| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
1១០១១១២១៣១៤ គុកនយោបាយ

អារម្ភកថា

រឿង «គុកនយោបាយ» ដែលអស់លោកអ្នកកំពុងកាន់អាននៅពេលនេះនិងថាជារឿង ផ្ទាស់ខ្លួនរបស់ខ្ញុំក៏ថាបាន ព្រោះខ្ញុំបា
នរាយរាប់ពីព្រឹត្ដិការណ៍ទាំងឡាយដែលខ្ញុំនេះអែងជាអ្នកប្រលូកផ្ទាល់ក្នុងព្រឹត្ដិការទាំងនោះផង។

ប៉ុន្តែការសំខាន់បំផុត គឺត្រង់ការដែលអស់លោកអ្នកនឹងបានជ្រាបអំពីកិច្ចការរបស់វរជនយើងមួយក្រុមនោះទៅវិញទេ ដែល
ផ្ដើមធ្វើការតស៊ូឡើងតាំងពីឆ្នាំ១៩៣៦ និងផ្ដើមបដិវត្ដន៍ឡើងនៅឆ្នាំតៗមកទៀត។ ពេលនោះយើងទាំងអស់គ្នាខិតខំធ្វើការត
ស៊ូដើម្បីដោះខ្លួនពីអានានិគមបារាំងយ៉ាងស្វិតស្វាញ។

ហេតុដែលយើងរំលឹកឡើងវិញនូវអតីតកាលរបស់យើង ដែលស្ថិតនៅក្រោមការជិះជាន់របស់បរទេស ដ៏ពោរពេញដោយ
ការឈឺចាប់ខ្លោចផ្សាទាំងផ្លូវចិត្ដ ផ្លូវកាយមកលាតត្រដាងនៅគ្រានេះ គឺប្រយោជន៍ដើម្បីនឹងទាញសតិស្មារតីយុវជនយើងស
ម័យនេះ និងតទៅអនាគតអោយចេះមានចិត្ដគិតរឿង ជាតិ គ្រប់ៗគ្នា។ អោយមានចិត្ដគំនិតជាតិនិយម សតិសម្បជញ្ញៈជាតិ
ស្រលាញ់ទឹកដីខ្មែរ ពូជពង្សខ្មែរ ប្រពៃណីខ្មែរ អោយជួញចិត្ដគិតរឿង ជាតិខ្មែ នេះអោយបានស្មើរៗគ្នាទាំងអស់កុំអោយមួ
យប្រចាំមួយផ្ដេកវេរគ្នាអោយសោះ។ អោយមានចិត្ដមោះមុត ក្លៀវក្លា រឹងប៉ឹង ស្វាហាប់ កូំអោយទន់ខ្មូរ មូរមុខ ញាប់ញ័រ ស
ស្លន់សស្លោអោយសោះ ត្រូវមានអែកភាពសាមគ្គីភាពរឹងប៉ឹងដូចផ្ទាំងសិលា វេញត្របាញ់ស្អឹតល្មួតចូលសាច់ឈាមគ្នា ជា
សាច់ឈាមតែមួយ ទើបអាចនឹងរក្សាបូរណភាពទឹកដី បានដោយប្រសើររុងរឿង គ្មានជាតិណាប្រមាថបាន។

យើងរាល់គ្នាជាខ្មែរ គប្បីដឹងអោយបានច្បាស់ថា យើងជាជាតិច្បងគេ នៅចុងអាស៊ីអាគ្នេយ៍នេះ។ យើងមានជាតិមានអម្បូរ
មានប្រទេស មានវប្បធម៌ អរិយធម៌អុត្ដុងអុត្ដមណាស់ សឹងមានប្រាសាទនគរវត្ដជាតឹកតាងស្រាប់។ យើងត្រូវយល់អោយ
ច្បាស់ថា វឌ្ឍន៍ភាពរបស់យើងពីបុរាណកាលនោះមិនមែនកើតឡើងដោយទេពនិម្មិតបង្កក់ប្រសិទ្ធិទេ គឺប្រាកដជាកើតឡើង
ដោយសារវីរភាពដូនតាយើងយ៉ាងជាក់ស្ដែង ដែលលោកខិតខំធ្វើ ខិតខំកសាង រចនាប្រកបដោយវីរភាពខ្ពស់បំផុត។

