មេអំបៅ
មានមនុស្សភាគខ្លះនៅក្មេងធ្លាប់ក្រលំបាកតោកយ៉ាករៀនសូត្រ
ខ្វះមុខខ្វះក្រោយ មានមិត្ដភក្ដិកំសត់ទុរគតដូចគ្នាចេះ
គួរសមរកគ្នា ស្រាប់តែខ្លួនមានវាសនាខ្ពស់ដោយចៃដន្យ
មានគេអ្នកមានទ្រព្យយកទៅជួយចិញ្ចឹមអោយរៀនសូត្របា
នធ្វើធំក្ដី ក្លាយទៅជាអ្នកធំ
អ្នកមានដោយភរិយាជាអ្នកមានទ្រព្យអុបត្ថម្ភក្ដី បានឋានៈ
ខ្ពង់ខ្ពស់ទ្រព្យសម្បត្ដិសំបូរភ្លាម
ក៏តាំងភ្លេចឈឹងនូវការកំសត់ទុរគតទាំងឡាយ។ មានខ្លះ
នៅពីក្មេងមានមិត្ដភក្ដិធ្លាប់ក្រដូចគ្នា ខ្លួនឡើងជាអ្នកមានអ្នក
ធំ មិត្ដនោះគ្នាគ្មានពុំនឹងពឹងពាក់
ក៏មករកខ្លួនដើម្បីអោយជួយដោះស្រាយជួយសង្រ្គោះគ្នាផង
ក៏ស្រាប់តែខ្លួនធ្វើមិនស្គា
ល់តែម្ដង។ មានខ្លះម៉ែអូវបងប្អូនខំនៅស្រែចំការ
ខំរកស៊ីញើសតាងទឹកយកប្រាក់មកផ្គត់ផ្គង់អោយកូនអោយប្អូននោះ
រៀនសូត្រចេះដឹង។ កូន រឺ ប្អូននោះរៀនសូត្របានចេះដឹងធ្វើការមានឋានៈ
ខ្ពង់ខ្ពស់ ស្រាប់តែបានប្រពន្ធកូនគេអ្នកមាន
ក៏ក្លាយទៅជាអ្នកធំអ្នកមានសម័យថ្មី ភ្លេចម៉ែភ្លេចអូវ ភ្លេចបង
ភ្លេចប្អូនអស់រលីង។ ជួនកាលម្ដាយអូវពុកមករក ប្រ
ពន្ធនោះប្រាប់អោយទៅវិញ
ជួនកាលប្រពន្ធនោះរៀបបាយទឹកអោយគាត់អាស្រ័យជាមួយឈ្នួល ដេកជាមួយឈ្នួល។
លោកធំនោះអិតចាប់អារម្មណ៍អ្វីទាំងអស់។
ជួនកាលប្រពន្ធដាក់កំរិតម្ដាយអូវពុកក្មេកអោយឈប់មករកទៀត។ លោ
កនោះក៏នៅស្ងៀម។ ម្ដាយអូវពុក និង
បងប្អូនបានតែទឹកភ្នែកឈឺចាប់អោបនឹងទ្រូងយកទៅកាន់ផ្ទះសំបែងអែស្រុកកំ
នើតវិញតែប៉ុណ្ណោះ
អស់លោកធុននេះ តាមដែលខ្ញុំធ្លាប់ស្គាល់មានច្រើនដែរ
ដែលខ្ញុំសូមអភ័យទោស សុំមិនបញ្ចេញឈ្មោះទេទុកអោយ
លោកនេះអែងសុខសប្បាយទៅចុះ! មនុស្សបែបគ្នានេះដែរ មានខ្លះពីដើមក្ររំហៀ
មានកំនើតនៅស្រែចំការ ស្រាប់
តែមកសេពគប់ត្រូវនៅក្រុងបានឡើងជីវិភាពខ្ពស់មានផ្ទះថ្មសសរអិដ្ឋ
ក៏ឡើងចាងជោរក្អេងក្អាងលែងស្គាស់អ្នកស្រុក
ជាមួយគ្នាតែម្ដង។
ខ្លះស្គាល់ដែរតែស្គាល់ក្នុងរបៀបមើលងាយគ្នាថាគ្នាជាមនុស្សស្រែ
ជាមនុស្សថោកទាបដើរជិត
មិនបាន និយាយលេងយូរមិនកើត ខ្លះទៀតដែលពីដើមពូជពង្ស
នៅស្រែចំការកប់ភក់កប់ជ្រៅ ហាលថ្ងៃហាលភ្លៀង
បានធ្វើធំនៅក្រុង ក៏តាំងប្រមាថអ្នកស្រែចំការជេរស្ដីកូនសុទ្ធតែដៀល
ថាអាអ្នកស្រែ! កុំធ្វើដូចអ្នកស្រែ! បានសេច
ក្ដីថា អ្នកស្រែដែលចិញ្ចឹមខ្លួននោះ
ព្រមទាំងជាដើមវង្សរបស់ខ្លួននោះអាក្រក់ណាស់ គំរក់!
មានខ្លះទៀតធ្លាប់បួសរៀ
ននៅវត្ដ រឺ ក៏ធ្លាប់ផ្ញើខ្លួននឹងលោកសង្ឃ រៀនបានធ្វើការបានប្រពន្ធ
ប្រពន្ធសួរថាបងអែងធ្លាប់នៅវត្ដទេបុរសអន្ទិតយើ
ងឆ្លើយថាទេ! បងមិនស្គាល់វត្ដនោះមានកុដិវិហារបែបម៉េចផងទេ!
បងមិនធ្លាប់នៅទេ! ខ្លះធ្វើជាពើសួរប្រពន្ធថាអូន
អែង ដែលអុស្សាហ៍ចូលវត្ដដែររឺ? បងធុញណាស់ចូលវត្ដម្ដងៗ
មើលទៅក្មេងវត្ដរាងអែនអនទ្រែលទ្រលខ្ជិលទ្រមក់
បងមិនចង់ឃើញទេ! ងាកទៅកន្លែងសុកម៉ម៉ុក ងាកទៅបាយទឹកស៊ែតព្រលែត
ហ៊ីអោយបងនៅ បងមិនចេះនៅ
ទេ!!! នែ! ចេះហាមាត់ដៀលត្មះសំបុកដើមរបស់ខ្លួនទៅកើត!
ខ្លួនធ្លាប់ដើរទ្រាក់ៗ យួរចានស្រាក់បបរសៀងត្រីងៀត
ត្រីឆ្អើរជាមួយលោកសង្ឃ ទៅជាអីចឹងទៅកើត!
