ខ្យល់ផាត់ត្រជាក់ស្រឺត នាំទាំងក្លិនគន្ធា
បុប្ផានៃមហាអុទ្យានសាធារណនៃក្រុងបាងកក ។
- គី គី ! គី គី! រត់មកវិញ ! អែងទៅណា?
ជាសំលេងនារីមួយរូបទន់ខ្ចីល្ហក់
កំពុងប្រដេញចាប់ប្រលៅឆ្កែដែលរបូតពីហត្ថរបស់នាងដោយចៃដន្យ ។ សុនខ
តឿបោលប្រាយតាមបន្ដោយផ្លូវក្រហមនៃអុទ្យានកាត់មុខកៅអីថ្មជាជួរ
ដែលមានអ្នកអង្គុយលំហែរប្រាណខ្លះៗហើយ
អច្ឆរិយា កំពុងលង់អារម្មណ៍ ក្នុងផែនការណ៍នៃកំនប់ភុជង្គនាគ
ក្នុងឈូងសមុទ្រសៀម... ភ្ញាក់ព្រើត នឹងវាចាទន់ល្អូក
នៃនារី ៖
- គី គី មកវិញ!
ដៃដែលធ្លាប់តែមានប្រតិកម្មជានិច្ច អច្ឆរិយាចាប់ប្រលៅឆ្កែតឿនោះជាប់។
អ្នកងើបមើលនារីម្ចាស់សុនខដែលកំពុង
រត់។ ជានារីស្ថិតក្នុងវ័យ ១៨រឺ១៩និទាឃរដូវ។ នេត្រាខ្មៅ ច្រមុះខ្ពស់
បបូរមាត់ល្មោភ សុដននាងពើងហើយលាតបន្តិ
ចៗផង តាមចង្វាក់នៃនារីដែលរត់នេះ មាឌតូចច្រលឹង ត្រគាកនៅមូល
ក្រសែនេត្រាអិន្ទ្រីនៃអច្ឆរិយា ហាក់មើល
ដល់ទៅក្នុងអែណោះ ជានារីនៅបរិសុទ្ធច័ន្ទទឹកឃ្មុំនៅឡើយ ។ នាងពាក់អាវខ្មៅ
កអាវសំរួចជារាងត្រីកោណបញ្ចេញ
គល់សុដនសល្អល្អះអិតហ្មង ខោអ្នកគង្វាលគោអាមេរិកាំងយ៉ាងតឹង
បញ្ចេញផ្ការីកក្រពុំ, ស្បែកជើងសកែងចោត។
មីស្រីម៉ូដហ្នឹងមួយជាតិអច្ឆរិយាហើយ ចូលចចិត្តណាស់ ។
នាងមកដល់ដកដង្ហើមដោយហត់ រួចញញឹមយ៉ាងក្រអូ
ចអោយផ្លែផ្កាចំកន្ដាលភក្ត្រា អច្ឆរិយា ៗបញ្ចេញសម្ផស្សបុរសផុតលោកិយ៍ ហើយរលាស់សំដីជាភាសាសៀមថា ៖
- អ្នកនាងត្រូវការ ?
- យកឆ្កែរបស់ខ្ញុំទៅវិញ!
- ឆ្កែរបស់អ្នកណា?
- វានៅនឹងដៃអ្នកនោះ !
នាងងើបផាំងសំលឹងមុខអច្ឆរិយាជាថ្មី
មែនអច្ឆរិយាមានរូបឆោមសោភានរលក្ខណ៍ផុតផែនដី ចិញ្ចើមក្រាស់ភ្នែក
ខ្មៅដូចនិលរត្នន៍ សក់រលកធម្មជាតិ ស្មាទូលាយ ចង្កេះឆ្មារ
សិរីរ:កាយនេះពិតជាមានភាពទន់ភ្លន់បីដូចសីហ។ ប៉ុន្តែ
ផ្ទុយពីគំនិតសរសើរ សំដីនារីទ្រគោះដូចរន្ទះបាញ់កន្ដាលខែចែត្រ ៖
នែ៎សូមខ្លួនប្រយ័ត្នសំដីបន្ដិចណា៎! នារីដូចយ៉ាងរូបខ្ញុំ
មិនមែននារីដែលលោកចង់រលាស់អន្ដាតយ៉ាងណាក៏បាននោះ
ទេ!
