ក្នុងពេលឈប់សំរាក១៥ថ្ងៃនាះ គេអោយទទួលទានម្ហូបអាហារគ្រប់គ្រាន់ដោយហេតុថា
កន្លែងដែលសំរាកនោះជាកន្លែង
ព្យាបាលជំងឺ គេត្រូវថែរក្សាអោយបានស្រួលមានកំលាំងកំហែងសិន
អាហារក៏អោយទទួលទានបរិបូរណ៍គឺមានម្ហូបដោយ
ត្រីសមុទ្រ ស៊ុតមាន់ សាច់សត្វល្មេចក៏មាន ដែលគេយកទៅស្លម្ជូរស្លឹកថ្នឹង
រឺស្លឹកទ្រមូងតាមតែអ្នកធ្វើម្ហូមគេលៃលក ឃើ
ញឆ្ងាយពិសាជាងម្ហូបនៅគុកព្រៃនគរ។ អែបាយក្រហមក៏អោយច្រើនបរិភោគមិនអស់។
ក្រោយពេលបាយព្រឹកនាំគ្នាសំរាក
រួចនាំគ្នានិយាយលេងកំសាន្ដពីនេះពីនោះ មានរឿងប្រលោមលោកជាដើម។
ក្រោយពេលបាយល្ងាចគេដាក់ខ្នោះជើងទាំង
ពីររហូតដល់ព្រឹកឡើងប្រហែលម៉ោង៦ ទើបគេអោយបរិភោគបបរនិងត្រីកញ្ចុះប្រៃចៀន។
លុះសំរាក១៥ថ្ងៃហើយ
ទើបឃើញនាយតំរួត៤-៥នាក់មកបើកទ្វារបញ្ចេញពួកយើងខ្ញុំទៅក្រៅទាំងអស់អោយឈរជាជួរដើ
ម្បីនាយតំរួតធំគេត្រួតមើលសិន ទើបគេអោយដើរជាពីរជួរឆ្ពោះទៅគុកធំ
ដែលមានទំហំធំជាងគុកសំរាកនោះមួយជាពីរ
ហើយនិងធំជាងគុកនៅភ្នំពេញទៅទៀត ហើយដែលមានមនុស្សជាង ៤០០០០រស់នៅទីនោះ។
គុកនោះគេហៅថា គុកបំរុង
គឺជាកន្លែងដែលគេត្រូវជ្រើសរើសបែងចែកអ្នកទោសអោយទៅធ្វើការនៅកន្លែងដទៃទៀតឆ្ងាយៗក្នុងនាទីកោះត្រលាច។
គ្រាដែលទៅដល់គុកធំនោះ ក្រោយពីបានចំណែកកន្ទេលចចូត១ម្នាក់ហើយ
គេបញ្ជូនទៅក្នុងសាលទី៦ ក្នុងបណ្ដាសាលទាំ
ង១០នៃគុកធំនោះនៅវេលាប្រហែលម៉ោង៩ព្រឹក។
លុះសំរាកបានបន្ដិចក៏ដល់ពេលបាយថ្ងៃត្រង់ហើយ លឺសូរគេវាយស្គរ
ទូងៗ សូរមនុស្សនិយាយគ្នាអ៊ូរអរខាងក្រៅខាងមុខគុក។
មិត្ដខ្ញុំបានប្រាប់ខ្ញុំថា នេះជាពេលដែលមនុស្សទោសត្រលប់ពីធ្វើ
ការវិញ។ ក្រោយនោះបន្ដិច ទើបឃើញតំរួត្រមកបើកទ្វារបញ្ចេញយើងទៅក្រៅ
អោយអង្គុយជាក្រុម ក្នុង១ក្រុម៦នាក់។
គេដាក់ស្នូកបាយធំៗ មានចានគូមធំមួយ ត្រលោកដូង៦-៧ព្រមទាំងចង្កិះមួយបាច់ផង
មានកូនចានតូចមួយដាក់ទឹកត្រី។ អែម្ហូ
បមានតែត្រីកញ្ចុះចៀនមួយមុខគត់ ត្រីកញ្ចុះនោះស្អុយពុកមិនដឹងតាំងពីកាលណាទេ។
ក្រោយពេលដែលបរិភោគ ហើយ
គេបញ្ជូនទៅគុកវិញនៅវេលាប្រហែលម៉ោង១០កន្លះ។
នៅពេលនោះ
ខ្ញុំសង្កេតឃើញមនុស្សទោសខ្លះសំរាក ខ្លះនិយាយគ្នាលេង ខ្លះលេងចត្រង្គ លេងរែក។
ចំលែកតែត្រង់ក្រុ
មួយទៀតឃើញខំរៀនអក្សរអង់គ្លេស បារាំង រុស្សីជាដើម។
ក្នុង១ក្រុមៗប្រហែល៥-៦នាក់ប៉ុណ្ណោះ។ គេយកកំបោរសធ្វើ
ជាដីសសរសេរនៅលើអិដ្ឋបេតុងដែលជាកន្លែងដេកនោះអែង។ ខ្ញុំបានសង្កេតម្យ៉ាងទៀត
ឃើញច្រើនតែជាតិយួនដែលជា
ក្រុមអ្នកនយោបាយដែលហៅថា ពួកយៀកមិញ។
ពួកនេះគេអប់រំគ្នាគេជានិច្ចពីរឿងនយោបាយគឺធ្វើយ៉ាងណាអោយគេខំ
តស៊ូតាមផ្លូវចិត្ដកុំភ្លេច។
មួយទៀតក្រុមនេះចូលចិត្ដខំព្យាបាលអប់រំមនុស្សទោសធម្មតា (droit commun)
ដែលពុំមានទោ
សនយោបាយមានទោសចោរកម្មជាដើម អោយចូលចិត្ដលុះក្នុងការណែនាំរបស់គេ
អោយយល់នូវអុត្ដមគតិល្អ អោយដើរ
ត្រូវឆ្ពោះទៅរកសេចក្ដីចំរើនលូតលាស់។
ប៉ុន្ដែនៅមានមនុស្សទោសខ្លះដែលប្រកាន់អស្មិមានៈរឹងរូសពុំយកតាមដំបូន្មាន
ល្អជាច្រើនដែរ ដែលពួកគេលើកទុកដោយឡែក
សំរាប់ប្រើការផ្សេងៗក្រៅពីនយោបាយបានទៀត។ អុទាហរណ៍ក្រុមគេ
(ពួកនយោបាយ) ត្រូវតំរូវបារាំងផ្លាស់គ្នាគេទៅអោយនៅជាមួយពួកទោសធម្មតានេះ
គេផ្ដាំផ្ញើអោយមើលការខុសត្រូវដល់
ពួកគេផង។ អែពួកអ្នកទោសធម្មតានៅតែទទួយស្គាល់ពួកគេនេះ
ជាពួកតស៊ូខាងនយោបាយរំដោះជាតិពីនឹមបារាំងដរាប គេ
អិតប្រឆាំងអ្វីទេ
ដែលជាហេតុនាំអោយពួកអ្នកនយោបាយទាំងនោះសុខស្រួលប្រកបដោយសេចក្ដីក្លាហានអិតរួញរាក្នុងកា
រតស៊ូខាងនយោបាយតទៅទៀត
នេះជារឿងពិតក្នុងឆ្នាំ១៩៤២ ដែលខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល
បានឃើញច្បាស់និងភ្នែកអែង ដែលហេតុនាំអោយខ្ញុំខំព្យាយាម ចង
ចាំនូវរឿងជាតិគេទុកក្នុងសន្ដានចិត្ដរហូតមក
ដើម្បីខ្ញុំនិងសរសេររឿងពិតទាំងនេះជូនបងប្អូនរួមជាតិអោយបានដឹងបានលឺ
ទុកជាមេរៀនតទៅ។ យួនគេខ្ញុំបារាំងដូចយើងដែរ
គេចេះបបួលគ្នាខំរើខ្លួនពីទាសភាពបារាំង ចុះខ្មែរម្ដេចក៏សុខចិត្ដនៅស្ងៀ
មធ្វើខ្ញុំបារាំង?បើយើងធ្វើមិនបានស្មើនិងយួន ក៏បានពាក់កណ្ដាលគេទៅចុះ
នេះមិនដូច្នេះ ឈឹងរហូតតែម្ដង អិតរវល់សោះ
អោយតែខ្មែរណាមានចិត្ដតស៊ូការពារជាតិនោះ តាំងចោទគ្នាថា ជាមនុស្សចោលម្សៀត
មិនបានការ មិនហានទាំងមើលមុ
ខរឺស្ដីរកគ្នាផង ថែមទាំងជួយផ្ដន់ទាទោសគ្នាទៀត។
មានខ្លះលបប្រាប់បារាំងអោយធ្វើបាបខ្មែរណាដែលតស៊ូថែមទៀតផងក៏
មាន។ ខ្មែរយើងច្រើនតែយកពាក្យមួយម៉ាត់ថា «កុំយកពងមាន់ទៅជល់និងថ្ម»
ហើយនិងបង្អប់បំភ័យអោយរួញរា ប្រាសចា
កសេចក្ដីក្លាហានថាៈ «យើងពផែនដីតែម្នាក់អែងម្ដេចរួច
បើគេអែងអែទៀតមិនរវល់រាល់គ្នានោះ?» ពាក្យទាំងនេះល្មម
យើងរាល់គ្នាឈប់យកមកប្រើទៀតទៅព្រោះជាពាក្យដែលនាំអោយយុវជន
ជំនាន់ក្រោយបាត់សេចក្ដីក្លាហាន បាត់ការតស៊ូ
ដើម្បីប្រយោជន៍ជាតិអស់ ជូនកាលជំនាន់យើងខ្ញុំនោះ។
សម័យបច្ចុប្បន្ននេះមនុស្សលោកបានឡើងដល់ព្រះច័ន្ទទៅហើយ
ខ្មែរយើងនៅតែមិនទាន់ភ្ញាក់ខ្លួនទៀត
ទាល់តែរលាយជាតិដូចជាចាមទៅរឺទើបភ្ញាក់ខ្លួន?។
នៅពេលសំរាកថ្ងៃត្រង់ពួកគេនាំគ្នារៀនបានមួយម៉ោង
ពេលយប់ចាប់ពីម៉ោង១៨ទៅពួកគេនាំគ្នារៀនបានពីរបីទៅបួនម៉ោ
ងទៀតទើបគេនាំគ្នាដេក។ នេះជាការពិត គេនាំគ្នានិយាយថា
ការតស៊ូជាករណីយកិច្ចរបស់ប្រជាពលរដ្ឋយួនទាំងប្រុសទាំង
ស្រី
ទាំងក្មេងទាំងចាស់ដើម្បីអោយជួយរំដោះប្រទេសអោយរួចពីនឹមបារាំងទោះជាឆាប់ក្ដីយូរក្ដី
គឺថាត្រូវតែរួបរួមគ្នាកុំបីខាន
ប្រយោជន៍និងជួយកូនចៅរបស់គេជំនាន់ក្រោយអោយបានសេរីភាពបានសុខសន្ដិភាពតទៅ។
គេហាមគ្នាមិនអោយនិយា
យពី រឿងខ្លាចស្លាប់ ពីរឿងថយក្រោយឡើយ
តែយើងខ្លាចស្លាប់មិនដឹងជាពេលណាយើងនឹងបានរួចខ្លួនជាអ្នកជាឡើយ។
ហើយកូនចៅយើង ជំនាន់ក្រោយវានឹងតិះដៀលប្រទេចផ្ដាសាយើងជំនាន់មុនយ៉ាងណាទៅ?
