| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
សិក្សាកថា0 កំនប់ភុជង្គនាគ

៨- អុកងាប់មួយក្រលា

   ទឹកនោះជ្រៅ ត្រជាក់ដល់ឆ្អឹងខ្នង អច្ឆរិយាមុជសំដៅនាវាសៀម  ដែលលិចត្រាំក្នុងបាតសមុទ្រ ២០ឆ្នាំ ហើយ ។
   ប៉ៃអាខ្មោចឆៅអ្ហើយ! អច្ឆរិយា ភ្ញាក់ក្រញាងព្រមទាំងពន្លត់ពន្លឺវារីពិលផង។ បុរសម្នាក់ទៀតតាមអច្ឆរិយាស្មានគឺ
បុរសដែលបានឆ្មក់បាញ់ព្រួញទលាយបំពង់អុកស៊ីហ្សែន សំលាប់អ្នកពីយប់មិញ.. បុរសនោះមានប៉ែលកំពុងចូកដីក្នុង
នាវា។ ដោយពន្លឺវារីពិលរបស់វានោះ, អច្ឆរិយាឃើញហិបដែកមួយបន្ដោយមួយម៉ែត្រកន្លះ ទទឹងជាងកន្លះម៉ែត្រ កំ
ពស់កន្លះម៉ែត្រ.. ហិបកំនប់មាស ១.០០០គ.ក្រដែលអាចោរសៀមបានប្លន់ពីខ្មែរ។ កំហឹងមួយឆេះឆួល។ អច្ឆរិយា ពីទី
ងងឹត ក្បែរថ្មមួយផ្ទាំងដែលដុះពីបាតសមុទ្រភ្ជង់កាំភ្លើង ព្រួញដ៏វែងតំរង់បុរសនេះ។

   គំនិតប្រតិកម្មមួយបញ្ឈប់ចលនាអ្នកភ្លាម។ ទេ! ឆ្គួតសោះអញ។ បុរសនេះពាក់បំពងកៅស៊ូវែងដែលស្រូបខ្យល់
ពីលើទឹក.. សំលាប់វាធ្វើអ្វី ? វាមានខ្សែពួរម៉ាស៊ីនយោងធុងកំនប់មាស ១០០០គ.ក្រ នេះ បន្ដោយទុកអោយវាជីក
វាចងធុង រួចម៉ាស៊ីន រឺមនុស្សខាងលើយោងអោយបានសំរេចហើយអញនឹងចាត់ការជាក្រោយ ។
    ដប់នាទីក្រោយ ធុងកំនប់ត្រូវបានចងជាស្រេច។
    អច្ឆរិយាហែលឡើងលើផ្ទៃគង្គាមួយរំពេច។ ប៉ៃ! មាននាវាមួយទៀតចតចំពីលើកំនប់នេះ  យីអាម្ចាស់នាវានេះ
ស្គាល់កំនប់ច្បាស់ជាងអញទៅទៀត។ នាវាចតពន្លត់ភ្លើងងងឹត អញមើលពីនាវាអញ ចំងាយមួយរយម៉ែត្រសោះ មើ
លពុំឃើញ ។
    ប៉ៃ... អាកំពិកម្នាក់កំពុងនិយាយល្មមស្ដាប់លឺ ។ អច្ឆរិយាតោងឡើងលើនាវាយ៉ាងស្ងាត់ មែនបុរសកំពុងបន្ទរសំ
លេងក្នុងប្រអប់យន្តស្រូបសំលេងមួយ
    - យ៉ាងម៉េចរកកំនប់ឃើញទេ លោកអនុសេនីយអែកកាខារ៉ង ?
    សំលេងខ្ទរៗ មួយបន្លឺពីប្រអប់យន្តមួយនៅក្បែរនោះ :
    - ឃើញធុងកំនប់មាសនេះហើយ ខ្ញុំកំពុងតែចងធុងនេះ ។
    - បើដូច្នេះ ខ្ញុំប្រុងចុចគន្លឹះយន្តអោយម៉ាស៊ីនយោងកំនប់នេះ អូយ...
