|
រត្តិកាលខ្មៅស្លុប សមុទ្រភ្លឺស្លាំងៗ ដោយរស្មីតារាដែលរះរហង់លើមេឃា
អច្ឆរិយាឈរមើលរាងកាយអាក្រាតនៃ
នាងបារាំងសែស គេងដូចត្រូវមន្តសន្ដំលើពូក សំលៀកបំពាក់របស់នាង
គឺអ្នកបានសំរាត ដើម្បីអោយសេរីរៈកាយ
នាងមានខ្យល់ចេញស្រួល ដោយពិលនៅលើតុស្រាប់ដៃ អច្ឆរិយាកាន់សម្ភារពន្លឺនេះភ្លាម ដោយសភាវគតិ។ អ្នកយល់
ថា
អោកាសនេះដល់ហើយ ដែលអ្នកត្រូវមុជទឹកដោយពាក់ប្រដាប់សន្សំដង្ហើម
ក៏ប៉ុន្តែមុននឹងចុះ តើអ្នកត្រូវមើល
អ្វីខ្លះ?
មែននៅក្រោមបាតនាវា ដែលជាកម្មសិទ្ធិរបស់នាងម៉ារីណា នាងម៉ារីណា
ដែលជាកម្មសិទ្ធិរបស់ទ្រូងប្រកិត
ពិផាតតើនាវានេះមានផ្ទុកអ្វីខ្លះ? មីបារាំងសែសនេះមិនងាយភ្ញាក់ទេ ។
ដប់ម៉ោងមិនដឹងជាភ្លឺអែណាផង ។ អ្នករើក្នុង
ក្របូបនាងម៉ារីណាយកសោមួយចង្កោម អ្នកចុះជន្ដើរទៅអែបាតនាវាបើកសោទ្វារ ។
រង្វង់ពន្លឺពិលបញ្ចាំងជាបឋម
ប៉ះលើសម្ភារៈវិទ្យុអិតខ្សែមួយ (T S F) កាំភ្លើងការ៉ាប៊ីន ៨ដើម
រួចហឹបគ្រាប់ធុងរំសេវផ្ទុះ, ប៉ៃអាខ្មោចឆៅអ្ហើយ
នាវានេះជានាវាចំបាំងដែលគេបន្លំលាបពណ៌ស អែកអុត្តមប្រកិតពិផាត ពិតជាមានបំនងមួយ ។
គឺក្រោយពីបានជួល
គេមុជទឹកស្ទួចយកកំនប់មាស ១០០០គីឡូក្រាមបានហើយ អែកអុត្តមនឹងដាក់មាសនេះ ព្រមទាំងសហការី
បុត្រី
អមរា និងមីបារាំងសែសប្រពន្ធចុងនេះភៀសខ្លួនមួយគ្រាទៅអែបរទេស
តែអនិច្ចាផែនការនេះត្រូវអធិការ ពិសិទ្ធី គឺបុរសពាក់មុខក្រហមក្បត់អែកអុត្តម ការនេះក៏ខកមួយគ្រា ពេលវា
លានៃការបាត់ “ផែនទីមហាកំនប់” មិនទាន់ជាយូរនៅឡើយទេ
អែកអុត្តមមិនទាន់អស់សង្ឃឹមឡើយ វិទ្យុអិតខ្សែ (T
S F) នេះសំរាប់ទាក់ទងសំងាត់រវាងនាងម៉ារីណា នឹងអែកអុត្តមកញ្ចាស់ជាស្វាមី តាមអច្ឆរិយាយល់មិនមែនជារឿង
កំនប់មាសទេ ។ ប្រកិតពិផាតមិនមែនប្រគល់ការអោយស្ត្រីកាន់កាប់នោះសោះ
តាមដែលយល់ វិទ្យុអិតខ្សែនេះទាក់
ទងប្រាប់ថាអែកអុត្តមមក “ស្រ៊ីន” មីបារាំងសែសនេះនៅថ្ងៃនេះ រឺថ្ងៃនោះ
ចុះប្រសិនបើអែកអុត្តមប្រកិតពិផាត មិន
ទុកចិត្តប្រពន្ធលួចឆ្មក់មកចំ “រាត្រីផ្សំដំនេក” នៃម៉ារីណា+អច្ឆរិយា?
