នៅសងខាងផ្លូវ អច្ឆរិយាគយគន់ព្រៃធំដែលលាតសន្ធឹងរហូតដល់ជើងភ្នំ...
អារម្មណ៍របស់អ្នករសាត់ទៅដល់អែ
ជើងមេឃឆ្ងាយសន្លឹមអែណោះ ... អនុស្សាវរីនៅថ្មីៗ...
ក្លិនក្លែបសាច់កញ្ញាអមរាផ្ដិតជាប់អស់កាលជានិច្ច នៅ នឹងនា
សារបស់អ្នក។ មែន កញ្ញាអមរាជានារីបរិសុទ្ធនៅថ្មីស្រលាងចេញពីពុម្ព
ដែលពួកប្រុសៗ ខិលៗ តែងប្រើពាក្យថា
អូរីយីន “origine” ។ អយស្ម័យយានមុជក្រោមស្ពានដែលស្រែករោទ៍ទ្រហឹងអឹងកង... រូបពិចិត្រអមរា អាក្រាតនៅ
បញ្ជាំងពីមុខអ្នកជានិច្ច... រាត្រីឋានសួគ៌ពីរដង អច្ឆរិយា
ចងចាំជាប់ស្អិតដិតអោរា... អ្នករំលឹកឃើញធាតុសាច់ដ៏ក្ដៅ
របស់នាង ដែលឈាមកញ្ជ្រោលឡើងក្នុងសរសៃ
អ្នកនឹកឃើញគ្រាលែងនាងកំពុងស្លៀកពាក់នៅក្រោមពន្លឺដ៏ស្រទន់
អនុស្សាវរីយ៍មួយពាន់!. មួយម៉ឺន!.. រហូតដល់វ័យ២៨ ឆ្នាំនេះ
អ្នកមិនដែលស្គាល់សុភមង្គលណាក្នុងស្នេហា ដែលធ្វើ
អោយអ្នកស្រមៃស្មើអមរា នេះឡើយ។
ម៉ោង
១២អធ្រាត្រ ពេលដែលអ្នកបានដេញអោយនាងវិលទៅវិញ អនិច្ចា! អច្ឆរិយានៅចាំថា នាងអង្គុយសោយសោ
កអោបជើងអ្នកយ៉ាងយូរទំរាំ នឹងដាច់ចិត្តចេញទៅ ដើម្បីលួងលោមអារម្មណ៍នាងអច្ឆរិយាបានប្រាប់ថា ព្រឹកស្អែកនេះ
ពីព្រលឹមស្រាងអ្នកមានការចេញដំនើរ ហើយអង្វរនាងមកសណ្ឋាគាររាល់ថ្ងៃកុំខាន
សួរគេហបាលក្រែងមានទូរលេ
ខហៅនាងទៅជួបអ្នកនៅកន្លែងណាមួយ។ អ្នកភ្ញាក់ព្រើតចេញពីការស្រមៃនេះ
ដោយកុមារម្នាក់កាន់កាសែតមួយសំ
នុំស្រែកលើរថភ្លើង :
- កាសែត! កាសែត!
អច្ឆរិយា ទិញសារពត៌មានបាងកកជាសាភាអង់គ្លេស៍ ។ នៅលើទំព័រទីមួយអ្នកឃើញរូបថតរថយន្តមួយឆេះនៅសល់
តែឆ្អឹងដែក និង សាកសពបីនាក់ ...
