| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
1១០១១១២១៣១៤ គុកនយោបាយ

៩ - ការប្រដាល់នៅកោះត្រលាច

ក្រោយពីឈប់កាប់អុសបាន១០ថ្ងៃ ដល់ថ្ងៃទី៨ ខែធ្នូ ១៩៤២ ខ្ញុំបានកាត់ទៅសួរសុខទុក្ខលោកភោគនីនៅកន្លែងឡអិដ្ឋធ្យូង
ដែលមានមិត្ដភក្ដិ៣-៤នាក់ធ្វើការនៅនោះ។ កំពុងតែនិយាយគ្នាលែងពីនេះពីនោះ ស្រាប់តែតំរួតជាតិខ្មែរម្នាក់ឈ្មោះស៊ុម
នៅទីនោះបានមកឈរនិយាយលេងជាមួយដែរ។ គាត់ថា គាត់ស្គាល់ពូជអំបូរខ្ញុំច្បាស់នៅសង្កាត់ច្បារអំពៅខេត្ដកណ្ដាល
គាត់ថាចាំមានអោកាសស្រួល គាត់និងសុំអោយខ្ញុំធ្វើការនៅឡធ្យូង ជាមួយតាភោគ នីវិញដើម្បីអោយបានជួបជុំគ្នា។ ខ្ញុំក៏ថ្លែ
ងអំណរគុណចំពោះគាត់វិញ។ ក្រោយនោះ លោកភោគ នីបានជំរាបទៅលោកស៊ុមនោះថា ប្អូនប៊ុណ្ណចន្ទ ម៉ុល ចេះដាល់ពូ
កែចំណាប់។ លោកស៊ុមក៏សួរបញ្ជាក់ខ្ញុំវិញថា ចេះមែនរឺ? ខ្ញុំក៏ជំរាបគាត់វិញថា ចេះខ្លះដែរ តែពុំដែលបានប្រកួតប្រជែងនិង
គេឡើយ គ្រាន់តែធ្លាប់បានហាត់កីឡាប្រដាល់ច្រើនមុខជាងកីឡាអែទៀតៗ។ គាត់សួរបញ្ជាក់ខ្ញុំទៀតថា អែងចេះកីឡាច្រើន
មុខផង? ខ្ញុំឆ្លើយប្រាប់គាត់ថា ខ្ញុំចេះច្រើនមុខសឹងតែគ្រប់កីឡាទាំងអស់ ដែលនៅស្រុកខ្មែរគេនិយមរាប់អាន។ គាត់ថាអិលូ
វនេះ នៅកោះត្រលាចគេកំពុងរកជាតិខ្មែរយើងម្នាក់ទៅប្រដាល់ជាមួយជាតិយួនម្នាក់ឈ្មោះអាបេ ធ្វើការនៅក្រុមសាធារ
ណៈការកោះត្រលាច។ វាជាអ្នកបើកបររូឡូកិនថ្ម តាមផ្លូវថ្នល់នៅមាត់សមុទ្រ។ អាបេវាដាល់ឈ្នះខ្មែរយើងរាប់ចំនួន៧ឆ្នាំ
កន្លងមកហើយ អិតនរណាហ៊ានដាល់និងវាទៀតទេ។ អិលូវនេះជិតចូលឆ្នាំបារាំងទៀតហើយ លឺសូរគេសួររកគូប្រដាល់
អោយទៅប្រកួតនិងអាបេទៀត តើអែងហ៊ានលេងនិងវាទេ? វាជាមនុស្សខ្លាំងហើយពូកែរហ័សរហួនណាស់ ពួកខ្មែរយើង
នៅកោះត្រលាចខ្លាចវាទាំងអស់។ គ្រានោះខ្ញុំនៅស្ងៀមអិតឆ្លើយថាអ្វីឡើយ ចេះតែគិតពិចារណាក្នុងចិត្ដថា អាបេអីគេនោះ
មាឌប៉ុនណាទៅ? លោកក៏បញ្ជាក់ខ្ញុំទៀតថាៈ ហ៊ានប៉ះនិងវាទេ? ខ្ញុំក៏ឆ្លើយថាៈ បានទមិនទាន់ហ៊ានថាទេ ចាំខ្ញុំបាទរកមើលរូប
រាងវាអោយច្បាស់សិន បើល្មមតស៊ូបាន ខ្ញុំបាទនឹងជូនដំណឹងលោកក្នុងរវាងពីរថ្ងៃទៀត!