ប៉ៃអាខ្មោចឆៅអើយ មុខជាឃើញឋានសួគ៌ +
ឋាននរកហើយ! ម៉ារីណា ប្រាប់អ្នកថា ថ្ងៃសៅរ៍ទើបអែកអុត្តមមក
ថ្ងៃនេះជាថ្ងៃព្រហស្បត៍ មួយថ្ងៃកន្លះទៀតទេ “ម
ហាសត្រូវលេខ១” នឹងមកជាន់មីបារាំងសែសនេះ តែកំនប់ភុជង្គនាគ
ដែលអ្នកដាក់ងារកំលាចអាចោរសៀម តាម
ពិតជាមាសខ្មែរត្រូវតែយកអោយបានមុនអែកអុត្តមនេះមកជាន់នាវានេះ ទោះតាមមធ្យោបាយណាក៏ដោយ
មធ្យោ
បាយវាមានមិនហួសពី ៣៦ បែបទេ។ អ្នកបើកធុងច្រកគ្រាប់
ក្នុងកាំភ្លើងការ៉ាប៊ីនស្វ័យប្រវត្តិទាំងបីពេញស្រេចអស់
អ្នកហាក់ដឹងថា
អ្នកត្រូវការអាមិត្តទាំងអស់នេះណាស់នៅពេលឆាប់ៗ នេះ
ពិលឈួលតទៅទៀតធុងដ៏មានសាំងពេញតំរៀបគ្នាជាច្រើន
អ្នកលើកធុងទាំងអស់នេះចាក់ទៅក្នុងធុងសាំងនៃ
គ្រឿងចក្ររហូតដល់ពេញ
ចំនីអាហារនៃគ្រឿងចក្រនេះអាចធ្វើអោយនាវារត់ដល់ស្រុកខ្មែរបាន។
អ្នកចាក់សោទ្វារ
ហើយឡើងមកអែបន្ទប់ ម៉ារីណាវិញ។ នៅក្រោមពន្លឺអគ្គិសនីដ៏ភ្លឺចញ្ចាច
បារាំងសែស ម៉ារីណាគេង ស្រមុកឃ្វើយៗ
យ៉ាងសែនស្រនុកទាំងអាក្រាតសោភា អច្ឆរិយា ច្រកស្រោមមុខក្បាលខ្មោច ហើយលើកសម្ភារសន្សំដង្ហើម ពាក់ដ៏
មានបំពង់កៅស៊ូ ពាក់ស្បែកជើងទា ដើម្បី នឹងហែលកាន់ពិលពិសេសមួយសំរាប់ឆ្លុះក្នុងទឹក រួចអ្នកចាក់សោទ្វារបន្ទប់
ជាប់ដូចខ្លាចក្រែងត្រុឌចង្រៃអែណាមកឆក់យកនាងកាកីសោភានេះទៅ ។
ក្រោយពីបានបញ្ឆេះគ្រឿងចក្រហើយ នា
វានេះក៏ពុះជ្រែកផ្ទៃទឹកនៃមហាជលស័យ សំដៅកំនត់សំគាល់នៃផែនទីចំងាយប្រមាណតែពីរគីឡូម៉ែត្រប៉ុណ្ណោះពី
ច្រាំងក្បែរភ្នំមួយដ៏មានថ្មដា លយរដិបរដុបមកក្នុងសមុទ្រ។
ក្រោយពីបានបោះយុថ្កា និងពន្លត់ភ្លើងលើនាវា ហើយ
អច្ឆរិយាប្រដាប់កាយដោយសម្ភារគ្រប់គ្រាន់ ហក់ចុះទៅក្នុងទឹក ទឹកត្រជាក់
អច្ឆរិយាមុជជ្រៅទៅៗ ដល់បាត សែន
គ្រោះថ្នាក់ណាស់ ប្រសិនបើមានត្រីឆ្លាម
តែឈូងសមុទ្រសៀមជិតច្រាំងគ្មានត្រីចំពូកនេះទេ ។ វារីពិលនៃ អច្ឆរិយា
ឈួលទៀត នៅមុខអច្ឆរិយាដូចមានអគារខ្មៅមួយនៅក្នុងជលសានេះ ។ អច្ឆរិយា
