| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
សិក្សាកថា0 កំនប់ភុជង្គនាគ

៥-នាគចាស់ពីរជួបគ្នា

  ដូចយើងបានដឹងរួចមកហើយចន្ថាណូ អ្នកកាន់ចង្កូតនាវាបាន តោងដងក្ដោងមានជីវិត ។ ប៉ុន្តែសង្គ្រាមក្នុងស្រុក
នៃប្រទេសថៃមិនទាន់ស្ងប់នៅឡើយទេ ចន្ថាណូត្រូវរាជការបញ្ជូនទៅច្បាំងត្រង់នេះត្រង់នោះរហូតមក រីអែលោក
អនុសេនីយអែកកាខារ៉ងដៃឆ្វេងពិការធ្វើការធ្ងន់ពុំបាន ក្បាលទំពែកចំកន្ដាល ។ ក្នុងឆ្នាំនោះលោកអតីតសេនីយអែ
កនឹកភ្នកចង់មកស្ទួចយកកំនប់មាស ១០០០គីឡូក្រាមនេះដែរ។ អនិច្ចា! ក្នុងឆ្នាំតែមួយ ក្នុងរដូវតែមួយ ក្នុងអាទិត្យតែ
មួយ ចន្ថាណូ អតីតអ្នកកាច់ចង្កូតនាវាក៏មកក្រុងប៉ាកណាមនេះ ដើម្បីស្រង់យកកំនប់ដែរ គាប់លើជួនអច្ឆរិយា អូស
បាតស្បែកជើងក្នុងដែនដីសៀម ដើម្បីដន្ដើមកំនប់ខ្មែរនៃឈូងសមុទ្រនេះដែរ។ រស្មីព្រះសុរិយាចែងចាំង អតីតអ្នកកា
ច់ចង្កូតនាវាសៀម ឈ្មោះចន្ថាណូ ដែលអិលូវធាត់ដុះពោះស្ដុក ឈរលើឆ្នេរសមុទ្រសំលឹងគយគន់ផ្ទៃគង្គា។ វចនៈ គំ
និតរបស់ជននេះត្រូវត្រសែតអន្ដែតទៅឆ្ងាយ ម្ភៃឆ្នាំហើយដែល មហាកំនប់មាស ១០០០គីឡូក្រាម នេះដេកក្នុងបាត
សមុទ្រ គឺតាំងពីឆ្នាំ ១៩៤៥ម្ល៉េះ។

ចាំ យប់សិន អញនឹងទៅពាក់ប្រដាប់សន្សំដង្ហើមមុជទឹកនេះ រកមើលជាមុនសិនអោយច្បាស់កន្លែង ពីសណ្ឋាគារ
ក្បែរមាត់សមុទ្រ បុរសម្នាក់លើកកែវឆ្លុះមើលឆ្ពោះទៅបុរសដែលឈរសញ្ជប់សញ្ជឹងនេះដោយចៃដន្យ។
    ប៉ៃអាខ្មោចឆៅអើយ បុរសនោះភ្ញាក់ដូចធ្លាក់ពីឋានសួគ៌ទៅឋាននរក
    យី អាអ្នកកាច់ចង្កូតនាវាឈ្មោះចន្ថាណូទេតើ ! វាមកប្រាថ្នាយកមហាកំនប់មាសនេះដែររឺ ? អញសងសឹកអាអោ
យបាន ចំពោះគ្រាប់សំនពីរដែលអាអែងបាញ់បញ្ចូលក្នុងស្មាអញនៅអែលើនាវា។
    បុរសនេះគឺ អតីតអនុសេនីយអែក នៃកងទ័ពសៀមឈ្មោះកាខារ៉ង ដែលត្រូវអ្នកកាច់ចង្កូតនាវាឈ្មោះ ចន្ថាណូ
បាញ់ពីរគ្រាប់ហើយស្មានថានាយទាហាននេះស្លាប់ទៅហើយ អតីតអនុសេនីយអែកថៃនេះ ទាញបារីមកជក់ហើយ និ
យាយម្នាក់អែងតទៅទៀត ៖
    - អស់កាលដ៏យូរអញតាមរកដានអាចន្ថាណូ អ្នកកាច់ចង្កូតនាវាអែង ទីបំផុតអញមកឃើញអាអែងហើយ អាចន្ថា
ណូអែងមានជីវិតវែងណាស់ ប៉ុន្តែចំនែកអញ អញក៏មានសង្ខារស្វិតស្វាញណាស់ដែរអា ! អាក្បត់អែងហ៊ាន បាញ់អ
ញជាអនុសេនីយអែកត្រួតក្បាលអាអែង រួចអាអែងស្មានថាអញស្លាប់ចោលឆ្អឹងក្នុងបាតសមុទ្រហើយ ! មានតែពីរ
នាក់យើងទេដែលស្គាល់កំនប់នេះ ។