ដល់ព្រឹកស្អែកឡើង ខ្ញុំក៏ដើរទៅរកពិនិត្យមើលរូបរាងអាបេនោះ នៅត្រង់មាត់សមុទ្រ ឃើញវាកំពុងបើករូឡូកិនថ្មធ្វើថ្នល់
។ ខ្ញុំពិនិត្យរូបរាងវាសព្វគ្រប់ទៅ ឃើញវាទាបជាងខ្ញុំបន្ដិច ចង្កេះវាមូលទំនងជាអ្នករហ័យរហួនមែន តែដោយវាមកជាប់គុក
នៅកោះត្រលាចចំនួន៨ឆ្នាំទៅហើយ ឃើញថាចំណេះវាមិនជាប៉ុន្មានទេ។ ម្យ៉ាងទៀតខ្ញុំយល់ឃើញថាអ្នកប្រដាល់អោយតែ
មានមាឌធំ ខ្ពស់ជាងគូប្រកួតហើយ តែងមានប្រៀបជាងគូប្រកួតបន្ដិចហើយ។ ចំណែកអែស្នៀតវា បើទុកជាយ៉ាងណាក៏
នៅតែជាបុរាណដែរ ត្បិតវាជាប់គុកយូរហើយ។ លុះសង្កេតរូបរាងវាចំនួនកន្លះម៉ោងហើយ ខ្ញុំក៏ត្រលប់ទៅរកលោកស៊ុមវិ
ញនៅអឡអិដ្ឋ។ គាត់ហៅខ្ញុំអោយចូលជិតហើយសួរខ្ញុំថា ម៉េចបានឃើញអាបេច្បាស់លាស់ហើយរឺនៅ? ខ្ញុំជំរាបគាត់ថា
បានឃើញហើយ! គាត់សួរទៀតថា ម៉េចហ៊ានប្រកួតនិងវាទេ! ជួយយកឈ្មោះខ្មែរម្ដងទៅ ត្បិតវាឈ្នះគេរាប់៧ឆ្នាំមកហើយ
លោកធំ (ពាក្យលោកធំនេះជាពាក្យសំរាប់អ្នកដំណាងធំជាងគេ ទោះបារាំងក្ដី ខ្មែរក្ដី។ ប៉ុន្ដែក្នុងទីនេះហៅសំដៅទៅលោក
(អក្សរត្រង់ឈ្មោះនេះរលុបខ្ញុំមិនអាចអានបាន) ជាតិបារាំងធំជាងគេនៅកោះត្រលាច) តែងតែអោយរកគូរប្រកួតនិងវារាល់
ឆ្នាំគ្រប់កន្លែងគុកនៅកោះត្រលាច តែរកមិនបានអិតមាននរណាហ៊ានលេងនិងវសោះ។ ខ្ញុំជំរាបទៅគាត់វិញថា ខ្ញុំបានសង្កេ
តមើលទៅឃើញវាថាមិនជាប៉ុន្មានទេ ប៉ុន្ដែខ្ញុំបាទមិនហ៊ានមើលងាយគូសត្រូវឡើយ។ អិលូវបើលោកអោយខ្ញុំបាទស្ម័គ្រ
ចិត្ដ ខ្ញុំបាទក៏ហ៊ានស្ម័គ្រលមើលដែរ ប៉ុន្ដែត្រង់ឈ្នះចាញ់ខ្ញុំបាទមិនហ៊ានធានាទេ ផ្សងតាមវាសនាទៅចុះ! គ្រានោះលោកស៊ុម
ស្រែកជ័យយោ! មានខ្មែរហ៊ានស្ម័គ្រចិត្ដនិងអាបេហើយ! ល្អៗៗ! រួចគាត់ស្ទុះមកអង្រន់ស្មាខ្មុំហើយថា ស្អែកអញនឹងទៅប្រា
ប់លោកធំអោយអែងបានឈប់សំរាកបានហាត់តទៅទៀតទំរាំដល់ថ្ងៃ ១មករា ឆ្នាំ១៩៤៣ និងចូលប្រកួតតែម្ដង។

