មុនកាត់ទោសច្រើនថ្ងៃ
តុលាសឹកបានហៅទៅសួរម្ដងព្រមជាមួយនិងមិត្ដភក្ដិអែទៀត។
នៅពេលនោះហើយទើបខ្ញុំបានជួប
និងលោកប៉ាច ឈឺន ជាលើកទឺ២។
តពីនោះមក១៥ថ្ងៃទើបគេហៅសួរម្ដងទៀតជាចុងក្រោយបង្អស់។ លុះត្រលប់មកវិញ
គេបញ្ជូនទៅក្នុងបន្ទុបមួយផ្សេង ក៏បានជួបនិងលោកគ្រូអាចារ្យ ប៉ាង ខាត់
ដែលបានសួរសុខទុក្ខខ្ញុំរួចលោកប្រាប់ថា អ្នកណា
ដែលបាននៅបន្ទប់នេះ Sall15 គឺជាអ្នកទោសធ្ងន់បំផុត
ត្រូវទទួលទោសពី៥ឆ្នាំទៅរហូតសំលាប់ចោល រឺទៅកោះត្រឡាច
មួយជីវិត រីបើមិនជាប់ពិរុទ្ធទេ
នឹងបានរួចខ្លួនក្នុងពេលឆាប់ៗដោយអិតកាត់ក្ដីទេ។
នៅបន្ទប់នេះបានតែមួយថ្ងៃគេនាំទៅបន្ទ
ប់ខ្ញុំដដែល់វិញ
បានជាខ្ញុំនឹកឃើញប្រហែលជាគេយកទៅអោយនៅបន្ទប់ជាមួយលោកអាចារ្យប៉ាង ខាត់
ដោយភ័ន្ដច្រលំ
ទេដឹង? លុះដល់គេហៅលើកក្រោយទៅកាត់សេចក្ដីខ្ញុំនឹកឃើថា
គេយកទៅដាក់នៅបន្ទប់ជាមួយលោកគ្រូអាចារ្យប៉ាងខាត់
រឿងនេះមកពីរកទោសយើងមិនទាន់អស់ដែលគេហៅទៅវិញដោយមានរឿងថ្មីថែមទៀត។ គេបញ្ជូនទៅសាល១៥(Salle
15) គេទុកជាមានទោសធ្ងន់បំផុតហើយតទៅគេត្រូវមញ្ជូនទៅកោះត្រលាច។
ចំណែកលោកគ្រូអាចារ្យប៉ាងខាត់ ពេលក្រោ
យមកលោកត្រូវរួចខ្លួនដោយតុលាការអិតកាត់ទោសដូចខ្ញុំឡើយ។
មុនកាត់ក្ដីមានមេធាវីបារាំងម្នាក់
បានទៅជួបខ្ញុំនៅអែតុលាការសឹកប្រាប់ខ្ញុំថា
អូវពុកខ្ញុំជួលគេអោយជួយការពាររឿងខ្ញុំ នាំ
អោយខ្ញុំមានសង្ឃឹមថា មុខជាបានរួចខ្លួនមិនខាន។
លុះចូលទៅអង្គុយចាំក្នុងសាលកាត់ទោសបានបន្ដិចលឺស្នូរកណ្ដឹងរោរិ៍
រ៉ាវរួចក៏ឃើញទាហាបារាំង២២នាក់ ដើរស្រចូលមកឈរជាពីជួរប្រកបដោយកាំភ្លើង
ព្រមទាំងចំពុះទុងដោតចុងស្រាប់។ លុះ
កណ្ដឹងរោរិ៍លើកទី២ទាហានទាំងនោះក៏គំនាប់អាវុធព្រិបស្មើគ្នា
ក្រោមស្នូរបញ្ជារនៃនាយទាហានរួចឃើញសេនានាយទា
ហា៤ ៥នាក់ ចេញមកពីន្ទប់ គឺសក្ដិ២មួយនាក់ សក្ដិ៣ពីនាក់
សក្ដិ៥ម្នាក់ហើយមានសក្ដិ៣ម្នាក់ទៀតជាអ្នកចោទតំណាងរាជ
ការ (Procureur de la République) បើខ្មែរយើងពីដើមហៅថា «ព្រះរាជអាជ្ញា»។