ហែលទៅជិត គឺនាវាចាស់មួយ
ដែលលិចតាម
កំនត់សំគាល់នៃផែនទី គឺជានាវាថៃមួយ ដែលលិចដោយខ្យល់ព្យុះ។
នាវានេះឈ្មោះ “ព្រះអាទិត្យ” ។
អច្ឆរិយា ចូលទៅក្នុងនាវានោះ ។
ម្ភៃឆ្នាំ ក្នុងបាតមហាជលស័យ គំរោងដែកខាងក្រៅច្រេះបាក់បែកអស់
ពន្លឺពិលឈួលតទៅទៀត ប៉ៃអាខ្មោច
ឆៅអ្ហើយ! អដ្ឋិសង្ខលឹកមួយដេកស្ដូកស្ដឹង គឺគំរោងឆ្អឹងអាចោរសៀម
ឈួលពិលទៅម្ខាងទៀត គំរោងឆ្អឹងមនុស្ស
មួយទៀត ។ ម្ភៃឆ្នាំសាច់ឈាមសរសៃរលេះរលួយអស់ ។
គឺឆ្អឹងពលទោម្នាក់នឹងវរសេនីយអែកម្នាក់ដែលបាញ់
ប្រហារគ្នាស្លាប់នៅទីនេះ។ តែក្នុងមួយរំពេចនោះ អច្ឆរិយា
ហាក់ដូចបានលឺវត្ថុអ្វីតូចមួយញែកទឹករត់មកឆ្វឺត ក្បែរ
ត្រចៀកអ្នក គឺជាព្រួញដែលគេប្រើក្នុងទឹក ដើម្បីបាញ់ត្រីធំៗ មធ្យម ។
ប៉ៃអា! អច្ឆរិយាភ្ញាក់ដូចគេចោល ហើយគេចផាំងមកចំហៀង
ពិលឈួលចំកន្លែងដែលព្រួញនេះរត់មក ។
បុរសម្នាក់ប្រដាប់ដោយសម្ភារសន្សំដង្ហើមដូចអច្ឆរិយាដែរ
មាឌធំដំបង ពោះកំប៉ោង កំពុងញាត់ព្រួញមួយទៀត
ក្នុងវារីកាំភ្លើងវ៉េស្ស័រ ។
អច្ឆរិយា គ្មានអាវុធអ្វីសោះ សំរាប់ការពារខ្លួន ។
បច្ចាមិត្រពិតជាមានប្រៀបខ្ពស់ជាង ។
សេចក្ដីក្លាហានក្នុងសេចក្ដីស្លាប់មិនមែនត្រូវយកមកប្រើក្នុងពេលនេះទេ
អច្ឆរិយា ហែលឡើងទៅលើសំដៅផ្ទៃជលសា ។
បុរសសំងាត់ដដែលនេះ កាន់កាំភ្លើងដាក់ព្រួញដេញតាម
អច្ឆរិយា ពីក្រោយហើយបាញ់ឆ្វឺត! ព្រួញហោះតំរង់ត្រចៀ
កស្ដាំអច្ឆរិយា
ហើយបុកទំលាយបំពង់ខ្យល់កៅស៊ូធ្លាយ
ដោយសាខ្យល់អុកស៊ីហ្សែន (oxygène) ទើបអច្ឆរិយាមុជក្នុងទឹកដូចមច្ឆាបាន អិលូវបំពង់អុកស៊ីហ្សែន ធ្លាយ
អច្ឆរិយា
ពន្លត់ពិលហែលស្ទុះយ៉ាងលឿនគេចទៅម្ខាងដើម្បីបង្វែងដានសត្រូវ ។
ទឹកចូលតាមបំពង់កៅស៊ូអុកស៊ីហ្សែនចូលរហូតដល់មាត់។
អច្ឆរិយាថប់ដង្ហើមដាច់ខ្យល់អិលូវហើយ ស្រាប់តែ
ភ្សឺត អច្ឆរិយាកញ្ឆក់ប្រដាប់ត្រង់ច្រមុះចេញ នៅគ្រាដែលអ្នកបានដឹងថា
សក់របស់អ្នកត្រូវខ្យល់ពីលើផ្ទៃទឹកហើយ
ខ្យល់! ខ្យល់! ខ្យល់!