ខ្ញុំនេះបុត្រីទោលនៃអែកអុត្តមប្រកិតពិផាតរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិថៃ។
ហ៊ីស ហ៊ីសស្រីនេះចេះកំប្លែងអោយបានសើចណាស់ ។
អូវធ្វើត្រឹមតែរដ្ឋមន្ត្រី ដើរពាក់ផ្លាកអួតក្អេងក្អាងដូចក្អាត់
ចូលក្អម ។
- មិនធ្វើអោយខ្ញុំព្រឺរោមក្លៀកទេអ្នកនាង! ខ្ញុំសូមជំរាបថា
ប្រសិនបើអ្នកនាងជាបុរសវិញ ខ្ញុំនឹងធ្វើអោយពាក្យប្រ
មាថទាំងអំបាលមាណនេះចូលក្នុងពោះអ្នកនាងវិញ តែជាអកុសលដ៏សែនថ្លៃថ្លា
អ្នកនាងជានារីដ៏មានសម្ផស្សកាយ
ដូចព្រះនាងកាមទេព រឺ ដូចជាទេពធីតាក្នុងព្រៃនិទ្រា រឺដូចជានាងអមរា
។
- អោ ! អ្ហា៎ ... នាងអុទាន ។
គំនិតប្រតិកម្មនៃអច្ឆរិយាយល់ច្បាស់ថាពាក្យអមរានេះហើយ ដែលធ្វើអោយនាងភ្ញាក់។ នាងឈ្មោះអមរាទេដឹង។
នរណាអាចដឹងបានហ្ន៎? មែន
ការស្មាននៃអច្ឆរិយាគឺជាធ្នូអាថ៌កំបាំងមួយដែលបាញ់មិនចេះខុសសោះ ។
កញ្ញានេះជាក
ញ្ញាតឹងដូច្នេះ អច្ឆរិយាត្រូវចេះលេងស្នៀតតឹងដែរ បើមិនដូច្នេះទេ
ពិតជាផេះកន្ដាលជើងក្រាន្តហើយ សុនខតឿក
ញ្រ្ជោលឡើងលើខោដ៏ប្រនិតអច្ឆរិយា ៗអង្អែលក្បាលវា ដាក់គ្រាប់ស្ករ shewing gum មួយគ្រាប់ទៅក្នុងមាត់វា
ហើយរលាស់វាចាទន់ផ្អែមពិរោះទៅកាន់ម្ចាស់ស្រីសោភាថា :
- អ្នកនាងដ៏សោភា អូវពុកអ្នកនាងជាអ្វី? អ្នកនាងជាអ្វី?
ខ្ញុំជាអ្វី? យើងទាំងអស់គ្នាជា “មនុស្ស” ស៊ីផឹក, ជុះ, រស់,
ស្លាប់ មនុស្សលោកគឺកំទេចធូលី កើតពីធូលីហើយ ស្លាប់ទៅវិញក៏ក្នុងធូលីដែរ
ស្ដេចមហាចក្រណាមួយដែល មិន
សុគត ? ណ្ហើយ យើងនិយាយគ្នាជាមិត្តភាពវិញ ជាការប្រសើរ!
កុំយកគោរម្យងារអូវពុកជារដ្ឋមន្ត្រីមកអួតលាយលំ
ក្នុងរឿងរបស់យើងអោយសោះ!