ខ្លះទៀតមានមិត្ដភក្ដិធ្លាប់កៀកដៃគ្នាទៅណាមកណារាល់ៗថ្ងៃ
ស្រាប់តែថ្ងៃមួយត្រូវបានឡើងធ្វើធំ ក៏គេចលែងអោ
យជួបមុខមិត្ដនោះ រឺ ក៏បានជួបដែរតែព្រងើយទៅលែងស្គាល់គ្នាតែម្ដង។
និយាយថាស្គាល់នាំថោកខ្លួនព្រោះខ្លួនអិលូវ
ធំដុំ។
មនុស្សប៉ុន្មានជំពូក ដែលខ្ញុំរៀបរាប់មកនេះ
អស់លោកអ្នកចង់អោយឈ្មោះជាអ្វីដែរ! គឺសុទ្ធតែជាមនុស្សអកតញ្ញូរមិ
លគុណ មនុស្សមេអំបៅដែលភ្លេចកំនើតដើមខ្លួនជាដង្កូវ។
មនុស្សជំពូកនេះគ្មានសតិសម្បជញ្ញៈក្នុងខ្លួនបន្ដិចសោះ។
គ្មានដឹងខ្លួនសោះថានៅជុំវិញខ្លួន គេខ្សឹបខ្សាវ និន្ទា
សើចត្មះតិះដៀលខ្លួនពេញទំហឹង។ ព្រោះមនុស្សទាំងអស់គ្នា សុទ្ធ
តែមានប្រវត្ដិពិតៗរបស់ខ្លួន អ្នកដទៃគេតាមដឹងតាមស្គាល់ហូរហែមក
អ្នកនេះដឹងត្រង់នេះ អ្នកនោះដឹងត្រង់នោះខ្លួន
មកគេចកែលុបស្នាមដានរបស់ខ្លួនតែត្រឹមពេលបច្ចុប្បន្ននេះ លុបម៉េចនឹងបាន។
ម៉្លោះហើយកេរ្ដិ៍ឈ្មោះខ្លួននោះវា
នៅតែស្អុយរហ៊ុម អីចឹងទៅ។
ហេតុហ្នឹងហើយបានជាខ្ញុំសុំផ្ដាំប្អូនៗ យុវជនខ្មែរថា
មេត្ដាកុំយកតំរាប់តាមពួកមេអំបៅ ដែលភ្លេចខ្លួនថាខ្លួនពីដើមជាដង្កូ
វនោះ។
យ៉ាងម៉េចបានជាខ្ញុំចង់អោយចៀស? អស់លោកដែលមានប្រមាត់ថ្លើមជាមេអំបៅ
លោកមិនស្គាល់ម៉ែអូវលោកមិត្ដ
ភក្ដិលោក គ្រូបាអាចារ្យលោក វាជាសិទ្ធរបស់លោកទេតើ?
ខ្ញុំនេះអះអាងជ្រៀតជ្រែកអី? មានប្រយោជន៍ស្អី? ខ្ញុំសូម
ជំរាបថា៖
- ពួកអស់លោកទាំងនេះ
ត្រូវគេលបសើចពេបជ្រាយហើយជាមនុស្សខ្វះមិត្ដដែលសុចរិត
- ពួកអស់លោកទាំងនេះ
បើមានគ្រោះថ្នាក់ថ្លោះយសសក្ដិធ្លាក់ខ្លួនដូច្នេះដូច្នោះ
គេរាស់គ្នាទះដៃបន្ទថាអោយស្រ
លះសាធុទៅចុះ។
- ពួកអស់លោកទាំងអស់នោះ
ត្រូវម៉ែអូវបងប្អូនមិត្ដភក្ដិប្រទេចផ្ដាសសា ដាក់ទំនាយ
អោយរលាយរលត់គ្រប់ៗ
គ្នា។ ខ្ញុំសង្កេតឃើញយ៉ាងហ្នឹង
ខ្ញុំចង់អោយយុវជនយើងដែលជាសសរទ្រទ្រង់ប្រទេសខ្មែរពីនេះរៀងទៅ បានទៅជាបុ
គ្គល្អគ្រប់ៗគ្នា មានគេរាប់អានស្មោះដូចៗគ្នាគ្មានមិត្ដ
ភក្ដិចាំសើចពេបជ្រាយ, គ្មានពួកម៉ាកចាំផ្ដន្ទាអោយលិចលង់ គ្មា
នម៉ែអូវដាក់បន្ដាសា ទើបខ្ញុំសុំអោយចៀសរបៀបជីវភាពមេអំបៅនោះ។
ម្យ៉ាងវិញទៀត ជាប្រយោជន៍ដល់សង្គមប្រជាធិបតេយ្យ យើងត្រូវតែជៀសរបៀបនោះ
ពីព្រោះយើងត្រូវសាងសម
ភាព ដើរកន្លង ភាតរភាព ដើម្បីវឌ្ឍនភាពនឹងសុភមង្គលសង្គម។
ពីព្រោះតែរឿងវឌ្ឍនភាព និង សុភមង្គល នៃសង្គម
យើងនេះហើយ ទើបខ្ញុំនាំយករឿង មេអំបៅមកពោលក្នុងទីនេះ។
ស្វាពាក់ម្កុដ
អ្នកធំខ្លះមានរិកពាមិនខុសស្វាពាក់ម្កុដទេ។ ស្វាពាក់ម្កុដនោះវាយ៉ាងណា?
ស្វាដែលគេបំពាក់ម្កុដអោយយើងហើយ វា
តែងភ្លេចខ្លួនថាក្បាលវាមានពាក់ម្កុដ វាភ្លេចស្មានតែក្បាលវានៅទទេ
តែកាលណារមាស់ក្បាលក៏តាំងលើកជើងអេះ
ក្បាលភ្លាម នាំអោយគេមើលយល់ភ្លាមថា វាជាស្វាពិតប្រាកដ
ព្រោះពាក់ម្កុដហើយនៅតែមិនកាន់រិកឋានៈជាអ្នកមាន
ម្កុដពាក់សោះ នៅតែកាន់រិកជាសត្វតិរច្ឆានដដែល។
អ្នកធំយើងខ្លះ
ដែលទើបនឹងបានយសសក្ដិខ្ពង់ខ្ពស់ក៏ដូច្នោះដែរ ច្រើនតែភ្លេចខ្លួនជាធំ
ច្រើនតែនៅលេះលោះរលាម
ច្រលើម នាំអោយថោកទាបដល់ឋានៈគេអែងអស់។ អ្នកធំខ្លះ
មិនចេះទាំងសុជីវធម៌ខាងផ្លូវទូតទៀតផង ច្រើនប្រព្រឹ
ត្ដជាមួយភ្ញៀវបរទេស អំពើផ្ដេសផ្ដាសនាំអោយខ្មាសគេ
មិនខ្មាសតែខ្លួនអែងម្នាក់ គឺនាំអោយជាតិខ្មែរដែលមានខ្លួន
តំនាងនោះ ខ្មាសគេតាមនោះដែរ ព្រោះខ្លួនជាតំនាងខ្មែរ ធ្វើអ្វី?
