| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
សិក្សាកថា0 កំនប់ភុជង្គនាគ

៤ -បុរសទ្រូងស្រាលត្រគាកធ្ងន់

  អច្ឆរិយាចុះពីយានតាក់ស៊ី ហើយដើរសំដៅមហាសណ្ឋាគារមជ្ឈឹមប៌ូពា ដែលអ្នកបានមកស្នាក់អាស្រ័យនៅម្ដង
ទៅហើយ។ លេខាធិការីនីធាត់កន្ដៀនដដែលយល់មុខដ៏ប្រិមប្រិយនៃអច្ឆរិយា ជាលើកទីពីរលើកដៃសំពះភ្ញៀវកំ
លោះសោភាដោយញញឹមកខិបកខុបដូចបានជាន់ជន្ដើរឋានសួគ៌
    - ចា៎ ! ... អោសុខសប្បាយទេរឺលោក? លេខាធិការិនីអាយុប្រមាណ ៣០ឆ្នាំនេះសួរ ។
    - សែនសុខកាយ តែចិត្តតែងនឹកមកលោកស្រីជានិច្ច!
     ស្ត្រីនេះមុខក្រហមដូចផ្កាក្ងោកដោយអៀន ។
    អច្ឆរិយា ធ្វើរិកជាខំរកអត្តសញ្ញាណប័ត្រ ។ ស្រីនេះលួចមើលរូបពិចិត្រអច្ឆរិយា ហើយដកដង្ហើមធំ ។
    - មិនបាច់ទេលោកខ្ញុំ ស្គាល់ឈ្មោះលោកស្រេចទៅហើយ កាលពីលើកមុនលោកមានបង្កាន់ដៃដែលប៉ូលីស
     ពិន័យ
    - រថយន្តនោះឈ្មោះត្រុឌី មែនទេ ?(១)
    - ពិតហើយ ! លោកស្រីចាំឈ្មោះអ្នកដំនើរច្បាស់ណាស់!
    - មិនមែនគ្រប់ទេ តែអ្នកដំនើរពិសេសប៉ុណ្ណោះដែលខ្ញុំចងចាំជានិច្ច!
    ប៉ៃអាខ្មោចឆៅអ្ហើយ! លេងផ្លែផ្កាតិចស៊យចំប្រពន្ធថៅកែសណ្ឋាគារ ឡើងរកាដែកតែម្ដង

    ក្រោយពីបានធ្វើការកិច្ច និងសំរាកតាមការគួរហើយ អច្ឆរិយាចុះមកដើរកំសាន្តតាមមាត់មហាជលស័យនៃក្រុង
ប៉ាកណាម ក្នុងសំលៀកបំពាក់នៃការកំសាន្តឆ្នេរសមុទ្រ។ ព្រះទិនបតីទោទន់ទាបជ្រេទៅកាន់ជើងមេឃ សមុទ្រដាស់
ឈាមក្រហមដេរដាស អច្ឆរិយាដើរសំដៅវិមានមួយជិតមាត់សមុទ្រ ។ តាចាស់ម្នាក់ដើរច្រត់ដៃមើលជើងមេឃ ។
រួចអ្នកសួរថា ៖
     - អត់ទោសលោកតា តើខ្ញុំអាចទៅរកជួលនាវាតូចអែណាមួយបាន ។ តាចាស់ច្បូតពុកមាត់របស់គាត់ ហើយ
     មើល មុខអច្ឆរិយា រួចនិយាយដោយគួរសមថា៖
    - ក្មួយកំលោះរដូវក្ដៅណាស់! ក្មួយមិនអាចរកជួលនាវាបានទេ  ធម្មតាគេសុទ្ធតែជួលមុនមួយឆ្នាំមុនជានិច្ច អ្នក
     មាន ប្រាក់កាសគេទៅដេកលំហែកន្ដាលសមុទ្រអែណោះ
    - លោកតាជួយជួលអោយមួយណា មិនបានទេរឺ ? ខ្ញុំជូនសគុណមួយជាពីរ !
    - មួយជាដប់ក៏រកគ្មានដែរក្មួយ! តាស្រលាញ់ប្រាក់ណាស់ ព្រោះប្រាក់ជាលិខិតឆ្លងដែននៃសាកលលោក!
    អច្ឆរិយាលាតាចាស់ចេញមកផុតសង្ឃឹម។ បើគ្មាននាវា តើបានអ្វីទៅស្ទូច បានអ្វីដឹកនាំមាស១០០០ គីឡូក្រាមនេះ?

