នៅថ្ងៃទី២០ កក្កដា១៩៤២ វេលាម៉ោង៦
លុះជួបជុំគ្នាហើយក្បួនបាតុកម្មដែលមានលោកសង្ឃ និងគ្រហស្ថជាច្រើនមីដេស
ដាសពេញក្រុង បានចេញដំណើរពីទីណាត់ឆ្ពោះទៅការិយាល័យនៃរ៉េស៊ីដង់ សុប៉េរីយ៉ើរ។
គឺវត្ដលង្កា ចេញពីវត្ដលង្កា វត្ដអុ
ណ្ណាលោម ចេញពីវត្ដអុណ្ណាលោម៘ មករួមគ្នានៅក្រោយវាំង និងមានលោកប៉ាច ឈឺន
ជាអគ្គនាយក ដើរនាំមុខយ៉ាងអ
ង់អាចក្លាហានផង។ ក្បួនដើរបាតុកម្មយ៉ាងអង់អាចអិតភ្លិក គិញបារាំង ខ្មែរ យួន
ដើរហែតាមខាង តែមុខស្លេកស្លាំងបានខ្លាច
បាតុករ។ គិញបារាំងឈ្មោះ Sambraige ប្រុងប្រយ័ត្នជាងគេ
ទាំងអស់គ្នាឆ្ពោះទៅកាន់ការិយាល័យនៃរ៉េស៊ីដង់ស៊ុប៉េរីយ៉ើរ
លុះបានដល់នៅទីដៅហើយ ពួកបាតុករ
ក៏ឈប់កកកុញនៅទីនោះពាសពេញនៅខាងលិចវត្ដភ្នំទល់មុខហោតិល Le Royal
ដោយដាក់បដាពីមុខ។ មុនដំបូងលោក ប៉ាច ឈឺន
បានចេញមុខនិយាយប្រាប់ហេតុការតាមដំណើរជាមួយអ្នករាជការបារាំង
ខ្លះ ដែលចេញមកឈរនៅចាំមាត់ជណ្ដើរខាងក្រោម
ហើយនិងសុំជួបរ៉េស៊ីដងស៊ុប៉េរីយ៉ើរ។ ពួកបារាំងវាប្រាប់មកវិញថា
ចូលគ្នាច្រើនមិនបាទេ
ត្រូវអោយជើ្រសរើសតែមេៗបីបួននាក់ជាតំណាងទៅជួបនិងរ៉េស៊ីដង់ស៊ុប៉េរីយ៉ើរទើបបាន!។
លឺដូ
ច្នេះ ពួកបាតុករស្រែករញ៉ឡើងថា ទៅតែពីរបីនាក់មិនបានទេ វាចាប់ទៀតហើយ
ៗក៏ចេះតែរុញច្រានគ្នាចូលទៅមុខស៊្រូប
ន្ថែមទៀត។ ដោយការរុញច្រានពីខាងក្រោយខ្លាំងពេក អស់លោកខាងមុខទាំងព្រះសង្ឃទាំងគ្រហស្ថដែលមានលោកប៉ាច
ឈឺន ជាដើមក៏ជ្រុលខ្លួនចូលអគារធំនោះទៅ។
ពួកបារាំងឃើញដូច្នេះ ក៏បិទទ្វារមុខមិនអោយក្រុមនេះចូលទៅបាន
ហើយក៏ចាប់តែលោកប៉ាចឈឺនម្នាក់នាំចូលទៅខាងក្នុង
រួចវាបញ្ចេញតាមទ្វារក្រោយដាក់រថយន្ដយកទៅបាត់។
អែពួកប៉ូសិសក៏ខំខាឃាំងទុបកុំអោយពួកបាតុករចូលទៅបាន ក៏ប
ណ្ដាលទៅជាវាយតប់គ្នាច្រួលច្របល់ឡើងពាសពេញទីនោះ។
ពួកបាតុករខ្លះត្រូវរបួសនិងដំបងប៉ូលិស ចំណែកខាងប៉ូសិស
ក៏ត្រូវរបួសខ្លះនិងដងឆ័ត្រលោកសង្ឃផង និងដំបង និងដុំអិដ្ឋ និងកូនតឹង
(កូនតឹងនេះធ្វើដោយក្បាលឡោស៊ីដែកចងភ្ជាប់និង
ខ្សែកៅស៊ូវែង។ កាលណាចោលទៅវាយឺត លុះត្រូវហើយវាក៏មកត្រូវដៃវិញ
កូនខ្លះគេយកដុំសំណធ្វើក៏បានដែរ តាម
ដែលលោកជុំ មួងបានឃើញនិងភ្នែកថា មានបាតុករម្នាក់ឈ្មោះរស
បានបង្ហាញអាវុធនេះលួចដាក់បង្ការខ្លួនក្រែងលោមាន
កើតហេតុក្នុងពេលបាតុកម្ម។ ឈ្មោះរស់នេះត្រូវជាងបងថ្លៃលោកអាចារ្យ អ៊ុច រស់
ដែលជាមេហាងអោសថវិមានអែក