    តាមសេចក្ដីពិតកាំបិតកៃមួយហោះដូចបាដិហារ្យ បុកកន្ដាលខ្នងអាកំពិកនៅខាងលើនាវាគិប ។ ព្រោះហេតុនេះ
ហើយបានជាវាស្រែក អូយ... ។ សំលេង អូយ... នេះបន្លឺតាមប្រអប់យន្ត ហើយលឺស្ទើរបែកត្រចៀកលោកអតីត
អនុសេនីយអែកកាខារ៉ង ដែលកំពុងចងបង្ហើយធុង និងខ្សែពួរអែបាតសមុទ្រ ។
   អនុសេនីយអែកនេះឆ្ងល់យ៉ាងខ្លាំង ចំពោះសំរែកនរកនេះ ។ តើមានហេតុអ្វី? អាសំលាញ់នៅលើនាវាពិតជាត្រូវ
គេប្រហារហើយ... តែអញត្រូវធ្វើរិកហាក់ដូច ពុំដឹងអ្វីសោះ បើមិនដូច្នោះទេ អ្នកឈ្លានពានដែលយកជ័យជំនះ ពី
សហការីអញមុខជាកាត់បន្ដាច់បំពង់កៅស៊ូខ្យល់អញមុខជាស្លាប់មិនខាន ។
    អតីតអនុសេនីយអែកកាខារ៉ង និយាយប្រាប់អ្នកនៅលើនាវាថា ៖
    - សំលាញ់ចុចគន្លឹះយន្តលើកធុងនេះដាក់លើនាវានៅអែលើនាវាអច្ឆរិយាឆ្លើយតបវិញ ធ្វើត្រាប់សំដីសហការី
ដែលទើបនឹងទៅឋានភុជង្គនាគ ទៅហើយអំបាញ់មិញនេះ ។

    មួយសន្ទុះក្រោយធុងកំនប់ពណ៌ខ្មៅ ដុះស្លែលេចធ្លោរចេញពីទឹកសមុទ្រ ។ ក្នុងពេលជាមួយគ្នាដៃអច្ឆរិយាម្ខាង
ដែលកាន់កាំបិតជានិច្ច កាត់បំពង់កៅស៊ូខ្យល់ប៉ិត!
   - ស្លាប់ទៅអាទាហានសៀមកំហូច ដែលបានប្លន់មាស និងធ្វើបាបរាស្ត្រខ្មែរ អញសំលេះសាសន៍អាអែងម្ដងមួយៗ
ខាងពួកអាប្រុសៗ ។ រីខាងពួកស្រីៗល្អៗ ដែលនៅតឹងនៅឡើយ អញទុកមួយគ្រាសិន ដល់អញឆ្អែតឆ្អន់ ហើយសឹម
គិតទៀត ។
    នៅអែក្នុងទឹកមហាជលស័យ អនុសេនីយអែកកាខារ៉ង ជិតមកដល់អែលើទៅហើយ ។
    ប៉ៃ! អាចង្រៃវាកាត់បំពង់ខ្យល់មែន តែបីរឺបួនវិនាទីទៀតអញនឹងស្លាប់ដូចកន្ដុរក្នុងរូងរបស់វា ។
    អនុសេនីយអែកងើបដល់ផ្ទៃទឹក ឆ្ងាយពីនាវារបស់ខ្លួន ហើយអុទានម្នាក់អែង ៖
    - ខ្យល់ ! ខ្យល់ !
   រួចអនុសេនីយអែកចោលក្រសែភ្នែក មើលឃើញនាវាមួយទៀតពន្លត់ភ្លើងងងឹតអស់ ដូចនាវារបស់លោកដែរ។
   អ្ហា៎ ! នេះជានាវារបស់អស់ចោរប្លន់កំនប់មាស អញឡើងពួនលើនាវាអាអែងជាមុន រួចរកអាវុធ បានអញនឹងសំ
   លេះអាអែងអោយទៅឋាននរករួចកំនប់បានអញវិញដដែល ។
    អនុសេនីយអែកកាខារ៉ង ហែលយ៉ាងស្ងាត់សំដៅនាវាលោកជំទាវមីសែល ម៉ារីណា ។ ដល់ជន្ដើរនាវានេះហើយ
ក៏ចូលដោយលបៗ តាមមាត់ទ្វារប្រាថ្នារកកាំបិត រឺ អាវុធណាមួយរឺរកមើលមនុស្សនៅពីក្នុង។ ក្នុងពេលតែមួយនោះ
កាំភ្លើងដ៏មានបំពង់ខ្ទប់សំលេងផ្ទុះបីគ្រាប់។
    ហ្លូប ហ្លូប ហ្លូប ចំកន្ដាលទ្រូងបុរសដែលទើបនឹងឡើងមកលើនាវាលោកជំទាវប្រកិតពិផាតនេះ ។
    - អូយ ... !
    ឃាតករអុទានរីករាយថា ៖
    - អច្ឆរិយា ! ទ្រាំអែណាមិនស្លាប់ដោយស្នាដៃអញ ! អញអធិការសាមាយ៉ា ទើបនឹងចេញធ្វើការបានមួយឆ្នាំទេ អ
ញលឺឈ្មោះអច្ឆរិយាយូរហើយ អញចង់ណាស់!
    ថារួចលោកអធិការ ក៏ឈួលពិលចំមុខជនតៃហោងនេះ ។
    - ប៉ៃ! អាខ្មោចឆៅអ្ហើយ! មិនមែនអច្ឆរិយាទេ ... អាមួយនេះចាស់អាយុជាង ៥០ឆ្នាំទៅហើយ !
