ជីវិតក្នុងគុកធំភ្នំពេញ
ខ្ញុំសូមជំរាបពីជីវភាពនៃមនុស្សទោសក្នុងគុកធំកាលជំនាន់នោះដូចតទៅ៖
មុនដំបូលងទាំងអស់ កាលដែលចូលទៅដល់ គេអោយទៅនៅក្នុងបន្ទប់ធំមួយ
មានរានថ្នាក់ខ្ពស់ធ្វើដោយក្ដាកំកល់ប្រហែ
ល៦០ សង់ទីម៉ែត្រ(៦តឹក)។ នៅនោះ
ឃើញមានកំណាត់ធុងដែក៦ដែលកាត់ផ្ដាច់ពីធុងប្រេងម៉ាស៊ីន ចំណុះ២០០លីត្រដាក់
នៅចុងជើង។ ធុង១សំរាប់ដាក់ទឹកទទួលទាន ធុងមួយទៀតសំរាប់បន្ទោរបង់។
នៅវេលាម៉ោង៦ល្ងាច អ្នកយាមបានចូលមក
ដាក់ខ្នោះជើងទាំងពីរជាប់ដង្ហែគ្នាជាម្ួយនាក់អែទៀត
ខ្នោះនោះគឺខ្នោះដែកដែលមានរនុកវែងហូតចុះឡើងបាន រួចចាក់សោ
យ៉ាងមាំនៅខាងចុង។ ពេលដែត្រូវបត់ជើងតូចធំ
ត្រូវដាស់គ្នាអោយជួញទាញរឺរុញធុងលាមកមកជិត ទើបអាចបន្ទោរបង់បា
ន តែដោយលំបាកផង ត្បិតជើងទាំងពីរជាប់ខ្នោះ។ ដល់ព្រឹកឡើងម៉ោងប្រហែល៦ជាង
ទើបអ្នកយាមចូលមកដោះខ្នោះពី
ជើងចេញហើយអោយដើរបានតែក្នុងកំពែងគុកនោះ ដែលមានទទឹងចំនួន៦ម៉ែត្រ
បណ្ដោយចំនួន៨ម៉ែត្រ។ នៅវេលាម៉ោ
ង១០ព្រឹក លឺសូរនាក់យាមវាយជួងម៉ូងៗ ខ្ញុំក្រលេកទៅខាងក្រៅ
ឃើញក្មេងអ្នកទោសដែលអាយុមិនដល់១៥ឆ្នាំ វារត់ស្រ
ទៅកាន់ចានដែកធ្វើអាយរាងដូចខ្ទះ(គេបានប្រើចានដែកបែបនេះ
ដោយការពារកុំអោយបែក ហើយស្រួលប្រើការបាន
ច្រើនយ៉ាង ដូចជាយកទៅដួសទឹកសំអុយ កើបសំរាមរួចយកទៅលាងទឹកដាក់បាយជាចុងក្រោយ)
ដែលវាទើបនឹងដួសចូក
ចង្អូរប្រលាយទឹកដែលលាយដី សំរាម លាមកថ្មីៗ ទៅជ្រលក់ទឹក (បាស្សាំង)
គឺវាគ្រាន់តែជ្រលក់ផ្លូកទៅក្នុងទឹកនោះរួចលើ
កឡើងវិញ រួចវាយកចាននោះអែងទៅដាក់បាយមកអោយខ្ញុំទទួលទាន។
គេចូកយកបាយក្រហមពេញមួយចានដែកនាះ រួច
ត្រីឆ្លាំងស្ងោរពីររឺបី (តាមធំតាមតូច)ដាក់ពីលើបាយ
មានអំបិលចំនួនមួយក្ដាប់ជាមួយម្ទេស៥-៦គ្រប់ដាក់ពីលើត្រីនោះ ហើ
យមានទឹកត្រីដាក់ចានដែកធ្វើអាយតូចមួយ ដាក់ពីលើចានបាយនោះទៀតជាការស្រេច។
សូមជំរាបពីត្រីឆ្លាំងស្ងោរនោះ មុន
ដំបូល គេអិតបានធ្វើ កោសរំអិល កាត់ធ្មុង កាត់កន្ទុយ
កាត់ត្រចៀកវះពោះយកអាចម៍ចេញទេ អិតលាងទឹកទេ គឺលើកត្រីទាំ
ងកញ្ជ្រែងដែលទើបទិញមកពីផ្សារចាក់ឈូទៅក្នុងខ្ទះត្នោត ដែលដាំចាំនោះតែម្ដង។
កាលបើឃើញថាឆ្អិនល្មមហើយ គេយ
កកញ្ជ្រែងយ៉ាងធំមួយទៅដួសតែត្រីមកដាក់ផ្ទាល់ដី
ហើយទើបគេចាត់ចែងដាក់គ្រប់ចានបាយ។ អែអ្នកធ្វើចង្ក្រានរឺចុងភៅគឺ
ជាមនុស្សទោសដូចគ្នា។ លុះរៀបចំសព្វហើយ
ទើបគេចាត់អោយក្មេងៗលើកចានបាយនោះទៅដាក់អោយទទួលទានក្នុង១
វង់១ចានសំរាប់អ្នកទោស៦រឺ៧នាក់។
ដល់ពេលបាយម្ដងៗខ្ញុំសង្កេតឃើញគេដាក់ចានបាយតំរៀបរាប់រយចាន។ បើគិតតាម
ចានបាយទាំងនោះ អាចយល់បានថា មានមនុស្សទោសជាច្រើនរយនាក់នៅក្នុងគុក ប៉ុន្ដែសាល
បន្ទប់ដោយខ្លួនៗពីគ្នា។
អស់លោកមិត្ដភក្ដិជាទីស្នេហា!
