| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
1១០១១១២១៣១៤ គុកនយោបាយ

សិក្សាកថា

ខ្ញុំអានរឿងគុកនយោបាយ ធ្វើអោយខ្ញុំនឹកកោតសរសើរដល់អ្នកនិពន្ធជាក្រៃពេក លោកមិនមែនគ្រាន់តែជាអ្នកនិពន្ធដ៏ល្អ
ម្នាក់ប៉ុណ្ណោះទេ លោកជាអ្នកស្នេហាជាតិដ៏មោះមុត ក្នុងសម័យអានិគមនិយមបារាំង ដែលខ្លួនគាត់បានចូលប្រលូកក្នុងចល
នាតស៊ូបដិវត្ដន៍នេះ ហើយបានធ្លាក់ខ្លួនជាប់់គុកច្រវាក់បញ្ជូនទៅកោះត្រលាចជាមួយវីរជនខ្មែរជាច្រើនរូបទៀតផង។

រឿងគុកនយោបាយ គឺជាខ្មោចលង លងអារម្មណ៍របស់ខ្ញុំ អោយខ្ញុំនឹកស្រមៃដល់សម័យឆ្នាំ១៩៧៦ កាលដែលខ្ញុំនិងមិត្ដភក្ដិ
មួយក្រុមតូចបាននាំគ្នាធ្វើការតស៊ូបដិវត្ដន៍នៅជាដែនខ្មែរថៃ ថ្ងៃដែលខ្មែរក្រហមដេញបាញ់ ហើយរត់ចូលដីថៃត្រូវកងតំរួត
ថៃចាប់បញ្ជូលគុកទាំងអស់គ្នា។ ជីវិតអ្នកទោសក្នុងគុកវាមិនមែនអ្វីខុសប្លែកពីការរៀបការរៀបរាប់របស់លោកប៊ុណ្ណចន្ទ
ប៉ុន្មានទេ ការដេកដើរឈរអង្គុយគ្រប់អិរិយាបទទាំងអស់ត្រូវត្រួតពិនិត្យដោយកងតំរួតជានិច្ច។ បើមានអោកាសល្អខ្ញុំសូម
រៀបរាប់ជូនមិត្ដអ្នកអានខ្លះអំពីរឿងការតស៊ូក្នុងព្រៃរបស់ខ្ញុំកាលពីសម័យឆ្នាំ១៩៧៦នេះ។

ក្នុងរឿងនេះលោក ប៊ុណ្ណចន្ទ ម៉ុល បានរៀបរាប់កត់ត្រាពីការតស៊ូបដិវត្ដមួយ បង្ហាញប្រាប់និងដាស់សតិកូនខ្មែរជំនាន់ក្រោយ
អោយ ចេះស្រលាញ់ជាតិ ស្រលាញ់ទឹកដីជាមាតុភូមិរបស់ខ្លួន អោយភ្ញាក់រលឹក អោយមានចិត្ដគិតរឿងជាតិគ្រប់ៗគ្នា។ លោ
កសរសេរថា
ដូចម្ដេចក៏ត្រូវគិតពីស្រុកទេស? ពីជាតិ? ព្រោះថាយើងជាមនុស្សមានប្រទេស មានជាតិ ត្រូវស្វែងរកសុភម
ង្គលជារបស់ជាតិ កុំអោយជាតិដទៃមើលងាយ គិតជាតិជាធំ ពុំមែនគិខ្លួនជាធំទេ។ អ្នកគិតដោយយកខ្លួនជាធំទៅជាអ្នកជិះជា
ន់ជាតិខ្លួនអែង។

