ការសន្ទិះសង្ស័យ
អ្នកដឹកនាំរដ្ឋខ្មែរ រដ្ឋខ្មែរ
តាំងតែពីដើមមកចូលចិត្ដតែសង្ស័យគ្នាទៅវិញទៅមក។ ការសង្ស័យនេះ
ចេញផលជាការកា
ប់សំលាប់គ្នាអិតប្រណី។ អ្នកដែលកំពុងកាន់អំនាច
រមែងតែងតែមិនទុកចិត្ដចំពោះអ្នកដែលធ្លាប់រួមការជាមួយដោយ
ចេះតែក្រែងថា តិចលោអានេះវាដន្ដើមអំនាចអញទៅ
តិចលោកអានេះវាសំលាប់អញដើម្បីយកតំនែងអញទៅ! តិ
ចលោអីចេះ តិចលោអីចុះ! ច្រើនប្រការ។
កាលបើនឹករអើលដូច្នោះហើយ ក៏តាំងលែងទុកចិត្ដ
រួចបើជួនជាមានអាម៉ីអាថោងចាក់រុកបន្ដិចផងនោះ ក៏តាំងជឿជា
ក់មែនទែន ថាសហការី រឺ មិត្ដពីដើមនោះក្បត់ខ្លួនមែនទែនតែម្ដង។
ដល់មកត្រង់ណេះក៏តាំងរកលេសចោទប្រកាន់
សហការីនោះ រឺ មិត្ដនោះអោយគ្នាទៅជាអាក្រក់ដើម្បីយកទៅសំលាប់ចោលទទេទៅ។
ផលវិបាកដែលកើតឡើង
ដោយការចេះតែសង្ស័យគ្នានេះ
ជួនកាលនាំអោយកើតសង្រ្គាមក្នុងស្រុកយ៉ាងធំទៅផងក៏មាន។
ខ្ញុំសុំរំលឹករឿងមួយ ស្ដេចសុគន្ធបទ (រវាងសតវត្សទី១៥ នៃគ.ស)
ស្រលាញ់គាប់ព្រះទ័យនិងប្អូនថ្លៃឈ្មោះ «កន» នោះ
ណាស់ ថែមទាំងប្រទានងារជា «ឃុនលួងព្រះស្ដេច»
ត្រួតត្រាលើក្រសួងសង្ឃការីថែមទៅទៀត។ ក្រោយមកស្រាប់
តែសង្ស័យថា ឃុនលួងព្រះស្ដេចកនប្រុងដន្ដើមអំនាច។
លុះស្ដាប់ពាក្យចាក់រុកពួកមន្រ្ដីដែលស្អប់ ឃុនលួងព្រះស្ដេច
កននោះថែមទៀតទៅ ក៏យល់ថា ឃុនលួងព្រះស្ដេចកនប្រុងក្បត់មែនទែន
ទើបអោយគេតាមចាប់ឃុនលួងព្រះស្ដេ
ចកន យកមកសំលាប់ អែឃុនលួងព្រះស្ដេចកន
ដឹងខ្លួនក៏ភៀសខ្លួនទៅកេណ្ឌរាស្រ្ដក្បត់មែនទែនតែម្ដង ចេញមុខ
ច្បាំងនឹងស្ដេចផែនដីពេញទំហឹង។ ប្រជារាស្រ្ដកើតវិនាសហិនហោចខ្លោចផ្សា
អន្ដរកប្ប សំលាប់គ្នាដូចសត្វធាតុ។ ឃុ
នលួងព្រះស្ដេចកនធ្វើគតព្រះសុគន្ធបទទៅវិញ
ហើយយករាជសម្បត្ដិមកសោយតាំងខ្លួនជាម្ចាស់ផែនដីឆ្កុយ ហើយក៏
តាំងសប្បាយរាំរែកតាមគន្លងស្ដេចផែនដីព្រងើយ!។ នេះរាស្រ្ដស្លាប់មួយលើក។
ស្ដេចកននេះកំពុងត្រេកត្រអាល ក៏
ស្រាប់ស្ដេចអង្គចន្ទ (អង្គចន្ទទី១) ចេញពីសៀមមកវិញ លើកទ័ពគគ្រឹកគគ្រេង
មកដេញស្ដេចកននោះទៅវិញ។ ការ
កាប់សំលាប់គ្នាអែង វះសាច់ កាច់ឆ្អឹងគ្នាអែង ក៏ផុសឡើងម្ដងទៀត
ប្រជារាស្រ្ដវិនាសជីវិតរាប់ពុំអស់។ ទំរាំតែផ្ដួលស្ដេ
ចកនបាន ចំនាយស្ទើរអស់ពូជខ្មែរដែលខ្លាំងពូកែ។
នេះជារឿងចាស់
ដែលអ្នកប្រវត្ដិសាស្រ្ដគេដឹងគ្រប់ៗគ្នា ហើយរកហេតុទៅឃើញថា
គឺមកពីស្ដេចអ្នកដឹកនាំចេះតែ
សង្ស័យអ្នកដែលធ្លាប់ស្រលាញ់ពីដំបូង ពោលគឺស្ដេចសុគន្ធបទ
សង្ស័យលើឃុនលួងព្រះស្ដេចកន រហូតដល់មានរឿ
ងនាំអោយរាស្រ្ដស្លាប់ពាសវាលពាសកាល។
រឿងថ្មីមួយទៀតកាលពី២០ឆ្នាំមុននេះ
