| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
1១០១១១២១៣១៤ គុកនយោបាយ

១០ ជីវភាពនៅតំបន់ដិកយុក

នៅកន្លែសំងាត់បានចំនួន២០ថ្ងៃ លោកទូសទូមកហៅខ្ញុំអោយទៅធ្វើការកន្លែងមួយផ្សែងទៀតឈ្មោះ Guérêt យួនហៅ
ថា ដិកយុក ជាកន្លែងដាំដំណាំគ្រប់យ៉ាង ដូចជាដូង អំពៅ សាលាត់ ខាត់ណា ជីរគ្រប់មុខ ម្នាស់ ក្រូចឆ្មារ៘ កន្លែងនោះ
នៅលើខ្នងភ្នំឆ្ងាយពីទីក្រុងប្រហែល១២ ១៣គឺឡូម៉ែត្រ បើឡើងពីជើងភ្នំក្រោមទៅដល់លើកំពូលភ្នំតាមផ្លូវលំ ដែលមានចំ
ងាយ៣គីឡូម៉ែត្រនោះត្រូវដើរនោះប្រហែល៣គីឡូម៉ែត្រទៀត ទើបដល់កន្លែងដាំដំណាំ។ នៅទីនោះអិតមានជនស៊ីវិលម្នាក់
ទេ គឺមានសុទ្ធតែមនុស្សទោសចំនួន៣០ នាក់ជាអ្នកដាំចំការ។ លោកទូសទូបានតំរូវអោយខ្ញុំធ្វើកាប៉ូរ៉ាល់ត្រួតត្រាមនុស្សទោ
សទាំងអស់នៅទីនោះ។ កន្លែងនោះមានទេសភាពល្អណាស់ ប៉ុន្ដែពុំមែនជាកន្លែងស្រួលទេ គឺកន្លែងចាញ់ផង ប្រកបដោយ
គ្រោះថ្នាក់ដោយមនុស្សគ្នាអែងផង ដែលសុទ្ធតែជាអ្នកទោសធ្ងន់ និងទោសអស់ជីវិត ដែលពីដើមច្រើនតែជាអ្នកប្រប្រឹត្ដ
ចោរកម្ម កាប់សំលាប់កាចសាហាវឃោរឃៅ។ ខ្ញុំបានប្រែជីវភាពពីក្រុមសំងាត់មកជាអ្នកមើលការខុសត្រូវ(Caporal)
លើពួកនេះវិញម្ដង។

លុះបានដឹងដំណឹងថា នៅទីនេះមិនស្រួល មុននឹងទៅខ្ញុំបានសូមអនុញ្ញាតពីលោកទូសទូ ដើម្បីរកមិត្ដយួនរបស់ខ្ញុំឈ្មោះ អា
ន់បាហ ដែលជាមនុស្សទោសជាន់ចាស់ធ្លាប់ដឹងកន្លុកកន្លៀតច្រើនអោយមកនៅជាមួយគ្រាន់ជាជំនួយ។ ឈ្មោះហ នេះជាម
នុស្សទោសនយោបាយពួកយៀកមិញមានទោស១០ឆ្នាំ តែគេនៅកោះត្រលាចមុនខ្ញុំពីរឆ្នាំ ហើយបានកាប់អុសជាមួយខ្ញុំ។
កាលដែលទៅកាប់អុសជាមួយខ្ញុំនោះ គាត់មានជំងឺគ្រុនចាញ់ ក៏នៅបែកគ្នារហូតដល់ខ្ញុំឈ្នះអាបេ ទើបគាត់កាត់មកជួបនិង
ខ្ញុំនៅកន្លែងសំងាត់។ អែនៅកន្លែងគាត់ធ្វើការនៅក្នុងក្រុមដាំដំណាំនៅចំការ១ឆ្ងាយពីកោះត្រលាច។ គាត់មានការពិសោធន៍
ច្រើន។

ក្រោយពីខ្ញុំស្នើសុំឈ្មោះហ អោយទៅធ្វើការជាមួយខ្ញុំនោះបាន២ថ្ងៃ លោកទូសទូបានអោយគេនាំមកកាន់ក្រុមសំងាត់នូវ
ឈ្មោះហ ដែលនាំអោយឈ្មោះនេះមានសេចក្ដីភិតភ័យខ្លាចមានរឿងអ្វី ត្បិតគាត់មិនដឹងថាខ្ញុំសុំគាត់មកនៅជាមួយខ្ញុំទេ។
លុះមកដល់ខ្ញុំបាននិយាយប្រាប់រឿងរ៉ាវទើបគាត់បាត់ភ័យហើយបន្ទោសខ្ញុំថា បើអីចឹងក៏មិនប្រាប់ពីមុនកុំអោយគ្នាភ័យ។
ឈ្មោះ ហ បានមកនៅជាមួយខ្ញុំ។ គាត់បានពន្យល់ខ្ញុំថានៅទីនោះជាទីចាញ់ផង ប៉ុន្ដែមិនជាអ្វីទេ ត្បិតយើងដឹងការមុនហើយ
យើងអាចប្រុងប្រយ័ត្នខ្លួនបាន។