អោបើយឺតតែបីវិនាទីទៀតអញខ្ជិលដកដង្ហើមស្រេចទៅហើយ ។
អច្ឆរិយាឡើងនាវា ស្រមោលមួយឃ្លាតចេញពីជញ្ជាំង
ដៃឆ្វេងកាន់ពូថៅ ដោយនេត្រាអិន្រ្ទីនៃអច្ឆរិយាអ្នកឃើញ
ដៃស្ដាំជននោះ ព្យួរនៅអែទ្រូងដោយសំពត់ខ្មៅ។ គំនិតប្រតិកម្ម
អច្ឆរិយាយល់ថា គឺអាកំពិកដែលអ្នកបានជាន់ក្បាល
វាអោយច្រាស់ដីខ្សាច់ពីម្សិលមិញ ។ វាមកដើម្បីសងសឹក ។ សងសឹកដល់ជីវិត ។
មនុស្សនេះរបួសដៃម្ខាង ។ ការ
សំលាប់មនុស្សរបៀបនេះ ជាអំពើដ៏កំសាកថ្វីត្បិតតែអាសៀមកំពិកជាសត្រូវរបស់ខ្មែរក៏ដោយ ។ អានេះស្ទុះមក
យារពូថៅខ្ពស់ អច្ឆរិយាគេចទៅម្ខាង ។ អាកំពិកស្រែកថា៖
- ពីថ្ងៃមុនអញបានប្រាប់ហើយថា អាអែងនឹងស្លាប់ដោយស្នាដៃអញ
!
- នែ៎សំលាញ់រឿងចាស់បំភ្លេចទៅខ្ញុំសុំទោសចុះ ! អច្ឆរិយា
និយាយដោយប្រុងគេចនឹងពូថៅដៃសត្រូវជានិច្ច ។
- ដឹងថាមុខតែនឹងស្លាប់, អាអែងសំទោសអញរឺ ?
អាអែងឃើញឋាននរកក្នុងពេលនេះហើយ !
វាស្ទុះហេមកកាប់ អច្ឆរិយា ។ អច្ឆរិយា
គេចភ្លែតដោយគំនិតប្រតិកម្ម មើលឃើញអាវុធសត្រូវដែលចាំងភ្លែតៗ
នឹងពន្លឺដួងផ្ដាយ ។
- អញសុំទោសអែង
មិនមែនមកពីអញខ្លាចស្លាប់នោះទេ បើអែងគ្មានរបួសដៃស្ដាំនេះ
អញប្រគល់ថែមកាំបិត
អោយអែងមួយទៀត អញធ្លាប់ ១ ត ៧
គឺការសុំទោសរបស់អញជាការព្រមានដល់ជីវិតអែងដោយសប្បុរសធម៌ទេ
អាក្របីព្រៃនោះ អិតស្ដាប់, វាមុជក្បាលចូលកាប់ អច្ឆរិយាផាំង ។
- អោះ !
