្ធនោះថាតស៊ូបាន គេក៏ប្រយុទ្ធគ្នាតទៅទៀត។ បើ
គូប្រយុទ្ធនោះថាសុំឈប់ហើយ គេក៏ជួយបរបោសអង្អែលនិយាយដោយពាក្យផ្អែមល្ហែមថា អើ យើងឈប់ទាស់គ្នា
ត្រឹមណេះចុះ! គេគ្មានបន្ដុះបង្អាប់ដោយពាក្យបញ្ឈឺចិត្ដដូច្នេះដូច្នោះទេ។ ខ្មែរយើងវិញតាមដែលធ្លាប់ឃើញធ្លាប់ដឹងពុំ
ដូច្នោះទេ ដាល់តប់គ្នា បើដាល់គូប្រយុទ្ធរបស់គេដួលហើយ ពុំនៅស្ងៀមទេ គេស្ទុះទៅទាត់ធាក់ថែមទៀត ជួលកាល
ទាត់ធាក់ទាល់តែអ្នកចាញ់នោះសន្លប់បាត់មាត់ រឺ ក៏ស្លាប់ទៅផងក៏មាន។ គឺថាគេគ្មាននិយាយតាមរបៀបកីលាអ្វីទេ
ដែលហៅថាឈ្នះសំរាប់គេ គឺទាស់តែគូប្រយុទ្ធនោះដួលសន្លប់ រឺ ក៏ស្លាប់ទៅ បើថានៅរស់ទេគ្រាន់តែដួលគេយល់ថា
ពុំទាន់ឈ្នះទេ។ នេះអែងចរិតខ្មែរ។

តើដែលហៅថាឈ្នះនោះ វាស្ថិតនៅលើយើងទាត់ធាក់គូប្រយុទ្ធដែលពុំបានតដៃសោះ អោយសន្លប់រឺអោយស្លាប់ ពិត
មែនរឺ? ពុំមែនដូច្នោះទាំងអស់ទេ វាស្ថិតនៅលើពាក្យសុំចុះចាញ់របស់គូប្រយុទ្ធអែណោះទេ។ ព្រោះថាជួនកាលគូប្រ
យុទ្ធគ្នាភ្លាត់ស្នៀតតែបន្ដិច យើងកាច់គេបំបាក់ទៅ ហើយអ្នកចាញ់សុំចុះចាញ់ហើយមិនត្រូវបន្ដុះគំនិតនឹងគូសត្រូវរប
ស់ខ្លួននោះតទៅទៀតទេ គួរតែឈប់ត្រឹមពេលនោះ នៅថ្ងៃក្រោយ គួរសមគ្នាជាធម្មតា ទើបត្រូវតាមមនុស្សធម៌។

យើងដែលឈ្នះគេ ដោយវាយគេថែមក្នុងពេលគេដួលហើយនេះ អាក្រក់មើលពន់ពេកណាស់ វាមិនមែនជាអ្នកមាន
ចិត្ដកីលាអ្វីបន្ដិចសោះ។ រឿងអាក្រក់មួយទៀត ដែលមនុស្សចិត្ដកីលាគេមិនប្រព្រឹត្ដសោះ គឺរឿងលបកាប់ លបចាក់
គ្នា ពីខាងក្រោយខ្នង។ ទល់មុខនឹងគេពុំកើត លេងតាមផ្លូវស្ងាត់។ អំពើនេះជាអំពើថោកទាប ដែលមនុស្សសាមញ្ញគេ
ថា ពុំមែនជា «អ្នកលេង» មែនទែន គឺជាអ្នកលេងក្លែងក្លាយ កំសាកញីលបកាប់ពីក្រោយ គ្មានអ្នកណាគេសរសើរ
គេអោយតំលៃថា ក្លាហាន ថាមុះមុតទេ។

ខ្ញុំចូលចិត្ដអោយអ្នកលេងទាំងអស់ ទាំងអ្នកលេងកាប់ចាក់ ទាំងអ្នកលេងនយោបាយ មេត្ដាកាន់ចិត្ដកីលា ឈ្លោះគ្នា
មួយទល់មួយ កុំព្រួតគ្នា កាប់ចាក់ ប្រឆាំងចេញមុខ កុំលេងលបពីក្រោយធ្វើយ៉ាងនេះ ចាញ់ឈ្នះល្អមើល សាធារណ
ជនអោយតំលៃ ផ្ទុយពីនេះលេងល្បែងកំសាក គ្មាននរណាគេសរសើរទេ សាធារណជនស្ដោះទឹកមាត់ដាក់អោយដោ
យស្អប់ខ្ពើមពុំខាន!