ហេតុនេះយើងជាជាតិខ្មែរត្រូវ
តាំងចិត្ដរួមគ្នា ខំប្រឹងតស៊ូឡើងកុំខ្លាចស្លាប់
អោយទាល់តែបានសំរេចនូវគោលដៅរបស់យើង។
ដលមកត្រង់ណេះខ្ញុំសូមសាទៅជំរាបរឿង កាលដែលខ្ញុំនៅគុកធំព្រៃនគរនៅឡើយម្ដងទៀត។
នៅគុកព្រៃនគរពួកអ្នកទោសនយោបាយជាតិយួន
គេតែងអប់រំគ្នាគេអោយខំប្រឹងតស៊ូរំដោះជាតិគេជានិច្ចដែរ។ ខ្ញុំប៊ុណ្ណចន្ទ
ម៉ុល បានជួបនិងលោកគ្រូអាចារ្យ ហែម ចៀវ និងលោកនួនឌួងម្ដង។
លោកទាំងពីរមានភ័ព្វបានទៅជាមួយពួកមនុស្សទោ
សនយោបាយជាតិយួន។ លោកជ្រាបហេតុការណ៍នេះដោយផ្ទាល់ខ្លួនលោក។
កន្លែងដែលលោកទាំងពីរនៅនោះជាកន្លែង
ទោសអុក្រិដ្ឋគេដាក់លោកជាមួយពួកយួន ដើម្បីរង់ចាំសំរេចពីលោក ហ្សេនេរ៉ាល
ប៉េតាំង អែក្រុងបារីសដែលគេផ្ញើសំ
ណុំរឿងប្រហារជីវិតទៅសុំសេចក្ដីអនុគ្រោះ
បើលោកប៉េតាំងយល់ព្រមតាមសាលក្រមអោយសំលាប់គេក៏សំលាប់ភ្លាម។
បើលោកប៉េតាំងត្រាប្រណីបន្ថយទោសត្រឹមមួយជីវិត គេក៏សំរេចតាមដែរ។
ខ្ញុំសូមជំរាបមិត្ដថា
គុកនៅព្រៃនគរគេតែងនាំមនុស្សទៅប្រហារជីវិតនៅវេលាម៉ោង៥ភ្លឺ។
មនុស្សនោះតែងស្រែកលាមិំត្ដ
ភក្ដិរួមជាតិរបស់គេថា «មិត្តរួមឈាមអើយ! យើងសូមលាទៅស្លាប់មុនហើយ
សូមមិត្ដរាល់គ្នាកុំភ្លេចខំតស៊ូទៅទៀតអោ
យទាល់តែបានសំរេច»។ ក្នុងពេលនោះពួកមិត្ដភក្ដិគេនៅគ្រប់សាលនំាគ្នាក្រោកឈរឡើង
ស្រែច្រៀងបទជូនដំណើរមិត្ដ
គេទៅស្លាប់យ៉ាងអង់អាចក្លាហាន គេស្រែក «ជយោហូជីមិញៗៗៗ»
ហើយអ្នកដែលអិតទាន់ប្រហារជីវិតបាននិយាយថា
មិត្ដយើងមិនភ្លេចបណ្ដាំមិត្ដទេ ពួកយើងនៅតស៊ូៗៗៗលុះត្រាបានសំរេច
(កាលនោះហូជីមិញជាអ្នកបដិវត្ដដ៏សំខាន់ ជនជា
តិយួនដើរតាមគំនិតហូជីមិញមាំណាស់
សអោយឃើញថាពួកយួនគេចេះភ្ញាក់រលឹកមានសាមគ្គីដើរតាមក្រោយអ្នកដឹកនាំ
អិតរួញរាសោះឡើយ!)
ហើយឈរត្រង់ខ្លួនដើម្បីគោរពវិញ្ញាណខន្ធនៃវីរបុរសដែលស្លាប់នោះ។
លុះតំរួតនាំមនុស្សទោស
នោះចេញផុតពីទ្វារគុកហើយទើបគេនាំគ្នាសំរាកទៅវិញ។
សូមមិត្ដកុំឆ្ងល់ថា
ម្ដេចក៏មនុស្សទោសនៅក្នុងគុកមានសេរីភាពអាចស្រែកច្រៀង
រឺធ្វើអ្វីតាមចិត្ដម៉្លេះ? សូមមិត្ដជ្រាបថា
ទោសដល់ប្រហារជីវិតទៅហើគេអិតប្រកាន់ទេធ្វើអ្វីបានតាមចិត្ដចង់ជេរនរណាក៏បានដែរ។
មិត្ដជ្រាបទេទើបតែនៅឆ្នាំ១៩៤២នោះហើយ
ដែលមានមុនុស្សទោសនយោបាយជាតិខ្មែរទៅជាប់គុកនៅព្រៃនគរ ពីមុន
មកគ្មានសោះ។ ហេតុដូចនេះហើយបានជាពួកនយោបាយយួនគេរាប់អានពួកអ្នកទោសនយោបាយខ្មែរ
គេនាំគ្នាអោយម្ហូប
អាហារចំណីចំណុកទទួលទានគ្រប់ៗគ្នា។ អាហារនោះពួកញាតិមិត្ដរឺពួកក្រុមគេនៅអែក្រៅគុក
មានសិទ្ធិយកមកអោយបង
ប្អូនរីជាមិត្ដនៅក្នុងគុករាល់ថ្ងៃសៅមិនដែលខានឡើយ។
ពួកអ្នកទោសនយោបាយយួនគេមានសេចក្ដីត្រេកអរ ដោយឃើ
ញមានពួកខ្មែរទៅជាប់គុកកាលឆ្នាំ១៩៤២នោះដែរ។
គេនិយាយថាដល់ពេលយើងរួបរួមគ្នាវាយក្បាលបារាំងហើយ បារាំង
មិនអាចនាំបងប្អូនខ្មែរទៅវាយពួកគេបានទេ។ គេនាំគ្នាថែទាំលោកគ្រូអាចារ្យ ហែម
ចៀវ លោកនួន ឌួង និង ប៉ាច ឈឺន
ណាស់ព្រោះជាប្រយោជន៍សំរាប់គេដែរ។
ខ្ញុំសូមស្លេះត្រឹមនេះ ហើយសូមមិត្ដបែរមកមើលអែកោះត្រលាចទៅទៀត។
លុះដល់ពេលម៉ោង១៣ថ្ងៃត្រង់ លឺគេវាយ
ស្គរម្ដងទៀត ដើម្បីអោយមនុស្សទោសទៅធ្វើការរៀងខ្លួនម្ដងទៀត។
មិត្ដភក្ដិអែទៀតនិងខ្ញុំបានចេញជាមួយក្រុមមនុស្ស
ទោសអែទៀតដែរ។ គេអោយឈរជាពីរជួរ
រួចមេតំរួតកាន់បញ្ជីមួយសន្លឹកដើររាប់យកមនុស្សទោសទាំងអស់នោះ តាម
សេចក្ដីត្រូវការរបស់គេ។ អុបមាថាគេត្រូវការមនុស្សទោស១៥នាក់ អោយទៅកាប់អុស
១៥នាក់អោយទៅធ្វើថ្នល់ ៤០
នាក់អោយទៅជញ្ជូនអីវ៉ាន់ផ្សេងៗតាមតែត្រូវការ៘
នៅក្នុងថ្ងៃនោះខ្ញុំព្រមទាំងមិត្ដខ្ញុំចំនួន២៥នាក់
មានវាសនាបានទៅធ្វើថ្នល់ក្នុងបន្ទាយទាហាននៅចំងាយពីគុកទៅប្រហែល
ជាង១គីឡូ។ លុះទៅដល់ហើយក៏ចាប់ធ្វើតាមបង្គាប់គេ មានបោសថ្នល់រៀបចំអោយរទេះរ៉ូឡូ
(Rouleau) កិនចាក់ថ្នល់
កៅស៊ូ។
នៅពេលនោះខ្ញុំខំប្រមូលកន្ទុយបារីថ្នាំប្រហែលមួយក្ដាប់ធំដាក់ក្នុងហោប៉ៅអាវ
ទុកផ្ញើមិត្ដភក្ដិអែក្នុងគុក ដែលអត់
យូរថ្ងៃហើយ។
លុះដល់ម៉ោង១៦និង៣០នាយតំរួតបាននាំពួកធ្វើការទាំងអស់ត្រលប់មកគុកវិញ។
គេអោយលុបលាងមុខជូ
តខ្លួនបន្ដិចទើបគេអោយអង្គុយជាជួរតាមសំយ៉ាបមុខគុក
បានបន្ដិចរួចគេលើកបាយស្នូកមកដាក់អោយទទួលទានជាក្រុមៗ