  ផ្សែងបារីគួចជារាងអុត្បាតផ្សេងៗ ហើយហើរទៅកាន់អាកាស។ “កំនប់ភុជង្គនាគ”នេះលិចនៅក្នុងបាតសមុទ្រ អញ
ក៏ចង់បានដូចអាដែរ អញអោយអាចន្ថាណូអែងទៅស្ទូចមក រួចអញនឹងលួចអាអែងតាមក្រោយវិញ ប្រហែលស្រ
នុកណាស់មធ្យោបាយនេះ អច្ឆរិយាដេកលើព្រែពូកតែម្នាក់អែងលើកហ្វីល “ផែនទីមហាកំនប់” បញ្ចាំងភ្លើង អគ្គីស
នីមើល ហើយយកខ្មៅដៃគូសសំគាល់លើក្រដាសស អ្នកប្រើគំនិតប្រតិកម្ម ពីរគីឡូម៉ែត្រពីច្រាំងសមុទ្រនៃក្រុង ប៉ាក់
ណាម ៤៥ អង្សា ទិសពាយ័ព្យ  ដំបូងអ្នកត្រូវមុជដោយប្រដាប់សន្សំដង្ហើម រកមើលថាតើ កំនប់នៅទីនោះមែន រឺទេ?
ប៉ៃអាខ្មោចឆៅអ្ហើយ ម្ភៃឆ្នាំទៅហើយ បែបមានអាចោរណាវ័ធទៅហើយទេដឹង ក្នុងការបានជួបកំនប់នេះដោយចៃ
ដន្យ ?។
    - សួស្ដីបងសំលាញ់ច្រានិដ្ឋា ! លោកជំទាវប្រកិតពិផាតសួរដោយមារយា តើបងគិតអ្វី?  បានដូចជាមានមនោស
ញ្ចេតនាសៅហ្មងណាស់រឺ?
    - ភ័ន្តហើយមាសបង បងនឹកអូន ចូលមកចាំបងប្រាប់ ម៉ារីណាកេសីទង់ដែងដាក់បូក្រហម អាវទ្រនាប់ទ្រសុដន
ខោស្លីបត្រីកោណ បង្ហាញផ្ចិតផ្ចង់ល្អអិតផ្ទឹម និងជើងសែនភិរម្យ នាងដើរចូលមកអង្គុយក្បែរអច្ឆរិយា ៗយកដៃភ្លើយ
ចង្កានាង សំលឹងភក្ត្រានាង ម៉ារីណា ហើយបបូរមាត់អ្នកក៏ធ្វើប្រតិកម្មភ្លាម
    - បងនឹកអាហ្នឹងរឺ? អូនដឹងអ៊ីចឹងមិនខ្ចីមកទេ ?
    អច្ឆរិយាយកដៃអង្អែលទ្រូងនាងម៉ារីណា ហើយរលាស់សំដីថា ៖
    - បងទៅផ្សារប៉ាកណាមមួយភ្លែត ទិញប្រដាប់ប្រដាបន្តិចបន្តួច បងនឹងវិលមកវិញ ហើយល្ងាចនេះយើងគិតទៅ
រាំកំសាន្តលេងអែរង្គសាល “សំរើបនារី” ? ម៉ារីណាញញឹមពព្រាយមួយរំពេច ។
    - បងចង់អោបអូនរាំ បង្ហាញអោយបុរសដទៃមានចិត្តច្រនែន នឹងបងដែលមាន វាសនាដ៏សែនខ្ពង់ខ្ពស់ បានដួងតា
រាមួយមកផ្ទប់នឹងអោរា (អច្ឆរិយាបញ្ចេញតំលៃនៃលោកជំទាវ) ។
   - អោបងច្រានិដ្ឋានៃដួងចិត្តអូន បុរសទីពីរដែលប្រសប់ទាំងគ្រប់ដូចបងពិតជាគ្មានទេលើផែនដីនេះ ប្រសិនបើអូន
ស្លាប់អូននឹងស្លាប់ក្នុងក្ដារមឈូសតែមួយជាមួយបង នេះជាបំនងទីមួយដែលអូនមិនដែលមានសោះ តាំងពីដើមមក
តាំងពីក្រមុំ ច័ន្ទទឹកឃ្មុំម្ល៉េះ។
    អច្ឆរិយា ថើបសុដននាងពីរខ្សឺត ហើយចុះជន្ដើរនាវាទៅជិះឡុងបុតតូចមួយ ហើយអ្នកបញ្ឆេះយន្តចេញសំដៅ
ច្រាំង ម៉ារីណាឈរមើល “សហាយ” ដ៏ប្រិមប្រិយនេះ ។
    អច្ឆរិយាផ្ដាំមួយវគ្គយ៉ាងឆ្ងាញ់ថា
    - តិចបងទៅ អូនលបដឹកពពែឈ្មោលមួយមកទៀត !