គំនិតលោភពង្រេចពង្រឹល
មានអស់លោកអ្នកធំខ្លះ ធ្វើការនៅខេត្ដក្រៅ រដ្ឋការអោយគេហដ្ឋានស្នាក់នៅដោយសមរម្យ អែជុំវិញគេហដ្ឋាននោះ
ក៏មានដំនាំដំនោចគ្រប់សព្វ មានទុក្ខផលដូង ស្លា ល្មុត ខ្នុរ ស្វាយ ចេក ជាដើម មានផ្លែរយោងរយាន សំរាប់បេះអាស្រ័
យអិតខ្វះ។ ថ្ងៃមួយលោកនោះអែង ត្រូវរដ្ឋការផ្លាស់អោយទៅនៅកន្លែងថ្មី ខេត្ដមួយផ្សេងទៀត លោកនោះអែងមាន
ចិត្ដលោភលន់អិតមានខ្មាសសោះឡើយ ដឹងថាខ្លួនអស់បាននៅទីនេះហើយ តាំងអោយកូនប្រពន្ធបេះដំនាំដំនោចដំលូ
ង ស្លានេះអស់រលីងស្ទើរតែគ្មានសល់ក្ដិប ស៊ីផង លក់ផង ធ្វើយ៉ាងម៉េចអោយតែខាងអស់ កុំអោយអ្នកនៅក្រោយបា
នស៊ីផង។ មិនតែប៉ុណ្ណោះ ចលនវត្ថុដែលរដ្ឋការទិញទុកអោយប្រើប្រាស់ក្នុងគេហដ្ឋាននោះ ក៏មន្រ្ដីនោះខ្ចប់វេចដឹក
ជញ្ជូនអស់ដែរ។ អ្នកមកនៅខ្វះអ្វីខ្វះទៅ អញមិនដឹងទេ! អាណាប្រើផ្លាស់អញធ្វើអ្វី? នេះគំនិតចង្រៃពង្រេចពង្រឹលជា
គំនិតគួរអោយស្អប់ខ្ពើមបំផុត។

អែអ្នកមកនៅក្រោយតាំងខ្វះនេះ ខ្វះនោះត្រដាបត្រដួស ទាំរាំតែបានស្រួលគ្នាវេទនាមិនមែនតិច។ រឿងនេះជាចរិត
ម្យ៉ាងរបស់លោកធំជាតិខ្មែរ ដែលត្រូវតែនាំគ្នាជំរុះចោលចេញទៅ គួរទុកស្នាដៃខ្លះអោយគ្នាអ្នកក្រោយបានឃើញ
ផង បើគ្មានស្នាដៃទុកទេក៏ហីទៅចុះ ចុះតែខ្លួនទៅបានហើយ កុំលេងមិនបានទុកស្នាដៃអោយគេ ហើយថែមទាំងប្រមូ
លខ្ទេចតាំងពីចេក ដំលូង ដូង ស្លារបស់រដ្ឋទៅទៀតនោះមិនល្អទេ!

គំនិតចង្រៃ
ខ្ញុំសង្កេតឃើញ គ្រប់កន្លែងមានប្រាសាទបុរាណ រូបតោ រូបនាគ និងសសរថ្មខ្លះត្រូវឆែបខូងៗ ខូចបាត់លំអរអស់ ដោ
យសារជនចង្រៃចេះតែយកកាំបិតពូថៅទៅសំលៀងលើរូបថ្មទាំងនោះ។ បើរូបទាំងនោះនៅជិតមាត់ត្រពាំង ជិតផ្លូវ
ដើរផងក៏រិតតែរិចរឹលខូងជ្រៅណាស់ទៅទៀត ខ្លះបាក់ដាច់បាត់ទៅតែម្ដង។ មកពីជនគ្មានគំនិតទាំងនោះងាយដៃពេក
ណាស់ យកកាំបិត ពូថៅពីផ្ទះទៅព្រៃមិនសំលៀងអោយហើយទេ ចាំដល់ព្រៃត្រង់មានរូបថ្មនោះ តាំងយករូបថ្មនោះ
ជាថ្មសំលៀងតែម្ដង។ ជួលកាលនៅអែផ្ទះនោះគ្មានថ្មសំលៀងសំរាប់សំលៀងផងទេ អាងតែថ្មនៅអែព្រៃចាំទៅសំ
លៀងអែព្រៃនោះតែម្ដង។ មកពីកំជិលធ្ងន់ពេកណាស់ ទើបបានជាមិនរវល់រកសព្វបើថ្មមួយដុំសំរាប់សំលៀងកាំបិត
នោះ។ហើយបើលយជាយក លេងយកសសរថ្មចំលាក់ រូបតោ និង សិលាចារឹកទៅទុកសំលៀងតែម្ដង។

