ប្រហែលម៉ោង១៧ល្ងាច
អ្នកបំរើក្នុងកប៉ាល់បានលើកបាយស១ឆ្នាំងធំព្រមទាំងទឹកសំលមួយមុខមកអោយទទួលទាន
គឺជា
ត្រលាចស្ងោរជាមួយឆ្អឹងជំនីជ្រូកបង់តាំងឆាយខ្ទឹមស និងម្រេចនៅក្ដៅៗ។
សូមមិត្ដជាទិស្នេហាជ្រាបថាតាំងពីខ្ញុំចូលទៅរង
ទុក្ខវេទនានៅគុកភ្នំពេញរហូតដល់គុកព្រៃនគររួមទាំងអស់ចំនួន៣ខែ២០ថ្ងៃហើយ
ខ្ញុំពុំដែលបានទទួលទានបាយអង្ករសម្ដង
ណាឡើយ។ ទើបតែនៅពេលដែលមកប៉ះលើបាយស
និងម្ហូបកប៉ាល់យ៉ាងគួរសមនាំអោយខ្ញុំទទួលទានបានច្រើនទាល់តែ
តឹងពោះហួសកំណត់ ទៅជាហល់ឆ្អល់ពោះផ្អើះៗដកដង្ហើមស្ទើរមិនចេញរួច
ក៏ប្រាសដេកលើក្ដារកប៉ាល់នោះតែម្ដង ទាល់
តែបានមិត្ដខ្ញុំឈ្មោះអ៊ឹម នៅតាកែវមកជួយរិតពោះអោយស្រកឆាប់ៗ។ មិត្ដអ៊ឹម
រិតផងស្ដីបន្ទោសអោយខ្ញុំផងថាស៊ីអីក៏ស៊ី
មិនដឹងប្រមាណ ទាល់តែចាកច្រាស់ដូច្នេះ។
លុះរិតបានបន្ដិចទៅពោះកាន់តែស្រកធូរខ្ញុំបានស្រួលខ្លួនគ្រាន់បើ។ ប្រហែល
ម៉ោង១៨ជាង ទើបអ្នកយាមចូលមកដាក់ខ្នោះជើងទាំង២គ្រប់ៗគ្នា។
គេអោយដេកសំរាកនៅទីនេះទៅ។ ក្រោយពេលនេះ
បន្ដិចលឺស៊ីប្លេ (កញ្ចែ) កប៉ាល់សញ្ញាថាចេញពីផែហើយ នៅវេលាព្រហែលម៉ោង២០។
ក្រោយនោះឃើញកម្មករម្នាក់យ
កពោងមកចែកម្នាក់មួយៗ
គ្រប់គ្នាហើយចាក់សោបន្ធូរតែជើងនៅជាជាប់ខ្នោះដដែលដោយប្រាប់ថា បើមានអាសន្នមកដ
ល់ពេលណា អែងទាំងអស់គ្នាត្រូដោះខ្នោះនេះចេញហើយលោតទឹកហែលយកតែរួចខ្លួនចុះ។
លឺដូច្នេះខ្ញុំនឹកឆ្ងល់ក៏សួរទៅ
មិត្ដខ្មែរក្រោមម្នាក់ដែលធ្លាប់ស្គាល់កោះត្រលាចថា
ហេតុអ្វីក៏គេអោយយើងប្រុងប្រយ័ត្នដូច្នេះ? មិត្ដនោះប្រាប់មកវិញថា
កប៉ាល់បើកដល់ត្រង់នេះចូលដល់សមុទ្រកាម៉ៅ
ហើយជាកន្លែងទឹកជ្រៅណាស់ផុតពីកាប់សាំងហ្សាក់ (Cap Saint
Jac-
que) ពីរបីគីឡូហើយថា ដែលគេអោយប្រយ័ត្ននោះខ្លាចកប៉ាល់ត្រូវគ្រប់បែកបណ្ដែត
(មីន) របស់ជប៉ុនដែលវាបណ្ដែត
ពាសពេញទឹកសមុទ្រអោយរសាត់ទៅ តាមរលកជាហេតុនាំអោយមានអន្ដរាយជាច្រើន
បើកប៉ាល់ត្រូវមីនយើងទាំងអស់
គ្នានឹងទៅជាចំណីត្រីហើយ។
ពួកខ្ញុំគេអោយអង្គុយនៅបាតកប៉ាល់ខាងមុខងង្អស់ដែលស្រួចឈ្លែម។ បើកាលណាមានគ្រោះ
ថ្នាក់ មុខជាស្លាប់មុនគេបង្អស់ដោយកន្លែងមុខកប៉ាល់តែងតែប៉ះមីនមុនកន្លែងអែទៀត
ហើយម្យ៉ាងគ្មាននរណាជួយហូត
រនុកខ្នោះដែកពីជើងចេញផង
ត្បិតគេវល់តែភ័យរកច្រកចេញយកតែប្រាស់អាយុគ្រប់គ្នាដែរ។ ហើយបើដោះទាន់ក៏មិន
