នៅពេលដែលក្រុមខ្មែរអិស្សរៈ ចេះតែទទូចច្រើនដងពេក
ហើយដែលយើងមានអាវុធធួនល្មមហើយ ខ្ញុំប៊ុណ្ណចន្ទ ម៉ុ
ល ក៏បើកសម័យប្រជុំពិគ្រោះនឹងអស់លោកមេៗអែទៀតថា
តើយើងគួរអនុញ្ញាតអោយគ្នាយើងទៅវាយបារាំងរឺទេ?
ហើយបើថាអនុញ្ញាត តើយើងទៅវាយកន្លែងណាជាមុន?
ក្រោយដែលបានពិភាក្សាគ្នាដ៏យូរមក អង្គប្រជុំក៏សំរេចថា
ត្រូវអនុញ្ញាតអោយទៅវាយខេត្ដសៀមរាប ហើយមុននឹងចូលវាយក្រុងសៀមរាប
ត្រូវវាយសាលាស្រុកពួកអោយបា
នជាមុនសិន យកផ្លូវទៅក្រុងសៀមរាប។
ក្រោយសេចក្ដីសំរេចនេះ
អ្នកមេចាត់ក៏បន្ដោះកូនទ័ពអោយធ្វើដំនើរតាមផ្លូវព្រៃខ្លះ
តាមផ្លូវរថយន្ដខ្លះ ទៅកាន់ស្រុក
សិរីសោភ័ណ ដែលកាលនោះថៃត្រួតត្រាជារបស់ថៃ ហៅស្រុកនោះថា ស៊ីសុផុន
ហើយដែលរាជការថៃបានលើកស្រុ
កនោះជាខេត្ដ អោយឈ្មោះថា ខេត្ដពិប៊ូនសង្គ្រាម(ពិបុលសង្គ្រាម) ផង។
ការចេញដំនើរនោះមិនតិចតួច ដើរជិត៥ថ្ងៃ
ទើបបានដល់ទីដៅជួបជុំគ្នា។ ជួបជុំគ្នាហើយលោក ហែម សាវាង និង លោក សារូ
តាំងបញ្ជាអោយឈប់នៅក្នុងមណ្ឌ
លនៃសិរីសោភ័ណ ឆ្ងាយពីស្រុកក្រលាញ់ប្រហែលជា ៥គ.ម
ស្ពាននោះជាព្រំប្រទល់ខ្មែរ នឹងសៀមសម័យនោះ។ បាន
ឈប់នៅភូមិវរិន លោក ហែម សាវាង និង លោក សារូ
តាំងយកផែនទីមកពិនិត្យអោយវាយសាលាស្រុកពួក នឹងទី
ក្រុងសៀមរាប។ មួយក្រុម អោយចាំវាយសាលាស្រុកពួក
មួយក្រុមទៀតមានគ្នាប្រហែល២០០នាក់អោយទៅកាន់
ក្រុងសៀមរាប។
ក្រុមខ្មែរអិស្សរៈមិនបានអត់គំនិតទេ
គេចាត់គ្នីគ្នាអោយទៅស៊ើបចំនួនទាហានបារាំងនៅក្រុងសៀមរាប ដឹងទៀតថា
មានបារាំងនៅក្រុងសៀមរាប មានប្រហែល ២៥នាក់ជានាយទាហាន
ដេកនៅនឹងសន្ឋាគាខេត្ដ។ លោក ហែម សាវាង
និង លោក សារូ
បានអោយបញ្ជាទៅអ្នកដែលត្រូវទៅកាន់ក្រុងសៀមរាបអោយធ្វើដំនើរទៅតាមផ្លូវបារាយណ៍
ហើយ
អោយចែកគ្នាជា ៥ក្រុមសំរាប់វាយដូចតទៅនេះ
- ក្រុមទី១ អោយវាយសន្ឋាគាខេត្ដ (ដែលមានបារាំង)
