ជាន់នោះប្រជារាស្រ្ដយើងមានសេចក្ដីលំបាកវេទនាកាន់តែខ្លាំងឡើងៗ
ដោយបារាំងធ្វើបាប ហើយជាអោកាសហុចអោយ
ផង ត្បិតពេលនោះបារាំងកំពុងជាប់ដៃធ្វើសឹកសង្គ្រាមជាមួយអាល្លឺងម៉ង់ផង
ហើយតមកវាច្បាំងនិងសៀមទៀតពុំអាចដឹកនាំ
គ្រឿងអាវុធយុទ្ធភ័ណ្ឌមកបង្ក្រាបយើងបានឡើយ
នៅស្រុកវាប្រើតែអាវុធចាស់តាំងពី១៩១៤មក ហួសសម័យទៅហើយ។
ហេតុនេះហើយបានជាវាច្បាំងចាញ់សៀម
[កាលចំបាំងបារាំង-សៀមជនជាតិខ្មែរនៅស្រុកសៀម
ត្រូវចាញ់បោកសៀម ដែ
លវាបោកអោយច្បាំងនិងបារាំងថាអោយមករំដោះជាតិខ្មែរអោយរួចពីនឹមបារាំង។
អែខ្មែរក្នុងស្រុក ក៏ត្រូវបារាំងបោកដូចគ្នា
ថា អោយទៅច្បាំងនិងសៀមការពារស្រុកខ្មែរ ដែលត្រូវសៀមឈ្លានពាន។
ម្លោះហើយខ្មែរទាំងសងខាងបាញ់តែគ្នាអែង
ស្លាប់អស់ជាច្រើន។ ]។ ដឹកទ័ពកេណ្ឌរទេះ
រឺរថយន្ដឈ្មួញអ្នកស្រុកដើម្បីបំភ័ន្ដខ្មែរថា បារាំងខ្លាំងពូកែ
ដឹកតែទ័ពកាំភ្លើងចុះ
ឡើងបន្លាចខ្មែរកុំអោយហ៊ានតនិងបារាំង។
គ្រានោះទើបមានវីរជនអ្នកស្នែហាជាតិមុតមាំមួយចំនួន អិតខ្លាចគុកច្រវ៉ាក់
អិតខ្លាចចោលស្រុក អិតខ្លាចស្លាប់ មុនដំបូង
បានលបលាក់ដឹកនាំបបួលគ្នីគ្នាអោយធ្វើការតស៊ូប្រឆាំងនិងបារាំងយកអិស្សរភាពពីវាមកវិញ
ក្នុងពេលដែលបារាំងកំពុង
នៅមានអំណាចនៅឡើយ គឺថាចង្កូមរឺធ្មុងវានៅពេញមាត់ស្រួចរលែមនៅឡើយ
វាចង់ធ្វើអ្វីយើងក៏បានតាមចិត្ដវា អិតអ្វី
ទប់បានឡើយ។ ក្នុងបណ្ដាវីរជនទាំងនោះមានលោក ស៊ឹង ង៉ុកថាញ់
[លោកស៊ឹង ង៉ុកថាញ់ជាជាតិខ្មែរកម្ពុជាក្រោម។ នៅ
វេលាដែលត្រលប់មកពីសិក្សាអែប្រទេសបារាំង ត្រូវនាងកញ្ញា កាប៉ឺលែស
Kapelés ជាអ្នកគ្រប់គ្រងរាជបណ្ណាល័យកម្ពុ
ជា និងជាអគ្គលេខាធិការនៃព្រះពុទ្ធសាសនបណ្ឌិត
នាំពីកូសាំងស៊ីន(កម្ពុជាក្រោម) មកអោយធ្វើការជាមួយ។ ជាន់នោះ
លោកត្រូវតែងតាំងជាចៅក្រមក្នុងរាជការខ្មែរ
ប៉ុន្ដែដាក់ក្រៅតំណែងមកធ្វើការនៅព្រះរាជ បណ្ណាល័យវិញ។ លោកជាអ្នក
នយោបាយម្នាក់ មានសេចក្ដីស្នែហាជាតិយ៉ាងមុះមុត
រាប់អានអ្នកមានអ្នកក្រស្មើមុខគ្នា។ លោកជាមេគំនិតនយោយបាយ
ខាងកាសែត ប៉ុន្ដែអិតឈ្មោះលោកទេ ដោយកាលជំនាន់នោះ
អ្នករាជការសរសេរកាសែតពុំបានទេ។ ] ជាដើមមេដឹកនាំ
បាននាំគ្នាតស៊ូធ្វើបដិវត្ដន៍ឡើង។
ការតស៊ូនេះចាប់ផ្ដើមដំបូងក្នុងឆ្នាំ១៩៣៦ តាមផ្លូវសារពត៌មានមួយឈ្មោះថា
«សារពត៌មាននគរវត្ដ »។សារពត៌មាននេះបាន
ពន្យល់ នែនាំដាស់ស្មារតីបងប្អូនខ្មែរយើងដែលដេកលក់ ដែលរងកម្មវេទនា
ដែលបាក់ស្បាត ធ្លាប់ខ្លាចបារាំងដាក់គុកសំ
លាប់ អោយភ្ញាក់ស្មារតីឡើង អោយចេះស្នែហាជាតិ អោយចេះតស៊ូអិតខ្លាចស្លាប់
ដើម្បីយកអិស្សរភាពពីបារាំងមកវិញ
ដែលវាបានដណ្ដើមពីយើងទៅជិត១០០ឆ្មាំហើយ
[បារាំងចូលមកកាន់កាប់កម្ពុជាពីឆ្នាំ ១៨៦៣ តាំងពីព្រះបាទអង្គឌួងដល់ព្រះ
