|
ព្រះទិនបតីសើចពព្រាយពីជើងមេឃភ្លឺចិញ្ចាច.... មហាសាគរញញឹមទទួលពរជ័យ...
រលកខ្ជោលៗ តាមជំនោរ
ដែលធ្វើអោយទង់ជ័យខ្មែរបក់រីករាយនៅអែដងក្ដោង។ ក្ងានសួគ៌ារត់ដូចហោះលើពិភពគង្គាល្ហល្ហាចធំជាងដីបីដង ។
អច្ឆរិយា ពាក់វែនតាខ្មៅច្រៀងបទបុប្ផាវៀងច័ន្ទ
ដែលជាព្រះរាជនិពន្ធនៃសំដេចព្រះនរោត្តម សីហនុ។ អ្នកកាច់ចង្កូត
នាវានៅចន្លោះទេពអប្សរពីររូបដែលស្លៀកតាមនារីមាត់សមុទ្រ គឺអាវម៉ៃយូ ,...
ស្មារលោងគល់សុដនរលីង ភ្លៅរ
លើប ...
ប៉ៃអាខ្មោចឆៅអ្ហើយ! ប្រសិនបើចេញផុតពីដែនទឹកសៀមអិលូវនេះ អច្ឆរិយាមិនបន្ដោយអោយនាងម៉ែ ទាំងកូន
អួតដាក់សុវណ្ណហុងជិះហង្សមាសយ៉ាងនេះយូរបានម្ល៉េះទេ!
បង អច្ឆរិយា ... បងជាកំពូលបុរសអែកដែលកម្ររកបាន ... បងនិយាយថាអោយអមរា វិលទៅបាងកកវិញ រឺ
ក្នុង ៤៨ម៉ោងក្រោយនេះ ? នាងអមរាសួរ អច្ឆរិយា ។
- បង អច្ឆរិយា, លោកជំទាវមីសែលម៉ារីណានិយាយជាភាសាបារាំង
បងអែងបញ្ជូនអូនទៅអោយរៀបការជាមួយ
អាកញ្ចាស់ទំពែកប្រកិតពិផាតមែនរឺ ហើយបងអែងនិងរៀបការជាមួយអមរា មែនទេ ?
កញ្ញាអមរាដ៏សោភាបែរមើលមុខមាតាក្រៅខោ ហើយនាងរលាស់សំដីជាភាសាអង់គ្លេសដាក់អច្ឆរិយា ថា ៖
- ទោះបីទេវតាចុះមកមួយពិភពមេឃទាំងមូល លុតជង្គង់អង្វរអមរាអោយឃ្លាតចិន្តាចេញពីបងអច្ឆរិយានោះក៏
ពិតជាអិតបានផលទេ ... អូនទៅតាមបងរហូតដល់ជើងមេឃ ។
ជាភាសាបារាំងសែសដដែល
លោកជំទាវមីសែល ម៉ារីណាវ័ធសំដីខ្តតៗថា ៖
- ក្រែងតែផែនដីនេះប្រេះជាពីរទើប ម៉ារីណាសុខចិត្តឃ្លាតឆ្ងាយពីទ្រូងបងអច្ឆរិយា
...។
ហង្សាសមុទ្រឃ្លាតចេញពីដែនទឹកអន្តរជាតិ
រួចបំបែរក្បាលចូលក្នុងដែលទឹកនៃប្រទេកម្ពុជា ។
ប៉ៃអាគេដោតគូថ ... លលកញីពីរសង្រ្គឹតភ្នែកដាក់គ្នា ដើម្បីដន្ដើមលលកឈ្មោលតែមួយ
... អា៎! ប្រសិនបើ
អ្នកនិពន្ធខ្ញុំនៅលើនាវានេះដែរប្រហែលបញ្ហានេះដោះស្រាយបានយ៉ាងងាយ ។
ហើយនារីដែលខ្ញុំត្របាក់ដូចត្រីឆ្ដោ
នោះ គឺលោកជំទាវមីសែល ម៉ារីណា ... មុនគេទាំងអស់ !
ខ្ញុំចូលចិត្តតែស្រីផិតប្ដី!