    អធិការសាមាយ៉ា លុតជង្គង់ចុះ ហើយទ្រក្បាលបុរសដែលកំពង់ដកចង្កាមាន់នេះ
    - អ្នកអែងជានរណា ? អធិការសួរ ។
    - ខ្ញុំជាអតីតអនុសេនីអែកកាខារ៉ង!
    រួចក៏ដាច់ខ្យល់ស្លាប់ទៅ ។
   អធិការរថយខ្លួនក្រាកពីសព ព្រមទាំងពន្លត់ចង្កៀងពិលផង។ នាវាតូចមួយទៀតទើបនឹងមកដល់ ហើយឈប់ទន្ទឹម
នឹងនាវានេះដែរ។ ចំលែក! គ្មានឃើញមនុស្សសោះ ប្រដាប់ស្ទូចទើបនឹងលើកធុងមួយដាក់លើនាវាលោកជំទាវម៉ា
រីណាហើយស្រេច ។
   អធិការសាមាយ៉ាពួននឹងជញ្ជាំងលបរកមើលមនុស្ស។ មិនឃើញ ។ វត្ថុយន្តទាំងអស់នេះមិនមែនធ្វើសកម្មភាពដោ
យអិតមនុស្សបញ្ជាឡើយ ។ ក្នុងពេលជាមួយគ្នានោះលោកអធិការលឺសូរធ្លាក់ផ្លុង! ក្នុងទឹកនៅអែម្ខាងនាវាលោកជំ
ទាវម៉ារីណា ។
    - ប៉ៃ ..
    អធិការរត់ទៅទ្វារម្ខាងអែណោះត្រែកាំភ្លងភ្ជង់ទៅមុខដើម្បីមើលថាតើអ្វីដែលធ្លាក់ ។
    រាត្រីសួស្ដីអធិការសាមាយ៉ា សុខសប្បាយទេរឺ?។ សំលេងអច្ឆរិយាបន្លឺឡើងពីក្រោយខ្នង ។
    អធិការហាក់ដឹងថាមានព្រួញមួយចុចចំកញ្ចឹងក ។
    - នៅអោយស្ងៀម! បើរើស្លាប់! ទំលាក់កាំភ្លើងចុះភ្លាម សំលេងបញ្ជាតទៅទៀត ។
    ជននេះគោរពតាមបញ្ជា ។
    បែរមុខមក !
   ជននេះគោរពតាមបញ្ជាជាលើកទីពីរ ព្រួញសត្រូវចុចចំបំពង់់ក ។
   អ្នកដែលឆ្មក់នេះគឺ អច្ឆរិយា ។ នៅគ្រាដែលនាវាជិតមកដល់ ចំងាយប្រមាណ ៥០ម៉ែត្រដោយភ្នែកអិន្ទ្រីរបស់អ្នក
ឃើញពន្លឺពិលបញ្ចាំងលើមនុស្សម្នាក់ដែលដួលលើនាវា ។ អ្នកដឹងហើយថា ហេតុការណ៍មិនស្រួលពិត ជាកើតមាន
លើនាវាលោកជំទាវ ម៉ារីណា ។
ស្អីក៏ដោយ ។ វត្ថុដែលសំខាន់បំផុតគឺកំនប់មាស ។ អ្នកក្រាបនឹងជញ្ជាំងនាវាចុចគន្លឹះយន្ត យោងធុងកំនប់ដាក់លើ
នាវាលោកជំទាវមីសែល ហើយក៏ចោលដុំថ្មមួយដំរំលងនាវាផ្ទុកកំនប់ដែលអ្នកទើបនឹងដាក់។ ពេលនោះទើបអច្ឆរិយា
ឃើញស្រមោលមួយចេញពីជញ្ជាំងម្ខាងនៃនាវាលោកជំទាវម៉ារីណា សំដៅទៅទ្វារម្ខាងទៀតដើម្បីមើលស្នូរដែល
ទើបនឹងធ្លាក់ក្នុងទឹក ។ គឺឆ្លៀតអោកាសមួយប៉ប្រិចភ្នែកនោះហើយដែលអច្ឆរិយាសំគាល់រូបពិចិត្រជននេះបាន ថ្វី
ត្បិតតែឃើញក្នុងអន្ធការ។ ភ្នែកអិន្ទ្រីរបស់អ្នកមិនដែលបំភ័ន្តអ្នកឡើយ ជាធម្មតាអច្ឆរិយា មកក្រុងប៉ាកណាម មិន
មែនដើម្បីចូលក្នុងរូងសិង្ហ ដោយបិទភ្នែកនោះទេ។ ប៉ៃ  អច្ឆរិយាស្គាល់គ្រប់អធិការស្នងការនិងពលភ្នាក់សំងាត់
ខ្លះៗរឺស្ទើរតែទាំងអស់ ។ អាមួយនេះ គឺអធិការសាមាយ៉ា អច្ឆរិយាបានឃើញអធិការនេះដើរសំដែងរិកបញ្ចេញ
ស័ក្តិលើស្មាបង្អួតស្រីៗ តាមឆ្នេរជលសា  ភ័ន្តច្រលំហើយអធិការក្មេងអើយ! “អនុសេនីយអែកអច្ឆរិយា” សក្តិបី
បន្ទះដែរ តែ
អច្ឆរិយាមិនដែលយកសក្តិទៅឌីតស្រីៗទេ។ ប៉ៃអាខ្មោចឆៅអើយ! អច្ឆរិយាប្រើភ្នែកនិលរតន៍ សំដីសារិកាលិន
ថោងជាពិសេសដើមទ្រូងស្រាល ហើយត្រគាកធ្ងន់ៗ ស្រីណាប៉ះម្ដងហើយតោងដូចឈ្លើងជប់បៅសេះ អាមួយសង្ហា
នេះ គឺអធិការសាមាយ៉ា។ អច្ឆរិយាស្គាល់ច្បាស់ណាស់ ដូចយើងបានជំរាបហើយថា អច្ឆរិយាយកចុងព្រួញចុចបំពង់
កអធិការសាមាយ៉ា។

    - អច្ឆរិយា រឺ ? អធិការសួរ ។
    - ពិតហើយ ! យើងនិយាយគ្នាលេងបន្តិចសិន ។ តើអធិការចូលមកនេះមានបំនងអ្វី ?