លុះព្រឹកស្អែកប្រហែលម៉ោង៨ លោកទូសទូបាននាំខ្ញុំនិងឈ្មោះ ហ ធ្វើដំណើរដោយជើងរហូតទៅដល់ភ្នំ ហើយឡើងភ្នំ
ទៅទើបទៅដល់ផ្ទះកាប៉ូរ៉ាល់ដែលត្រួតចំការ។ លុះបានអោយវាយរគាំងនិងហៅមនុស្សទោសទាំងអស់មកជួបជុំហើយ លោ
កទូសទូក៏បាននិយាយប្រាប់ក្រុមនោះថា លោកបានចាត់ឈ្មោះប៊ុណ្ណចន្ទ ម៉ុល អោយមកធ្វើកាប៉ូរ៉ាល់នៅទីនេះ ដើម្បីអោយ
ចំរើនកិច្ចការខាងដំណាំ អ្នកទាំងអស់ត្រូវខំធ្វើការក្រោមបង្គាប់កាប៉ូរ៉ាល់ថ្មីនេះអោយម៉ត់ចត់។ ល្គឹកណាបើឈ្មោះប៊ុណ្ណចន្ទ
ម៉ុល ប្ដឹងគាត់ថា ឈ្មោះណាមួយរឹងទទឹងមិនស្ដាប់បង្គាប់ទេ គាត់និងចាប់អ្នកនោះទៅបញ្ចូលគុកភ្លាម! ហើយគាត់សួរថាស្ដា
ប់បានទាំងអស់គ្នាហើយ? ក្រុមនោះឆ្លើយថាស្ដាប់បានហើយ! រួចពីនោះគាត់ក៏ត្រលប់ទៅវិញ ខ្ញុំបាជូនដំណើរគាត់រហូតដល់
ជើងភ្នំទើបគាត់លាខ្ញុំទៅ លោកទូសទូមានមាឌធំដំបង មុខលោកសំបើមគួរអោយមនុស្សទោសគ្រប់គ្នាខ្លាចណាស់។

អែក្រុមនោះក៏បានរៀបបាយទឹកទទួលខ្ញុំដែលជាកាប៉ូរ៉ាល់ថ្មី ដោយម្ហូបចំណីយ៉ាងសំបូរព្រោះកន្លែងនោះសំបូរគ្រឿងក្លែម
ស្រាប់ផង ហើយមានមនុស្សទៅបំរើដាំស្លជាប់ពីកាប៉ូរ៉ាល់មុនមកផង។ ផ្ទះដែលនៅនោះជារបៀបផ្ទះតៀមទទឹង៨ម៉ែត្រ
បណ្ដោយ១២ម៉ែត្រមានពីរបន្ទាប់ ប្រក់ស្បូវជញ្ជាំងស្បូវ តែទ្វារពីមុខធ្វើពីក្ដារស្រឡៅយ៉ាងស្អាត។ ផ្ទះបាយដោយខ្លួនប្រក់
ស្បូវជញ្ជាំងស្បូវដូចគ្នា។

និយាយពីទេសភាពកន្លែងនៅដិកយុកនោះ មានទំហំដីចំនួនប្រហែលជា៣០ ហិកតា មានដើមចេកនិងដូងច្រើនណាស់។ មា
នភ្នំថ្មនៅពីខាងក្រោយកំពស់ប្រហែល៤០០ម៉ែត្រ ហើយមានភ្នំខ្សាច់នៅមុខកំពស់ប្រហែល៣០ម៉ែត្រ ប្រវែងប្រហែល
ពីរគីឡូម៉ែត្រ។ ចុះទៅខាងឆ្វេងមានព្រែកមួយវែងដែលរដូវភ្លៀងហូរចូលទៅក្នុងសមុទ្រ។ ប៉ុន្ដែដល់ខែប្រាំងវិញព្រែកនោះ
ក៏រីងទឹក ហើយសំបូរត្រីទឹកសាបណាស់ ដូចជាត្រីរ៉ស់ ត្រីក្រាញ់ ត្រីអណ្ដែង ស្រីឆ្លាត៘ កន្លែងដិកយុក នោះដូចជាបាតខ្ទះ
ដែលដល់រដូវវស្សាមានខ្យល់បក់មកពីសមុទ្រយ៉ាងខ្លាំងទៅប៉ះនិងភ្នំថ្មខាងក្រោយហើយវិលទៅកាន់សមុទ្រវិញ គឺគួចវិល
ទៅវិលមកដូច្នេះអែង។ លើភ្នំនោះ មានដើមឈើធំៗដុះច្រូងច្រាងពាសពេញភ្នំ មើលទៅខៀវស្រងាត់។ ចំណែកភ្នំខ្សាច់វិ
ញ មើលទៅសមុទ្រឃើញទឹកខៀវស្រស់គួរអោយសប្បាយរីករាយ។ តាមមាត់សមុទ្រដីខ្សាច់សស្គុសមើលទៅដូចស្ករស
រឺអំបិលសដូច្នេះអែង។