រាជ មុខវត្ដលង្កាភ្នំពេញ។ កាលពេលរត់ទៅជួបគ្នាអែបាត់ដំបង
លោករស់បានដំណាលប្រាប់លោកជុំ មួងថា កាលបាតុកម្ម
នោះគាត់បានចោលកូនត្រូវបារាំង ៤-៥នាក់ដែរ។ ប៉ុន្ដែតាមដំណើរថា
កាលនោះមានគ្នាច្រើនដែរដែលបើ្រអាវុធពិសេស
នេះ។ )។ បារាំងចាងហ្វាងគិញឈ្មោះ ប្រ៉ូស្ហីតុង Brocheton
ដែលក្បាលទំពែក បានត្រូវនិងកូនតឹងដែលជាអាវុធពិសេស
ក៏ហូរឈាមសស្រាក់មកលើមុខជិតអាវស្ហីមីក្រហមច្រាល...
ក្នុងពេលនោះពួកបាតុករខ្លះដែលបានវាយពួកគិញក៏ត្រូវពួកគិញចាប់បានភ្លាមៗ
នៅនិងកន្លែងនោះទៅ។ បាតុករខ្លះដែលវា
ចាប់បានភ្លាមៗមិនទាន់
វាក៏តាមរកស៊ើបចាប់តាមរូបថតដែលវាបានថតក្នុងពេលប្រលូកគ្នានោះ។
ពួកបាតុករខ្លះដែលពុំបាន
វាយតបទៅប៉ូលិសដូចគេក៏មានសេចក្ដីភិតភ័យគេវេះដោយខ្លួនចេញពីទីនោះ
ដោយខ្លាចបារាំងចាប់។ អែលោកគ្រូអាចារ្យ
ប៉ាង ខាត់ ក៏ប្រឹងស្ទុះលោតចេញដកឃ្លាអោយផុតពីទីនោះដែរ។
ប៉ុន្ដែទោះគេញវេះយ៉ាងណា ក៏បារាំងស្គាល់ឈ្មោះ ស្គាល់
មុខនៃព្រះសង្ឃជាមេៗច្បាស់អស់ទៅហើយ។ ចំណែកខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល
ដែលបានលើកទោចក្រយានគប់ប៉ូលិស ដោយ
ស្វ័យប្រវត្ដិ ពុំដឹងជាខ្លួនលើកកង់គប់ប៉ូលិសផង ក៏ទៅមានរូបថតរបស់ប៉ូលិសដែរ។
ការច្របូកច្របល់នេះ មិនដឹងជាថាដូច
ម្ដេចអោយត្រឹមត្រូវទេ ព្រោះដែលខ្ញុំចាំបានឆ័ត្រលោកសង្ឃក៏បានជាអាវុធពិសេស
បុករុកត្រូវរបួសទ្រេល។ មានសាស្ដ្រា
បារាំងម្នាក់បង្រៀនច្បាប់ សាលាច្បាប់ (មន្ទីសភាសព្វថ្ងៃនេះ)
អធិប្បាយប្រាប់សិស្សរៀនច្បាប់ជំនាន់នោះថា «ដែលហៅ
ថាអាវុធនោះមិនចាំបាច់តែកាំភ្លើង ដាវ លំពែងទេ
សូម្បីតែឆ័ត្រលោកសង្ឃក៏ថាអាវុធបានដែរ»។
សូមជំរាបថា នៅពេលនោះ ប្រហែលខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល
លើកកង់ខាឃាំងពួកបាតុករកុំអោយគិញវាវាយទេ ប៉ុន្ដែវាប្រចាប់
ថាលើកកង់គប់វាទៅវិញ។
ក្នុងពេលនោះពួកគិញវាចាប់បានបាតុករជាច្រើនដាក់ឡានយកទៅបាត់ទៅ
តែពុំអាចចំណាំបាន
ថានរជានរណាឡើយ ត្បិតរវល់តែភ័យរៀងខ្លួន ហើយដោយគ្នាច្រើនពេក ពុំអាចស្គាល់មុខ
ស្គាល់ឈ្មោះគ្នាបានឡើយ។
ទ័ពជើងក្រហមបារាំងបាននាំយកមកគំរាមបាតុករ
នៅពេលនោះជាច្រើនរយនាក់មានអាវុធគ្រប់ដៃ។
ក្នងពេលដែលពួកបាតុករកំពុងតែផ្អើលច្រួលច្របល់នោះ
ខាងកងទ័ពជប៉ុនបានបញ្ជូនទាហានពីររថយន្ដបន្ទុក ទៅឈប់នៅ
ក្បែរនោះដែរ
ប៉ុន្ដែគេអាចជួយធ្វើអន្ដរាគមន៍ជាមួយរដ្ឋាភិបាលបារាំងដូចម្ដេចកើត?