អាចចេញពីក្នុងឃ្លុបកប៉ាល់ទាន់ដែរ គិតទៅគិតមកអិតមានសង្ឃឹមអ្វីឡើយ
មានតែរំលឹកគុណព្រះពុទ្ធព្រធម៌ព្រះសង្ឃនិង
គុណមាតាបិតាជាទីពឹងសូមអោយជួយប៉ុណ្ណោះអិតនរណាជួយនរណាឡើយ។
លុះកប៉ាល់ចេញបានពីរបីម៉ោង
មិត្ដិខ្ញុំទាំងអស់ក៉តាំងពុលរលកត្អួតចង្អោសឹងតែគ្រប់គ្នា
នាំអោយធំក្លិនស្អុយឆ្អាបសឹងបែក
ក្បាលស្លាប់ អិតមានអ្វីការពារឡើយ។
ចំណែកខ្ញុំទ្រាំបានយូរជាងគេបន្ដិចក៏តាំងពុលនិងគេដែរ បាយដែលឆ្ងាញ់ដល់ចុកពោះ
ក៏នាំគ្នាចេញមកក្រៅវិញ នៅតែពោះទទេ។ ទាំងអស់គ្នាទៅជាឈឺក្បាលវិលមុខ
រង៉ាប់រងើរួចប្រាស់ដេកលក់រតេតរហូតដ
ល់ភ្លឺតែម្ខង។ លុះដឹងខ្លួនឡើង ស្រាប់តែដឹងខ្លួនថាកប៉ាល់ឈប់នៅនឹងថ្កល់។
ប្រហែលមួយម៉ោងក្រោយមក ទើបឃើញ
គេបើកគំរបឃ្លុបកប៉ាល់ចេញ ខ្ញុំក្រឡេកទៅឃើញមនុស្សជាច្រើននាក់
ឈ្ងោកមើលក្នុងកប៉ាល់ហើយនិយាយថា«គីណី
ថូណអិច» ខ្ញុំសួរទៅមិត្ដកម្ពុជាក្រោមថាគេនិយាយអ្វី? គាត់ថា
«គេថាជើងនេះមនុស្សទោសតិចទេ»។ ក្រោយនេះមួយស្រ
បក់ លឺសូរគេស្ទូចរបស់ពីក្នុងកប៉ាល់ដាក់ទៅក្នុងទូកធំៗ
ដើម្បីនាំទៅកាន់ច្រាំងកោះត្រលាច ដែលនៅចំងាយប្រហែល២គី
ឡូម៉ែត្រ។ លុះខាអីវ៉ាន់ដាក់ទូកទាំងពីរហើយ ទើបគេដោះខ្នោះជើងពួកខ្ញុំចេញ
ហើយអោយឡើងទៅខាងលើនៃកប៉ាល់
ពេលនោះខ្ញុំឃើញដីគោក (នៃកោះត្រលាច) ឃើញទេសភាពល្អគួរគយគន់ពេកណាស់។
មិត្ដអើយ! ខ្ញុំមិននឹកស្មានថា កោះត្រលាចធំដល់ម្លឹងសោះ
គឺធំជាងទីប្រជុំជនខេត្ដកំពុងស្ពីទៅទៀត មានផ្ទះថ្មធំតូចសង់ហូរ
ហែគួរអោយសប្បាយណាស់។
ប៉ុន្ដែយើងខ្ញុំដែលជាមនុស្សមានទោសធ្វើម្ដេចនិងសប្បាយចិត្ដកើត
បើរវល់តែជាប់ក្ដីមា
នពេលអែណាទៅដើរអោយសប្បាយបាន
ហើយចេះតែគិតថាមិនដឹងជាគេនាំយើងទៅដល់កន្លែងណាទៀតទេ។ គ្រានាះពួ
កតំរួតគេបានបង្កប់អោយពួកខ្ញុំចុះទៅក្នុងទូក
អោយអង្គុយលើបាវអង្ករដែលគេផ្ទុកជាមួយអូវទិនទឹកត្រីនិងកញ្ឆេត្រីងៀត រួច
ហើយកណូតក៏បើកសណ្ដោងទូកនោះទៅដល់កំពង់ផែកោះត្រលាច។
នោះតំរួតនាំឡើងពីទូកទៅលើគោកក៏បង្គប់អោយអ
ង្គុយជាពីរជួរទើបមេតំរួតនៅកោះ គេមករាប់ទទួលពីតំរួតទៅពីនាយរួច
ទើបគេនាំយើងទៅកាន់ទីឃុំឃាំងមួយចំងាយប្រ
ហែលពីរគីឡូម៉ែត្រពីផែកប៉ាល់។ អែមនុស្សទោសមានខ្មែរ មានយួន
ដែលមកចាំទទួលលីសែងអីវ៉ាន់ពីទូកទៅចេះតែនិ
យាយសុំទិញស្បែកជើងខ្ញុំគ្រប់គ្នា ថាខ្ញុំលក់ថ្លៃប៉ុន្មាន?