អច្ឆរិយា សើចខ្លាំងៗ ហើយនិយាយជាភាសាខ្មែរច្បាស់ៗ ថា ៖
- បងនឹងរៀបការអូនទាំងពីរយកធ្វើប្រពន្ធដើមពេញច្បាប់ទាំងអស់!
អោយមានគត៌ស្នើគ្នាអោយប្រសូតបុត្រស្មើ
គ្នាអោយយំស្មើគ្នា អោយសើចស្មើគ្នា អោយស្លាប់ស្មើគ្នា ...
រួចអច្ឆរិយាក៏ប្រែជាសំដីនេះជាភាសាសៀមវិញ ។
នារីទាំងពីរញញឹមខ្ជិបដាក់គ្នាមុខក្រហម ។ អិន្ទ្រីសមុទ្រជ្រែក
ជលសា ចូលជ្រៅណាស់ទៅហើយក្នុងដែនទឹកកម្ពុជា ។ ហានិភ័យពុំអាចកើតមានឡើយ ។
- បងឃ្លានណាស់មានអ្វីញ៉ាំទេអូនម៉ារីណា ? យើងដល់ដែនទឹកខ្មែរហើយ!
អច្ឆរិយាពន្លត់ម៉ាស៊ីននាវា ។
ចុះពុះចង្កូតរវៃយុថ្កាចុះក្នុងឈូងសមុទ្រខ្មែរដើម្បីសំរាក
ដោយយល់ច្បាស់សប្បដិ
ភ័យពិតជាអិតកំនើតនៅទីនេះ។ ទឹកចិត្តអច្ឆរិយាជាទឹកចិត្តប្រតិកម្ម។
អ្នកដើរសំដៅធុងដាក់កំនប់មាស។ ធុងនេះមាន
ដុះស្លែជិតនឹងជាប់ដោយអន្ដាតសោ។ អច្ឆរិយាយកត្រែកាំភ្លើងការ៉ាប៊ីនបញ្ចូលក្នុងប្រហោងសោ ហើយគាស់កៃផូង។
សោរបើក។ អច្ឆរិយា បើកគម្របដែកដ៏ធ្ងន់នេះចំពោះមុខនារីខ្ចីទាំងពីររូប ។
ចំលែក ផ្ទុយពីធុងដែកដែលមានភាព
គួរអោយខ្ពើមរអើម នៅខាងក្នុងមាសកំនាត់ដ៏មានទម្ងន់ ២៥គ.ក្រមួយដុំៗ
ភ្លឺចាំងចែងប្រនាំងរស្មីព្រះសុរិយា...
- មាស! មាស! អោបងអច្ឆរិយាមាសច្រើនម្ល៉េះបង មាស! មាស!
នេះជាអុទានស័ព្ទដ៏ដង្ហក់នៃលោកជំទាវក្រៅបញ្ជីម៉ារីណា។
ផ្ទុយទៅវិញកញ្ញាអមរា មើលលោហធាតុដ៏ថ្លៃថ្លានេះ
អិតរំភើបចិត្តបន្តិចសោះ ។
នាងមីសែល ម៉ារីណា មើលមាសរួចលួចមើលមុខអច្ឆរិយា ។
អកុសលគាប់ជួនពេលនោះ អមរាអោនចុះលើកមាសនេះ ចំហរគល់សុដនដ៏សែនសោភានាងអោយលិចធ្លោចេញ
មក អច្ឆរិយាសំលឹងមើលរហូតដល់អែក្នុងអាវ។ បន្ទាប់មកកំលោះក្រមុំសំលក់គ្នា ។
ម៉ារីណាមើលអ្នកទាំងពីរដោយកន្តើយ
តែក្នុងខ្លួននាងធ្វើការដ៏ខ្លាំងក្លា។ តើនាងគិតឃើញយ៉ាងណា ?
ម៉ារីណា បើស្រលាញ់នរណាម្នាក់ គឺស្រលាញ់ស្វិតស្វាញណាស់។
ស្វិតជាងនាងកាកីស្នាព្រហស្ដព្រះហរិក្សមារាទៅ
ទៀត ។
អច្ឆរិយាអុទានខ្លាំងៗ ជារបៀបកំប្លែង :
- អោមាស ! មាសដែលកំហែងពិភពលោក ... មាសដែលធ្វើអោយមានសង្គ្រាម...