ក្រោយពេលបាយ ខ្ញុំបានសួរពត៌មានអ្នកបំរើម្នាក់ជាតិយួន។ យួននោះឈ្មោះ ស្វៀងវី ជាពួកកៅដាយជាប់ចោទពីបទនាំបះ
បោរប្រឆាំងនិងបារាំង។ វាបានប្រាប់ថា នៅកន្លែងនេះគ្មានអ្វីជាការលំបាកប៉ុន្មានទេ ត្បិតកាប៉ូរ៉ាល់មុនគេបានរៀបចំចែកមុខ
ការរួចស្រេចហើយ គឺក្នុងមនុស្សទោសម្នាក់ៗ អោយកាន់កាប់ថែរក្សាដំណាំចំនួន២៥រង។ អែដំណាំអ្វីៗស្រេចនៅលើកាប៉ូ
រ៉ាល់គេបញ្ជាអោយដាំ ចំពោះគ្រប់ពូចបន្លែគេមានទុកបំរុងស្រាប់។ រីអែចំការចេក គេចាត់អោយម្នាក់ថែរក្សាពីរហិកតា។ ចំ
ណែកខាងចំការដូងអិតមានចាត់អោយថែរក្សាទេ។ អែមនុស្សទោស១០ រឺ១២នាក់គេទុកបំរុងសំរាប់ធ្វើការផ្សេងៗ សំរាប់
អោយកាប់គាស់រានព្រៃចំនួន៤-៥ ហិកតាទុកបំរុងដាំត្រលាច ល្ពៅនៅរដូវភ្លៀងតាមត្រូវការ។ នៅកន្លែងដិកយុកនេះដីមាន
ជីជាតិល្អណាស់ ពីព្រោះដីតែងតែហូរទំលាក់ពីលើភ្នំមកលើដីទំនាបទាំងអស់នោះ សូម្បីនៅខែប្រាំងក៏ដីនោះនៅសើមៗដែរ
គេជីកអណ្ដូងជំរៅចំនួន១ម៉ែត្រកន្លះអាចចេញទឹកកន្លះម៉ែត្រហើយមិនចេះរីង។ មនុស្សចំនួន១០នាក់ដែលនៅផ្ទះ៧-៨ខ្នង
ប្រើទឹកតែអណ្ដូងមួយប៉ុណ្ណោះបានយ៉ាងគ្រាប់គ្រាន់អិតខ្វះខាតទឹកឡើយ។ ទឹកនោះថ្លាស្អាតមានអោជារស ពិសាអិតភ្លាវ
ឡើយ អាចដាំហើយឆុងតែបានយ៉ាងមានអោជារសផងទៀត។ នៅកន្លែងនោះមានអាកាសត្រជាក់ណាស់ ដោយនៅរដូវវ
ស្សាមានភ្លៀងធ្លាក់មិនដាច់ ជួនណាភ្លៀងជាប់៣ថ្ងៃ៣យប់ក៏មាន ជាហេតុនាំអោយត្រជាក់ស្រឺតៗព្រឺឆ្អឹងខ្នង ទៅជាស្រៀវគ្រុ
ន។ អែជំងឺគ្រុនចាញ់បណ្ដាលមកពីអាកាសត្រជាក់ផង មកពីខ្យល់វិលវល់នោះផង មកពីមូសដែកគោលខាំផង។ គេត្រូវប្រ
យ័ត្នណាស់នៅកន្លែងនោះ ប៉ុន្ដែមនុស្សទោសគ្នាមិនដឹងបានអ្វីប្រយ័ត្នទេ បើមុងក៏គ្មានថ្នាំសង្គូវក៏គ្មាន។ គ្នាត្រូវតែផ្សងតាម
យថាកម្មស្លាប់អង់កាល់ក៏ស្លាប់ទៅ។

ខ្ញុំទៅនៅដិកយុកបាន២០ថ្ងៃក៏ចាប់មានជំងឺគ្រុនចាញ់ឡើង។ មុនដំបូងស្រៀវគ្រុនឈឺក្បាល រហូតដល់គ្រុនខ្លាំងរហូតដល់
ដោះទុក្ខសត្វតូចធំនៅនិងកន្លែង ដោយងើបដើរទៅណាមិនរួច គ្មានសង្ឃឹមថាបានរស់រានមានជីវិតត្រលប់មកស្រុកវិញបាន
ឡើយ។ ពេលមួយនោះខ្ញុំប្រឹងប្រែងជំនះនឹងចិត្ដដើរទៅបត់ជើងនៅខាងក្រៅផ្ទះដើរបានតែពីរ បីជំហាន ស្រាប់តែវិលមុខ
ងងឹតដូលប្រូសទៅដីដោយមិនដឹងខ្លួនសោះ ហើយអិតនរណាដឹងសោះ។ ជួនពេលនោះអ្នកដាំបាយក៏មិននូវ បងហក៏មិន
នៅ។ ប្រហែលមួយម៉ោង ទើបបងហត្រលប់មកពីរកថ្នាំរិសឈើវិញបានឃើញខ្ញុំដួលនៅដី គាត់ភិតភ័យលើកគ្រាហ៍ខ្ញុំនាំ
ចូលទៅក្នុងបន្ទប់វិញ។ សូមជំរាបថាខ្លួនខ្ញុំពេលនោះស្អុយចេញពីខ្លួន ស្គមនៅតែឆ្អឹងរគាម បាយបបរអ្វិក៏ទទួលទានមិនកើត
។ មិត្ដហបានទៅរករិសឈើព្រៃមកដាំអោយទទួលទាន ព្រមទាំងលេបគីណាគ្រីនដែលលោកទូសទូទុកអោយ ១០គ្រាប់ផង
ក៏បានធូរគ្រាន់បើអស់វារៈមួយខែទើបជា។ មិត្ដហបាននិយាយប្រាប់ខ្ញុំថា គាត់មិនស្មានថា ខ្ញុំបានជាឡើយ មែនហើយខ្ញុំក៏មិន
ស្មានយ៉ាងនោះដែរ។ ការរស់នៅគឺ រស់ដោយសារគុណបុណ្យមាតាបិតាជួយជ្រោមជ្រែងអោយមានជីវិតមិនអោយស្លាប់។