មុនដំបូង ខ្ញុំទទួលទានពុំកើតទេ។ តើខ្ញុំទទួលទានម្ដេចបាន
បើលូកដៃទៅចាប់បាយមកដាក់
ក្នុងមាត់កាលណាក៏ធំក្លិនលាមកជាប់មកនិងបាយច្បាស់យ៉ាងនេះ បាយមិនបានទេ!
ខ្ញុំទទួលទានតែទឹក រួចក៏សំរាកទៅ។ ចំ
ណែកមិត្ដភក្ដិខ្ញុំទាំងប៉ុន្មានគេអាចទទួលទានបានជាធម្មតា
ត្បិតគេជាប់ទោសនៅយូរមុនខ្ញុំ គេថ្នឹកជាងខ្ញុំ។ ប៉ុន្តែអែណា! ខ្ញុំអ
ត់បាយបានត្រឹមបីថ្ងៃប៉ុណ្ណោះ!។ លុះដល់ថ្ងៃទី៤ ស្ទុះអែណារួច
ដោយឃ្លានខ្លាំងពេព អត់ទ្រាំទៅទៀតពុំបាន ទើបខ្ញុំអាចទទួ
លទានបានដូចគេអែងដែរ ប៉ុន្ដែមុនដំបូងទ្រង់ច្បិចច្បើម
ខំប្រឹងលេបកុំអោយតែឃ្លានពេក។ ដល់មួយពេលពីរពេលទៅ
ក៏ទទួលទានបានច្រើន ហើយឆ្ងាញ់ដូចគេដែរ។ អែត្រីស្ងោរទាំងធ្មុង
ទាំងកន្ទុយទាំងរំអិល ទាំងអាច់ក៏ក្លាយទៅជាម្ហូបពិសេ
សយ៉ាងឆ្ងាញ់ពិសាប្រៀបនិងម្ហូបទិព្វ សំរាប់មនុស្សទោសក្នុងគុកទៅវិញ។
នៅគ្រានោះហើយ នាំអោយនឹកឃើញដល់សុ
ភាសិតខ្មែរបុរាណមួយឃ្លាថា «ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ»។
ចាប់តាំងពីថ្ងៃទី៤
រហូតទៅខ្ញុំទន្ទឹងចាំតែដល់ពេលបាយនិងអាលទទួលទានហើយទទួលទានយ៉ាងឆ្ងាញ់ជាធម្មតាដូចគេអែង
ទៀតដែរ បាត់ធំលាមក បាត់ធំឆ្អាបត្រី
បាត់ឆ្អើមញញើតញញើមអ្វីទាំងអស់គឺទទួលទានល្មមយ៉ាងចាស់ដៃអោយខាងតែឆ្អែ
ត ដោយហេតុតែឃ្លានពេកទៅ ត្បិតក្នុងមួយថ្ងៃៗទទួលទានបាយតែពីរដង
គឺពេលព្រឹកនៅម៉ោង១០ ពេលល្ងាចម៉ោង១៦
អិតដែលបានអ្វីស្រស់ស្រូបបន្ដិចបន្តួចមុនពេលបាយឡើយ គឺពោះទទេធេង
រង់ចាំងតែពេលបាយពីរដងក្នុងមួយថ្ងៃប៉ុណ្ណោះ
។ កាលនោះ ខ្ញុំទើបបានអាយុ២២ឆ្នាំ កំពុងពេញទទួលទានច្រើនណាស់ផង។
លុះនៅក្នុងគុកធំបាន៦ថ្ងៃ
ទើបគេនាំខ្ញុំជាមួយអ្នកអែទៀតទៅថតរូបអែការិយាល័យសញ្ញាណ
គឺជាប៊ុយរ៉ូគិញផ្នែកថតរូប ផ្ដិត
មេដៃ។ ពេលនោះហើយដែលខ្ញុំនៅចាំច្បាស់អស់មួយជីវិតអិតភ្លេចឡើយ។
មុនដំបូងប្រហែលម៉ោង៧ កន្លះព្រឹក អ្នកយា
មមកបើកទ្វារគុកអោយយើងចេញ ហើយគេនាំទាំងអស់គ្នាដើរត្រសងជាមួយគេ
ទៅដល់កន្លែងមួយជិតមាត់ទ្វារក្នុង គឺទ្វាទី