ដូចកាលពីមុន។ បាយស្នូកទាំងនេះ សត្វរុយរោមពេញយកដៃបក់រុយមិនចេញបរិភោគតែម្ដង
ពីព្រោះបាយនោះអ្នកទោស
ចុងភៅដួសទុកមុនមួយម៉ោងកន្លះយ៉ាងតិច
ពីព្រោះមនុស្សទោសច្រើនពេករាប់ពាន់នាក់អែណោះ។ ក្រោយបាយនោះទើប
គេបញ្ជូនទៅក្នុងគុកវិញទៅ។ មិត្ដភក្ដិខ្ញុំមានសេចក្ដីត្រេកអរណាស់
ដោយទទួលចំណែកថ្នាំកន្ទុយបារីបន្ដិចៗម្នាក់ដែលខ្ញុំចែ
កអោយ ក៏អោយពរស័ព្ទសាធុការដល់ខ្ញុំយ៉ាងច្រើន។
លុះព្រឹកឡើងម៉ោង៥
នាំគ្នាក្រោកឡើងម្នីម្នាតាមសួរស្គរដែលគេវាយជាសញ្ញាអោយភ្ញាក់ទៅធ្វើការ
ក៏នាំគ្នាចេញមកក្រៅ
ទាំងមុខសើងម៉ើង
ដោយអិតបានលុបមុខមាត់អ្វីទេត្បិតខាងក្នុងសាលអិតមានទឹកសំរាប់ប្រើឡើយ
មានតែទឹកធុងសំរាប់
ចាក់បង្គន់ក្នុងគ្រាបត់ជើងប៉ុណ្ណោះ។
សូមជំរាបថានៅក្នុងគុកអិតទឹកសំរាប់ទទួនទានទេ។ បើមានជំងឺឈឺ មានគ្រុនចាញ់ជា
ដើម រឺបើពេលណាក្ដៅខ្លាំង ហើយស្រេកទឹក តោងតែទទួលទានទឹកបង្គន់នោះជាការចាំបាច់
ដែលធំក្លិនលាមកមន្ដិចៗផង។
បើមិនផឹកមានតែស្លាប់ប៉ុណ្ណោះ។
ថ្ងៃមួយក្រោយពីពេលបបរព្រឹករួច
មេតំរួតជ្រើសរើសអ្នកទោសមាឌមាំៗហើយខ្លាំងចំនួន៤៥នាក់ ពីក្នុងជួរដែលគេអោ
យឈរម្ដុំបំរុងចាត់អោយទៅធ្វើការ។
ក្នុងចំនួននេះដោយខ្លួនខ្ញុំជាមួយដែរហើយអិតមានស្គាល់នរណាម្នាក់ឡើយ។ នៅពេ
លមនុស្សអែទៀតចេញផុតអស់ទៅ ពួកតំរួតប្រើពួកខ្ញុំអោយចូលទៅក្នុងគុកវិញ
យកកន្ទេលទៅតាមរៀងខ្លួន។ លុះគេប
ណ្ដើរបានបន្ដិចខ្ញុំសួរមនុស្សទោសដូចគ្នាដោយសេចក្ដីសង្ស័យថា គេនាំយើងទៅណា?
អិតអ្នកណាដឹងថាគេនាំទៅណាឡើ
យ។ លុះទៅដល់មាត់សមុទ្រ
ទើបគេនាំទៅចុះក្នុងសាលាងមួយយ៉ាងធំដែលមានកាណូតមួយនាំមុខឆ្ពោះទៅកាន់កោះមួយ
ទៀតនៅឆ្ងាយពីកោះត្រលាច ដោយប្រើពេលវេលាប្រហែលជាងពីរម៉ោង ទើបទៅដល់កោះនោះ។
ទើបនាយតំរួតបញ្ជា
អោយនាំគ្នាចុះដើរលុយទឹកសមុទ្រត្រឹមចង្កេះទៅកាន់មាត់ច្រាំង។
នៅពេលជិតដល់កោះនោះ ខ្ញុំក្រលេកទៅឃើញនៅលើ
កំពូលភ្នំនោះ មានសើន(ប៉ម) មួយយ៉ាងធំដាក់ Phare
សំរាប់អោយសញ្ញាដល់កប៉ាល់សមុទ្រទាំងឡាយ ដែលបើកបរក្នុង
វេលាយប់តាមផ្លូវនេះ។ លុះដល់ដីគោកជាយកោះហើយគេក៏អោយសំរាកចំនួន១០នាទី
ទើបគេផ្លុំកញ្ចែប្រជុំគ្នាមួយកន្លែង
ហើយចែកសំបកប៉ោតប្រេងកាតចំនួន១៦នាក់។ អែមនុស្សទោសក្រៅពីនេះ
គេចែកបាវស៊ីម៉ង១ម្នាក់គ្រប់គ្នា។ អែកន្ទេល
ចចូតដែលគេចែក១ម្នាក់នោះក៏មូរអោយតូចរួចចងចុងផ្អោបគ្នា
រួចស៊កពាក់ឆៀងលើស្មាម្ខាង សំរាប់ទុកក្រាលទទួលទានដំ
នេកនៅពេលយប់សំរាក។ តពីនេះគេនាំទៅកើបអាច់ផ្កាយ និងខ្សាច់នៅកន្លែងជិតនោះ
គឺប៉ោតដាក់គ្រួស បាវស៊ីម៉ងត៍ដាក់
ខ្សាច់ពេញទាំងអស់។ ប៉ោតនិងបាវនោះ ត្រូវលឺ សែង ទូល ក៏បាន
អោយតែបានដល់លើកំពូលភ្នំ ដែលមានកំពស់ប្រហែ
ល៧០០ម៉ែត្រ ដែលគេមានរៀបចំដាក់កាំជណ្ដីរថ្មរហូតដល់កំពូលភ្នំទៀត។
តាមដងផ្លូវឡើងទៅលើភ្នំមានដើមទំពាំងបាយ
ជូរព្រៃដុះដេរដាស ប្រកបដោយផ្លែទុំឡើងពណ៌ខ្មៅរលោង
ពួកអ្នកទោសនាំគ្នាបេះទទួលទានបណ្ដើរ នាំអោយរមាស់បន្ដិ
ចៗ ប៉ន្ដែផ្លែដែលទុំក៏មនជាតិផ្អែមដែរ។ ចាប់ឡើងពីក្រោមទៅប្រហែលម៉ោង៩ព្រឹក
ប្រហែល៣ រឺ៤ម៉ោងទើបដល់កំពូល
ភ្នំជាកន្លែងគ្រួសខ្សាច់។
នៅលើភ្នំសង់ផ្ទះថ្មធ្វើជាថែវរាងមូលព័ទ្ធពីក្រោយប៉មសំរាប់ជាលំនៅនៃក្រុមរក្សាប៉ម
ដែលជាតិ
បារាំង៥នាក់ ជាតិយួន៣នាក់ អិតមនុស្សទោសនៅទីនោះទេ។
កន្លែងសង់ប៉មនិងផ្ទះក្បែរនោះមានទំហំប្រហែលជា៥០ម៉ែ
ត្រ៤ជ្រុង។
នៅខាងមុខប៉មបើក្រលេកទៅផ្ទៃសមុទ្រឃើញទឹកសមុទ្រឡើងពណ៌ខៀវស្រងាត់គួរអោយគយគន់ពេក។
នៅ
លើភ្នំទាំងមូលដុះសុទ្ធតែដើមឈើធំៗ ច្រូងច្រាងពណ៌បៃតងពាសពេញផ្ទៃភ្នំ។
ខាងក្រោយកោះនេះមានភ្នំតូចធំដុះលិចចេ
ញពីផ្ទៃទឹកសមុទ្ររកូតជាច្រើន
ដែលក្នុងចំណោមកោះទាំងនោះមានភ្នំកោះត្រលាចនៅនោះដែរ
ប៉ុន្ដែភ្នំកោះត្រលាចធំជាង
គេ។
អែឆ្នេសមុទ្រដែលមានខ្សាច់សក្បុសដុះនារលយទៅកណ្ដាលសមុទ្រជាកន្លែងងូតទឹកយ៉ាងសប្បាយល្អជាងឆ្នេរនៅ
កែបឆ្ងាយណាស់។ បើយើងគ្មានទោសពៃរ៍អ្វីទៅសំរាកលេងនៅទីនោះបានចំនួន១០រឺ១៥ថ្ងៃ
ម៉្លេះសមសប្បាយពេកណាស់
ហើយស្រួលខ្លួនផង ដោយអាកាសសមុទ្រត្រជាក់ស្ងាត់
ទេសភាពល្អខុសពីកន្លែនានានៃស្រុកខ្មែរយើង។
លុះចាក់ក្រួសខ្សាច់លើខ្នងភ្នំហើយគេអោយនាំគ្នាចំអិនអាហារព្រឹកទទួលទាន។