លុះខ្ញុំបានជាស្រួលបួលឡើងវិញហើយ ទើបមិត្ដហគាត់បាននិយាយប្រាប់ខ្ញុំថា នៅកន្លែងយើងសព្វថ្ងៃនេះមានមនុស្សទោ
ក្បាលខូច ៤-៥នាក់ ជាមេរឹងរូសប្រឆាំងនិងកិច្ចការដែលបានដាក់អោយធ្វើ នាំអោយបនុស្សអែទៀតយកតំរាប់តាមមាន
ឈ្មោះ អាន់ បាឌិក និងឈ្មោះ ទ្រីវ៉ាងជាដើម។ ពួកវានេះ ដូចសត្វខ្លាដំបងសុទ្ធតែមានទោសអុក្រិដ្ឋដល់អាយុទាំងអស់គ្នា ដោ
យជាប់ចោទពីបទលួចប្លន់ និងធ្វើមនុស្សឃាត។ ខ្លួនវាបានសាក់ខ្មៅងងឹតពេញខ្លួន ពីកជើងដក់ក។ មានសាក់ជារូបនាគនៅ
ដើមទ្រូង។ អែពោះវាសាក់រូបខ្លាដំបងមើលទៅគួរអោយខ្លាចណាស់។ ភ្នែកឡើងក្រហម បើសំលឹងយូរៗទៅដូចជាមិនមែ
នមនុស្សទេ ខ្ញុំបានសុំអោយបងហ ជួយដោះស្រាយបញ្ហានេះ។ គាត់ក៏បានឆ្លើយថា ត្រូវតែធ្វើយ៉ាងម៉េចកុំអោយមនុស្សទុច្ច
រិតប៉ុន្មាននាក់នេះនៅកន្លែងនេះបាន។ បើយើងមិនកំចាត់វាទេយើងនៅកន្លែងនេះមិនបានសុខឡើយ។ មុនដំបូងខ្ញុំគិតថាត្រូ
វតែប្ដឹងលោកទូសទូអោយផ្លាស់វាចេញពីទីនេះ ត្បិតវាជាមនុស្សអាក្រក់នាំបះបោរ ប៉ុន្ដែមិត្ដហប្រាប់ថាធ្វើដូច្នេះទៅ បើលោ
កទូសទូមិនរវល់ចាត់ការតាមយើងសុំ ត្រលប់ទៅជាថាយើងមិនចេះធ្វើការ ធ្វើការប៉ុណ្ណឹងមិនកើត យើងនឹងអាក្រក់ទៅវិញ
មិត្ដហអោយយោបល់ថា ត្រូអោយខ្ញុំធ្វើការវាយ៉ាងណា អោយក្ដៅដៃបំផុតដើម្បីបំបាក់វាអោយបាក់ស្បាតតែម្ដង អោយ
ក្លាចខ្ញុំរាប ទាំងពួកវា ទាំងពួកមនុស្សទោសអែទៀតផង ព្រោះខ្លួនខ្ញុំក៏ធ្លាប់ល្បីឈ្មោះជាអ្នកកីឡាជើងអែក គេខ្លាចស្រប់ហើ
យ។ ដល់ជំនុំគ្នារកអុបាយឃើញហើយ ទើបខ្ញុំចាត់អោយបងហទៅកាប់ចេកនៅចំការបាន២ស្ទងយកទៅដាក់ទុកក្បែរផ្ទះពួ
កវានោះក្នុងវេលាយប់ ព្រមទាំងយកខោអាវពីរសំរាប់និងប៉ោតប្រេងកាតទទេ១ទៅជាមួយផង ត្បិតនៅផ្ទះពួកវានៅខាង
ក្រោយឆ្ងាយជាព្រៃភ្នំញឹកថែមទៀតជាការងាយស្រួលនិងធ្វើកលល្បិច។

លុះកន្លងបានមួយថ្ងៃ អ្នកយាមចំការចេកបានមកប្ដឹងថា មានចោរលួចចេកបាត់ពីរស្ទងធំពីយប់មិញ។ ខ្ញុំបញ្ជាអោយគេវាយ
រគាំងប្រជុំមនុស្សទោសទាំងអស់នៅមុខផ្ទះខ្ញុំដើម្បីអោយជួយរកចេកនោះ។ ខ្ញុំបានអោយខ្មែរក្រោមម្នាក់ចាំប្រែភាសាខ្មែរ
ជាភាសាយួនអោយពួកនោះទាំងអស់ស្ដាប់។ ខ្ញុំថា អិលូវមានចោរលួចចេកពីរស្ទងនៅចំការ តាមស្មានទៅមិនមែនចោរពី
ណាក្រៅ ពីក្រុមយើងឡើយ។ ខ្ញុំបានមកនៅទីនេះ៣ខែហើយ មិនដែលធ្វើអ្វីអោយព្រួយបារម្មណ៍ដល់បងប្អូនឡើយ ទើបតែ
ពេលនេះមានកើតចោរកម្មនៅបរិវេកន្លែងយើង។ ហេតុនេះខ្ញុំត្រូវការរកមុខចោរលួចនោះអោយឃើញ។ បើបងប្អូនណា
ជ្រុលលួចទៅហើយសុំនិយាយតាមត្រង់ទៅចុះ។ បើមិនដូច្នេះទេ តែបើខ្ញុំឃើញរបស់ដែលបាត់នោះនៅក្នុងផ្ទះក្ដី ក្រៅផ្ទះរ
បស់បងប្អូនណា ខ្ញុំនឹងសុំធ្វើទោសផ្ទាល់ដៃខ្ញុំតែម្ដង ហើយកុំថាខ្ញុំកាចអោយសោះ! ខ្ញុំសួរថាស្ដាប់បានទេ? ពួកទាំងនោះឆ្លើ
យថា បាទស្ដាប់បានហើយ! ខ្ញុំក៏ប្រកាសតទៅទៀតថា ខ្ញុំសុំទុកពេលអោយ១០ នាទី សំរាប់គិតអោយវែងឆ្ងាយបន្ដិច ប៉ុន្ដែ
បើគ្រប់១០នាទីហើយគ្មានបងប្អូនណាទទួលសារភាពទេ ខ្ញុំនិងចាត់ការទៅតាមច្បាប់!