ក៏ដូចជាខ្មែរធ្វើដូច្នោះដែរ។ ខ្ញុំលឺមិត្ដម្នាក់នៅបរទេស
និយាយប្រាប់ខ្ញុំថា មានអស់លោកបុគ្គលិកទូតយើងខ្លះត្រូវភ្ញៀវប្រទេស
ដែលយើងទៅនៅនោះ អញ្ជើញអោយទៅ
ពិសារភោជន នៅគេហដ្ឋានរបស់គេ ដោយគេមានអញ្ជើញភ្ញៀវបរទេសអែទៀត
អោយមករួបរួមផងដែរ។ អែលោ
កបុគ្គលិកទូតយើងនោះ លោកភ្លេចខ្លួនថាលោកជាតំនាងខ្មែរ
ភ្លេចថាកន្លែងនោះជាកន្លែងស្រុកគេដែលយើងត្រូវប្រ
យ័ត្ន ក៏តាំងពិសាភោជនាហារឃ្វះៗ តាមតែនឹកឃើញ
ព្រមទាំងពិសារសុរាយ៉ាងច្រើនទៀតផង ដោយមានសេចក្ដី
ស្រេកឃ្លានជាខ្លាំងពីផ្ទះទៅ
ព្រោះគ្រាន់តែទទួលសំបុត្រអញ្ជើញជប់លៀងភ្លាមលោកសំលៀងមាត់ជាស្រេច ចាំទៅ
អាស្រ័យអោយឆ្អែតទាល់តែឆ្អល់នៅកន្លែងគេតែម្ដង
លោកអិតហានទទួលទានអ្វីនៅផ្ទះទេ ខ្លាចទៅផ្ទះគេទទួលទាន
មិនកើត ត្បិតមិនឃ្លាន លោកទុកពោះអោយទទេស្អាត ចាំទៅវាត់អោយណាណីនៅផ្ទះគេ។
មានអី? ឃ្លានពីផ្ទះមក
ស្រាប់ លោកបរិភោគអាហារនឹងពិសាស្រាបានយ៉ាងច្រើនគួរសរសើរ!!!
ស្រាប់តែហួសកំរិត ក៏ភើភាយមកវិញ រួចក៏
តាំងក្លួតចង្អោរជ្រហិតជ្រហមមួយរំពេច
នាំអោយភ្ញៀវអែទៀតមើលមកគ្រប់គ្នាយ៉ាងភ្ញាក់ផ្អើល គេខ្ពើម គេយកដៃ
ខ្ទប់ច្រមុះ មាត់រចែករចោកជជែកគ្នាលាន់ឡើងក្នុងចំនោមភ្ញៀវទាំងនោះថា «អោ!
គាត់នេះខ្មែរ ខ្មែរអីគេនេះស៊ីផឹក
អីក៏អាក្រក់អាក្រីម៉្លេះ យើងមិនដែលឃើញមិនដែលយល់ នរណាគំរក់ដូចខ្មែរទេ!
ពាក្យនេះពិរោះទេ? គឺជាពាក្យដែលគេមើលងាយចំពោះមកខ្មែរទាំងអស់
ដោយសារតែលោកម្ចាស់នោះអែងធ្វើ
អោយថោកទាប។ តាមល្អ
យើងដែលជាតំនាងជាតិខ្មែរគួររក្សាកិរិយាមារយាទអោយបានថ្លៃថ្នូរទុកកិត្ដិយសអោយ
ស្រុកទេស និង បងប្អូនខ្មែរ។ គួរកុំចង់ឆ្ងាញ់ហួសហេតុ
គួរអាស្រ័យពីផ្ទះសង្កត់ពោះខ្លះអោយហើយ ដល់ទៅអាស្រ័យ
ជាមួយគេវាប្រព្រឹត្ដទៅបានស្រួល។ ហើយបើទុកជាពុំបានអ្វីដាក់ពោះសោះ
ក៏គួរខំអត់អាស្រ័យល្មមតែចប់ស្មើនឹងគេ
ទុកពោះមកអាស្រ័យនៅផ្ទះយើងវិញចុះ។ កុំអាស្រ័យទាល់តែចាក់ជ្រះ
ក្អួតចង្អោរច្រងាប់ច្រងិលដូច្នេះ ព្រោះវាខ្មាស
គេខ្លាំងណាស់មុននឹងធ្វើអ្វីៗនិមួយៗ គួរនឹកថាអាត្មាអញជាជាតិខ្មែរ
តោងប្រយ័ត្នចំពោះខ្មែរ កាពារប្រយោជន៍ខ្មែរទើ
បប្រទេសជាតិយើងថ្កុំថ្កើងទៅរួច
ម្នាក់ជួយលើកបន្ដិចបន្ដួចទើបនគរចំរើនទៅរួច។
ខ្ញុំនាំរឿងនេះមកនិយាយ
ព្រោះចង់ទាញការប្រុងប្រយ័ត្នអស់មិត្ដអែទៀតដែលទៅឈរនៅបរទេសនិងអស់លោក
ដែលភ្ញៀវបរទេសអញ្ជើញទៅពិសាលៀងនៅផ្ទះគេឋិតនៅក្នុងប្រទេសខ្មែរផងតែប៉ុណ្ណោះ
អោយប្រុងស្មារតីប្រុងខ្លួ
នជានិច្ច កុំអោយធ្លោយ នាំអោយខ្មាសគេ។ បើមិនចេះមិនយល់ច្បាប់ទំលាប់ទេ
សួរអស់លោកអ្នកអែណាដែល
លោកចេះដឹងទៅ ព្រោះមិនខ្វះទេ
អស់លោកអ្នកដែលចេះដឹងនូវសុជីវធម៌ខាងផ្លូវទូតនោះ។
បើមិនច្បាស់ កុំអះអាង
បងប្អូនយើងខ្លះ ចូលចិត្ដនិយាយកាអ្វីដែលខ្លួនបានដឹងតែ៥ទេ
តែនិយាយធ្វើចេះដឹងពិតរហូតដល់១០ រឺ ១៥អែណោះ
គួរអោយស្ដាយណាស់ ព្រោះនាំអោយខុសពត៌ពិតអស់រលីង។
ដូចយ៉ាងបច្ចុប្បន្ននេះ ដែលស្រុកកំពុងមានចលាចលសង្រ្គាម
មរណភ័យគ្រប់កន្លែង បងប្អូនយើងគ្នាត្រូវការដឹងស្ថាន
ការណ៍ពិតប្រាកដ អ្នកខ្លះដែលមិនដឹងស្ថានការណ៍ច្បាស់ទេ
តែនិយាយដូចជាច្បាស់ណាស់អីចឹង។ ដូចកាលវាយគ្នានៅ
ដីអិដ្ឋ មានខ្លះនិយាយអះអាងថា អូពួករំដោះចូលដល់កៀនស្វាយហើយ!
