| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
1១០១១១២១៣១៤ គុកនយោបាយ

៣ -ការសំងាត់ផ្ទុះឡើង
ការចាប់លោកគ្រូអាចារ្យ ហែម ចៀវ
និង លោកនួន ឌួង

ពួកបដិវត្ដន៍កំពុងតែខំធ្វើការរៀងៗខ្លួន ប៉ុន្តែដោយហេតុតែជើងថ្មីខ្ចីនយោបាយពុំទាន់មានការពិសោធន៍ដោយគ្រប់គ្រាន់ ក៏
ផែនការនោះបែកធ្លាយឡើងដឹងការណ៍ដល់បារាំងដោយពួកទាហានខ្មែរ ដែលបានមកទាក់ទងជាមួយលោកគ្រូអាចារ្យហែម
ចៀវ (លោកគ្រូអាចារ្យហែម ចៀវ ជាសាស្រ្ដាចារ្យនៅសាលាបាលីជាន់ខ្ពស់ លោកគង់នៅវត្ដអុណាលោម កុដិជាមួយនិង
សម្ដេចសង្ឈរាជជោតញ្ញាណោ ជួន ណាត លោកជាសិស្សសំណព្វនៃសម្ដេច។ កាលណោះសម្ដេចនៅឋានៈជាព្រះពុទ្ធ
ឃោសាចារ្យ។ )
និងលោកនួនឌួងនោះ (លោកនួន ឌួងធ្វើជាក្រុមជុំនុំព្រះត្រៃបីដកនៅពុទ្ធសាសនបណ្ឌិត ផ្ទះនៅផ្សារក
ណ្ដាខាងជើងវត្ដអុណ្ណាលោមមានលក់និងជួសជុលទោចក្រយាន)
មានទាហានខ្លះដែលស្រលាញ់បារាំងដុះស្លែក្នុងខួរដុះមិន
ជ្រះនោះ វានាំយករឿងសំងាត់នេះទៅប្រាប់បារាំងថា លោកគ្រូអាចារ្យ ហែម ចៀវ និងលោកនួន ឌួង មេដឹកនាំពួកទាហាន
អោយបះបោរប្រឆាំងនិងបារាំង។ ទាហានខ្មែរចំនួន១៥នាក់ត្រូវចាប់ស្ងាត់ៗដើម្បីកុំអោយបែកការណ៍។

នៅថ្ងៃ១៧ កក្កដា ១៩៤២ ស្រាប់តែឃើញចាងហ្វាងគិញបារាំងម្នាក់និងលេខាធិការខ្មែរពីរនាក់ទៀត មានកាន់សំណុំលិខិត
មួយដុំផង បានទៅជួបលោក អ៉ីង អ៉ី នាយករដ្នមន្រ្ដី ព្រមទាំងលោក ទា សាន រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃនិងធម្មការនិងមន្ដ្រីអែ
ទៀត។

គ្រានោះលោក ទា សាន បានបញ្ជាលោកជុំ មួង កាលណោះធ្វើលេខាធិការក្រោមបង្គាប់លោកអោយទៅនិមន្ដលោកគ្រូ
អាចារ្យហែម ចៀវមក។ លោកជុំ មួងនឹកភ័យថាប្រហែលជាមានការធំហើយក្នុងរឿងសំងាត់ជាមួយគ្នា តែចាប់លោកគ្រូ
អាចារ្យហែម ចៀវទៅនិងរាលដាលដល់អាត្មាអញមិនខាន ប៉ុន្ដែពុំទាន់ដឹងច្បាស់រឿងអ្វីដែរ? ដោយពុំហ៊ានសួរគេ។

លោកជុំ មួងក៏ទៅកាន់វត្ដអុណ្ណាលោម និងនិមន្ដលោកគ្រូ ហែម ចៀវ លោកក៏បាននិមន្ដមកជាមួយគ្នាជាបន្ទាន់។ តាមផ្លូវ
លោកក៏បានសួរលោកជុំ មួង ពីដំណើរដែលលោករដ្ឋមន្ដ្រីអោយមកនិមន្ដនេះ។ លោកជុំ មួងក៏ទូលតាមដំណើរដែលបាន
ឃើញតែពុំដឹងជារឿងអ្វី។ លោកមានពុទ្ធដិការថា បើវាសួរពីរឿងយើង យើងឆ្លើយប្រកែកថាតែពុំបានដឹងទៅ! រួចលោកមា
នពុទ្ធដិកាតមកទៀតថា លោក ស៊ឹង ង៉ុកថាញ់ មានផ្ដាំថា បើបារាំងវាដឹងរឿងត្រូវអោយប្រញាប់រត់ចូលទៅអែមន្ទីរកងអាវុធ
ហត្ថជប៉ុនជាប្រញាប់ទើបរួចខ្លួន! យោបល់ទាំងពីរនាក់យល់ថា ច្បាស់ជាបារាំងដឹងរឿងសំងាត់ហើយ ប៉ុន្ដែពុំបានគិតដល់រឿ
ងអ្វីទេ នឹកថាប្រហែលជាវាគ្រាន់តែហៅសួរសិនតែប៉ុណ្ណោះទេយ៉ាងមើល៍!។