ក្រោយនេះប្រហែលម៉ោង២ ទើបគេនាំចុះ
មកក្រោមវិញ។ នាយតំរួតបាននិយាយថាថ្ងៃនេះយើងធ្វើការបានតែ១ជើងទេ
ដល់ថ្ងៃស្អែកយើងខំធ្វើអោយបានពីរជើងគឺ
ព្រឹក១ជើង ល្ងាច១ជើង រួចគេអោយធ្វើបាយទទួលទានពេលល្ងាច
ខ្ញុំឆ្លៀតអោកាសក្នុងពេលនោះដើរចូលទៅក្នុងព្រៃភ្នំ
នោះ ក្រលេកទៅខាងស្ដាប់ដៃឃើញម្ទេសខ្មាំងចំនួនជា១០ដើម
មានផ្លែស្រោចដើមទុំក្រហមឆ្អៅ។ នៅទីនោះទាំងលើកំ
ពូលភ្នំ ទាំងជើងភ្នំសម្បូរដើមម្ទេសណាស់ ដោយមនុស្សទោសដែលទៅធ្វើការពីមុនៗ
ធ្វើអោយជ្រុះរឺក៏ចោលម្ទេសនៅទី
នោះផង រឺមួយសត្វវាពាំមកស៊ី ជុះដាក់នៅទីនោះក៏ដុះឡើងផង
រួចក៏ចេះតែដុះតៗគ្នាទៀត ផ្លែចោលអិតមានមនុស្សបេះ។អែ
ចំណែកទំពាំងបាយជូរវិញ ផ្លែចោលដេរដាស ជួនណាមនុស្សទោសបេះយកទៅធ្វើទឹកខ្មេះ
ជួនណាយកទៅធ្វើស្រា«ទំពាំង
បាយជូរ»។ ដើម្បីធ្វើស្រា គេយកផ្លែទំពាំងបាយជូរទៅបុកអោយបែក
ច្របាច់យកទឹកច្រដបទុកចំនួន២០រឺ៣០ថ្ងៃវានិងឡើង
ទៅជាស្រាអាចទទួលទានបានស្រវឹងស្រឿងៗដែរ តែរមាស់កបន្ដិច
ហើយមិនឆ្ងាញ់ដូចស្រាទំពាំងបាយជូរមកពីស្រុកបារាំង
ទេ។
នៅយប់នោះយើងទាំងអស់គ្នាបានទទួលទានដំណេកក្រោមដើមឈើធំមួយ
លុះដល់កណ្ដាលអធ្រាតស្រាប់តែមានភ្លៀងធ្លា
ក់មកទទឹកអស់សំពត់អាចកន្ទេល
ប៉ុន្តែដោយអិតមានអ្វីជាជំរកក៏ចេះតែទ្រំនាំគ្នាទទួលទានដំណេករហូតដល់ភ្លឺទៅ។
លុះម៉ោ
ង៥ភ្លឺទើបគេផ្លុំកញ្ចែដាស់អោយក្រោកឡើងអោយដាំបបបរទទួលទានរួចទៅកើបក្រួស
ខ្សាច់ទៅម៉ោងប្រហែង៦ជាងព្រឹក
ប្រហែលជាម៉ោង១០ទើបចុះពីលើភ្នំមកវិញ
ក្រោយដែលបានចាក់ក្រួកខ្សាច់នៅលើកំពូលភ្នំរួចដើម្បីមករៀបចំអាហារព្រឹ
កទទួលទាន។ ក្នុងពេលនោះនាយតំរួតបានប្រកាសប្រាប់ថា
បើនរណាខំជញ្ជូនក្រួសខ្សាច់បានពីរជើងហើយត្រូវអោយឈប់
ចុះ
ដែលជាហេតុនាំអោយយើងរាល់គ្នាខំប្រឹងធ្វើអោយឆាប់រួចនិងអាលបានឈប់សំរាកពីថ្ងៃបន្ដិច
ប្រយោជន៍និងមានអោ
កាសដើររករបស់របរទទួលទាន។
តែមិត្ដអើយ!
ដូចយ៉ាងខ្ញុំកំពុងពេញកំលាំងរួចបាយភ្លាមក៏ម្នីម្នាទៅរកកើបក្រួសលីរត់ឡើងទៅលើកំពូលភ្នំក៏គង់ដល់ម៉ោង៥
ល្ងាចទើបហើយការ។ អែអ្នកទោសខ្លះដែលគ្នាមានកំលាំងខ្សោយគ្នាធ្វើរហូតដល់ម៉ោង៨
យប់ទើបហើយ ប៉ុន្ដែជាកុសល
ដែរ ដោយយប់នោះត្រូវចំលើខែភ្លឺផង កុំអីពិបាកយ៉ាងខ្លាំងដាយមើលផ្លូវមិនឃើញ។
សំរាកនៅជើងភ្នំមួយយប់ទៀតទើបចុះ
សាលាងត្រលប់មកកោះត្រលាចវិញ។
ពេលខ្ញុំមកដល់កោះត្រលាចហើយ គេក៏នាំចូលទៅគុកដដែលវិញ។
នៅថ្ងៃបន្ទាប់មកខ្ញុំក៏បានចេញមកពីក្នុងគុកជាពួកក្រុម
ខ្ញុំទទួលទានបបររួច គេអោយមកឈរជាពីរជួរ
ទើបនាយតំរួតដើរមករាប់មនុស្សទាំងនោះមកដល់ខ្ញុំមានចំនួន៤០នាក់ ហើ
យនាយតំរួតបញ្ជាអោយទៅឈរមួយកន្លែង
ទើបគេនាំអោយទៅតាមគេនៅកន្លែងមួយចំងាយផ្លូវប្រហែល៣គឺឡូម៉ែត្រពី
គុកដែលខ្ញុំសំណាក់។
នៅពេលទៅដល់កន្លែងនោះគេអោយក្រុមខ្ញុំឈប់សំរាកប្រហែលជា១០នាទី
ទើបនាយតំរួតគេចែក
មនុស្សទាំង៤០នាក់ទៅជាបីក្រុម ក្នុង១ក្រុមៗមានគ្នាប្រហែល១៣នាក់
ទើបគេនាំទៅកាន់រទេះដែកមួយដែលជារទេះដឹកដី
នៅលើភ្នំខ្សាច់មួយកំពស់ប្រហែល១២ម៉ែត្រ
មានផ្លូវដែកដូចជារទេះភ្លើងធម្មតានៅស្រុកយើង តែត្រង់តួរថភ្លើងដឹកដីនេះ
ទទឹង៣ម៉ែត្រ ប្រវែង៦ម៉ែត្រ
គេអោយមនុស្សទោសរុញរទេះនោះឡើងទៅលើភ្នំនោះចំងាយប្រហែល៨០០ម៉ែត្រ ទើប
ទៅដល់កន្លែងយកដីខ្សាច់។
នៅពេលមនុស្សទោសរុញរទេះឡើងទៅកាន់គោលដៅនោះបើរុញឡើងមិនរួចទេ រឺមួយរុញ
ដូចជាយឺតបន្ដិច នាយតំរួតបារាំងនោះគេស្រែកអោយឈប់។
នៅពេលឈប់ម្ដងៗត្រូវយកកំណាត់ឈើមួយកងពីរកងកល់
កង់រទេះទើបឈប់បាន។ នៅពេលរទេះបានឈប់ហើយ
តំរួតនោះក៏ដើរទៅរាប់មនុស្សទោសណាដែលមានមាឌធំប្រាប់
អោយដើរចេញពីរទេះដែកនោះចំនួន៤-៥នាក់
រួចហើយគេក៏បញ្ជាមនុស្សដែលនៅសល់ទាំងប៉ុន្មានអោយរុញរទេះនោះត
ទៅទៀត។ នៅពេលនោះខ្ញុំនៅក្នុងក្រុមរុញរទេះនេះ។ មិត្ដជ្រាបទេ?
នៅពេលនោះហើយនាយតំរួតគេត្រូវដើរវាយមនុស្ស
ទោសដែលនៅសល់ចំនួន ៧-៨នាក់នោះដោយរំពាត់ផ្ដៅដំបងប៉ុនកដៃកូនក្មេង
វាយត្រូវទាំងអស់គ្នា។ នៅពេលដែលមនុ
ស្សទោសទាំងនោះកំពុងតែខំរុញរទេះនោះ
ខ្ញុំកំពុងយកស្មាខ្ញុំរុញពិតនៅត្រង់ជ្រុងរទេះខាងក្រោយមិត្ដខ្ញុំទាំងអស់គ្នា
នៅពេ
លនោះនាយតំរួតមកវាយខ្ញុំពីរដំបងយ៉ាងធ្ងន់ដៃ!