- ក្រុមទី២ អោយវាយបន្ទាយទាហានជើងខ្មៅ
- ក្រុមទី៣ អោយវាយប៉ុស្ដខ្សែលួសផ្ដាច់ការទាក់ទង
- ក្រុមទី៤ អោយវាយពន្ធនាគាររំដោះអ្នកទោស
- ក្រុមទី៥ អោយវាយផ្ទះគិញ តំរួតខេត្ដ និងផ្ទះគយ
ក្រុមទាំងនេះត្រូវចាប់វាយមួយព្រឹបក្នុងពេលយប់អោយព្រមគ្នាតែម្ដង
កុំអោយមួយមុនមួយក្រោយនាំអោយខ្សោយ
កំលាំង។ ដើម្បីចៀសវាងកុំអោយគ្រោះថ្នាក់ តំរូវអោយកូនពលទាំងអស់
កុំបាញ់លេងផ្ដេសផ្ដាសអិតសន្ដាប់ធ្នាប់។
ហៀបនឹងចូលវាយនោះទៀត ក៏កុំអោយបាញ់ប៉ាតណាប៉ាតណី
អោយស្ដាប់បញ្ជាមេក្រុមទី១ បើមេក្រុមទីមួយបាញ់
សឹមបាញ់ព្រមគ្នាមចូលលុកតែម្ដងទៅ។
បានចាត់ទាំង៥ ក្រុមស្រេចហើយ
បញ្ជាក់ហើយបញ្ជាក់ទៀតថាលើកនេះជាលើកដំបូងហើយ យើងអោយមានរបៀ
បរៀបរយ ហើយនិងមានសេចក្ដីក្លាហាន ទើបអាចនឹងមានជ័យជំនះ។
ទាំងអស់គ្នាសុទ្ធតែទទួលបាទៗ គោរពទាំងអស់
ព្រោះសុទ្ធតែចង់យកជោគជ័យ យកឈ្មោះល្បីរៀងខ្លួន។
បន្ទាប់ពីបានទទួលបញ្ជាច្បាស់លាស់ ពួកដែលមានបេសក
កម្មវាយសៀមរាបនោះ ក៏ធ្វើដំនើរមកតាមផ្លូវបារាយណ៍។
នៅពេលយប់ទាំងអស់គ្នា
លបចូលមកកាន់ក្រុងសៀមរាប
ហើយបំបែកគ្នាជាក្រុមចាំប្រតិបត្ដិការតាមចំនាត់របស់
ចៅហ្វាយដែលបានអោយមកហើយនោះ។ បន្ទាប់ពីបញ្ជាបំបែកហើយ
ក្រុមទីមួយបានចូលតាមផ្លូវអង្គរវត្ដសន្សឹមៗ
ទៅសន្ឋាគារខេត្ដ។ ពេលនោះម៉ោងពីរអធ្រាតនៃថ្ងៃទី៧ ខែសីហា ១៩៤៦
ទាំងអស់គ្នាលបបន្ដិចម្ដងៗចូលទៅកាន់ស
ន្ឋាគារខេត្ដ នៅប្រមាណជាពីរគីឡូម៉ែត្រនឹងដល់ ក៏លឺសូរសន្ធឹករទេះអន្ដើក (Auto
blindé) កក្រើកដីចេញមកពី
ក្រុង គឺពួកទាហានយាមល្បាតរក្សាក្រុង។ រទេះអន្ដើកចេញមកដល់ធ្លោ
ពេលនោះលោកមេក្រុមទីមួយបានបញ្ជា
អោយកនយើងក្រាបចុះហាមមិនអោយបាញ់ដាច់ខាត។
ប៉ុន្ដែមានអិស្សរៈម្នាក់ឈ្មោះម៉ែន ប្រហែលជាភ្នាក់ងារសំងា
ត់របស់បារាំងក៏មិនដឹង ព្រោះបើយើងធ្វេសប្រហែសមិនសង្កេតអោយជាក់លាក់