អែព្រះសង្ឃខ្លះដែលមានវត្ដនៅជិតប្រាសាទ លោកខ្លាចបាបមែន មិនហានដើរកន្លងតួអក្សរទេដោយជឿថាតួរអក្សរ
មួយតួរៗ គឺសុទ្ធតែជាព្រះ ប៉ុន្ដែចំពោះផ្ទាំងសិលាចារឹកវិញ លោកបែរជាយកមកដាក់នៅជើងជន្ដើរនិមន្ដឡើងចុះធ្វើ៏
ព្រងើយ។ មកពីអ្វីបានជាដូច្នេះ? មកពីលោកមិនយល់តំលៃនៃផ្ទាំងសិលាចារឹកនោះសោះ ស្មានតែជាថ្មធម្មតា រាងវា
រាបស្មើល្មមទ្រនាប់ជើងបាន ក៏លៃតាមហ្នឹងទៅ។ អែពួកអ្នកសំលៀងកាំបិត ពូថៅលើរូបតោ រូបនាគ ក៏ដូច្នោះដែរ គឺ
មកពីពួកនោះ មិនយល់នូវតំលៃវត្ថុនោះសោះតែម្ដង ហើយសមបើមានគំនិតខ្ជិលច្រអូសផង ឃើញវត្ថុនោះជាគ្រឿង
សំរាប់ស្រួលធ្វើការ ក៏អីចឹងទៅ ក៏តាំងសំលៀងធ្វើព្រងើយទៅ។

ដូច្នេះគំនិតចង្រៃរបស់ពួកនោះ គឺបន្ដាលមកពីមិនយល់ ហើយការមិនយល់ គឺមកពីគ្មានអ្នកពន្យល់។ បើមានអ្នកពន្យ
ល់អោយមនុស្សជំពូកនេះយល់រឿងតំលៃវត្ថុទាំងនោះ ម្លោះសមពួកនោះ មិនសូវជាចង្រៃដល់ម្លឹងទេ។ អ្នកចេះដឹងបុ
រាណៗខ្លះ ច្រើនហាមថា «កុំប្រមាថម្ដាយ កុំរំលាយព្រះ»។ ត្រង់រឿងព្រះគាត់ហាម អែរូបថ្ម រូបចំលាក់ថ្ម ដែលមានតំ
លៃដូចព្រះពុទ្ធរូបផងដែរ នោះគាត់អិតហាមទេ បន្ដោយអោយអន្ដរាយទៅចុះ បើត្រូវលោខ្លាច បែរជានាំគ្នាកំកើងដុំ
ថ្មមួយដុំពីរដុំ លើកខ្ទមក្រោមដើមជ្រៃ ដើមពោធិអែណោះទៅវិញ ដើរទៅលើដៃសំពះម្ដង ដើរមកលើកដៃសំពះម្ដង
អុជធូបថែរក្សា នរណាប៉ះពាល់ពុំបាន វាទៅជាផ្ទុយអីចឹង! ប្រសិនបើគាត់ជួយហាមទៅ កុំអោយមនុស្សយកផ្ទាំងសិលា
ចារឹកមកដើរជាន់ចុះឡើង កុំអោយមនុស្សផ្ដាសទៅសំលៀងកាំបិតលើរូបតោ រូបនាគបុរាណទៅ វាមានអី? ម្លេះស
មបើមនុស្សចង្រៃវាញញើតខ្លះដែរ វាមិនងាយដៃពេក។ នេះអត់ហាមអីសោះ។