ត្បិតស្បែកជើងខ្ញុំជាស្បែកជើងនៅល្អនៅឡើយ។ ប៉ុន្ដែមិត្ដខ្ញុំម្នាក់
ដែលធ្លាប់មានការពិសោធន៍បានឃាត់ថាកុំអោយលក់ វាអោយថោកណាស់
ចាំទៅដល់ទីគុកសឹមលក់ទើបបានថ្លៃ។ ខ្ញុំដើរ
បណ្ដើរស្ដាប់គេនិយាយបណ្ដើរស្រាប់តែដល់កន្លែងគុកតូចមួយសំរាប់អោយមនុស្សទោសដែលមកដល់កោះត្រលាចថ្មីចូ
លសំរាក។ នៅទីនោះគេអោយយើងឈរតំរៀបគ្នាជាពីរជួរ
ហើយគេបង្គាប់អោយស្រាតខោអាវគ្រប់គ្នាយកទៅដាក់ពីមុខ
គ្រាប់គ្នាទើបគេហៅអោយចូលទៅខាងមុខ គេម្នាក់ម្ដងៗ
ដើម្បីឆែកឆេដោយតំរួតជាតិយួនពីរបីនាក់ ដែលមានមេតំរួតជា
តិបារាំងម្នាក់មាឌធំឈរចាំត្រួតមើលមួយជាន់ទៀត។
មុនដំបូងគេអោយហាមាត់យ៉ាងធំហើយអោយក្អកយ៉ាងខ្លាំងៗ ដើម្បី
អោយគេសង្កេតរកមើលក្រែងយើងលាក់សំបុត្រអ្វីៗ
រឺមួយខ្លាចយើងលាក់ក្រដាសបា្រក់១០០រៀលក្នុងបំពង់ក រឺក្នុងមាត់
រួចគេអោយអោនក្បាលចុះចំតិតក្ដិតឡើងដោយយះជើងអោយធំដើម្បីអោយចំហរន្ធក្ដិតជាការងាយគេនិងពិនិត្យរកក្រដាស
ប្រាក់នេះទៀត។ គេង្គាប់អោយមនុស្សទោស
ម្នាក់មកហែកចង្វែកក្ដិតយើងពិនិត្យមើលថែមទៀត រួចហើយគេអោយយើ
ងងើបត្រង់ឡើងវិញហើយអោនក្បាលចុះបន្ដិច ទើបគេយកដៃវែកសក់ក្បាលយើងមើល
ព្រមទាំមើលរន្ធត្រចៀកផង។
លុះពិនិត្យមើលសព្វគ្រប់ហើយទើបគេអោយទៅឈរតាមជួរដើមវិញ។
គេធ្វើដូច្នេះម្ដងម្នាក់ៗទាល់តែគ្រប់គ្នា។ សូមជំរាប
ថាក្នុងការពិនិត្យមានមិត្ដខ្ញុំពីរបីនាក់បានត្រូវគេធ្វើទារុណកម្មដោយវាយនិងរំពាត់ផ្ដៅដំបង
រំពាត់ក្ដគោយ៉ាងខ្លាំង ទាល់តែទ្រោ
មខ្លួនដោយហេតុក្អកមិនខ្លាំង ចំតិតក្ដិតមិនត្រូវតាមបំណងគេ។
ចំណែកខ្លួនខ្ញុំជាសំណាងល្អដែរ បានគេផុតពីទារុណកម្មយ៉ា
វេទនានេះ ដោយហេតុខ្ញុំឈរនៅលេខទី៥
ខ្ញុំខំសង្កេតអ្នកទោសដែលត្រូវគេឆែកមុនខ្ញុំនោះ គេធ្វើម្ដេចខ្លះ។ លុះដល់វេន
ខ្ញុំៗធ្វើតាមរបៀបគេមុន។ លុះគេបានសាកសួរតាមតែនឹកឃើញរួច
ហើយទើបគេអនុញ្ញាតអោយស្លៀកពាក់ដូចដើមវិញ
ហើយគេនាំអោយទៅសំរាកក្នុងគុកនោះចំនួន ១៥ថ្ងៃមិនទាន់អោយធ្វើការអ្វីឡើយ។
បានជាសំរាកដូច្នេះដើម្បីបំបាត់រោគ
ពុលរលកអោយស្រួលបួលសិន ទើបគេចាត់អោយធ្វើការផ្សេងៗ។
ក្នុងពេលសំរាកនេះ មិត្ដភក្ដិដែលគេបានមកនៅកោះត្រលាចមុន
បាននិយាយប្រាប់ខ្ញុំសព្វគ្រប់ដែលជាហេតុនាំអោយខ្ញុំភ័យ