មាសដែលធ្វើអោយមាន
សន្តិភាព មាសដែលធ្វើអោយមានជីវិត ... មាសដែលធ្វើអោយមានមរណ: ...
- មក អមរាអូនយើងរៀបអាហារ ! កុំស្ដាប់បងអច្ឆរិយាប្រាជ្ញព្រោកពេក ប្រយ័ត្នតែចូលដល់រឿងស្នេហានាំតែ
យើងទន់ជង្គង់លូនក្រោមបាតជើងបងអច្ឆរិយាអិលូវហើយ ។
ម៉ារីណា ដើរទៅដោយរលាស់គូថយ៉ាងរលករលាមដំនើរដូចសឹង្ហ។
អមរាដើរទៅតាមម្ដាយចុងក្រៅខោដោយ
ពត់ចង្កេះរមួលល្អល្អះបីដូចសីហ។
អច្ឆរិយាដកដង្ហើមធំយ៉ាងវែងដោយពិបាកចិត្ត... ម្ដងនេះលលកញីពីរ
លើគ្រែតែមួយ មិនមែនងាយស៊ីតាម
ចំនង់ដូចកាលពីមុននៅតែម្នាក់តតួទេ ... មែនគ្នាច្រើនសន្សមខ្លោច !
អោ; អោ ! ផ្កាគគី កន្ដុរមួយរូងពីរ មិនដឹងចូលរូងណា ។
អច្ឆរិយា មួយសន្ទុះក្រោយ ក្រោយពីបានបិទហិបមាសវិញហើយ
ចុះទៅអែបន្ទប់ បរិភោគបាយដែលស្ត្រីទាំងពីរ
អង្គុយចាំហើយ គឺនំបុ័ង នឹងត្រីខប្រអប់
ដែលតែងតែមានក្នុងទូទឹកកកប្រចាំជានិច្ច ។
អច្ឆរិយាអង្គុយនៅម្ខាង។ ស្រ្តីទាំងពីរអង្គុយទល់មុខគ្នា។
បរិភោគបានបន្តិចស្រាប់តែលោកជំទាវម៉ារីណាងើប
ឈរដៃទាំងពីរកាន់កាំភ្លើងភ្ជង់ចំអ្នកទាំងពីរ។ ផាំងៗ !
កាំភ្លើងដៃឆ្វេងក្អួតរំសេវ និងគ្រាប់ទំលុះកន្ដាលទ្រូងអមរា ។
លោហិតបាញ់ច្រាល់ៗ រួចជះសាច់លើរង្វង់ភក្ត្រអច្ឆរិយា និងលើទ្រូងម៉ារីណា។ ម៉ារីណាបោះចោលកាំភ្លើងនោះ
ព្រោះវាអស់គ្រាប់។ នៅសល់កាំភ្លើងមួយទៀត ។
- ទៅឋានភុជង្គនាគទៅហងអមរា ដន្ដើមបេះដូងអញអី?
- អូយ ! អូយ អមរាតំអូញរួចរលំគ្រាំងលើក្ដារនាវា ។
អច្ឆរិយា ស្ទុះទៅត្រកងក្បាលកែវវរលក្ខណ៍ ។
- អមរា ! អមរា ! អូន ! បងប្រនីអូនណាស់ !
- ពិរោះណាស់ ! ចា៎ះ ... ចា៎ះអោបង អច្ឆរិយា បន្ដូលចិត្តអូន!
សំដីបងពិរោះណាស់! អោក្នុងលោកដ៏ក្រខ្វក់នេះ តើ
មានអ្វីទៅហ្ន៎ ដែលឆ្ងាញ់ដែលពិរោះដែលភិរម្យជាងការស្ថិតនៅក្នុងរង្វង់ដៃ
និងក្រោមទ្រូងបងអច្ឆរិយា ! អូន ស្លាប់
ក្នុងហត្ថាបងអច្ឆរិយាយ៉ាងនេះអូនត្រេកអរណាស់ !