នៅពេលនោះខ្ញុំដូចជាអរបន្ដិចព្រួយបន្ដិច ដោយមកពីខ្លួនខ្ញុំមិនដែលចុះស្នាមម្ដងណាម្ដងណាសោះផង មកពីល្បីថា អាបេ
នោះវាខ្លាំងណាស់ តែដាល់ត្រូវមួយដៃមុខជាក្អកធ្លាក់ឈាមស្លាប់មិនខាន ហើយបើទាត់ត្រូវមួយជើងវិញ ក៏តោងក្អកធ្លាក់
ឈាមដូចគ្នា ឃើញថាគួរអោយខ្លាចវាដែរ ប៉ុន្ដែត្រូវតែប្រុងស្នៀតជានិច្ច មិនអោយវារំលោភរំលងលើបានទេ បើជាត្រូវ
ស្លាប់វិញ ធ្វើម៉េចអាយុវាត្រូវអស់ត្រឹមនេះអែង។ ចិត្ដខ្ញុំនៅអល់អែកបែកជាពីរជានិច្ច មកពីយួននិងខ្មែរទាំងអស់វាខ្លាចអា
បេដូចខ្លាទៅហើយ អិតមាននរណាហ៊ានប្រកួតនិងវាឡើយ។ ស្រាប់តែដល់ពេលនេះ ទើបមានរូបខ្ញុំម្នាក់គត់ដែលហ៊ានចេ
ញមុខសុំប្រកួតនិងវា។

តពីនោះបានតែ៣-៤ថ្ងៃ ដំណឹងនេះបានលឺសុសសាយពេញកោះត្រលាចអ្នកទោសជាតិយួនៗខ្លះផ្អើលថា មានជាតិខ្មែរម្នាក់
ទើបតែមកដល់ថ្មីៗ ហ៊ានប្រកួតនិងបងបេយើងផង អានោះមុខជាងាប់ឆាប់ហើយ បងបេដាក់តែមួយដៃមួយជើង វាប្រកា
ច់ស្លាប់ទៅហើយ។ គឺជាទំលាប់នៃចិត្ដគំនិតរបស់ជនជាតិយួនដូច្នេះអេង បើហ៊ានៗណាស់ លោតែខ្លាចវិញ តែមុខយើងក៏
មិនហ៊ានងាកមើលចំផង។ នេះជារឿងពិតដែលខ្ញុំបានទៅរស់នៅជាមួយពួកវាបានដឹងស្គាល់គំនិតវាសព្វគ្រប់អស់។ ដូចពាក្យ
បុរាណថា រស់ជាមួយចោរហារយដូច្នោះ ដឹងរឿងវាទាំងអស់។

ចំណែកអាបេវិញ វាត្រូវបានឈប់សំរាក ដើម្បីអោយហាត់បំរុងប្រកួតជាមួយខ្ញុំ ដូចជាខ្ញុំដែរ។ តាំងពីនោះមក និយាយពីពួក
បងប្អូនខ្មែរយើងជាមនុស្សទោសដូចគ្នា បាននាំគ្នាយកថ្នាំបៀម ថ្នាំចងកំភួនដៃមកអោយខ្ញុំ។ អែលោកតា ភោគ នី បានយក
រិសឈើម្យ៉ាងមកអោយខ្ញុំបៀមដែរ។ ខ្ញុំចេះតែទទួលពីមិត្ដភក្ដិដោយចិត្ដរំភើបរីករាយដើម្បីកុំអោយមិនត្ដខ្ញុំទាំងនោះខូចចិត្ដ។