កាលពីក្នុងសម័យអានិគមនិយមបារាំង ខ្មែរយើងបាក់បបខ្លបខ្លាចវាណាស់ ការងើបតស៊ូឡើងរបស់វីជនយើង ដូចជាសម័យ
អាចារ្យស្វា ពោធិកំបោរ និងវីរជននៅក្នុង រឿងគុកនយោបាយនេះជាដើម បារាំងវាកំទេចអ្នកស្នេហាជាតិទាំងនេះមិនអោយ
ងើបឡើងរួចឡើយ ធ្វើអោយខ្មែរយើងបាក់ស្បាតខ្លាចវាសឹងរហូតមក។ ក្នុងសម័យនេះ វាកាត់ទឹកដីខ្មែរមួយចំនួន កម្ពុជា
ក្រោមទៅអោយយួន វាកាត់អាណាខេត្ដបាត់ដំបងទៅអោយសៀមកាលដែលវាចាញ់សង្គ្រាមជាមួយសៀម តាមតែក្បាល
ចិត្ដរបស់វា តើយើងជាខ្មែរគ្រប់ៗរូបគួរអោយឈឺចិត្ដរឺទេ?។

ក្នុងរឿងគុកនយោបាយនេះអ្នកនិពន្ធ ប៊ុណ្ណចន្ទ ម៉ុល ហាក់ដូចជាមានការសរសេរលើកសសើរពីសារធារណរដ្ន ក្នុងសម័យ
កាលលោកប្រធានាធិបតី លន់ នល់ ហើយមានការបណ្ដុះបង្អាប់ខ្លះចំពោះព្រះមហាក្សត្រខ្មែរក៏ពិតមែនហើយ ប៉ុន្ដែប្រការ
ត្រង់នេះមើលទៅវាដូចជា កំទេចអំបែងផ្នែកតូចបំផុតមួយ ក្នុងវិធីសាស្រ្ដនៃការសរសេរតែប៉ុណ្ណោះ អែរឿងដែលសំខាន់
នោះគឺ រឿងគុកនយោបាយបានបង្ហាញពីសង្គមបរិយាកាសនាសម័យតស៊ូមួយដែលផុសចេញមកពីសំណាក់អ្នកប្រាជ្ញរាជ
បណ្ឌិតខ្មែរ ហើយដែលលោកទាំងអស់នេះ ត្រូវបារាំងវាចាប់យកទៅដាក់គុកអែកោះត្រលាចអស់ មានដូចជា លោកគ្រូអា
ចារ្យ ហែម ចៀវ លោកនួន ឌួង លោកប៉ាច ឈឺន លោកគ្រូអាចារ្យ ប៉ាង ខាត់ លោកគ្រូអាចារ្យ សូ ហាយ លោកគ្រូអា
ចារ្យ អ៊ុក ជា លោក ប៊ុណ្ណចន្ទ ម៉ុល ជាអ្នកនិពន្ធ ជាដើម មិនតែប៉ុណ្ណោះ រឿងគុកនយោបាយបានលងសតិកូនខ្មែរជារឿយ
ៗអោយភ្ញាក់រលឹក អោយមើលឃើញកំហុសឆ្គងរបស់ខ្លួន។

អ្វីៗដែលខ្ញុំបានឃើញ បានជួប្រទះខ្លះមក ដែលជួនកាលយើងជាខ្មែរ មិនព្រមនិយម និយាយភាសារខ្មែរ ប្រើអក្សរខ្មែរ អ្វី
ៗជាខ្មែរនោះទេ ហើយវាក៏នៅតែអញ្ចឹងតាំងពីណាណីយូរមកហើយ លោកប៊ុណ្ណចន្ទ ម៉ុល អះអាងថា៖