ព្រួយពន់ពេកណាស់។ គេថានៅទីនេះបារាំងអោយធ្វើការច្រើនយ៉ាងណាស់ មានធ្ងន់
មានស្រាល តាមតែយើងស្ម័គ្រធ្វើ។
ប៉ុន្ដែពេលដែលយើងចូលទៅស្ម័គ្រនោះជួនណាហេងជួនណាស៊យ។ អែការធ្ងន់មានកាប់អុស
មុជក្នុងសមុទ្រកាច់ផ្កាថ្មយក
មកដុតកំបោរសសំរាប់សង់ផ្ទះ យកស្រូវកិនអោយបានជាអង្ករក្រហម នេសាទត្រីសមុទ្រ
កាប់ឈើហុប ធ្វើអំបិលស អំបិល
ខ្មៅ៘ ការស្រាលគីធ្វើបោយបារាំង (ប៉ុន្ដែមុខការនេះមានតែជាតិយួនទេ
ចំណែកខ្មែរយើងបារាំងវាមិនប្រើទេ) ដុតធ្យូង
ធ្វើអិដ្ឋ ធ្វើចំការដំណាំផ្សេងៗ។
គេចំលងដាក់ទៅកោះតូចៗក្បែរនោះអោយរើសពងល្មេច។ មានមួយពួកទៀត គឺអោយធ្វើគិ
ញ (Recherche)
សំរាប់ដើរចាប់មនុស្សទោសដែលប្រុងនិងរត់ទៅដីគោកវិញតាមទូកសំពត់រឺក្បូនរិស្សី។
គេបានអធិប្បាយ
ពីការស្រួលនិងលំបាកអោយខ្ញុំដឹងដូចតទៅ៖
ការដែលធ្ងន់មាន៦យ៉ាងគឺ ទី១
ក្នុង១ថ្ងៃមនុស្សទោសម្នាក់ត្រូវកាប់អុសនិងកាំបិតរឺពូថៅលើភ្នំ១ថ្ងៃអោយបានកំពល់មួយម៉ែ
ត្រ ទទឹង០.៨០ម៉ែត្រទើបបានសុខខ្លួន។
បើមិនបានទេនិងត្រូវទណ្ឌកម្មដោយវាយដល់សន្លប់ក៏មាន ដល់ស្លាប់ក៏មាន។ បើវា
យមិនស្លាប់ទេ គេយកទៅដាក់គុកងងឹតពី១០ថ្ងៃ
ទៅ១៥ថ្ងៃទទួលទានបាយសាបរហូតទើបអោយរួចទោសបាន។ ទី២ ក្រុម
នេះត្រូវមុជទឹកកាច់ផ្ដាថ្មនៅបាទសមុទ្រអោយបានច្រើន ក្នុងជំរៅទឹកប្រហែល៣
រឺ៤ម៉ែត្រ។ បើមិនបានទេ តំរួតខាងលើយ
កថ្នោលដែលខាងចុងមានចំពាមពីរចាក់ត្រង់ករឺស្មាដោលជ្រមុជទៅក្នុងទឹកអោយខំកាច់ថ្មអោយបាន
ទើបវាព្រមអោយឡើ
ងមកលើសាឡាង។ បើមិនបានគេមិនអោយឡើងទេ ណាមួយរងាផង ឈ្លក់ទឹកប្រៃជាតិអំបិលផង។
ទី៣ ពួកកិនស្រូវក្នុង
រោងត្រូវកិនអោយបានជាអង្ករសផង អង្ករក្រហមផង
ដោយត្បាល់កិនដោយដៃដូចជាគេធ្លាប់ប្រើនៅស្រុកយើងពីដើម។ ក្នុ
ងត្បាល់កិនមួយមានមនុស្សទោស៣នាក់ គឺ២នាក់កិន ម្នាក់ចាក់ស្រូវ។
ធ្វើការពីម៉ោង៧ដល់ម៉ោង១១ព្រឹក ទើបឈប់សំរាក
ទទួលទានបាយ រួចចាប់ធ្វើពេលល្ងាចពីម៉ោង១៣ដល់ម៉ោង១៧ទើបឈប់។
វេទនាណាស់នៅពេលធ្វើការក្នុងរោងកិនស្រូវ
គេឃើញតែអង្កាមនិងកន្ទុកហុយហើរព្រោងព្រាតប្រលាក់ស្រមកពេញខ្លួន
រកមើលមុខមាត់អ្វីមិនឃើញទេ ព្រោះកន្លែង
និមួយៗមានត្បាល់កិនច្រើនពី៣០ ទៅ៤០ ហើយគ្មានការពារសុខភាព