    - មេឃហ្ន៎! មិនដឹងទៅរកអែណាប្រសប់ជាងបងទេ
    - បន្តិចក្រោយមកអច្ឆរិយាមកដល់ផ្សារប៉ាកណាម ។ អ្នកចូលទៅក្នុងភណ្ឌាគារទិញប្រដាប់សន្សំដង្ហើមសំរាប់
មុជទឹក រួចអ្នកទិញផ្កាកេសរកូលមួយបាច់ធំ ហើយដើរសំដៅក្រសួងទូរគមនាគមន៍សរសេរអត្ថបទទូរលេខ ៖

                អមរាអូន
     មកកាន់ក្រុងប៉ាកណាមជាប្រញាប់ ។ សណ្ឋាគារមជ្ឈិមបូព៌ា ។ ថើបអូនមួយពាន់ដង
                                                                 ច្រានិដ្ឋា

    រួចអ្នកចារអាស័យដ្ឋានគេហបាលនៀសណ្ឋាគារ អេរ៉ាវ៉ាន់ បាងកក។
    អ្នកប្រើគំនិតប្រតិកម្មរបស់អ្នកអោយគិតទៅទៀត
    “យ៉ាងណាក៏ដោយ យប់នេះអញត្រូវបង្អកស្រាមីស្បែកសម៉ារីណាអោយបាន លុះមីបារាំងសែសនេះ ដេករមួ
លដូចពង្រូលហើយ អញនឹងបើកនាវាចេញទៅត្រង់កំនត់សំគាល់ ហើយមុជទឹករកមើល “កំនប់ភុជង្គនាគ” នេះ
ដោយសន្តិភាពអិតទាញការសង្ស័យរបស់នាងឡើយ។
  យកនាវាប្រកិតពិផាតទៅរកមហាកំនប់នៃបុព្វបុរសខ្មែរ កំនប់នេះហើយដែលបន្ដាអោយមនុស្សស្លាប់គរជើងលើ
គ្នារាប់មិនអស់ទាំងសៀមទាំងខ្មែរ។ ម្ដងនេះធ្ងន់ខ្លួន អច្ឆរិយា វ័ធកូនក្រមុំរួចវ័ធប្រពន្ធ រួចយកនាវាដែលសុទ្ធតែកម្មសិ
ទ្ធិនៃអែកអុត្តមប្រកិតពិផាត! ប៉ៃអាខ្មោចឆៅអ្ហើយ! បើក្រសួងសំងាត់សៀមចាប់អ្នកបាន សក់លើសក់ក្រោម រឺរោ
មក្លៀកមួយសរសៃក៏មិនសល់ដែរ! លុះមកដល់នាវាវិញនាងបារាំងសែស ស្លៀកពាក់យ៉ាងសោភារង់ចាំអ្នកៗ ហុចកេ
សរកូលមួយបាច់ទៅអោយនាង ។
    - អូ ! បង ច្រានិដ្ឋា សុភាពណាស់ ចេះមានគំនិតទិញកេសកូលមកផ្ញើអូនផង!
    - មិនមែនគំនិតទេ គឺមកពីបងយល់ថាអូនពេញចិត្តបុប្ផានេះ ដូចដែលអូនពេញចិត្តនឹងបង អារឿងដទៃ ៗទៀត
អ៊ីចឹងដែរណា៎ !