ថ្ងៃខែចេះតែកន្លងទៅ ថ្ងៃទី១ មករា១៩៤៣ បានមកដល់ ការប្រកួតគ្នាក៏ចាប់ប្រព្រឹត្ដឡើងនៅក្នុងរោងល្ខោនមួយដែលគេ
បានចាត់ចែងឡើងដោយឆាកល្ខោនធ្វើជាទីប្រកួត។ ចំណែកអ្នកមើលមានជាតិបារាំង យួន ខ្មែរជាស៊ីវិលស្ទើរតែទាំងអស់
បានមកទស្សនា ជាមួយមនុស្សទោសរាប់ពាន់នាក់កកកុញពាសពេញរោងល្ខោនរហូតដល់រហែកជញ្ជាំងស្លឹកអស់រលីងទៅ
ទៀត។ យប់នោះមានគូប្រដាល់៥គូ គឺក្នុងមួយគូ មានយួនម្នាក់ ខ្មែរម្នាក់ គ្រប់គូទាំងអស់។ គូទីមួយខ្មែរចាញ់យួន។ គូទី២ស្មើ
គ្នា គូទីបីខ្មែរចាញ់យួន គូទីបួនខ្មែរឈ្នះយួន។ អែគូរទី៥ គឺអាបេ និងខ្ញុំនេះអែង។ មុនចូលទៅប្រកួតខ្ញុំនឹកបន់ស្រន់ដល់គុណ
បុណ្យ ដែលខ្ញុំបានធ្វើគ្រប់បែបយ៉ាង ព្រមទាំងគុណមាតាបិតាសូមអោយជួយខ្ញុំ អោយបានឈ្នះគូប្រកួត ដើម្បីលើកតំកើង
កេរ្ដិ៍ឈ្មោះជាតិខ្មែរយើងនៅកោះត្រលាច។ នៅពេលនោះខ្ញុំនឹកសង្ឃឹមច្រើន ដោយឃើញអាបេ វាឡើងមកលើរានប្រយុ
ទ្ធវាបញ្ចេញស្នៀតប្រយុទ្ធរបៀបបុរាណ ដែលយួនហៅថា «យ៉ស៊ី» ជាស្នៀតចិនប៉ាហ៊ី។ ខ្ញុំនឹកក្នុងចិត្ដថាបើវាប្រើស្នៀតនេះ
ជាមួយខ្ញុំ ខ្ញុំមុខជាឈ្នះវាពិតប្រាកដ។

លុះដល់ម៉ោង អាជ្ញាកណ្ដាលក៏តាំងវាយរគាំងម៉ូងៗ ខ្ញូំនិងអាបេក៏បានក្រោកឡើងដើរចូររកគ្នា។ ពេលនោះអាបេវាចេញស្នៀត
បុរាណ វាតាំងដាល់ខ្ញុំមុន តែខុសដោយខ្ញុំគេចផុត វាបែរមករកខ្ញុំម្ដងទៀត វាដាល់ថែមមួយដៃទៀត ខ្ញុំគេច ខុសទៀត។ ដល់
លើទីបី វាលុកចូលមកបំរុងដាល់ចំមុខខ្ញុំទៀត ខ្ញុំគេចមុខផុតទៅទៀត ទើបខ្ញុំប្រញាប់ដាល់សងមួយដៃស្ដាំចំមុខវាវិញ ដែល
វាកាត់មិនទាន់ ហើយខ្ញុំដាក់មួយដៃស្ដាំភ្លាមៗទៅទៀត ត្រូវចំក្រោមចង្កាវា ហើយក្បាលជង្គង់ខ្ញុំក៏បុកបណ្ដោយភ្លាមទៅទៀត
ត្រូវត្រង់ពោះបាយវា ហើយខ្ញុំប្រញាប់លោតថយក្រោយវិញភ្លាម អែវាក៏រលំដួលគ្រាំង ក្រាបស្រប៉ាបនិងក្ដាររានប្រដាល់តែ
ម្ដង។ ចំណែកអាជ្ញាកណ្ដាលក៏រាប់ ១-២ដល់៧ ថាអោយខំក្រោកឡើង តែវាបានលើកដៃទាំងពីរសុំញ៉មតែម្ដង ដោយហេតុ
ថាវានៅងោងស្រវាំងមិនទាន់ស្វាងនៅឡើយទើបវាសុំចាញ់ក្នុងទឹកដំបូងតែម្ដង។

នៅពេលនោះក្រុមខ្មែរបារាំងយួន ស្រែកហ៊ោយ៉ាងខ្លាំងធ្វើអោយព្រឺក្បាល ណាមួយភ័យថែមទៀត។ រំពេចនោះមានមេ
តំរួតគិញម្នាក់ជាតិបារាំងឈ្មោះទូសទូ បានឡើងលើរានប្រយុទ្ធហើយអង្អែលស្មាខ្ញុំ ព្រមទាំងសួរឈ្មោះ និងលេខប្រចាំខ្លួន
ខ្ញុំសព្វគ្រប់កត់ចុះក្នុងកូនសៀវភៅមួយ រួចញញឹមរកខ្ញុំហើយក៏ចេញទៅបាត់ទៅ។ ចំណែកមេតំរួតខ្លះបារាំងខ្លះដែលបានមក
ទស្សនា បានអោយប្រាក់ខ្ញុំ ខ្លះ៥រៀល ខ្លះ១០រៀល រួមទាំងអស់បានចំនួន៥០រៀល។ អែមនុស្សទោសខ្មែររាប់រយនាក់បាន
មកអោបរិតខ្ញុំនិងរកតែផ្លូវចេញមិនរួច។ មានខ្លះបានស្រែកថា នេះចំជាខ្មែរដៃឆើតមែន អាចបំបាក់អាបេបាន។ ជយោ!ខ្មែរ