បាទនរោត្ដម ទើបធ្វើសន្ធិសញ្ញាប្រគល់អោយបារាំង។ ]
ពេលនោះស្រុកខ្មែរក្រកាសែតណាស់ កាសែតមួយឈ្មោះ
«ស្រុកខ្មែរ » ឈ្មោះសាន យេណេរ៉ុងធ្វើ
តែមិនបានប្រយោ
ជន៍ដល់ខ្មែរទេព្រោះខ្លាចមិនហ៊ាននិយាយ។
កាសែត
«នគរវត្ដ» ចាប់ចេញដំបូងតែពីរដងទេ
ក្នុងមួយអាទិត្យ ទីស្នាក់ការនៅជ្រុងផ្លូវស៊ីសុវត្ដិ
និងមាឃវាន់ឈ្មោះសេឡិច
ហោតិល (ផ្ទះនៅរហូតសព្វថ្ងៃ) នៅពីខាងមុខសេឡិច
ហោតិលមានរង្គសាលមួយឈ្មោះឡារ៉េសូកមាត់ទន្លេចតុមុខ។ កា
សែតនេះលក់១សន្លឹក៨សេន។ លុះចេញយូរបន្ដិចទៅ
កាន់តែលក់ដាច់ឡើងក៏បញ្ចុះតំលៃមកនៅត្រឹម៥សេនវិញ។
លោក ប៉ាច ឈឺន
កាន់កាប់មុខងារជាចាងហ្វាងកាសែតត្បិតលោកជាវីរជនម្នាក់ស្នេហាជាតិមុតមាំក្នុងបណ្ដាក្រុមបដិវត្ដន៍ទាំ
ងអស់។ អែលោក ង៉ោ ហុង បានតំរូវអោយធ្វើជាគណនេយ្យករ ត្បិតលោកជាមនុស្សត្រង់
ហើយជាអ្នកស្នែហាជាតិដែរ។
ចំណែកអ្នកនិពន្ធមានលោកស៊ឹង ង៉ុកថាញ់ លោកប៉ាច ឈឺន លោកស៊ីម វ៉ារ លោកពិទូរ
កៈសេមនិងលោកជុំមួង។
ក្រោយមកទើបលោកមហាញ៉ុក ថែម និងលោកមហា សមន ចូលមកជួយទៀត។
មុនដំបូងមានអស់លោកជាច្រើនប្រហែ
ល២០នាក់ជាអ្នកជួយសរសេរដែរ ប៉ុន្ដែចេះតែរបេះអស់ដោយលោកមិនសូវស៊ូ
ត្បិតធ្វើទទេអិតឈ្នួល នៅសល់តែប៉ុន្មាន
នាក់ដូចរាយនាមខាងលើ។ កាលជាន់នោះអ្នករាជការពុំអាចសរសេរកាសែតបានឡើយ។
ហេតុនេះហើយបានជាពុំមាន
ឈ្មោះលោកស៊ឹង ង៉ុកថាញ់ និងជុំ មួងក្នុងតាសែត ឃើញតែ «នគរវត្ដ»ទេ។
កាសែតនេះជាអែកសារសំខាន់តំកល់ទុកនៅ
ពុទ្ធសាសនបណ្ឌិត និងបណ្ណាល័យជាតិ។
លុះកាសែតនេះដើរបន្ដិចទៅ
គឺថាបានចំរើនដោយកាន់តែលក់ដាច់ឡើងក៏ចាប់ផ្ដើមធ្វើជាក្រុមហ៊ុនព្រមទាំងបណ្ណាគារខ្លួន
អែងសំរាប់បោះកាសែតខ្លួនអែង
និងស៊ីឈ្នួលបោះសៀវភៅផងដាក់លក់សៀវភៅព្រមទាំងប្រដាប់សំរាប់ការិយាល័យផង
។ កាលពីមុនជួលរោងពុម្ពបារាំងឈ្មោះអាល្លីយ៉ែសបោះកាសែតនេះ។
រោងពុម្ពគេធ្លាប់បោះកាសែតរដ្នមួយស្រាប់ឈ្នោះ
«កម្ពុជពត៌មាន»។
កាលកាសែតនគរវត្ដចេញដំបូងអ្នកដែលអានភាគច្រើនមានតែអ្នកក្រីក្រ
និងកម្មករដែលពុំសូវចេះភាសាបារាំង អានកាសែ
តភាសាបារាំងមិនបាន។ អែអស់លោកនិងថីថុងគេមិនយកភ្នែកបៀតទេ
ដោយគេមើលងាយស្អប់ខ្ពើមអក្សរជាតិ។ ជាពិសេ
សគឺអស់លោកជាន់នោះអានអក្សរខ្មែរពុំបានផង ត្បិតមិនខំរៀនអក្សរជាតិទេ
គែខំរៀនអក្សរបារាំង ត្បិតអក្សរបារាំងមាន
តំលៃខ្លាំងណាស់ជាន់នោះ អែអក្សរខ្មែរចុះទាបដល់ថ្នាក់ក្រោមសូន្យ។
គេមើលតែកាសែតបារាំងឈ្មោះឡាវេរីតេ (La
Vérité) អូពីនីញ៉ុង (Opinion) អាំប៉ាស្យល់ (Impartial) និង Press de
Saigon ជាដើម។ បើចង់មើលកាសែតខ្មែរ
ដោយលឺល្បីថាល្អមើល គេបត់ដាក់ពីក្នុងកាសែតបារាំងកុំអោយគេមើលឃើញ
ខ្លាចគេថាអន់ រឺមិនចេះបារាំង។ ហេតុអ្វី?