ខ្ញុំបានបើករថយន្ដទៅមើលដល់កន្លែង ពុំឃើ
ញដូចជាពាក្យអស់លោកនោះនិយាយទេ ខ្ញុំត្រលប់មកវិញ
សួរអស់លោកនោះទៅលោកនោះឆ្លើយមកខ្ញុំវិញថា ទេ!
ខ្ញុំលឺគេថាច្បាស់ណាស់ ថាពួករំដោះចូលដល់កៀនស្វាយ អិលូវបើពុំពិតទេ
ខ្ញុំក៏មិនដឹងដែរ! ឆ្កយអីចឹងទៅ!។
នេះបើថាយើងជួយឃោសនាអោយសត្រូវ
ក៏ថាបានដែរ ព្រោះនាំដំនឹងមិនពិតមកនិយាយ អោយគ្នាភ័យនៅក្នុងក្រុង
អែនេះ។ បងប្អូនយើងចូលចិត្ដណាស់រឿងលឺគេថា
ហើយនិយាយអះអាងដូចជាច្បាស់ណាស់អីចឹង។ យើងគួរកំចាត់គំ
និតអកុសលនេះទៅ។ អ្នកនិយាយគប្បីទៅឃើញច្បាស់នឹងភ្នែកសឹមនិយាយ។
អ្នកស្ដាប់គប្បីត្រិះរិះពិចារណាអោយ
មែនទែនសឹមជឿ។ កុំភរបន្ដតាមគ្នា កុំជឿបន្ដតាមគ្នាអោយសោះ បើភរបន្ដគ្នា
ជឿបន្ដគ្នានេះនឹងនាំអោយផ្អើលដូច
ទន្សាយភ័យផ្លែព្នៅ រត់ពាសវាលពាសកាលពេញទាំងភូមិមិនខាន!
គួរនិយាយតែរឿងមានប្រយោជន៍
ខ្ញុំសង្កេតឃើញអស់លោកមធ្យមៗខ្លះ
ច្រើនជំនំគ្នានិយាយគ្នាលេងរឿងអិតប្រយោជន៍។ ដូចជាមុនដំបូងនិយាយឡើង
រឿងនយោបាយស្រុកទេសមែនហើយ ប៉ុន្ដែនិយាយបានតែបន្ដិចក៏តាំងមានម្នាក់នាំវ៉ែ
និយាយពីរឿងស្រីញី ស្រា ល្បែ
ងបៀប៉ោ អែណោះភ្លាម រួចទាំងអស់គ្នាក៏ទៅទាំងម៉ត់រឿងនោះដែរ។
ខ្លះមានសំដីថ្វីមាត់ពូកែនិយាយចំអេសចំអាស ដូ
ចជាខ្លួននោះគ្មានម្ដាយជាស្រី គ្មានប្រពន្ធជាស្រី គ្មានកូនជាស្រីអីចឹង
វាសឡើងសុទ្ធតែអាសអាភាស ដូចពួកអ្នកប្រមឹក
អាវ៉ាសែដូច្នោះដែរ។ លក្ខណៈយើងជាអ្នកធំអ្នកចេះដឹង រលាយអស់រលីង។
ដូចគ្រួសាររាជនិយមជំនាន់ដើម អស់លោកជំនាន់ចាស់ៗ គង់នឹងជ្រាបខ្លះមិនខាន។
បើគ្រួសារស្ដេចណាកាន់លក្ខណៈ
ត្រឹមត្រូវលក្ខណៈថ្លៃថ្នូរ គ្រួសារស្ដេចនោះ
មានរាស្រ្ដគោរពច្រើនចូលចិត្ដច្រើន។ ផ្ទុយទៅវិញ គ្រួសារស្ដេចណាមិន
កាន់ទំនៀមទំលាប់ ក្រិត្យវិន័យ ច្បាប់បរមបុរាណទេ គ្មានរាស្រ្ដណាគោរពទេ។
គោរពយ៉ាងម៉េចបើពួកនោះ ក៏ជាពួក
អាវ៉ាសែ ស្រី ស្រា បៀ ប៉ោ ព្រះអង្គម្ចាស់ក្សត្រាមានប្រពន្ធរាប់មិនអស់
អាងទ្រព្យព្រះរាជទ្រព្យចាយវាយខ្ជះខ្ជាយ ដូច
គេជះក្រដាសប្រាក់តាមបង្អួចចោល
អែព្រះអង្គម្ចាស់ក្សត្រីក៏ដែរប្ដីច្រើនប្ដូរផ្លាស់កត់ឈ្មោះមិនទាន់
វាទៅជាពួកមនុ
ស្សមួយក្រុមដែលអោយគំរូដល់គេសុទ្ធតែអាក្រក់ទាំងអស់។
លក្ខណៈអាសអាភាស
អាក្រក់អាក្រីនេះហើយដែលនាំអោយខូចទំនៀមទំលាប់ប្រពៃណីខ្មែរអស់។
ដូច្នេះសរុបសេច
ក្ដីទៅ គួរណាស់តែយើងអ្នកធំក៏ដោយ អ្នកមធម្យក៏ដោយ និយាយស្ដីអ្វី
និយាយពីរឿងខ្លឹមសារ ទាក់ទងជាពិសេសនឹង
ជាតិ ដើម្បីអោយមានពន្លឺក្នុងការដោះស្រោយរកវឌ្ឍនភាពអោយជាតិ។
បើយើងជួបជុំគ្នាហើយរវល់តែជជែកក្អាក
ក្អាយតែរឿង ស្រី ស្រា អាភៀនកញ្ឆា បៀប៉ោនោះ
មានពេលអែណានឹងពិគ្រោះរឿងស្រុកទេស? យើងគួរនាំគ្នាបែរ
មករកគំនិតល្អៗ អប់រំកូនចៅខ្មែរមិត្ដភក្ដិខ្មែរ អោយបានរស់ជាខ្មែរ
ស្លាប់ជាខ្មែរ កើតវិញជាខ្មែរ អោយខ្មែរមានជំហរ
និងកំលាំងមាំមួនទៅអនាគត!