ជាតិក្រោយអូនសូមសច្ចាធិដ្ឋានបួងសួង សូមអោយព្រះអាទិទេ
ពបង្កើតអមរាជា “នារីខ្មែរ” ហើយអោយបានជាគូរួមវាសនា... អស់កាលអនន្ត ជាមួយបងអច្ឆរិយា
... កំពូល ...ដួង
ចិត្ត... ពុទ្ធោ ! ... ពុទ្ធោ !...
នេត្រានាងចំហ ... អច្ឆរិយាយកដៃបិទនេត្រាដែលមិនដាច់អាល័យ
ពីអ្នកសោះ ។
ហាស់ ! ហាស់ ! ហាស់ ! សំលេងក្អាកក្អាយនៃជំទាវមីសែល ម៉ារីណា ។
អច្ឆរិយា ដាក់កេសាអមរាយ៉ាងថ្នមៗ ដូចក្រែងនាងឈឺចាប់ដូច្នោះ
ហើយងើបមើលម៉ារីណា ដែលភ្ជង់កាំភ្លើង
ចំមកអ្នកនៅចំងាយប្រមាណជាបីម៉ែត្រ ។
- តើអមរា មានទោសអ្វីបានជាអូនបាញ់នាងប្រហារទាំងក្មេងខ្ចីយ៉ាងនេះ
?
- មានទោសអ្វី ? អូនយល់ច្បាស់ណាស់ ទឹកអប់ដែលជាប់ក្លិននៅអែទ្រូងបងអែងម្សិលមិញ គឺខ្លួនមីអមរា នេះ
ដែលបានប្រគល់ទាំងសាច់ទាំងឈាមអោយបងអែងផ្ដេកផ្ដិត
វាហ៊ានស៊ីថ្លើមអូនទាំងរស់ ! បងអច្ឆរិយាអែងក៏បាន
ក្បត់ អូនដែរ!
- សព្វបើរឿងបង្កើតកូននេះ មិនគួរអមរាមានទោសដល់ជីវិតសោះ !
- លើកដៃមើលមុខអូនអោយច្បាស់ ! លើកដៃ ! អូនបាញ់ណា៎ !
អច្ឆរិយា បានឃើញសេចក្ដីសំរេចចិត្តដ៏មធ្យ័តរបស់នាងម៉ារីណា
អច្ឆរិយាលើកដៃ ។
លោកជំទាវមីសែល សើចហ៊ីសៗព្រមទាំងវ័ធវោហារថា
- មិនមែនរឿងបង្កើតកូនទេ ដែលអូនសំលាប់មីកំពិកនេះ មកពីអូនចង់បានមាស
១០០០គ.ក្រ! បងធ្វើរង្វាន់ដ៏ប្រ
ពៃនេះអោយអូនមែនទេ ? បងអច្ឆរិយា ?
- អូនម៉ារីណា ចង់និយាយថាម៉េច? បងយល់មិនបានទេ ?
- ងាយសោះការនេះ ... គឺបងអែងមិនអាចយកមាសនេះទៅ
ប្រគល់ដល់រាជរដ្ឋាភិបាលខ្មែរបានទេ ... បីវិនាទី
ទៀតទេ អូននឹងយកម្រាមដៃសង្កត់លើកៃនេះ បងអែងនឹងទៅឋាននរកដូចមីអមរាដែរ ហើយមាស ១០០០គ.ក្រនេះ
ជាកម្មសិទ្ធិរបស់អូនតែម្នាក់អែង ... អាក្បួនស្នេហា
៣៦បែបរបស់បងអែងនោះអូនជិនណាយហើយ ...