មួយ គេអោយយើងអង្គុយចុះ ទើបគេបញ្ជាអោយស្រាតខោអាវស៊ីវិលចេញទាំងអស់គ្នា
យកខោអាវទៅដាក់មួយដុំរួមគ្នា
នៅទីនោះ។ យើងឃើញក្មេងអ្នកទោសយកខោអាវខ្លីៗមកប្រគល់អោយមួយសំរាប់ម្នាក់។
លុះស្លៀកពាក់គ្រប់គ្នាហើយ
ទើបគេនាំចេញតាមទ្វារទីពីរទៅក្រៅគុក ដើម្បីឡើងជិះឡានដែលឈប់ចាំនៅទីនោះ។
រថយន្ដបើកចេញពីនោះបត់ទៅទិ
សខាងលិច តំរង់ទៅការិយាល័យអត្ដសញ្ញាណ (Identité)
គេអោយខ្ញុំថតរូបផ្ដិតដៃសព្វ។ កាលថតរូបហើយគេក៏នាំត្រ
លប់មកគុកធំវិញតាមរថយន្តដដែល,
ទើបគេបញ្ជូនខ្ញុំនិងមិត្ដ៦នាក់ទៀតទៅក្នុងបន្ទប់តូចមួយ គឺគុកងងឹត
ដែលមានទទឹងប្រ
ហែល២,៥០ ម៉ែត្របណ្ដោយចំនួន៣ម៉ែត្រ។
បន្ទាប់នោះជិតទាំងអស់មានតែចន្លោះតូចមួយចោះនៅចន្លោះទ្វារ មានចំរឺង
ដែកយ៉ាងមាំចាក់សោជាប់ មានពន្លឺចូលមកខាងក្នុងយ៉ាងតិចបំផុត
ប្រៀបបាននិងទូដែកយ៉ាងដូច្នោះអែង។
ផ្នែកខោអាវដែលគេចែកអោយនោះ
ជាសំលៀកបំពាក់យ៉ាងចាស់មិនដឹងពីកាលណា អិតដែលបានបោកលាងម្ដងណា
សោះ។ បើជានៅថ្មីវិញ ទំងន់ប្រហែល៣០០ក្រាមប៉ុណ្ណោះ តែនេះជាខោអាវចាស់យូរមកហើយ
មិនដឹងតាំងពីឆ្នាំណា ធំក្លិ
នមិនជាបើសោះ ស្អិតដោយក្អែលនិងញើសកាន់ក្រាសឃ្មឹក
ប្រៀបបាននិងសំពត់ជ្រលក់ទឹកក្រមួនឡើងគ្រាំងស្អិតដូច្នោះ
អែង។
ជាការជាក់ច្បាស់ណាស់
ដូចមិត្ដនាក់អានឃើញរូបថតខ្ញុំដែលខ្ញុំផ្ដិតនៅទំព័រខាងមុខនៃសៀវភៅនេះស្រាប់
ដែលគេថតខ្ញុំ
កាលដែលចូលទៅមន្ទីអត្ដសញ្ញាណនោះ ពិនិត្យចុះ
អាវដែលពាក់នោះជ្រួញរឺបន្ទះៗដូចគេយកភក់ទៅប៉ាត គគ្រិចនិយាយពុំ
បាន។
ត្រង់នេះខ្ញុំសូមអភ័យទោសដោយខ្ញុំពុំអាចផ្ដិរូបថតនេះជូនបាន
ព្រោះរូបមានភាពដាច់ដាចស្ទើរអស់ទៅហើយ
ខ្ញុំថែរក្សារូបនោះរហូតមក
ទុកជាអនុស្សាវរីយ៍នៃជីវិតដ៏សែនឈឺចាប់ ខ្លោចផ្សាររបស់ខ្ញុំ
ដែលមានអាវនោះពាក់ជាប់និង
ខ្លួនជាភស្ដុតាងស្រាប់។ ក្នុងគុកនោះមនុស្សទោសគគោកពេញទាំងគុក
ម្ដេចមិនប្រើអោយបោកលាងអោយស្អាត? ឆ្លើយ
ថាគេមិនរវល់ទេ គេទុកអោយវាមានសភាពដូច្នេះចុះ ដើម្បីបន្ទាបបន្ថោក
បង្អាប់កិត្ដិយស រឺផ្ចាលផ្ចាញ់អោយយើងរាងចា