និយាយពីលោកស៊ុម អរណាស់គាត់បានទៅសុំអនុញ្ញាតពីមេតំរួតបារាំងខាងគុកកាប់អុសអោយខ្ញុំបានទៅដេកនៅក្រៅគុក
មួយយប់។ ខ្ញុំក៏បានមកនៅកន្លែងឡអិដ្ឋជាមួយគាត់ យប់នោះគាត់បានអោយពួកបោយគាត់ កាប់មាន់បបរទទួលទាន ដោយ
មានស្រាថ្នាំរបស់គាត់អែបជាមួយទៀត មានមនុស្សទោសជាច្រើនបានរួមទទួលទានបបរជាមួយគ្នា។ យប់នោះខ្ញុំបានសប្បា
យជាមួយគេអែងរហូតម៉ោង៣ទៀបភ្លឺ ទើបបានសំរាកទទួលទានដំណេក។

លុះព្រឹកឡើង ខ្ញុំបានលាលោកស៊ុមកាត់ទៅលេងនិងកាប៉ូរ៉ាល់ខាត់ អែចំការដំឡូង។ គ្រាន់តែក្រលេកឃើញខ្ញុំទៅដល់ភ្លាម
បងខាត់ស្ទុះមកអោបខ្ញុំហើយពោលថា បងមិនបានដឹងថាប្អូនអែងចេះដាល់សោះ ទើបតែយប់នោះ បងទៅមើលនិងគេដែរ
ដំបូងពួកយួនវាទាយថា ប្អូនអែងស៊ូនិងអាបេមិនបានមួយទឹកទេ មុខជាក្អួតឈាមស្លាប់ហើយ។ ដល់សំរេចសំរួចទៅមានអែ
ណា? ប្អូនអែងដាក់វាដួលទាល់តែក្រោកមិនរួច ស្រាប់តែពួកអាយួនទាំងអស់បាត់មាត់ឈឹងដូចគេចុកតែម្ដង។ អិលូវនេះប្អូន
អែងល្បីឈ្មោះហើយនៅលើកោះនេះ ពីព្រោះតាំងពី៧ឆ្នាំកន្លងមកហើយ គ្មានជាតិខ្មែរណាម្នាក់បំបាក់អាបេបានទេ វាឈរ
ឈ្មោះជាជើងអែករហូតមក។

នៅថ្ងៃនោះ បងខាត់ព្រមទាំងសហការីរបស់គាត់ខាងដាំដំឡូងបាននាំគ្នាចាប់មាន់ទាធ្វើម្ហូបយ៉ាងច្រើនជប់លៀងខ្ញុំជាកិត្តិយស
ដល់ជ័យជំនះរបស់ជាតិខ្មែរនៅកោះត្រលាច។ ខ្ញុំក៏មានចិត្ដសប្បាយរីករាយក្រៃលែងរកកល់ភ្លេចខ្លួនថាជាមនុស្សទោសទៅ
ទៀត ដោយហេតុអ្នកដែលទៅរួមប្រជុំទទួលទានជាមួយគ្នានោះ សូម្បីតែជាតិយួនក៏នាំគ្នានិយាយតែពីជ័យជំនះរបស់ខ្ញុំដែរ
ព្រមទាំងសរសើរពីស្នៀតប្រដាល់របស់ខ្ញុំថាវិសេសវិសាលណាស់ ដែលគេមិនធ្លាប់បានឃើញដូច្នេះដល់ម្ដងណាសោះ។
ខ្ញុមកនៅលេងជាមួយមិត្ដទាំងនេះរហូតដល់ពេលល្ងាច ទើបត្រលប់ទៅចូលគុកខាងកាប់អុសវិញ។ នៅឆ្នាំ១៩៤២ដែលខ្ញុំបា
នទៅដល់កោះត្រលាច ខ្ញុំបានដំណឹងថាមនុស្សទោសនៅក្នុងឆ្នាំនោះមានជាង៦០០០នាក់ ចំណែកអែអ្នករដ្ឋការជាតិបារាំង
យួន ខ្មែរជាទាហានវិញមានចំនួន៥០០នាក់យ៉ាងច្រើន។

