ដើរនៅក្រោមដើមដូងដែលដុះហូរហែតាមឆ្នេរមាត់សមុទ្រនៃក្រុងប៉ាកណាម,
បុរសពីរនាក់ទើបដើរមកដល់។ ម្នា
ក់ពាក់អែកសណ្ឋានសាកល ម្នាក់អែកសណ្ឋានអធិការតំរួតសៀម មាឌដំបង
ពេញពលសម្បទា ។ បុរសពាក់អែក
សណ្ឋានតំរួតចង្អុល ទៅលើផ្នូរខ្សាច់ដែលនៅមានឈាមក្រហមជាប់នៅឡើយ ។
- ទានប្រោស
សពអតីតទាហានសៀមមួយរូបដែលធ្លាប់បានធ្វើសង្គ្រាមលោកលើកទីពីរ
បានស្លាប់នៅទីនេះឈ្មោះ
ចន្ថាណូទាន។ ប៉ុន្តែលុះយកសពមកពិនិត្យ
គ្រាប់ដែលចូលក្នុងបេះដូងអិតឃើញសោះ ។ គួរអោយឆ្ងល់ណាស់ ព្រោះ
របួសនេះអិតធ្លុះធ្លាយខ្នងទេ តើគ្រាប់នោះបាត់ទៅអែកណា?
- ប៉ៃ...រឿងនេះចំលែកណាស់! លោកស្នងការតបមកអធិការរងវិញ ។
លោកអធិការ សាម៉ាយ៉ា គប្បីយល់ថា
ឃាតកម្មមួយយប់មនុស្សពីរនាក់ ស្លាប់ខុសកន្លែងគ្នា ចំងាយពីរគីឡូម៉ែត្រពីគ្នានេះ
មិនមែនសំលាប់ដោយមនុស្សតែ
ម្នាក់ទេ អាម្នាក់បែកលលាដ៍ដោយផ្លែពូថៅ អាម្នាក់ទៀតស្លាប់
តែអិតឃើញគ្រាប់កាំភ្លើងក្នុងខ្លួនសព ប៉ៃ!រឿងនេះ
ត្រូវការគិតទើបបាន!
- ដូច្នេះលោកស្នងការមិនគិតថា ឃាតកម្មទាក់ទងក្នុងរឿងស្នេហាទេរឺ ?
លោកស្នងការបឺតបារីបង្ហុយ ហើយដើរបន្ដោយឆ្នេរជលសាតទៅទៀត ។
- ទេលោកអធិការ សាម៉ាយ៉ា។
ឃាតកម្មនេះជាស្នាដៃរបស់មនុស្សវិជ្ជាជីវ: ។
អាមនុស្សដែលសំលាប់គ្នាដើម្បីស្រី
ញី គឺជាឃាតករធម្មតាមិនចេះបច្ចេកទេសដូច្នេះទេ... សុំលោកអធិការ
បញ្ជាអោយគេយកប័ណ្ណនាមនៃទេសចរ
ទាំងអស់គ្រប់សណ្ឋាគារប៉ាកណាមបូរី ទៅអោយខ្ញុំអែកការិយាល័យ!
- បាទទាន ។
លោកស្នងការចាប់ដៃលោកអធិការសាម៉ាយ៉ា ។
អធិការដើរលំហែរតាមបន្ដោយឆ្នេរសមុទ្រទៅទៀត “អញដូច
ស្មានមិនខុសទេអំពីរឿងឃាតកម្មនេះ
នាវាពីរបីដទៃទៀតនៅឆ្នេរសមុទ្រនេះជាធម្មតាលើកលែងតែនាវាលោកជំ
ទាវក្រៅខោ ដែលជាប្រពន្ធលួចលាក់របស់អែកកអុត្តមប្រកិតពិផាត
រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ រួចនៅលើនាវានៃ
លោកជំទាវឆ្នាស់ហាច់ៗ មើលតែសេះញីមានបុរសម្នាក់រូបរាងសោភាអស្ចារ្យ...”
“អញចង់សួរអត្តសញ្ញាណប័ត្រជន
នេះដែរតែអញញញើតក្រែងលោកជំទាវបារាំងសែស រុកខ្វេះប្ដីដោយប្រការណាមួយអោយអែកកអុត្តម ប្រកិតពិ
ផាតនេះសំលុតអញ .. ប៉ៃណៃ..មិនដឹងជាភ្លឺអែណាទេ..