១០នាទីកន្លងទៅ ខ្ញុំចាត់អោយមនុស្សទោសទាំងអស់បំបែកគ្នាជាបួនក្រុម ទើបខ្ញុំចាត់អោយក្រុមណានៅខាងកើត អោយ
ទៅរកទិសខាងលិច ក្រុមខាងលិចអោយទៅរកខាងកើត ក្រុមខាងត្បូងអោយទៅរកខាងជើង អែក្រុមខាងជើងអោយទៅ
រកខាងត្បូង។ ខ្ញុំថា ក្នុងរយៈពេលពីពីរទៅបីម៉ោងត្រូវនាំដំណឹងមកប្រាប់ខ្ញុំវិញ។ ក្រោយពេលដែលបានចាត់អោយទៅអស់
ហើយ ហើយខ្ញុំក៏រង់ចាំលទ្ធផល។

ប្រមាណជាពីរម៉ោង នៅវេលាដែលក្រលេកឃើញពីនាក់ ដើរយ៉ាងលឿនសំដៅមកផ្ទះខ្ញុំ ខ្ញុំក៏ក្រោកឡើងទទួល។ គេនិយា
យប្រាប់ខ្ញុំថា ឃើញចេកនោះ ហើយព្រមទាំងមានខោអាវពីរសំរាប់និងប៉ោតប្រេកាតមួយផង លាក់នៅក្រោយផ្ទះអាន់បា
ឌិក ចំនួនប្រហែល១០០ម៉ែត្រ។ លឺដូច្នេះ ខ្ញុំក៏ទៅជាមួយអ្នកពីរនាក់នោះទៅដល់ទីកន្លែង ក៏បានឃើញច្បាស់និងភ្នែកមែន
ទើបខ្ញុំប្រើគេអោយរត់ទៅវាយរគាំងប្រជុំគ្នាជាប្រញាប់។ ប្រហែលជាមួយម៉ោងក្រោយគឺម៉ោង១១ថ្ងៃត្រង់ ដែលជាវេលា
ជិតដល់ពេលបាយ នៅពេលមនុស្សទោសជួបជុំហើយ ខ្ញុំបានប្រកាសថា ថ្ងៃនេះក្នុងបរិវេណយើង មានមនុស្សទោសមាន
បំណងបំរុងធ្វើទូករត់ ហេតុនេះខ្ញុំសុំបងប្អូនជួយកិច្ចការនេះអោយស្រេច។ អិលូវនេះសុំទៅតាមខ្ញុំទាំងអស់គ្នា ខ្ញុំនាំអ្នកទាំង
អស់នោះទៅផ្ទះឈ្មោះឌឹក។ ខ្ញុំសួរទៅឈ្មោះឌឹកថា ផ្ទះនេះជាផ្ទះនរណា? ឈ្មោះឌឹកឆ្លើយថាផ្ទះរបស់ខ្ញុំ! ខ្ញុំសួរតទៅទៀតថា
បងអែងមានលួចចេកពីរស្ទង ព្រមទាំងសំពត់អាវនិងប៉ោតទេ? ឈ្មោះនេះឆ្លើយថាអិតបានលួចទេ។ ខ្ញុំនាំសាមីខ្លួនព្រមទាំងអ្ន
កអែទៀតទៅកន្លែងនោះ ហើយចង្អុលទៅវត្ថុទាំងនោះ ហើយសួរថារបស់អ្នកណា? វាឆ្លើយថាមិនមិនមែនរបស់វាទេ! ខ្ញុំក៏
បញ្ជាអោយមនុស្សទោសអែទៀតជញ្ជូនរបស់ទាំងនោះទៅអេផ្ទះខ្ញុំវិញ។ ខ្ញុំបង្គាប់អោយទាំងអស់គ្នាឈរតំរៀបជាពីរជួរទើ
បខ្ញុំហៅឈ្មោះឌឹកអោយចេញមកឈរចំពោះមុខខ្ញុំ។ ទើបខ្ញុំសួរដោយទន់ភ្លន់មុនដំបូងថា ឌឹកអែងនិយាយអោយត្រង់មក
ចុះ ខ្ញុំមិនធ្វើបានអ្វីទេ ឌឹកអែងដឹងស្រាប់ហើយ ខ្ញុំចូលចិត្ដតែមនុស្សល្អ មិនចូលចិត្ដមនុស្សអាក្រក់រឹងរូសដាក់ខ្ញុំទេ ខ្ញុំចូល
ចិត្ដធ្វើល្អ និងមនុស្សគ្នាអែងណាស់ តែខ្ញុំសុំអោយឌឹកអែងនិងបងប្អូនទាំងអស់ស្ដាប់សំដីខ្ញុំអោយច្បាស់ តែមានមនុស្ស
មើលងាយខ្ញុំ រឺមួយរករឿងហេតុនិងខ្ញុំនោះ ខ្ញុំលែងខ្លាចអ្នកនោះហើយព្រមទាំងសំគាល់ថាមនុស្សនោះជាសត្រូវនិងខ្ញុំថែម
ទៀត! ហើយខ្ញុំក៏ឈប់គោរពរាប់អានអ្នកនោះតទៅទៀត ទុកអោយគេធំតែម្នាក់អែងទៅចុះ។ ពោលនេះខ្ញុំសូមអោយ
បងឌឹកអែងប្រាប់មកមើល តើខ្លួនបំរុងនិងធ្វើទូករត់មែនទេ? មានបក្ខពួកខ្លួនប៉ុន្មាននាក់? ឈ្មោះណាខ្លះ? សុំអោយឌឹក
អែងប្រាប់អោយត្រង់មក វាឆ្លើយបដិសេធថា ពុំបានធ្វើទូកបំរុងរត់ទេ! ខ្ញុំសូមបន្ថែមទៅទៀតថា បើដូច្នេះម្ដេចក៏មានចេក
សំពត់អាវ និងប៉ោតនៅក្រោយផ្ទះខ្លួន? អោយខ្ញុំជឿដូចមេ្ដកើត! វាឆ្លើយបដិសេធដដែល។ ខ្ញុំក៏ដើរចូលទៅជិតហើយពោល
បន្ថែមចុងក្រោយថា ប្រកដជាគ្មានមែនរឺ? រួចខ្ញុំដាល់មួយដៃភិបត្រង់ដើមទ្រូងវា រួចប្រាប់ថាឆ្លើយអោយត្រង់មក! វានៅប្រ
កាន់ពាក្យមុនថាទេ ទេដដែល។ តាមពិតវាមិនដឹងមែន ប៉ុន្ដែខ្ញុំត្រូវងបង្ក្រាបវាអោយហើយ កុំអោយវាបះបោរទាន់ ខ្ញុំក៏ដាក់
ថែមមួយដៃទៀតត្រង់ថ្គាម វាក៏ដួលនៅដីហើយស្រែកអង្វរខ្ញុំ ខ្ញុំទាត់ថែម១ជើងចំមុខទៀតរមៀលពីរបីត្រលប់។ ខ្ញុំហៅអោ
យក្រោកឈរឡើង លុះក្រោកឡើងក៏សំពះក្រាបក្បាលដល់ដីដោយពោលថា អត់ទោសកាប៉ូរ៉ាល់ខ្ញុំអត់ធ្វើដូច្នេះទេហើយ
អិតបក្ខពួកទេ។ ជាការបដិសេធរបស់វា ដែលធ្វើអោយខ្ញុំមានកំហឹង ខ្ញុំដាល់ថែមមួយដៃទៀតចំមុខ ចេញឈាមរ៉ាវពីមាត់
ពីច្រមុះដូលទៅដីម្ដងទៀត។ លុះវាក្រោកឈរឡើងតាមបង្គាប់ខ្ញុំម្ដងទៀត ខ្ញុំក៏ចូលទៅជិតវារួចយកដៃទាំងពីរទាញក្បាលមក
ជិត ហើយខ្ញុំលើកជង្គង់បុកចំកណ្ដាលដើមទ្រូងនិងចំមុខវាថែមម្ដងទៀត។ លើកក្រោយនេះអាឌឹកដួលលែងងើបរួចតែម្ដង
ដេកផ្ញាពោះនៅកណ្ដាលចំណោមមនុស្សទាំងនោះ។ ទើបខ្ញុំនិយាយដោយកំហឹងខ្លាំងៗថា នៅក្នុងចំណោមអ្នកទាំងអស់គ្នា
នេះ នៅមានបក្ខពួកអាឌឹកទៀតប្រយ័ត្នណា!។ បងប្អូនឃើញនិងភ្នែកច្បាស់ស្រាប់ហើយ មិនគួរបើខ្ញុំដែលជាអ្នកទោសដូច
ជាបងប្អូនដែរ ហើយទៅវាយដំបងប្អូនអ្នកទោសដូចគ្នាយ៉ានេះសោះ។ នេះមកពីឈ្មោះឌឹកមិនព្រមឆ្លើយត្រង់ប្រាប់ខ្ញុំ! ហេ
តុនេះខ្ញុំត្រូវតែធ្វើអោយដឹងដៃខ្ញុំ ដែលខ្ញុំមកត្រួតត្រាទីទីនេះគឺលោកទូសទូ មេក្រសួងសំងាត់លោកចាត់ខ្ញុំមក ដើម្បីរក្សាសេ
ចក្ដីរៀបរយ ការពារកុំអោយមានមនុស្សទោសធ្វើទូករត់អិលូវឈ្មោះឌឹកបានបំពារបំពានហ៊ានធ្វើទូកក្នុងបំណងរត់ទៅដីគោ
ក តើអោយខ្ញុំអត់អោនដូចម្ដេចបាន? អិលូវខ្ញុំសំរេចចិត្ដត្រូវបញ្ជូនឈ្មោះឌឹកទៅជូនលោកធំ តាមតែលោកសំរេចយ៉ាងណា
ទៅចុះ ហេតុនោះសុំបងប្អូនបំបែកជួរទៅបាយទឹកចុះ ប៉ុន្ដែសុំយកឈ្មោហឌឹកទៅចងដៃជើងទុកមួយអន្លើសិនចាំព្រឹកស្អែក
សឹមបញ្ជូនទៅក្រុង!។