មកពីបារាំងនៅជាន់ស្រុកយើង យើងនៅក្រោមគេ
ម៉្លោះហើយអិទ្ធិពលបារាំងវាខ្លាំងដល់ទៅអក្សរវាទៅទៀត។ សូមជំរាប
ថា ជាន់នោះអ្នកណាមិនចេះអក្សរបារាំងចេះតែអក្សរខ្មែរ
អិតបានការអ្វីធ្វើនិងគេទេ ត្បិតគេប្រើតែអក្សរបារាំង ទោះខាង
រាជការក្ដី ខាងជំនួញក្ដីដូចគ្នា។ អ្នកនិយាយបារាំងហ៊ឺហាណាស់
ដូចទេវតាចុះពីស្ថានសួគ៌។
ធ្វើពាក្យបណ្ដឹងរឺពាក្យសុំអ្វីៗត្រូវតែធ្វើជាបារាំង
ទោះខាងរាជការខ្មែរក្ដី ខាងរាជការបារាំងក្ដី ប្រើតែអក្សរបារាំងដូចគ្នា។
បើ
មិនចេះ ត្រូវពឹងគេ រឺជួលគេធ្វើអោយទើបបានការ។
មិនមែនតែភាសារឺអក្សរបារាំងទេ ដែលថ្លៃថ្នូរ សូម្បីងតែស្រីបារាំងក៏
ក៏ប្រុសខ្មែរយើងជាន់ជាយកន្ទេលវាមិនបានដែរ។
និស្សិតខ្មែរដែលបានសញ្ញាប័ត្រខ្ពស់ពីស្រុកបារាំងលុះត្រលប់មកវិញដោ
យទាំងប្រពន្ធបារាំងមកផង ដល់សុំធ្វើការក្នុងរាជការគេមិនអោយ គេប្រាប់ថា
ទាល់តែលែងប្រពន្ធបារាំងទៅទើបអោយ
ការធ្វើ។ បុរសនោះបង្ខំចិត្ដលែងប្រពន្ធបារាំងនោះទៅ
ទើបបារាំងគេអោយធ្វើជាមន្ដ្រីខាងរាជការខ្មែរ។ អែនាងបារាំងនោះ
ត្រូវគេបញ្ជូនត្រលប់ទៅស្រុកបារាំងវិញទៅ។ រឿងនេះមានច្រើនគ្នា
តែសូមមិនបញ្ចេញឈ្មោះ។ អែយួនដែលជាខ្ញុំបារាំង
ដូចជាខ្មែរដែរ ប៉ុន្ដែវាមានអិទ្ធិពលជាងខ្មែរ
វាក្អេងក្អាងដាក់ខ្មែរគ្រប់កន្លែងរាជការនិងជំនួញ
ត្បិតវាចេះផ្គាប់ផ្គុនបារាំង ៗស្រ
លាញ់វាស្ដាប់វា ធ្វើបាបខ្មែរ។ ចំណែកអែចិនវិញវាក៏ឡើងចាងលើខ្មែរណាស់ដែរ
ត្បិតពួកគេច្រើនតែអ្នកមានសម្បត្ដិ គេ
តាំងខ្លួនគេខ្ពស់នៅស្រុកខ្មែរប្រហែលនិងបារាំងដែរ។ កុំថាដល់ទៅស្រីល្អជា
សូម្បីតែស្រីផ្កាមាសចិនក៏ខ្មែរយើងពុំអាចភប់
ភ័នវាបានឡើយ។
បើបានស្គាល់ចិនជិតដិតហើយវានាំទៅព្រេចស្រីពេស្សាចិនជាមួយវាទើបបានខ្លះ។
ខ្មែរជាន់នោះអន់ជាង
យួន ចិនទៅទៀត។
សម័យនោះដោយអក្សរសាស្រ្ដបារាំង វប្បធម៌បារាំង
ផ្សាយអិទ្ធិពលមកលើអក្សរសាស្រ្ដខ្មែរ លើវប្បធម៌ខ្មែរខ្លាំងណាស់
ទៅ អក្សរសាស្រ្ដយើង វប្បធម៌យើងក៏រត់ទៅពួនសំងំក្នុងវត្ដអារាមអស់។
បើកុំតែបានគុណព្រះសង្ឃខ្មែរដែលជាអ្នកទ្រទ្រ
ង់ថែរក្សាទុកអោយគង់វង្សដល់សព្វថ្ងៃ
កុំអីអក្សរសាស្រ្ដខ្មែររលាយបាត់សូនឈឹងពីប្រទេសកម្ពុជាទៅហើយ។
ចាប់ពីឆ្នាំ
១៩៤២ មកបារាំងលែងអោយសរសេរអក្សរខ្មែរជាផ្លូវការហើយ
គេបង្កើតអក្សររ៉ូម៉ានីហេ្ស Romanisé រឺហៅថា កុក
ងឺខ្មែរ គឺអោយសរសេរពាក្យខ្មែរជាអក្សរបារាំងវិញ
តាំងពីរាជការជាន់ខ្ពស់រហូតដល់ឃុំ។ កាសែតក៏ចេញជាអក្សររ៉ូម៉ានី
ហ្សេដែរ។ ហេតុអ្វើ?