គួរពត់ឈើកាលពីនៅតូច
គ្រួសារខ្មែរខ្លះ ភាគច្រើនៗតែអ្នកមានទ្រពសម្បត្ដិ
ទំយើទំរើសកូនមិនរវល់អប់រំអ្វីទាំងអស់ ខ្លះស្រលាញ់កូនជ្រុល
ព្រោះកូនមានតែមួយ ខ្លះជោរខ្លួនអែងដោយអាងទ្រព្យធន
កូនទារប៉ុន្មានបានប៉ុណ្ណោះ ខំយកចិត្ដវាទំរើសវាតាំងពីតូច
គ្មានស្គាល់ហៅថាយ៉ាងម៉េចខ្វះខាត យ៉ាងម៉េចគ្មាន យ៉ាងម៉េចក្រ។
លុះវាធំឡើងទំលាប់របស់វាក៏ត្រូវតែបង្ខំម្ដាយអូវ
ពុកអោយរកនេះរកនោះរកមិនចេះចប់
តាំងពីសំលៀកបំពាក់គ្រឿងអលង្ការរហូតដល់រថយន្ដល្អៗជាចុងបំផុត។ ម៉ែ
អូវចេះតែខំទ្រោលទៅម៉ែអូវខ្លះទ្រោលទៅពុំរួច ក៏តាំងកាច់ពត់ក្មេងនោះមកវិញ។
ពេលពត់នេះហើយដែលម៉ែអូវ
១០០ ភាគរយថ្ងូរហ៊ិះ គ្រវីក្បាលតតាត់ ដកដង្ហើមធំប្រាប់គេប្រាប់អែងថា
ហ៊ី...អាកូនខ្ញុំមេកូនខ្ញុំវាធ្វើអោយខ្ញុំលំបាកដ
ល់ហើយ ទារនេះ ទារនោះ មិនចេះអស់ចេះហើយ ហើយរៀនសូត្រអ្វីៗគ្មានកើតសោះ
ឃើញតែពួកម៉ាកទៅណេះ
ទៅណោះ ព្រូចុះព្រូឡើង!។ ហើយគាត់ចង់អោយគេជួយដោះស្រាយគាត់ផង
តើធ្វើយ៉ាងណាអោយកូននោះបានស្ដាប់
គាត់ខ្លះ? អោយកូននោះយល់ថា គាត់លំបាកចិត្ដផង? អោយកូននោះឈប់ផ្ដេសផ្ដាសផង?
មានវិធីអ្វី?
ចំពោះវិធីនោះ មានតែផ្ដើមអប់រំដោយទាញក្មេងនោះបន្ដិចម្តងៗ
ពន្យល់វាអោយឃើញហេតុអាក្រក់ដែលបន្ដាល
មកពីវាផ្ដេសផ្ដាសនោះ ព្រមទាំងពន្យល់អោយវាយល់ផលប្រយោជន៍នៃការរៀនសូត្រផង។
យូរៗទៅប្រហែលជាបា
នប្រកបខ្លះ។ នេះជាគំនិតខ្ញុំផ្ទាល់ទេ។
ប៉ុន្ដែរឿងសំខាន់ដែលខ្ញុំចង់ពោលក្នុងទីនេះ
គឺរឿងយើងត្រូវការពារក្មេងកុំអោ
យខូចទាន់អែណោះទេ ពោលគឺ យើងត្រូវអប់រំវាតាំងពីតូច អោយវាដឹងល្អអាក្រក់
ថោកទាបអែណោះទេ។ ក្មេងដូច
ជាតួខ្លួនមនុស្សម្នាក់ដែរ យើងត្រូវការពាររោគវាប្រសើរជាងចាំព្យាបាលគេ។
យើងត្រូវអប់រំក្មេងអោយល្អជាជាងចាំ
កែតំរែតំរង់វា ក្នុងគ្រាដែលវាធំហើយនោះ។ រោគមកស្ថិតក្នុងខ្លួនទៅហើយ
ថ្នាំខ្លះដាក់ទៅដល់អ្នកជំងឺក៏រស់ឡើង ថ្នាំ
ខ្លះដាក់មិនដល់អ្នកជំងឺក៏ស្លាប់ទៅ។ ក្មេងដែលទំរើសជ្រុលទៅហើយ
ច្រលើសបើសហួសទៅហើយ អាវ៉ាសែជ្រុល
ទៅហើយ ក៏ដូចជាមនុស្សមានជំងឺដាបដែរ
ថ្នាំអប់រំពិបាកនឹងដាក់ព្យាបាលអោយជាណាស់។ ហើយដោយភាគច្រើនយុ
វជនដែលកែលែងឡើង គឺមកពីម្ដាយអូវពុកបន្ដែតបន្ដោយជ្រុល អោយវាអាវ៉ាសែ រាំរែក
ស៊ីផឹកគប់មិត្រភក្ដិសុទ្ធតែ
ពួកពាល។ ខ្ញុំសង្កេតឃើញថា សម័យនេះក្មេងៗឈាមរាវ ចូលចិត្ដបង្កើតគេហៅថា
សៀរព្រី Surpris តាមរបៀប
អ៉ឺរ៉ុប។ ខ្លះបែបចង់អាវ៉ាសែដែរ។
ម៉ែអូវកូនស្រីខ្លះមុនដំបូងបែបសរសើរកូនស្រីខ្លួនថា កូនអញចេះរបៀបបរទេស
ដល់យូរៗទៅឃើញផលមិនស្រួល ដោយកូនស្រីនោះដូច្នេះដូច្នោះទៅ
តាំងដេកឈឺចាប់ក្រលប់ផ្កាប់ផ្ងាររកបាញ់ចោ
ល រកកាត់កាល់...។ ខ្លួនអែងខ្មែរ វាមិនយល់រឿងបែបអឺរ៉ុបសោះ
បន្ដោយអោយកូនធ្វើតាមបែបអឺរ៉ុប។ តាមខ្ញុំដឹង
យុវជនអឺរ៉ុប ការអោបគ្នារាំរែក មកពីធាតុអាកាស
ស្រុកគេត្រជាក់រហូតធ្លាក់ទឹកកក ត្រូវការអោបគ្នាអោយមានកំ
ដៅកក់ក្ដៅក្នុងពេលរាំនោះ។ ម្យ៉ាងទៀតការរាំអោបរឹតគ្នា