លុះដល់លោកតុលាការបានអង្គុយ
តាមកន្លែងរៀងខ្លួនហើយ ទើបនាយទាហានបញ្ជាអោយដាក់អាវុធចុះ
ហើយមកឈរត្រៀមគ្នាពីក្រោយពួកមនុស្សជាប់ចោទ។
ក្នុងពេលនោះក្រោយដែលក្រលាបញ្ជីបានសូត្រកិខិតចោទគ្រប់គ្នាហើយ
ទើបសក្ដិ៥ចាងហ្វាងគេហៅឈ្មោះស្ួរម្នាក់ម្ខងៗ
តាមខចោទ។ លុះសួរចប់ហើយ ទើបសក្ដិ៣តំណាងរាជការគេចោទទំងន់ទោសគ្រប់គ្នា។
ក្រោយនោះត្រូវវេនមេធាវីការពារ
ដើម្បីសំរាលទោស។
រួចទើបសក្ដិ៥ចាងហ្វាងហៅឈ្មោះយើងសួរគ្រប់គ្នាក្រែងមានយោបល់អ្វីតវ៉ាថែមផ្សេងទៀត។
លុះ
យើងរាល់គ្នាឆ្លើយថាអិតអ្វីតវ៉ាទៀតទេ
ទើបគេក្រោកឡើងព្រឹបទង្គិចតុក្ដាំៗហើយនាំគ្នាចូលទៅក្នុង
ដើម្បីពិភាក្សាទោសដែ
លត្រូវកាត់ចំពោះអ្នកជាប់ចោទម្នាក់ៗ។
អែពួកទាហាននៅតែចាំគំនាប់គ្រប់ពេលដែលគេចូលទៅក្នុង និងពេលចេញមកវិញ
។
ចំណែកមេធាវីមានសិទ្ធិគ្រាន់តែទៅស្ដាប់គេពិភាក្សាអិតមានសំលេងអ្វីតវ៉ាទេក្នុងពេលពិភាក្សានោះ។
លុះចេញពីពិភាក្សាមកវិញ ទាហានឈរគំនាប់ត្រង់ជើងម្ដងទៀត
ទើបគេហៅឈ្មោះប្រាប់ទោសគ្រប់គ្នាម្នាក់ម្ដងៗ។ ក្នុងពេ
លប្រាប់ទោសមានអ្នកប្រែភាសាខ្មែរម្នាក់ស្រែកប្រាប់ថាចាំស្ដាប់សំរេចរបស់តុលាការ!
គែហៅឈ្មោះប៉ាច ឈឺនមុនគេ
លោកឆ្លើយបាទ! អ្នកអែងត្រូវទោសប្រហារជីវិតបង់! រួចហែម ចៀវ បាទ!
អ្នកអែងត្រូវទោសប្រហារជីវិតបង់! នួន ឌួងអ្ន
កអែងត្រូវទោសប្រហារជីវិតបង់ តមក ប៊ុណ្ណចន្ទ ម៉ុល បាទ!
អ្នកអែងត្រូវទោសគុក៥ ឆ្នាំ និង១៥ឆ្នាំនីរទេសមិននៅក្នុងស្រុ
ក!។ រួចហៅតៗទាល់តែគ្រប់គ្នា....។
មិត្ដជាទីស្នេហា! កាលដែលបានលឺថាគុក៥ឆ្នាំ នីរទេស១៥ឆ្នាំ
ខ្ញុំក៏ស្លុតចិត្ដរន្ធត់ស្មារតី ដូចជាគេយកដុំទឹកកក១ដុំធំទំងន់៥០គី
ឡូក្រាមដាក់លើក្បាល
ហើយធាតុត្រជាក់នៃទឹកកកនោះក៏ធ្លាក់ស្រឺតៗតាំងពីក្បាលចុះមកក្រោម
ត្រជាក់សព្វសាច់ស្រាល
ខ្លួនស្ទើនិងខ្យល់ចាប់មួយរំពេចដោយតាំងពីកើតមកដល់ធំប៉ុណ្ណោះមិនដែលមានទោសអ្វីសោះ
សូម្បីតែទោសមួយម៉ោង
ក៏គ្មានដែរស្រាប់តែត្រូវធ្ងន់តែម្ខង។