មកពីបារាំងគេធ្វើអោយជាតិគេងាយរៀនភាសារខ្មែរដោយសរសេរជារ៉ូម៉ានីហ្សេ
ត្បិតជាន់នោះបា
រាំងគេកំពុងតែដាក់គ្នាគេមកនៅស្រុកអាណានិគមអោយច្រើន
ហើយគេចង់បញ្ចូលស្រុកចំណុះគេ ធ្វើជាស្រុកបារាំងផង
ហៅថាប្រទេសបារាំងអែនាយសមុទ្រ (La France d'outre Mer)
គឺគេចង់សង្កត់យើងកុំអោយរើខ្លួនរួច អោយក្លាយ
ជាជាតិបារាំងអោយអស់ទៅ ទោះចេះបារាំងក៏ដោយ មិនចេះក៏ដោយ
ដូចជានៅប៉ុងឌីស៊ីរីចណ្ឌេនាគរ៘ ជាខេត្ដនៃប្រទេ
អិណ្ឌា ដែលក្លឹងក្លាយសញ្ជាតិជាបារាំងខ្មៅអស់។ អែខ្មែរយើងជាន់នោះ
និងមុននោះមានសុំចូលជាតិជាបារាំងខ្លះដែរ ដោយ
គេយល់ឃើញថា ជាតិអែងថោកទាបណាស់
ហើយបានទាំងផ្លាស់ឈ្មោះត្រកូលទៅជាបារាំងអស់ គេសប្បាយចិត្ដនិងដូរជា
តិខ្មែរទាបថោក ទៅជាជាតិបារាំងខ្ពង់ខ្ពស់ថ្លៃថ្លាទៅវិញ។
ក៏ប៉ុន្ដែសូមជ្រាបថានៅជំនាន់នោះ ខ្មែរនៅខំតស៊ូប្រើភាសាខ្មែរ
នៅបានច្រើននៅឡើយ។ ដូចជាក្រសួងមហាផ្ទៃ យុត្ដិធម៌ សិក្សាធិការជាតិ
ក្រុមព្រះតំរួត៘ ជាដើម។ ដល់ពេលទាមទារ
បានសេរីភាពអែករាជ្យពីបារាំងខ្លះនោះត្រលប់ជាប្រើអក្សរបារាំងទៅវិញ។
កាលពីឆ្នាំ១៩៤៧ ស្រុកខ្មែរបានកើតជារូបរាងរដ្ឋធម្មនុញ្ញមុនដំបូល
ដោយវីរជនដូចជាទ្រង់យុត្ដិវង្ស លោកអៀវ កើស លោ
កឈាន វ៉ម និងវីរជនអែទៀតជាច្រើន បានជំនុំគ្នាធ្វើ
រដ្ឋធម្មនុញ្ញបានចែងក្នុងមាត្រា២ អោយប្រើភាសាខ្មែរជាផ្លូវការ រហូត
ដល់ឆ្នាំ ១៩៧០
គិតទៅ៣៣ឆ្នាំកន្លងមកអ្នករាជការខំប្រើភាសាបារាំងរិតតែច្រើនទៅទៀត។
សព្វថ្ងៃនេះចង់រហូតទៅមេឃុំ
ទៅហើយ អក្សរជាតិមើលមិនឃើញទេ គ្រប់ក្រសួងទាំងអស់
ហើយប្រើភាសាបារាំងដោយនៅកំអែលអាណានិគមក្រាស់
ណាស់។ ចំណែកយួនគេដើរទាន់សម័យគេដេញបារាំងចេញ
គេប្រើភាសាជាតិគេជាផ្លូវការអោយកុមារា កុមារីរៀនភាសា
អង់គ្លេស។ ពេលជប៉ុនចូលស្រុក គេអោយកូនចៅគេរៀនភាសាជប៉ុន អិលូវនេះនៅ
សកលលោកទាំងមូល ប្រទេសដែ
លទើបបានអែករាជ្យថ្មីៗ គេតែងប្រើភាសាជាតិគេស្ទើរតែគ្រប់ប្រទេសទៅហើយ
ចំលែកអីតែជនជាតិខ្មែរយើងនៅក្រា
ញដល់ណាទៀត? សព្វថ្ងៃ សីលធម៌ វឌ្ឍនធម៌ ទំនៀមទំលាប់ខ្មែរចង់រលំរលាយទៅ
ចង់អស់ពីស្រុកខ្មែរទៅហើយ!។ ហេ
តុនេះគួរបងប្អូនរួមឈាមមេត្ដាជួយគិតអោយបានវែងឆ្ងាយរឿងអក្សរជាតិយើងផង!