លុះលោកគ្រូ ហែម ចៀវ ទៅដល់ស្រាប់លោក ទា សាន ប្រើបំរើអោយទៅទិញខោ១អាវ១មកអោយលោកគ្រូអាចារ្យ
ហែម ចៀវ ស្លៀកដោយផ្លាស់ស្បង់ចីពរពីខ្លួនភ្លាមហើយបារាំងវានាំទៅតាមរថយន្ដបាត់តែម្ដងទៅ រកតែរត់ទៅប្រាប់អ្នក
ណាមិនទាន់។ គិតទៅពួកគេចាប់លោកផ្សឹកទាំងអិតជំនុំសោះ!

លោកជុំ មួង កាន់តែភ័យខ្លាំងថា ច្បាស់ជាបារាំងចាប់ខ្លួនទៀតជាមិនខាន។ លុះដល់ចេញពីធ្វើការក៏ទៅជំរាបលោកស៊ឺង ង៉ុក
ថាញ់តាមដំណើរ។ លោកក៏ប្រាប់ថាអោយប្រយ័ត្នខ្លួនអោយមែនទែន បារាំងប្រាកដជាចាប់យើងហើយ។

រឿងចាប់លោកគ្រូអាចារ្យ ហែម ចៀវ ក៏ផ្អើលឆោរឡោឡើង ក្នុងបណ្ដាពួកលោកសង្ឃជានិស្សិតនៃសាលាបាលឺជាន់ខ្ពស់
និងវត្ដនានាក្នុងទីក្រុងភ្នំពេញ ដែលសុទ្ធតែជាមិត្ដភក្ដិនិងសិស្សរបស់លោក។

ក្នុងពេលនោះលោកនួន ឌួង (លោកនួន ឌួងជាក្រុមជុំនំព្រះត្រៃបិដកនៅពុទ្ធសាសនបណ្ឌិត។ ផ្ទះនៅផ្សារកណ្ដាលខាងជើង
វត្ដអុណ្ណាលោម មានលក់ និងជួសជុលទោចក្រយាន
) ក៏ត្រូវគិញបារាំងទៅចាប់អែផ្ទះដែរ។ អែក្រុមអ្នកបដិវត្ដ ដោយមាន
ព្រះសង្ឃជួយផង ក៏បានចាត់ចែងផ្សាយដំណឹងនេះ ទៅគ្រប់វត្ដក្នុងទីក្រុងនិងទៅដល់ខេត្ដក្រៅដែលនៅជិតទីក្រុងខ្លះ ទៅឆ្ងា
យខ្លះដោយមធ្យោបាយដែលធ្វើបាន។ តាមបញ្ជាពីលោក ស៊ឹង ង៉ុកថាញ់ អោយទាំងអស់គ្នាបាតុកម្មនៅថ្ងៃ២០ កក្កដា១៩៤២
នៅមុខការរិយាល័យនៃរ៉េស៊ីដង់ សុប៉េរីយ៉ើរ ដើម្បីតវ៉ាសូមអោយដោះលែងលោកគ្រូអាចារ្យហែម ចៀវ និងលោកនួន
ឌួងមកវិញ។