នរណាក៏ដឹងដែរថា សឹង ង៉ុកថាញ់ រត់ចូលព្រៃទៅជាមេខ្មែរសេរី ក៏ដោយសារ
ស្ដេចសីហនុមិនទុកចិត្ដគាត់។ រំលឹករឿងនេះឡើងវិញ អ្នកភ្នំពេញនឹកឃើញភ្លាម។
កាលណោះលោកសឹង ង៉ុកថាញ់
ត្រូវរដ្ឋាភិបាលបារាំងដោះលែងមកវិញ ថ្ងៃ ៣០ តុលា ១៩៥១ លោក សឹង
ង៉ុកថាញ់មកភ្នំពេញរាស្រ្ដខ្មែររាប់ម៉ឺននាក់
ទទួលគាត់។ សីហនុ ស្រាប់តែក្រែងរអែងថា អៃយ៉ា
អាម្សៀនេះមានរាស្រ្ដរាប់អានខ្លាំងណាស់តើ មិនស្រួលទេ ថ្ងៃ
ក្រោយអាម្សៀនេះមានប្រជាប្រិយភាពសំបើមហើយ អញអស់មានមុខមានមាត់ហើយ
ដូច្នេះត្រូវចាត់ការយកអា
នេះចេញទើបបាន។ សឹង ង៉ុកថាញ់ មិនមែនមានត្រចៀកដូចត្រចៀកពាង មានភ្នែក
ដូចភ្នែករិស្សីអែណា គាត់មានត្រ
ចៀកនិងភ្នែកជាមនុស្សដែរ ដឹងខ្លួនក៏ភៀសចូលព្រៃបាត់។
រឿងមួយទៀតនរណាមិនដឹង ជួន ម៉ុម ជាអ្នកចេះដឹងល្បីពីស្រុកបារាំងមក។
គ្រាន់តែហៀបតែនឹងដាក់ជើងចុះជាន់លើ
ដីពោធិ៍ចិនតុង
ក៏ស្រាប់តែត្រូវពួកឆ្កែសីហនុនៅត្រៀបត្រាចាំខាំពាំយកទៅអោយសីហនុនោះ
គេថាជួនម៉ុមជាមនុស្ស
ក្រហម។
មួយទៀត ៤-៥ឆ្នាំមុននេះនរណាទៅភ្លេច? ហ៊ូ យន់ ហ៊ូ នឹម ខៀវ សំផន
បានបាត់ខ្លួន កើតដោយសារនរណា? គឺមកពី
ពួកនិយមស្ដេចពាលសីហនុពួកចៃវាំង៘
រាស្រ្ដខ្មែរណាម្នាក់ដែលភ្លេចពាក្យជេរប្រទេចរាល់ថ្ងៃរបស់សំដេចសីហ
នុ ទៅលើពួកទាំងបីនោះ? សរុបមក
សអោយឃើញថាអ្នកដឹកនាំយើងគឺសីហនុនោះរវល់តែសង្ស័យវរជនអែទៀតរវ
ល់តែនឹងច្រនែននឹងប្រជាប្រិយភាពគេអែទៀត
រករឿងមិនអោយនរណាលូតលាស់ខ្ពស់ជាងខ្លួនកើត អោយមានតែ
ខ្លួនម្នាក់ជាកំពូលជាដើម ជាមេ ជាអែក លើគេ។
លទ្ធផលនៃទិដ្ឋចង្រៃនោះ
នាំអោយវរជនបញ្ញវន្ដឃ្លាតឆ្ងាយពីសីហនុរហូតដល់សព្វថ្ងៃនេះ
មានបក្សមានពួកស៊ីសាច់
ហុតឈាមគ្នាគ្មានពិចារណា ព្រោះតែការកាន់ជើងពួកក្រហម ពួកខៀវ
មិនគិតពីរួមរស់ជាខ្មែរ ដោយសុខសាន្ដសោះ
។ ខ្ញុំនិយាយប៉ុណ្ណេះ តើអស់លោកសង្កេតឃើញបែបនេះទេ? សុំជួយពិចារណាផង។
ហេតុអ្វីបានជាយើងអោនថយ
ខ្ញុំយល់ថា ខ្មែរយើងសម័យសតវត្សទី១៣ កសាងនគរវត្ដរួច
ក៏ចាប់ចុះថយអិទ្ធិពលបន្ដិចម្ដងៗ ដរាបដល់រៀវរួចរួញដ
ល់សព្វថ្ងៃនេះ។ ហេតុដូចម្ដេចក៏ដូច្នោះ? ដោយហេតុថា ជំនាន់នោះ
គេផ្ដាច់ការពន់ពេក ប្រើកំលាំងមនុស្សដូចគោក្រ
បីអោយដឹកថ្មធំៗ
មានទំងន់ហួសកំលាំងយកមកធ្វើប្រាសាទហើយបង្ខំអោយធ្វើគ្មានពេលសំរាក។
ប្រាសាទទាំងឡាយ
នៅអង្គរពិតជាមរតកអនុស្សាវរីយ៍របស់ដូនតាយើងប្រាកដណាស់។
នៅពេលកសាងប្រាសាទទាំងឡាយនៅអង្គររួច
យើងកត់សំគាល់ឃើញ
ប្រជាពលរដ្ឋខូចទឹកចិត្ដអស់រហូតដល់សត្រូវចូលមកវាយប្រទេសជាតិប្រជាពលរដ្ឋពេល
នោះ
កំពុងធុញទ្រាន់នឹងការលំបាកពន់ពេកក៏កើតចិត្ដនឿយណាយលែងមានចិត្ដការពារប្រទេសជាតិទៅ។