នេះគ្រាន់តែជាសេចក្ដីរំលឹកប៉ុណ្ណោះ អិលូវចាប់និយាយរឿងដើមតទៅទៀត
លុះសារពត៌មាននគរវត្ដ ចេញផ្សាយយូរបន្ដិចទៅ
ប្រជារាស្រ្ដខ្មែរដែលពីដើមដេកលក់យ៉ាងស្កប់ស្កល់ផង ដែលបាក់ស្បាត
ខ្លាចបារាំងផង ក៏បើកភ្នែកខ្លះ ភ្ញាក់រលឹកខ្លះ ក្រោកពីដេកខ្លះ
ចេះស្រលាញ់ជាតិ ចេះជួយការពារគ្នាក្នុងគ្រាមានអាសន្ន ហ៊ាន
តវ៉ាជាមួយបារាំងចំពោះអីពើលោភនិងជិះជាន់ខ្លាំងលើខ្លួន រឺលើជនរួមជាតិ។
គ្រានោះ បារាំងបានដឹងខ្លួនថា អិលូវនេះខ្មែររ
លឹកពីដេកខ្លះហើយ
មិនសូវខ្លាចវាដូចពីដើមដោយហេតុមកពីកាសែតនគរវត្ដដែលមានលោក ស៊ឹង ង៉ុកថាញ់
និងលោក
ប៉ាច ឈឺន ជាមេក្លោង ជាអ្នកដឹកនាំ។
វាក៏តាំងប្រឹតប្រៀនមិនអោយកាសែតចេញតាមចិត្ដយើងបាន វាធ្វើការត្រួតពិនិត្យ
(Censure) គឺដកអត្ថបទល្អៗដែលយើងនិយាយប៉ះពាល់លើវាចេញ។
ជួនណាយើងចេញតែក្រដាសសទទេ ត្បិតអត្ថបទ
សំខាន់វាដកចេញទៅហើយ នៅសល់តែដំណឹងផ្សេងៗ
និងដំណឹងពាណិជ្ជកម្មដែលគេជួលអោយផ្សាយ។ ម្លឹងហើយ ក៏នៅ
តែមានគេចូលចិត្ដអានទៀត ដោយកេយល់ថា
កន្លែងក្រដាសសនោះប្រហែលជាមានរឿងអ្វីសំខាន់ហើយមើលទៅ បាន
ជាបារាំងដកចេញមិនអោយផ្សាយ
ក៏នាំគ្នាស៊ើបសួរចចាក់ចចូចស៊ើបសួរគាស់កកាយរកការណ៍ពិតត្រង់កន្លែងនោះ។
តាំង
ពីនោះមកបារាំងប្រយ័ត្នប្រយែងកាន់តែខ្លាំង ត្រួតកាសែតផង
តាមឃ្លាំមើលសកម្មភាពនៃពួកកាសែតផង តើមាននរខ្លះជា
ក្រុមដឹកនាំប្រជារាស្រ្ដប្រឆាំងនិងវា?។ ខាងរេស៊ីដង ស៊ុប៉េរីយ៉ើ
គេបានទារពីព្រះរាចបណ្ណាល័យនូវសំណុំរឿងផ្ទាល់ខ្លួន(do-
ssier de personnel) របស់លោក ស៊ឹង ង៉ុកថាញ់
ទៅពិនិត្យមើលអោយស្គាល់សាវតារជាតិ និងពត៌មានផ្សេងៗដើម្បី
អោយងាយស្រួលក្នុងការចាប់ចងពីបទនាំបំបះបំបោររាស្រ្ដ
ប៉ុន្ដែគេមិនទាន់ចាប់ទេ គឺគ្រាន់តែសំគាល់ទុក។
កាលជំនាន់នោះយើងមិនទាន់មានសេរីភាពសរសេរនៅឡើយ ប៉ុន្ដែកាសែត នគរវត្ដ
ហ៊ានសរសេរផ្សាយដោយរិះគន់បា
រាំងនិងរដ្ឋការខ្មែរធ្ងន់ៗ
ខ្លាំងជាងកាសែតទាំងឡាយសព្វថ្ងៃនេះទៅទៀតដែលមានសេរីភាពក្នុងការសរសេរ។
អែឈ្មោះក្រុមអ្នកកាសែត នគរវត្ដ គឺក្រុមបដិវត្ដន៍នោះក៏បារាំងបានស៊ើបដឹង
ស្គាល់មុខគ្រប់គ្នាអស់ហើយដែរ ដោយសារ
តែចារបុរសជាតិខ្មែរគ្នាអែង
ដែលក្បត់ជាតិប្រាប់វាដោយផ្គាប់ផ្គុនចង់បានយសសក្ដិ។
ពួកបដិវត្ដន៍គឺពួកកាសែត នគរវត្ដ ជំនាន់នោះ មានប្រជាប្រិយភាពណាស់
គឺមានព្រះសង្ឃនិងអ្នកស្រែចំការ កម្មករមន្ដ្រីរា
ជការរាប់អានស្រលាញ់កាន់តែច្រើនឡើងៗ។