    - ចាប់ឃាតករម្នាក់ និងអាមេចោរម្នាក់ !
    អច្ឆរិយា បុកភ្នែកអានេះមួយព្រួញលឺសូរជ្រក ។ ហើយដកមកវិញផ្ទប់ត្រង់កវាដដែល ។
    - អូ...យ ... អធិការរោទិ៍ ។
    - មានតែអាមនុស្សខ្វាក់ទេដែលនិយាយយ៉ាងនេះ ។ អាសៀមប្លន់មាសខ្មែរ អញខ្មែរមកយកមាសនេះវិញអាណា
ជាចោរខ្វាក់? ចុះអា !
  រហ័សដូចពន្លឺ អធិការមុជភ្លែតយកក្បាលបុកពោះអច្ឆរិយាអ៊ឹក.. អច្ឆរិយាខ្ទាតផ្ញាច់នឹងជញ្ជាំងនាវា។ ឆ្លៀតអោកាស
នោះអធិការសាមាយ៉ា កញ្ឆក់កាំភ្លើងបាញ់អច្ឆរិយាផាំងតែវាសនាខ្ពស់អច្ឆរិយាគេចភ្លែត គ្រាប់ត្រូវឆិតស្មាឈាមហូរ
ប្រលាក់ខ្លួនបន្តិច ៗ ។ រហ័សដូចពន្លឺ អច្ឆរិយាបុកចំកន្ដាលទ្រូងអធិការមួយព្រួញ មុននឹងអធិការនេះលាស់កៃជាលើ
កទីពីរបាន ។ អធិការសាមាយ៉ារលំគ្រែង ក្បាលបុកនឹងត្រែកាំភ្លើង បោកនឹងកំរាលនាវាផាំង!មុននឹងលាផែនដីនេះ
ទៅលេងឋានភុជង្គនាគ អធិការលើកដៃឆ្វេងបាញ់ឡើងលើមេឃ ។ គឺកាំភ្លើងកាំជ្រួច  ផ្កាយវិទ្យាសាស្ត្រផ្ទុះពេញផ្ទៃ
មេឃ ភ្លឺព្រោងព្រាត ។ គឺជាសញ្ញាអ្វីមួយដ៏សំខាន់ នៅចំងាយ ៣០ម៉ែត្រនាវានៃកងតំរួតផ្នែកគង្គាប្រាំព័ទ្ធជុំវិញនាវា
លោកជំទាវមីសែល ម៉ារីណា ហើយក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ចង្កៀងបញ្ចាំងធំៗជះរស្មីបីដូចព្រះអាទិត្យទាំងប្រាំ
ទិសមកលើនាវាដែលអច្ឆរិយាអាស្រ័យនៅ ។

    ប៉ៃអាខ្មោចឆៅអ្ហើយ! នាវាតំរួតគង្គាថៃព័ទ្ធជាប់ ។ អច្ឆរិយា ក៏បើកភ្លើងនាវានេះភ្លឺព្រោងព្រាតដែរ។ អច្ឆរិយា
មានយោបល់  មិត្តអ្នកអាននឹងជ្រាបនៅពេលក្រោយ ។
    សំលេងប៉ូលិសស្រែកឡើងថា ៖
   - ប្រគល់ខ្លួនអោយប៉ូលិសដោយស្រួលទៅ! នាវាអ្នកអែងត្រូវយើងព័ទ្ធជាប់ហើយ ! យើងទុកពេលប្រាំនាទីអោយ
អ្នកអែងព្រមទាំងសហការីដាក់អាវុធចុះ ប្រសិនបើហួសពេលប្រាំនាទីពុំឃើញលើកដៃឡើងទេ យើងបាញ់កំទេច នា
វានេះចោល !។
    ប៉ៃ អច្ឆរិយានៅស្ងៀម ។ ប្រាំនាទីគ្រប់គ្រាន់ហើយ ដើម្បីអោយអច្ឆរិយាចារបុរសខ្មែររៀបចំផែនការណ៍ អុក
អោយតំរួតគង្គាសៀមអោយងាប់មួយក្រលា!