នារីនៅស្ងៀមហាក់ដូចជា ប្រែមុខស្រពោនមួយរំពេច។ អច្ឆរិយាយល់ថានាងខឹង តែនាងមិនជាស្អប់ អច្ឆរិយាប៉ុន្មា
នទេ កាលណាបុរសម្នាក់ចេះនិយាយឆ្ងាញ់យ៉ាងនេះ ! បវរកញ្ញាសៀមអោនពសុនខតឿ ។
ភ្នែកប្រតិកម្ម អច្ឆរិយាសំ
លឹងមើលសុដនដ៏ណែនក្បំ របស់នាង មើលរហូតដល់ឃើញព្រះចន្ទពីរវង់ពណ៌កូលាប
ដែលរះក្រលង់នៅចុងថនាថ
នាងទាំងគូរ នាងអិតពាក់អាវទ្រនាប់ឡើយ
ដោយអាងថា ដោះរបស់នាងល្អចាំបាច់ពាក់អាគ្រឿងបញ្ជោរធ្វើអ្វី អច្ឆរិយា
ជញ្ជក់មាត់សរសើរ នាងនឹកឃើញទាន់យកដៃមួយខ្ទប់ទ្រូង ដ៏សែនសំរើបរបស់នាង។
- អះ ! រួចនាងមុខក្រហមដូចផ្កាក្ងោកដោយអៀន ។
នាងពសុនខតឿ ហើយដើរទៅដោយបង្ហាញដំនើររាជសីហ៍របស់នាងទន់ល្វតល្វៃ ។
ចំងាយប្រមាណប្រាំម៉ែត្រ អច្ឆ
រិយា ហៅនាងថា :
- អមរាអូន!
នារីងាកផាំងមកក្រោយដោយភ្ញាក់។ មែន អច្ឆរិយាស្មានថានារីឈ្មោះអមរា ។ ឈ្មោះនាងដូច្នេះមែន ។
គី គី ! គី គី ! មកណេះ ! អច្ឆរិយាហៅឈ្មោះ ឆ្កែតឿ ។
គី គី ពៅពន្លក រើបំរាស់ចេញពីដៃកញ្ញាដែលអោបត្រកងវានៅអែទ្រូង ។
រួចវាហក់បោលសំដៅអច្ឆរិយា ហើយ
ឡើងទៅអង្គុយលើភ្លៅកំលោះរូបឆោមនេះ ។
នារីវិលមកវិញ ឈរក្បែរអច្ឆរិយា ភក្ត្រាសែនសៅហ្មង
លូកហត្ថាទាំងពីរទៅចាប់ឆ្កែតឿ ប៉ុន្តែអច្ឆរិយា ដែល
មានដៃប្រតិកម្មប្រចាំជានិច្ច ចាប់ដៃនាងទាំងសងខាងជាប់
ហើយសំលឹងភក្ត្រារួចទំលាក់ចក្ខុសម្ផស្សចំសុដនទាំងគូ
ដែលនៅថ្មីសន្លាងពិត ។
- នែ៎ ប្រយ័ត្នខ្ញុំស្រែកណា៎ ! តិចស៊ីបាយក្រហម!
- ប្រសិនបើបានថើបថ្ពាល់អ្នកនាងមួយខ្សឹតហើយ ខ្ញុំហ៊ានដើរតំរង់ចូរគុកដោយអិតប្រកែក... ព្រោះខ្ញុំបានសំ
រេចសមតាមបំនងនៃចិន្ដាខ្ញុំហើយ ...
- ចិន្ដាអ្នកអែងក៏ព្រហើនម្ល៉េះ?
- មិនព្រហើនអិតន័យទេ, ខ្ញុំព្រហើនមិនខ្លាចស្លាប់ តែចំពោះនារីណាដែលមានសោភណ្ឌភាពជាកំពូលយ៉ាងដូច
អ្នកនាងនេះ !
អច្ឆរិយា អោនបញ្ចង់ច្រមុះថើបខ្នងដៃនាង មនុស្សពីចំងាយមើលមកពិតជាស្មានថា អច្ឆរិយាថើបឆ្កែតឿសោះ ។
អច្ឆរិយា ហាក់ដឹងថាលោហិតនាងកញ្ជ្រោលក្នុងសរសៃខៀវផ្ទៃមេឃ
ដែលចេញជាលំអរលើខ្នងដៃនាង។ ស្រីក្រមុំ
ដែលកំពុងខឹង ហើយត្រូវគេថើប អ្នកដែលថើបតាមធម្មតាភាគច្រើនៗទទួលកំភ្លៀង។
ប៉ុន្តែ អច្ឆរិយាបានរៀនចិត្ត
សាស្ត្រយ៉ាងក្រាស់ក្រែលដែរ ទប់ដៃនាងអោយជាប់សិន
អ្នកក្រវែងខ្សែចក្ខុទៅត្រង់អោរានាង... រលកសាច់សុដន
រលីងរលើប សល្អបីដូចគុជសា ។
- អង្គុយសិន, អ្នកនាង ! ហ្ន៎គេដើរមកហើយ
យើងខ្មាស់គេទាំងអស់គ្នាអិលូវ !