    គិតបន្ដើរដើរបន្ដោយច្រាំងសមុទ្រខ្សាច់សស្គុះ។ អ្នកភ្ញាក់ព្រើត នឹងសំលេងទូកយន្តតូចមួយ ដែលបើកបន្ដោយ
ច្រាំងហើយឈប់ ។ ទូកយន្តផ្ទុកបុរសម្នាក់ និង នារីម្នាក់តាមការវិនិច្ឆ័យដែលអច្ឆរិយា ធ្វើសម្ព័ន្ធលើទឹកមុខ និងរូបពិ
ចិត្រ អ្នកអាចយល់ថា នាងជានារីជាតិបារាំងក្នុងវ័យ២០ឆ្នាំ នាងងើបឈរ នាងមានសម្ផស្សកាយឃើញហើយគួរ
អោយនឹងចង់... អោរានាងខ្ពស់ បំពើងអាវដែលនាងប្រលេះឡេវពីរខាងលើអោយរបូតដោយចេតនា ជាយអាវដែល
នាងបញ្ចេញប្រហោងផ្ចិត ដ៏សែនល្អសោភា បីដូចគ្រាប់គុជដែលគេដាក់តាំងលំអក្នុងភាជន៍ពណ៌កូឡាប នាងស្លៀកខោ
អ្នកគង្វាលគោ តឹងស្ទើរប្រេះ ត្រង់ចន្លោះភ្លៅឡើងក្រពុំដូចផ្ការីក សក់កាត់ខ្លី បញ្ចេញគល់កសាច់ទង់ដែងដូចពណ៌
កេសី នាងដែលដាក់បូក្រហម សមនឹងវែនតាខ្មៅដែលគូសវាសភក្ត្រាឆោមនរលក្ខណ៍អិតផ្ទឹម នាងហក់ចុះពីយាន្ត
ដោយទឹកមុខមួហ្មង ក្នុងពេលដែលហក់នេះ អច្ឆិយាសង្កេតឃើញថា សុដននាងលោត ញ័រៗ ក្នុងអាវ ត្រគាកនាងរីក
សាយ មិនមែនជាក្រមុំច័ន្ទទឹកឃ្មុំទេ បុរសជាតិសៀមហក់ចុះពីក្រោយនាងកាន់កន្ត្រកមួយហើយដើរអោយទាន់នាង
រួចនិយាយជាភាសាជាតិវាថា៖
    អូនម៉ារីណា! បងមិនមែនចង់ធ្វើអោយអូនសៅហ្មងទេ! អូនយល់សំដីបងមិនបានទេតើ!
    នាងបារាំងសែសងាកក្រោយផាំង សំលក់បុរសនេះហើយរលាស់សំដីជាភាសាសៀមមានសំនៀងភាសាបារាំងតប
វិញថា៖
    - អាមនុស្សភ្លើ! ខ្ញុំមិនចង់ឃើញមុខអាគាត់អែងទៀតទេ! លឺរឺទេ? ខ្ញុំធុញទ្រាន់ណាស់! អារបៀបដដែលៗ ដូច្នេះ
ខ្ញុំខ្ជិលណាស់លោកអើយ!
    - បងមិនយល់ថាអូនចង់និយាយរឿងអ្វីទេ! ពន្យល់បងមកអូន!
    - បានហើយ! គ្រប់គ្រាន់ហើយ! ខ្ញុំទ្រលាន់ណាស់ អោយអាកំភ្លៀងនេះយកទៅទុកជាអនុស្សាវរីយ៍ទៅ!
    នារីបារាំងទះកំភ្លៀងបុរសសៀមផាំង ។ បុរសនេះចាប់ដៃស្រីនេះជាប់ ហើយទាញមករួចផ្ទាត់សំដីសៅហ្មងថា៖
    - ហងយកអាកំភ្លៀងនេះទៅវិញ! អញនឹងអោយមេរៀនហង មួយដែលហងត្រូវការចាំទុកអស់មួយជីវិត!
   មុននឹងបុរសសៀមនេះ ធ្វើចលនាវាយនារីទន់ល្វតល្វៃនេះ អច្ឆរិយាហោះទៅចាប់ដៃបុរសសៀមនេះជាប់ ហើយ
កញ្ឆក់ទៅឆ្ងាយពីនាង ព្រមទាំងរលាស់វាចាថា៖
    - មើលយុវជន! និយាយគ្នាសិន! អគ្គីកំហឹងឆេះឆួលក្នុងខ្លួនបុរសសៀមលើកចង្អុលដៃចុចលើទ្រូងអច្ឆរិយាហើយ
      ទ្រគោះអន្ដាតថា
    - តើអាគាត់អែងមកលាយលំអីក្នុងរឿងនេះដែរ ? ចេញពីទីនេះភ្លាម ប្រសិនបើអាគាត់អែងមិនចង់អោយខ្ញុំបំ
      បែកមុខអាគាត់អែង!