ក្នុងពេលធ្វើទស្សនកិច្ចម្ដងៗនៅគ្រប់ទីកន្លែង លោកប៉ាច ឈឺន លោកស៊ឹង
ង៉ុកថាញ់ លោកស៊ឹម វ៉ា៘ បានខំអុស្សាហ៍ពន្យល់
បំភ្លឺណែនាំប្រជារាស្រ្ដអោយភ្លឺស្វាងចំពោះនយោបាយស្រុកទេស
ក្រៅពីការផ្សាយក្នុងកាសែតទៀត។ ហេតុនេះហើយបានដល់ពួកនោះទៅណាម្ដងៗ
ទៅវត្ដអារាមក្ដី ទៅកាន់ភូមិតូចធំរឺទៅ
កាន់ទីរាជការក្ដី
គេឃើញប្រជារាស្រ្ដទាំងស្រីទាំងប្រុសអ្នករាជការព្រមទាំងព្រះសង្ឃមកជួបជុំគ្នាចាំទទួលស្វាគមន៍
ធ្វើបដិ
សណ្ឋារកិច្ចដោយទឹកមុខរីករាយក្រៃលែង ដោយចាំស្ដាប់សេចក្ដីអធិប្បាយពន្យល់
ពីនយោបាយស្រុកទេស ព្រមទាំងរៀប
ចំទទួលភោជនាហារផងទៀត។
ប៉ុន្ដែអស់លោកអែទៀត
ពុំសូវបានចេញទៅស្រុកក្រៅញឹកញាប់ទេ ត្បិតជាប់រវល់ធ្វើការរាជការ មានតែលោក
ប៉ាច ឈឺន
ម្នាក់អែងទេដែលបានធ្វើទស្សនកិច្ចនៅគ្រប់កន្លែងច្រើនជាងគេ។
ហេតុនេះបាជាគេស្គាល់តែឈ្មោះនិងមុខលោក ប៉ាច
ឈឺន ច្បាស់ជាងគេ រាប់អានស្រលាញ់ជាងគេ។ មានកន្លែងខ្លះដែលមានលោកចាងហ្វាង
ប៉ាច ឈឺន ចូលមិនដល់អ្នកស្រុក
បបួលគ្នាសែងដង្ហែលោកទាល់តែដល់ទីកន្លែងដែលណាត់ប្រជុំ។ សម័យនោះលោកប៉ាច ឈឺន
ឡើងដៃខ្ពស់មុខមាត់ជាង
អស់លោកអែទៀត។
ដូចម្ដេចក៏ត្រូវគិតពីស្រុកទេស? ពីជាតិ?
ព្រោះថាយើងជាមនុស្សមានប្រទេស មានជាតិ ត្រូវស្វែងរ
កសុភមង្គលជារបស់ជាតិ កុំអោយជាតិដទៃមើលងាយ គិតជាតិជាធំ
ពុំមែនគិខ្លួនជាធំទេ។ អ្នកគិតដោយយកខ្លួនជាធីទៅជាអ្ន
កជិះជាន់ ជាតិខ្លួនអែង។
ក្រោយមកដោយ ដោយយល់ឃើញថា
គ្រាន់តែផ្សាយដំណឹងបណ្ដុះបណ្ដាលស្មារតីប្រជាជាតិខ្មែរអោយចេះស្នែហាជាតិ
តែតាមផ្លូវសារពត៌មានប៉ុណ្ណោះ បានលទ្ធផលមិនទាន់គ្រប់គ្រាន់ទេ
ដោយហេតុអត្ថបទល្អៗ សំខាន់ៗ ត្រូវបារាំងវាដកចេញ
មិនអោយចុះផ្សាយ ទើបលោក ស៊ឹង ង៉ុកថាញ់
បានជំនុំគ្នាដើម្បីរកមធ្យោបាយបន្ថែមមួយផ្លូវទៀត ដើម្បីបន្ថែមអោយមាន
អិទ្ធិពលឡើងទៀត គឺលោកបំបែកជាពីរក្រុម។ ក្រុមទី១មានភារៈខាងធ្វើកាសែត
មានលោកប៉ាច ឈឺនជាមេ ជាមួយនិងអ
ស់លោកអែទៀត ក្រុមទី២
សំរាប់ដើរទាក់ទងផ្ទាល់និងប្រជារាស្រ្ដនិងក្រុមទាហានជើងក្រហម
ទាហានជើងខ្មៅ ព្រមទាំង
រកលុយកាក់ដើម្បីធ្វើការបដិវត្ដន៍បណ្ដេញបារាំងចេញអោយអស់ពីទឹកដី
នៃមាតុប្រទេសយើង ដើម្បីយកទឹកដីយើងមកវិ
ញ អោយមានអិស្សរភាពដូចជំនាន់ដើមវិញ
ដូចជាប្រទេសនានាដែលគេមានអែករាជ្យភាពដូច្នេះអែង។ ក្រុមទី២នេះមាន
លោកស៊ឹង ង៉ុកថាញ់ជាមេជាមួយនិងខ្ញុំ (ប៉ុណ្ណចន្ទ ម៉ុល) លោកនួន ឌួង
លោកអាចារ្យហែម ចៀវ និងលោកជុំ មួង៘
គួរកត់សំគាល់ថា