អែកអុត្តមនេះលូនតែក្រោមសំលុយមីម៉ារីណា នេះ”
“អញ
មិនភ័ន្តច្រលំទេ ការបាត់ពីចំនតនៃនាវាលោកជំទាវ
ដែលមានទាំងអាកំលោះឆើតឆាយមួយរូបនោះផង ពិតជាមានការ
ទាក់ទងក្នុងចំនងឃាតកម្មនៃមនុស្សពីររូបនេះ” “ពាក្យទំនៀមបូរាណចែងថា
ឃាតករតែងវិលមកកាន់កន្លែងអុក្រិដ្ឋ
កម្មរបស់វាវិញ យើងចាំមើលមើល៍.”
“រឿងនេះអញត្រូវលូកដៃអោយកប់ដល់ក្លៀក ស្អីក៏ដោយ”
ព្រះអាទិត្យអស្ដង្គត រះចាំងចែងលើនាវាលោកជំទាវម៉ារីណា
ពន្លឺព្រះអាទិត្យខិលអស្ចារ្យ ជះរស្មីលើរាងកាយអា
ក្រាតដ៏សោភានៃលោកជំទាវ មីសែល ម៉ារីណា លោកជំទាវបើកនេត្រា ប៉ៃ កាយរលីងស្រិល
គ្មានសំពត់មួយបន្ទះ
សោះ។ ម៉ារីណារំលឹកនូវអនុស្សារីយ៍ពីល្ងាច
- បងច្រានិដ្ឋា! បងច្រានិដ្ឋា ! នាងស្រែកហៅ ។
លោកជំទាវក្រៅបញ្ជីស្លៀកវិកូសានៅផ្ទះ ហើយដើរចេញមកក្បាលនាវា។
អច្ឆរិយាទើបនឹងជិះឡុងបូត្រតូចមក
ដល់ អ្នកលើកដៃធ្វើជាសញ្ញាជញ្ជក់មាត់ដល់លោកជំទាវម៉ារីណា
- សួស្ដី ! ម៉េចអូនគេងស្រួលទេ ? អូនអែងទ្រាំទ្រសុរាពុំបាន
នែ៎បងទិញកាសែតមក! ម៉ារីណាលើកសារពត៌មាន
អានហើយអុទាន ៖
ស្អី? សាកសពពីរនៅឆកសមុទ្រប៉ាកណាម ?
អាមួយនេះគឺជាអាសៀមដែលបងអែងជាន់កវាមែនទេ ?
គឺជាអាសង្សារចាស់អូនអែងនោះណា៎.. ព្រោះតែហេតុនេះ ហើយបានជាបងថយមកអោយឆ្ងាយពីគេអែង។ ប៉ូលិ
សមុខជាមកត្រេងត្រាងក្នុងរឿងនេះហើយ។
- បងច្រានិដ្ឋា... អូនសង្កេតឃើញបងទិញអាប្រដាប់មុជទឹកពីរទៅហើយ
តើបងគិតធ្វើអ្វី? ប្រលងជើងអែកខា
ងមុជទឹករឺ ? ប្រាប់អូនមក!
- បងនឹងប្រាប់អូន បងស្រលាញ់ស្រីៗណាស់
ប៉ុន្តែមានស្រីមួយជំពូកទៀត ដែលបងស្នេហាលើសគេ គឺ ស្រី
ណាដែលគិតតែការងាររបស់នាងផ្ទាល់
នាងហុចទ្រូងដ៏ពើង សែនសំរើបរបស់នាងអោយប៉ះទ្រូង អច្ឆរិយា
- បងចង់ធ្វើតួអែកសំងាត់ជាមួយអូន ! បងភ័ន្តច្រលំហើយ
ចុះប្រសិនបើបងប្រគល់ការសំងាត់នេះមកអូន អូន
អាចនឹងជួយបងបាន មែននាងអាចនឹងបានផលប្រយោជន៍ខ្លះដែរ ។
- អូនមានយោបល់ត្រូវប៉ុន្តែចូរអូនម៉ារីណា ប្រយ័ត្នណា៎
បងមិនចូលចិត្តនរណាលេងស្នៀតល្បិចជាមួយបងទេ
បងវៃណាស់ វៃជាងសីហៈទៅទៀត
- និយាយមកបង
- តើប្ដីអូនមុននឹងមកដែលអោយដំនឹងជាមុនទេ? ដំនឹងតាមអ្វី?
ដែលប្រាប់អូនពីរឿងអ្វីមួយក្នុងសមុទ្រនេះទេ ?