    - បំបែកមុខខ្ញុំ? ហ៊ីស! ហ៊ីស! ន័យសំដីដ៏មានខ្លឹមសារណាស់
     រហ័សដូចរន្ទះបាញ់អច្ឆរិយា លើកដៃស្ដាំគប់ចំកន្ដាលច្រមុះអាសៀមទុយ៌សផាំង
    - នែ៎ ខ្ញុំបង្រៀនអាគាត់អែងអោយស្គាល់អំពីមេរៀននៃការបំបែកមុខគេ ធ្វើអ៊ីចឹងនែ៎ លោហិតហូរឆុលចេញពី
      រន្ធច្រមុះដូចគេស្រោចលើអាវរបស់អាសៀមនេះ វាស្ទុះសំដៅអច្ឆរិយាតាមរបៀបហ្សុដូយ៉ាងខ្ញង់ ។
    ហា៎..ហា៎... ភ័ន្តច្រលំហើយ អច្ឆរិយាមិនសូវចេះញញើតផ្ដាសទេ អារឿងហ្សុយដូនោះ... ក្រោយពីប្រលងជាប់
ខ្សែក្រវាត់ខ្មៅនៅភ្នំពេញ ហើយ ព្រះរាជរដ្ឋាភិបាលបានបញ្ជូនអច្ឆរិយាអោយទៅសិក្សាវិជ្ជាហ្សុយដូ បីឆ្នាំក្នុងមហា
វិទ្យាល័យអប់រំហ្សុយដូនៅក្រុងតូក្យូ... ប្រលងចេញលេខ ២ ។

  ដោយជំហរជើងតែបន្តិចអច្ឆរិយាគេចផុតពីសត្រូវយ៉ាងងាយ ហើយរហ័សស្មើពន្លឺ អ្នកលូកជើងស្កាត់សន្ទុះរបស់វា
វាដួលត្មោលបីត្រលប់ វាងើបឡើងជាថ្មីស្ទុះហេដូចក្ងានផ្អើល អច្ឆរិយាហុចដៃស្ដាំវាចាប់ ហើយមួលដៃអ្នកមកក្រោ
យខ្នងវា វាលើកប្រាថ្នាបំបោកអច្ឆរិយា អោយខ្ទេចឆ្អឹង តែវាភ្លេចគន្លឹះជើងដែលអច្ឆរិយា ខ្ទាស់ស្មងជើងរបស់វា ។ 
វាបំបោកអច្ឆរិយា តែលើកមិនរួច ព្រោះជាប់សោស្នៀតត្រង់ស្មងជើងនេះ អច្ឆរិយាឆ្លៀតអោកាសបញ្ជូនមួយកំលាំង
ដៃឆ្វេងទៅគោះថ្គាមវាផាំង វាខ្ទាតប្រាំជំហានបីដូចបាដិហារ្យ អាសៀមកំពិកបញ្ចេញកាំបិតកៃផ្លាប់ភ្លឺចាំង នឹងរស្មីនៃ
ព្រះអាទិត្យអស្ដង្គតភ្លែតៗ។ មុខកាំបិតស្រួចថ្លាភ្ជង់ទៅមុខ ជននេះហក់ដោយក្បាច់សៀមបុរាណសំដៅអច្ឆរិយាដែ
លឈរសំលឹងមើលគល់សុដននៃកញ្ញាបារាំងសែសដែលលៀនសស្គុះ ត្រង់អាវដែលនាងបន្ដាច់ឡេវអស់ពីរ ។ នាង
ស្រែកថា
    - ប្រយ័ត្នលោក
អច្ឆរិយា ងាកផាំងរហ័សដូចខ្លាដែលហិតក្លិនគ្រោះថ្នាក់ដូច្នោះ ហើយថយពីរជំហានយកជំហរ ។
    - ហ៊ីសហា៎ ! អាកំពិកនេះអុទាន អាអែងនឹងបានដេកមុងឈើហើយ អញនឹងចោះទំលុះអាវដ៏ប្រនិតរបស់អាអែង
បីបួនប្រហោង !