គាត់មានស្ដាប់អែណា រទេះអន្ដើក
មកជិត ក៏បាញ់ប្រាវទៅតែម្ដង ដូចជាអោយសញ្ញាទៅរទេះអន្ដើកនោះ។
រទេះអន្ដើកនោះបាញ់ស្រោចមកវិញភ្លាម រួច
ត្រលប់ចូលបន្ទាយវិញ ប្រកាសភាពអាសន្នមួយរំពេច។
អែចំនែកទាំងបួនក្រុមទៀត
ដោយបានសញ្ញាប្រយុទ្ធហើយ ក៏បានវាយលុកទៅគ្រប់ទីដៅគគ្រឹកគគ្រេង។ ពួកទាហាន
នៅរក្សាក្រុងទាំងប៉ុន្មាន វង្វេងច្រួលច្របល់រចល់ជាខ្លាំង។
រីអែក្រុមទីមួយដែលជ្រុលដៃបាញ់នាំអោយរទេះអន្ដើកដឹង
ខ្លួនហើយ
បើកចូលទៅក្រុងវិញនោះក៏តាំងរត់តាមឡាននោះទៅទៀតរហូតដល់សន្ឋាគារខេត្ដ។
នេះកុំតែមានសេចក្ដី
ក្លាហាន កុំអីពុំអាចចូលមកដល់បានទេ ព្រោះបារាំងបានបាញ់ទប់ខ្លាំងណាស់
មកពីវាដឹងខ្លួនមុន។ ហើយនេះបើកុំតែមា
នមេកោយគ្រាន់បើ កុំអីក៏រតាត់រតាយស្រេចទៅហើយ។
ពួកក្រុមទីមួយនេះបានចូលជិតដល់សន្ឋាគារ ក៏តាំងបាញ់សំ
ដៅទៅរកបន្ទប់បារាំង។ ចំនែកបារាំង នាយទាហានបារាំងមានតាំងពីសក្ដិពីរ
ទៅដល់សក្ដិប្រាំ បានបាញ់តបមកវិញយ៉ាង
ខ្លាំងក្លា។ នៅមាត់ជន្ដើរ បារាំងបានទាញតុទូឃាំងផ្លូវមិនអោយយើងចូលបាន។
នាយក្រុមយើងស្រែកបញ្ជាអោយចូល
តែចូលមិនចុះ គ្រាន់តែបានគប់គ្រាប់បែកទៅព្រោងព្រាត
ធ្វើអោយបារាំងនៅទីនោះដួលចុះខ្លះប៉ុណ្ណោះ ក្រៅពីនេះវា
បាញ់ទប់យើងជាប់។
សូមអស់លោកអ្នកពិចារណាចុះថា
ខ្មែរអិស្សរៈពេលនោះចេញដើរពីក្រលាញ់ តាំងពីព្រលប់មកដល់ក្រុងសៀមរាប
ម៉ោង២ទៅហើយ តើអស់កំលាំងប៉ុណ្ណា។ ដែលមកដល់ហើយចាប់ធ្វើការវាយលុកភ្លាមនេះ
គឺធ្វើដោយចិត្ដចង់ឆាប់
តែម្ដង គ្មានគិតមុខក្រោយអ្វីទេ។ នេះហើយជាចរិតរបស់យើងមួយបែបដែរ
ដែលធ្វើការអ្វីមិនសូវស្ទង់កំលាំងអាត្មា
អែងសោះ។
អែចំនែកកន្លែងទាំងបួនទៀត ដែលមានក្រុមទាំង៤
ជាអ្នកប្រតិបត្ដិការនោះ សឹងមានជោគជ័យដូចប្រាថ្នាគឺ យើងវាយ
បន្ទាយជើងខ្មៅបាន បានកាំភ្លើង៤០ដើម នៅគុកក៏វាយធ្លាយ