អច្ឆរិយាទាញដៃនាងអោយអង្គុយនៅលើកៅអីថ្មទន្ទឹមអ្នក ហើយលែងដៃម្ខាងសិន
រួចម្ខាងទៀត ។ ក្លិននាងនៅប្រ
ហើរ ថ្វីត្បិតតែនាងបែកញើស។ អច្ឆរិយាសង្កត់ក្រសែនេត្រាចំក្លៀកនាង ដែលចំហមានរោមឆ្មារៗ ពណ៌ស្លាបជ្រឹង
វែងៗ លៀនចេញមកក្រៅក្លៀក។ អច្ឆរិយាចូលចិត្តតែអារោមក្លៀកវែងអ៊ីចឹង ។
តាំងពីដើមរៀងមក ។
- អមរាអូន មានតែទេពអប្សរចុះពីឋានសួគ៌ទើបផ្ទឹម នឹងសោភណ្ឌភាពអូនបាន !
មែន , ស្រីៗ ទាំងអស់លើផែនដីដ៏ខ្មៅក្រខ្វក់ បើមានគេសរសើរសំរស់នាង ដោយសំដីមាសដូចអច្ឆរិយានេះ នាងមិន
សូវខឹងទេ កញ្ញាអមរា ញញឹមយ៉ាងក្រអូបមួយដាក់អច្ឆរិយា។ ហ៊ីស ! ហ៊ីស !
នេះជាកាំជន្ដើរទីមួយដែលដែលអាច
នាំអ្នកទៅដល់ឋានត្រៃត្រឹង្សបាន ។
- ម៉េចក៏បងស្គាល់ឈ្មោះអូន ?
បើនាងប្រើពាក្យ “បង” និង “អូន” ទៅហើយបុរសដូចអច្ឆរិយា
មិនសូវរង់ចាំអោយខាតពេលយូរទេ។ អ្នកយកដៃ
ភ្លើយចង្កានាង ហើយសំលឹងភត្រ្តាសោភានរលក្ខណ៍ដោយក្រសែនេត្រាអិន្ទ្រី...។
- បងបានឃើញដូចរូបថតអូនមួយ ដែលគេដាក់តាំងនៅអែក្នុងហាងថតរូប
“ពិចិត្រនារី” នៅវិថីសូវីសាក់ ។ បង
តែងទៅឈរមើលរូបថតនោះយ៉ាងយូររាល់ៗ តែថ្ងៃ ហើយនឹកស្រមៃថា មានតែនាង “អមរា”ទេ ដែលអាចផ្ទឹមនឹង
រូបពិចិត្រនេះបាន។ ខ្ញុំដាក់នាមមួយអោយរូបថតដែលខ្ញុំលួចស្រលាញ់នោះថា“អមរា”... ហើយព្រះពុទ្ធលោកប្រទាន
វាសនាអោយជួប “អមរា” មែនទែនតែម្ដងនៅទីនេះ ។
មែន
អច្ឆរិយា បានឃើញរូចថតនាងដាក់តាំងនៅអែហាងថតរូប “ពិចិត្រនារី”
ម្សិលមិញនោះមែន តែអច្ឆរិយាមិន
មែនរំលឹករូបថតនោះ ដូចអ្នកធ្វើសុន្ទរកថាអំបាញ់មិញឡើយ ។
មិត្តអ្នកអានស្គាល់អច្ឆរិយាស្រាប់ហើយ មិនចេះ
ស្រលាញ់រូបថតទេ គឺស្រលាញ់តែអាមែនទែន... មែន តើកញ្ញាអមរា
មិនជឿថាបុរសនេះលួចស្រលាញ់នាងអែ
ណាបាន? បុរសនោះបានស្គាល់ឈ្មោះនាងមិនបាច់ប្រាប់ ដឹងកន្លែងតាំងរូបថតនាងមិនបាច់ចង្អុល!។
ព្រះរជនីករ អន្ដែតចេញពីជើងមេឃ...