លអោយយើងបាក់ស្បាតរាបដូចកន្ទេល កុំអោយយើងហ៊ានរើខ្លួន
អោយរួចពីខ្ញុំកញ្ជះគេឡើយ តាមរបៀបអាណានិគម
ដែលគេធ្លាប់តែធ្វើដូច្នេះនៅគ្រប់ទីកន្លែង។
នៅកន្លែងថ្មីគឺគុកងងឹតនេះ
អិតមានកន្ទេលខ្នើយអ្វី
ទទួលទានដំណេកផ្ទាល់និងអិដ្ឋបេតុងដែលគេធ្វើជារានខ្ពស់ខាងក្បាល
ដំណេកខ្ពស់ជាងខាងចុងជើងបន្ដិច។ នៅទីនេះគេប្រើបំពង់រិស្សីដូចជាបំពង់ទឹកត្នោត
ទុកសំរាប់អោយបត់ជើងមួយ ទុកសំ
រាប់ដាក់ទឹកទទួលទានមួយ។ អែជើងទាំងពីរត្រូវដាក់ខ្នោះភ្ជាប់ដូចជានៅសាលធំដែរ។
ដល់ពេលបត់ជើងម្ដងៗ មានការលំ
បាកណាស់ ត្បិតកជើងជាប់ខ្នោះ ប៉ុន្ដែមុនដំបូង
ត្រូវសំរូតជើងខោម្ដាងអោយចេញផុតពីជើងម្ខាងសិនទើបដោះខោពីជើង
ម្ខាងទៀតបាន។
សូមបញ្ជាក់រឿងនេះបន្ដិច
ក្រែងអស់លោកអ្នកស្ដាប់មិនទាន់បាន មិនយល់ របៀបត្រូវស្រាតខោតាមជើងម្ដងមួយ ជើង
ណាមុនក៏បាន។ អុបមាថាស្រាតតាមជើងឆ្វេងមុន ពេលដែលជើងខាងឆ្វេងទៅដល់កជើង
ត្រូវយកដៃទាំពីជួយឆ្មូល សង្ក
ត់ជើងខោអោយណែនអោយតូចរុញរុលប្រជ្រៀតតាមប្រហោងខ្នោះ
អោយទាស់តែផុតខ្នោះទៅដល់ប្រអប់ជើងរូចព្យា
យាមទាញជើងខោនោះអោយផុតប្រអប់ជើងទៅទៀត ផុតប្រអប់ជើងហើយ
ទើបទាញជើងខោនោះលាត់បកមកតាមប្រ
ហោងខ្នោះវិញ។ នេះរបូតជើងខោមួយពីជើងមួយហើយ។
របូតជើងខោពីជើងនេះបានហើយត្រូស្រាតជើងខោម្ខងទៀត
របៀបស្រាតខោអំពីជើងម្ខាងទៀតនេះមានរបៀបដូចស្រាតជើងខោពីមុនដែរ
ធ្វើយ៉ាងនេះទើបអាចស្រាតខោចេញពីខ្លួន
បាន។
បើមនុស្សអិតប្រាជ្ញាឈ្លាសវៃ
មិនងាយដោះរួចឡើយ។ ប្រហែលម៉ោង៤រសៀលគេអោយងូតទឹក។ ក្នុងពេលងូតទឹកនេះ
គេបើកទ្វារចំហ ហើយប្រាប់អោយស្រាតខោអាវ បោះចេញទៅខាងក្រៅទាំងអស់ នៅតែខ្លួនទទេ
ហើយជាប់ខ្នោះផង រួច
គេយកចានសំរាប់ដាក់បាយទៅដួសទឹកក្នុងធុងមួយដែលដាក់នៅជិតនោះជះមកពីចម្ងាយអោយពីបីចាន
ហើយប្រាប់អោយ
ដុសក្អែលទៅ កំពុងតែដុសក្អែលមិនទាន់បានប៉ុន្មានផង
គេជះទឹកពីរបីចានទៀតជាការស្រេច។ សូមជំរាបទឹកពីបីចានប៉ុណ្ណោះ
ពុំអាចទទឹកជោកសព្វខ្លួនបានទេ ត្បិតនៅសល់ភាគចំហៀងម្ខាងដែលពុំត្រូវទឹក។