បើវាខុសផែនការដែលគេបង្គប់អោ
យធ្វើអស់ទៅហើយ។ ម្លោះហើយគេនៅស្ងៀមទៅ។
ក្រោយពេលបាតុកម្មមិនសំរេចនេះ បារាំងដើររកចាប់ម្នាក់ម្ខង ពីរនាក់ម្ដង
តាមរូបថតនិងតាមដែលវាបានស្គាល់ពីមុនមក
ស្រាប់ផង។ ម្លោះហើយពួកបាតុករដែលមានខ្លួនទាំងលោកសង្ឃទាំងគ្រហស្ថចេះតែគេចវេះ
គេចពួននិងរត់ចោលស្រុក
អស់ជាច្រើននាក់។
ការធ្វើបដិវត្ដន៍ពុំបានសំរេច ការធ្វើបាតុកម្មក៏ពុំបានសំរេចទៀត
មកពីពួកយើងចាប់ផ្ដើមធ្វើមុនដំបូងផង និងមកពីកាលជំនា
ន់នោះ
ជាតិខ្មែរយើងនៅខ្ចីខ្លាំងណាស់ខាងនយោបាយស្រុកទេសត្បិតអីទើបនិងបានបើកភ្នែកពុំទាន់បានប៉ុន្មានឆ្នាំផង
អែ
ការបើកភ្នែកនេះក៏ដោយសារការបំភ្លឺរបស់កាសែតនគរវត្ដផង
ដោយសារការខំប្រឹងប្រែងរបស់កាសែតនេះប៉ុណ្ណោះ ដែ
លខំចែកផ្លូវគ្នាដើរពន្យល់បញ្ចុះបញ្ចូល
បំភ្លឺប្រជាជាតិខ្មែរដែលដេកលក់ដោយខ្លាចគុកច្រវាក់។ សម័យនោះយើងមិនដែល
នឹកចង់រើខ្លួន
អោយរួចពីខ្ញុំបារាំងសោះក្នុងអំលុងជិតមួយសតវត្សមកហើយដោយធ្លាប់ដឹងធ្លាប់លឺចាស់ៗ
ដំណាលតៗគ្នាមក
ថា បារាំងចាប់អ្នកស្នេហាជាតិអ្នកធ្វើបដិវត្ដន៍ជំនាន់មុខៗដូចជាពោធិកំបោរ
ម៉ឹនពាង អាចារ្យស្វា ក្រឡាបហោមគង់ អុកញ៉ា
ពិស្ណុលោកឈូកយកទៅប្រោសចោល អែកោះត្រលាចទាល់ស្លាប់ជាច្រើននាក់មកហើយ
អែអ្នកដែលក្បត់ជាតិ គេអិត
រវល់និងជាតិ គេខំតែផ្គាប់ផ្គុនបារាំង
យកបុណ្យសក្ដិទ្រព្យសម្បត្ដិសម្បូរតែក្រុមគ្រួសារគេទៅ។ ពួកនេះគឺពួកវាំង
មានសីហ
នុជាដើម ខឹងនឹងខ្មែរគ្នាអែងជំនួសបារាំង ជេរប្រទេច ជេរលោកសង្ឃថា «អាត្រងោល»។
មួយវិញទៀតកាលជំនាន់នោះ ពេលវេលាបានហុចអោយយើងល្មមតែបានសំរេចដែរ ត្បិតកាលណោះ
នៅស្រុកវាកំពុង
ជាប់ដៃនិងសង្រ្គាមលោកលើកទី២ បារាំងនៅស្រុកយើងតិចណាស់
ហើយគ្រឿងសំភារៈសឹកក៏សុទ្ធតែចាស់ៗ តាំងពីស
ង្រ្គាមលោកលើកទី១ (១៩១៤ ១៩១៨)មកម្លេះ។
វាពុំអាចបញ្ជូនទ័ពនិងយុទ្ធោបករណ៍ពីស្រុកវាមកបង្ក្រាបយើងបានឡើយ។
គួរអោយស្ដាយយ៉ាងក្រៃលែងដោយយើងធ្វើការអោយខុសផែនការ