អច្ឆរិយាចោលក្រសែភ្នែកប្រតិកម្មលើកាំភ្លើងដែលម៉ារីណាកាន់ ។
ប៉ៃ ... អា! ខ្មោចរស់វិញ ! ជាកាំភ្លើងរបស់ខ្មោចអធិការសាមាយ៉ា
ដែលត្រូវត្រីឆ្លាមស៊ីតាមដែនទឹកអន្តរជាតិទៅ
ហើយ...កាំភ្លើងនេះនៅគ្រាដែលអធិការសាមាយ៉ាត្រូវព្រួញរបស់អច្ឆរិយា
បានរលំស្លាប់ដោយបោកកាំភ្លើងនេះបាក់
បំពង់ត្រែខ្ទប់សំលេង ។
- ម៉ារីណា អូនមិនអាចសំលាប់បងបានទេ
បងនិយាយប្រាប់អូនក្នុងការជួយស្រោចស្រង់ជីវិតអូនក្នុងពេលនេះ ។
បំពង់ខ្ទប់សំលេងបាក់ចុះផ្អៀងចុះក្រោមទៅហើយ
ប្រសិនបើអូនគាស់កៃគ្រាប់កាំភ្លើងនឹងផ្ទុះត្រូវអូនវិញ ...។
- អូនមិននឹកថាបងអែងឆ្លាតដល់ម្លឹងសោះ បងអច្ឆរិយា ម៉ារីណាជាកំពូលនារីម្នាក់ដែរ ។ អូនបានស្គាល់អាក្បួនបោ
កប្រាស់នេះ តាំងពីអូននៅបៀមដោះម៉ែម្ល៉េះ ! ភាវនាទៅអច្ឆរិយា
បេសកកម្មដ៏វែងរបស់បងអែង ត្រូវចប់ថ្ងៃនេះ
ហើយ !
- អូនអែងប្រាកដក្នុងចិត្តថាបាញ់បងហើយរឺ ?
- ទៅឋានបាតដាលទៅអច្ឆរិយា !
ជំទាវមីសែល ម៉ារីណាគាស់កៃអាវុធនេះផាំង !
អច្ឆរិយា អិតបានកុហកជំទាវនេះឡើយ គ្រាន់តែ
ម៉ារីណាសង្កត់កៃអាវុធភ្លាមគ្រាប់កាំភ្លើងផ្ទុះក្នុងដៃរបស់នាង
ខ្ទាតមកទំលុះបំពង់ករបស់នាងមួយរំពេច ។
- អ្ហា៎ ! អូ ... យ ... !
រួចនាងដួលគ្រាំងលើក្ដារក្រាលនៃនាវា ដែលជាកម្មសិទ្ធនៃអែកអុត្តមប្រកិតពិផាត ។
អច្ឆរិយា លូតដៃទៅក្នុងអាវនាងស្ទាបសុដនខាងឆ្វេង។
ជីពចរខ្ជិលដើរទៅហើយ ។
ភក្ត្រាម៉ារីណា ប្រែជាស្លេកស្លាំងជាសញ្ញានៃមរណមួយរំពេច ។
- យីស្រីៗ កំប្លែងណាស់ ធ្វើអ្វីតាមតែចំនង់នឹកឃើញតែប៉ុណ្ណោះ !
មីស្រីខូច ... វាចង់សំលាប់អច្ឆរិយា ហើយបង្វិលក្បាលនាវានេះសំដៅក្រុងហុងកុង ។ ដោយសម្ផស្សកាយដ៏សោ
ភានរលក្ខណ៍របស់នាង នាងហុចសាច់ឆៅអោយគយហុងកុងឆីរួច បោកប្រាស់យ៉ាងសំងាត់បញ្ចេញមាសទៅលក់ ។
មីសែល ម៉ារីណា នេះមិនមែនចង់មានតែសម្បត្តិម៉្យាងប៉ុណ្ណោះទេ
គឺនាងចង់ផ្លាស់ប្ដូរស្នេហាអោយឆ្អែតឆ្អន់នឹង
បុរសគ្រប់សាសន៍ ខាងផ្លូកាមរាគ ។
មីស្រីខូច ... មីស្រីខូចទាំងអស់ !
អច្ឆរិយា លើកជើងនាងគ្រវីពីរបីជុំ យកជំហរ ហើយលែងដៃ ...
សិរីរកាយនាងហោះ រួចធ្លាក់ក្នុងផ្ទៃជលសា
គ្រាំង !។
ផ្អើលនឹងសំលេង ធុំក្លិនឈាមរបស់សពនាងហូរចេញគគុកតាមបំពង់ក
ត្រីឆ្លាមដ៏គួរអោយសសំបើមបួនហែល
មកគ្រប់ទិសទាំងបួន ...