គឺគ្រាន់តែហែកខោអាវចាស់យកមករុំបិទច្រមុះកុំ
អោយកន្ទក់វាចូលប៉ុណ្ណោះ
ប៉ុន្ដែចំណែកខាងភ្នែកបិទមិនកើតទេជាហេតុនាំអោយមានជំងឺភ្នែក។
ខ្លះចូលទៅធ្វើការរោងកិ
នស្រូវបានតែ៤-៥ថ្ងៃក៏ឈឺភ្នែកហើមពោររហូតដល់មានខ្ទុះ
ទើបគេអោយទៅព្យាបាលនៅមន្ទីពេទ្យខាងក្រៅ។ ដល់ទៅ
បើមានវាសនា គេបញ្ជូនទៅធ្វើការនៅកន្លែងផ្សេងទៅ។ បើអិតភ័ព្វ
គេអោយមកធ្វើការនៅរោងកិនស្រូវដដែលទៀត ជា
ហេតុនាំអោយរោគឈឺភ្នែករើរិតតែខ្លាំងទៀត ជួនណាបណ្ដាលអោយភ្នែកនោះខ្វាក់ក៏មាន
ទើបផ្លាស់អោយទៅកន្លែងពុះ
រិស្សី បិតផ្ដៅធ្វើកៅអី ធ្វើកញ្ជ្រែង រឺរបស់អ្វីតាមគេតំរូវអោយធ្វើ។
មិនមែនថាខ្វាក់ហើយអោយរួចខ្លួនអិតធ្វើការនាះទេ។
សូមជំរាបថា ក្នុងឆ្នាំ១៩៤២នោះ ស្រុកទេសកំពុងកើតចំបាំង
រកថ្នាំសង្កូវអ្វីគ្មានទេ ក្រណាស់។ នៅកោះត្រលាចពេលនោះ
គីនីន១គ្រប់២០រៀលរកមិនបាផង។ ហេតុនេះហើយ
សេចក្ដីវេទនាគ្រប់បែបយ៉ាងត្រូវតែមានដល់មនុស្សទោសទាំងនោះតា
មយថាកម្ម ដេកចាំតែស្លាប់មួយមុខប៉ុណ្ណោះ។ បើមានកើតរោគរាគរឺមូល
គេនាំមនុស្សនាះទៅព្យាបាលអែផ្ទះពេទ្យ គ្រូពេ
ទ្យបារាំងជំនាន់នោះ វាយយកទឹកសមុទ្រ១កំប៉ុងទឹកដោះគោមកអោយផឹក
បើកអ្នកជំងឺនោះមិនផឹកទេ វាវាយបង្ខំអោយផឹក។
អែមនុស្សទោសដែលវាប្រើបង្ខំធ្វើការវាអិតមានត្រាប្រណី
អោយឈប់សំរាកអ្វីបន្ដិចឡើយ គឺប្រើអោយធ្វើការទាល់តែ
ដល់ម៉ោងទើបអោយឈប់ ប្រៀបបាននិងគ្រឿងច្រក (ម៉ាស៊ីន)
ដូចជាកន្ដែងកិនស្រូវជាដើម។
ពួកទី៤
គឺពួកនេសាទត្រីសមុទ្រ នៅវេលាម៉ោង៣ទៀបភ្លឺ គេអោយចេញទៅដឹកអួនទៅសមុទ្រ
មានតំរួតពីរបីតាមទៅផង។
ក្នុងទូកមួយមានមនុស្សពីរ១០នាក់ទៅ១២នាក់តាមចំនួនទូកធំតូចមិនកំណត់ស្រេចតែលើបញ្ជារបស់នាយតំរួត។
បើអាកាស
ល្អអិតភ្លៀងខ្យល់ ទូកត្រូវចេញច្រើន បើអាកាសប្រកបដោយភ្លៀងខ្យល់វិញ
គេអោយទូកតិចទៅនេសាទ។ បើងបង់ជាប់
និងផ្កាថ្មនៅបាតសមុទ្រ
គេបង្គាប់អោយមនុស្សទោសលោតទៅមុជចុះទៅដោះអោយរួចអិតអាណិតអាសូរថា គ្នាត្រូវរងារ
ដោយខ្យល់ផងដោយទឹកផងទេ។ ក្នុងពេលមុជទឹកទៅដោះមងនោះជួនណាមុតដៃនិងផ្កាថ្មក៏មាន
ជួនណាប្រទះនិងសត្វបបែ
លវាយកន្ទុយវាចាក់ត្រូវដៃ បណ្ដាលអោយចុកចាប់ឈឺផ្សា
ប្រៀបបាននិងពិសពស់វែកដូច្នេះអែង ហើយត្រូវរងទុក្ខឈឺចាប់