លំអងរាត្រីរុះរោយលើរាជធានីបាងកក... កញ្ញាអមរា អង្គុយស្ងៀមអោ
នភក្ត្រាជ្រប់ ដួងហរិទ័យរលេះរលួយមិនដឹងគិតយ៉ាងណា។
អាឆ្កែតឿចង្រៃអង្គុយលើភ្លៅបុរសធ្វើជើយដូចជាស្គាល់
អច្ឆរិយាដប់ឆ្នាំហើយដូច្នោះ។ នារីព្រហ្មចារីងើបមុខឡើង ហើយប្រទះប្រទល់នឹងនេត្រាខ្មៅដូចនិលរតន៍នៃ អច្ឆរិយា
ដែលសំលឹងសិរីរកាយនាងអិតព្រេចសោះ ។
- បងឈ្មោះ
- ច្រានិដ្ឋា ! អច្ឆរិយា ឆ្លើយតាមឈ្មោះក្នុងអត្តសញ្ញាណប័ត្រសៀមដែលអ្នកកាន់ ។
កញ្ញាអមរាញញឹមយ៉ាងឆ្ងាញ់មួយ។ អច្ឆរិយាភ្ញាក់ខ្លួនព្រើត នឹកស្ដាយមិនគួរទៅប្រគល់ឈ្មោះតាមអត្តសញ្ញាណ
ប័ត្រដែលអូវពុកនាងគឺអែអុត្តមប្រកិតពិផាតចុះហត្ថលេខាសោះ។ ស្អីក៏ដោយ ស្ត្រីក្រមុំព្រហ្មចារី មិនមែនទៅប្រាប់
ឈ្មោះ សហាយនាងអោយអូវពុកដឹងទេ ព្រោះអច្ឆរិយាមិនដែលអោយខាតពេល ធ្វើកូនប្រសារបំរើអូវពុកក្មេក
អិតផលដូចបូរាណនោះឡើយ។ ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយ ស៊ីកន្ទុយ ។
អច្ឆរិយាមិនជាបុរសដែលតែងតែពោល
ថា“បងរង់ចាំអូន រឺ អូនរង់ចាំបង” ទេ។ អាប្រុសឆ្កួត មីស្រីភ្លើ។
ចាំចុះចាំឡើង រាប់ឆ្នាំស្រាប់តែស្រីរៀបការចោលខាន
លិទ្ធ ។ អច្ឆរិយាចាត់ការតែ ២៤ម៉ោងទេ អោយចប់ចុងចប់ដើមស្រេច។ កំលោះមើលរូបពិចិត្រនារីជាថ្មី ដោយដួង
ចៃស្រើបស្រាល។ អូវហងរកចាប់អញ ៗវ័ធកូនក្រមុំអាទំពែកអែងអោយបានមុនសិន។
សឹមគិតគ្នាជាក្រោយ។យើង
នៅមានស៊ីសងគ្នាទៀត ។
- អមរាអូន បងហាក់មានចំនង់មួយឆេះឆួលដែលដុតទ្រូងបង ។ បងចង់...
- ចង់ស្អី?
- ចង់... ចង់អោបអូនរាំណាស់!
