លោកវង់ ផឿង
ជាសាស្រ្ដាចារ្យផ្នែកភាសារបារាំង និង ខ្មែរ
ម្នាក់ដែលខ្ញុំធ្លាប់បានរៀនជាមួយលោក លោកមានសំដីថ្វី
មាត់ និងទេពកុសលបង្រៀនយ៉ាងខ្ពស់អស្ចារ្យ។
លោកវង់ ផឿង
ជាសាស្រ្ដាចារ្យ ដ៏មានសេចក្ដីព្យាយាមអុស្សាហ៍ខ្លាំងណាស់ លោកបង្រៀន លោកអាន
លោកសរសេ
រមិនដែលលះបង់ពេលវេលាអោយខាតចោលអិតប្រយោជន៍ឡើយ
លោកបានរៀបចំសរសេរសៀវភៅជាច្រើន ដូ
ចជា
- វិញ្ញាសាភាសាបារាំងសំរាប់ យុវសិស្ស
ដែលរៀបចំប្រលងថ្នាក់មធ្យមសិក្សាប័ត្រ និងច្រើនទៀត
- អប់រំយុវវ័យ មានការជ្រើសរើសសំលាញ់ ១០០ឆ្នាំ,
- ផ្នែកប្រលោមលោក អច្ឆិរិយាក០០៥ «កំនប់ភុង្គនាគ»,
ស្លឹកពោធិមានរិទ្ធិ, និងច្រើនទៀត
ការនិពន្ធ អ្នកនិពន្ធ វង់ ផឿង ច្រើននិយាយអ្វីៗដែលជាអាកំបាំង
ទៅតាមឃ្លាឃ្លោងអធិប្បាយយ៉ាងប៉ិនប្រសព្វអស្ចារ្យ
ដូចជាលោកអធិប្បាយពីធម្មជាតិថា «ខ្យល់បក់រ៉ាវៗ អង្រួនព្រឹក្សាបិសាចនេះ ដែលឈរជ្រងោៗ
កំហែងរហោស្ថាន
នៃរាត្រី ក៏មានអឌ្ឍច័ន្ទ ចិត្តរិស្សាសែនកំនាញ់
នឹងជះពន្លឺមកលើផែនដី សែនខ្មៅនេះ»។ ឃ្លាប្រយោគការអធិប្បាយ
របស់អ្នកនិពន្ធបានមកអន្រន់ស្មារតីអារម្មណ៍របស់ខ្ញុំអោយនឹកស្ងើចសរសើរយ៉ាងក្រៃលែង។
នៅក្នុងសាច់រឿងកំនប់ភុជង្គនាគ
លោកក៏បានទាញយកបែបទប្រវត្ដិសាស្រ្ដខ្លះៗ មកដាក់បញ្ចូលអោយមិត្ដយុវជ
ន យុវនារីអ្នកអានអោយមានទឹកចិត្ដក្លាហាន ហ៊ានតស៊ូ
ធ្វើពលិកម្មដើម្បីប្រទេសជាតិមាតុភូមិ អោយស្រលា
ញ់ជាតិ អោយដឹងពីកលល្បិចរបស់បរទេស ដូចជាពួកយួន ពួកសៀមនេះ
គឺធ្វើអោយយើងប្រុងស្មារតីជាប់ជានិច្ចត្រូវ
តែដឹងថា ពួកបរទេសនេះតែងតែមានចិត្ដលោភចង់ឈ្លានពាន
រុករានរំលោភមកលើកប្រទេសជាតិមាតុភូមិយើងជា
និច្ច ក្នុងប្រវត្ដិសាស្រ្ដ តាំងពីសម័យបុព្វកាលយូរលង់មកហើយ ស្ដេចពញារោង
ដែលបានទៅរស់នៅស្រុកសៀមហើ
យដែលត្រូវជាបងប្អូនបង្កើតគ្នាសោះជាមួយស្ដេបទុមសូរ្យវង្សនៅកម្ពុជា
ស្ដេចពញារោងចេះតែមានចិត្ដ លោភចូល
មករុករានរំខានដល់ដល់ស្ដេចបទុមសូរ្យវង្សជានិច្ច
ចំពោះស្ដេចបទុមសូរវង្សតែងតែមានចិត្ដសន្ដោសប្រោសប្រនី អា
និតអាសូរស្រលាញ់មិនដែលនឹក មិនដែលគិតសោះឡើយនឹងមានគំនុំគំគួន
និងចូលឈ្លានពានទឹកដីស្រុកសៀមហើយ
ដែលខ្មែរយើងតែងតែចងចិត្ដទុកជានិច្ច «ខ្មែរព្រះរៀមសៀមព្រះលក្ខណ៍»
លោក វង់
ផឿង ជាសាស្រ្ដាចារ្យអក្សរសាស្រ្ដផ្នែកបារាំផង ផ្នែកខ្មែរផងម្នាក់
ហើយជាអ្នកនិពន្ធបង្កប់ទៅដោយអាថិកំ
បាំងស៊ើបអង្កេត ចារកម្មប៉ូលិស និងស្នេហាយ៉ាងក្ដៅសាច់ (ស្លឹកពោធិមានរិទ្ធជាដើម) ផង
ក្រោយមកក្នុងរវាងឆ្នាំ
១៩៧០ លោកបានចូលបំរើក្នុងកងទ័ពជាតិ ហើយដែលខ្ញុំបានជួយបគាត់ម្ដងទៀតជាចុងក្រោយ
នៅភ្នំពេញរវាងក្នុង
ចុងឆ្នាំ ១៩៧២ ពេលនោះលោកមានឋានន្ដរស័ក្ដិជាកាប់ពីតែន
ហើយដែលលោកក្លាយទៅដូចជាតួក្នុងរឿងប្រលោម
លោកខ្លះ របស់លោកដែរ។
ដើម្បីជាទីសក្ការៈគោរពនឹករលឹកដល់ លោកគ្រូ វង់ ផឿង
ហើយដើម្បីនាំស្នាដៃអ្នកនិពន្ធខ្មែរដ៏មានសំដីថ្វីមាត់យ៉ាងប្លែ
កចំលែកនេះ មកជូនមិត្ដអ្នកអានផង ខ្ញុំសូមនាំយក រឿងកំនប់ភុជង្គនាគមក
ចុះដាក់ជូនមិត្ដអាន ដើម្បីបានជាទីរីក
រាយ ក្នុងសតិសម្បជញ្ញៈ ភ្លឺថ្លាទៅអនាគត។
ដោយលែកពីនេះដើម្បីសំដែងនូវកតញ្ញូកតវេទី
គឺសេចក្ដីដឹងគុណដ៏ជ្រាលជ្រៅចំពោះលោកគ្រូ ខ្ញុំសូមអុទ្ទិស នូវស្នា
ដៃដ៏ល្អឆើតនេះ ជូនចំពោះលោក វង់ ផឿង
បើទោះជាលោកស្ថិតនៅក្នុងទីស្ថានណាក៏ដោយ ហើយសូមប្រជាជនខ្មែរ
និងប្រជាជនទូទាំងពិភពលោក បានប្រកបដោយសេចក្ដីសុខគ្រប់ប្រការ។ |