    អច្ឆរិយា ចូលទៅក្នុងបន្ទប់ឃើញ ម៉ារីណាជាប់ចំនងដូចសាច់ក្រក។ អ្នកស្រាយនាងយ៉ាងរហ័ស ។
    នាងងើបឡើងហើយនិយាយថា
    - អោ ! អូនដឹងថាបងជាតួអង្គអច្ឆរិយា... តែអនូសច្ចានិដ្ឋានថា អូនមិនប្រាប់នរណាជាដាច់ខាត អូនជាទាសីរស់
នៅក្រោមបាតជើងបងហើយ....
    អច្ឆរិយាហក់ភ្លែតទៅអែបន្ទប់ក្រោមនាវារួចស្រែកថា
    - អមរាអូន ចេញមក !
    ទ្វារបន្ទប់បើកខ្វាក កញ្ញាអមរា សែនសោភាលេចចេញពីជន្ដើរ រួចនាងភ្ញាក់ព្រើត ដោយឃើញរូបថតអូវពុក
នាងគឺអែកអុត្តមប្រកិតពិផាតព្យួរនៅអែជញ្ជាំង ។
    - អោ ! អូវពុកខ្ញុំ ! ប៉ាខ្ញុំ ! រូបថតមកពីណា ?
    អច្ឆរិយាទាញដៃស្រីទាំងពីរព្រមទាំងកាន់ទង់ជ័យខ្មែរដ៏មានអង្គរវត្ដនៅកន្ដាលផង ។
    - ឡើងមកអូន ! គ្រោះថ្នាក់ដល់ជីវិតទាំងអស់គ្នាអិលូវហើយ។ បន្ដោយអោយបងធ្វើតាមបំនងលឺទេ ?
    បុរសស្ត្រីទាំងបីនាក់ឡើងមកដល់ក្បាលនាវា ដ៏ភ្លឺព្រោងព្រាតបីដូចថ្ងៃ តំរួតគង្គាថៃឃើញជាក់ច្បាស់នូវស្ត្រីពីររូប
ដែលបង្ហាញខ្លួនដូចនៅលើឆាកល្ខោន ។
    - តើកើតហេតុអ្វីបងច្រានិដ្ឋា ? កញ្ញាអមរាសួរ ។
    - តើកើតហេតុអ្វីបងច្រានិដ្ឋា ? នាងមីសែល ម៉ារីណា សួរ
    - មិនជាធំដុំទេអូនទាំងពីរ យើងត្រូវតំរួតព័ទ្ធយើង ។
    - បងច្រានិដ្ឋា, អមរាសួរ, ស្រីនេះជានរណា ?
    - បងច្រានិដ្ឋា, នាងមីសែល ម៉ារីណាសួរព្រមទាំងចង្អុលកញ្ញាអមរាផង, ស្រីនេះជានរណា? មកពីណា ?
    - នៅអោយស្ងៀមដាក់ដៃអោបដងក្ដោងនេះមក ! បងចងអូនទាំងពីរនាក់ ទើបយើងរស់ទាំងអស់គ្នា...
    ដោយចលនាដ៏រហ័ស អច្ឆរិយា ចងស្ត្រីទាំងពីរនេះទល់ខ្លងគ្នានៅនឹងដងក្ដោងដ៏ខ្ពស់ដែលអាចទទួលគ្រាប់កាំភ្លើង
ពីគ្រប់ទិសទីបាន ។
    អច្ឆរិយាឈរចំពីមុខស្ត្រីទាំងពីរ ហើយស្រែកយ៉ាងខ្លាំងៗ ថា
    - អស់លោកទាំងឡាយ ! (អច្ឆរិយាអោនហូតកាំភ្លើងការ៉ាប៊ីនស្វ័យប្រវត្តភ្ជង់តំរង់ស្ត្រីទាំងពីរនេះ
    * នាងម្នាក់នេះជាលោកជំទាវម៉ារីណា ភរិយានៃអែកអុត្តមប្រកិតពិផាត រដ្ឋមន្ត្រីសៀមខាងសន្តិសុខជាតិ ដែល
អាពាហ៍ពិពាហ៍ជាផ្លូវការនឹងប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យខានស្អែកនេះ ។
    * នាងម្នាក់នេះទៀតជាកញ្ញាអមរា ធីតាទោលនៃអែកអុត្តមប្រកិតពិផាត រដ្ឋមន្ត្រីសៀមខាងសន្តិសុខជាតិ !បើក
ផ្លូវអោយខ្ញុំទៅ រឺបើមិនដូច្នោះទេ ខ្ញុំបាញ់ប្រហារស្រីទាំងពីរនេះភ្លាម!