រហូតដល់ពេលត្រលប់មកវិញ ទើបគេអោយព្យាលអែមន្ទីពេទ្យ
ជួនណាមនុស្សទោសគ្នាអែងរកថ្នាំអោយ ដូចជាស្មៅរឺស្លឹ
កឈើព្រៃផ្សំលាបបិទមុខអោយក៏មាន
ហើយនិងបណ្ដាលអោយដៃរបួសនោះស្វិតដោយត្រូវដាច់សរសៃឈាម។ មានពេ
លខ្លះមុជចុះទៅប្រទះនិងសត្វឆ្លាមវាកាត់ដាច់ដៃជើងពិការមួយជីវិតក៏មាន។
ចំណែកមនុស្សទោសពួកទី៥ ផ្នែកកាប់ឈើលើខ្នងភ្នំនោះច្រើនមានគ្រោះថ្នាក់ដូចតទៅ៖
កាលណាកាប់ឈើហុបធំៗលើភ្នំបានហើយ
គេត្រូវធ្វើផ្លូវសំរាប់អូសឈើហុបនោះទំលាក់ទៅក្នុងសមុទ្រ ដើម្បីចងជាក្បួន
នាំទៅកាន់រោងអារឈើកន្លែងផ្សេងទៀត។ លុះធ្វើផ្លូវរួចហើយ
គេចងទាក់ឈើនោះដោយខ្សែពួរ ហើយនាំគ្នាអូសទំលាក់
ពីលើភ្នំមកជើងភ្នំ។ មានឈើខ្លះប្រវែងជាង១០ម៉ែត្រ
ក្នុងពេលអូសវាវាត់ចុះវាត់ឡើងទៅបុកដើមឈើក្បែរផ្លូវក៏មានជួន
ជ្រុលលឿនខ្លាំងពេកទៅកិនសង្កត់រឺបុកមនុស្សទោស ដែលគេចមិនទាន់បណ្ដាលអោយបាក់ដៃ
បាក់ជើងរឺកិនស្លាប់មួយនា
ក់ រឺពីរនាក់នៅនិងកន្លែង ក៏ច្រើនគួរអោយវេទនាក្រៃលែង
អែកន្លែងដែលកាប់ឈើជាកន្លែងចាញ់ខ្លាំងផងទៀត បើមានក
ន្លែងណាឈើច្រើន
មនុស្សទោសត្រូវទៅដេកនៅទីនោះយូរថ្ងៃដើម្បីកាប់ឈើអោយទាល់តែបានច្រើនដើម។
ពេលដេក
ក្នុងព្រៃអិតមុងត្រូវមូសខាំផងទៅជាមានជំងឺគ្រុនចាញ់បណ្ដាលដល់ស្លាប់ក៏មាន។
អែចាញ់នោះបណ្ដាលមកពីមូសខាំផង
បណ្ដាលមកពីព្រៃឈើធំអាប់អួរអិតមានអាកាសល្អផង។
ទី៦ក្រុមធ្វើអំបិល
ក្រុមនេះជាមនុស្សទោសស្រាលសឹងតែជាមនុស្សអិតទោសធម្មតាយួនហៅថា «ទោសលូ»
គឺមនុស្សដែ
លមានទោសជាប់គុបបីដងក្នុង១ជីវិតខ្លួន នៅពេលដែលរួចទោសគេអោយទៅធ្វើអំបិល។
ការរស់នៅនៃមនុស្សទាំងនេះ
ដូចជាមនុស្សទោសដែរ ប៉ុន្ដែអិតទោសទេ ប៉ុន្ដែនៅកោះត្រលាច
គេខ្លាចមនុស្សពួកនេះណាស់ ត្បិតវាចេះលួចដោយប៉ិន
ប្រសប់ណាស់ គឺវត្ថុអ្វីក៏វាលួចដែរ
តាំងពីខោអាវប្រាក់កាសជាដើមហើយមានពុតត្បុតផង។
អ្នកទាសស្រាលធ្វើការស្រាលនោះគឺក្រុមធ្វើបោយបារាំង គឺបំរើនៅតាមផ្ទះបារាំង។
មួយក្រុមទៀតសំរាប់ធ្វើម្ហូមអោយបារាំ
ង។ មនុស្សទោសទាំងពីរពួកនេះ មានតែជាតិយួនទេខ្មែរយើងអិតបានធ្វើទេ។
មួយក្រុមទៀតសំរាប់ឡធ្យូង ដុតឡដែលជាការមិនលំបាកប៉ុន្មានទេ
ពីព្រោះអុសសំរាប់ដុតធ្យូងមានស្រាប់ អែដីសំរាប់ធ្វើអិ