    - យី! អែងជាយុវជនដ៏ស្វាហាប់! អញ្ជើញរាំក្បាច់ចុះខ្ញុំចាំទទួល!
    បុរសសៀមឆួលកំហឹងហក់ប្រាវលើអច្ឆរិយា កាំបិតញែកខ្យល់លឺសូរវឺត អច្ឆរិយាបង្វិលខ្លួនតែមួយជំហានហួស
ទៅម្ខាង។ អាចាក់ជ្រៀលជ្រេទៅម្ខាងអែណោះដែរ។ តែដោយវាជ្រុលជំហរ អច្ឆរិយាហក់ភ្លែតទៅពីក្រោយលាម្រា
មដៃចាំ លុះសត្រូវបំបែរខ្លួនមកវិញវាដូចជាហុចដៃអោយអច្ឆរិយា ដែលច្របាច់ភ្លាមហើយបង្វិលខ្លួនមួយជាន់ទៀត។
ដៃអាសៀមរមួលលឺសូរផស់ កាំបិតធ្លាក់ខ្ពោកលើដីខ្សាច់ អច្ឆរិយាចាប់ដៃម្ខាងទៀត ហើយយោងទម្ងន់សិរីកាយវាត្រ
ង់ស្មាអ្នក ព្រមទាំងគ្រវាត់រំលងទៅអែលើដីខ្សាច់ខាងមុខប្រមាណ ៥ម៉ែត្រ វាដួលផ្កាប់មុខក្រហ៊ីត អច្ឆរិយាយកជើង
ជាន់វាត្រង់លើកញ្ចឹងកបន្តិចបង្កប់ច្រមុះវាក្នុងដីខ្សាច់
    - ប៉ៃអាខ្មោចឆៅ! អច្ឆរិយាទ្រគោះសំដី អាអែងនៅបៅដោះម៉ែនៅឡើយទេ កាលដែលអញចេះប្រើកាំបិតកា
    លណោះ!
    អច្ឆរិយាងាកមកមើលមុខកញ្ញាបារាំងសែស នាងពើងទ្រូងដ៏ស្រួចរបស់នាងញញឹមយ៉ាងក្រអូបមួយ ។
    - ហ៎ ច្រាស់ច្រំដីខ្សាច់បន្តិចទៅ ហើយថ្ងៃក្រោយត្រូវរៀនអោយចេះប្រយ័ត្នមាត់មុននឹងរលាស់អន្ដាត! អច្ឆរិយា
      ប្រដៅ ។
    - អ៊ឺ..ក! អ៊ឹ!.ក អាកំពិកឈ្លក់ដីខ្សាច់ ។
    - បានហើយលោក កញ្ញាបារាំងអុទាន លោកសំលាប់វានាំតែមានរឿងវែងឆ្ងាយ!
    បារីដែលអិតមានរបូតពីដៃសោះ តាំងពីមុនប្រយុន្ទ អច្ឆរិយាយកមកបឺតមួយខ្សឺតបង្ហុយផ្សែង ទ្រលោមព្រមទាំង
ដកជើងពីក្បាលអាសៀមនេះចេញផង ។
   - ក្បួនជាន់កអាអែងនេះ អញបានទៅរៀនពីគ្រូអញនៅស្រុកខ្មែរ ចេញទៅ! ហើយចំនាំមុខអញអោយច្បាស់ បើ
ថ្ងៃក្រោយឃើញអញ ចៀស ៥០ម៉ែត្រជាមុន !
    អាសៀមងើបក្បាលពីដីខ្សាច់ ខាក ហើយស្ដោះទៅដី យួរដៃស្ដាំវាស្រយង់ ដោយភ្លាត់សរសៃស្មាធ្វើមុខជូរហួញ
រួចមុននឹងដើរចេញទៅវាក្រវាត់សំដីផ្លែផ្កាថា
    អ្ហា៎ ! រឿងនេះមិនមែនខ្វះការសងសឹកទេអា! អាអែងនឹងបង់សងអញថ្លៃជាងនេះទៅទៀត នៅថ្ងៃណាមួយ! អច្ឆ
រិយា សើចចំអករួច...