ខ្ញុំនឹកឃើញថារាសីខ្ញុំចុះអស់រលីងដល់ថ្នាក់ក្រោមបំផុតហើយ។
ចំណែកលោកប៉ាច ឈឺន លោកគ្រូអាចារ្យហែម ចៀវ លោកនួន ឌួង
ក្រោយដែលបានប្រកាសទោសរួចហើយ គេបាន
ប្រាប់អ្នកទាំង ៣នាក់នេះដែលត្រូវទោសប្រហារជីវិត
គេនឹងបញ្ជូនសំណុំរឿងទៅលោកហ្សេណេរ៉ាលប៉េតាំង ប្រមុខរដ្នា
ភិបាលបារាំង ដើម្បីសុំអនុគ្រោះទោសតាមសមគួរ។
ក្រោយពេលនេះគេក៏អោយពួកយើងតំរៀបជួរហើយអោយត្រលប់
មកគុកវិញ។ អែរូបខ្ញុំនិងមិត្ដ៣នាក់ទៀត
គេយកទៅដាក់ក្នុងបន្ទប់តូចល្មមមួយទទឹងប្រហែល៣ម៉ែត្រ បណ្ដោយប្រហែល
៦ម៉ែត្រ។ នៅនោះខ្ញុំបានឃើញអ្នកទោសជាតិយួន៧នាក់នៅនោះដែរ។
ពួកយួនសួរខ្ញុំជាភាសាយួនថាគេដាក់ទោសប៉ុន្មាន
ឆ្នាំ? ខ្ញុំឆ្លើយថាណាំណាំ(៥ឆ្នាំ) ពួកនោះនាំគ្នាសើចគិលឡើងថា
បីឌីកូងណូងរ៉ូយ!។ ខ្ញុំមិនចេះពាក្យ «កូងណូង» នេះសោះ
មិនដឹងថាយ៉ាងម៉េច គិតមិនយល់ន័យសោះ ខ្ញុំថាមិនយល់ទេ
ខ្ញុំគិតទៅឃើញថាក្រែងគេបញ្ជូនទៅពេជ្រនិល ត្បិតនៅស្រុ
កខ្មែរមានកន្លែងពេជ្រនិលនេះមួយទេជាកន្លែងចាញ់សំរាប់ឃុំមនុស្សទោសអុក្រិដ្ឋ។
គិតចុះគិតឡើងនៅតែមិនយល់ដដែល
មិត្ដខ្ញុំពីរនាក់ទៀតសួរថា គេសើចរឿងអី? គេបញ្ជូនពួកយើងទៅណា?
គ្រានោះមានខ្មែរក្រោមម្នាក់ក្នុងចំណោមយួនទាំ៧
នាក់នោះ ដែលខ្ញុំស្មានថាជាយួនទាំងអស់គ្នា
ខ្មែរនោះអត់មិនបានក៏ឆ្លើយប្រាប់ថាកូងណូងនោះ គឺកោះត្រលាច! លឺពាក្យថា
កោះត្រលាចភ្លាមខ្ញុំក៏ភ្ញាក់ខ្លួនដូចគេកន្ទ្រាក់តែម្ដង ត្រចៀកហឹងអស់
ស្ដាប់អ្វីលែងលឺហើយ ដោយនឹកឃើញថាអញម្ដងហ្នឹ
ង អស់សង្ឃឹមថានឹងរស់រានមានជីវិតត្រលប់មកស្រុកវិញហើយ
ត្បិតធ្លាប់លឺគេដំណាលតៗមកថា កោះត្រលាចនោះនៅ
កណ្ដាលសមុទ្រឆ្ងាយណាស់ ជាកន្លែងដាក់មនុស្សទោសអុក្រិដ្ន។
ក្រោយនោះខ្ញុំក៏ក្រោកទៅអង្គុយជិតខ្មែរក្រោមនោះ ហើ
យសួរពីស្ថានភាពកោះត្រលាចយ៉ាងម៉េខ្លះ។
គាត់នោះបានអធិប្បាយសព្វគ្រប់ប្រាប់ខ្ញុំ ហើយគាត់ប្រាប់ថាគាត់អែងគេដាក់
ទោសប្រាំឆ្នាំមិនយូរប៉ុន្មានទេ នឹងរួចមកវិញហើយកុំភ័យអី!