គឺជាការធម្មតារបស់គេទៅហើយ ស្រុកយើងអាស៊ីអែ
ណេះជាស្រុកក្ដៅ មើលចុះរបាំប្រទេសចិនជាដើម
គេរាំរែកម្ដងៗពុំដែលអោបរិតគ្នាទេ ច្រើនត្រឹមតែចាប់ចុងដៃគ្នា
រាំជាការស្រេច។ ដូចរបាំរាំថូន រាំងរង់
រាំក្បាច់ជាដើមមានបានប៉ះសាច់គ្នាអែណា ឃើញថា សមរម្យហើយសំរាប់ស្រុក
យើងប្រទេសក្ដៅ។ ចុះបើយើងយករបាំអ្នកស្រុកត្រជាក់ មកលេងនៅស្រុកក្ដៅ
ការនេះវាមានផលផ្សេង ការទាំង
នេះមិនមែននាំអោយកក់ក្ដៅទេ ផ្ទុយទៅវិញវានឹងនាំអោយផលអាក្រក់ទៅថ្ងៃក្រោយ។
ក្មេងណាចេះគិតក៏គិតទាន់
ក្មេងណាដែលខ្ជិលគិត ក៏បន្ដោយខ្លួនទៅតាមសោតណាអីចឹងទៅ!
ត្រង់ហ្នឹងហើយ បានជាថា យើងជាម៉ែអូវខ្មែរ គួរកុំបន្ដែតបន្ដោយពេក
ព្រោះអស់លោកអ្នកពិតជានៅចេះឈឺចាប់កា
លណាឃើញកូនយើងមិនដោយតាមទូន្មាននោះ។ ដូច្នេះទើបថា
គប្បីយើងអប់រំកូនចៅយើងអោយយល់អាក្រក់ល្អ
តាំងពីវានៅតូចៗ នោះមកផងទើបបានផលល្អ។
ចំពោះរឿងអប់រំក្មេងតាំងពីនៅតូចៗនេះទៀតខ្ញុំសូមជូនរឿងផ្ទាល់ខ្លួន
មួយ ខ្ញុំមានកូនចៅជាច្រើននាក់ខ្ញុំតែងពន្យល់កូនចៅខ្ញុំអោយស្គាល់ចាស់ទុំ
សូម្បីមនុស្សបំរើនៅក្នុងផ្ទះរបស់ខ្ញុំ ក៏អោ
យកូនចៅខ្ញុំហៅពូនេះ ដោយពាក្យរាបសាដែរ គឺអោយហៅបងនេះ បងនោះ មីងនេះ មីងនោះ
ហាមផ្ដាច់មិនអោយ
ហៅមេនេះ អានេះ អានោះ ង៉ែង ហង អាមឹងដាច់ខាត។ ហើយបើក្មេងណាតូចជាងកូនខ្ញុំ
ខ្ញុំបង្គាប់កូនខ្ញុំអោយហៅថា
អូននេះអូននោះដរាប។
លោកអើយ ដល់ពេលកូនចៅខ្ញុំទៅរៀនសាលា ខ្ញុំភ្ញាក់ព្រើតតែម្ដង
ដោយអុស្សាហ៍លឺកូនចៅខ្ញុំចេះជេរ បញ្ចោរនៅ
ចំពោះមុខខ្ញុំតែម្ដង។ ខ្ញុំក៏បានហៅកូនធំជាងគេមកសួរ
អែងចេះជេររបៀបនេះពីណាមក? កូននោះឆ្លើយថា ខ្ញុំចេះមក
ពីសាលារៀន គូកនខ្ញុំវាជេរខ្ញុំ វាទាស់នឹងខ្ញុំ
វាជេរម្ដាយខ្ញុំវាហៅខ្ញុំថា អា.ខ្ញុំក៏ចេះពីវាមក!
ជេរបញ្ចោរក៏ចេះពីវាមកដែរ
គួរអស់លោកពិចារណាដែររឿងនេះ។ បើសង្គមយើងបើគ្រូបង្រៀនយើង
បើម្ដាយអូវពុកទាំងអស់គ្នា មិនជួយនែនាំ
ពន្យល់កូនចៅ អោយស្គាល់ពាក្យពិរោះពិសា តាំងពីក្មេងៗទៅទេ
វាពិបាកកែខ្លាំងណាស់។ ពួកល្អម្នាក់ពីរ មុខជាដួលរេ
ទៅតាមពួកអាក្រក់ច្រើនគ្នា នោះពុំខាន។
គួរស្ងួនគ្រងលក្ខណៈខ្មែរខ្លះផង
សម័យនេះ
អ្នករស់នៅក្នុងសង្គមយើងគប្បីត្រិះរិះពិចារណាអំពីទំនៀមទំលាប់ខ្មែរអោយបានម៉ត់ចត់ទៅផង។
កន្លែង
ណាដែលហួសសម័យដែលមិនសមរម្យ មិនស្របនឹងដំនើរការប្រទេស ក៏គួរចោលទៅចុះ
ប៉ុន្ដែកន្លែងណាដែលបង្ហា
ញបែបបទលក្ខណៈ ខ្មែរតាំងពីដូនតាមក យើងពុំគួរនឹងកាត់បំបាត់ចោលសោះឡើយ។
ខ្ញុំចង់ពោលពីរឿងសំលៀកបំ
ពាក់។ ដូចបុណ្យសព ខ្ញុំធ្លាប់ឃើញខ្មែរចាស់ៗជំនាន់មុន
បើហែសពប្រុសៗស្លៀកពាក់ពណ៌ស ក្រាវាត់ខ្មៅ ស្បែកជើង
ខ្មៅ ស្រីៗពាក់អាវស សំពត់ចងក្បិនពណ៌ព្រីងទុំ រឺ
ខ្មៅមើលទៅបែបរម្យទមណាស់។
ដល់មកអិលូវនេះ គេស្លៀកពាក់តាមអំពើចិត្ដទៅបុណ្យខ្មោច ដូចទៅបុណ្យកឋិន
ចូលវត្ដដូចជាចូលរង្គសាល ច្រលូក
ច្រលំហាក់ដូចជាប្រទេសនេះ ទើបតែកើតម៉្ងៃណោះ