កាលកាសែតនគរវត្ដចេញដំបូងអ្នកដែលអានភាគច្រើនមានតែអ្នកក្រីក្រ និងកម្មករដែលពុំសូវចេះភាសាបារាំង អានកាសែ
តភាសាបារាំងមិនបាន។ អែអស់លោកនិងថីថុងគេមិនយកភ្នែកបៀតទេ ដោយគេមើលងាយស្អប់ខ្ពើមអក្សរជាតិ។ ជាពិសេ
សគឺអស់លោកជាន់នោះអានអក្សរខ្មែរពុំបានផង ត្បិតមិនខំរៀនអក្សរជាតិទេ គែខំរៀនអក្សរបារាំង ត្បិតអក្សរបារាំងមាន
តំលៃខ្លាំងណាស់ជាន់នោះ អែអក្សរខ្មែរចុះទាបដល់ថ្នាក់ក្រោមសូន្យ។ គេមើលតែកាសែតបារាំងឈ្មោះឡាវេរីតេ (La
Vérité) អូពីនីញ៉ុង (Opinion) អាំប៉ាស្យល់ (Impartial) និង Press de Saigon ជាដើម។ បើចង់មើលកាសែតខ្មែរ
ដោយលឺល្បីថាល្អមើល គេបត់ដាក់ពីក្នុងកាសែតបារាំងកុំអោយគេមើលឃើញ ខ្លាចគេថាអន់ រឺមិនចេះបារាំង។ ហេតុអ្វី?
មកពីបារាំងនៅជាន់ស្រុកយើង យើងនៅក្រោមគេ ម៉្លោះហើយអិទ្ធិពលបារាំងវាខ្លាំងដល់ទៅអក្សរវាទៅទៀត។ សូមជំរាប
ថា ជាន់នោះអ្នកណាមិនចេះអក្សរបារាំងចេះតែអក្សរខ្មែរ អិតបានការអ្វីធ្វើនិងគេទេ ត្បិតគេប្រើតែអក្សរបារាំង ទោះខាង
រាជការក្ដី ខាងជំនួញក្ដីដូចគ្នា។ អ្នកនិយាយបារាំងហ៊ឺហាណាស់ ដូចទេវតាចុះពីស្ថានសួគ៌។

ការនាំយករឿងគុកនយោបាយមកចុះក្នុងទំព័រនេះ គឺខ្ញុំចង់អោយកូនខ្មែរគ្រប់គ្នាបានជ្រាបច្បាស់ ពីព្រឹត្ដិការណ៍នៃការភ្ញាក់រ
លឹករបស់វីរជនខ្មែរមួយក្រុម ដែលស្ទុះឡើងប្រឆាំងនិងការជិះជាន់របស់របបអាណានិគមនិយម ទាមទារសេរីភាព អែក
រាជភាព ភាពជាម្ចាស់ស្រុកលើទឹកដីមាតុភូមិរបស់ខ្លួន អោយស្គាល់ប្រវត្ដិតស៊ូព្រះសង្ឃស្នែហាជាតិយ៉ាងមុតមាំរបស់យើង
មានលោកគ្រូអាចារ្យ ហែម ចៀវ លោកគ្រូអាចារ្យ ប៉ាង ខាត់ លោកគ្រូអាចារ្យសូ ហាយជាដើម។

ស្នាដៃដ៏ល្អវិសេសឆើត ដែលខ្ញុំយកមកចុះក្នុងទំព័រនេះ ខ្ញុំសូមអុទិសជូនជាដំបូងដល់ ព្រលឺងវិញ្ញាណរបស់អ្នកនិពន្ធគឺលោក
ប៊ុណ្ណចន្ទ ម៉ុល និងអ្នកស្នេហាជាតិទាំងឡាយជាច្រើនទៀត សូមអោយព្រលឹងវិញ្ញាណរបស់លោកទាំងអស់ជួយដាស់សតិ
កូនខ្មែរអោយមានស្មារតីភ្លឺថ្លាជានិច្ច ភ្ញាក់រលឹកជានិច្ច ក្នុងកិច្ចការ ការពារមាតុភូមិកម្ពុជា អោយស្ថិតក្នុងអែករាជភាព សេរី
ភាព ល្អបរិសុទ្ធដូចព្រះគ្រូអាចារ្យ ហែម ចៀវ ព្រះគ្រូអាចារ្យប៉ាង ខាត់ ដែលបារាំងវាចាប់ផ្សឹកហើយនៅតែកាន់សីលជាប់
ជានិច្ច ទោះជាមាការលំបាកលំបិននៅក្នុងគុកច្រវ៉ាក់យ៉ាងណា។ សូមគន្លងពន្លឺយុតិធម៌ សូមពន្លឺ សុខសន្ដិភាពចូរមានដល់
ប្រជាជនខ្មែរគ្រប់រូប និងប្រជាលោកទំាងមូលទៀតផង។

ខ្ញុំកែវ ឈុន

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម  ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
  Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rights reserved.