ម៉ារីណា មើលអច្ឆរិយា ហើយលុះយល់ថាមិនអាចលាក់បាននាងក៏សារភាពថា៖
- ប្ដីអូនមុននឹងមកសុទ្ធតែហៅអូនតាមវិទ្យុអិតខ្សែ (T S F)
អែកាំភ្លើងគ្រាប់ ធុងរំសេវផ្ទុះ លាក់នៅបាតនាវា
ហាមមិនអោយអូនប្រាប់នរណាដឹងអោយសោះ ក្រៅពីនេះអូនគ្មានដឹងអ្វីទាំងអស់
។
- ល្អ! បងចង់ស្ទូចយក “កំនប់មាស១០០០គីឡូក្រាម”
នៅចំងាយប្រមាណជាពីរគីឡូម៉ែត្រពីឆ្នេរសមុទ្រនេះល្ងាច
មិញបងចុះទៅ ពុំទាន់រកឃើញហិបមាសនោះនៅឡើយទេ ទទួលមាននរណាម្នាក់លួចបាញ់បង
នឹងកាំភ្លើងព្រួញ ការ
មិនទាន់ប្រាកដនេះ បងមិនហ៊ានជួលនាវាមកស្ទួចទេ!។
នាងអោបអច្ឆរិយា តឹងជាងដើម ។
- បងសំលាញ់ បងធ្វើអោយអូនពេញចិត្តណាស់
បងប្រសប់ទាំងគ្រប់បែបយ៉ាង ទាំងកាយទាំងគំនិត ហើយអូន
អិតចង់ដឹងថា បងជានរណាទេ អោបងបន្ដូលចិត្តអូន! ផែនដីទាំងមូលនេះ
ជាកម្មសិទ្ធិរបស់យើងតែពីរនាក់គត់ ចា៎
អច្ឆរិយា អោនជញ្ជក់សុដននាងបន្តិច ទើបរលាស់សំដីថា
- នៅមួយម៉ោងខាងមុខនេះ គឺពេលរាត្រី យើងនឹងទៅដល់ជិតទីកំនប់ ។
នៅគ្រាដែលបងមុជក្នុងសមុទ្រ ដើម្បី
រកមើលអោយជាក់ថា តើកំនប់ភុជង្គនាគនោះនៅទេ រឺ គេលួចស្ទូចរួចទៅហើយ
អូនអែងត្រូវយាម។ ប្រសិនបើ
មានហេតុការណ៍យ៉ាងណា ចូរអូននិយាយប្រាប់បងតាមវិទ្យុអិតខ្សែ ដែលបង
នឹងប្រគល់អោយអូនក្នុងពេលនេះ ។
ម៉ារីណា បើកបបូរមាត់ដ៏សែនល្មោភរបស់នាង តែអច្ឆរិយា
ធ្វើរិកជាមិនឃើញ ។
- បងអែងបារម្ភក្រែងគេដឹងដានកំនប់ភុជង្គនាគនេះដែររឺ ?
- មិនមែនបងបារម្ភ គឺបងជឿជាក់ណាស់ ។
អូនអែងត្រូវកាន់កាំភ្លើងផងក្នុងពេលយាមនេះជាការប្រសើរ ។
អច្ឆរិយា
ហុចវិទ្យុប៉ុនសៀវភៅវចនានុក្រមធុនកន្ដាល និងកាំភ្លើងដៃអោយជំទាវមីសែល ។
- កុំភ្លេចអោយសោះនូវចំនុចសំខាន់ ។ កុំបើកភ្លើងអោយសោះ
កុំអោយនរណាមើលយើងឃើញពីឆ្នេរសមុទ្រ
អោយសោះ
- ចា៎! បង
អច្ឆរិយាម្ដងនេះ ឃើញបបូរមាត់ដមានរស់ជាតិនៃលោកជំទាវ ម៉ារីណា ។
អ្នកអោបជំទាវមីសែលអាយុ ២០ឆ្នាំ
យ៉ាងណែន ដែលជំទើតជើងឡើង ពិតទ្រូងដ៏ល្អរបស់នាង ផ្ទប់លើទ្រូងអច្ឆរិយា
។
- បើកុំតែរវល់ការធំដុំយ៉ាងនេះ ២៤ម៉ោងដែលយើងបានឃ្លាតពីគ្នាកុំអីបងបន្ថែមអនុស្សាវរីយ៍មួយយ៉ាងស្រនុក
អោយអូន.,
នាងថើបទ្រូងអច្ឆរិយា ហើយអុទាន ៖
- យី...