    លុះអច្ឆរិយាដាក់សម្ភារ:មុជទឹកចុះ ហើយនាងបារាំងសែសមកអោបកអច្ឆរិយា ហុចទ្រូងដ៏សំរើបរបស់នាង។
មិត្តអ្នកអានស្គាល់អច្ឆរិយាស្រាប់ហើយ ! មិនសូវខាតផ្ដាស់ៗទេ រង្គសាល (សំរើបនារី) មានមនុស្សម្នាណែន
ណាន់ហៀរមកដល់អុទ្យានខាងក្រៅ ។ បុរសស្ត្រីមួយគូចូលមកដល់ អ្នកបំរើអោនកាយគោរពក្បាលដល់ដី។ ភ្ញៀវ
បុរសនេះស្រស់សោភាដូចព្រះអាទិទេព ភ្ញៀវស្រីល្អល្អះបីដូចទេវនារី គឺអច្ឆរិយា និងម៉ារីណា។
    - ម៉េចពូ? ខ្ញុំបាននិយាយទូរស័ព្ទមកអោយបំរុងតុមួយក្នុងសួនច្បារនៃរង្គសាលក្នុងនាមម៉ារីណា
    - រៀបចំជូនស្រេចទាន អញ្ជើញ នេះទានប្រោស។
    ក្រោយពីបានក្រេបភេជ្ជ:ហើយ ម៉ារីណា បែរមើលទៅអែលានរាំ។
    ប៉ៃអាខ្មោចឆៅអ្ហើយ! ប្រុសស្រីអោបគ្នាយ៉ាងស្អិតក្រែងរបេះដាច់ពីគ្នា
    ម៉ារីណាកេះអច្ឆរិយា
    - នាំអូនរាំទៅបង! បងចេះអាចង្វាក់រុមបាហ្នឹងទេ?
    - ស្រេចតែល្បងមើលទៅអូន!
    ដល់លានរបាំ នាងហុចកាយដ៏សំរើបរបស់នាងអោយអច្ឆរិយា ៗអោបនាងហាក់ស្រាលខ្លួន អច្ឆរិយាចេះសិល្ប
របាំអស្ចារ្យ
    ចប់រុមបាឆាឆាឆា បន្ត
    អច្ឆរិយា មិនជាល្ងង់សោះ ឆាឆាឆា អច្ឆរិយាបង្វិលខ្លួនដោយអិតបាត់ចង្វាក់អន្តរជាតិបួនជំហាននេះឡើយ។ ម៉ារី
ណា ជានាដការីមួយរូបដែលធ្លាប់ល្បី តែនៅចំពោះមុខអច្ឆរិយា ម៉ារីណាយល់ថា នាងចាញ់នាដកម្មបុរសនេះដូច
មេឃនិងដី។ ឆាឆាឆាបង្វិលកែង ឆាឆាឆាទន់ជង្គង់ទៅមុខ ឆាឆាឆាផ្លាស់ខ្វែងជើងដូចកាំរទេះ..... បួនជំហាន ជានិច្ច
ទន់ទៅមុខ ទន់មកក្រោយ...... អច្ឆរិយារាំឆាឆាឆា ដូចមកពីឋានសួគ៌! ។
    បទស្លូវលន្លង់លន្លោចដូចគេគាស់ឆ្អឹងមកលាងទឹកធ្វើបុណ្យ, បទស្លូវធ្វើ ស្រ្តីបុរសលាទៅជាមួយគ្នាឆ្ងាយ ពីផែន
 ដីនេះ .. បន្ទាប់មកបទរ៉ុកឃេនរ៉ុល ។ អច្ឆរិយានិយមណាស់ ព្រោះជារបាំកីឡា។ ១៥នាទីកន្លងទៅ... អ្នកផ្លុំភ្លេងហូរ
ញើសពេញមុខប្រកាច់តះៗ គូរាំដែលទ្រាំនឹងការហត់ពុំបានថយម្ដងមួយគូៗ ១៥នាទីកន្លងទៅទៀត.. នៅលើលាន
របាំដ៏រលីងស្រិល នៅសល់តែអច្ឆរិយា និងនាងបារាំងសែសម៉ារីណា តែប៉ុណ្ណោះ ។

    អោកាសនេះលានរបាំទូលាយ អច្ឆរិយាបញ្ចេញក្បាច់រ៉ុកឃេនរ៉ុល នៃអ្នករបាំជំនាញដែលអ្នកបានរៀនយ៉ាងស្ទាត់