គ្មានវប្បធម៌ទំនៀមទំលាប់អ្វីសោះ។ តាមល្អគួរតែយើងម្នាក់ៗ
នៅក្នុងសង្គមជួយស្ងួនគ្រងនូវលក្ខណៈអ្វីដែលជាខ្មែរនោះអោយនៅតែជាលក្ខណៈខ្មែរតទៅផង
ទើបប្រសើរ។ រឿង
សំលៀកបំពាក់នេះទៀត អស់លោកភាគច្រើនចូលចិត្ដស្លៀកពាក់ខោអាវធំ ពេលបុណ្យ
ពេលជំនុំទោះបីរដូវក្ដៅស្ទើរ
បែកក្បាលក៏ដោយ។ អាកាសធាតុក្ដៅស្ទើរហុយផ្សែង យើងសុខចិត្ដទ្រាំបែកញើស
គ្រលំអាវធំធ្វើមុខជូរ។ សំលៀក
បំពាក់គេប្រើក្នុងប្រទេសត្រជាក់ ធាតុក្រជាក់ធ្លាក់ទឹកកក
អែងយកមកគ្រលំអោយបែកញើស។ នេះជាអំពើ រឺ បែប
បទខុសទំនងដែរ។ ខ្ញុំពុំរិះគន់ទេ បើអស់លោកចូលចិត្ដបំបែកញើសរបៀបនោះ
តែខ្ញុំយល់ថា បើយើងស្លៀកពាក់
អោយស្គាល់របៀបរងារក្ដៅនោះអស់លោកអ្នកនឹងបានស្រួលខ្លួនហើយបានសមរម្យផង។
អំពីរឿងទុកសក់សេះ
សព្វថ្ងៃនេះ នៅប្រទេសខ្លះនៅជុំវិញយើងនេះមានយៀកណាម ថៃឡង់
ហ្វីលលីពីនជាដើម គេកំពុងតែប្រយ័ត្នរឿងយុ
វជនទុកសក់សេះ ដែលគេយល់ថាធ្វើអោយខូចទំនៀមទំលាប់ល្អរបស់ស្រុកគេ
ព្រមទាំងគេមិនចង់អោយស៊ីវិល័យ
ខុសទំនងនោះ ឆ្លងមកលប់លើវប្បធម៌របស់គេផង។ កន្លែងខ្លះ
គេចាត់ភ្នាក់ងារអោយចាំចាប់យុវជនទុកសក់វែងយក
មកកាត់សក់នោះចោល។ ហើយស្រុកខ្លះ នៅចំនតយន្ដហោះផ្ទាល់តែម្ដង
គេសុំអញ្ជើញភ្ញៀវបរទេសទុកសក់វែង
អោយចូលទៅកាត់សក់នៅកន្លែងមួយសមរម្យ
ដែលគេបំរុងជាស្រេចមុននឹងអោយបរទេសនោះចូលទៅកាន់ក្រុង
របស់គេ។
យើងអែណេះវិញ យើងមានចាត់ការអ្វីដែរលើរឿងជនទុកសក់វែងនេះ?
ឃើញមានតែមួយពេលគត់ គឺលោកប្រធា
នាធិបតី លន់ នល់ ប្រកាសអោយយុវជនទុកសក់វែងកាត់សក់វែងរបស់ខ្លួនចោល
កាលពីខែមិនា ១៩៧២ ប៉ុន្ដែមាន
យុវជនណាស្ដាប់ប្រសាសន៍លោកប្រធានាធិបតី លន់ នល់ ទេ? អត់ទេ!
សូមអភ័យទោស ក្រែងខ្ញុំយល់ច្រលំ ខ្ញុំសង្កេតឃើញថា យុវជនសង្ហាទុកសក់សេះ
(មិននិយាយពីពួកសិល្បករ និងនិ
ស្សិតទេ) ច្រើនតែក្មេងពាល ក្មេងកាប់ចាក់លួចប្លន់ ឆក់នាលិការ
ឆក់ខ្សែកតាមផ្សារតាមផ្លូវ...អ្នកក្រុងយើងមូលមា
ត់គ្នាហៅថា ពួកអាទុកសក់វែង រឺអាទុកសក់សេះ។
យើងគួរផ្ដើមពន្យល់យុវជនយើងអោយជៀសវាងរឿងទុកសក់វែ
ងនេះផងហើយ ព្រោះមិនមែនជាការល្អមើលសោះ ប្រុសច្រលំស្រី ស្រីច្រលំប្រុស
ខុសបែបបទខ្មែរ។ យើងគួរមើ
លប្រទេសគេក្បែរខាងយើងនេះផងគេធ្វើយ៉ាងណាគេការពារយ៉ាងណា។
គប្បីម៉ឺងម៉ាត់អោយបានយូរអង្វែង
នៅអោកាសផ្លាស់របបគ្រប់គ្រង នៅប្រទេសណាក៏ដោយក្នុងលោកនេះ
គេតែងតែផ្លាស់តាមរបៀបក្ដៅទៅតាមប
ញ្ញត្ដិអោយមនុស្សធ្វើតាមកុំអោយល្អៀងបាន។
ជាពិសេសលុះត្រាតែអ្នកកាន់អំនាចនោះ ប្រយ័ត្នប្រយែងខាងផ្លូវច្បា
ប់ គោរពច្បាប់ទៅផងទើបបានចំរើន ច្បាប់នោះអែងមានប្រសិទ្ធិភាព។
ដូចជាគ្រួសារនិមួយៗទាល់តែមេគ្រួសារនោះ
ពូកែម៉ឺងម៉ាត់ ទើបគ្រួសារនោះបានត្រឹមត្រូវទៅតាមកន្លងល្អ
មិនមែនរង់ចាំតែសមាជិកគ្រួសារនោះ គោរពតាមតែ
អោវាទខ្លួនជាមេនោះទេ។ យ៉ាងណាមិញប្រទេសជាតិនិមួយៗក៏ដូចនោះដែរ
គួរណាស់តែអ្នករក្សាអំនាច ស្ថិតនៅក្នុង
គន្លងច្បាប់នោះទៀងទាត់ ម៉ឺងម៉ាត់ទើបប្រជាពលរដ្ឋបានសុខសាន្ដទៅកើត