ព្រឹកឡើងទៀត មានតំរួតម្នាក់កាន់សំបុត្រពីក្រសួងសំងាត់ មកកោះហៅខ្ញុំអោយចូលខ្លួនទៅ។ ខ្ញុំក៏ដើរតាមតំរួតនោះទៅកា
ន់ទីចាត់ការនៃក្រសួងសំងាត់នោះ កាលចូលទៅដល់លោកទូសទូ ជាចាងហ្វាងមិននៅទេ។ លុះចាំបន្ដិចទើបឃើញលោក
មកដល់ លោកញញឹមមកកាន់ខ្ញុំសួរថា អែងចង់មកនៅក្រសួងសំងាត់ទេ? ខ្ញុំឆ្លើយជំរាបលោកថា តាមតែលោកមេត្ដាអោ
យខ្ញុំបាទធ្វើអ្វីក៏ខ្ញុំបាទធ្វើដែរ! លោកងក់ក្បាលញញឹម ហើយឡើងទៅអែមន្ទីចាត់ការបាត់ទៅ។ លុះលោកត្រលប់មកវិញ
ក៏អោយមនុស្សម្នាក់នាំខ្ញុំទៅកាន់កន្លែងធ្វើការនៅក្រសួងសំងាត់នោះទៅ។ ទីនោះមិនមែនជាគុកទេ គឺជាកន្លែងដែលមាន
សង់ផ្ទះតូចៗជាច្រើន។ ខ្ញុំនឹកឃើញពាក្យដែលមិត្ដខ្ញុំគេនិយាយប្រាប់ពីដំបូងនោះ ជីវភាពខ្ញុំត្រូវចូលមកជាក្រុមសំងាត់ ហើ
យគេអោយមនុស្សទោសនៅតាមសេចក្ដីស្ម័គ្រ គឺនៅម្នាក់អែងក៏បាន ពីរនាក់ក៏បានតាមការស្រុះស្រួលគ្នាអែងចុះ។ ដាំល្ល
តាមចិត្ដរៀងៗខ្លួនមានរបស់ទទួលទានគ្រប់គ្រាន់ មិនសូវខ្វះខាតឡើយ។ អែមុខងារធ្វើគឺរក្សាមនុស្សទោសកុំអោយរត់ពី
កោះត្រលាចទៅស្រុកវិញបាន។ ប៉ុន្ដែបើមានមនុស្សទោសរត់បាត់រឺយ៉ាងណា ក្រុមសំងាត់ត្រូវទទួលរុករកតាមដានអោយ
ទាល់តែឃើញវិញ។ បើប្រសិនជារកមិនឃើញ ត្រូវចៅហ្វាយនាយជេស្ដីបន្ទោសយ៉ាងខ្លាំងដៃ។

និយាយពីមនុស្សទោសនៅលើកោះនោះតាំងពីដើមមកទល់ពេលដែលខ្ញុំទៅដល់ មានលបធ្វើក្បួនដោយឈើគឺដើមគរ ស្ព
ង់ រិស្សីជាដើម ហើយនាំគ្នារត់នៅម៉ោង១៥ល្ងាច នារដូវចូលឆ្នាំចិន ដោយហេតុនៅពេលនោះត្រូវខ្យល់បក់បោកនៅដីគោ
កអិណ្ឌូចិន ចំជ្រោយកាម៉ៅតែម្ដង។ បើរត់ខុសខែមិនចំលើរដូវចូលឆ្នាំចិនទេ ក្បូននិងរសាត់តាមខ្យល់ទៅអែស្រុកសៀម
រឺទៅអែហ្វីលពីនទៅវិញ នាំអោយយូរពេលវេលាហើយអស់ទឹកអស់អាហារនឹងបណ្ដាលអោយស្លាប់ទាំងអស់គ្នាលើក្បូន
ក៏មាន។ ជួនណាប្រទះលើកប៉ាល់សមុទ្រ វាស្រង់យកទៅអោយបារាំងវិញក៏មាន។