ហើយរហូ
តមកចេះតែចុះថយអិទ្ធិពលជាលំដាប់
អិតមានវរជនណាជួយបន្ដុះទឹកចិត្ដប្រជាពលរដ្ឋ អោយភ្ញាក់រលឹកឡើងវិញទេ
ចេះតែបន្ដោយយូរៗទៅ ប្រជារាស្រ្ដក៏ទៅជាអស់សង្ឃឹម
ចំពោះជោគវាសនាខ្លួននាំអោយខូចទឹកចិត្ដរឹតតែខ្លាំងឡើង
។ ណាមួយត្រូវពួកស្ដេចជិះជាន់ផង
ណាមួយជីវភាពលំបាកផងក៏ដេកផ្សងចាំតែវាសនាប៉ុណ្ណោះ។
នៅពេលដែលវាចូលលុកប្រទេសនេះម្ដងៗ សត្រូវតែងតែឃោសនាថា
យើងមកជួយរំដោះអ្នករាល់គ្នាអោយរួចពី
ក្រញាំរបស់ពួកមនុស្សមួយចំនួនដែលកំពុងជិះជាន់អ្នករាល់គ្នាសព្វថ្ងៃ។
គួរកត់សំគាល់ថានៅពេលសត្រូវចូលមកវាយ
ម្ដងៗ មិនដែលអត់មានមនុស្សក្បត់រត់ទៅចូលខាងសត្រូវនោះទេ
តែងតែមានជាដរាបជួយឃោសនាអោយសត្រូវ
ទៅទៀត ជាហេតុនាំអោយប្រជាពលរដ្ឋយល់ច្រលំថា
គេមកជួយរំដោះយើងអោយរួចពីការលំបាកគ្រប់យ៉ាងមែន
តោងតែយើងជួយខាងសត្រូវទើបបាន សេចក្ដីសុខ
ហើយបបួលគ្នាចូលខាងសត្រូវដោយមិនដឹងខ្លួនទៅទៀត។ ពីនោះ
រៀងមកដល់សតវត្សទី ១៧ យើងចាប់ចុះមែនទែនដល់មកសតវត្សទី១៨
ខ្មែរក្លាយជាជាតិមួយបាក់ស្បាត អស់មានគំ
និតអ្វីដែលហៅថាតស៊ូ នោះរលីង គិតតែពីទូលកញ្ជើរត់
រត់ជាទំលាប់មកដល់សព្វថ្ងៃនេះតែម្ដង។
អស់លោកជួយពិចារណាមើល
រហូតដល់បច្ចុប្បន្នកាលនេះ តើយ៉ាងណា? យៀកកុងយួនខាងជើងចូលមកវាយប្រទេ
សខ្មែរ ដុតបំផ្លាញផ្ទះសំបែងអ្នកស្រុក
ហើយមានស្ដេចសីហនុបានជួយស្រែកពួកនោះទៀត ជាហេតុនាំអោយប្រជាព
លរដ្ឋយើង ទៅតាមគន្លងសតវត្សមុនៗតែម្ដង។ ខ្ញុំសូមរំលឹកដោយស្មោះត្រង់ថា
ព្រោះតែគន្លងបាក់ស្បាត វង្វេងចូល
និងសត្រូវរាល់ៗជំនាន់នេះហើយ ទើបនគរកម្ពុជាធិបតី
នៅរួមរួញតូចប៉ុនបាតដៃសព្វថ្ងៃនេះ ហើយបើកុំតែបារាំងចូល
មកធ្វើជាចៅហ្វាយទាន់ កុំអីរលាយបាត់ផងក៏មិនដឹង
បានបារាំងវាចូលមកវាខាឃាំងទុកត្រួតត្រាក៏បាននៅសល់ប៉ុណ្ណេះ
។ នេះហើយវាសនាកម្ពុជាយើងដែលត្រូវតែមានចៅហ្វាយត្រួតត្រានោះ។
ចំពោះការអោនថយរិទ្ធានុភាព ខ្ញុំសូមប្រៀបធៀបទៅនឹងមហាប្រទេសខ្លះ
ពីសម័យបុរាណ ដូចយ៉ាងមហាប្រទេសចិន
ប្រជាមានិត ជាមហាអំនាចនៅអស៊ីដែរ កាលជំនាន់សេ្ដចចិនឈ្មោះជិន ស៊ីហួងទី
Chin Shih Houngti ខ្លាចពួកម៉ុង
ហ្គោលចូលវាយប្រទេសចិន ស្ដេចនោះក៏ចាប់សាងកំពែងដ៏ធំ នៅសតវត្សទី៣
មុនគ្រិស្ដសករាជ (Grande Murai-
lle)
ហើយរហូតដល់ប្រាំពាន់គីលូម៉ែត្រ នាំអោយប្រជាជនចិនលំបាកវេទនាជាអស្ចារ្យ
សង់រួចកាលណា ប្រជាជនចិ
នហត់នឿយយ៉ាងខ្លាំង គ្មានកំលាំងធ្វើសង្គ្រាមសោះ។
ទទួលពេលនោះពួកម៉ុងគ្ហោលក៏ចូលមកវាយទៀត ហើយឃោ
សនាថា មកជួយប្រជាពលរដ្ឋចិនអោយផុតពីទាសភាព