អែក្អែលក៏ពុំអាចដុសបានឡើយ ត្បិតទឹកតិច
ពេកហើយពេលក៏ខ្លីរកដុសពុំបានលុះចប់កិច្ចនេះហើយ
គេបោះខោអាវចូលមកអោយវិញក៏ទទឹកអស់និងទឹកដែលទើបងូត
ហើយ ខ្ញុំយកខោអាវទទឹកនោះជូតមុខខ្លួនប្រាណរួចសំដិលបន្ដិចទើបស្លៀកពាក់វិញ
យ៉ាងពិបាកដោយជើងជាប់ខ្នោះនោះ។
អែរបៀបស្លៀកទៅវិញនោះក៏ត្រូវស្លៀករុញជើងខោតាមជើង
កាត់តាមប្រហោងខ្នោះដូចកាលដែលស្រាតនោះដែរ និង
ប្រើពេលព្យាយាមដូចគ្នាដែរ។
លុះនៅក្នុងគុកធំបានប្រហែលមួយអាទិត្យគេបញ្ចូនត្រលប់ទៅអែប៊ុរ៉ូគិញវិញ។
ក្រោយពីនោះប្រហែល៥ថ្ងៃទើបគេអោយ
ស្លៀកខោអាវស៊ីវិលរបស់ខ្ញុំពីដើមវិញ
រួចគេដាក់ខ្នោះដៃអោយឡើងរថយន្ដទៅចុះកប៉ាល់ចំបាំងសកម្មក្រុមទ័រពីយ័រ ដែល
ជាកប៉ាល់ប្រដេញលឿនបំផុតសម័យនោះរបស់អាណានិគម។
កប៉ាលនោះចតនៅមុខផ្ទះរ៉េស៊ីដងសុប៉េរីយ៉ើរ ដែលអិលូវ
នេះជាសណ្ឋាគារនៃរដ្ឋាភិបាលខ្មែរ។ នៅក្នុងកប៉ាល់គេពុំដោះខ្នោះចេញទេ។
ទៅក្នុងកប៉ាលខ្ញុំភ្ញាក់ព្រើតតែម្ដងត្បិតឃើញមិ
ត្ដភក្ដិអែទៀតគឺលោកគ្រូអាចារ្យប៉ាង ខាត់ និងទាហានជើងក្រហម
៧-៨នាក់មានឈ្មោះស៊ីត ជាដើមដែលបានត្រូវគេនាំពីទី
ឃុំឃាំងផ្េសងៗ មកជួបជុំគ្នាក្នុងកប៉ាល់នេះដែរ។ នៅវេលារសៀលប្រហែលម៉ោង១៦
កប៉ាលបានបើកចេញពីភ្នំពេញឆ្ពោះ
ទៅព្រៃនគរ។ ក្នុងកប៉ាល់មានគ្នាប្រហែល១០នាក់។
គេដាក់ប្រជៀតគ្នាទាំង១០នៅបាតកប៉ាល់។ មនុស្សដែលខ្ញុំអាណិតជាង
គេ គឺលោកគ្រូប៉ាង ខាត់ ដោយធ្លាប់នៅបួសស្រណុក
ហើយមកជាប់ខ្នោះដូច្នេះវេទនាណាស់ខ្ញុំជួយការពារសុំអោយគេអនុ
គ្រោះអោយនំបុ័ងឆាន់ ព្រោះឆាន់តែមួយពេលដូចនៅជាលោកសង្ឃ។
ទាហាបារាំងវាមាត់ឡូឡាអាណិតដែរ វាអោយនំបុ័ង
លោកឆាន់ នំបុ័ងសម័យនោះគឺនំបុ័ងម្សៅស្រូវយើងព្រោះអិតមានម្សៅសាលីទេ។
យើងទាំងអស់គ្នាអត់ទ្រាំចាំដល់ពេបាយ
លុះដល់ពេលបាយមានតែត្រីងៀតសំអុយភាយក្គិនស្អុយឡប់។
ដោយប្រើរយៈពេលវេលាប្រហែល៥ម៉ោងកប៉ាល់ក៏ទៅដល់ក្រុងព្រៃនគរ។
នៅទីនោះគេនាំចូលក្នុងគុកធំឈ្មោះ(Prison
Centrale)។
ថេរវេលាតាំងពីចាប់រហូតដល់ចូលគុកនៅព្រៃនគរបូករួមទាំងអស់ចំនួនជាងមួយខែ។ |