នៅម្ខាងមានក្បាលបុរសម្នាក់ពាក់មុខក្បាលខ្មោច ។ សេចក្ដីរាយការណ៍មាន
ន័យជាអាទ៍ថា «រថយន្តផ្ទុកត្រីងៀតមួយ ដែលមកពីព្រំប្រទល់ខ្មែរសៀម
បានធ្លាក់ពីលើថ្នល់កំពស់ប្រហែលជាបីរយ
ម៉ែត្រ ហើយឆេះខ្ទេចទាំងអស់ មានមនុស្សស្លាប់បីនាក់ ឆេះខ្មៅអស់កាលពីយប់ម្សិលមិញ តាមសេចក្ដីសន្និដ្ឋាននៃ
ក្រសួងសន្តិសុខជាតិថៃ ដែលស៊ើបអង្កេតដិតដល់ក្នុងរឿងនេះថា
បុរសអ្នកកាច់ចង្កូតឈ្មោះត្រុឌី ម្នាក់ទៀតដែលអង្គុ
យទន្ទឹមគឺអច្ឆវិយា ចារបុរសខ្មែរដែលបានភៀសខ្លួនពីព្រំប្រទល់ខ្មែរ សៀម
ប្រុងចូលមកធ្វើវិទ្ធង្សនាប្រទេសនេះ ដូច
ជាមានរូបអច្ឆរិយា ពាក់ក្បាលខ្មោចនេះជាភស្ដុតាង
បង្ហាញអុក្រឹដ្ឋចារកម្មរបស់វាជាច្រើន អែសពម្នាក់ទៀត ក្រសួង
មានសមត្ថកិច្ច រកពុំទាន់ឃើញអត្ថសញ្ញាណនៅឡើយទេ។
អានចប់ អច្ឆរិយាញញឹម!..
ញញឹមត្រង់ដែលថាអាកំពិករដ្ឋមន្ដ្រីសន្តិសុខជាតិថៃ
ជឿជាក់ថាអ្នកចុះទៅឋាននរកបាត់
ទៅហើយ។
ប្រកិតពិផាតភ័ន្តច្រលំដោយហេតុ សាសន៍វាជាសាសន៍ទុច្ចរិត
សាសន៍ប្លន់ខ្មែរ ហ៊ីស! ហ៊ីស! សំនាងអាក្រក់, ពៀរ
វាដេញជាន់កែងអាមនុស្សទុច្ចរិតពីរជាន់
សៀមលួចយកមាសខ្មែរប្រកិតពិផាតក្បត់រាជរដ្ឋាភិបាលសៀម កូនក្រមុំអា
ត្មាតអាទំពែកអែង អច្ឆរិយាវ័ធខ្ទេចដល់់គល់ គឺកញ្ញាអមរា
បើពួកសន្តិសុខជាតិសៀមជឿថាអច្ឆរិយាស្លាប់ តើពួកអ
ស់នោះទៅរកអច្ឆរិយាទីពីរអែណាទៀត? ដូច្នេះអច្ឆរិយាអាចធ្វើដំនើរក្នុងប្រទេសសៀមដោយកាន់អត្តសញ្ញាណ
ប័ត្រសៀមឈ្មោះច្រានិដ្ឋាបានយ៉ាងស្រួល។ រីអែសំលាញ់ត្រុឌី
បានភៀសខ្លួនទៅនៅចំការក្រូចរបស់ខ្លួនជាមួយគ្រួ
សារនៅក្នុងខេត្តចន្ទរាប៊ុន ស្រេចទៅហើយ។ ភារកិច្ចនេះអច្ឆរិយាចង់ធ្វើតែម្នាក់អែង ព្រោះបានទទួលបញ្ជាពីនាយ
ក្រសួងចារកម្មខ្មែរមកដូច្នេះ ។ ត្រូវតែគោរព។
លើអាយស្ម័យយាន វាសនាល្អនៅកន្លែងអ្នក អិតមានភ្ញៀវណាអង្គុយសោះ។
អ្នករហូតពីបាតកៅស៊ូនូវស្រទាប់មួយ
ដ៏មានហ្វីល “ផែនទីមហាកំនប់” ដែលអ្នកបានដន្ដើមយកបានដោយជោគជ័យ
ដោយបារមីនៃព្រះវិញ្ញាណក្ខន្ធសំដេច
ព្រះសុវណ្ណកោដ្ឋ និងទេវតារក្សាស្វេតច្ឆ័ត្រខ្មែរគាំទ្រផង។
អ្នកមើលហ្វីលដោយបញ្ចាំង នឹងរស្មីព្រះអាទិត្យដែលរះ
ចេញពីទិសបូព៌ា។ ចំនុចខ្វែងជើងក្អែកមួយ ក្នុងឈូងសមុទ្រសៀម ពីទិសពាយ៍ព្យចំងាយតែពីរគីឡូម៉ែត្រ ពីមាត់សមុ