ប្រជាជនចិនក៏ជឿមួយចំនួនធំលែងជួយកងទ័ពរដ្ឋាភិបាល នាំ
អោយកងទ័ពរដ្ឋាភិបាលទន់ខ្សោយ បន្ដោយអោយសត្រូវវាយធ្លាយមហាកំពែងនោះទៅ
ហើយមហាប្រទេសចិនសម័
យនោះ ក៏ធ្លាក់ចុះក្នុងហាយនភាពពេលនោះទៅ។
នៅអេហ្ស៊ីបក៏ដូច្នោះដែរ ហេតុតែចង់បានកេរ្ដិ៍ឈ្មោះខ្ពស់ស្មើនឹងទេវតា
ស្ដេចអេហ្ស៊ីបឈ្មោះរាមសេសទីពីរបានសាង
មហាចេតិយ Pyramide
ទុកជាកិត្ដិគុណដ៏សំខាន់របស់សក្យវង្ស បន្ទាប់ពីនោះមក
អេហ្ស៊ីបក៏ចុះថយបន្ដិចម្ដងដរាប។
ការចុះអិទ្ធិពលទាំងយើងទាំងគេនេះ គឺបន្ដាលមកពីការអ្នកគ្រប់គ្រង
ស្រវាប្រទាញតែនឹងរឿងកិត្ដិយសចង់ប្រកួតនឹង
អាទិទេព ជាក់ច្បាស់ណាស់។
អិលូវនេះ
ខ្ញុំសូមនិយាយអំពីប្រទេសដែលគេបានចំរើនវិញម្ដង។
តើគេចាត់ការយ៉ាងដូចម្ដេចខ្លះ? ដូចយ៉ាងប្រទេសជ
ប៉ុន កាលពីសតវត្សទី១៩ ស្ដេចរបស់គេឈ្មោះអធិរាជ (មេអិជិ
Meiji) ព.ស.២៤១០ គ.ស.១៨៦៦ បានភ្ញាក់រលឹក
ឈ្វេងយល់ថា ប្រទេសជប៉ុនត្រូវតែមានអ្នកចេះដឹងច្រើនតទៅអនាគតទើបបានចំរើន
ហើយគ្មាននរណាប្រមាថបាន
។ គិតដូច្នោះក៏ចាត់បញ្ជូនកូនសិស្សអោយចេញទៅរៀននៅបរទេសជាច្រើនប្រទេស។
មិនយូរប៉ុន្មានកូនសិស្សនោះ
ចេះដឹងនាំចំនេះចេះដឹងធ្វើការបំរើប្រទេសជប៉ុនវិញ
បានចំរើនជាលំដាប់ដរាបសព្វថ្ងៃ។
អែប្រទេសថៃក៏ដូច្នោះដែរ
ស្ដេចឈ្មោះព្រះបាទសំដេចចុលាចមភ្លៅ កាលពីឆ្នាំ ព.ស.២៤១១ គ.ស.១៨៦៧
បានចាត់
កូនចៅគេអោយទៅរៀននៅបរទេសជាច្រើនគ្នាដូចយ៉ាងលោក ឃួង អភ័យវង្ស
លួងប្រឌីភ្នំយ៉ុង...ជាដើម គេចេះដឹ
ងត្រលប់មកវិញ មានចំនេះគ្រប់វិស័យសំរាប់ធ្វើការអោយប្រទេសថៃ។
អែយើងខ្មែរអែណេះវិញ មានស្ដេចណា
ចាត់កូនសិស្សណា អោយទៅរៀនដូចជប៉ុន ដូចសៀមទេ?
នៅសម័យ ព.ស.២៤១១ គ.ស ១៨៦៧
នោះស្ដេចខ្មែរកំពុងតែដន្ដើមអំនាចគ្នាសោយរាជសម្បត្ដិ។ ប្រជាពលរដ្ឋស្លាប់
គរជើងលើគ្នា។ តមកមានដែរក្រសួងអប់រំជាតិ
បញ្ជួនកូនសិស្សអោយទៅរៀននៅបរទេសដោយផ្ដល់អាហាររួបករ
ណ៍ ដោយចំនួនតិចហើយស្ដួចស្ដើងថែមទៀត រឺក៏ប្រទេសនោះគេអោយអាហាររូបករណ៍
ប៉ុន្ដែម្ដងៗដោយបើព្រះ
អង្គមិនសព្វព្រះទ័យ
ក៏តាំងអោយរដ្ឋាភិបាលផ្ដាច់អាហាររូបករណ៍ពីសិស្សនោះប្រញាប់។
សិស្សនោះគ្នាតែលតោល
វង្វេងវិលវល់លែងចង់នៅជាខ្មែរចង់តែសុំប្ដូរឈ្មោះចូលសញ្ជាតិបរទេសតែម្ដង
ដើម្បីរស់រានមានជីវិត ស្ដេចខ្មែរយើ
ងវាអីចឹង! គំនិតនេះ គឺគំនិតមិនចង់អោយនរណាចេះជាងខ្លួនជាពួកស្ដេច
ប៉ុន្ដែមិនយល់ថា គំនិតខ្ទប់គ្នាអែងមិនអោយ
ចេញក្រៅនេះជាគំនិតសំរាប់ធ្វើខ្ញុំគេនោះទេ។ ស្ដេចនេះមិនយល់ថា
តែកាលណាប្រជាជនល្ងង់ ហើយប្រទេសនឹងស្ថិ
តនៅជាខ្ញុំគេនោះមិនយល់ទេ។ ស្មានតែថា អញស្ដេច អញចេះ ចេះគ្រប់សព្វរឺ?