ខ្នងមច្ឆាសមុទ្រនេះអន្ដែតចេញផុតផ្ទៃជលសាគួរអោយស្លុតស្មារតី ...
សង្គ្រាមក្នុងទឹករវាងសឹង្ហសមុទ្រទាំងបួន
ក៏ចាប់ផ្ដើមឡើងមួយខណតែប៉ុណ្ណោះរួចក៏ស្ងាត់ទៅវិញ ...
បានន័យថាសិរីរកាយ ដ៏សែនល្វតល្វៃ ដ៏គួរអោយស្រើបរបស់ជំទាវមីសែល
ម៉ារីណា បានត្រូវវិនាសអស់កាលជា
និច្ច
កេសីពណ៌ទង់ដែង សុដនក្បំពណ៌កូលាប ផ្ចិតល្អល្អះបីដូចដួងផ្កាយនារាត្រីរនោច
អោគួរអោយស្ដាយអ្វីម្ល៉េះ !
អច្ឆរិយា បែរមកមើលសពកញ្ញាអមរា ... ភក្ត្រានាងនៅញញឹម ...
ញញឹមយ៉ាងក្រអូបដាក់អច្ឆរិយា ...។
ញញឹមស្អីក៏ដោយ អច្ឆរិយាលើជើងនាងប្រាថ្នាអោយនាងស្គាល់វាសនាកម្មដូចមីសែល ម៉ារីណា ដែរ ។
តែអនិច្ចា ! សំលេងនារីអមរា នេះហាក់បន្លឺជាថ្មីក្នុងមនោគតិអ្នកថា
៖
- អោ! ក្នុងលោកដ៏ក្រខ្វក់នេះ អ្វីទៅហ្ន៎ដែលឆ្ងាញ់ ដែលពិរោះ
ដែលភិរម្យជាងការដែលបានស្ថិតនៅក្នុងរង្វង់ហត្ថា
និងនៅក្រោមទ្រូងបងអច្ឆរិយាយ៉ាងនេះ ? ជាតិក្រោយអូនសូមសច្ចាធិដ្ឋាន
បួងសួងសូមអោយព្រះអទិទេពបង្កើត
អមរាជា “នារីខ្មែរ” ហើយអោយបានជាគូរួមវាសនាអស់កាលអនន្តជាមួយបងអច្ឆរិយា
... កំពូលដួងចិត្តរបស់អូន
... ពុទ្ធោ ... ពុទ្ធោ ...
មែន អមរានារីសៀមមុននឹងដាច់ខ្យល់លាផែនដីនេះបាន
ធ្វើសច្ចាធិដ្ឋានសុំអោយបានកើតជា “នារីខ្មែរ” ហើយអោ
យបានរស់នៅ “ក្រោមទ្រូងអច្ឆរិយា”
អស់កាលអនន្តជានារីដែលចេះគោរពព្រះពុទ្ធជាម្ចាស់ ...
មែន , វិញ្ញាណក្ខន្ធអមរា នឹងបានចាប់ភពបដិសន្ធិជានារីខ្មែរ សមតាមបំនងហើយ ...
អច្ឆរិយាលុតជង្គង់ចុះ នេត្រារលីងរលោង នឹងប្រនីដល់នារីអមរា
ដែលបានសន្យាជាមួយអ្នកក្នុងអុទ្យាននៃក្រុង
បាងកកថា សុខចិត្តទៅតាមដានជើងអ្នក រហូតដល់ចុងផែនដីនេះ ...
