មកដល់ឆ្នាំ១៩៤០
កាលកំពុងគិតគូររឿងនយោបាយនេះ
ទទួលមានកងទ័ពជប៉ុនដែលធ្វើសង្រ្គាមតទល់និងពួកបច្ចាមិត្រ (គឺ
អាមេរិក អង់គ្គេស បារាំង៘ បានចូលមក្នុងប្រទេសអិណ្ឌូចិន
តាមសេចក្ដីព្រមព្រៀងសំងាត់ជាមួយ គូវែរណើរហ្សេ
នេរ៉ាល នៅហាណូយដែលយល់ព្រមអោយចូលទាំងទើសទាល់ មកពីយល់ថា
កងទ័ពបារាំងពុំអាចទប់ទល់នឹងជប៉ុនបាន
ហើយក្រោយមកគូវែរណើរហ្សេនេរ៉ាលនោះ ក៏ភៀសខ្លួនបាត់ទៅ។
កងទ័ពជប៉ុនបានចូលមកដល់ប្រទេសកម្ពុជា មុនពេលរាជាភិសេកស្ដេចស៊ីហនុ
(ស្ដេចស៊ីហនុប្រកាសជាមហាក្សត្រខ្មែរ
នៅថ្ងៃ២៥ មេលា១៩៤១) ឆ្លៀតអោកាសនោះលោកស៊ឹង ង៉ុកថាញ់
បានទៅទាក់ទងជាសំងាត់ជាមួយមេទ័ពជប៉ុនតាមរយៈ
មេហាង ដាយណង់គូស៊ី ដែលតាំងនៅមុខផ្សារចាស់ ភ្នំពេញ
នៅជ្រុងផ្លូវពីកេ(អិលូវវិថីអុកញ៉ាផ្លុង) និងជ្រុងផ្លូវអូហ៊ីយេ
អិលូវនេះជាវិថីអង្គអេង ដើម្បីសុំជាជំនួយទ័ពរបស់គេអោយជួយធ្វើអន្ដរាគមន៍ផង
ក្រែងពួកបដិវត្ដន៍ធ្វើការទៅហើយលោ
ជាភ្លាត់បែកការណ៍ឡើងមុខជាបារាំងចាប់ធ្វើទោសមិនខាន។
សូមជំរាបថាមេហាង ដាយណង់គូស៊ី
ដែលចូលមកតាំងហាងលក់ទំនិញប៉ុន្មានឆ្នាំមុនសង្រ្គាមលោកលើកទី២នេះ គឺជាហាង
សំរាប់ធ្វើការកម្មស៊ើបការណ៍ ចំនួនកងទ័ពនិងចំនួនយុទ្ធោបករណ៍របស់បារាំងដែរ។
គេស៊ើបដឹងអស់ថាខ្មែរស្នេហាជាតិមា
នប៉ុន្មាននាក់ ហើយគេព្រមជួយក្នុងការទាក់ទងគ្នានេះ
ដោយខ្លួនគេក៏ជានាយទាហានអ្នកចារកម្មដែរ។ ហើយគេក៏បានទាក់
ទងតទៅទៀត ជាមួយមេទ័ពធំរបស់គេទៀត។ អែការទាក់ទងរវាងលោក ស៊ឹង ង៉ុកថាញ់
និងកងទ័ពជប៉ុនចេះតែមានរហូត
មកដល់មកដោយខ្ញុំ (ប៊ុណ្ណចន្ទម៉ុល) ជាអ្នកនាំសំបុត្រសំងាត់ទៅអោយពួកជប៉ុន។
លោកស៊ឹង ង៉ុកថាញ់
បានប្រាប់ពួកបដិវត្ដថាត្រូវធ្វើការអោយប្រយ័ត្នមែនទែន កុំអោយបែកការ
តែប្រហែសអោយបែក
ការមុខជាបារាំងចាប់ហើយ។ ហើយបើមានការថ្លស់ធ្លោយដោយហេតុណាមួយ
ត្រូវតែប្រញាប់ប្រញាល់រត់ចូលទៅអែកង
តំរួតយោធាជប៉ុន (កងអាវុធហត្ថ )
ដែលគេយកកន្លែនោះសង់ធនាគារជាតិកម្ពុជាសព្វថ្ងៃនេះ គេអាចការពារយើងមិនអោ
យបារាំងចូលទៅចាប់បាន។
ចំណែកខាងព្រះសង្ឃមានលោកគ្រូអាចារ្យ ហែម ចៀវ ជាដើម
តែកាលណាមានអោកាសនិមន្ដចេញទៅខេត្ដក្រៅ ដោយ
មានការអ្វីក្ដី ដោយត្រូវគេនិមន្ដទៅទេសនា លោកតែងតែខិតខំជួយធ្វើការពន្យល់
បញ្ចុះបញ្ចូល ណែនាំអោយភ្លឺរឿងស្នេ
ហាជាតិអោយអង់អាចក្លាហានក្នុងការតស៊ូធ្វើបដិវត្ដយកអិស្សរភាពពីបារាំងមកវិញ
បានលទ្ធផលជាទីគាប់ចិត្ដ។ ប្រជារាស្រ្ដ
ខ្លះមានសទ្ធាជ្រះថ្លា បានចូលកុសលជាប្រាក់
ដើម្បីយកមកចាត់ចែងចំណាយក្នុងរឿងនេះផង។
ខាងគ្រហស្ថវិញ លោកជុំ មួង
ខ្ញុំប៊ុណ្ណចន្ទ ម៉ុល លោកនួន ឌួង និងមានគ្នាច្រើនបន្ដទៅទៀត
ក៏បានខំប្រឹងប្រែធ្វើការដោយ
ពេញសមត្ថភាពគ្រប់ៗគ្នាដែរ។
សូមជំរាបថា
កាលណោះទាហានបារាំង មានតិចណាស់នៅស្រុកខ្មែរ។
បន្ទាយមួយៗមានតែទាហានខ្មែរភាគច្រើនជាង ដែ
លនៅក្រោមបង្គប់នាយទាហានបារាំង។ អែពលទាហានបារាំងបានត្រូវស្លាប់ជាច្រើន
កាលសង្គ្រាមបារាំងនិងសៀម។ ក្រៅ
ពីនេះត្រូវបញ្ជូនទៅជួយច្បាំងអែប្រទេសបារាំង។
ចំណែកបារាំងស៊ីវិលក៏ត្រូវជាប់កំនែណ្ឌចូលបំរើក្នុងកងទ័ពរបស់គេអែ
ប្រទេសបារាំង។ ខេត្ដខ្លះមានសល់បារាំងម្នាក់ ពីរនាក់ ខេត្ដខ្លះ៤-៥នាក់។
ខេត្ដកំពុងស្ពឺអិតមានបារាំងសោះ គេយកចៅហ្វា
យខេត្ដអោយកាន់កាប់រេស៊ីដង់ផង។ ឃើញថាផែនការបដិវត្ដ ពុំសូវជាតឹងតែងប៉ុន្មានទេ
អាចនឹងប្រព្រឹត្ដទៅបាន។ ប៉ុន្ដែការ
លំបាកទៅទៀតនាះលោកអ្នកនាង និងដឹងនៅខាងមុខ។ |