បើគ្មានដៃជើងមន្រ្ដីសេនាបតីជាអ្នក
ចេះដឹងផង មានតែពួកអបអែបបន្ទលើកជើងហេកហកមុខក្រោយ
តើធ្វើអោយស្រុកលូតទៅកើតរឺ? ព្រោះហេតុដូ
ច្នេះហើយ ទើបបានដូចជាសព្វថ្ងៃពេលមានអាសន្នកើតឡើង
យើងខ្វះអ្នកចេះដឹងសំខាន់ៗសំរាប់ធ្វើការ យើងផ្ទុកផ្ដាក់
កិច្ចការតែទៅលើបុគ្គលមួយចំនួនអោយធ្វើការ
ហើយបើពួកនោះធ្វើខុសផ្ដាច់ការអាវ៉ាសែក្បត់ជាតិ លក់ជាតិក៏តាម
តែពួកនោះចាត់ អ្នកអែទៀតគ្មានដឹង គ្មានយល់អ្វីទាំងអស់ ព្រោះមិនដឹង
ចេះកិច្ចការនេះផងសោះ។
ដូចមានពាក្យកាព្យបរមបុរាណតែងពោលនិយាយតៗគ្នាមកថា
«ស្ដេចខ្លៅ នាម៉ឺនខ្លៅដូចពស់ធាងត្រាវពេនមាត់ជន្ដើរ
ស្ដេចប្រាជ្ញ នាម៉ឺនមហិទ្ធិយក្យដូចពស់ពភ្លាក់ពេនមាត់ទ្វារ»
នេះហើយលទ្ធផលនៃការឃាត់ហាមរបស់ពួកស្ដេច ពួក
ល្មោភអំនាចជំនាន់មុនៗ ដែលតែងរកអោកាសជំទាស់រឿយៗ មិនអោយសិស្សចេញទៅក្រៅ
ខ្លាចទៅជាក្រហមទៅ
ជាខៀវ។ នែ! គំនិតនេះគួរអោយខ្លាចរអាខ្លាំងណាស់
ព្រោះគំនិតដែលនាំអោយស្រុករលាយដោយមិនដឹងខ្លួន។
គួរមានចិត្ដសប្បុរស
ខ្ញុំបានសង្កេតឃើញអ្នកមានថ្នាក់សេដ្ឋីគហបតីខ្លះ
ហេកហកជួយជាតិតែបបូរមាត់ក្រៅ អើចាំជួយកសាងនេះ ចាំជួយ
កសាងនោះ អើចាំឆ្នាំក្រោយសិន ចាំទៅ! ដេកចាំទៅ! ពួកនោះកាលសំដេចសីហនុនៅ
សីហនុប្រកាសក្ដែងៗ ខ្លាច
កុម្មុយនិស្ដ ចូលមកប្រមូលទ្រព្យសម្បត្ដិទុកជារួម... ក៏បាននិយាយថា ហ៊ឹះ
ចាំឆ្នាំក្រោយទៅអញចូលជាសមាជិកសង្គ
ហជាតិ ចាំថ្ងៃស្អែកទៅអញយកអំនាចទៅអោយទាហាន
(កាលនោះទាហាននៅខេត្ដអុត្ដរមានជ័យ និង ព្រះវិហារកំពុ
ងក្រខ្សត់អត់ឃ្លាតយ៉ាងខ្លាំង រដ្ឋាភិបាលអំពាវនាវអោយជនជាតិ
រៃអង្គាសម្ហូបកំប៉ុងយកទៅអោយគណកម្មការមួយ
ដែលមានភារៈទទួលយកទៅចែកអោយទាហានទាំងនោះ)។ ស្អែកជាស្អែកថ្ងៃណេះជាថ្ងៃណេះ
ថ្ងៃណោះ ខែនេះ ជា
ខែនោះ ឆ្នាំនេះជាឆ្នាំក្រោយ មានអីអត់អីទទេ!
អញគ្មានរវល់នឹងសេចក្ដីពំពាវនាវស្អីទាំងអស់! នរណាធ្វើអីធ្វើទៅ! ដ
ល់មកសម័យនេះទៀត
ប្រជាជនខ្មែរកំពុងលិចលង់ក្នុងរលកមហន្ដរាយវិនាសទ្រព្យធនអស់រលីង
គ្រួសារព្រាត់ប្រាស
គ្នា កូនខ្មែរកំព្រាតៀបត្រា ខ្វះជំរក ខ្វះអាហារ ខ្វះអោសថ
ដេកចាំតែស្លាប់គ្រប់ទិសតំបន់... គឺថាជីវភាពប្រជាជនខ្មែរ
កំពុងត្រូវចំរាញ់ទឹកភ្នែកស្រែកហៅជំនួយរលូងៗ...
ក៏ពួកអភិជនពួកសេដ្ឋីគហបតីទាំងនោះខ្ទប់ភ្នែក បិទត្រចៀក លែ
ងឃើញ លែងលឺទាំងអស់។ នរណាស្លាប់ នរណាវេទនា អញមិនដឹងទាំងអស់។
រដ្ឋាភិបាលអំពាវនាវ... អំពាវនាវខ្យល់
ទៅ! អញអ៉ឺអើតែមាត់ ចាំថ្ងៃនោះថ្ងៃណោះ ខែណេះ ខែណោះ សុំជួយអោយនេះអោយនោះ
ដេកចាំទៅ បើរបេះអំ
បិលមួយគ្រាប់!