ដ្ឋក៏មានស្រាប់ដែរ គឺគ្រាន់តែជាន់ដីនោះអោយម៉ត់បន្ដិចរូចសូនដុំៗ
រួចកប់ក្នុងពុម្ពកៀស អោយស្មើគោះអោយធូរបន្ដិចរួច
លើកពុម្ពឡើង ក៏បានទៅរូបរាងអិដ្ឋ ហើយយកទៅហាលអោយស្ងួតហើយយកទៅរៀបក្នុងឡ
ទើបដុតអោយឆ្អិនទៅជាការ
ស្រេច។ ក្រុមនេះមានពេលទំនេរច្រើន
តែកាលធ្វើការរួចហើយនាំគ្នាផឹកតែជជែកគ្នាលេង មានផ្ទះតូចល្មមនៅរៀងខ្លួន
ហៅថាផ្ទះតៀម អិតនៅជាមួយគេក្នុងគុកទេព្រមទាំងមានពេលទំនេរ
ទៅរកចាប់ត្រីសមុទ្រយកមកអាស្រ័យបានទៀត។
ក្រុមមួយទៀតធ្វើចំការ។
គេចែកដីអោយ២៥ រង គេអោយដាំសាលាត ខាត់ណាស្ពៃ បន្លែផ្សេងៗ តាមគេតំរូវអោយដាំ។
ក្នុងមួយអាទិត្យ រដ្ឋការកណ្ដាលគេបើកអង្ករត្រីងៀតអោយម្ដងយកទៅផ្ទះរៀងខ្លួន
ដាំស្លទទួលទានខ្លួនអែង។ ពួកនេះមានផ្ទះ
នៅក្រៅគុកដែរមានការរស់នៅធូរទូលាយសប្បាយគ្រាន់បើ មានរបស់របរប្រើប្រាស់ច្រើន
ខាងគ្រឿងបរិភោគក៏បរិបូណ៌។
អែមួយក្រុមទៀតជាក្រុមគិញហៅថា
ក្រុមរ៉ើសៀក ជាក្រុមដើរស៊ើបការណ៍ចាប់ចង ដូចក្រុមគិញសំងាត់ខាងរដ្ឋការដែរ។
ក្រុ
មនេះមានគ្នាច្រើនចំនួន៣០០ ទៅ៤០០នាក់ ហើយច្រើនតែជាជាតិខ្មែរ។
គឺជានយោបាយបំបែកបំបាក់ដើម្បីត្រួតអោយ
បានស្រួលរបស់បារាំង ដែលអោយខ្មែរចាប់យួនធ្វើបាបតាមចិត្ដ
មិនខុសពីជាតិខ្មែរយើងធ្វើភ្នាក់ងារក្រុមសំងាត់បារាំង ហើ
យធ្វើទារុណកម្មដល់ជាតិអែងឡើយ។ ប្រដាប់សំរាប់ធ្វើទារុណកម្មមាន
ច្រើនបែបដែលមនុស្សតែងខ្លាចរអាគ្រប់គ្នា។ អែរ
បៀបធ្វើទារុណកម្មមានដូចតទៅ៖
១ - គេចាប់មនុស្សទោស
ដែលប្រព្រឹត្ដខុសអោយមានទោសមួយជាន់លើទោសចាស់ទៀត ទៅធ្វើទារុណកម្ម ដោយចង
ស្លាបសេក (ចងដៃផ្អោបគ្នាទៅខាងក្រោយ) ហើយយកទៅចងភ្ជាប់និងចុងខ្សែម្ខាង
រួចយកចុងខ្សែម្ខាងស៊កទៅក្នុងរ៉កកំព
ស់ពីរម៉ែត្រទៅបីម៉ែត្រ ទើបគេទាញចុងខ្សែរ៉កឡើងលើ
ដើម្បីអោយជើងផុតពីដីប្រហែលកន្លះម៉ោង ទើបគេសួរចំលើយ
តាមអំពើដែលខ្លួនប្រព្រឹត្ដខុស។ បើប្រកែក គេទាត់ រឺដាល់ពោះទាល់តែសន្លប់ក៏មាន
ដល់ស្លាប់ក៏មាន។ ជួនឆ្លើយតាមសំនួរ
គេមិនបានសព្វ ក៏គេវាយដែរ តែមិនដល់ការប្រកែកដាច់អង្ហការឡើយ។
លុះគេលែងមកវិញបានប្រហែល១០ រឺ១៥ថ្ងៃក៏
ឈឺស្លាប់ទៅ ដោយបណ្ដាលមកពីឈឺពោះ
ឈឺពោះវៀនដែលគេប្រហារនោះហើយដែលគ្មានថ្នាំអ្វីមើលខ្លួនអោយជាផង