នៅពេលនោះហើយខ្ញុំឈឺចាប់យ៉ាងខ្លាំងរហូតដល់ស្រក់ទឹកភ្នែកដូចកូនក្មែ
ង...គិតមើល? ខ្ញុំកំពុងខំអស់សមត្ថភាព កំពុងតែអោនខំរុញរទេះនោះ
គេវាយពីលើយ៉ាអស់ដៃ តើវាធ្ងន់យ៉ាងណា? សឹងបា
ក់ឆ្អឹងខ្នងតែម្ដង! នៅពេលគេបង្ខំហើយធ្វើទារុណកម្មយ៉ាងនោះ
រទេះនោះក៏ឡើងទៅរួចដោយស្រួល។ នៅពេលរទេះទៅ
ដល់លើភ្នំខ្សាច់ហើយ គេគ្មានអោយឈប់សំរាកទេ
គេអោយចូកខ្សាច់ដាក់លើរទេះនោះភ្លាម។ ខ្សាច់ពេញរទេះហើយនា
យតំរួតក៏បញ្ជាអោយរុញរទះនោះចុះមកវិញ ពេលរុញចុះពីខ្នងភ្នំខ្សាច់នោះមក
ផ្លូវនោះវាចោត ពេលរទេះចុះទៅកាន់ផ្លូវចោ
តនោះត្រូវលាតឡើងជិះតោងរទេះនោះទៅតែម្ដង ដើម្បីអោយបានទាន់រទេះនោះ ហើយរុញទៅទៀត
បើទៅមិនទាន់រទេះ
នោះទេនាយតំរួតនិងវាយទៀត។
នៅពេលរទេះនោះកំពុងជ្រុលចុះតាមផ្លូវចោតយ៉ាងលឿនដូច្នេះ ជួនកាលធ្វើអោយរទេះ
នោះភ្លាត់ចេញពីផ្លូវដែក ហើយក្រលប់ក៏មាន។
រទេះក្រលប់ម្ដងៗមានគ្រោះថ្នាក់ដល់មនុស្សមានស្លាប់ មានរបួសជាទំងន់
ជាច្រើននាក់។ ដោយមនុស្សទាំងនោះឡើងអង្គុយលើរទេះខ្សាច់ទាំងនោះ។
ទោះបីមានរបួសនៅរស់ រឺក៏ស្លាប់ក៏គេនាំទៅ
កាន់ផ្ទះពេទ្យដែរ បើស្លាប់វិញគេយកទៅកប់តែម្ដង។
បើនៅរស់វិញគេព្យាបាលនៅអែផ្ទះពេទ្យតាមយថាកម្មទៅទៀត..នៅ
ពេលនោះខ្វះថ្នាំពេទ្យច្រើនណាស់
ត្បិតស្រុកកំពុងតែកើតសង្រ្គាមលោកលើកទី២នៅឡើយ។
នៅពេលធ្វើការនាំដីខ្សាច់ទៅចាក់ តាមគោលដៅគេរួចស្រេចហើយ
ដល់ពេលម៉ោងឈប់តំរួតក៏នាំទៅកាន់គុកដដែលនោះ
តទៅទៀត។
លុះនៅក្នុងគុកនោះប្រហែល៦-៧ថ្ងៃខ្ញុំបានទៅកាប់អុសជាមួយក្រុមមនុស្សទោសចំនួន៣០នាក់។
ក្រុមនេះគេ
មិនអោយត្រលប់មកគុកវិញទេ គឺអោយនៅកាប់ពេញមួយថ្ងៃ
លុះត្រាតែបានអុសគ្រប់ចំនួនហើយ នៅម៉ោង១៦:៣០គេផ្លុំ
កញ្ចែបីដងប្រមូលរាប់អោយគ្រប់ចំនួនហើយទើបនាំត្រលប់មកគុកវិញ។
អែបាយព្រឹកគេអោយដណ្ដាំទទួលទានអែកន្លែង
ធ្វើការនោះអែណោះ។ រឿងកាប់អុសនោះ កាលខ្ញុំបានទទួលពូថៅពុះអុសមួយហើយ
ខ្ញុំក៏ដើរទៅតាមមិត្ដខ្ញុំដែលគេពន្យល់
អោយកាប់ គឺគេបង្គាប់អោយកាប់ដើមស្មាច់ទាំងដើម ទាំរិសយកប្រវែង៤០ស.ម
រួចជញ្ជូនមករៀបអោយបានកំពស់១ម៉េ
ត្រអោយគេ តាមកន្លែងដែលគេកំណត់អោយនោះជាការស្រេចយើងបានឈប់សំរាកមុនម៉ោង។
ខ្ញុំធ្វើការចំនួន៣-៤ម៉ោងបានហើយស្រេចឃើញស្រួលគ្រាន់បើ
ជាហេតុនាំអោយបានចិត្ដរហូតដល់មើលងាយការកាប់អុ
សថា ជាការស្រួល ត្បិតបានហើយឆាប់ ហើយបានឈប់២-៣ម៉ោងមុនត្រលប់ទៅគុកវិញ។
ធ្វើដូច្នេះបាន៥ថ្ងៃខ្ញុំក៏បានបបួ
លមិត្ដខ្ញុំ២-៣នាក់អោយចូលស្ម័គ្រក្នុងក្រុមកាប់អុសជាមួយពួកចាស់ៗ
ដើម្បីអោយបានស្រួលទាំងអស់គ្នា។ ពួកចាស់ៗគេ
បានហាមខ្ញុំថា កុំអោយស្ម័គ្រខាងក្រុមកាប់អុសអី ត្បិតជាការលំបាកណាស់
ដែលពួកអ្នកទោសកោះត្រលាចគេខ្លាចរអារ
អូមគ្រប់គ្នា ប៉ុន្ដែខ្ញុំពុំព្រមស្ដាប់គេសោះ
ចេះតែជំនះសុំស្ម័គ្រក្នុងក្រុមនេះទាល់តែបាន ដោយយល់ឃើញថានៅធ្វើការក្នុង
គុកធំ វាអផ្សុកតុះគិនិតប្រាជ្ញាជាងការចេញទៅធ្វើការក្រៅ
ត្បិតបានឃើញទេសភាពអ្វីៗប្លែកៗនាំអោយបាត់ការអផ្សុក។ ម្យ៉ា
ងទៀតមកពីខ្ញុំធ្លាប់មានការពិសោធន៍៥-៦ថ្ងៃមកហើយឃើញថាស្ទុះរួច។
ពេលក្រោយមិត្ដខ្ញុំបីនាក់ គឺលោកភោគ នី អ៊ីម ផា
រួមជាមួយផង ហើយបានចេញបំរុងទៅធ្វើការដូចសព្វដង។
ខ្ញុំបានឈរនៅកន្លែងដែលមនុស្សទោសស្ម័គ្រទៅធ្វើការអែ
កន្លែលផ្សេងៗ។ ខណៈនោះតំរួតក៏មករាប់យក៣០នាក់ អោយឈរមួយកន្លែងផ្សេងពីគេរួច
គេរាប់តទៅទៀតរហូតអស់។
តំរួតនោះឡើងទៅលើការិយាល័យចាត់ការបានបន្ដិច
ឃើញតំរួតបីនាក់ផ្សេងទៀតចុះមកបង្គាប់ពួកខ្ញុំអោយតំរង់ជួរ ជាពីរ
ជួរហើយគេក៏នាំដើរប្រហែល៣គីឡូទើបដល់កន្លែងគុកដែលគេអោយមនុស្សទោសកាប់អុស
គេក៏យកបញ្ជីទៅប្រគល់
អោយតំរួតនៅកន្លែងនោះពិនិត្យ។
លុះពិនិត្យរាប់ត្រូវតាមបញ្ជីហើយគេក៏នាំពួកខ្ញុំបញ្ចូលក្នុងគុកទីនោះទៅទៀត
ដើម្បីរង់ចាំ
បញ្ជាពីមេតំរួតជាតិបារាំងសែសទៀត។
នៅកន្លែងនោះ
មានកិច្ចការច្រើនផ្នែក គឺដាំដំណាំផ្សេងៗមានជី ប៉េងប៉ោះ សាលាត់
បន្លែផ្សេងៗជាច្រើន។ មានកន្លែងមួយ
ទៀតគឺគេអោយទៅធ្វើឡធ្យូង ដុតអិដ្ឋ ដុតកំបោរ ដែលជាកន្លែងស្រួលជាងកន្លែងអែទៀត។
មួយក្រុមទៀតអោយទៅឃ្វាល
គោ ជ្រូក។ នៅកន្លែងកាប់អុស គេអោយធ្វើការធ្ងន់មែន តែដល់មានជំងឺអ្វីៗឡើង
គេអោយទៅព្យាបាលអែផ្ទះពេទ្យបាន
៣-៤ថ្ងៃទើបត្រលប់មកវិញ។ បើយើងមានប្រាក់១០០ រឺ២០០រៀលសូកគ្រូពេទ្យ
គេដាក់ថាមនុស្សទោសនេះត្រូវអោយសំ
រាក ធ្វើការស្រាលៗចំនួន១៥
រឺ២០ថ្ងៃក៏និងបានកន្លែងធ្វើការផ្សេងៗពីការកាប់អុសដូចបានជូនដំណឹងពីខាងដើមមកហើយ។
ពេលដែលពួកខ្ញុំនៅរង់ចាំបន្ដិចនោះក៏ឃើញនាយតំរួតមកចាក់សោ
បញ្ចេញពួកយើងមកក្រៅគុក ឈរជាពីរជួររង់ចាំតំរួត
ជាតិបារាំងសែស គេមកជ្រើសរើសតាមចិត្ដគេ។ ប្រហែលកន្លះម៉ោង
ទើបឃើញតំរួតបារាំងចេញពីការិយាល័យដើរមក
សំលឹងជ្រើសរើសមនុស្សទាំង៣០នាក់នេះ។
មុនដំបូងគេរើសយកមនុស្សមាឌមាំៗអោយចេញពីរជួរមកឈរមួយកន្លែង
នៅពេលនោះខ្លួនខ្ញុំត្រូវគេជ្រើសទី៣ មានគ្នា១៣នាក់។
បានទៅឈរនៅកន្លែងមួយផ្សេងទៀត។ រួចគេនាំក្រុមខ្ញុំអោយចូល
ទៅក្នុងគុកវិញ ចំណែកមិត្ដខ្ញុំ៣-៤នាក់ ត្រូវគេនាំទៅដាក់គុកមួយផ្សេងទៀត។
នៅពេលនោះខ្ញុំចេះតែនឹកព្រួយក្នុងចិត្ដថា គេ
នាំពួកខ្ញុំទៅកន្លែងណាអីចេះ?