នែ អ្នកមានស្រុកខ្មែរវាមានអីចឹង វាមិនមែនដូចពួកសេដ្ឋី
គហបតីជាតិអ៉ិស្រាអែលអែណានោះកាលណា? សេដ្ឋីគហ
បតីអ៉ិស្រាអែល គេនៅដល់ទៅសហរដ្ឋអាមេរិកអែណោះ
គេចេញលុយចេញកាក់ផ្ញើទៅរដ្ឋាភិបាលគេ អោយរដ្ឋាភិ
បាលគេមានកំលាំងធ្វើការតស៊ូជាមួយអារ៉ាប់។ បើមិនបានអី
ក៏អំពើសប្បុរសនោះអែង ជាការលើកទឹកចិត្ដទាហាន
គេ លើកទឹកចិត្ដអ្នកដឹកនាំរដ្ឋគេយ៉ាងជាក់ស្ដែងដែរ។
អែសេដ្ឋីគហបតីស្រុកអែងដេកចាំមើល អ៉ឺអើតែមាត់ក្រៅ។
កាលសំដេចសីហនុនៅ
ពួកអ្នកកំនាញ់ទ្រឹស្ដស្មូរនោះ និយាយអាងលេសថា សាងស្ពាន រឺ សាលាធ្វើអី
បើឈ្មោះអែង
អស់រលីង បានប្រយោជន៍អី? លុះដល់សម័យនេះ ពួកដដែលនេះនិយាយទៀតថា
ជួយធ្វើអីបើពួកនេះសុទ្ធតែពួកពុករ
លួយ ខ្ជិលរវល់ជួយធ្វើអី។
នែ! វាទៅអីចឹង! ពួកទាំងនោះមានលេសរហូត។
តាមពិតបើសាងសាលា ផ្ទះពេទ្យ សាងទីជំរក បរិច្ចាគប្រាក់កាសស្រូវ
អង្ករអោយប្រជាជនដែលគ្នាមានរបត់រត់លូនមកចំរុះក្បាលគ្នាដូចដង្កូវ
នៅភ្នំពេញក្ដី នៅទីណាក្ដី... ដោយផ្ទាល់ដៃទៅ
តើបាត់ឈ្មោះយើងអែណា? អំនោយមនុស្សធម៌យើងមានធ្លាក់ទៅលើដៃពួកដែលយើងថា
ពុករលួយនោះអែណា?
បើយើងប្រកាន់បក្សពួកយើងប្រកាន់ទៅចុះ
នេះមិនមែនរាស្រ្ដខ្មែរនៅកាន់បក្សពួកដូចយើងម៉ៃនោះអែណា? គឺយើ
ងប្រគល់អោយចំពោះមនុស្សអត់ឃ្លានតែប៉ុណ្ណោះ
មិនមែនអោយមនុស្សដែលយើងស្អប់នោះទេ គឺអោយដល់រាស្រ្ដ
ខ្មែរដែលជាពូជអំបូរយើងទេតើ។
តាមពិតទៅគួរយើងអ្នកមានៗ គហបតីៗ
មានមនសិការជាតិ មានសង្គហធម៌ខ្លះទៅផងក្នុងវេលា ដែលស្រុកយើងកំពុ
ងលិចលង់នេះ ព្រោះយើងរាស់គ្នាសុទ្ធតែថាចង់ធ្វើតាមអ៉ិស្រាអែលហើយសុទ្ធតែថា
យើងជាពុទ្ធសាសនិកចេះធ្វើបុ
ណ្យសុន្ទ៍រទាននោះផង។
គួរអុស្សាហ៍កត់ត្រា ព្រឹត្ដិការណ៍ផ្សេងៗ
តាមធម្មតា អែកសារ និងព្រឹត្ដិការណ៍ទាំងឡាយនៃសាកលលោក និង ប្រទេសជាតិ
រមែងមានតំកល់ទុកនៅបណ្ណាល័
យជាតិ។ បណ្ណាល័យជាតិជាឃ្លាំងអែកសារដ៏ធំ។
ប៉ុន្ដែចំពោះបណ្ណាល័យជាតិយើងវិញ បើមានអ្នកនិពន្ធណា ត្រូវការ
ស្រាវជ្រាវរកអែកសារណាមួយនោះពិបាករកណាស់ ហើយជួនកាលរកពុំមានផង
ជាពិសេសថ្ងៃខែនៃព្រឹត្ដិការណ៍ជំនា
ន់មុនៗ រកគ្មានសោះតែម្ដង ពីព្រោះគ្មាននរណា នឹងរវល់កត់ត្រាទុកសោះ។
ប្រការមួយទៀត មកពីអ្នកខ្លះទៅពិនិត្យអែកសារ រឺ អានសៀវភៅមុខណាមួយ
ឃើញរឿងត្រង់ដែលខ្លួនត្រូវការខ្ជិល
ចំលង ក៏តាំងហែកត្រង់វគ្គនោះមួយដុំចេញមកជាសម្បត្ដិផ្ទាល់ខ្លួនតែម្ដង។
គំនិតនេះចង្រៃធំ ព្រោះបានបំបាត់អែកសា
រមួយទទេ មិនអោយអ្នកដទៃដឹងផង។
សូមអស់លោកដែលមានគំនិតនេះមេត្ដាអាណិតដល់អ្នកក្រោយៗ ដែលគ្នាចង់
ដឹងនោះផង។ បើអស់លោកហែកយកតែម្នាក់អែងទៅ គ្នាបានអ្វីមើល?