និងកម្មវិធីដែលត្រូវធ្វើនាំអោយខូចផែនការពុំបានសំ
រេច។ គឺជាបដិវត្ដដំបូងដែលនៅស្រុកយើងមិនដែលមានសោះ។
ប៉ុន្ដែបើទុកជាដូច្នេះក្ដីក៏គឺជាគំរូ ជាលំអានល្អមួយទុកអោយ
កូនចៅ យុវជនជំនាន់ក្រោយដើមតាមដែរ ដោយគ្រាន់តែកែរឺពិនិត្យឡើងវិញ
នូវផែនការនិងកម្មវិធី ដែលពួកយើងបានធ្វើ
មិនបានសំរេចនោះតើខុសត្រង់ណា រឺមានអុបគ្គសអ្វីមកជំទាស់រារាំង
ទើបបានជាខកខានមិនបានសំរេច។ សូមជំរាបថាការ
ដែលធ្វើដំបូងតែងមានខុសដូច្នេះ ទើបអាចរកត្រូវឃើញ។
មានតែអ្នកអិតធ្វើអ្វីសោះដេកតែអេះពោះចាំមើលបំណាំទើប
ត្រូវរហូតអិតខុស។ ប្រសិនបើនៅជំនាន់យើង
អិតមានវីរជនណាម្នាក់គិតគូររើខ្លួនអោយរួចពីនឹមដែករបស់បារាំងទេ នោះ
យុវជនជំនាន់ក្រោយអាចនិងបន្ទោសយើងបានថាយើងជាចាស់ជំនាន់មុនអិតគិតអ្វីសោះ
បានជាបច្ឆាជនជំនាន់ក្រោយកើត
ឡើងនៅតែខ្ញុំបារាំងតទៅអិតមានពេលរួចជាអ្នកជាឡើយ។
ហេតុការបដិវត្ដន៍
ដើម្បីរើបំរះពីនឹមបារាំងនេះទោះបីខកខានមិនអាចសំរេចមែន
ក៏បានឈ្មោះថាពួកយើងបានត្រាយផ្លូវទុក
អោយកូនចៅជំនាន់មុខដើរតាមដែរ ត្បិតប្រទេសអែទៀតៗដែលនៅក្នុងក្រញ៉ាំបរទេស
មានប្រទេសអិណ្ឌាជាដើម ក៏គេខំ
រើបបំរះយកអិស្សរភាពដោយសន្ដិវិធី រឺវិធីអហឹសង្សាអស់ថិរវេលាយ៉ាងយូរដល់៣០ឆ្នាំ
ស្លាប់មនុស្សរាប់សែននាក់ទំរាំបាន
សំរេច បានអែករាជ មិនមែនធ្វើតែម្ដងហើយបានសំរេចទេ។
ចុះបើយើងនៅស្ងៀមមិនធ្វើអ្វីសោះ? នោះរិតតែលិចទៅ
ទៀត! នៅខ្ញុំគេរាប់ពាន់ឆ្នាំ គ្មានឃើញពន្លឺអែករាជ្យទេ។
សូមនិយាយអំពីលោកជុំ មួងបន្ដិច។
ក្នុងពេលបាតុកម្មនោះ លោកពុំបានចូលរួមនិងគេទេ ត្បិតត្រូវចាត់អោយទៅស្ដាប់ការ
នៅនិងកន្លែងនៅក្រសួងធម្មការ ដែលជាកន្លែងធ្វើការ
តើរាជការគេចាត់រឿងនេះដូចម្េដច? ប៉ុន្ដែដោយអន្ទះសារចង់ដឹងរឿ
ងពេក ក៏បានចាត់អោយលោក អ៉ិត ធុយ
(អិលូវធ្វើការអគ្គអេរញ្ញិកនៃអគ្គរតនាគារនៅភ្នំពេញ លោកជាអ្នកស្នែហាជាតិម្នា