នៅអោកាសដែលខ្ញុំទៅដល់ មនុស្សទោសបែកប្រាជ្ញាធ្វើទូកដោយសំពត់ខោអាវដែលរដ្ឋការបើកអោយ។ ខ្ញុំសូមអធិប្បាយ
រឿងនេះជូនបន្ដិច។ កាលពីឆ្នាំ១៩៣៥ មនុស្សទោសដែលរត់តោងធ្វើទូកដោយក្ដារលាបជ័រម្រ័ក្ស ដូចជាទូកយើងធម្មតា។ ដ
ល់ឆ្នាំ១៩៤០ ពួកអ្នកទោសនយោបាយមានចំណេះវិជ្ជាជ្រៅជ្រះបាននាំគ្នាធ្វើទូកតាមវិទ្យាសាស្រ្ដ គឺគេយកសំពត់ខោអាវដែ
លរដ្ឋការបើកអោយ ប្រមូលចូលគ្នាបាន៤-៥នាក់ ហើយទិញខោអាវក្រៅថែមពីរសំរាប់ទៀតគ្រប់គ្រាន់ហើយ គេយកខោ
អាវនោះទៅកាត់រួចដេរប៉ះភ្ជាប់អោយស្អាតត្រឹមត្រូវហើយ គេយកផ្ដៅដំបង៤-៥ដើមកាត់ប្រវែង៣ម៉ែត្រហើយចងផ្អោបគ្នា
ខាងចុង និងខាងដើម គេយកឈើទល់កណ្ដាលអោយប៉ោងឡើងដូចជារាងទូកធម្មតា ទើបគេយកសំពត់ពាសពីខាងក្រៅរាង
ផ្ដៅដំបងនោះដោយចងអោយជាប់មាំហើយ គេយកជ័រម្រ័ក្សលាបខាងក្នុងនិងខាងក្រៅអោយសព្វ។ គេកាប់រិស្សី៧-៨ដើ
មប្រវែង៦-៧ម៉ែត្រដោយរើសយកតែរិស្សីដើមត្រង់ៗយកទៅចងផ្អោបនិងតួទូកទាំងសងខាងអោយត្រឹមស្មើនិងក្បាលទូក
ហើយទុកអោយសល់វែងនៅខាងចុង គឺខាងកន្សៃទូក សំរាប់ទប់ទល់និងរលកកុំអោយបក់មកត្រូវខ្លាំងពេក ព្រមទាំងកុំអោ
យឃ្លោងផង។ គេយកដើមរិស្សីពីរណាត់ទំហំប៉ុនកដៃ ធ្វើដងក្ដោងនិងយកជួយធ្វើស្លាបក្ដោង។ ទូកនេះចំណុះបានតែ៤-៥នា
ក់យ៉ាងច្រើន។ អែស្បៀងអាហារគែធ្វើនំអន្សមសំរាប់ទទួលទានបានពីរថ្ងៃប៉ុណ្ណោះ។ ជួនណាយកបាយទៅហាលបំរុងទុក
ដែរ។ អែទឹកសាបគេដាក់ក្នុងប៉ោតប្រេងកាតដោយផ្សារមាត់អោយជិតខ្លាចក្រលកកំពប់អស់ គេចោះតែរន្ធតូចមួយរួចស៊ក
រិស្សីពកទៅក្នុងនោះ សំរាប់បឺតបន្ដិចម្នាក់ៗនៅពេលត្រូវការដោយប្រុងប្រយ័ត្នបំផុត ខ្លាចក្រែងខ្យស់បក់មិនស្រួល មិនដ
ល់ត្រើយក្នុងរវាងពីរថ្ងៃ នាំអោយមានគ្រោះថ្នាក់ដល់ជីវិត។ នៅពេលដែលបានចេញផុតពីច្រាំងចំនួន១០ម៉ោងហើយ បើទុ
កជាយកកាណូតយ៉ាងលឿនទៅដេញតាមក៏មិនទាន់ដែរ ត្បិតទូកនោះលឿនណាស់តាមរលកធំៗប៉ុនភ្នំដែលបោកបក់ជូនតៗ
ទៅ។ អែរដូវដែលរត់បានគឺខែទី១ និងខែទី២ តែដល់ខែទី៣ គេមិនហ៊ានរត់ទេក្រែងរត់មិនរួចដោយខ្យល់បក់វិលវល់ចុះឡើ
ងមិនទៀងទាត់។ ក្នុងការរត់នេះគេប្រយ័ត្នបំផុតមិនអោយដឹងដល់គ្នាច្រើនខ្លាចបែកការណ៍។ កាលជំនាន់ឆ្នាំ១៩៣០ គេរត់ដោ
យក្បូនដែលលបលាក់ធ្វើដោយឈើ រឺដោយរិស្សីទុកបំរុងលើភ្នំ លុះដល់ពេលរត់ទើបសែងមកទឹកតែម្ដង។ ប៉ុន្ដែការធ្វើ
ក្បូនត្រូវប្រើពេលយូរថ្ងៃទើបហើយ ជាហេតុនាំអោយបែកការណ៍ដឹងដល់ពួករើសៀក(Recherche)។