គួរគិតអាណិតចែកចំនេះចេះដឹងដល់គ្នា ទើ
បស្រុកយើងសំបូរអ្នកចេះដឹង។
ម្យ៉ាងទៀត អែកសារនៅស្រុកខ្មែរពិបាករកណាស់
ព្រោះអ្នកកាន់ការរដ្ឋចេះតែកប់បំបាត់ចោល រឺ កាលៃអោយទៅ
ជាដូច្នេះដូច្នោះ យកតែល្អក្នុងជំនាន់ខ្លួនទាំងអស់។ ការកប់បំបាត់ចោល រឺ
កាលៃប្រវត្ដិសាស្រ្ដនោះ គេសង្កេតឃើញ
ជាពិសេសពួកស្ដេចនេះតែម្ដង។ ក្នុងរជ្ជកាលមួយៗ របស់ខ្លួន
ពុំដែលឃើញមាននិយាយអំពីរឿងអាក្រក់សោះ សុទ្ធតែ
ល្អទាំងអស់ ហើយបើមានអាក្រក់ខ្លះនោះ
គឺស្ដេចក្រោយជាអ្នកអោយគេសរសេរនូវរឿងស្ដេចមុនដែលស្លាប់ទៅ
ហើយ តាមអំពើអាក្រក់ស្ដេចនោះយ៉ាងណាៗតែបន្ដិចប៉ុណ្ណោះ។
រឿងអាក្រក់គ្មានសូវនរណាកត់ត្រាទុកទេ នៅក្នុងវាំ
ង ប៉ុន្ដែរឿងអាក្រក់រឿងឃោរឃៅ រឿងអពមង្គល
នៅក្នុងវាំងបែរជាត្រូវបានគេ(រាស្រ្ដដែលដឹង) នោះ នាំមកនិយា
យផ្សព្វផ្សាយទៅវិញ។ យើងដែលដឹងរឿងក្នុងវាំងថា
ស្ដេចអាវ៉ាសែផ្ដេសផ្ដាសយ៉ាងម៉េចនោះ ក៏ដោយសារតែពាក្យគេ
និយាយអិតលាយលក្ខណ៍អក្សរនោះដែរ។
ម្យ៉ាងទៀត រំលឹកឡើងវិញ ឆ្នាំ១៩៦៨នេះ
សំដេចសីហនុ ដែលខ្លាចមនោគមវិជ្ជាចិនក្រហមចូលស្រុកខ្មែរ ហើយខ្លាច
ត្រូវរាស្រ្ដក្រលប់ចាប់ព្យួរករនោះ
ក៏អោយក្រសួងសន្ដិសុខប្រយ័ត្នប្រយែងក្នុងសៀវភៅចិនប៉េកាំងចូលស្រុក។ ក្រសួ
ងនេះក៏ប្រកាសគំរាមគំហែងរកឈ្មោះណាដែលមានសៀភៅទស្សនាវដ្ដីចិនកុម្មុយនិស្ដយ៉ាងខ្លាំង។
អ្នកខ្លាចគុកច្រវាក់
ហើយដែលធ្លាប់មានសៀវភៅ រឺ ទស្សនាវដ្ដីចិនប៉េកាំង
ពេលនោះប្រមូលដុតចោលគ្មានសល់ ខ្លះដុតរហូតដល់ទៅ
សៀវភៅ រឺ ទស្សនាវដ្ដីរុស្ស៊ី កូរ៉េខាងជើង យួនហាណូយទៅទៀត។
អែកសារជាច្រើនដែលនិយាយពីទ្រឹស្ដីកុម្មុយនិស្ដនោះត្រូវរលាយអស់មួយសារក្នុងគ្រានោះ។
ឃើញទេខ្លាចកុម្មុយនិ
ស្ដ គំរាមរាស្រ្ដដុតអែកសាររឿងកុម្មុយនិស្ដចោល ដល់ទៅខឹងនិងអាមេរិកាំង
តាំងរករឿងដូច្នេះដូច្នោះទៀត។ អែក
សារនៅស្រុកខ្មែរជំនាន់សីហនុព្រឹលទាំងអស់
និយាយយកតែពីល្អអួតសរសើរតែតួសីហនុមួយ បង្វិលរឿងពិតអោយ
ទៅជារឿងពុំពិតវិញ។ រឿងមានច្រើន
រឿងសំលាប់ខ្មែរក្រហមនៅខេត្ដកំពង់ធំយ៉ាងរង្គាល រឿងសំលាប់ខ្មែរក្រហម
នៅសំលូត ភ្នំវាយចាប ខេត្ដបាត់ដំបង៘ និង ៘ តើមាននរណាហ៊ានសរសេរផ្សាយទេ?
«ពាក្យពិតរែងស្លែង!