ដូច្នេះអំនេះតទៅខ្ញុំយល់ថា ខ្មែរយើងទាំងចាស់ទាំងក្មេង គួរចាប់ផ្ដើមពន្យល់គ្នាអោយយល់តំលៃវត្ថុបុរាណអាយបាន
ច្បាស់គ្រប់ៗគ្នា អោយយល់ថាវត្ថុទាំងនោះគឺជាសាច់ ជាឈាមដូនតាយើងសុទ្ធសាធ គឺជាស្រមោលព្រលឹងរបស់បុព្វ
បុរសខ្មែរសុទ្ធៗ ត្រូវតែយើងការពារ ត្រូវតែយើងស្រលាញ់ កុំបន្ដោយអោយរិចរឹល មិនត្រូវយើងបន្ដោយអោយចោ
រជិតឆ្ងាយចូលមកលួចយកទៅណា ទៅណីទេ ពីព្រោះការបាត់បង់វត្ថុទាំងនោះ ទុកដូចជាបាត់បង់ឆ្អឹងឆ្អែងសាច់ឈាម
ដូនតាយើងដូច្នោះដែរ។ អោយយើងដន្ដឹងសួរគ្នាថា តើយើងមិនពើតចាប់ឈឺផ្សារទេរឺ? បើមានគេមកប្រលេះសាច់
ច្របាច់ឆ្អឹងយើងនោះ? យើងជាខ្មែរ ត្រូវពន្យល់កូនចៅអោយយល់ក្នុងន័យខាងលើនេះ ទើបកូនចៅយើងយល់ជួយថែ
រក្សាការពារវត្ថុបុរាណយើងតទៅបានយូរអង្វែងវែងឆ្ងាយ។

ចូរប្រយ័ត្នមនុស្សជំនិត
អ្នកធ្វើធំត្រូវប្រយ័ត្នខ្លួន ជាពិសេសចំពោះអ្នកណាដែលជំនិតនិងខ្លួននោះតែម្ដង ពីព្រោះគឺជំនិតនោះហើយដែលនាំ
អោយយើងខូចឈ្មោះដោយសារ។ គឺអ្នកនៅជិតយើងនេះហើយ ដែលយកឈ្មោះយើងទៅលក់យកប្រយោជន៍ផ្ទាល់
ខ្លួន ព្រោះវានៅជិតយើង គេមើលមកក៏ជឿទុកចិត្ដណាស់ វាយកឈ្មោះយើងទៅនិយាយគេជឿទាំងអស់។ ចំពោះអ្នក
ដែលធ្វើអោយយើងខូចឈ្មោះនោះ មិនបាច់ដល់មនុស្សជំនិតផងទេ មនុស្សដែលគ្រាន់តែមកអែបលបនឹងយើងរាល់
ថ្ងៃនោះ ក៏អាចអោយយើងខូចឈ្មោះបានដែរ អោយតែវាចង់ធ្វើ។