នៅប្រទេសបារាំង ដូចជាក្បាច់ហ្សុយដូ រឺសិល្បបាញ់កាំភ្លើងដែរ ចារបុរសអែកត្រូវចេះទាំងអស់ ដែលអាចនឹងបំពេញ
ចិត្តស្ត្រីហើយជួនកាល ស្ត្រីនេះអែង ជាមូលហេតុនៃការសំរេចផលដ៏ធំបាន អែកអុត្តមមហាមន្ត្រីរីស្ហឺលីយើ
(Richelieu) គឺដោយសារតែស្ត្រីទេ គឺនាងមីឡាឌីដែលនាងអាចដាក់កាំបិតក្នុងដៃអនុសេនីយទោ ហ្វេលតុន ទៅ
ប្រហារអ្នកអង្គម្ចាស់ ប៊ុឃីងហ្កាម (Buckingham) បាន អច្ឆរិយា រាំនឹងចុងជើងយ៉ាងរហ័ស បោះនាងម៉ារីណាតាម
របៀបហ្សុយដូ របាំដ៏ប៉ិនប្រសប់។
    ទស្សនិកជនទះដៃខ្ទររង្គសាល។
    បទហ្សែក (jerk) ប្រគុំតទៅទៀត ។ អច្ឆរិយាបញ្ចេញសិល្បរបាំអស់ដៃ បន្ថយជំហានទៅខាងឆ្វេងដូចរែងអង្ករ
ជួនលោតៗ ដូចបញ្ជាន់ស្រូវ ជួនទះដៃជួនទះគូថ ជួនច្រៀងអង់គ្លេសបន្ទរតាមចង្វាក់ផង អច្ឆរិយារាំដូចព្រះទិទេព។ នៅ
អែតុក្បែរគុម្ពផ្កាបុរសម្នាក់ទើបនឹងបើកកញ្ចប់អ្វីមួយដាក់ក្នុងកែវអច្ឆរិយា។ បុរសនេះ គឺយុវជនសៀម ដៃម្ខាងរបួស
មានក្រនាត់ឆៀងក ព្យួរដៃនេះផង។ បុរសនេះដាក់ថ្នាំសន្ដំក្នុងកែវអច្ឆរិយា ដោយមានបំនងមួយ វាគិតថាអច្ឆរិយានេះ
ជាបុរសមួយរូបដែលតោងជាយសំពត់ អច្ឆរិយា ប្រាថ្នាចង់បានប្រាក់ខ្លះៗពីនាង។ ថ្នាំមួយកញ្ចប់នេះរៀបចំអោយផែន
ការណ៍សងសឹករបស់វាសំរេចបាន។ វាចៀសទៅម្ខាង រួចពួនចាំលបមើល ។ ម៉ារីណា និងអច្ឆរិយា វិលមកវិញ ទេស
កាលអ្វីម៉ារីណាទៅអង្គុយកៅអីអច្ឆរិយា អែអច្ឆរិយាក៏អង្គុយកៅអីនាងវិញ។ ជជែកភ្លេចខ្លួន ម៉ារីណាលើកកែវ
ភេសជ្ជអច្ឆរិយា ដែលដាក់នៅចំពីមុខនាងឡើងផឹករហូតដល់ដំនក់ចុងក្រោយបំផុត ដោយនាងហត់នឹងរបាំតើនាង
ខ្ពើមអ្វី កែវ អច្ឆរិយា បើនាងបានទាំងប្ដូរឈាមសម្ផស្សមេត្រីជាមួយគ្នាទៅហើយ ? បន្តិចក្រោយមក ម៉ារីណាយក
ដៃទ្រថ្ងាស ហើយត្អូញប្រាប់សង្សារថា
    - បង អូនមិនស្រួលខ្លួនសោះ ងុយគេងអ្វីម្ល៉េះទេនាំអូនទៅលើនាវាវិញ ។
    ម៉ារីណាទន់ល្លៀកលើកៅអី ។ ក្រោយពីបានបង់ប្រាក់តំលៃភេសជ្ជហើយ អច្ឆរិយា ពត្រកងនារីបារាំងសែសដូច
ផ្កាត្រកួនឆ្ពោះទៅឆ្នេរសមុទ្រ អច្ឆរិយាប្រើគំនិតប្រតិកម្មអោយគ្រឿងចក្រខួរក្បាលដើរ ម៉ារីណាដេកដូចគល់អុស!