អមរានៅស្ងៀម កេះក្រចកដៃ
អច្ឆរិយាភ្លើយចង្កានាងជាថ្មី ។ នេត្រាអមរាមានទឹកដមគួរអោយស្រៀវស្រាញឆ្អឹងខ្នង ។ វាសនាល្អដែរ ហេតុតែទេ
វតាតំរូវអោយបានជាគូក្នុងរយ ២៤ម៉ោង កៅអីថ្មនៃគូស្នេហានេះ
ស្ថិតនៅក្រោមដើមឈើមួយធំ ម្លប់ងងឹតជាងគេ
អច្ឆរិយាយកដៃទាញចង្កេះនាងមកជិត
ដៃស្ដាំសង្កត់ខ្នងខាងផ្ទប់សុដនមកនឹងទ្រូងអ្នក ដៃឆ្វេងទ្រក្បាលនាង រួចមា
ត់ និងបបូរមាត់ជញ្ជក់គ្នា ។ អច្ឆរិយាយល់ថានាងនៅល្ងង់ណាស់
ព្រោះជាអាហារមាត់ជំពើបថ្មីមិនឆ្លាតដូចខ្មោចដុកទ័រ
ញីកូនណារី និង ខ្មោចកញ្ញាសាវ៉ូរីហាម៉ានោះឡើយ ។ អមរាហាក់អន្ដែតដល់ស្ថានព្រះច័ន្ទ ។ នាងទៅដល់ឋាននេះ
មុនសម្ភារវិទ្យាសាស្ត្រអាមេរិកាំង និង សូវៀតទៅទៀត ។ អច្ឆរិយាអង្អែលទ្រូងដ៏តឹងណែនរបស់នាងតាមហត្ថកោ
សល្យដ៏ធ្លាប់មានការពិសោធន៍អស្ចារ្យ។ អមរាទន់ល្លៀកដូចត្រូវមន្តសន្ដំ ។
អច្ឆរិយាផ្លុំត្រចៀកនាង ។ នាងបើកភ្នែក
វិញហើយ ដកដង្ហើមយ៉ាងវែង ។ អារឿងដកដង្ហើមធុនហ្នឹង អច្ឆរិយាស្គាល់ច្បាស់ណាស់ ។
- តើអូនអាចដើរលេងយប់នេះបានទេ? ទៅជាមួយបង?
យើងទៅកំសាន្តរង្គសាលណា៎ អមរាមាសបង ?
- ចា៎ះបង... អមរានឹងលូនតាមដានជើងបងរហូតដល់ចុងផែនដីនេះ...
- បងនៅសណ្ឋាគារ “អេវ៉ាវ៉ាន់” វិថីរាជដំរី ជាន់ទី៣ បន្ទប់លេខ
៣៥៥... បងរង់ចាំអូនម៉ោង៩ ណា៎អមរា
- ចា៎ះ បងច្រានិដ្ឋា!
អច្ឆរិយាញែកសក់នាង ហើយថើបកញ្ជឹងកសស្គុះដូចផ្កាម្លិះ។ អច្ឆរិយាស្លៀកពាក់យ៉ាងសែនប្រនិតឆើតឆាយស្រស់
សំលៀកបំពាក់សាកលដ៏សែនមានតំលៃសុគន្ធវារីអស់ផុតថ្លៃ។ វិកូសាដ៏សោភា
ញ៉ាំងអោយខ្លួនអ្នកក្លាយទៅជា “អាទិ
ទេពនៃលំអបុរស”....។ ម៉ោង៩ខ្វះប្រាំនាទី... ចំពោះនារីទូទៅខ្លះ
អច្ឆរិយាតែងចុះទៅឈរលបចាំមើលក្រោមរុក្ខជា
តិណាមួយក្រែងនារីមកដោយនាំបក្សសម្ព័ន្ធមកចាំប្រហារអ្នក អ្នកអាច
នឹង ដឹងខ្លួនបានជាមុន។ ស្រីស្រុកសៀមចេះ
ក្បួនច្រើនណាស់ ។ នណាទុកចិត្តអស់ពីពោះ ននោះត្រូវជាប់ក្បាលអាយុខ្លី។
តែចំពោះកញ្ញាអមរា អច្ឆរិយាស្គាល់
ចិត្តសាស្ត្រក្រមុំច្បាស់ណាស់ ថ្វីត្បិតតែនាងជាបុត្រីទោលនៃអែកអុត្តមប្រកិតពិផាត សត្រូវលេខ១ក្នុងបេសកកម្ម