អម្បាលដល់ពួកអញនេះគេកាត់ទោសដល់៣០ឆ្នាំម្ដេចអញមិន
សូវគិតគូរប៉ុន្មាន។ ខ្ញុំសួរទៅវិញថាបងអែងទោសអី? គាត់ឆ្លើយថា
អញទោសសំលាប់គេហើយទោសប្លន់ថែមទៀត។
បងប្អូនជួយពិចារណាមើល!
ជាតិខ្មែរដូចគ្នាមិនព្រមទទួលស្គាល់ខ្មែរគ្នាអែងទេ
មិនព្រមនិយាយភាសាខ្មែរទេ ប៉ុន្ដែដោយ
អង្គុយស្ដាប់ទៅប្រហែលជាតឹងទ្រូងណាស់មើលទៅ
បានជាគេព្រមនិយាយខ្មែរមករកខ្ញុំ។ គ្រានោះខ្ញុំសួរទៅវិញថា បងអែ
ងខ្មែរម៉េចមិនព្រមនិយាយខ្មែរណែនាំពួកខ្ញុំផងព្រោះខ្ញុំមិនចេះយួនទេ!
គេឆ្លើយថានិយាយខ្មែរទៅពួកយួនមើកងាយអញ
ថាអញជាជាតិខ្មែរ។ សូមបងប្អូនជួយស្ដាប់មើលចុះ! ជាតិខ្មែរយើង
អោយតែចេះភាសាបរទេសហើយនិយមតែភាសាគេ
លែងនិយាយភាសាខ្លួនអែងសោះ ថាជាតិអែងជាជាតិថោកទាបទៅវិញ។
ដូចយ៉ាងជាតិយើងដែលចេះភាសាបារាំងសេស
ខ្លះជាវរជនផង
គេនាំកូនចៅគ្រួសារគេនិយាយតែបារាំងរហូតដល់ភ្លេចភាសាជាតិចោលអស់
ថាជាភាសាថោកទាបទៅវិញ
មើលចុះស្រីយួនដែលយកប្ដីបារាំង
ដល់មានកូនគេបង្ហាត់អោយនិយាយតែពាក្យយួនអោយស្រលាញ់ជាតិយួនខាងម្ដាយជា
ងអូវពុក បើស្រ្ដិខ្មែរយើងវិញ បើបានប្ដីបារាំងហើយ
កូនប្រុសស្រីនិយាយតែបារាំងអិតចេះខ្មែរសោះ អប់រំស្រលាញ់ជាតិ
អូវពុកជាងជាតិម្ដាយ។ បើនិយាយខ្មែរទៅខ្លាចគេថាមិនមែនកូនបារាំង
នេះជាគំនិតខ្ញុំគេ ពូជត្រកូលអិតភ្ញាក់រលឹកសោះ។
បើមានជាតិខ្មែរណាភ្ញាក់រលឹកជួយណែនាំតាមផ្លូវនយោបាយ
ដើម្បីអោយប្រទេសជាតិរួចពីទាសភាព មានសេរីភាពឡើង
វិញ អ្នកនោះគេសំគាល់ថាជាមនុស្សថោកទាប អាវ៉ាសែអិតខ្លឹមសារ
គេអិតហានដើរជិតទេខ្លាចមានរឿងដល់ខ្លួនគេទៀត
គំនិតនេះផ្ដុំក្នុងខួរក្បាលខ្ញុំក្នុងគ្រានោះ
ដែលនាំអោយរិតតែខ្លោចចិត្ដអាណិតជាតិខ្មែរទ្វេឡើង។
នៅក្នុងគុកធំព្រៃនគរបាន
ជាងពីរខែ
ទើបគេនាំខ្ញុំព្រមទាំងពួកមិត្ដទាំងអស់ទៅចុះកប៉ាល់ជំនួញមួយយ៉ាងធំដែលនិងបើកចេញទៅកោះត្រលាច។
កោះ
ត្រលាចជាកោះរបស់ខ្មែរយើងពីដើម
តែបានទៅយួននៅចំងាយជាង៣០០គីឡូម៉ែត្រពីដីគោកក្នុងសមុទ្រចិន។ អ្នកទោសដែ
លបារាំងយកទៅដាក់គុកកោះត្រលាច អិតសង្ឃឹមថាបានមកស្រុកវិញឡើយ។ |