២ -
គេអោយមនុស្សទោសស្រាតនៅខ្លួនទទេ ហើយអោយដេកផ្ងារលើតុវែងមួយ
ដែលមានខ្សែចងសំយុងពីលើពិដាន
មក
ហើយយកចុងម្ខាងនោះចងស្វាសអោយមាំយ៉ាងតឹងរឺគេច្របាច់ស្វាសយ៉ាងខ្លាំងក្នុងការសួរចំលើយ។
បើមនុស្សនោះ
ឆ្លើយប្រាប់តាមត្រង់ទៅគេស្រាយលែងភ្លាម។ បើប្រកែកពុំព្រមឆ្លើយប្រាប់ហេតុពិត
គេចងស្វាសអោយតឹងជាងមុនហើយ
ទាញចុងខ្សែនោះឡើងលើបន្ដិច។ សូមមិត្ដពិចារណាមើល! តើវាឈឺងយ៉ាងណា?។
យើងទ្រាំបានទេ? ជួនណាទៅវាសន្លប់
។ តពីនោះទៅក៏រស់មិនបានយូរដែរ។ អែស្វាសនោះឈឺគ្រាំគ្រាកែមិនឡើងទេ
នោមមកសុទ្ធតែឈាម រឺខ្ទះក៏មាន ជួនណា
នោមមិនចេញក៏មាន ក៏អិតមានអោសថអ្វើព្យាបាលទេ។ តពីនេះ
គេយកទៅដាក់គុកងងឹតទៀតចំនួន១០,១៥ រឺ៣០ថ្ងៃតាម
ទោសស្រាលធ្ងន់។
៣ - គេអោយមនុស្សទោស
ដែលមានទោសលើទោសនោះអង្គុយសណ្ដូកជើង ហើយយកឃ្មាបធ្វើដោយឈើផ្ចឹក រឺឈើ
បេងសំប៉ែតដែលគេចងភ្ជាប់នៅចុងម្ខាង
ទុកអោយច្រហចុងម្ខាងយកមកស៊កប្រហកកជើងម្ខាងចូលឃ្នាបនោះ ហើយ
គេរឹតចុងឃ្នាបបន្ដិចម្ខងៗទើបគេសួរចំលើយ។ បើមិនព្រមឆ្លើយ
គេរិតឃ្នាបអោយរិតតែតឹងឡើងៗ។ មនុស្សទោសនៅ
កោះត្រលាចខ្លាចឃ្នាបនេះណាស់ ពីព្រោះវាហើមកជើងហើយត្រូវចូលដេកពេទ្យ
ហើយត្រូវតែកាត់ជើងចោលទៀត ត្បិ
តពុំមានអោសថអ្វីព្យាបាលអោយបានជាឡើយ
ដោយស្រុកកំពុងកើតចំបាំងគ្មានថ្នាំសង្កូវអ្វីទេ។
ចំណែកគ្រូពេទ្យបារាំងក្ដី ជាតិយួនក្ដី ដែលមកធ្វើការអែកោះត្រលាច
ហាក់បីដូចជារៀនកម្មសិក្សាបន្ដវិជ្ជាពេទ្យអោយបានជំ
នាញពូកែដែរ ត្បិតអាចនិងវះកាត់រឺធ្វើអ្វីតាមអំពើចិត្ដអិតនរណាឃាត់ឃាំងឡើយ
ហើយអិតមាននរណាតវ៉ាផង ត្បិតមនុស្ស
នោះគេទុកដូចជាសត្វចង់ស្លាប់
រឺពិរាពិការប៉ុន្មានក៏គេអិតឈឺក្បាលអាណិតអាសូរឡើយ។ គេធ្វើការនៅនេះដូចជាគេនៅ
បង្រៀនវិជ្ជាពេទ្យអោយរិតតែពូកែ អោយមានពិសោធន៍ច្រើនរៀនក្នុងវិជ្ជារបស់គេ
បើជំងឺត្រូវមើលដោយអោសថជា ក៏គេ
ត្រូវតែកាត់ដែរ។
គិតទៅកោះត្រលាចនេះជាកោះអុក្រិដ្ឋ សំរាបសំលាប់មនុស្សតែម្ខង។
រឿងដែលអ្នកជាប់ទោសមុនគេបាននិយាយនេះ ធ្វើ
អោយខ្ញុំនឹកព្រួយចំពោះជោគវាសនាខ្លួនអែងខ្លាំងណាស់
មិនដឹងជានឹងទទួលទោសរបៀបណាទេ ក្នុងចំណោមមហន្ដទោ
សទាំងនោះ...។
មិនដឹងជានឹងទទួលទោសរបៀបណាទេ |