របស់អ្នកក្ដី ។ មិនមែនអិតផលទេ កាលណាអ្នកបាននៅក្នុងកន្ដាប់ដៃអ្នក
នូវវត្ថុអ្វីមួយដែលទាក់ក្នុងមជ្ឈមណ្ឌល
បច្ចាមិត្រ អមរាមិនមែនជាបុត្រីត្រួយបន្ដូលចិត្តនៃអែកអុត្តមប្រកិតពិផាតទេរឺ? អច្ឆរិយាយល់ច្បាស់ថា ចាប់តាំង
ពីការក្បត់នៃខ្មោចអធិការពិសិទ្ធ អែកអុត្តមប្រកិតពិផាតលែងទុកចិត្តបេសកកម្មកំនប់មាស ១០០០គីលូក្រាមនេះ
លើនណាក្រៅពីខ្លួនអែងហើយ បើដូចអមរានេះ
បើទោះបីនាងអិតដឹងដល់ក្នុងរឿងកំនប់មាសនេះ ក៏ជាស្ពានមួយ
សំរាប់ចំលងអ្នកទៅដល់ត្រើយ សមុទ្រសង្កាត់ដែរ។ ហើយប្រសិនបើរូបនាងអមរានេះ ពុំបានជាផលអ្វីក្នុងរឿង “កំ
នប់ភុជង្គនាគ” នេះទេ អច្ឆរិយាបានកញ្ញាម្នាក់អោបទាំងក្លិនឈ្ងុយប្រហើរ...
តើអ្នកខាតអ្វីខ្លះ?
លឺសូរគេគោះទ្វារ ប៉ុក!ប៉ុក!ប៉ុក!
ម៉ោង៩គត់ ។ យីទៀងល្អណាស់ ។ អ្នកក៏មួលគន្លឹះសោ ទ្វារបើកខ្វាក ...
មិនមែនកញ្ញាអមរាទេ គឺជាភ្នាក់ងារតំរួត
ម្នាក់ អច្ឆរិយាលូកហោប៉ៅប្រាថ្នាយកកាំភ្លើងស្វយប្រវត្តិ
តែផ្ទុកទៅវិញភ្នាក់ងារលំទោនកាយគោរពអច្ឆរិយា ៖
- អ្នកនាងអមរារង់ចាំលោកនៅក្នុងរថយន្តអែក្រោមទានប្រោស ។
- សែហ្វ អែងជំរាបនាងថា ខ្ញុំមានវត្ថុសំខាន់ នឹងបង្ហាញនាងមើល
អោយនាងឡើងមកជាការខានពុំបាន ខ្ញុំរង់ចាំ ។
ភ្នាក់ងារចុះទៅ ក្រោយពីការបន្ទន់កាយគោរពអច្ឆរិយាយ៉ាងជ្រាលជ្រៅ ។
មែនកាលបើគេគោរពម្ចាស់ស្រីខ្លួនយ៉ាង
ណាគេត្រូវគោរពសង្សារដែលជាម្ចាស់ប្រុស ក្នុងអនាគតកាលយ៉ាងនោះដែរ។
អច្ឆរិយាប្រើគំនិតអោយគិតយ៉ាងរហ័
ស អន្ទាក់ទេដឹង? អមរាអាចធ្វើការជាមួយបិតានាង
គឺអែកអុត្តមប្រកិតពិផាតទេដឹង។ ហៅអោយអ្នកចុះទៅរួចចូល
អន្ទាក់សត្រូវដូចជាគេបោលចូលក្នុងមាត់ឆ្កែចចកដូច្នោះ។
អ្នករត់ទៅអែបង្អួចដែលអាចមើលទៅអែថ្នល់ឃើញ។
ភ្នាក់ងារអំបាញ់មិញចុះទៅដល់ជិតនាងអមរា ដោះមួកលំអោនកាយគោរព
ហើយនិយាយប្រាប់ពីរបីម៉ាត់ព្រមទាំង
ចង្អុលឡើងមកលើសណ្ឋាគារផង ។
អ្នកឃើញអមរាដើរសំដៅមកទ្វារសណ្ឋាគារ ។
អ្នកយល់ថាអមរានៅអៀនមិនឡើងសណ្ឋាគារតាមនិស្ស័យនាងជា
នារីក្រមុំ។ ស្រីព្រហ្មចារីដំបូងតែអីចឹង...តែបើបានស្គាល់ស្នេហាហើយ ចាំមើលនាង... នាងនឹងឡើងសណ្ឋាគារដូច ចូ
លក្នុងហាងសំពត់អ៊ីចឹង ...