យល់ដំណើរយ៉ាងនេះហើយ ត្រូវតែខ្មែរយើងរាស់គ្នា ខិតខំថែរក្សាតំលៃនៃកេរ្ដិ៍ឈ្មោះពិរោះល្បីរបស់យើងអោយស្ថិតនៅ
ដរាបតទៅផង។ គ្រប់សម័យទាំងអស់ត្រូវតែខ្មែរយើងបណ្ដុះបណ្ដាលចិត្ដស្នែហាជាតិអោយបានមុតមាំ។

សម័យនេះទំព័រនៃប្រវត្ដិសាស្រ្ដបានបើកហើយ របបរាជានិយម លទ្ធិផ្ដាច់ការ រលុបរលាយហើយ យើងចូលមកជារបប
សាធារណរដ្ឋ ដែលខ្មែរយើងមិនដែលមានម្ដងណាឡើយ នាំអោយបងប្អូនរួមឈាមខ្មែរទាំងអស់ បានសប្បាយចិត្ដនិងជោ
គវាសនាដ៏អុត្ដុងអុត្ដមនេះណាស់។

ដូច្នេះយើងរាល់គ្នាត្រូវតែថែរក្សាទ្រទ្រង់របបថ្មីនេះអោយមានជំហរស្ថិរភាពតទៅ ហើយនិងជួយរក្សាផែនដីយើង «ដ៏តូច»
នេះអោយបានគង់វង្ស នៅក្នុងផែនទីសកលលោកតទៅកុំអោយសាបសូន្យអោយសោះ!

ចំពោះរឿងទឹកដីសូមជ្រាបថា តាំងតែពីសតវត្សទី១៣រៀងមក ប្រទេសយើងចេះតែរៀវរួញរហូតសព្វថ្ងៃ ដោយសារតែយើ
ងចេះតែ ជឿនិងផ្ញើវាសនាតែទៅលើបុគ្គលម្នាក់បណ្ដោយអោយបុគ្គលនោះដឹកនាំ ចង់ដឹកនាំយើង និង ប្រទេសអោយទៅ
រកផ្លូវមរណក៏ចេះតែនៅស្ងៀម ផ្សងសំណាងគ្មានគិតភ្ញាក់រលឹកអ្វីទាំងអស់ គឺដូចជាស្លាប់ទាំងជំហរតែម្ដង។ ការនោះហើយ
ជាហេតុនាំអោយសត្រូវបានចិត្ដរឹតតែប្រមាថមើលងាយ បានដៃលើកគ្នាចូលមកលុកលុយដណ្ដើមយកផ្ទៃដីយើងបន្ដិចម្ចង
ៗរហូតមកនៅសល់ «ប៉ុនបាតដៃ» សព្វថ្ងៃនេះ។

យើងត្រូវចងចាំឡើងវិញថា កាលពីមុននេះឆ្នាំ១៩៤១ សៀមប្រវ័ញ្ចយកដីបាត់ដំបង។ សៀមនិយាយខ្មែរនៅស្រុកសៀមថា
អោយពួកខ្មែរដែលរស់នៅនិងស្រុកសៀមទាំងប៉ុន្មានជួយចេញមុខវាយបារាំង ដើម្បីដោះជាតិខ្មែរអោយរួចពីការជិះជាន់បា
រាំង ស្រេចទៅសៀមយកដីបាត់ដំបងក្រអេះ។ ងាកទៅខាងខ្មែរកម្ពុជាក្រោមវិញពួកយួនយៀកមិញបានបោកប្រាស់ដែរថា
អោយខ្មែរកម្ពុជាជួយយួនក្នុងការដេញបារាំងអោយផុតស្រលះពីកម្ពុជាក្រោមទៅ យួននិងអោយកម្ពុជាក្រោម គឺកូសាំងស៊ីន
ទាំងមូលមកខ្មែរកាន់កាប់ថែរក្សា។ សំរេចទៅមានអែណា? យួនមានអោយមកខ្មែរអែណា?។

គិតទៅយើងចាញ់បោកសៀម យួន នេះច្រើនលើកច្រើនគ្រាណាស់មកហើយគួរឈឺចាប់ណាស់។

រហូតដល់បច្ចុប្បន្នកាលនេះទៀត យួនយៀកកុងយៀកណាមខាងជើង បាននិយាយឃោសនាប្រាប់អ្នកស្រុកយើងថា អោយ
ជួយរំដោះស្រុកខ្មែរពីក្រញាំចក្រពត្ដិអាមេរិកាំង យកទៅអោយស្ដេចស៊ីហនុវិញ។ ខ្មែរល្ងង់ខ្លៅខ្លះតាំងជឿវា ជួយវាវាយទ័ព
ជាតិខ្មែរគ្នាអែងគ្មានពិចារណាអ្វីបន្ដិចសោះ។