ស្លាប់! គ្មាននរណាហ៊ានផ្សាយទេ! »។
ប៉ុន្ដែពិតវានៅតែពិត
មានគេអ្នកកត់ត្រានៅតែលបកត់ត្រាបានអីចឹងទៅដែរ។
គឺអាស្រ័យដោយការលបកត់ត្រាដូ
ច្នេះហើយ ទើបព្រឹត្ដិការណ៍ពិតៗពីមុន វាអាចផុសឡើងបាននៅពេលនេះ។
ហេតុដូច្នេះ ទើបខ្ញុំសូមបងប្អូនយុវជនទាំង
អស់មេត្ដាអុស្សាហ៍កត់ត្រាទៅផង
នូវព្រឹត្ដិការណ៍នៅស្រុកយើងស្រនុកដល់កូនចៅយើងវាសួរ យើងមានចំលើយច្បា
ស់លាស់តបទៅវិញ
ម្យ៉ាងទៀតខ្ញុំសូមសំនូមពរ
ចំពោះអស់មិត្ដដែលមានកំនត់អែកសារផ្សេងៗ
នោះសូមមេត្ដាកុំលាក់ទុកសំងំដឹងតែអែង
ធ្វើអ្វី បើមានប្អូនៗយុវជនអ្នកស្រាវជ្រាវ គ្នាចូលមកសួរ
សូមអោយគ្នាដឹងផង។ យើងចែកគ្នាដឹងផ្សាយដំនឹងបានច្រើន
គ្នា ស្រុកយើងសំបូរអ្នកដឹង យើងមិនវង្វេងវិលវល់
ដូចកាលកន្លងមកហើយនោះសោះឡើយ។
សាមគ្គីអង្រ្កង
កាលពីឆ្នាំ ១៩៦៤ ខ្ញុំព្រមទាំងគ្រួសារបានទៅលេងចំការនៅច្បារអំពៅ
ដែលជាចំការរបស់អូវពុកម្ដាយខ្ញុំយូរអង្វែង
ហើយ។ ខ្ញុំបានសំរាកនៅក្រោមដើមស្វាយមួយដើម ភ្នែកខ្ញុំមើលទៅមែកស្វាយ
ឃើញសំបុកអង្ក្រងនៅចុងមែកមួយ
នោះ។ ពេលនោះមានខ្យល់ធ្លាក់មក មិនដឹងហេតុអ្វី
ស្រាប់តែមានកូនមែកពុកមួយធ្លាក់ប្រឹបមកពីលើចំសំបុកអង្ក្រង
នោះ ដូកគេយកឈើមកវាយទំលុះដូច្នោះ... ស្រាប់តែក្រហមប្រាកចេញមកតែម្ដង
អង្ក្រងដ៏ល្អិតៗ នោះស្ទុះចេញពី
សំបុកមកក្រៅដូចជាមានអន្នធំ រត់ចុះរត់ឡើង
ប្រសេចប្រសាចពេញស្លឹកឈើជិតៗនោះមួយរំពេច ដូចជាដន្ដឹងសួរ
គ្នាប្រញាប់ប្រញាល់ អំពីរឿងហេតុដែលមានអ្វីធ្វើអោយរញ្ជួយសំបុកអំបាញ់មិញ។
មិនតែប៉ុណ្ណោះ ពួកវាមួយចំនួន
ស្រាប់តែចុះស្រ មកដល់គល់មួយរំពេច គូទងខ្ទីត មាត់ហាច្រវាប
ដូចជាចាំប្រុងជាស្រេច នឹងប្រហារស្អីណាដែលប៉ះ
ពារដល់វា។ ខ្ញុំយល់ថា អាពួកចុះមកនេះ
ទំនងជាចុះមកសង្កេតការណ៍ខាងផ្ទៃក្រោម។ អាពួកនេះឡើងទៅវិញជួបគ្នីគ្នា
នៅពាក់កន្ដាលដើមស្វាយក៏តាំងឈប់ជួបគ្នាបន្ដិចៗ ទំនងជានិយាយប្រាប់គ្នាថា
ខាងក្រោមគ្មានការណ៍អ្វី។
ដើម្បីចង់ដឹងចិត្ដអង្ក្រងនោះម្ដងទៀត
ខ្ញុំយកមែករិស្សីទៅញុលសំបុកវាបន្ដិចទៀត ស្រាប់តែព្រុលឡើងទៀតក្រហម
ភ្អិសចេញមកក្រៅ ខ្លះចុះមកគល់ ខ្លះឡើងទៅចុងសុទ្ធតែពីលឿន
ព្រោះវាមានអាសន្នត្រូវតែប្រញាប់ កិរិយាវារងីស
រងាសគគាតអង់អាចដូចៗគ្នា។
ឃើញអង្រ្កងមានសកម្មភាពគគាតអង់អាចព្រមៗគ្នាដូច្នេះ
ខ្ញុំនឹកបំបែរគំនិតមករកគិត
ជាតិខ្មែរនៅពេលកើតសង្គ្រាម
បើបានប្រហែលដូចសត្វអង្រ្កងនេះប្រហែលជាខ្មាំងសត្រូវមិនហានឈ្លានពានជាតិខ្មែរ
យើងទេ។ ខ្ញុំបានមកភ្នំពេញវិញ ខ្ញុំនៅនឹករឿងសត្វអង្រ្កងនេះមែនទែនទៅ
ក៏រត់រកលោកញូង សឿង ដែលជាមិត្ដ
អោយលោកជួយតែងកាព្យស្ដីអំពីសាមគ្គីអង្រ្កងនេះឡើង។
ខ្ញុំបួងសួងសូមអោយចរិតជាតិខ្មែរទាំងមូលមានសាមគ្គីរួបរួមគ្នាដូចសត្វអង្រ្កង
ចេះរួបរួមគ្នាទាំងធំទាំងតូច ចេះមូល
មាត់គ្នា នាំគ្នាការពារជាតិខ្មែរអោយបានរុងរឿងស្ថិតស្ថេរចីរកាលតទៅ
កុំបីអាក់ខានឡើយ នឹងសុំអោយបានជាជាតិ
មួយមានកិត្ដិនាមក្នុងអាស៊ីអាគ្នេយ៍នេះ។