ទ្រក្រុងប៉ាក់ណាមគឺជាកន្លែងផ្ទុកមាសខ្មែរ ១០០០គីឡូក្រាមផង។ អច្ឆរិយារំលឹកប្រវត្តិសាស្ត្រ តាមអែកសារសំងាត់
នៃការប្លន់លួចយករតនវត្ថុពីខ្មែរដោយក្ដៅក្រហាយ។ នៅឆ្នាំ ១៩៤៥ កងទ័ពជប៉ុជ
ដែលបានគាំទ្រអាកំហូចសៀមជិះ
ជាន់ទឹកដីខ្មែរយកខេត្តបាត់ដំបង បានចាញ់ដៃសង្គ្រាមនៃកងទ័ពបារាំង
និង ខ្មែរម្ដងវិញ ។ សៀមក្នុងមហិច្ឆិតាអិតព្រំដែ
ន បានប្លន់រាស្ត្រខ្មែរ និង គាស់កំនប់មាសនៃបុព្វបុរសខ្មែរប្រមូលបានមាស
១០០០គីឡូក្រាម គឺដឹកទៅជាមួយកងទ័ព
របស់ខ្លួន ដែលដកថយដោយសំងាត់ក្នុងរថយន្តសឹកមួយ ។
អ្នកដែលដៃដល់ក្នុងរឿងនេះគឺ វរសេនីអែកពិចិត្រ ខាំណា អនុសនីអែកកាខារ៉ង
ពលទោសារិថា និងអ្នកកាច់ចង្កូត
ឡានចន្ថាណូ។ ដោយលោកវរសេនីអែក ពិចិត្រខាំណា ជាមេបញ្ជាការជាន់ខ្ពស់
លើយោធាសៀមដែលត្រូវលើទ័ព
ចេញពីទឹកដីព្រះរាជអានាចក្រខ្មែរ,
លុះទៅដល់ប្រទេសសៀមលោកបានចាត់វិធានការណ៍សំងាត់ ផ្ទុកមាស ១០០០
គីឡូក្រាមនេះនៅលើនាវាមួយ។ ពលទោសារិថា
និងអ្នកបរឡានមានភារៈជាអ្នកបញ្ជាលើកដាក់មាសនេះដាក់ចុះក្នុង
នាវា
- យីចុះធុងនេះមិនជាធំប៉ុន្មានទេ ម្ដេចក៏ធ្ងន់ម្ល៉េះអាចន្ថាណូ ?
ពលទោសួរទៅអ្នកកាច់ចង្កូត ធុងនេះសំនរឺ?
- អាចំកួតស្ងួតធ្មេញ មិនមែនសំនទេ មាសណា៎អាភ្លើ
សហការីនេះឆ្លើយតបទៅពលទោវិញ ។
- ដើម្បីបញ្ជាក់អោយបានច្បាស់, ពលទោក៏សួរដោយគោរពត្រង់ជីងភ្លឹង
ចំពោះលោកវរសេនីយអែកជាមេបញ្ជា
ការលើយោធាសៀមដែលចេញពីស្រុកខ្មែរថា ៖
- អភ័យទោសព្រះតេជគុណម្ចាស់ ធុងនេះដាក់មាស ១.០០០គីឡូក្រាមមែនរឺទេ
?
- ឆេះឆួលក្នុងអោរា
ដែលអាកូនទាហានកំប៉ិចកំប៉ុកមកដេញសួររឿងសំងាត់នៃមហាសម្បត្តិដូច្នោះ
លោកវរសេ
នីយអែកក៏គំហកទៅកាន់ពលទោនេះថា ៖
- នែ៎ ចំកួតពកថ្ងាស មានសំនួរខ្លះដែលអញហាមឃាត់ជាអហង្ការ
មិនអោយថាដាច់ខាតចំពោះរូបអញលឺទេ?
ថាហើយលោកវរសេនីយអែក ក៏ដើរទៅក្បែរលោក អនុសេនីយអែកអែក្បាលនាវាហើយបញ្ជា
អោយអ្នកកាន់ចង្កូ
តលើកយុថ្កានាវាចេញដំនើរ បានប្រមាណពីរគីឡូម៉ែត្រពីមាត់ច្រាំង ពលទោសារិថា ឆេះឆួលក្នុងចិត្ត មានចិត្តល្មោភ
លោភលន់ចង់បានមាសនេះ គិតពុំវែងហូតដាវជ័យខ្វាកហក់ទៅចាក់ទំលាយឆ្អឹងខ្នងលោកវរសេនីយអែកស្លាប់ក្នុងបឹង
លោហិតមួយរំពេចនោះ ។ លោកអនុសេនីយអែកកាខារ៉ង
ហូតកាំភ្លើងខ្លីហើយបាញ់ផូងចំឃាតករ ។
- អាអែងឆ្កួត រឺពលទោ?