    - លុះដល់ថ្ងៃដែលអាអែងថានោះមកដល់មែន អញនឹងប្រើកាំភ្លើងគ្រាប់ធំ ហើយអាអែងនឹងបានទៅលេងឋាន
ភុជង្គនាគក្នុងសមុទ្រនេះ! ។
    លុះជននេះចេញទៅបាត់ អច្ឆរិយាងាក មកញញឹមលេខ១ ដាក់កញ្ញាបារាំងសែស ដែលលួចមើលអ្នកពីក្រោយ
ខ្នង ។ សំដីមាស អច្ឆរិយាចេញពីមាត់ដូចចំប៉ាលិនថោង ជាភាសាបារាំងក្រអូបស្រួយស្រេះដូចមកពីក្រុងប៉ារីស
    - កុំបារម្ភឡើយអ្នកនាង ខ្ញុំមិនអោយចក្ខុសម្ផស្សនាង ដ៏សោភានេះ ពើបប្រទះសាកសពដ៏អាក្រក់សៅហ្មងឡើយ!
ហើយម្យ៉ាងទៀតខ្ញុំយល់ថា នារីដ៏បវរលក្ខណ៍កល្យាណដូចអ្នកនាង មិនមែនទៅគ្រវែងក្រសែនេត្រាលើអាជ្រូករបៀ
បនេះទេ !
    យុវនារីសើចពព្រាយ រួចផ្ទាត់វោហារជាភាសាបារាំងដូចគ្នាថា ៖
    - ចា៎ះ!.. វាទៅត្រេងត្រាងអែលើនាវាកំសាន្តរបស់ខ្ញុំ ខ្ញុំដេញក្បាលវាមក.. ចា៎ះ... លោកជាបុរសដ៏សង្ហាដែលចេះ
ផ្គាប់ស្រ្តីណាស់ ។  តើលោកអនុញ្ញាតអោយខ្ញុំអញ្ជើញលោក  ទៅពិសារភោជនាហារនៅអែលើនាវាខ្ញុំនៅកន្ដាល
សមុទ្រអែណោះទេ ។
   អច្ឆរិយា ហុចបារីទៅជូននាងមួយដើម ក្នុងពេលជាមួយនោះ ដៃប្រតិកម្មអច្ឆរិយា កេះដែកភ្លើងឆេះសន្ធោ ហើយ
ហុចចំពោះមុខនាង ។ នាងអោនបន្តិចដើម្បីនឹងអុជ តែអច្ឆរិយា បន្ទាបភ្លើងចុះទៅក្រោម ។ នាងអោនតាម លំអងរា
ត្រីរុះរោយពាសពេញលើឆ្នេរសមុទ្រ រស្មីដែកកេះបំភ្លឺ គល់សុដនរបស់នាងដ៏រលោងនៅក្បំនៅឡើយ ។ ត្រង់ណែនរឺ
មិនណែន ខ្ញុំមិនហ៊ានធានា ។ ចាំដល់អច្ឆរិយាលមើលសិន ទើបខ្ញុំដឹងជាក្រោយ ។
    - ពេញចិត្តណាស់ អ្នកនាង ខ្ញុំឃ្លានណាស់ ហើយជាកិត្តិយសដ៏ធំដែលបានស្គាល់អ្នកនាងដ៏មានរូបឆោមយ៉ាងនេះ។
   - មែនរឺលោក ?
    សំដីខ្ញុំត្រូវដូចជើងមេឃ ឃើញល្អថាល្អ ឃើញអាក្រក់ថាអាក្រក់ !
    - ដោះអាវលោកចោលទៅ ហើយយើងទៅអែនាវារបស់ខ្ញុំ
    - ដោយហែលរឺអ្នកនាង?
    - ចា៎ ខ្ញុំចូលចិត្តវិលទៅវិញដោយហែលទឹករាល់ល្ងាច។ ជាកីឡាដែលធ្វើអោយយឺតសរសៃល្អណាស់ ។
    នាងដោះអាវក្រៅចោលលើផ្នូកខ្សាច់ រួចខោអ្នកគង្វាលគោអាមេរិកាំង ។ នៅសល់តែអាវទ្រនាប់ទ្រសុដន និង
ខោទ្រនាប់ត្រីកោណ ។ នាងហក់ទៅក្នុងទឹកប្រូង។ អច្ឆរិយា ក៏ហក់តាម រួចហែលទន្ទឹមនាង។ ជួនកាលដៃអ្នក ដៃនាង
ប៉ះខ្នងនាង ក្លៀកនាង ដោយរបៀបបន្លំ មួយសន្ទុះមកដល់នាវា មួយដ៏ល្អឆើតឆាយ កម្លាំងច្រើនសេះមានពន្លឺអគ្គីសនី
។ កញ្ញាបារាំងសែសតោងជន្ដើរនាវាហើយឡើង។ អច្ឆរិយានៅក្នុងទឹកមើលដំនើររាជសីហ៍ និងកំប៉េះគូថដ៏ល្អរបស់
នាង
    - កីឡារបៀបនេះខ្ញុំចូលចិត្តណាស់ ! ប៉ុន្តែខ្ញុំគ្មានខោអាវសោះ ដើម្បីនឹងផ្លាស់ អ្នកនាង
    - អូ! លោកកុំគិតអារឿងកំប៉ិកកំប៉ុកអ៊ីចឹង ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ដើម្បីបំពេញចិត្តលោកជានិច្ច!