ទ្រូងបងអែងធំក្លិនទឹកអប់ចំលែកដែលមិនមែនជារបស់អូន ហើយដែលមិនមែនជារបស់បងធ្លាប់ប្រើ
ទេបងអែងបានអោបស្រីម្នាក់ទៀតរឺ?... ពិតណាស់ ពិតណាស់!
អីចឹងបានជាបងមិនព្រមរួមសម្ផស្សមេត្រីជាមួយអូន
បងអែងក្បត់អូនហើយ ទឹកអប់នេះ
គឺអូនដឹងច្បាស់ថាប្ដីកញ្ចាស់របស់អូនធ្លាប់ប្រើរាល់ថ្ងៃដែរ
- អ៊ីចឹងអូនអែងចោទ បងអោបអាទំពែកប្រកិតពិផាតនោះរឺ ?
“មែន, ម៉ារីណា សង្ស័យនេះ គឺទឹកអប់នៃត្រកូលប្រកិកពិផាតប្រើមែន គឺអច្ឆរិយា បានទៅទទួលនាងអមរា ពី
ស្ថានីយ៍រថភ្លើងបាងកក ប៉ាណាម នាំនាងទៅសំរាកនៅសណ្ឋាគារមជ្ឈិមបូព៌ា
ជាមួយនឹងអ្នកហើយមិត្តអ្នកអានជាទី
មេត្រីស្គាល់អច្ឆរិយាស្រាប់ហើយ។
អមរាវារជើងបួននៅក្រោមបាតជើងអច្ឆរិយា នាងសុខចិត្តទៅតាមអច្ឆរិយា រហូតដល់ចុងផែនដីនេះ អច្ឆរិយាបាន
នាំនាងអមរា មកលាក់នៅក្នុងឃ្លាំងបាតនាវា ដោយយកលេសថាអ្នកនឹងភៀសខ្លួននាំអមរា មហាកំពូលដួងចិត្តទៅ
កាន់ក្រុងហុងកុង ដែលអ្នកមានអូវពុកជាពាណិជករ ដ៏សំខាន់នៅក្រុងនោះ
ក្រមុំព្រហ្មចារីយ៍ មិនដែលប៉ះជាតិប្រុស
ដ៏ប្រសប់ដូចអច្ឆរិយា ប៉ះហើយញ៉ាមដូចក្ដាមស៊ីអាច់ ដើរតាមទាំងខ្វាក់ងងឹត
អមរាមិនដឹងថា នាវានេះជាកម្មសិទ្ធិរប
ស់អូវពុកនាងទេ អមរាមិនដឹងថាអែកអុត្តមប្រកិតពិផាតជាបិតា
មានប្រពន្ធចុង គឺមីសែល ម៉ារីណានេះទេ ក្រមុំ
សុទ្ធទឹកដប់ច្រើនតែល្ងង់អ៊ីចឹង !។
អច្ឆរិយាបានផ្ដាំនិងនាងអមរាថា
កញ្ញានេះអាចចេញពីទីពួននេះបានតែកាលណាអ្នកស្រែកហៅ ព្រោះនាងគ្មាន
លិខិតឆ្លងដែនពីប្រទេសសៀមទេ
ការសង្ស័យរបស់ជំទាវក្រៅបញ្ជីម៉ារីណានេះសមហេតុផលណាស់អំពីក្លិនទឹកអប់ជាប់នឹងទ្រូងអ្នក
។ ព្រោះអ្នក
បានទៅចំលងក្លិនទឹកអប់ពីទ្រូងអាក្រាតនៃនាង អមរា នៅលើសណ្ឋាគារអែណោះ ។
ហើយនាងអមរាបានប្រើទឹកអប់ធុនតែមួយជាមួយអូវពុកនាងដែរ ”
អច្ឆរិយាចង្អុលបង្ហាញជំទាវនូវកាំភ្លើងការ៉ាប៉ីនស្វ័យប្រវត្ត ៨ដើម ធុងរំសេវផ្ទុះតូចៗ ដប់ធុង ដែលគ្របដោយ
សំពត់អិតនរណាចាប់ភ្លឹកឡើយ ។
- អាវុធទាំងអស់នេះ បងដាក់នៅក្បាលនាវាសំរាប់ប្រយុទ្ធនៅគ្រាអាសន្ន
ម៉ារីណា អូន បើយើងយកកំនប់នេះបាន
យើងទាំងពីរនាក់ នឹងធ្វើសេដ្ឋី ៗដូចអូនម៉ារីណានិយាយអំបាញ់មិញថា