លុះដល់ពេលបាយថ្ងៃត្រង់ទើបមានខ្មែរម្នាក់និយាយប្រាប់ថា
ពួកខ្ញុំនេះត្រូកាប់អុសហើយ!ខ្ញុំ
នឹកក្នុងចិត្ដថា ខ្ញុំមិនខ្លាចទេកាប់អុសនោះ ហើយសួរគេវិញថា
ចុះក្រុមមួយទៀតទៅធ្វើអ្វី? គេបា្រប់ទៀតថា គេអោយដាំដំ
ណាំ ធ្វើការក្នុងឡធ្យូង តាមតែបារាំងវាប្រើមិនទៀងទេ។
លុះដល់ម៉ោង៥ភ្លឺ
ទើបតំរួតមកចាក់សោបើកទ្វារបញ្ចេញមនុស្សទោសទាំងអស់មកក្រៅ។
ក្រោយពីអោយទទួលទានបបរ
និងស្ករអំពៅហើយ គេបង្គប់អោយទៅយកពូថៅមួយម្នាក់ហើយនិងចបកាប់មួយផង
រួចគេនាំទៅកន្លែងដែលខ្ញុំបាទទៅកា
ប់អុសពីថ្ងៃមុន។ ដល់ធ្វើការនៅនោះបានតែបីថ្ងៃ
ស្រាប់តែមេតំរួតជាតិបារាំងវាមកត្រូតមើលអុសនោះ ហើយស្រេកថាៈ
អុសតូចៗណាស់ប្រើការមិនកើតទេ ត្រូវអោយទៅកាប់អែខ្នងភ្នំអែណោះវិញ។
ខណៈនោះមានមិត្ដខ្ញុំម្នាក់ជាជើងកាប់អុស
នៅកន្លែងនោះមុនខ្ញុំគេយល់ការច្រើន គេក៏ប្រាប់ខ្ញុំថា ចាប់ពីថ្ងៃស្អែកនេះទៅ
ពួកអែងនិងវេទនាហើយ ត្បិតបារាំងមេតំរួត
ធំគេប្រាប់អោយយើងទៅកាប់អុសលើខ្នងភ្នំអែណោះ និយាយផងដៃចង្អុលទៅភ្នំនោះផង។
ខ្ញុំមើលតាមចង្អុលដៃរបស់គេ
ទៅ ឃើញភ្នំនោះមានកំពស់មិនខុសពីភ្នំស្រង់ ស្រុកគងពិសី(កំពងស្ពឺ) យើងនោះទេ។
ស្អែកឡើងគេនាំពួកខ្ញុំទៅកាន់ទីភ្នំ
នោះ នៅទីនោះខ្ញុំឃើញខ្សែដែក (Câble)
មួយទំហំប៉ុនកដៃកូនក្មេងតចុះពីលើកំពូលភ្នំមកចងនិងគល់ឈើនៅជើងភ្នំរិត
យ៉ាងតឹង។ គេថាការរិតអោយតឹងនេះប្រើមនុស្សទោសដល់ទៅ ១០០នាក់អែណោះអោយទាញ។
ខ្សែដែកនោះប្រវែង៥០០
ទៅ៦០០ម៉ែត្រ។ កាលណាគេអោយចងចុងខ្សែដែកអោយរឹងមាំទាំហើយទើបប្រើការបាន។
កន្លែងដែលកាប់អុសនិមួយៗ
មានកំណត់ថិរវេលា១ឆ្នាំក៏មានតាមកន្លែងដែលមានអុសច្រើនរឺតិច។
លុះកន្លែងនោះអស់អុសហើយ ទើបគេអោយស្រា
យខ្សែដែកនោះ ទៅចងនៅកន្លែងផ្សេងទៀតដែលមានអុសច្រើន។
ចំពោះការទំលាក់អុសចុះក្រោមគេប្រាប់ខ្ញុំថា កាលណា
យើងកាប់អុសបានគ្រប់ចំនួនហើយ យើងត្រូវសែងអុសនោះ
យកទៅដាក់ចងនៅកន្លែងខ្សែចងនោះ។ យើងត្រូវរកគ្នាអោ
យបាន៣នាក់អោយជួយ គឺចាត់ម្នាក់អោយនៅចាំទទួលអុសខាងក្រោម
ពីរនាក់នៅសែងអុសនិងរៀបចំទំលាក់ពីខាងលើ។
អែរបៀបចងអុសគឺយកខ្សែដែក (Câble) ទំហំប៉ុនមេដៃពីរខ្សែប្រហែល
៣-៤ម៉ែត្រចងអុសចំនួន៣ម៉ែត្រយ៉ាងតឹងដោយ
ប្រុងប្រយ័ត្នបំផុត បើឃើញនៅមានចន្លោះប្រហោងត្រង់ណា
គេយកអុសទៅស៊កបោះស្នៀតត្រង់នោះអោយទាល់តែណែ
នក្ដាន់មែនទែន បង្កាកុំអោយរបូតពេលទំលាក់សំរូតចុះទៅនោះ។
រួចគេនាំគ្នាទៅសែងអុសនោះលើកទៅដាក់លើរានឈើ
មួយកំពស់១ម៉ែត្រប្រវែង៣ម៉ែត្រ នៅពីខាងក្រោមខ្សែដែកដែលគេធ្វើ
សំរាប់ដាក់អុសហើយគេចងនៅចុងខ្សែដែកខាង
លើកំពូលភ្នំ។ ពេលចងអុសស្រួលបួលហើយ
ត្រូវប្រុងប្រយ័ត្នថែមទៀតក្នុងការទំលាក់មកក្រោម ពីព្រោះថាជាធម្មតាតែង
មានមិត្ដយើងអែទៀត គេទំលាក់អុសគេទៅមុខខ្លះហើយដែរ
ដូច្នេះយើងត្រូវបង្អង់បានយូរបន្ដិចទុកចាំអោយខ្សែនេះ រលា
ស់យោលបានបីបួនដងសិន ទើបគេដាក់ទំលាក់តាមក្រោយគេទៀតបាន។ បើមិនដូច្នេះទេ
យើងបង្ខំទំលាក់ដោយអិតពិចារ
ណា អុសយើងទំលាក់នោះមុខជាផ្លាក់កណ្ដាលផ្លូវនៅចង្កេះភ្នំបាត់ រកមិនមិនឃើញ
មិនលែងទាំងបីនាក់ដែលខំធ្វើការមួយ
ថ្ងៃទល់ព្រលប់ទៅជាអិតបានប្រយោជន៍អ្វីទាំងអស់។
ក្នុងការកាប់អុសលើខ្នងភ្នំត្រូវរកមិត្ដជាមួយមនុស្សទោសជើងចាស់
ម្នាក់អោយគេចូលជាមួយយើងទើបបាន
ត្បិតគេមានការពិសោធន៍ច្រើនក្នុងការកាប់អុសនោះ។ សូមជំរាបថាខ្ញុំបានចូលទៅ
ធ្វើការនេះនៅពេលនោះ។ ក្នុងពេលដេលក្រុមនិមួយៗទំលាក់ម្ដងៗ អ្នកនៅអែលើ
និងអ្នកនៅអែក្រោម ត្រូវតែស្រែកបង្កូ
កអោយដំណឹងគ្នាជាមុនសិនទើបអាចទំលាក់អុសចុះបាន
ដើម្បីអោយអ្នកខាងក្រោមប្រុងប្រៀបចាំទទួលកុំអោយច្រលំក្រុម
គ្នា។ បើអ្នកអែក្រោមមិនដឹងដំណឹងមុនទេ ប្រាកដជាបាត់អុសខ្លះមិនខាន
ត្បិតមនុស្សទោសក្រុមដោយខ្លួនពីយើងដែលនៅ
ចាំខាងក្រោមដូចគ្នាដែរ អាចនិងច្រលំ
រឺអាចនិងលួចជញ្ជូនយកអុសយើងទៅតំរៀបធ្វើជាអុសរបស់គេទៅ។ ចំណែលក្រុម
យើងទាំង៣នាក់ និងខ្វះចំនួនអុសមិនបានពេញម៉ែត្រអោយតំរួតឡើយ
និងត្រូវទទួលទណ្ឌកម្មជាមិនខាន រឺក៏ជំពាក់កាប៉ូរ៉ាល់
ទៅសិនទើបបាន។ ប៉ុន្ដែបើកាប៉ូរ៉ាល់នោះមិនព្រមផង យើងត្រូវតែមានទោសជាមិនខាន។
មួយទៀតដល់ថ្ងៃស្អែកឡើងយើង
ត្រូវលំបាក នឹងខំកាប់អុសទ្វេជាងពីថ្ងៃមុន ដើម្បីសងអុសដែលខ្វះពីម្សិលផង
និងដើម្បីអោយបានពេញមួយម៉ែត្រសំរាប់ថ្ងៃ
នេះផង ឃើញថាមានការយ៉ាប់យ៉ើនពេកណាស់ស្ទុះមិនរួចទេ។
ក្នុងពេលទំលាក់អុសម្ដងៗកង់ដែលវិលលើខ្សែដែក
(Câble)
នោះអោយសំលេងបីដូចយន្ដហោះប្រតិកម្មសំរាប់ទំលាក់
គ្រាប់បែកដូច្នោះអែង។
វេលាដែលវាយដកកំណល់អុសដែលកល់នោះចេញអុសបាច់នៅក្នុងរនានោះ ក៏រអិលចុះយ៉ាងលឿន
ក្រៃលែងលឺសូវ៉!... យ៉ាងវែងរួចលឺក្ដាំង!