នៅកន្លែងពីរទៀតក៏ធ្លាយ សរុបទៅបានអាវុធជិត១០០ដើ
ម។ អាវុធទាំងនោះនាំគ្នាម្នីម្នាលើកដាក់ឡាន
ប្រុងនាំចេញទៅកាន់ផ្លូវអង្គរវត្ដ។ តែគួរអោយសើចទៅចុះ ពេលដែល
ដាក់អាវុធលើឡានហើយតាំងប្រើគ្នាអែងអោយបើកឡាន គ្មាននរណាម្នាក់ចេះសោះ
តាំងនាំគ្នារើយកអាវុធនោះពី
ឡានមកវិញកាន់ម្នាក់មួយៗទៅវិញ សល់ប៉ុន្មានទុកលើឡានដដែល។
គិតទៅចំនាយពេលអិតប្រយោជន៍ ព្រោះតែមិ
នបានសាកសួរគ្នាអោយដឹងមុន។ ណាមួយខ្លាចបារាំងមកសង្គ្រប់វិញផង
មានទៅស្រួលអី មកចំនាយពេលលើកដាក់
ដូច្នេះ?។
អែចំនែកក្រុមទី១ ដែលមិនអាចទំលាយសន្ឋាគារបានមកពី
ម្យ៉ាងមកពីបារាំងនៅពីលើ ម្យ៉ាងទៀតយើងភ្លេចចាប់ភ្លឹក
ពីរឿងសូរស័ព្ទ ដែលចេញពីខ្លួនយើងនាំអោយបារាំងដឹងបាន ហើយបាញ់តំរង់មក។
ពេលនោះយប់ងងឹតមែនហើយ តែ
ដល់បារាំងវាលឺសូររ៉ែករ៉ោករបស់ដែលយើងស្ពាយ វាដឹងវាបាញ់ប្រាវមកតែម្ដង
ធ្វើអោយយើងរុលទៅមុខមិនរួច
សោះ។ សូររ៉ែករ៉ោកនាះ គឺសូរស្លាបព្រានិងឆ្នាំងដែលយើងស្ពាយនោះទង្គិចគ្នា។
ដើរធម្មតា អិតទង្គិចគ្នាលឺសូរអ្វីទេ
លុះមកដល់រត់ក៏ទង្គិចគ្នារ៉ោករ៉ាកៗតែម្ដង។
យើងរត់ទៅណាក៏លឺសូរ
ដូចជាសញ្ញាអោយបារាំងដឹងតែម្ដង ដូច្នេះទោះបីបាញ់យើងមិនត្រូវក្ដី
ក៏បាញ់ស្រោចមកដែរ
ប៊ិះខ្លួន។ ហេតុនេះទើបយើងចូលពុំបាន។ ការនេះជាមេរៀនមួយដែរ
ថាមុននឹងធ្វើអ្វីៗត្រូវតែគិតអោយបានល្អិតល្អន់
សឹមធ្វើ។ ចំនែកក្រុមទី៥ ដែលបានទៅវាយផ្ទះគិញ និង ផ្ទះគយនោះ
បានចូលបាញ់មេគយជាតិបារាំងម្នាក់ស្លាប់នៅទី
នោះតែម្ដង មេគយជាតិបារាំងមានប្រពន្ធជាតិលាវ។
ពេលនោះម៉ោង ៦ព្រឹកល្មម
ពួកអិស្សរៈយើងខ្លះកំពុងត្រេងត្រាងដើររើសកាំភ្លើងដែលទាហានបារាំងចោល
ស្រាប់តែ
ក្រលេកទៅភូមិជាយក្រុង ក៏ឃើញទ័ពបារាំងកំពុងសង្ខុញចូលមកវិញ។ ទើបដឹងថា
អៃយ៉ាពួកអានេះភៀសខ្លួនពីយប់
ទៅក្រៅបន្ដោយអោយអែងអុកលុកបន្ទាយវាចុះ វាចាំក្រសោបអែងពីក្រៅមកវិញទេតើ!