ផែនដីទាំងមូលនេះ ជាកម្មសិទ្ធិរបស់យើងតែ
ពីរនាក់គត់
ជំទាវហិនហោចម៉ារីណា
ងាប់ចិត្តស្ដូកដូចត្រីរ៉ស់ញីត្រូវមួយព្រនង់ចំកន្ដាលក្បាល ។
អច្ឆរិយា ប្រដាប់កាយនូវសម្ភារសន្សំដង្ហើម
ហើយក៏បញ្ឆេះយន្តនាវា រួចចេញទៅសំដៅជិតកន្លែងដែលជា “កំន
ប់ភុជង្គនាគ” រួចក៏ឈប់ ។ យកកាំភ្លើងបាញ់ព្រួញ ហើយហក់ប្រូងចូលទៅក្នុងសមុទ្រ
គឺជារាត្រីខ្មៅងងឹតអស្ចារ្យ
សូម្បីដួងផ្កាយក៏ខ្ជិលរះចេញពីមេឃដែរ ។
ម៉ារីណា នឹកស្រមៃដល់កំនប់មាស ។
“តើច្រានិដ្ឋានេះជានរណា? ច្រានិដ្ឋានេះមុជក្នុងទឹករកកំនប់មួយម៉ោងយ៉ាងតិច អញឆ្លៀតអោកាសទៅមើល
ក្របូបស្បែកច្រានិដ្ឋានេះអោយច្បាស់តើមានអ្វីខ្លះ ?
មែន... ម៉ារីណា នឹកតទៅទៀត...
មែនកាលច្រានិដ្ឋាសំលឹងចំមុខអញ ៗហាក់ស្លុត នឹងភ្នែកដែកថែបនេះ ច្រា
និដ្ឋា
ពិតជាមានអាថ៌កំបាំងក្នុងជីវិតជាមិនខាន ។
នាងបើកក្របូបស្បែកអច្ឆរិយា ដោយសោដែលម៉ារីណា យកបានពីហោប៉ៅខោ ។
“ប៉ៃ ទង់ជាតិខ្មែរមួយ, សំពត់សញ្ញាក្បាលខ្មោច ស្រោមដៃសមួយគូ
នឹងអាវក្រហម ! មែនច្រានិដ្ឋាជាអច្ឆរិយា
ចារបុរសដៃអែកខ្មែរ ប៉ុន្តែកាសែតបានផ្សាយអំពីមរណភាពរបស់ជននេះ
ពីប៉ុន្មានថ្ងៃមុននេះសោះ ជើងឆើតអស្ចា
រ្យអច្ឆរិយា !
នាងបិតចាក់សោហិបស្បែកនេះហើយចេញមកក្បាលនាវា
ស្រមោលខ្មៅនៃបុរសមួយរូប
ដែលទើបនឹងឡើងពីផ្ទៃសមុទ្រអំបាញ់មិញយ៉ាងសែនស្ងាត់ ដើរតាមពីក្រោយ
នាងហើយខ្ទប់មាត់នាងជាប់
ម៉ារីណា
ដោយការភ្ញាក់ក្នុងភេទនិស្ស័យជានារីទន់ខ្សោយខាងផ្លូវចិត្ត
ពុំមែនខាងផ្លូវកាមទេ សន្លប់ស្លុងមួយរំពេច
ជនចំលែកនេះពាក់ប្រដាប់មុជទឹក ។ នៅចង្កេះមានកាំភ្លើងដៃ គឺអធិការសាម៉ាយ៉ា នៃក្រសួងសន្តិសុខជាតិ
ប៉ាក
ណាមបុរី ធ្វើអន្តរាគមន៍ផ្ទាល់ដៃ
គឺប្រហារអោយក្ស័យនូវបុរសមួយរូបដែលលោកសង្ស័យថា ជាចារបុរសខ្មែរ
ចងមាត់ដៃជើងម៉ារីណាស្រេចហើយ លោកអធិការសាម៉ាយ៉ាកាន់កាំភ្លើង អង្គុយត្រង់មាត់ជន្ដើរនាវារង់ចាំបុរស
ដែលគេសន្មត់ថាជាតួងអង្គអច្ឆរិយាឡើងពីទឹកសមុទ្រវិញរួចគេនឹងចែកសំបុត្រមរណភាពអោយកាន់កាប់មួយសន្លឹក
តាមផ្លូវច្បាប់ដើម្បីទៅកំសាន្តអែកនាយព្រំដែននៃ
“ឋានភុជង្គនាគ”។ |