រឿងនេះមិនមែនធម្មតាទេ!!..នាងពិតជាត្រូវគេដាក់ថ្នាំសន្ដំហើយ អោអញនឹកឃើញហើយ  ម៉ារីណាផឹកកែវភេជ្ជ
របស់អញ ដូច្នេះអញទេតើ ដែលគេតម្រង់ប្រាថ្នា អ្នកណា ? នរគបាលជាតិរឺ? ប៉ុន្តែកាសែតបានផ្សាយចេញថា “អច្ឆរិ
យា” ស្លាប់បាត់ទៅហើយ ជាសេចក្ដីថ្លែងការណ៍នៃក្រសួងសន្តិសុខជាតិថៃតែម្ដង! មកដល់លើនាវា អ្នកបោះសិរីរកា
យដ៏បវរនេះលើគ្រែ នាងស្រមុកខ្វើយៗ ក្នុងនិន្ទ្រា។ នៅអែរង្គសាល “សំរើបនារី” សេចក្ដីសប្បាយបន្តទៅទៀត។
    នៅអែមុខតុក្បស់ បុរសទំពែកឆកចំកន្ដាលក្បាលម្នាក់ដើរប៉ះស្មាបុរសដុះពោះស្ពិងម្នាក់ទៀត ។
    - អភ័យទោសលោក! បុរសទំពែកនេះនិយាយ ។
    គឺអតីតអនុសេនីយអែកកាខារ៉ង ។ បុរសធាត់មុខក្រហម ដោយកំហឹង ងាកផាំងមកមើលមុខអ្នកដែលដើរប៉ះ
ស្មានេះ គឺជាអតីតអ្នកកាច់ចង្កូតនាវាឈ្មោះចន្ថាណូ ដែលភ្លាត់អុទានស័ព្ទថា ៖
    - ប្រយ័ត្នបន្តិចទៅមិនបានទេរឺ ? អោ!... អោ!... គឺលោកអនុសេនីយអែក កាខារ៉ង រឺ?
    - មិនមែនទេ អតីតអនុសេនីអែកកាខារ៉ង តបវិញលោកភ័ន្តច្រលំនឹងមនុស្សម្នាក់ទៀតហើយ!
    អតីតអនុសេនីយអែកកាខារ៉ង ប្រកែករួចហើយក៏ចេញទៅបាត់ ។
    អតីតអ្នកកាច់ចង្កូតនាវាមកអង្គុយអែតុ ដែលមានស្ត្រីឆើតឆាយម្នាក់នៅទីនេះស្រាប់ ។ ចន្ថាណូអ្នកកាច់ចង្កូតនា
វានេះរំលឹកដល់អនុស្សាវរីយ៍ចាស់
    គឺវាហ្នឹងហើយ! អនុសេនីអែក កាខារ៉ង អញបានបាញ់វា ! អញចាំច្បាស់ណាស់ មុខវាហ្នឹង អញចារទុកក្នុងដួងហរិ
ទ័យអញ ថ្វីត្បិតតែម្ភៃឆ្នាំបានកន្លងផុតទៅ។
    ប៉ៃអាខ្មោចឆៅអ្ហើយអញបានធ្វើអោយកាំភ្លើងដៃអញក្អូតគ្រាប់ចំស្មាវាអញស្មានថាវាទៅអែឋាននរកបាត់ទៅ
    ហើយ! គឺវាហ្នឹងហើយ អនុសេនីយអែកកាខារ៉ង បើវាមកទីនេះដែរ បានន័យ....
ថាវាពេញចិត្ត នឹងកំនប់មាស ១០០០ គីឡូក្រាមនេះដែរ! ចន្ថាណូអតីតអ្នកកាច់ចង្កូតនាវា ក្រោកឈរលើកកែវសម
ប៉ាញឡើងហើយនិយាយម្នាក់អែងថា
    - បើអាអែងរួចខ្លួនកាលពីលើកទី១ ដល់លើកទី២នេះ អញបំបាក់កន្ដៀតក្អមអាអែងដូចកែវនេះ ស្រដីដូច្នោះហើ
យចន្ថាណូ អតីតអ្នកកាន់ចង្កូតនាវាច្របាច់ដងជន្ទល់កែវសមប៉ាញបាក់ប្រស់។

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rightsreserved.