អ្នកត្រកងរាងកាយដ៏ល្វតល្វៃដាក់លើគ្រែ ក្នុងប
ន្ទប់នាង ម៉ារីណា ដែលអ្នកបានឃើញភ្នែកក្រលោតៗនៃអែកអុត្តមប្រកិតពិផាតសំលឹងមើលបុត្រីបន្ដូលចិត្តរលត់
សង្ខារ ... មែនចំពោះអែកអុត្តមប្រកិតពិផាតនេះអមរា
ធីតាទោលមានដំលៃជាងផែនដី, ព្រះចន្ទ,ព្រះអាទិត្យទៅ
ទៀត ព្រោះតែសេចក្ដីស្នេហាលើបុត្រីជាកំពូលនេះហើយ
ដែលបន្ដាលអោយបេសកកម្មរបស់អ្នកបានសំរេចជា
អវសាន ...អច្ឆរិយា មិនខ្ចីអរគុណទេ ប្រសិនបើគ្មានអមរា។
លើនាវា អ្នកទៅជួបយមបាលរួចទៅហើយ !
ក្ងានសមុទ្រលើកយុថ្កា
ហើយចរយាត្រាសំដៅកោះកុងដោយដួងចិត្តកន្ដោចកន្ដែង ...កោះកុងលេចធ្លោនៅបង្កើ
យ អច្ឆរិយា លើកវិទ្យុអិតខ្សែ (T S F) ហើយចុចគន្លឹសយន្តរួចនិយាយថា
- អាលូ ... ទីតៗ ... ទីតៗ ... លោកវរសេនីយអែកច័ន្ទសម្បត្តិ រឺ?
ខ្ញុំបាទអច្ឆរិយា ... សំលេងពីក្នុងប្រអប់យន្ត
បន្លឺតបមកថា ៖
- អច្ឆរិយាបេសកកម្មយ៉ាងណាទៅហើយ ? ខ្ញុំអោយនាវាត្រៀមចាំនៅកោះកុង
ដើម្បីចាំទទួលលោកអនុសេនីយ
អែក
អច្ឆរិយាអែងហ្នឹងណា៎ ដើម្បីទៅផ្ទុកមាសបុព្វបុរសខ្មែរ ១០០០គ.ក្រ ។
គ្មានទទួលដំនឹងអ្វីសោះ ខ្ញុំរង់ចាំបីថ្ងៃមក
ហើយ... ឈឹង ... បានសំរេចរឺមួយយ៉ាងណា ?
អច្ឆរិយា សើចខ្លាំងរួចរលាស់វាចាថា ៖
- សំរេចដល់កំពូល ខ្ញុំបាទនៅដែនទឹកខ្មែរហើយនាំទាំងមាស ១០០០គ.ក្រមកផង ...
- បាននាវាពីណា ? លោកអនុសេនីយអែកអច្ឆរិយា ?
- នាវាអែកអុត្តមប្រកិតពិផាត !
- ប្រកិតពិផាត រដ្ឋមន្ត្រីក្រសួងសន្តិសុខថៃ ?
- ពិតហើយទាន ... (ស្នូរដកដង្ហើមធំ) ... ខ្ញុំបានវ័ធ ទាំងកូនក្រមុំប្រកិតពិផាតនេះផង មិនតែប៉ុណ្ណោះវ័ធទាំងប្រ
ពន្ធបំរុងការ នៃអែកអុត្តមប្រកិតពិផាតនេះផង ! ហើយអិលូវនេះម៉ែក្រៅខោ
និងកូនក្រមុំក្រៅខោ សំលាប់គ្នាតៃ
ស្មឹងអស់ទៅហើយ ...
- ឆើតមែន វ័ធទាំងកូន វ័ធទាំងមេវា វ័ធទាំងកប៉ាល់ វ័ធទាំងមាស
នេះជាព្រេងវាសនាដ៏ខ្ពង់ខ្ពស់របស់អនុសេនីយ
អែកអច្ឆរិយា ដែលធ្វើការនេះបានសំរេចស្នាដៃអែក !
មិនមែនព្រេងវាសនារបស់ខ្ញុំបាទតែម៉្យាងទេ
បេសកកម្មនេះសំរេចដោយជោគជ័យ ក្រោមអុត្តមគតិដ៏ថ្លៃថ្លានៃ
ព្រះវិញ្ញាណក្ខន្ធព្រះអតីតមហាក្សត្រខ្មែរ ដែលមានព្រះនាងអិន្ទ្រទេវី
និងព្រះនរោត្តម សុវណ្ណកោដ្ឋជាព្រះរាជតំនាង
- សាធុ ! សាធុ ! ខ្ញុំជឿជាក់ណាស់ !