យើងត្រូវពិចារណាថា សីហនុនេះពីដើមជាស្ដេចជាតិយួនរឺស្ដេចជាតិខ្មែរ? ឆ្លើយថាគាត់ជាស្ដេចរបស់ខ្មែរទេ! ចុះបើស្ដេច
នេះជារបស់ខ្មែរទេហើយខ្មែរលែងត្រូវការអោយកាន់ចង្កូតផែនដីតទៅទៀត ម្ដេចក៏យួននោះជួយយកចិត្ដទុកដាក់អុបត្ថម្ភ
ស្ដេចនេះខ្លាំងម៉្លេះ? ចំណែកស្ដេចយួនឈ្មោះបាវដាយដែលធ្លាប់សោយរាជនៅអណ្ណាមនោះម្ដេចក៏យួនមិននាំគ្នាតំកើងផង?
ម្ដេចក៏ជាតិយួននាំគ្នារំលំចោលចេញ? រំលំស្ដេចអែងហើយក៏តំកើងស្ដេចគេនោះយួនវាមិនឆ្កួតទៅហើយរឺ?

ការណ៍នេះ យួនយៀកកុងយៀកណាមខាងជើង វាពុំឆ្កួតទេគឺវាពិតជាមានគំនិតគ្រប់គ្រាន់។ វាធ្វើជាកាន់ជើងស្ដេចសីហនុ
យកឈ្មោះស្ដេចសីហនុមកដាក់ពីមុខ គឺប្រយោជន៍ដើម្បីនិងវាយដណ្ដើមទឹកដីខ្មែរ បំផ្លាញជាតិខ្មែរយ៉ាងច្បាស់ប្រាកដតែម្ដង

យើងមិនត្រូវជឿពាក្យសំដីជាតិនេះទេ! វាមានពុតណាស់ វាជាសត្រូវនិងយើងតាំងពី៣០០ឆ្នាំមកហើយ!។ ម្យ៉ាងទៀត ខ្ញុំសូម
បងប្អូនរួមជាតិពិចារណាគិតនូវរឿងមួយ។ សព្វថ្ងៃនេះប្រទេសខ្មែរយើងស្ថិតនៅចំកណ្ដាលប្រទេសទាំងពីរ គឺយួននៅខាង
កើត និងសៀមនៅខាងលិច។ ប្រទេសយើងមានទំហំតូចជាងគេ មានមនុស្សតិចជាងគេថែមទៀត។ យួនមានចំនួនប្រជាជន
ដល់ទៅ៤០លាននាក់ អែសៀមវិញមាននុស្សដល់ទៅ៣០លាននាក់ ចំណែកខ្មែរយើងវិញមានតែ៧លាននាក់ប៉ុណ្ណោះ។ក្នុង
សកលលោកទាំមួលមនុស្សលោកចេះតែកើតឡើងកើនចំនួនជាលំដាប់ ក្នុងរយៈកាល៣០ឆ្នាំតទៅមុខទៀត យួនត្រូវកើន
ឡើងយ៉ាងតិច ៨០លាននាក់ ហើយសៀមយ៉ាងតិច៧០លាននាក់ ចំណែកខ្មែរវិញកើនឡើងយ៉ាងច្រើនត្រឹម១៥លាននាក់ប៉ុ
ណ្ណោះ។

យើងគិតមើល ដល់មានហេតុកើតឡើងតើយើង១៥លាននាក់បានអ្វីទប់ទល់ចំពោះគេ ដែលមានមនុស្សដល់ទៅ១៥០លាន
នាក់ ហើយដែលនៅកៀបយើងទាំងសងខាងនោះ?

នេះជារឿងមួយដែលត្រូវបងប្អូនរួមឈាមត្រិះរិះគិតអោយបានឃើញជាមុនអោយហើយផង។ បើអុបមាថា មនុស្ស១៥០
លាននាក់រំលោភប្រុងរំលាយមនុស្ស ១៥លាននាក់នោះតើមនុស្ស១៥លាននាក់នោះត្រូវគិតយ៉ាងណា ត្រូវមានវិធីណានិង
ទប់ទល់? ការនេះត្រូវយើងភ្ញាក់រលឹកគន់គិតអោយបានម៉ដ្ឋចត់ ហើយត្រូវគិតតាំងពីព.ស២៥១៤ គ.ស១៩៧១ នេះតទៅទើ
បបាន។