អាសៀមភ្លាត់អុទានស័ព្ទ
ដោយពូថៅវាកាប់ជ្រុលទៅជាប់លើក្បាលបង្គោលឈើនៃនាវាគិប កប់កន្លះផ្លែរហ័ស
ដូចពន្លឺមុននឹងអាកំពិកនេះដកពូថៅចេញពីសាច់បង្គោលឈើបាន កន្ដាប់ដៃអច្ឆរិយាធ្វើប្រតិកម្មយ៉ាងដំនំលើថ្គាម
វាផាំង ខ្ទាតប្រាំជំហាន
- អាភ្លើ! បើអញសំលាប់អាត្មាតអែងកាលពីលើកទីមួយ
វាស្រេចទៅហើយ! ចិត្តធម៌ជាគុណវិបត្តិមួយដ៏ថោកទាប
បើកាលណាគេធ្វើចំពោះ អាក្រពើសៀមដូចកំពូជសាសន៍អាអែងនេះ !
បីដូចបាដិហារ្យ ពូថៅចាំងភ្លែតៗ
នឹងរស្មីនៃមេឃនៅអែដៃអច្ឆរិយា មួយប៉ប្រិចភ្នែកប៉ុណ្ណោះ ផ្លែពូថៅជ្រៀតល
លាដ៏ក្បាលវាក្រិបៗ... ធ្លាយខួរ។
មែន, អច្ឆរិយាមានបំនងចង់សន្ដោស ទោសដល់អាតិរច្ឆាននេះដែរ
តែសាសន៍សៀម,ខ្មែរធ្លាប់បានស្គាល់ច្រើន
សតវត្សមកហើយជាសាសន៍អកតញ្ញូ... ហើយម្យ៉ាងទៀតបេសកកម្ម កំនប់មាស ១០០០
គីឡូក្រាមនេះធំពេកកន្លង
។ មួយថ្ងៃកន្លះទៀត ត្រូវធ្វើអោយសំរេចក្នុងមធ្យោបាយ ៣៦បែបដែល អច្ឆរិយាគិតថា បើទុកវាអោយរស់ វាអាច
រំខានបេសកកម្មដ៏ធំនេះ ។
ស្លាប់ចុះអា ។ អិតអានិត ។
លោកយមបាលក៏ជ្រាបដែរ
ថាអាតិរច្ឆានអែងចង់ធ្វើលិខិតឆ្លងដែនអោយអញទៅទស្សនាឋាននរក ! កុំចង់ធ្វើវរ
ជនជាមួយអច្ឆរិយា ! ធ្ងន់ណាស់អា! ធ្ងន់ជាងផែនដីនេះទៅទៀត! ប្រុសក៏ដោយ
ស្រីក៏ដោយ បើចង់លជាមួយ
អច្ឆរិយាវាលិចកប់ដល់គល់អ៊ីចឹង !
អច្ឆរិយាបោះសពប្រូងទៅក្នុងទឹក ដែលលេបសពនេះបាត់មួយរំពេច
។ អច្ឆរិយាបញ្ឆេះយន្តនាវាចេញដំនើរពីទី
នេះអោយបានឆ្ងាយទៅអែឆ្នេរសមុទ្រ អែនាយពីកន្លែងចាស់
ព្រោះសពនេះគេនឹងឃើញនៅថ្ងៃស្អែកហើយ អច្ឆរិយា
មិនចង់អោយប៉ូលិសសៀមមកត្រេងត្រាងជាមួយអ្នក ក្នុងរឿងឃាតកម្មនេះឡើយ ។
គ្រឿងចក្រនៃខួររបស់អ្នកគិតទៀត
“អាមួយដែលនៅលើនាវាប្រាថ្នាប្រហារ អ្នកអំបាញ់មិញនេះ
ពុំមែនអាមួយនោះ ដែលលបប្រហារអ្នកនៅអែ
បាតសមុទ្រនោះទេ តើសត្រូវថ្មីរបស់អ្នកជានរណា?” បិសាចរក្សាកំនប់មាសរឺ ?