ក់ដែរ) ជាសិស្សសាលារដ្ឋបាល តុលាការខ្មែរ
ដែលនៅរៀនធ្វើការនៅក្រសួងមហាផ្ទៃ និងធម្មការអោយទៅមើលការជំនួ
សក្នុងឋានៈជាប្រតិភូនៃក្រសួងធម្មការ។ ហើយដើម្បីការពារខ្លួនកុំអោយបារាំងចាប់
លោកជំ មួងបានធ្វើសំបុត្រមួយច្បាប់
បោះត្រាក្រសួងធម្មការអោយកាន់កំដរខ្លួនផង។
លុះលោក អ៉ិត
ធុយត្រលប់មកវិញបានរាយការណ៍ថា
បាតុកម្មនោះខកខានពុំបានសំរេចទេពួកបាតុករត្រូវបារាំងដេញចាប់
រត់រប៉ាត់រប៉ាយអស់ហើយ។
សូមជំរាបថា នៅល្ងាចថ្ងៃ១៩
កក្កដាដោយភ័យខ្លាចក្រែងបារាំងចាប់មុនពេលបាតុកម្ម ត្បិតស៊ើបដឹងថា
មានឈ្មោះត្រូវចាប់
និងគេដែរលោកមួង ក៏បានទៅទទួលទានដំណេកនៅផ្ទះលោកញ៉ែម ធុច
(គ្រានោះធ្វើជាលេខាធិការនៅក្រសួងធម្មការដែរ)
នៅសង្កាត់ចាក់អង្រែលើ ខាងនាយស្ពានមុនីវង្ស ទល់មុខនិងផ្ទះលោករស់
(លោករស់នេះហើយដែលលបដាក់កូនតឹងទៅ
ផងក្នុងពេលបាតុកម្ម)។
លុះព្រឹកឡើងថ្ងៃ២០ កក្កដា
ទើបនាំគ្នាទាំងបីនាកនោះមកភ្នំពេញជាមួយគ្នា
ប៉ុន្ដែមកដល់ភ្នំពេញក៏បានបែកគ្នា។ លោករស់
ទៅចូលក្នុងបាតុករ។ អែលោកញ៉ែម ធុច និងលោកជុំ
មួងក៏ចូលទៅកាន់ការិយាល័យធ្វើការដូចធម្មតា។
ដោយភិតភ័យញ័រសាច់ជាប់
ខ្លាចបារាំងចាប់ នៅយប់ថ្ងៃ២០ កក្កដានោះលោកជុំ មួងទទួលទានដំណេកពុំលក់សោះ។
គ្រាន់
តែលឺសូររថយន្ដបើកមុខផ្ទះក៏ភ័យស្លោភ្នែកដែរ ដោយស្មានថាឡានគិញបារាំងមកចាប់។
លុះយប់ជ្រៅប្រហែលម៉ោង៣
បានលង់លក់បន្ដិចទៅស្រាប់តែយល់សប្ដិឃើញទៅមើលគេដងព្រោននៅមាត់សមុទ្រ។
ថាចុះទៅក្នុងទឹករាក់ៗត្រឹមជង្គង់
ស្រាប់តែលឺខ្យងក្ដក់ប៉េះៗ រួចក្រលេកទៅអែនាយឆ្ងាយ
ឃើញទឹកសមុទ្រឡើងកំពស់ចុងត្នោតកាន់តែលឿនជិតមក លោ
កនឹកភ័យក៏តតេះតតះឡើងរួចទៅលើមាត់ច្រាំងសមុទ្រ ហើយក៏ភ្ញាក់ឡើង។
ទើបសំរេចចិត្ដថាត្រូវតែរត់គេចទើបផុតភ័យ
ន្ដរាយ ដូចក្នុងយល់សប្ដិ។
លុះដល់ម៉ោង៤កន្លះទៀបភ្លឺនៃថ្ងៃ២១ កក្កដា ក៏ចេញដំណើរទៅបាត់តំបង
(កាលណោះបាត់ដំបងជាស្រុកសៀមដោយបារាំង