តាមយោបល់ខ្ញុំ ខ្ញុំយល់ថា ត្រូវរកពិធីពន្យល់កូនចៅខ្មែរយើងទាំងអស់អោយយល់ពីរឿងជាតិរឿងប្រទេសនេះអោយបាន
ច្បាស់ អប់រំបំផុសទឹកចិត្ដស្នេហាជាតិអោយកើតឡើងតាំងពីនេះតរៀងទៅ។ ក្នុងវត្ដ ក្នុងសាលារៀនគ្រប់ទិសទីត្រូវរៀបចំ
កម្មវិធីសិក្សា អោយមានរឿងជាតិនិយមគ្រប់ពេល អោយក្មេងចេះចាប់តាំងពីថ្នាក់ទី១២ឡើងទៅ អោយចេះស្រលាញ់ជាតិ
ស៊ូប្ដូរស្លាប់និងជាតិធ្វើការដើម្បីអោយជាតិបានចំរើនគ្រប់វិស័យ។

សរុបសេចក្ដីទៅ យើងគិតអប់រំកូនចៅយើងធ្វើម៉េចអោយតែយល់ច្បាស់ថា ខ្លួនអញជាខ្មែរធ្លាប់មានឈ្មោះរាប់ពាន់ឆ្នាំ មា
នអរិយធម៌រុងរោចន៍អស្ចារ្យមានឈាមជ័រជាអ្នកច្បាំងយ៉ាងរហ័យ..កាលបើយើងរាល់គ្នាបំផុសស្មារតីជាតិនិយមតាំងពីអិលូ
វនេះទៅ រហូតដល់គ.ស២០០០ និងតៗទៅទៀតនោះ យើងប្រាកដជានឹងអាចការពារអាយុជីវិតប្រទេសជាតិយើងបានអង់អា
ច។ ព្រោះការសំខាន់ស្ថិតនៅលើចិត្ដគំនិតមិនមែនស្ថិតនៅលើចំនួនប្រជាជននោះឡើយ។

កាលបើយើងរាល់គ្នា យល់នូវតំលៃនៃពូជពង្សខ្មែរដូច្នេះគ្រប់គ្នាហើយ ហើយជួយអប់រំពន្យល់កូនចៅខ្មែរអោយយល់តៗ
គ្នាគ្រប់ជំនាន់ហើយ នោះពូជពង្សខ្មែរប្រពៃណីខ្មែរនឹងគង់វង្សជាដរាប ហើយ សាធារណរដ្ឋខ្មែរ គ៏នឹងបានរីកចំរើនសាយ
ភាយទូលំទូលាយទៅ សមតាមសេចក្ដីសង្ឃឹមរបស់យើងគ្រប់គ្នាពុំខាន។

សរសេររឿងនេះ គឺខ្ញុំមានគោលបំណងចង់បញ្ចាក់នូវសន្ដានចិត្ដខ្ញុំដែលចង់តែពោលនូវពាក្យទាំងប៉ុន្មានឃ្លានេះអែង។ ហើ
យគឺព្រោះតែចង់ពោលបញ្ជាក់នូវន័យទាំងនេះហើយ ទើបសៀវភៅ គុកនយោបាយ ត្រូវដាក់តំលៃជាវចុះមកយ៉ាងតិចបំផុត
(គឺគ្រាន់តែអោយរួចចំណាយក្នុងការបោះពុម្ពប៉ុណ្ណោះគ្មានចំណេញអ្វីទាំងអស់) ដើម្បីអនុគ្រោះចំពោះអ្នកអានដែលពុំសូវ
មានប្រាក់កាសនោះ អោយអាចទិញសៀវភៅនេះមួយបានដែរ យកទៅអានផ្សព្វផ្សាយ បន្ដៗគ្នាទៅទៀត ជាកិច្ចដាស់សតិ
ស្មារតីយើងខ្មែរទាំងអស់គ្នាអោយ យល់រឿង ជាតិមាតុភូមិ នេះកាន់តែទូលំទូលាយឡើង។

សូមមិត្ដអ្នកអានគ្រប់មជ្ឈដ្ឋាន ទទួលនូវសេចក្ដីគោរពរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។

  ភ្នំពេញ ថ្ងៃទី១ ខែមិនា ឆ្នាំ ២៥១៤, ១៩៧១
                 
ប៊ុណ្ណចន្ទ ម៉ុល
ប្រធានពុទ្ធិកសមាគម សំណាក់វត្ដ អុណ្ណាលោម
វរសេនិយត្រី អុត្ដមបញ្ជាការដ្ឋាន ជូនក្បួន និងអភិបាល
Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
  Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rights reserved.