នាវាអច្ឆរិយា ពុះជ្រែកផ្ទៃជលសា
នៅពីក្រោយបុរសម្នាក់ស្រោបក្បាលដោយសម្ភារ:សន្សំដង្ហើម,
ក្បាលចេញផុតពីទឹកខំទំលុះអន្ធកាលដោយក្រសែ
ភ្នែកប្រឹងមើលឈ្មោះនាវាដែលចេញទៅនេះ ។ តែមើលពុំឃើញ ។ ងងឹតហួសហេតុ ។
- យី នាវាតូចនេះអញគ្មានសង្ស័យទេ គឺពិតជានាវារបស់អាដែងកាខារ៉ង អីតអនុសេនីយអែកនៃកងទ័ពសៀម
ដែលអញបានបាញ់វាចំស្មាពីរគ្រាប់ គឺវាហ្នឹងហើយ! អញជួបវាក្នុងរង្គសាល
វាប្រកែកថាមិនមែនវាទេ ដែលជាអនុ
សេនីយអែកកាខារ៉ង !
អញមិនត្រូវផ្សងព្រេងក្នុងហានិភ័យដោយមានវាជាគូប្រជែងឡើយ ។
ស្អែកត្រូវតែអញចាត់
ការអោយវាទៅផ្លូវនរកអោយហើយ រួចបុរសនេះក៏ហែលសំដៅឆ្នេរសមុទ្រ ។
ទើបនឹងដាក់អាវុធចុះលើខ្សាច់បាន
មួយវិនាទីសំលេងគ្រលៗ មួយៗ បន្លឺពីក្រោយខ្នងនាយចន្ថាណូនេះថា៖
- ម៉េចពលទោ ចន្ថាណូ អ្នកកាន់ចង្កូតនាវា
ការងារស្រួលបួលទេ?
សំលេងនេះចន្ថាណូ
ថ្វីត្បិតតែ២០ឆ្នាំបានកន្លងទៅ ក៏នៅចាំជាក់ថាជាសំលេងអនុសេនីយអែកកាខារ៉ង ។
- អនុសេនីយអែកកាខារ៉ងមែនទេ? ចន្ថាណូសួរ ។
ចន្ថាណូអតីតអ្នកកាន់ចង្កូត
នាវាងាកក្រោយស្គាល់រូបពិចិត្រ នៃអតីតអនុសេនីយអែកដែលគាត់បានបាញ់ចំស្មា
ពីរគ្រាប់លើនាវាកាលពីម្ភៃឆ្នាំមុន អនុសេនីយអែកផ្ជង់កាំភ្លើងចំពីមុខ
ចន្ថាណូ ។
អនុសេនីយអែកកាខារ៉ង ពិតមែន! ម្ភៃឆ្នាំហើយដែលអញរកអាអែង
ហើយទីបំផុតអញបានមកជួប! អញមិន
អោយអាចន្ថាណូអែងមកស្ទូចយកផ្លែផ្កានៃការក្បត់របស់អែងទេ!
-
មាសនេះក៏ជាផ្លែផ្កានៃការក្បត់ជាតិសៀមនៃអនុសេនីអែកអែងដែរ!
ម៉េចក៏យើងមិនសំរុះសំរួលគ្នាយើង
ទៅ?អនុសេនីយអែកភ្លេចខ្លួនមួយប៉ប្រិចភ្នែក ចន្ថាណូ
អតីតអ្នកកាច់ចង្កូតហូតកាំបិតខ្វាច់ពីចង្កេះ ប៉ុន្តែមុននឹង
ជននេះហក់ចូលមកកាន់ អតីតអនុសេនីយអែក កាខារ៉ង រលាស់កៃអាវុធផាំងៗ
ធ្លុះបេះដូងវាជាពីរប្រហោង.... ផ្លូវ
ទៅនរកចំហចាំចន្ថាណូ ហើយ...។ |