    នៅលើនាវាតំរួតគង្គាមួយ ដែលនៅចំពីមុខនាវាអច្ឆរិយានេះ បុរសទំពែកមួយប្រដាប់កាយដោយអែកសណ្ឋាន
ដ៏មានផ្កាយមាសពីរនៅលើស្មាក្រោកឈរភ្លែត ដូចដែករ៉ែស្ស័រធ្លាក់ដូច្នោះ។ គឺអែកអុត្តមប្រកិតពិផាត។ អុត្តមសេ
នីយនេះលើកកែវយិតដាក់អែនេត្រា។ ប៉ៃអាខ្មោចឆៅអ្ហើយ!
    - អោ ! ព្រះអើយ ! ស្លាប់ខ្ញុំហើយ ! អែកអុត្តមអុទានស្លុតស្មារតី។ រួចស្រែកខ្លាំងទៅលើកងនាវាតំរួតគង្គាថា ៖
    - ស្ងៀម! កុំបាញ់ ! ខ្ញុំប្រកិតពិផាតរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិបញ្ជាជាអហង្ការ ! អច្ឆរិយាចាប់ ...ចាប់ប្រពន្ធ និង
កូនរបស់ខ្ញុំធ្វើជានុយ
    នៅលើនាវាដ៏ភ្លឺចាំងចែងដោយចង្កៀង កញ្ញាអមរាបែរមុខមកមើលនាងបារាំងសែស ម៉ារីណា ។
    - នាងអែងជាប្រពន្ធប៉ាខ្ញុំ ! ហ៊ីស :
    អច្ឆរិយាស្រែកតបទៅវិញថា ៖
    - សូមគោរពអែកអុត្តមប្រកិតពិផាតខ្ញុំ អច្ឆរិយាសំដីត្រង់ដូចជើងមេឃ សូមអែកអុត្តមស្ដាប់ខ្ញុំ... ចំពោះលោក
ជំទាវម៉ារីណា ខ្ញុំអិតបានប៉ះពាល់សូម្បីតែចុងដៃក៏គ្មានដែរ រីអែកញ្ញាអមរា.... សូម្បីតែជាយសំពត់របស់នាង ក៏ខ្ញុំអិត
បានប៉ះទាល់តែសោះ ...
    នៅអែដងក្ដោងជាប់ចំនង ។ នាងមីសែល ម៉ារីណារអ៊ូល្មមៗនាងអមរាលឺ ៖
    - អូ ! អត់ប៉ះពាល់ចុងដៃម៉ារីណាផង
    អមរាពេបមាត់រួចរអ៊ូដែរថា ៖
    - អូអត់ប៉ះពាល់ជាយសំពត់អមរាផង! សំដីត្រង់ដូចកន្ដៀវអ៊ីចឹង !
    អច្ឆរិយាស្រែកប្រាប់តទៅទៀត ៖
    - អែកអុត្តមខ្ញុំជូនសំដីកិត្តិយស បើកផ្លូវអោយនាវាខ្ញុំចេញ ៤៨ម៉ោងក្រោយលោកជំទាវ និង កញ្ញាអមរា នឹងជិះ
យន្តហោះ AIR FRANCE មកប្រទេសសៀមនេះ ជួបជុំមូលគ្រួសារនៃអែកអុត្តមវិញ !។
    នៅតាមនាវា អែកអុត្តមប្រកិតពិផាត ងាកមកនិយាយជាមួយលោកអគ្គស្នងការនៃប៉ាកណាមបូរីថា ៖
    - លោកស្នងការ អច្ឆរិយានេះអុកខ្ញុំអោយងាប់មួយក្រលា ប្រពន្ធខ្ញុំ ! កូនខ្ញុំ ! អោព្រះអើយ ! អូវពុកអែណាទៅ
      ហ៊ានសំលាប់កូនទោលបន្ដូលចិត្ត ដែលមានតំលៃជាងព្រះអាទិត្យ ព្រះច័ន្ទ ផែនដីនេះទាំងមូល... យើងបើក
      អោយអាដៃឆៅ ចិត្តឆើតនេះទៅសិនរួចសឹមយើងគិតជាក្រោយ ...
    - មិនបានទេទានប្រោស... គឺជាអំពើក្បត់ជាតិមួយដ៏ឃោរឃៅ ក្នុងការបន្ដោយអោយសត្រូវភៀសខ្លួនឆ្លងដែន
ចេញទៅចំពោះមុខក្រសួងមានសមត្ថកិច្ចយ៉ាងដូច្នេះ ... ព្រះតេជគុណម្ចាស់ នឹងត្រូវតុលាការប្រកាន់ក្នុងអំពើក្បត់ជា
ជាតិជាកំពូលមួយ !