    - អ្នកនាងអស្ចារ្យណាស់!
    ឡើងមកដល់លើនាវា នាងហុចខោអាវដំនេកមួយសម្រាប់ទៅជូនអច្ឆរិយា ដែលស្រាតខោទទឹកចំពោះមុខនាង
អែនាងក៏ផ្លាស់នៅពីមុខអច្ឆរិយាដែរ ។
    - លោករង់ចាំខ្ញុំមួយភ្លែក ខ្ញុំទៅចាក់ភេសជ្ជ:ជូន រួចនឹងលើអាហារដែលគេតែងចំលងយកមកដាក់តាំងពីរម៉ោង
     ៥ល្ងាចម្ល៉េះ ។
    នាងវិលមកវិញ កាន់កែវសុរាវិស្គី សូដាទឹកកកជូនអច្ឆរិយា ដែលទទួលហើយលើកឡើងអុទានថា ៖
    - សុរាដ៏អុត្តុងអុត្តមនេះជាទឹកអម្រឹត អាចនឹងប្រោសមនុស្សស្លាប់អោយរស់អស់ផ្នូរទាំងឡាយក្នុងស្មសានបាន !
    - អោចា៎ះ... ខ្ញុំមានសោមនស្សចិត្តណាស់ ដែលលោកអោយតំលៃយ៉ាង នេះចំពោះសុរារបស់ខ្ញុំ! លោកមិនទាន់
ប្រាប់ឈ្មោះរបស់លោកនៅឡើយទេ !
    - ខ្ញុំឈ្មោះច្រានិដ្ឋា, អច្ឆរិយា និយាយប្រាប់តាមឈ្មោះអត្តសញ្ញាណប័ត្រ ។
    - ខ្ញុំឈ្មោះម៉ារីណា កំនើតបារាំងសែស សញ្ជាតិសៀម។ ក្នុងពេលសង្គ្រាមសៀម បារាំង ពួកសៀមបានចាប់ខ្ញុំមក
តាំងពីកុមារីម្ល៉េះ ហើយចិញ្ចឹមរហូតមក ដល់ខ្ញុំអាយុបាន ១៨ឆ្នាំ។
     នៅម្ខាង លើតុសំអិតសំអាង នាងម៉ារីណាទាញយកសម្ភារវិទ្យាសាស្ត្រសំរាប់ធ្វើសក់អោយស្ងួត និងអោយជាប់
ផ្នត់ មកផ្លុំសក់នាង។ សម្ភារ:អគ្គីសនីព្រួសចំហាយលើកេសីទទឹក ដ៏សោភារបស់នាង វូៗ រ៉
    - អ្នកនាងបានអាយុ ១៨ឆ្នាំហើយយ៉ាងម៉េចទៅទៀត ?
    - ចា៎ះ!. ម្ដាយចិញ្ចឹមរបស់ខ្ញុំរៀបមង្គលការ អោយខ្ញុំមានស្វាមីជាតិបារាំងម្នាក់ ជាសាស្ត្រចារ្យទស្សវិទូ ព្រះអើយ
លោកប្ដីខ្ញុំរវល់តែមេឃ ផ្ដាយ ព្រះច័ន្ទ ព្រះអាទិត្យ ស្ទង់ចុះស្ទង់ឡើង!.. ភ្លេចចោលប្រពន្ធអោយដេកលើគ្រែរមួល
ខ្លួនក្នុងកាមរាគ.. មួយអាទិត្យមិនដែលនឹកឃើញប៉ះសាច់ខ្ញុំម្ដងផង ខ្ញុំទ្រាំពុំបានក៏ដើរផ្សងព្រេងរកស្នេហាក្រៅច្បាប់
    - ប៉ៃអាខ្មោចឆៅអើយ! អច្ឆរិយាអុទាន! អោអាប្ដីចំកួត! ប្រពន្ធសោភាផុតលោកិយ៍អ៊ីចឹង មិនចេះផ្គាប់ផ្គុន! អោ
ប្រសិនបើប៉ះចំលើខ្ញុំវិញ
    - បើប៉ះលើបងតើវាយ៉ាងម៉េច?