លុះស្អែកឡើងខ្ញុំបានធ្វើសេចក្ដីរាយការណ៍បញ្ជូនឈ្មោះឌឹកទៅកាន់ទីក្រុងកោះត្រលាច។ ឈ្មោះឌឹកត្រូវគេចងជើងដៃដូច
សត្វជ្រូក ហើយមនុស្សទោស៤នាក់សែងទៅជារបៀបសែងជ្រូកដែរ ព្រមទាំងរបស់ទាំងអស់ គឺចេកពីរស្ទង ខោអាវនិង
ប៉ោតដើម្បីជាភស្ដុតាង។ លុះទៅដល់ក្រសួងសំងាត់ ក្រលេកឃើញដូច្នោះ លោកទូសទូបានចុះពីលើផ្ទះមកសួរខ្ញុំថា មានរឿ
ងអ្វី? ខ្ញុំក៏ជំរាបលោកវិញតាមដំណើរដែលឈ្មោះឌឹកមានគំរោងការធ្វើទូកបំរុងរត់ តែដោយខ្ញុំដឹងការណ៍ ក៏បំណងរបស់វា
ពុំបានសំរេច។ ខ្ញុំបានហៅចាប់វា ហើយវាចង់តដៃនិងខ្ញុំ គឺចង់ចាក់ខ្ញុំវិញ។ លោកងក់ក្បាលរួចទទួលពាក្យពីខ្ញុំ ក៏ដើរឡើងទៅ
ទីចាត់ការ។ ក្រោយនោះបន្ដិចឃើញមានសំបុត្រមួយច្បាប់ចេញមកបង្គាប់អោយយកអាឌឹកទៅទុកអែគុកលេខ៧ ដែលជា
កន្លែងធ្វើទារុណកម្មធំបង្អស់នៅកោះត្រលាច។ ខ្ញុំនឹកថាគ្រោងការរបស់ខ្ញុំបានសំរេចហើយ រួចខ្ញុំត្រលប់ទៅចាំលោកទូសទូ
អែផ្ទះលោក ដើម្បីជំរាបពីបក្ខពួករបស់អាឌឹកដែលនៅសល់បន្ថែមលើសេចក្ដីរាយការណ៍អោយរិតតែច្បាស់ឡើងទៀត។
នៅវេលាដែលលោកអញ្ជើញមកដល់ផ្ទះនៅវេលាម៉ោង១១កន្លះខ្ញុំក៏បានរៀបរាប់សព្វគ្រប់ បន្ថែមលើលិខិតជាលាយលក្ខ
ណ៍អក្សរទៅទៀតដោយសុំអោយលោកចាត់អោយទៅចាប់បក្ខពួកវាឈ្មោះទ្រឺវ៉ាងទៀត។