    អគ្គស្នងការរេក្រសែចក្ខុមើលយានទាំងប្រាំនៃតំរួតគង្គា ហើយលើកដៃឡើង .. កាលណាដៃនេះធ្លាក់ទៅវិញ
   ព្រះអើយ... កានុងទាំងប្រាំនឹងផ្ដក់ទៅនាវាជាប់ឃុំនោះ ...
    គឺថាបើកាលណាដៃលោកអគ្គស្នងការនេះធ្លាក់ទៅក្រោមវិញនោះ ជីវិតអមរាបុត្រីទោល ជីវិតលោកជំទាវមី
សែល ម៉ារីណានឹងរលាយក្នុងពេលជាមួយគ្នា ។
    រហ័សដូចរន្ទះ អុត្តមសេនីយប្រកិតពិផាតដាល់មួយដៃចំកន្ដាលសៀតផ្ការបស់លោកអគ្គស្នងការប៉ាកនាមបូរី ។
    រង្វង់ពន្លឺបញ្ចាំងចំលើនាវាអុត្តមសេនីយ៍ប្រកិតពិផាត រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិថៃ ដែលធ្វើសញ្ញាអោយនាវា
ទាំងអស់ថយ នាវារបស់អែកអុត្តមក៏ចៀសទៅម្ខាងដែរ ។
  ឈរក្បែរអមរា និងលោកជំទាវមីសែល ម៉ារីណា ទង់ជ័យសៀមបង្ហូតចុះ ទង់ជ័យខ្មែរដ៏មានស្រមោលបរិសុទ្ធ នៃ
ប្រាសាទអង្គរវត្តបក់រវិចៗ ក្នុងកន្ដាលលំហមេឃ នៅអែកំពូលក្ដោងនាវាជាប់ឃុំនេះ ។
    - អែកអុត្តម, អច្ឆរិយាសូមថ្លែងអំនរគុណ... ខ្ញុំយល់ថា ព្រះករុណាភូមីបុលអាតុលតេជះ នឹងប្រកាសចុះចាញ់
សង្គ្រាមដូចអែកអុត្តមដែរ ប្រសិនបើនាងអមរានេះ ជាព្រះរាជបុត្រីផ្ទាល់របស់ព្រះអង្គ ...
    អច្ឆរិយាបញ្ឆេះម៉ាស៊ីនដែលជាចៃដន្យ ចង្កូតនៅជាប់ នឹងនារីអ្នកទោសទាំងពីរនាក់ ។ អច្ឆរិយាយកខែលនារី
ឋានសួគ៌ ទាំងពីររូបនេះធ្វើជារបាំង ។
    - អែកអុត្តមមេត្តាកុំលេងស្នៀត រឺកលល្បិចអ្វីអោយសោះនរណាដែលហ៊ានបាញ់មួយកាំភ្លើងទោះត្រូវខ្ញុំក្ដី មិន
ត្រូវក្ដី ខ្ញុំបាញ់ប្រហារអមរាមុនគេ ពេលដែលខ្ញុំចេញនាវាទៅ នាវាតំរួតថៃណាមួយហ៊ានដេញខ្ញុំ  ខ្ញុំនឹងបាញ់នាងអម
រាមុនគេ កំពង់ផែប្រទេសសៀម ខ្ញុំមិនចតជាដាច់ខាត សាំងគ្រប់គ្រាន់ ដែលខ្ញុំអាចធ្វើដំនើរទៅដល់ប្រទេសខ្មែរវិញ
បាន...  គឺសាំងដែលអែកអុត្តមបំរុងទុកដើម្បី ... ខ្ញុំសូមរក្សាកិត្តិយសអាថ៌កំបាំងនេះដើម្បីប្ដូរចំពោះករុណាធម៌ដ៏ស្តួច
ស្ដើងនេះដែលទាក់ទង នឹងរូបខ្ញុំដោយសារសាច់ឈាមរបស់អែកអុត្តមដែរ ... កុំភ័យអោយសោះ ...  ខ្ញុំជា អតីតអនុ
សេនីយទោនៃកងនាវាចរណ៍កម្ពុជា ... ខ្ញុំស្គាល់ផែនទីជលមាគ៌ាត្រីវិស័យផ្កាយច្បាស់លាស់ណាស់....