ខ្ញុំនឹកឃើញរឿងមួយ កាលណោះនៅសាលាកាត់ក្ដីយើងនេះ មានស្មាក្ដីម្នាក់ប៉ិនប្រសប់វាយរិកអែបអបនឹងលោកចា
ងហ្វាងសាលាក្ដីណាស់ រាល់ថ្ងៃគាត់តែងមកកាន់សាលាក្ដីមុនចាងហ្វាង និង ជួយកាន់កាតាបសំនុំរឿងរបស់លោកចា
ងហ្វាងចូលទៅកាន់ការិយាល័យផង ធ្វើដូច្នេះ ដើម្បីអោយអ្នកកើតក្ដីក្ដាំទាំងឡាយ សំលឹងមកយល់ច្រលំថា គាត់ជាម
នុស្សជិតសិទ្ធ នឹងលោកចាងហ្វាងណាស់ពឹងពាក់គាត់ចុះ ក្ដីមិនចាញ់គេទេ ព្រោះគាត់ស្គាល់ចាងហ្វាងពិតប្រាកដណាស់
លុះគេចូលទៅជួបពឹងពាក់ គាត់នោះក៏តាំងសួរហេតុសព្វគ្រប់ រួចក៏តាំងអធិប្បាយច្បាប់ហូរហែវែងឆ្ងាយធ្វើអោយជ
នមានរឿងនោះ ស្ដាប់ភាំងរួចក៏ថា គាត់ នឹងលោកចាងហ្វាងជាមិត្ដនឹងគ្នា និយាយតែមួយម៉ាត់ស្រេចការភ្លាម សុំអោ
យតែចំនាយប៉ុណ្ណេះប៉ុណ្ណោះមកចុះ។ ជនមានរឿងជឿស្ដូក មិនជឿអែណាបានបើគាត់ចេះច្បាប់សំបើម និង ស្គាស់
លោកចាងហ្វាងទៀតនោះ។ គ្នាក៏តាំងសូកប៉ាន់គិតគូរតាមពាក្យពន្យល់ស្មាក្ដីកំហូចនោះទៅ។ ស្មាក្ដីកំហូចនោះមានយ
កទៅជូនលោកចាងហ្វាងអែណា លេបម្នាក់អែងទៅ។ លុះគេកាត់ទៅជនដែលសូកប៉ាន់បានឈ្នះ ក៏តាំងថា ឃើញទេ
គាត់ និងចាងហ្វាងជួយមែន! លោបែរជាចាញ់វិញ ក៏ធ្វើជាក្ដៅបន្ទោសជនស៊ូកប៉ាន់ថា មកពីភ្លេចពាក្យបន្ដាំគាត់ គាត់
ផ្ដាំអោយឆ្លើយដូច្នេះ អ្នកនោះទៅជានិយាយដូច្នោះខូចអស់ ទើបបានចាញ់គេ។ ស៊ីលុយគ្នាហើយបន្ទោសគ្នាទៀត។
អែលោកចាងហ្វាងគ្មានដឹងខ្លួនសោះមិនដឹងថា អ្នកកាន់កាតាបអោយខ្លួននោះ កាន់ដោយចង់អោយគេឃើញដើម្បីរក
ស៊ីអែណា លោកស្មានតែស្មាក្ដិនោះកាន់អោយលោកដោយគោរពរាប់អានលោកដោយស្មោះតែប៉ុណ្ណោះ។ ទំរាំតែ
លោកដឹងខ្លួន ហើយបន្ដេញស្មាក្ដីនោះអោយឈប់ទាក់ទងឈ្មោះលោកក៏ល្បីសុះសាយសន្ធឹកថា ជាចាងហ្វាងអយុត្ដិ
ធម៌ ស៊ីសំនូកផ្ដេសផ្ដាសសំបើម។ នេះគ្រាន់តែមនុស្សវាយអែបលុតក្រាបលេមលើមផង វាអាចយកឈ្មោះយើង
ទៅជួញកើត ចំនង់បើជនជំនិតយើងទៀតវារឹតតែស្រួល យកឈ្មោះយើងទៅជួញណាស់ទៅទៀត។ វាចង់បានលាភ
សក្ការៈពីអ្នកអែទៀត ដែលចង់ប្រាស្រ័យនឹងយើង វាក៏តាំងថា យើងត្រូវការនេះ ត្រូវការនោះ ចូលចិត្ដដូច្នេះដូច្នោះ។
គេដែលចង់ប្រាស្រ័យនឹងយើងក៏តាំងរករបស់នោះមកអោយយើង ដៀលត្មះយើងតាមផ្លូវស្ងាត់ព្រងើយ ព្រោះតែអ្នក
នោះពុំបានយកអ្វីទៅអោយវាតាមបំនងវា។ ទៅជាបំបែកយើងពីអ្នកដែលមកប្រស្រ័យនឹងយើងទៅវិញឆ្កុយ។ នេះ
ជាគំនិតអាក្រក់ជួរជាតិ នៃជំនិតទុច្ចរិត។ វាគ្មានគិតរឿងយើងខូចឈ្មោះអ្វីទេ គិតតែផលប្រយោជន៍វា។

និយាយនេះ មិនសំដៅទៅលើជំនិតខ្លះដែលមានភក្ដីភាព ចំពោះចៅហ្វាយនាយហ៊ានស្លាប់រស់ជាមួយចៅហ្វាយនាយ
នោះទេ។ ជនជំនិតជំពួកនេះ គប្បីចៅហ្វាយនាយមើលឃើញគុណសម្បត្ដិ និងជួយអុបត្ថម្ភគ្នា យកគ្នាជាសហការីជាជំ
និតតទៅទៀត កុំអោយរង្កៀសអោយសោះ។

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rightsreserved.