    អច្ឆរិយាសើច មើលទ្រូងនាងដែលនាងចូលចិត្តតែចំហឡេវពីខាងលើជានិច្ច រួចមើលចុះទៅក្រោម រួចឡើង
    លើវិញ ។
    - បើប៉ះចំលើបង បងហ៊ានធានាថាអោយអូនម៉ារីណា អែងឆ្អែតស្កប់ស្កល់វារជើងបួននៅក្បែរបង !
    - កុំនិយាយលេងបង អូនបន្តរឿងទៅទៀត ថ្ងៃមួយទៅថ្ងៃមួយ ជីវិតជូរចត់អិតន័យ អូនរសាត់ទៅចំក្នុងបាតដៃនៃ
       អែកអុត្តមប្រកិតពិផាត !
    - ប៉ៃអាខ្មោចឆៅអើយ !
    - ចុះម៉េចក៏បងភ្ញាក់អ៊ីចឹង ?
    - គេចពីទស្សនវិទូ ទៅជួបអែកអុត្តមប្រកិតពិផាត កញ្ចាស់ទំពែកដូចគេលក ដូចជាគេគេចពីអាខ្វាក់ទៅជួបអា
     ខ្វិនដូច្នោះដែរ រួចម៉េចទៅទៀតម៉ារីណា ?
    នាង ម៉ារីណាមុខក្រហមដោយអៀនត្រូវផ្លែសំដីអច្ឆរិយា។ អច្ឆរិយាត្រូវចេះលេងស្នៀតអោយតឹង។ មីលលក
នេះពិតជាប្រពន្ធប្រកិតពិផាត រឺសហាយ ដែលអាទំពែកកញ្ចាស់លើកទូលដាក់លើក្បាលហើយ ។
    ទេវតាខ្មែរដែលតាមថែរក្សាអច្ឆរិយា បោះអ្នកមកចូលមាគ៌ានេះហើយ មីចាបញីសេះសនៃត្រកូលប្រកិតពិផាត
រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិសៀមនេះ មិនអិតផលប្រយោជន៍ទេ ចំពោះបេសកកម្មរបស់អ្នក ។
   - ចា៎!. អូនធុញទ្រាន់នឹងមនុស្សស្បែកជ្រួញ ដូចប្រកិតពិផាតនេះណាស់ តែអូនមិនដឹងគិតយ៉ាងណា ។ គម្បីអោយ
យុត្តិធម៌ដល់អែកអុត្តមផង.. គាត់ស្រលាញ់អូនណាស់ថ្នមអូនដូចកែវមរកត.. គាត់ពោះម៉ាយ កាលណាអូនងូតទឹក
ហើយគាត់អង្គុយជូតអោយអូនពីដៃរហូតដល់ជើង អូនចោលគាត់កញ្ចាស់ហ្នឹងមិនបាន មិនមែនមកពីអានិតគាត់ទេ!
មកពីអូនខ្លាចគាត់ដៃវែងណាស់ អំនាចណាស់ ភពប្រសប់ជាមួយគាត់តែមួយអាទិត្យ គាត់និរទេសអាទស្សនវិទូ អតី
តស្វាមីខ្ញុំដោយចោទថាសរសេរអត្ថបទប្រមាថរាជាធិបតេយ្យសៀម
    - បើអ៊ីចឹងអូនជាប្រពន្ធអែកអុត្តមប្រកិតពិផាតរឺ? នាវានេះជារបស់នរណា? ម៉េចក៏អូនមិននៅអែបាងកក ?
    - ចា៎ះ ខ្ញុំជាលោកជំជាវប្រកិតពិផាត នាវានេះជាកម្មសិទ្ធរបស់ប្ដីខ្ញុំ ខ្ញុំពេញចិត្តនៅសមុទ្រនេះ។ មួយអាទិត្យ គឺ
រាល់តែថ្ងៃសៅរ៍ បានប្ដីកញ្ចាស់ខ្ញុំមកនៅលើនាវានេះ រហូតដល់ព្រឹកថ្ងៃច័ន្ទបានចេញដំនើរទៅវិញ ។

អោបុរសចេះតែស្នៀតដូនតាជ្រាំដែលៗ ធ្វើអោយខ្ញុំធុញទ្រាន់ណាស់!