    - ទៅចុះហើយសូមគោរពសំដីកិត្តិយសរបស់ខ្លួន ។
    ផ្លូវទឹកនៅពីមុខស្រលះ នាវាកម្មសិទ្ធលាក់បាំងនៃអែកអុត្តមប្រកិតពិផាត Type F.L.I 500 U.S.A ពុះជ្រែកផ្ទៃ
មហាសាគរ កាត់មុខនាវាតំរួតនៃអែកអុត្តមប្រកិតពិផាត ដែលលើកដៃជាសញ្ញាបញ្ជាការឃាត់មិនអោយពួកតំរួត
នាវាបាញ់នាវាដែលទង់ជ័យខ្មែរអន្ដែតរវិចៗនេះឡើយ ។
    - ប៉ា ! ប៉ាកូនសូមលាហើយ! កូនទៅតាមប្ដីហើយ កូននឹងមកសំពះសុំទោសប៉ាជាក្រោយ នាងអមរាស្រែកទាំង
ជាប់ចំនងអែដងក្ដោង ។
    - អែកអុត្តជាស្វាមី អូនសូមលាសិនហើយ ។ អូននឹងវិលមករៀបការអោយទាន់នៅថ្ងៃអាទិត្យក្រោយនេះ ...
    អច្ឆរិយាបោះវោហារយ៉ាងឆ្ងាញ់ជាអវសានថា
    - នៅលើផែនដីដ៏ខ្មៅក្រខ្វក់នេះ ជនដែលមានស្នាដៃតេជខាងចារកម្មលើសអច្ឆរិយា មិនទាន់ចេញពីពោះម៉ែវា
នៅឡើយទេអែកអុត្តម !

    “ព្យុះព្យោមា” ជានាមនៃនាវាប្រតិកម្មដ៏សែនលឿនអស្ចារ្យនៃនាវា U.S.A។  អច្ឆរិយាកាច់ចង្កូតដៃម្ខាង ម្ខាងទៀត
កាន់កាំភ្លើងការ៉ាប៊ីនភ្ជង់ចំដើមទ្រូងដ៏សែនមានរសជាតិ នៃកញ្ញាអមរាដែលបានប្រលងប្រជែងខាងសោភណ្ឌភាព
ជាប់លេខ១ នៃព្រះរាជាណាចក្រសៀមក្នុងឆ្នាំនេះ ។ សំនាងដែរលោកអគ្គស្នងការប៉ាកណាមបូរីសន្លប់មុនស្រែកប្រា
ប់រេហ៍ពលអំពីមាស ១០០០គីឡូក្រាម នៅលើនាវាប្រតិកម្មនេះ កុំអីទាំងប្រកិតពិផាត ទាំងអច្ឆរិយា ទាំងអមរា ទាំង
ម៉ារីណា ទៅលេងឋានភុជង្គនាគបាត់ទៅហើយ ។
    ព្យុះព្យោមា U.S.A បោលសំដៅមណ្ឌលទឹកអន្តរជាតិក្នុងល្បឿន ១២០គ.ម ។ អច្ឆរិយាមិនច្រលំផ្លូវទេ ផ្កាយត្រីវិ
ស័យនិងផែនទីជាសម្ភារធម្មជាតិ និងវិទ្យាសាស្ត្រអាចតំរង់ អច្ឆរិយាបានដោយងាយ ។ ភ្នាក់ងារសំងាត់ដៃអែកដូច
អច្ឆរិយា ដែលហ៊ានមុជជ្រែកទៅអែឋានភុជង្គនាគ រកកំនប់របស់ខ្មែរ ហើយអច្ឆរិយាមិនមែនធ្វើរិកដូចជាអាជ័យ រឺ
អាឡេវនោះទេ... ដើម្បីអោយអស់មន្ទិលសង្ស័យ អំពីក្បួនកំហូចនៃអាសៀមកំពិក ដែលជាប្រពៃរបស់វាទៅហើយ
អច្ឆរិយាងាកក្រោយយកកែវឆ្លុះមើលទៅឆ្ងាយអែណោះ ... នេត្រាអិន្ទ្រីនៃអច្ឆរិយាមិនបំភ័ន្តអ្នកឡើយ... ខ្សែបន្ទាត់
ត្រង់ភ្លឹងនៃមហាជលស័យ គូស និងផ្ទៃមេឃលំអរដោយដួងតារាព្រោងព្រាតចាំងទៅក្នុងទឹកសមុទ្រ... គ្មានចំនុច
ខ្មៅណាមួយដែលជាការសំគាល់នៃនាវាថៃ ដេញតាមនាវារបស់អ្នកឡើយ ។ ហង្សាសមុទ្រជ្រែកផ្ទៃទឹកត្រង់ទៅមុខ
ដោយដៃម្ខាងអ្នកស្រាយចំនងនារីអ្នកទោសទាំងពីរ ។
    អ្នកអោបថើបគល់សុដនកញ្ញា អមរា  រួចថើបកញ្ជឹងកលោកជំទាវមីសែល ម៉ារីណា
    អ្នកអង្អែលថ្ពាល់អមរា រួចផ្ទាត់វោហារថា ៖
    - ខបចៃឃុន !
    អ្នកទះកំប៉ះគូថលោកជំទាវមីសែលថ្នមៗ ហើយរលាស់សំដីថា
    - Merci beaucoup cherie de mon coeur  (អរគុណច្រើនព្រលឹងដួងចិត្តបង)

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rightsreserved.