លឺសូរគេគោះទ្វារអច្ឆរិយាអិតសង្ស័យឡើយ ។ ទ្វាររបើក
កេសាដ៏សោភាឈ្ងុយឈ្ងប់អើតចូលមកបន្ទាប់មកទៀ
តសុដនដ៏សែនមុតរបស់នាង រួចត្រគាកដ៏មូលខ្លំនៃនារី... ទ្វារក៏បិទជាប់ទៅវិញ ។
នៅក្រោមពន្លឺអគ្គិសនី អមរាមានរូ
បឆោមនរលក្ខណ៍ផុតនារីលើផែនដីនេះ ។ អាវស៊ីជម្ពូវៀលកយ៉ាងជ្រៅ រលកភ្នំសុដនរលីងនៅក្រពុំ សំពត់ពណ៌ស្វា
យរំលេចគ្រាប់មុក្តាចាំងព្រិចៗ ស្បែកជើងកែងចោតខ្មៅចាំងរលោង នៅអែលើកេសី
គួចចងខ្លីបញ្ចេញកញ្ជឹងក ងរ
ខ្ទើតដូចហង្សាប្រជែងនឹងកំភួនជើងល្អល្អះសែនសមភិរម្យ...
អច្ឆរិយា
បន្ទន់ខ្លួនបន្តិចទ្រហត្ថស្ដាំនាងមកជម្ពិត នឹងនាសាអ្នកយ៉ាងយូរ ។
កញ្ញាអោនមុខចុះ មុខដែលក្រហមជាងអាវរបស់នាងទៅទៀត។ នាងលួចក្រលេកមើលបន្ទប់អច្ឆរិយា... បន្ទាប់
លេខ១ ម៉ាស៊ីនត្រជាក់។
នៅចំពោះមុខនាងអមរា និង ក្នុងដួងហរិទ័យថា បុរសដែលនាងស្នេហានេះ ជាកំពូលបុរសដែលក្រុងបាងកកពុំដែល
ជួបប្រទះសោះ ទាំងរូបឆោមដូចពេជ្រ សំដីដូចមាស ។
- អូនឡើងមកហ្នឹង រឹងខ្លួនស្លាប់ហើយ. បើកុំតែបងអែង
កុំអីអូនមិនខ្ចីមកទេ.. បងអែងថាមានអ្វីអោយអូនមើល។
អច្ឆរិយាទាញរាងកាយនាងដ៏បវរនេះមកអោបផ្អិប នឹងទ្រូងអ្នក។
បបូរមាត់ក៏ប្រត្តិបត្តិការមិនអោយខាតពេល...
មែនអច្ឆរិយាហាក់ដឹងថា អមរាអោបអ្នកយ៉ាងតឹង... តឹងឡើង ៗ អច្ឆរិយាបីត្រកងរាងកាយនេះសំដៅគ្រែ អ្នក
ពន្លត់ចង្កៀងធំ ទុកតែពន្លឺស្រទន់លើតុក្បាលគ្រែប៉ុណ្ណោះ ។
បន្តិចក្រោយមក... អច្ឆរិយា លឺសូរសំលេងរោទ៏រហ៊ឹមនៃកញ្ញា អមរា។
នៅអែជញ្ជាំង នាឡិកាប៉ោលយោល តិក តុកៗ ធ្វើព្រងើយ...
មើលទំនង... គូស្នេហ៍ទាំងពីរនេះខ្ជិលទៅរាំណាស់
រាំមិនឆ្ងាញ់ដល់អាម៉្យាងនោះទេ ។ |