    - ចុះអាមួយដែលបងបានប្រដៅវាអោយចេះគោរពស្ត្រី ស៊ីដីខ្សាច់វាជាបុរសមិនមែនចេះតែអាស្នៀតដូនតាទេ
មើលទំនងវាប្រសប់ដែរអាមួយនោះ !
    - អ្ហា៎ ! អាសៀមក្មេងនោះរឺ ? ខ្ញុំទើបបានស្គាល់វាពីម្សិលមិញ  យីអាពួកសៀមអស់នេះ និយមតែស្រមៃថាគ្រាន់
តែខ្លួនផ្ទាត់ម្រាមដៃគ្រប់គ្រាន់ហើយ ដើម្បីអោយស្រីៗ លុតជង្គង់នៅក្រោមបាតជើងវា។
    កេសីនាងឡើងពណ៌ទង់ដែង រលករលាមសាយដូចផ្នត់នៃមហាសាគរ នាងដាក់បូក្រហមវិញ។ រស្មីនេត្រាភ្លឺចាំង
ច្រមុះស្រួចបបូរមាត់សែនល្មោភកំរើកញ័រៗ សម្លឹងមើលភក្ត្រាអច្ឆរិយា ដែលញញឹមតបវិញយ៉ាងស្រស់លេខ១ ។
    - បានន័យថា អូនម៉ារីណាទំនេររហូតល្ងាចថ្ងៃសៅរ៏ ក្នុងករណីនេះ តើអូនព្រមទទួលបងអោយស្នាក់នៅលើនាវា
សួគ៌ានេះរហូតដល់ថ្ងៃនោះបានទេ ?
    - ដោយរីករាយបង! ដរាបណាតែបងអែង មិនមែនជាមនុស្សដែលចេះតែអាស្នៀតដូនតាម្យ៉ាង អូនទ្រលាន់ណា
ស់អាស្នៀតហ្នឹង!
    អច្ឆរិយា បង្ហើយសុរាមួយកែវដល់បាត ។ អ្នកដាក់កែវលើតុហើយ...
    - បងចេះសិល្បប្លែកៗ ដែលនារីជាច្រើន ហៀរទឹកភ្នែកលូនក្រោមបាតជើងបង បងអាចបង្ហាញអូនបានក្នុង
ពេលនេះនូវសិល្បកាមារម្មណ៍ពីប្រទេសជប៉ុន
    រហ័សដូចពន្លឺ មួយប៉ប្រិចភ្នែកប៉ុណ្ណោះកញ្ញា ម៉ារីណានៅក្នុងរង្វង់ដៃអ្នក អ្នកអោបនាងផ្ទបនិងអោរា  សុដននាង
នៅណែនក្បំនៅឡើយ
    មិត្តអ្នកអានស្គាល់អច្ឆរិយា ស្រាប់ហើយ !
   មួយសន្ទុះក្រោយ ក្រពើញីមួយស្រែករោទ៍លើគ្រែកន្ដាលមហាសមុទ្រដ៏ស្ងាត់ ដែលមានរលកបោកពព្រាំជាតន្រ្តី
   នៅក្នុងបន្ទប់ដេក លើជញ្ជាំងក្បាលដំនេក រូបថតអែកអុត្តមប្រកិតពិផាត ដ៏ធំមួយបើកភ្នែកក្រលោតៗ មើល
ក្បាច់ស្នេហានៃអច្ឆរិយា ខ្មែរពូជអ្នកសាងអង្គរវត្ត ដែលពិភពលោកក្រាបនៅក្រោមបាតជើងខ្មែរ ក្នុងសតវត្សតែមួ
យ ។ រូបថតនេះសំលឹងអច្ឆរិយា ដែលកំពុងតែវ័ធប្រពន្ធរបស់អែកអុត្តម ។
    ព្រះប្រភពនៃពន្លឺ បាចសាចកាំរស្មីលើផ្ទៃមហាជលស័យ រស្មីចូលតាមចំរឹងដែកនៃបង្អួចនាវា មកលំអលើរាងកា
យអាក្រាតដ៏សែនសោភានៃនារីបារាំងសែស អច្ឆរិយាកែងដៃច្រត់លើខ្នើត គយគន់សម្ផស្សកាយដ៏បវរនេះ ម៉ារីណា
បើកនេត្រាស្កប់ស្កល់ហើយញញឹម រួចអុទានស្អកៗ ថា
    - បងជាបុរសមានទ្រូងស្រាល ហើយត្រគាកធ្ងន់ល្អណាស់ ។

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rightsreserved.