បាតុកម្មនេះបានជាបន្លាយពេលវែងដល់ទៅថ្ងៃ២០កក្កដានោះ ដោយហេតុនៅវេលាយប់ថ្ងៃ១៨ កក្កដា មានការជួបជុំព្រះស
ង្ឃនិងអុបាសក អុបាសិកាពីគ្រប់ទិសទី នៅវត្ដលង្កាដើម្បីធ្វើពិធីបុណ្យចំរើនព្រះជន្មវស្សាព្រះតេជគុណ ព្រះធម្មលិខិត ល្វី
អែម ចៅអធិការវត្ដលង្កា និងជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ផង ក្នុងអោកាសដែលលោកឡើងសមណសក្ដិដ៏ខ្ពង់ខ្ពស់
ជាទីសម្ដេចព្រះធម្មលិខិត ដោយក្នុងយប់នោះមានធ្វើពិធីចំរើនព្រះបរិត្ដ និងធម្មទេសនា។ ដល់ព្រឹកឡើង១៩ កក្កដា ទើបរៀ
បចំស្រោចទឹកពុទ្ធមន្ដ រួចវេរភត្ដប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។ ឃើញថាជាការងាយស្រួលនិងផ្សាយប្រាប់គ្នីគ្នាដែ
លមកពីទីជិតឆ្ងាយមកកាន់ពិធីនេះ។

ក្នុងអោកាសនោះខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល ជាអ្នកដើរការផ្សាយដំណឹងដល់ព្រះសង្ឃគ្រប់វត្ដក្នុងទីក្រុងភ្នំពេញ។ ពេលនោះខ្ញុំប្រើ
ទោចក្រយានមួយរបស់ខ្លួនក្នុងបេសកកម្មនេះ។

ចំណែកលោកស៊ឹង ង៉ុកថាញ់ ក្រោយពេលដែលអាចារ្យ ហែម ចៀវ និងលោកនួន ឌួង ត្រូវបារាំងចាប់ហើយលោកក៏បាន
ភៀសខ្លួនទៅពួនការិយាល័យនៃអាវុធហត្ថជប៉ុន(Jandarmerie Japonaise) ទៅ ដើម្បីគេចអោយផុតពីការចាប់ចងរ
បស់បារាំង សំរាប់ដឹកនាំក្រុមបដិវត្ដធ្វើការតទៅទៀត។ ប៉ុន្ដែការទាក់ទងរវាងលោកនិងខ្ញុំប៊ុណ្ណចន្ទ ម៉ុលនៅតែមានដដែល
តាមកុមារម្នាក់នៅផ្ទះលោក ដែលជាអ្នកនាំភោជនាហារទៅជូនលោក។

នៅយប់ថ្ងៃ១៩ កក្កដាលោកស៊ឹង ង៉ុកថាញ់ បានផ្ដាំអោយខ្ញុំប៊ុណ្ណចន្ទ ម៉ុលទៅយកកាំភ្លើងមួយដើមពីផ្ទះលោក ទៅជូនលោក
អែការិយាល័យកងអាវុធហត្ថជប៉ុន។ ខ្ញុំក៏ធ្វើតាមបញ្ជាលោកដោយមានលោក ជួន ប៉ុណ្ណារ៉ាហេង ជូនដំណើរទៅផង។ លុះ
ដល់មុខទីស្ដីការកងអាវុធហត្ថជប៉ុនហើយ ខ្ញុំបានកដាក់កាំភ្លើងផ្ទាប់នឹងដើមទ្រូង យកមាត់ត្រែចុះក្រោមយកស្វាយកាំភ្លើង
ឡើងលើ ហើយរត់ត្រុយចូលទៅតែម្នាក់អែង ដោយទុកអោយលោកជួន ប៊ុណ្ណារ៉ាហេង អោយនៅចាំខាងក្រៅ។

នៅវេលាដែលឃើញខ្ញុំទៅដល់ នាយទាហានជប៉ុនដែលឈរយាមមាត់ទ្វារ ភ្ជង់មាត់ត្រែកាំភ្លើងមកចំដើមទ្រូងខ្ញុំ។ ដោយ
ឃើញគ្រោះថ្នាក់ជីវិតមកដល់ហើយៗ ពុំដឹងនិយាយគ្នាដូចម្ដេចអោយស្ដាប់បាន ត្បិតខ្ញុំមិនចេះជប៉ុន ជប៉ុនមិនចេះនិយាយ
ខ្មែរ ខ្ញុំមានសេចក្ដីតក់ស្លុតក្រៃលែងក៏ប្រញាប់តបដោយភាសាទៅវិញ ដោយរារាំងដៃយ៉ាងញាប់ស្អេក ហើយចង្អុលទៅខា
ងក្នុងដើម្បីអោយអ្នកយាមយល់ថាមានការមករកអ្នកខាងក្នុងផ្ទះ។ លុះយល់សេចក្ដីហើយអ្នកយាមក៏ស្រែកហៅអ្នកខាងក្នុ
ងដែលចេះខ្មែរចេញមកជួប។ លុះសួរដឹងការណ៍ហើយ គេកក៏អោយខ្ញុំចូលទៅខាងក្នុង ខ្ញុំបានជួបលោក ស៊ឹង ង៉ុកថាញ់នៅ
ចំពោះមុខសក្ដិ៣ជប៉ុន ជានាយតំរួតយោធាជប៉ុន។ នាយតំរួតជប៉ុន និងលោក ស៊ឹង ង៉ុកថាញ់បានផ្ដាំហើយផ្ដាំទៀតនិងខ្ញុំថាបា
តុកម្មដែលត្រូវធ្វើនៅថ្ងៃស្អែក ត្រូវប្រតិបត្ដិអោយទៀងទាត់តាមផែនការនិងកម្មវិធីដូចតទៅ៖