មនុស្សគ្រប់ជាតិពុំមែនមិនចេះស្រលាញ់ជាតិទេ ស្ទើរតែទាំងអស់ចេះស្នែហាជាតិ
តែការសំខាន់គឺមេ
ដឹកនាំ គឺមេដឹកនាំមានគំនិតភ្លឺថ្លាធ្វើការដើម្បីជាតិ
(ស៊ូស្លាប់ទៅគាប់រសធម៌កុំបីបង់) ការសេពគប់ (Fréquentation)ប្រ
សើរណាស់។ មេឆ្វេងកូនឆ្វេង។
គ្រានោះទោះបីចែកជាក្រុមដោយឡែកពីគ្នាហើយក្ដី ក៏នៅតែជួយគ្នាទៅវិញទៅមកដដែល
អោយតែរាស្រ្ដប្រជាឆាប់បាន
យល់នូវនយោយបាយស្រុកទេស។
ជំនាន់នោះនាយទាហានជើងក្រហម
និងជើងខ្មៅចេះតែទាស់គ្នាដោយប្រកាន់បក្សពួកបារាំងក៏សូមអោយព្រះសង្ឃខ្មែរទៅ
ទេសនាទូន្មានទាហានទាំងនេះ
គ្រប់បន្ទាយក្នុងមួយខែម្ដងដើម្បីអប់រំអោយមានសីលធម៌
និងចរិយាមារយាទល្អឡើង។
ទាហានជើងក្រហមគឺជាយុទ្ធជន (ទាហានចំបាំង) រុំពោះរុំជើងក្រហម
កន្ដិបក្រហម។ ទាហានជើងខ្មៅរុំពោះ រុំជើងខ្មៅ កន្ដិ
បខ្មៅ ហៅថាក្រុមរក្សាស្រុក បែបគ្នានិងតំរួតយើងសព្វថ្ងៃនេះ។
ការចាត់ព្រះសង្ឃទៅទេសនា រឺធ្វើសន្ធិសិទ
ដើម្បីអប់រំទាហានតាមលទ្ធិព្រះពុទ្ធសាសនា ជាភារៈលើពុទ្ធសាសនបណ្ឌិត(In-
stitut Bouddhique) ចាត់។
ជួនណាមានចាត់ព្រះសង្ឃអោយទៅទេសនាអប់រំទាហានខ្មែរក្រោម ដូចជានៅមាត់ជ្រូក
(Chaudoc) ជាដើម។
កាលនោះលោកស៊ឹង ង៉ុកថាញ់ ធ្វើការនៅពុទ្ធសាសនបណ្ឌិត និងព្រះរាជបណ្ណាល័យ
ដែលរួមអគារជាម្ួយគ្នាក្រោមបង្គាប់
នាងកញ្ញាជាតិបារាំងម្នាក់ឈ្មោះ ការ ប៉ឺឡែស (Melle Kapelès)
ដែលមានឋានៈជាអគ្គលេខាធិការនៃពុទ្ធសាសនបណ្ឌិត
និងជាអ្នកគ្រប់គ្រងបណ្ណាល័យ (Secrétaire la genérale de l'Institut
Bouddhique et conservateur de la
bibiothèque royal) ។ លោកស៊ឹង ង៉ុកថាញ់
ទទួលភារៈជាអ្នកចាត់ព្រះសង្ឃអោយទៅទេសនាប្រដៅទាហានជំនួសកញ្ញា
កាប៉ឺលែស។
ម្លោះហើយជាអោកាសល្អអោយលោកជ្រើសរើសតែព្រះសង្ឃណាដែលស្នែហាជាតិមុតមាំ
និងបានវេហារ
ប៉ិនប្រសប់ពន្យល់
បញ្ចុះបញ្ចូលពួកទាហានដោយអាស្រ័យព្រះធម៌ទេសនាអោយចេះស្រលាញ់ជាតិ
អោយចេះតស៊ូ៘
អែព្រះសង្ឃដែលស្នេហាជាតិមុតមាំ គឺលោកអាចារ្យហែម ចៀវ
សាស្ដ្រាចារ្យភាសាបាលី លោកគ្រូអាចារ្យ ប៉ាង ខាត់
សាស្ដ្រាចារ្យភាសាសំស្ក្រិត លោកគ្រូអាចារ្យ សូ ហាយ
ក្រុមជំនុំព្រះត្រៃបិដក លោកគ្រូ អ៊ុក ជា
(ជាគ្រូបបង្រៀននៅពុទ្ធិ
កបឋមសិក្សាវត្ដលង្កា ក្រោយមកបានរត់ទៅនៅបាងកក
ដោយបារាំងរកចាប់ខ្លួនក្នុងរឿងធ្វើបាតុកម្មសុំអោយដោះលែង
លោកអាចារ្យ ហែម ចៀវ (១៩៤២)។) លោកគ្រូអាចារ្យ ខៀវ ជុំ
ពីអង្គនេះគង់នៅវត្ដលង្កាជាដើម។