បានកាត់ដីអោយទៅសៀម កាលដែលវាចាញ់សង្គ្រាមបារាំងសៀម) តាមអាយស្ម័យយាន
ដោយសរសេរសំបុត្រទុកអោយ
គេសុំច្បាប់អោយ ដាក់ក្នុងសំបុត្រកុហកចោលជើងថាទៅសួរបងឈឺធ្ងន់អែព្រៃវែង
គិតថាបើសុំច្បាប់ត្រង់ច្បាស់ជាគេស្គា
ល់ទាន់កណ្ដាលផ្លូវខកដំណើរ។
ហេតុដូចនេះប្រាប់គេថាទៅព្រៃវែងហើយទៅបាត់ដំបងអែណោះវិញ។ ទៅដល់ពោធិសាត់
បានឃើញគិញបារាំងចាប់លោកសង្ឃបាតុករពីរ-បីអង្គដែលរត់គេចឆ្លងទៅសៀមបញ្ចូនមកភ្នំពេញវិញ។
គិញនោះឈ្មោះទី
កញ្ឆន ស្គាល់លោកជុំ មួង បានស្ួរថាទៅណា? លោកឆ្លើយកុហកថាទៅត្រពាំងជង(នៅត្រពាំងជង
មានលោក ជុំ ម៉ៅ ធ្វើ
ចៅហ្វាយស្រុកនៅទីនោះ)
ប៉ុន្តែដោយមិនទាន់បង្គប់អោយចាប់លោកបានជាគិញមិនចាប់។
សំណាក់នៅត្រពាំងជង១យប់
ដល់វេលាម៉ោង៥ភ្លឺនៃថ្ងៃទី២២ កក្កដា
ទើបជួលរទេះសេះជូនដំណើរពីត្រពាំងជងទៅដល់អូរ
តាប៉ោង ក៏បាននិយាយបោកមេឃុំ ឆៃ អោយជូនដំណើរឆ្លងស្ទឹងស្វាយដូនកែវទៅខាងដីសៀម
ដោយកុហកថាមានការប្រ
ញ៉ាប់ទៅលក់ស្រូវអែជ្រោយស្ដៅសុំប៉ាស្ព័រមិនទាន់។
មេឃុំចៃដោយនៅក្រោមបង្គាប់បងលោកឈ្មោះជុំ ម៉ៅស្រាប់ ក៏ចា
ត់ជំទប់ប្រដាប់ដោយកាំភ្លើងមូស្ដីតុងច្រកគ្រប់ស្រេចជូនដំណើរទាស់តែឆ្លងផុតស្ទឹងទៅខាងនាយទៅ។
សូមជំរាបពិព្រឹត្ដិការណ៍នៅភ្នំពេញតទៅទៀ
តពីថ្ងៃបាតុកម្មមក
ពួកគិញបារាំងចេះតែដើររកចាប់ក្រុមបាតុករគ្រប់កន្លែងនៅក្រុងភ្នំពេញ
និងនៅខេត្ដក្រៅ។ ពួកបាតុករដែ
លមានឈ្មោះច្រើនជាងគេគឺនៅវត្ដអុណ្ណាលោម និងនៅវត្ដលង្កា
ដែលជាហេតុបណ្ដាលអោយព្រះសង្ឃនិងគ្រហស្ថដែល
មានឈ្មោះពីមុន និងដែលបានចូលធ្វើបាតុកម្ម
ភិតភ័យរន្ធត់គេចរត់ទៅពួនអែស្រុកក្រៅជាច្រើន។ ខ្លះក៏បានឆ្លងដែនទៅខេ
ត្ដបាត់ដំបងដែលគ្រានោះជាអាណខេត្ដសៀម។
ចំណែកលោកគ្រូអាចារ្យប៉ាង ខាត់
ដោយភិតភ័យណាស់ក៏រត់ទៅសឹកជាគ្រហស្ថហើយទៅពួនសំងំនៅនិងវត្ដចិនដំដែក(ពិភ
ទ្ររង្ស៊ី) មិនសុខមិនសាប់ ដោយភ័យខ្លាចពួកវាពេក
ក៏ប្ដេជ្ញាចិត្ដដើរចូលទៅអោយវាចាប់អែក្រសួងធម្មការតែម្ដង។ |