កន្លងមកបាន៤ថ្ងៃ ខ្ញុំបានឃើញក្រុមសំងាត់ពីរនាក់ទៅចាប់ឈ្មោះទ្រី វ៉ាង។ ឈ្មោះនេះបានសំពះខ្ញុំ សុំអោយជួយធ្វើអន្ដរាគ
មន៍អោយវាផង ខ្ញុំឆ្លើយថា ខ្ញុំអាណិតបងអែងណាស់ ប៉ុន្ដែធ្វើម៉េចបើមានអាជ្ញាពីលោកធំមកអោយចាប់យ៉ាងនេះ។

សូមជំរាបថាខ្មែរយើងអ្នកកាន់ព្រះពុទ្ធសាសនា តែងតែមានធម៌មេត្ដាជានិច្ច ប៉ុន្ដែនេះជាបញ្ហាស្លាប់រស់របស់ខ្ញុំផ្ទាល់ ខុសពី
រឿងធម្មតា នឹងទុកសត្រូវតទៅទៀតពុំបាន ត្រូវតែកំចាត់សត្រូវជាមុន កុំអោយវាបានសំរេចតាមគោលបំណងអាក្រក់របស់
វាមកលើយើងបាន។ មុននឹងប្រើអុបាកលនេះ ខ្ញុំបានគិតហើយគិតទៀតទំរាំបានសំរេចចិត្ដថាត្រូវធ្វើយ៉ាងណាអោយពួកនេះ
ខ្ទាតចេញពីកន្លែងខ្ញុំ។ មួយវិញទៀតពួកយួនធ្វើស្លូតរកវានោះ វាអិតយោគយល់យើងទេ វារិតតែសាហាវឃោឃៅដាក់យើ
ងថែមទៀត យើងនិងរងគ្រោះថ្នាក់ដោយសារវាមិនខាន។ ម្យ៉ាងទៀតពួកវាទាំងនេះ ជាមនុស្សសាហាវ មិនដឹងជាវាបានលួច
កាប់សំលាប់គេអស់ប៉ុន្មានរួចទៅហើយ ទំរាំតែចាប់បានយកមកអោយនៅទីនេះបាននោះ។ ពួកទាំងនេះលែងមានចិត្ដគំនិតអ្វី
ជាមនុស្សសូម្បីបន្ដិចសោះហើយ។ យើងមើលតែសញ្ញាដែលវាសាក់ឆ្លាក់ជាប់និងសាច់វាតាំងពិជើងដល់ក្បាលនោះ ក៏អា
ចយល់បានណាស់ទៅហើ។ បើវាខ្លាដំបងហើយវាគ្មានស្គាល់មនុស្សទេ។ ហើយចំពោះខ្ញុំវិញ ដែលត្រួតត្រាវានោះវាចាត់ទុ
កដូចជារំពាវាស្រេចទៅហើយ ដេលចាំតែមានអោកាសល្អ វាក៏និងលេបត្របាក់ដង្ហើមជីវិតទៅតែប៉ុណ្ណោះ។ អែនៅលើ
ដើមទ្រូងវា វាសាក់ឆ្លាក់សាច់ជារូបនាគ គឺវាបានប្រកាសប្រាប់ភ្នែកមនុស្សជាស្រេចហើយថា វាជានាគរាជ វាជាសត្វមានពិ
សអស្ចារ្យ ដែលមនុស្សត្រូវតែខ្លាច ត្រូវតែរន្ធត់។ ដូច្នេះវាលែងមានលក្ខណៈជាមនុស្សហើយ។ វាជាសត្វយ៉ាងសាហាវបំ
ផុត។