លុះត្រលប់មកពីធ្វើសន្និសិទវិញ ព្រះសង្ឃមួយអង្គៗ
តែងធ្វើសេចក្ដីរាយការណ៍ជាលាយលក្ខណ៍អក្សរជូនទៅអគ្គលេខាធិ
ការនៃពុទ្ធសាសនបណ្ឌិត ចំពោះលទ្ធផលនៃការទៅទេសនាហើយនិងរាយការណ៍ជូនលោក
ស៊ឹង ង៉ុកថាញ់ អំពីលទ្ធផល
នៃការទាក់ទងជិតសិទ្ធជាមួយនាយទាហានក្រោយពេលទេសនា។
លុះដឹងថានាយទាហានណាដែលសង្ឃឹមថា
អាចនឹងចូលចិត្ដរួបរួមពួតដៃគ្នាក្នុងការបដិវត្ដន៍ដេញបារាំងបាន លោកស៊ឹង
ង៉ុក
ថាញ់ ក៏ចាត់លោកជុំ
មួងអោយទៅបញ្ជាក់បន្ថែមអោយនាយទាហាននោះរិតតែច្បាស់ការតទៅទៀត។
ក្នុងពេលដែលលោ
កជុំមួង ចូលទៅជួបនិងនាយទាហានខ្មែរម្ដងៗ មេទាហានបារាំង (សក្ដិធំៗ)
ចេះតែសំលឹងមើលលាកត្បិតជាមនុស្សចំលែក
។ ជំនាន់នោះ នាយទាហានខ្មែរមានសក្ដិធំបំផុតត្រឹមអាដហ្សុយដង់ (adjudant)
ប៉ុណ្ណោះ។ មានទាហានជាច្រើនបានស្ម័គ្រ
ចិត្ដចូលដៃជាមួយ។ អែទាហានខ្លះដែលមិនទុកចិត្ដដោយយល់ថា
គេស្រលាញ់បារាំងដុះស្លែទៅហើយ ក៏មិនហ៊ាននៅជិតគេ
ទេខ្លាចបែកការណ៍ដឹងដល់បារាំង។
ចំណែកខ្ញុំប៊ុណ្ណចន្ទ ម៉ុល និងលោកនួន ឌួង
(លោកនួន ឌួង
មានអាការរោគក្នុងខ្លួនដោយអាមណាមជាប់គុកកោះត្រឡាចម
ម បានទទួលអនិច្ចកម្មនៅមន្ទីពេទ្យព្រះកេតុមាលា ភ្នំពេញ )
បានត្រូវចាត់អោយដើរបញ្ចុះបញ្ចូលទាក់ទងនិងប្រជាជនខាង
ក្រៅព្រមទាំងតំរូវអោយឈ្លបយកការណ៍អោយពិតប្រាកដ ពីចំនួនទាហាន
ចំនួនសព្វាវុធ ព្រមទាំងទីកន្លែងបន្ទាយរបស់កង
ទ័ពបារាំងផង។
បណ្ដាក្រុមបដិវត្ដទាំងអស់ មានតែខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល
ម្នាក់ទេដែលមានវ័យក្មេងជាងគេហើយបានការគ្រប់យ៉ាង។ នៅផ្ទះខ្ញុំ
ប៊ុណ្ណចន្ទ ម៉ុល នៅផ្សារស៊ីញែកភ្នំពេញ មានលក់កាហ្វេ គុយទាវ
ហើយជាកន្លែងប្រជុំសំរាប់ពួកបដិវត្ដផង ដែលតែងតែ
ទៅទទួលទាននៅទីនោះហើយលបលួចខ្សឹបប្រាប់ហេតុការណ៍គ្នានិងគ្នា។
បើមានគិញបារាំងចូលមកទទួលទានដើម្បីស៊ើបការណ៍ ខ្ញុំប៊ុណ្ណចន្ទ ម៉ុល
បានលើករូបឆ្កែ (រូបឆ្កែនោះសំរាប់អោយសញ្ញា
ថាមានឆ្កែបារាំងមកហើយ) ដាក់ទៅលើជញ្ជាំងជាសញ្ញាប្រាប់គ្នាថា
ប្រយ័ត្នកុំអោយនិយាយគ្នាពីនយោបាយត្បិតមានគិញបា
រាំងនៅទីនោះដែរ។
អែពួកបដិវត្ដកាលមើលឃើញរូបឆ្កែនៅលើជញ្ជាំងក៏ឈប់និយាយទៅដោយជឿខ្ញុំប៊ុណ្ណចន្ទ
ម៉ុល ដែ
លស្គាល់គិញបារាំងស្ទើរតែទាំងអស់។ ក្នុងរឿងនេះខ្ញុំប៊ុណ្ណចន្ទ ម៉ុល
មានសហការីម្នាក់ទៀតឈ្មោះជួន ប៊ុណ្នារាហេង (
លោកជួន ប៊ុណ្ណរាហេង សព្វថ្ងៃនេះធ្វើតំណាងរាស្រ្ដ)
ដែលធ្វើអាជ្ញាសាលានៅផ្ទះជាប់ល្វែងគ្នាជួយធ្វើការផង។ |