នៅវេលាព្រឹកស្អែកនេះត្រូវអោយលោកសង្ឃ និងគ្រហត្ថ បាតុករទាំងប៉ុន្មានធ្វើភត្ដកិច្ច(ឆាន់បាយ) អោយហើយស្រេចពី
ព្រលឹមម៉ោង៦ រួចទៅជួបជុំគ្នានៅមហាវិថីឌូដាដឺឡាគ្រេ (អិលូវមហាវិថីនរោត្ដម) ចំពីក្រោយមាត់ទ្វារពីខាងលិចព្រះរាជវាំ
ង។ លុះជួបជុំហើយត្រូវនាំគ្នាដើរជាក្បួនដោយសន្ដិវិធី គឺដៃទទេរអិតសស្ដ្រាវុធ អោយមានរបៀបរៀបរយនិងស្ងប់ស្ងៀម
កុំអោយមាត់កឡើយ ហើយអោយមានបដាមួផ្ទាំងពីខាងមុខផង ដោយចារិកពាក្យស្លោកថា «យើងខ្ញុំសូមអោយដោះលែង
លោកអាចារ្យ ហែម ចៀវ និង លោកនួន ឌួង មកវិញ»
រួចអោយក្បួនទៅឈប់នៅមុខការិយាល័យនៃរ៉េស៊ីដង់សុប៉េរីយ៉ើ
( ការិយាល័យនោះជាអគារបីជាន់ស្ថិតនៅខាងលិចវត្ថភ្នំ ជិតសណ្ឋាគារឡឺរ៉ូយ៉ាល់ អិលូវធ្វើទីស្នាក់ការរដ្ឋមន្រ្ដីក្រសួងផែន
ការ)
។ ថាបើប៉ូលិសវាដេញរឺវាវាយ ត្រូវអោយខំស៊ូទ្រាំនៅទៅទៀតកុំតដៃឡើយគឺកុំធ្វើអ្វីៗតបវិញអោយសោះ ត្រូវនៅ
អោយស្ងៀម។ ថាបើអង្គុយចាំរហូតហួសម៉ោង១២ថ្ងៃត្រង់ទៅហើយ បារាំងនៅតែមិនសំរេចអោយតាមការសុំទេនោះក្បួ
នបាតុកម្មត្រូវត្រលប់មកវិញហើយឈប់ពីមុខការិយាល័យកងអាវុធហត្ថជប៉ុន ថ្លែងការប្រាប់ក្រុមតំរួតយោធាជប៉ុនតាមដំ
ណើរនិងសុំអោយក្រុមនេះមេត្ដាជួយធ្វើអន្ដរាគមន៍ ចំពោះរដ្ឋាភិបាលបារាំងដើម្បីអោយអ្នកទាំងពីរដែលបារាំងចាប់យក
នោះបានរួចខ្លួនវិញ។ ថាត្រូវធ្វើតាមបញ្ចានេះ ទើបកងទ័ពជប៉ុនអាចនិងជួយធ្វើអន្ដរាគមន៍ទាក់ទងជាមួយរាជការបារាំងបាន។

លុះត្រលប់មកវិញខ្ញុំប៊ុណ្ណចន្ទ ម៉ុល ក៍បាននាំបណ្ដាំនេះទៅប្រគេនព្រះសង្ឃគ្រប់វត្ដក្នុងទីក្រុងមានវត្ដលង្កាជាដើម ព្រមទាំង
បានចាត់អោយផ្សាយប្រាប់គ្រហស្ថជាបាតុករ ព្រមទាំជំរាបលោកប៉ាច ឈឺនផង។

តទៅជំពូក៤

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
  Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rights reserved.