តែកាលណាមិនគោរពច្បាប់ ធ្វើតាមតែ
តណ្ហារបស់ខ្លួននោះ ប្រទេសនោះទៅមុខពុំរួចទេ
នៅតែវិលវល់ដូចបែបចាស់ដដែលជាដដែល។ ម្យ៉ាងទៀត បើយើ
ងតឹងម៉ឺងមាត់ពីដំបូងយ៉ាងណា យើងត្រូវតឹង ត្រូវម៉ឺងម៉ាត់អោយរហូតទៅ
កុំតឹងម៉ឺងម៉ាត់តែមួយឆាប រួចធូរស្តែតនោះ
ដូចយើងបានឃើញស្រាប់ថ្ងៃទី៩ តុលា ១៩៧០យើងប្រកាសប្រទេសជាសាធារណរដ្ឋ
គឺសន្មតថាប្ដូរផ្លាស់អស់របៀប
រាប់ចូលទាំងល្បែងពាលាផង សិស្សានុសិស្សបានទាំងដុតរូបសំនាកបៀប៉ោ
នៅមុខសក្យមុនីចេតិយផង ជាសញ្ញាថា
យើងត្រូវឈប់លេងបៀ អាប៉ោងទៀតហើយ។ នៅពេលនោះដូចជាស្ងប់បន្ដិច
ប៉ុន្ដែមិនយូរប៉ុន្មានល្បែងពាលាក៏រស់
រវើកឡើងវិញ មកពីអ្វី? មកពីច្បាប់យើងបន្ធូរបន្ថយឆិនឆៃ
រួចអ្នកខាងលើបែបខ្ជិលបន្ដិចផង ក៏បន្ដោយៗទាស់អីចឹង
ទៅ។ ខ្មែរយើង មានចរិតតឹងរ៉ឹងម៉ឺងម៉ាត់តែមុនដំបូង យូរទៅធូរស្ដែត។
និយាយយើងឆាប់បន្ធូរនេះ ខ្ញុំនៅនឹកឃើញបន្ដិចថា នៅឆ្នាំ ១៩៤០
កាលយើងរាជការបារាំងខ្មែរបានតទល់ចំបាំងសៀម
គគ្រឹកគគ្រេង តែមិនទាន់ជាសាហាវដូចសព្វថ្ងៃនេះផងទេ
រាជការបារាំងបានធ្វើសំបុត្រចុះថ្ងៃទី១៧ មិថុនា១៩៤០ ហាម
ប្រាមទាំងអស់ មិនអោយបើកវង់រាំច្រៀង ស្រុកកើតសង្គ្រាម។ កាលណោះស្ងាត់អស់
ហើយស្ងាត់រហូតរាប់ឆ្នាំ។ អែ
យើងសព្វថ្ងៃនេះមិនដូច្នោះទេ ហាមបិទតែមួយភ្លែតបើកវិញ រោងកុនក៏ដោយ
រង្គសាលក៏ដោយ ដូចជាច្បាប់ស្ថិតនៅ
តែលើក្រដាសសោះតែម្ដង ហាមអ្វីគ្មានប្រសិទ្ធិភាពដូចជំនាន់បារាំងទេ។
និយាយនេះមិនមែនសរសើរច្បាប់បារាំងទេ
តែសរសើរថា គំនិតបារាំងវាម៉ឹងមាត់មែនទែន។ ព្រោះតែវាម៉ឺងម៉ាត់អីចឹងហើយ
បានជាវាត្រួតក្បាលអែងកើត។
ខ្មែរយើងព្រោះតែធូរស្ដែត ស៊ែតព្រលែតអីចឹងហើយ បានជាពិបាកគេចផុតពីកញ្ជះគេ
ទាំងរាស្រ្ដទាំងនាម៉ឺននោះ។
ខ្ញុំនិយាយនេះដូចជាធ្ងន់ ប៉ុន្ដែនិស្ស័យខ្ញុំ
ខ្ញុំបានសច្ចាថាខ្ញុំសុំរស់នៅជាខ្មែរ ស្លាប់ទៅក៏ជាខ្មែរ
ហើយរស់ក្នុងកំនើតថ្មីវិញ
ក៏ជាខ្មែរដែរ។ ខ្ញុំមិនចង់អោយជនជាតិណាកាលៃខ្ញុំជាជាតិផ្សេងសោះឡើយ។
ម្យ៉ាងទៀត យើងចូលចិត្ដតែធ្វេសចាំ
ជិតសឹមធ្វើតែម្ដង។ នឹកមើលនៅពេលកសាងអ្វីមួយនៅតាមខេត្ដតាមក្រុង
អស់លោកយើងច្រើនមិនសូវប្រញាប់
ធ្វើទេ លុះតែដល់ពេលជិតសំពោធតែម្ដង ក៏តាំងប្រញាប់ធ្វើទាំងយប់ទាំងថ្ងៃ
គ្រវីសគ្រវាសអោយតែបានហើយសំរា
ប់សំពោធយកគាប់មួយពេលនោះទៅ។ សួនច្បារគ្មានផ្កា កាច់ផ្កាមកដោតបញ្ឆោតទៅ
អន្ដូងគ្មានទឹកដងទឹកពីរបីឡាន
យកមកចាក់អោយពេញទៅ សំរាប់ «ព្រះអង្គទតសរសើរ» ពេលសំពោធសមិទ្ធិរុក្ខផង
កេណ្ឌយកចេកម្នាស់ល្អៗមក
ដាក់គរពោរពាសង្ហាញ
ហើយទ្រុងមាន់មួយក៏ចេះតែដើរហើរហោះតាមព្រះអង្គស្ទើរគ្រប់ខេត្ដ
ភរបញ្ជាក់អំពីការចំរើ
នខាងចិញ្ចឹមមាន់។ អាងតែ «អូវ» ខ្វាក់ គ ថ្លង់ «កូនចៅ»
គិតតែពីភរវក់វីយកមេដាយ។ នែ! សម័យនោះ!។ អិលូវនេះ
សម័យនេះ ខ្ញុំសូមធ្វើសំនូមពរកុំអោយហែលតាមដំនើរមុននោះអោយសោះ។
រួមគ្នាធ្វើអោយស្មោះម៉ឺងម៉ាតអោយ
រហូតកុំបន្ធូរ។