នៅកោះត្រលាចក្រុមសំងាត់មានការប្រុងប្រយ័ត្នខ្លាំងណាស់ គឺយាមទាំងយប់ទាំងថ្ងៃនៅដើមឆ្នាំចាប់ពីខែមករាទៅដល់ខែ
មិនា ត្បិតជារដូវដែលមានខ្យល់ល្អសំរាប់អោយមនុស្សទោសអាចរត់បាន។ ក្រៅពីរដូវនេះអ្នកទោសមិនហ៊ានរត់ទេ។ បើ
គេដឹងថាមនុស្សទោសរត់ហើយគេអោយដំណឹងទៅក្រុមសំងាត់ភ្លាមដើម្បីអោយស៊ើបរុករកចាប់ បើរកចាប់មិនបានទេត្រូ
វទទួលទោសយ៉ាងធ្ងន់ដល់ក្រុមសំងាត់ត្រង់បរិវេណដែលខ្លួនត្រូវយាមថែរក្សា។ អែក្រុមសំងាត់ដែលមានទោសនេះត្រូវប
ញ្ជូនទៅដាក់គុកងងឹតចំនួន២០ថ្ងៃយ៉ាងតិច។ ផុតពីនេះត្រូវបញ្ជូនទៅក្នុងគុកធម្មតាទៀតជាហេតុនាំអោយមនុស្សទោសអែ
ទៀតស្អប់ខឹងនិងខ្លួនថែមទៀតដោយដឹងថា ខ្លួនជាក្រុមសំងាត់ ហើយបានធ្វើទុក្ខធ្វើបាបមិនអោយសុខ គឺគេប្រើអោយថែ
រក្សាបង្គន់ បង្ខំអោយអាស្រ័យលាមកដែលជាទារុណកម្មយ៉ាងព្រៃផ្សៃ។ ជួនណាគេវាយទល់តែសន្លប់ រឺស្លាប់ក៏មាន គឺគេ
សំគាល់ថាខ្លួនជាសត្រូវរបស់គេ នាំអោយគេពិបាករត់ ហើយនិងសំគាល់ថា ខ្លួនជាអ្នកយកការពីគេអោយរដ្ឋការ។ ម្ល៉ោះ
ហើយពួកគិញទាំងអស់មានការប្រុងប្រយ័ត្នខ្លួនជាទីបំផុតខ្លាចក្រែងមានគ្រោះថ្នាក់ដល់ខ្លួន។ បើប្រសិនជាមានរឿងចូលទៅ
ក្នុងគុកជាមួយមនុស្សទោសអែទៀតនោះកម្រនឹងបានវិលមកវិញណាស់។

ចំណែករបៀបរត់តាមបែបថ្មីនោះ មិនសូវដែលបែកការណ៍ដល់ពួកគិញទេ ត្បិតគេបានប្រុងប្រៀបអុបករណ៍សំរាប់ធ្វើទូក
ជាមុនស្រេច ទើបគេធ្វើដូចបានអធិប្បាយខាងលើ។ លុះគេធ្វើក៏ឆាប់ហើយ ចំនួនប្រហែលមួយថ្ងៃប៉ុណ្ណោះ ក៏នាំគ្នារត់តែ
ម្ដង ហើយពួកគិញក៏ពិបាករកដោយគ្មានដានថារត់ផង គឺគ្រាន់តែស្មានថា ប្រហែលជារត់ហើយ នៅវេលាដែលបាត់ខ្លួន។តា
មក្រុមសំងាត់និយាយប្រាប់ខ្ញុំថា ទើបតែប្រហែលមួយខែមុនខ្ញុំទៅដល់ទេ ដែលរដ្ឋការគេអោយសង់ផ្ទះតូចៗរាយគ្នាតាមមា
ត់សមុទ្រចំងាយ២-៣គីឡូម៉ែត្រពីគ្នាជុំវិញកោះ ការពារកុំអោយមនុស្សទោសរត់រួចដូចមុនៗទៀតបាន។

តទៅជំពូកទី១០

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
  Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rights reserved.