- ដូច្នេះសុំលោកវរសេនីយអែកបញ្ជូនរថយន្តមកក្រុងព្រះស៊ីហនុ
ផ្ទុកលោហធាតុដ៏ថ្លៃថ្លានេះទៅកាន់ក្រុងភ្នំពេញជា
ប្រយោជន៍នៃជាតិខ្មែរយើងជាម្ចាស់ពិតនៃកម្មសិទ្ធិនេះ ។
និយាយចប់អច្ឆរិយា បិទវិទ្យុអិតខ្សែនេះ ។
អិន្រ្ទីសមុទ្រចូលអែបច្រាំងកោះកុង ខែត្រថ្មីនៃព្រះរាជាណាចក្រខ្មែរ ។
ក្រោយពីបានគ្របនិងយកសម្ភារធ្ងន់ៗ សង្កត់ពីលើធុងមាស និង បោះយុថ្កាហើយ អច្ឆរិយាចូលមកមើលសពនាង
អមរាដែលគេងលើពូកញញឹមបីដូចទេពធីតាក្នុងព្រៃនិទ្រា ។
អច្ឆរិយាលុតជង្គង់ចុះ ជម្ពិតថ្ងាសនាងយ៉ាងយូរ ... ។
យូរអស់កាលជានិច្ច ... អមរា ជាតិក្រោយនឹងចាប់បដិសន្ធិជា
នារីខ្មែរ. . . .។
នៅពីផ្នូរដែលចារអក្សរមាសលើថ្មកែវថា
អមរាកំពូលដួងចិត្ត
អច្ឆរិយាក្បាលឈ្ងោកចុះ ធ្មេចភ្នែក ...
... រូបពិចិត្រអមរា ប្រដាប់កាយដោយអាវយឺតឆ្នូតៗ
វៀលក្លៀកចេញរោមក្លៀកវែងៗ ពណ៌ទង់ដែង ខោតឹងស្ទើរ
ប្រេះដើរចេញពីផ្នូរមកញញឹមពព្រាយ ...
... រូបពិចិត្រ អមរា ប្រដាប់កាយដោយវិកូសារាត្រី អាវស៊ីជម្ពូ
សំពត់ពណ៌ស្វាយរំលេចដោយគ្រាប់មុក្ដាញញឹម
យ៉ាងក្រអូប ...
... រូបពិចិត្រ អមរា ប្រដាប់កាយដោយសំលៀកបំពាក់នារីមាត់សមុទ្រ
ពិតទ្រូងដ៏សោភារបស់នាងមកលើខ្នងអ្នក
មុតស្ទើរធ្លុះបេះដូង ...
... រូបពិចិត្រអាក្រាតនៃនាង អមរា គេងលើពូកក្រោមរស្មីនៃព្រះសូរិយា
ដែលជះចូលតាមបង្អួច ... នារីងើប
ឡើងហើយអោបអច្ឆរិយា ...
អូនសូមសច្ចាធិដ្ឋាន
បួងសួងអោយព្រះអាទិទេពបង្កើតអូនជានារីខ្មែរអោយបាន រស់នៅក្រោមទ្រូងបង
អច្ឆរិយា
អស់កាលជានិច្ច !
អច្ឆរិយា ឈរលើហង្សាសមុទ្រសំលឹងទៅឆ្ងាយ ... មើលភ្នំធំធេងវែងរលឹក
មើលទឹករលករលាមសាយមើល
ដីដុះវែងអន្លាយ មើលមេឃសែនឆ្ងាយដូចឆ្ងាយស្រី
នាវាសមុទ្រនាមថា ព្យុះព្យោមាហែកផ្ទៃជលសាសំដៅក្រុងព្រះសីហនុ
គឺនាមប្រសិទ្ធីនៃព្រះប្រមុខរដ្ឋខ្មែរព្រះប
រមនាមដ៏ក្រអូបនេះ ខ្មែរគ្រប់ប្រាណតែងលើតំកល់តំកើងលើសិរសា ...។ |