មិនកើតទេ! កុំនៅត្រេង
ត្រាងដល់ណាទៀត។ មេក្រុមទាំងអស់
ស្រែកបញ្ជាអោយថយតាមក្បួនយុទ្ធសាស្រ្ដឆ្ពោះទៅទិសខាងជើង តាមផ្លូវអង្គ
រវត្ដ។ ទាំងអស់គ្នាថយទៅគ្មានបង្អង់ ពួកទាហាបារាំង ក៏បាញ់ព្រោងព្រាតមក
រួចដេញតាមយើងរហូតនគរវត្ដ។ ទាំងអ
ស់គ្នាបំបែកគ្នាបំបាត់ដាន រួចក៏តាំងធ្វើដំនើរឆ្ពោះទៅកំពង់ថ្កូវតែម្ដង។
ការវាយក្រុងសៀមរាបនេះ មិនសន្មតថាជោគជ័យ រឺ បរាជ័យអ្វីទេ
ប៉ុន្ដែជាស្រមោលតស៊ូមួយ ដែលធ្វើអោយពួក
អានានិគមនិយមបារាំង ភ័យផ្អែមមាត់មួយគ្រាដ៏ធំទៅដែរ
ហើយវាអាចបន្ដុះទឹកចិត្ដខ្មែរអែទៀតអោយភ្ញាក់រលឹកឡើ
ងផង។
ពត៌មានក្រោយការវាយប្រហារ
មានអំពើគួរអោយឈឺចាប់មួយដែល គួរនាំយកមកជំរាប។
ពួកអិស្សរៈមុននឹងដកថយចេញពីលានប្រយុទ្ធបាននាំគ្នា
នាំអ្នករបួសស្រាលៗមកតាម អែអ្នករបួសធ្ងន់យកពុំរួច
ក៏នាំគ្នាគ្រាហ៍យកទៅដាក់នៅមុខគិលានដ្ឋានក្រុង ដោយគិត
ឃើញថា ពួកបុគ្គលិកពេទ្យគង់មានចិត្ដធម៌ជួយព្យាបាលដែរ
ប៉ុន្ដែមានដូចយើងគិតអែណា ក្រោយដែលបានចូលម
កកាន់កាប់ក្រុងវិញ ភ្លាមនោះពួកបារាំងបានបញ្ជាអោយលើកអិស្សរៈ
អ្នករបួសទាំងប៉ុន្មានដាក់លើឡានទាហានដឹកចេ
ញពីទីក្រុង ដល់ព្រៃហើយក៏អោយឈប់
រួចលើកអ្នករបួសទាំងនោះបោះមកដីបាញ់ចោលមួយម្ដងៗ សំលាប់ទាំងអស់
(១)។ គិតទៅជាអំពើព្រៃផ្សៃមែន។ តាមធម្មតាច្បាប់សាកល
រឿងសង្គ្រាមគេមិនដែលសំលាប់ឈ្លើយសង្គ្រាមទេ
ហើយអែណេះបារាំងសំលាប់ខ្មែរអិស្សរៈជាឈ្លើយ
ដែលគ្មានអាវុធនៅដៃថែមទាំងមានរបួសទៀតផង។
១ = រឿងនេះដឹងដោយលោក ស សុង
រដ្ឋមន្រ្ដីក្រសួងកសិកម្ម កាលនោះលោកជាកូនសិស្សសាលាខេត្ដសៀមរាប។
ចំនែកនៅសាលាស្រុកពួកអែណោះ ក្រោយការវាយប្រហាររបស់ពួកអិស្សរៈ
ពួកបារាំងក៏ចាប់ពួកបុគ្គលិកសិក្សាមាន
លោក សំ អឿន ជាអ្នកកីលាបាល់ទាត់ជើងអែកខាងចាំទី ជំនាន់នោះវាយស្លាប់
និងភ្នាក់ងារសាលាស្រុកយកទៅចង
វាយសំលាប់អស់ជាច្រើនគ្នា ដោយវាចោទថា ពួកទាំងនេះចូលដៃនឹងពួកអិស្សរៈ
ក្នុងការវាយប្រហារនេះ ពីព្រោះកា
លពីក្បាលល្ងាច ពួកបុគ្គលិកសិក្សា និង បុគ្គលិកសាលាស្រុកច្រើនគ្នា
ជួបជុំគ្នាស៊ីលៀង ដល់កន្ដាលអធ្រាត ពួកអិស្ស
រៈ ក៏វាយប្រាវមកតែម្ខង បារាំងវាចោទថា ពួកនេះអោយដៃទៅពួក(២) អិស្សរៈ
តាមពិតពុំមានសោះ ប៉ុន្ដែបារាំងដែល
វារកតែអោកាសធ្វើបាបខ្មែរ ក៏ចេះតែចោទយ៉ាងហ្នឹងទៅ។
២ = ដឹងរឿងនេះដោយលោក ណុប ឆុំ
តំនាងរាស្រ្ដសព្វថ្ងៃ កាលនោះលោកជាគ្រូបង្រៀននៅខេត្ដសៀមរាប។