នៅខាងក្រោមអែណោះមានពេលខ្លះដែលមិនបានដាក់ខ្លាញ់ក្នុងកងនោះទេមើល
ទៅឃើញភ្លើងព្រិលៗចេញពីកងនិងខ្សែដែកនោះ គួរអោយខ្លាចក្រៃលែង។
លុះដល់ទំលាក់អុសអស់ហើយទើបអ្នកខាងលើ
រៀបចំពូថៅខោអាវនាំគ្នាចុះមកក្រោមតាមអុសនោះទៀត
ដើម្បីទៅជួយមិត្ដម្នាក់នៅអែក្រោមក្នុងការជញ្ជូនអុសយកទៅរៀ
បជាម៉ែត្រអោយហើយពីក្បាលព្រលប់រួចនាំគ្នាដើរត្រលប់ទៅគុកវិញ។
សូមជំរាបថាក្នុងការកាប់អុសនេះ
មនុស្សទោសទាំងអស់ត្រូវតែស្រាតខោអាវនៅខ្លួនទទេទាំងអស់គ្នា ដើម្បីអោយស្រួល
ធ្វើការផង កុំអោយប្រលាក់ខោអាវផង អោយស្រួលនិងការដើររុកព្រៃញឹករកអុសផង។
ខ្សែដែកដែលគេប្រើទំលាក់អុស
ពីលើភ្នំមកក្រោមនាះ គេទើបនិងមានប្រើមួយខែមុនខ្ញុំទៅ កាប់អុសនៅភ្នំនោះ។
ពីមុនមកពុំដឹងជាគេប្រើមធ្យោបាយដូច
ម្ដេចទេ សំរាប់ទំលាក់អុសមកក្រោម ម្យ៉ាងមួយទៀតដោយទើបទៅកាប់អុសនៅកន្លែងនោះ
ទើបអុសនៅទីនោះមានសំ
បូរនៅឡើយ។ ការកាប់អុសនៅលើភ្នំខុសគ្នាពីការកាប់អុសខាងក្រោម
ដែលអុសតូចៗប៉ុនកដៃកជើងក៏យកដែរ អែចំណែ
កពួកលើភ្នំវិញគេរើសយកតែអុសធំៗតាំងពីប៉ុនកំភួនជើងទៅដល់ប៉ុនភ្លៅហើយត្រូវដើររកនៅទីឆ្ងាយៗចំនួន៦០០ម៉ែត្រទ
៧០០ម៉ែត្រ ត្បិតនៅជិតៗគេកាប់អស់ទៅហើយ។ អែដីលើខ្នងភ្នំក៏ពុំរាបស្មើ
ច្រើនតែខ្ពស់ទាបមានដុំថ្មតូចធំរដិបរដុបនាំ
អោយពិបាកសែងអុសពីកន្លែងកាប់មកកន្លែងចុងខ្សែដែកយ៉ាងក្រៃលែង
ជួនណាពីព្រឹកទល់ល្ងាចសឹងតែរកមិនបានគ្រប់១
ម៉ែត្រផង។ ណាមួយឈប់សំរាកធ្វើបាយទឹកទទួលទានខ្លួនអែងផងទៀត។
នៅពេលនោះខ្ញុំចេះទទួលទានសាច់សត្វគ្រប់យ៉ាងតាំងពី បង្កួយ ថ្លែន ពស់ ប្រជៀវ
កណ្ដុរភ្នំ ត្រកួត៘ ដែលពីដើមខ្ញុំមិន
ដែលទទួលទានសោះ។
សាច់សត្វទាំងនេះដល់ធ្វើស្អាតបាតលាងទឹករួចយកទៅចិញ្ច្រាំម៉ដ្ឋបន្ដិច
ស្លជាម្ជូរស្លឹកថ្នឹងសណ្ដាន់ រឺ
ផ្លែសណ្ដាន់ បង់អំបិលដាក់ទឹកត្រី
បង់ម្អមរឺម្រះព្រៅទៅធំក្លិនឈួលស្រក់ទឹកមាត់
ទទួលទានឆ្ងាញ់គួរសមដែរថែមទាំងឃ្លាន
ផ្សំផងទៅ ឆ្ងាញ់មែនទែន បានបាយយ៉ាងច្រើនមានកំលាំងព្រឺស។
មិត្ដគង់តែទទួលទានកើតដូចខ្ញុំដែរចំពោះសាច់សត្វទាំង
នេះ ពីព្រោះកាលៈទេសៈមកដល់ហើយ គឺថា វាទាល់ហើយ
មិនដឺងបានអីទទួលទានក្រៅពីសាច់សត្វទាំងអស់នេះ បើមិត្ដមិ
នទទួលទានមានតែអត់ បើអត់មានកំលាំងអែណាធ្វើការអោយគេ?
ក្នុងការកាប់អុសត្រូវឈ្លៀតរកម្ហូបផង អោយតែឃើ
ញសត្វអីក៏ដោយត្រូវតែខំដេញរឺធ្វើម្ដេចអោយតែខាងតែបានសំរាប់ធ្វើម្ហូប។
ចំណែកខ្ញុំគ្រាន់តែដណ្ដាំបាយទេ អែខាងម្ហូប
ស្រចលើមិត្ដយួនៗគេអ្នកធ្វើទាំងអស់ ត្បិតគេជើងចាស់មានការពិសោធន៍គ្រប់យ៉ាង
គេនៅទីនោះមុខយើង។ មុនដំបូងដែ
លមិនធ្លាប់ទទួលទានសាច់អស់នេះសោះ រាងដូចជាឆ្អើមៗមិនស្និទ្ធដែរ
សាច់សត្វអីក៏ដោយ អោយតែផ្សំគ្រឿងត្រូវហើយ
ឃ្លានផ្សំផង សុទ្ធតែឆ្ងាញ់ដូចគ្នាទាំងអស់
ត្បិតខំប្រឹងធ្វើការហួសកំលាំងតាំងពីព្រឹកដល់ថ្ងៃត្រង់ អិតអ្វីក្នុងពោះសោះ
ក្រៅ
ពីបបរបន្ដិចពីព្រលឹមនោះ។
លុះធ្វើការកាប់អុសបានចំនួន១០ថ្ងៃ
ដៃខ្ញុំទាំងពីរឡើងហើមប្រេះក្រហែងឈឺរអាមកាន់ពូថៅកាប់អុសពុំបាន។
ខ្ញុំបានទៅសុំ
ពេទ្យគេគ្រាន់តែលាបថ្នាំំអោយបន្ដិចអិតអោយច្បាប់អ្វីសោះ
ខ្ញុំត្រលប់ទៅធ្វើការដូចដើមធម្មតាវិញ ខ្ញុំខំព្យាយាមធ្វើការត
ទៅទៀតលែងកើតសោះ ដោយឈឺដៃទាំងពីរខ្លាំងពេក ទើបខ្ញុំប្រាប់ទៅមិត្ដខ្ញុំថា
បើខ្ញុំឈឺខ្លាំងធ្វើការមិនកើតដូច្នេះ តើត្រូវ
គិតយ៉ាងម៉េច? គេប្រាប់ថា ត្រូវទៅប្រាប់កាប៉ូរ៉ាល់សុំឈប់ទៅ។
ក្នុងថ្ងៃនោះមិត្ដខ្ញុំគេបានជួយកាប់អុសបំពេញចំនួនអោយ
គ្រប់អោយ។ អែខ្ញុំធនាជាអ្នកសែងអុសនោះយកមកដាក់លើខ្សែដែក។ របៀបសែងអុសនោះ
មនុស្សទោសគេធ្វើស្នែង
និងឈើតាមរបៀបស្នែងកម្មករលីសែង នៅកំពង់ផែរកប៉ាល់ភ្នំពេញយើង
ដែលខ្ញុំធ្លាប់បានឃើញកាលពីនៅក្មេង។ បើម
នុស្សខ្លាំងសែងម្ដងបានកន្លះម៉ែត្រ
បើមនុស្សខ្សោយវិញបានតែបីរឺបួនតឹកប៉ុណ្ណោះ។ ចំណែកខ្លួនខ្ញុំពេលនោះកំពុងពេញកំ
លាំងអាយុ២២ឆ្នាំង ខ្ញុំអាចសែងអុសម្ដងបាន៥០សង់ម៉ែត្រ។ ខ្ញុំអាចសែងអុសខ្ញុំផង
អុសរបស់មិត្ដភ្ដិផង ដោយខ្ញុំកាប់មិន
កើត។ ប៉ុន្ដែការជួយប្រវាស់កំលាំងគ្នាបានតែបីថ្ងៃមិត្ដខ្ញុំក៏ឈឺទៅទៀត
ខ្ញុំរកដៃគូមិនបានក៏អស់សង្ឃឹមត្រឹមនេះ សំរេចចិត្ដថា
ត្រូវឈប់កាប់អុសទោះបីគេធ្វើទុក្ខធ្វើបាបដូចម្ដេចក្ដី ស៊ូទ្រាំទៅចុះ
ត្បិតប្រឹងលែងរួចទៅហើយ។ ខ្ញុំនឹកឃើញទោសកំហុស
ដែលត្រូវទទួលយ៉ាងវេទនា ខ្ញុំព្រួយណាស់
ហើយខ្ញុំនឹកថាមិត្ដដែលគេនិយាយប្រាប់ខ្ញុំនូវរឿងមហន្ដទោសនោះប្រាកដជាពិត
មែនហើយ ខ្ញុំមុខជានឹងត្រូវរងហើយ។
ក្នុងគ្រានោះខ្ញុំនឹកបួងសួងដល់គុណបុណ្យគុណដែលខ្ញុំបានធ្វើមកប៉ុន្មាន
ព្រមទាំង
គុណមាតាបិតាជីដូនជីតាទាំងប៉ុន្មានសូមជួយជ្រោមជ្រែងបញ្ចូលចិត្ដកុំអោយតំរួតវាធ្វើបាបខ្ញុំខ្លាំងពេក
ហើយក៏អង្គុយលើ
ឈើងាប់មួយដើមស្រក់ទឹកភ្នែក ដោយនឹកភ័យខ្លាចដល់ពេលល្ងាចដែលត្រលប់ទៅគុកវិញ
មិនដឹងជាតំរួតវាទាត់ធាក់យ៉ាង
ណាទេ ត្បិតធ្លាប់បានឃើញផ្ទាល់និងភ្នែកខ្លួនអែងស្រាប់មកហើយ។
ក្នុងពេលធ្វើការអោយគេមិនបានសំរេចម្ដងៗ ពួកតំរួ
តវាហៅឈ្មោះមនុស្សទោសម្នាក់ម្ដងៗទៅឈរដោយឡែកពីគេ
ហើយវាវាយទាត់ធាក់ធ្វើបាបមនុស្សទោសសំបើមក្នុងម្ដ
ងៗបីបួននាក់ដើម្បីអោយមនុស្សអែទៀតរាងចាល
ខំប្រឹងធ្វើការឡើងដោយគេចោទថាយើងមិនព្រមធ្វើការ គេមិនមែន
យល់ថា យើងខំធ្វើការណាស់ដែរ តែវាហួសកំលាំងទៅមិនរួចនោះទេ។
ហេតុនេះហើយ
បានជាខ្ញុំព្រួយចិត្ដខ្លាំងខ្លាចក្រែងគេធ្វើទារុណកម្មខ្លាំង
ទៅជាសំរក់ទឹកភ្នែកតែម្ដង ដោយក្នុងជីវិតខ្ញុំមិនដែល
ជួបប្រទះនិងសេចក្ដីទុក្ខដូចគ្រានេះឡើយ។
មិត្ដជាទីស្នេហា!