ពលទោក៏រលាយសង្ខារចាកលោកនេះទៅ ជាមួយលោកវរសេនីយអែកដែរ ។
អ្នកកាច់ចង្កូតនាវា ងាកមកឃើញសហការីខ្លួនស្លាប់អស់ពីរនាក់នៅសល់តែលោកអនុសេនីយអែកកាខារ៉ងតតួ
នាយកាន់ចង្កូតនេះ ហូតកាំភ្លើងបាញ់អនុសេនីយអែកពីក្រោយផាំងៗ
ចំស្មានឹងដៃរលំគ្រាំង។
- ស្លាប់ទៅ អនុសេនីយអែក! មាសនេះត្រូវបានអញ! អញនឹងក្លាយទៅជាមហាសេដ្ឋីតែម្នាក់អញ! មាសខ្មែរ
១០០០ គីឡូក្រាមនេះជាកម្មសិទ្ធិរបស់អញ អ្ហា៎ ! អ្ហា៎!
អ្ហា៎!។
អកុសលកម្មមកផ្ដន្ទា ព្រះវាយោបក់បោកយ៉ាងមហាខ្លាំងមហិមា...
រលកសមុទ្រ ងើបឡើងបីដូចភ្នំបោកផ្ទុប នឹង
នាវាដែលឃ្លេងឃ្លោង បាក់ដងក្ដោងប្រាវ នាវារហែកជាចំនែក
មហាសម្បត្តិចក្រគឺមាស១០០០ គីឡូក្រាមលិចក្នុង
បាតមហាជលស័យ អ្នកកាន់ចង្កូតចន្ថាណូ បះឈើមួយដើមក៏តោងយកព្រះអាយុ។
រាត្រីងងឹតចាក់ភ្នែកពុំយល់ អនុសេនីយអែកកាខារ៉ង
វាសនាតំរូវមិនទាន់អស់សង្ខា គឺគ្រាន់តែរបួសស្មាឆ្វេងពីរ
គ្រាប់ក៏តោងឈើមួយគល់ធំត្រូវព្រះវាយោ
ផាត់រសាត់ទៅដល់ច្រាំងឆ្ងាយពីនាយកាច់ចង្កូតចន្ថាណូ។ មួយថ្ងៃមួយយ
ប់ លុះបានមកដល់ត្រើយនៃឈូងសមុទ្រសៀមហើយ, អ្នកកាច់ចង្កូតនាវាចន្ថាណូ
ចំនាំច្បាស់នូវកន្លែងដែលនាវាលិ
ច នាយនេះក៏បានគូសផែនទីពិតអិតខុសហើយថតទុក
អនិច្ចា, ព្រេងសំនាងនៃមនុស្សតែងប្ដូរទិសជានិច្ច ហ្វីលផែនទីមហាកំនប់នេះ ត្រូវបានគេលួចបន្តៗ គ្នារហូតមក
ដល់ក្នុងដៃខ្មោចនាងកញ្ញាសាវិរីហាម៉ា ដៃខ្មោចអធិការពិសិទ្ធី បុរសពាក់មុខក្រហម រួចធ្លាក់មកក្នុងកន្ដាប់ដៃអច្ឆរិយា
ជាចុងក្រោយបំផុត បន្ដាលអោយមនុស្សស្លាប់គរជើងលើគ្នា ឈាមដាបពោះដំរី
ព្រោះតែកំនប់នេះទើបអច្ឆរិយាដា
ក់សម្មតិនាមថា “កំនប់ភុជង្គនាគ”។
អាយស្ម័យយាន បន្លឺកញ្ចែយ៉ាងវែងគ្រលួច ជាសញ្ញានៃការមកដល់ប៉ាក់ណាមបូរី
ឆ្នេរសមុទ្រសៀម។ |