ក្នុងពេលកំពុងអង្គុយសំរក់ទឹកភ្នែកស្រាប់តែលឺសូរសំលេងមួយម៉ាត់គត់ប្រាប់ថា
«ខំទៅ» ខ្ញុំងើបក្បាលងា
កមើលតាមរកម្ចាស់សំលេងមិនឃើញសោះ។ ហេតុអ្វីក៏លឺសំលេងមនុស្សដូច្នេះ?
ដល់នឹកយូរៗទៅ ទើបសំរេចចិត្ដថាត្រូ
វតែខំប្រឹងប្រែងរកអុសបន្ថែមទៀត លុះខំបានប្រហែល៧តឹក ក៏ដល់ម៉ោង៥ល្ងាចទៅហើយ
ខ្ញុំក៏សំរេចចិត្ដត្រូវតែប្រថុយ
ទៅសុំទោសចំពោះកាប៉ូរ៉ាល់អោយគេជួយបំពេញថា គ្រប់ហើយទៅ
ចាំដល់ថ្ងៃស្អែកសឹមខំរកអុសសងគេអោយគ្រប់ចំនួ
នវិញ។ លុះចុះពីលើភ្នំមកដល់ដីហើយ
ខ្ញុំដើរចូលទៅសំពះកាប៉ូរ៉ាល់នោះសុំអោយគេជួយ។ ក្នុងពេលនោះគេក៏មានចិត្ដប្រ
ណីអនុគ្រោះអោយតាមសុំ ប៉ុន្ដែគេប្រាប់ថា ដល់ថ្ងៃស្អែក ត្រូវតែរកសងវិញកុំខាន។
ខ្ញុំមានសេចក្ដីត្រេកអរកអ្វីប្រៀបពុំបា
នឡើយ។ នៅពេលដែលត្រលប់មកគុកវិញ
ខ្ញុំក៏ទៅអង្គុយព្រួយចិត្ដផ្អែកខ្នងនិងគល់ព្រីងមួយនៅមុខគុកដោយបណ្ដែតអារ
ម្មណ៍អស់សង្ឃឹមទៅរកព្រឹកថ្ងៃស្អែកទៀត។
កំពុងតែអង្គុយសំរាកបន្ដិចមិនទាន់បានទទួលទានបាយផង ស្រាប់តែលឺសូរសំ
លេងលោកម្នាក់ជាតិខ្មែរ ធ្វើការនៅការិយាល័យលោកប្រតិភូ (Délégué)
នៅកោះត្រលាចនោះស្រែកសួរថា អាណា
ឈ្មោះ ប៊ុណ្ណចន្ទ ម៉ុល? មានឈ្មោះប៊ុណ្ណចន្ទ ម៉ុលនៅទីនេះទេ?
ខ្ញុំឆ្លើទៅវិញថាៈ ខ្ញុំបាននេះហើយឈ្មោះប៊ុណ្ណចន្ទ ម៉ុល។
ទើបលាកនោះហៅខ្ញុំអោយដើរតាមគាត់បន្ដិចទៅ ហើយក៏ចង្អុលទិសខាងកើត
និយាយប្រាប់ខ្ញុំថា ព្រឹកស្អែកនៅពេលចេ
ញពីគុក អែងទៅរកខ្ញុំនៅផ្ទះលេខ១៨កុំខាន។ ខ្ញុំឈ្មោះអង់ដ្រេដកម៉ៃ
អ្នកបកប្រែភាសាខ្មែរបារាំង។ ខ្ញុំទទួលពាក្យគាត់ហើ
យគាត់ក៏ទៅផ្ទះគាត់ទៅ លុះដល់ម៉ោង៧យប់
គេវាយរគាំងបញ្ចូលមនុស្សទោសទាំងអស់ទៅក្នុងគុក។ ល្ងាចនេះខ្ញុំទទួលទាន
ដំណេកមិនបានសោះ ចេះតែនឹកដល់ព្រឹកស្អែកដែលត្រូវរកអុសទ្វេឡើង
សំរាប់សងគេពីមុនផង សំរាប់ថ្ងៃស្អែកមួយម៉ែ
ត្រផង តើធ្វើយ៉ាងម៉េច? រកគិតមិនលេចសោះ។
ល្ងាចនោះខ្ញុំទន្ទឹងអោយភ្លឺឆាប់នឹងទៅរកលោកអង់ដ្រេដកម៉ៃ។
លុះព្រឹកឡើងម៉ោង៥ភ្លឺ ខ្ញុំក៏ចេញពីគុកមកក្រៅជាមួយមនុ
ស្សទោសអែទៀត ប៉ុន្ដែពុំអាចទៅរកលោកនោះភ្លាមតាមបំណងរបស់គាត់បានឡើយ
ខ្ញុំត្រូវរង់ចាំទាល់តែដល់ម៉ោង៦ទើប
ហ៊ានដើរទៅរកគាត់អែផ្ទះលេខ១៨។ លុះទៅដល់ឃើញលោកនោះនៅចាំខ្ញុំជាស្រេច។
នៅពេលជួបគ្នាលោកបានប្រាប់ខ្ញុំ
ថាអោយខ្ញុំប្រយ័ត្នកុំអោយនរណាដឹងចំពោះរឿងខ្ញុំនិងគាត់អោយសោះ តែបែកការណ៍ហើយ
ខ្លួនខ្ញុំនិងត្រូវគេវាយដំច្រំធាក់
យកទៅដាក់គុកងងឹត អែចំណែកខ្លួនគាត់វិញ ក៏ត្រូវផ្លាស់២៤ម៉ោង។
នេះជាច្បាប់គុកនៅកោះត្រលាច ស្ដាប់បានទេ? ខ្ញុំទទួល
ពាក្យគាត់ហើយទើបគាត់ថា អិលូវបងប្អូនខ្ញុំផ្ញើគ្រឿងម្ហូបកំប៉ុងផ្សេងៗមក
មានកាពិផាវ កាពិឃិញ នំផ្សេងៗជាច្រើនកំប៉ុង
មកអោយព្រមទាំងប្រាក់៦០០រៀលផង។
គាត់ថាខ្ញុំយករបស់ទាំងនោះទៅទុកមិនបានទេពីព្រោះខ្ញុំនៅក្នុងគុក។
ប៉ុន្ដែបើចង់
ទទួលទានអ្វីៗ ត្រូវមកយកពីផ្ទះគាត់បន្ដិចៗម្ដងៗទៅ។
អែប្រាក់បើត្រូវការប៉ុន្មានមកយកទៅចុះ! លឺដូច្នេះខ្ញុំមានសេចក្ដីត្រេ
អរអិតអុបមា រួចបានសូមយកប្រាក់ពីគាត់ចំនួន២០រៀល ដោយមានសង្ឃឹមថា
និងបានធូរក្នុងការកាប់អុសដោយសារប្រាក់
នេះ។
សូមជំរាបថា
នៅកោះត្រលាចអោយតែមានប្រាក់មួយរៀលអាចញ្៉ាំងជីវិតអោយធូស្រាលបានមួយថ្ងៃ
ជាពិសេសក្នុងការ
កាប់អុសដោយជួលគេអោយកាប់អុសជួសបានមួយម៉ែត្រដែរ
ត្បិតមានមនុស្សទោសចាស់ៗនៅរាប់ឆ្មាំមកហើយ ពូកែកា
ប់អុសណាស់ គេអោចកាប់៣ រឺ៤ម៉ែត្រក្នុងមួយថ្ងៃយ៉ាងធូរ។
ចំណែកខ្ញុំកាប់១ម៉ែត្រក្នុង១ថ្ងៃបានយ៉ាងត្រដាបត្រដួស។ នៅ
វេលាដែលខ្ញុំយកប្រាក់ពីលោកដកម៉ៃ២០
រៀលទៅខ្ញុំយក១រៀលទៅជួលគេកាប់ជួសបានមួយថ្ងៃ ហើយយកមួយរៀលទៀ
តទៅជូនកាប៉ូរ៉ាល់ដែលខ្ញុំខ្វះអុសគេពីថ្ងៃមុន។
ថ្ងៃហ្នឹងខ្ញុំបានសំរាកកំលាំងមួយថ្ងៃ បានដើរទៅសួរមិត្ដភក្ដិដែលឈឺនៅព្យាបា
លរោគអែផ្ទះពេទ្យ ព្រមទាំងបានអោយប្រាក់៥រៀលទុកទិញថ្នាំព្យាបាលរោគផង។
បនុស្សទោសដែលពូកែកាប់អុសនៅទី
នោះមិនសមជាពូកែសោះត្បិតពួកនោះជាអ្នកលេងល្បែងគ្រប់យ៉ាងមានបៀបារាំង ធូ
យូគីជាដើម ហើយពុំសូវមានពេល
ដេកផង ក្នុងមួយយប់វាដេកបានតែចំនួន៣ម៉ោងប៉ុណ្ណោះ វាច្រើនតែលេងល្បែង។
តាំងពីបានប្រាក់
ខ្ញុំមានពេលសំរាកបានដើរលេងទៅតាមភូមិតូចធំក្នុងកោះបានទៅស្គាល់មិត្ដខ្មែរម្នាក់ឈ្មោះខាត់
នៅខេត្ដ
តាកែវ បារាំងអោយធ្វើកាប៉ូរ៉ាល់ខាងដាំដំលូងអោយត្រួតមនុស្សទោស១៥នាក់។
ខ្ញុំនៅលេងកន្លែងនោះតាំងពីព្រឹករហូតដល់
ល្ងាចទើបដើរទៅចូលគុកខាងផ្នែកកាប់អុសនោះវិញ។ ខ្ញុំបានអោយប្រាក់៥រៀល
ទៅកាប៉ូរ៉ាល់កាប់អុសដើម្បីបានឈប់៥
ថ្ងៃទៅទៀត។
សូមជំរាបថា
គឺអាស្រ័យប្រាក់ដែលបងប្អូនផ្ញើមកពីស្រុកកាត់សមុទ្រ
កាត់ប្រទេសនោះហើយទើបខ្ញុំបានធូរខ្លួនរំដោះពីទុក្ខ
បានមួយគ្រាដ៏ធំ។ |