ព្រោះហេតុដូច្នេះ បើខ្ញុំត្រូថែរក្សាពួកវាដែលមានចិត្ដសាហាវដូចខ្លាដំបងមានពិសដូចពស់វែកនោះទុកនៅអោយទាល់តែវា
ទះក្បាលយើង ចឹកយើងសំលាប់នោះទេ ត្រូវតែធ្វើអោយវាបាក់ស្បាតមុនអោយហើយ អោយវាខ្លាចចុះញ៉មអោយហើយ
ទើបយើងមានសេចក្ដីសុខអិតព្រួយបារម្ភអ្វី អែការងារដែលត្រូវធ្វើនៅកន្លែងចំការនោះ ក៏ប្រព្រឹត្ដទៅបានចំរើនលូតលាស់
ជាងមុខ ដោយអិតមាននរណាហ៊ានបង្អាក់បង្ខូចកិច្ចការរបស់ខ្ញុំឡើយ។ លុះឃើញខ្ញុំធ្វើការបានចំរើនជាងជំនាន់កាប៉ូរ៉ាលមុន
ទើបលោកទូសទូលោកពេញចិត្ដបានសរសើរខ្ញុំ ធ្វើការបានល្អ។ ព្រមទាំងបានផ្ដល់អោយខ្ញុំនូវតែ កាហ្វេ ស្ករស ទឹកដោះ
គោកំប៉ុង ទឹកដោះគោស្រស់ ដែលជារបស់កម្ររកបាននៅទីនោះ ហើយនៅទីនោះគេហាមឃាត់មិនអោយមនុស្សទោស
មានរបស់ទាំងនេះបរិភោគទេ ប៉ុន្ដែដោយអំណាចលោកទូសទូស្រលាញ់រាប់អានខ្ញុំដោយស្មោះ បានជាខ្ញុំមានសិទ្ធិបរិភោគរប
ស់កម្រនេះ។ មួយទៀតលោកធំនេះបង្គប់អោយខ្ញុំចិញ្ចឹមមាន់ និងក្ងានជាច្រើន គឺមាន់ប្រហែល២០០ ក្ងាន៣០។ ក្នុងមួយអា
ទិត្យលក់ពងមានម្ដង មានចំនួន១០រៀល រឺ១៥រៀល យកទៅជូនលោកតាមចំនួនពងមានតិចមានច្រើន។ ពងមាន់១០លក់
បាន២៛២៥ អែមេមាន់មួយតំលៃពី ៤៛៥០ទៅ៥៛។ នៅពេលចង់បរិភោគសាច់មាន់ លោកបង្គាប់បោយអោយមកសុំខ្ញុំចាប់
យកមាន់មួយរឺពីរទៅ។ ក្នុងមួយខែលោកបើកស្រូវអោយពីរបាវរៀងរាល់ខែទុកអោយមាន់អាស្រ័យ។

ចំណែកអ្នកទោសនយោបាយជាតិយួនច្រើនគ្នា ក៏តែងរាប់អានខ្ញុំក្នុងទំនងយកចិត្ដទុកដាក់ណាស់។ ក្នុងចំណោមនោះមានសា
ស្ដ្រាចារ្យម្នាក់ ដែលជាប់ទោសខាងនយោបានដែរ រាប់អានខ្ញុំណាស់ គាត់ជាអ្នកចេះគូររូបផង។ គាត់បានគូរូបខ្ញុំ អោយខ្ញុំទុក
ជាអនុស្សាវរីយ៍។ រូបនោះគូរលើត្រដាសស្ដើង មិនគួរនិងរក្សាបានយូរទេ ប៉ុន្ដែដោយចិត្ដខ្ញុំស្រលាញ់រូបនោះ ដែលខ្ញុំកំពុង
ស្ថិតនៅដ៏សែនឆ្ងាយពិទឹកដីកំណើត និងឆ្ងាយពីមាតាបិតាបងប្អូន យ៉ាងដាច់ស្រយាលលន្លង់លន្លោចនោះខ្ញុំក៏ចេះតែខំរក្សាថ្នា
ក់ថ្នមរូបគំនូរនោះរហូតមក លុះត្រាតែបានយកមកផ្ដិតនៅលើទំព័រទី៩៣នៃសៀវភៅនេះជូនអស់មិត្ដបានឃើញនេះអែង។
(ខ្ញុំសូមអភ័យទោសដោយមិនអាចផ្ដិលរូបនេះបាន ព្រោះរូបនេះរលុបបាត់អស់ទៅហើយ)

នៅនោះ ខ្ញុំរស់នៅដោយស្រួលសុខសប្បាយដូចមិនមែនជាមនុស្សទោសឡើយ។ ខ្ញុំមានមនុស្សទោសខាងក្រុមសំងាត់៨
នាក់នៅក្រោមបង្គាប់ខ្ញុំ ដែលនៅយាមតាមមាត់សមុទ្រហើយជានាក់នេសាទត្រីផង គេយកត្រីមកអោយខ្ញុំមិនដែលខាន។
មនុស្សទាំងនេះបានសង់ខ្ទមតូចៗនៅតាមមាត់សមុទ្រនិងជើងភ្នំ។ គេដាក់លបនិងដើរឆ្លុះត្រីនៅពេលយប់ដោយគប់ភ្លើងដែ
លធ្វើដូចជាចន្លុះ។ ការឆ្លុះត្រីនេះធ្វើបានតែខែងងឹត បើខែភ្លឺឆ្លុះមិនកើតទេ។ សូមជំរាបថាគេដើរឆ្លុះប្រហែលពីរបីម៉ោងប៉ុ
ណ្ណោះអាចចាប់ត្រីបានយ៉ាងច្រើន រហូតដល់នាំទៅលក់អែទីក្រុងកោះត្រលាចទៀត ប៉ុន្ដែបើមានខ្យល់បោកបក់រលកខ្លាំងក៏
រកមិនសូវបានដែរ បានគ្រាន់តែល្មមទទួលទានតែគ្នាគេនោះដែរ។ យប់មួយ ខ្ញុំបានធ្វើការពិសោធន៍ចុះទៅសមុទ្ររកត្រីជាមួ
យគេដែរ។ ដៃឆ្វេងកាន់គុបភ្លើងដៃស្ដាំកាន់ស្នផ្លែបី មានកន្រ្ដកមួយមានខ្សែពីរស្ពាយពីក្រោយខ្នងផង នៅវេលាយប់ប្រហែ
លម៉ោង២០រឺ២១ ពេលដែលរលកស្ងប់ហើយស្ងាត់ផង ជាការស្រួលដល់ការដើរនេសាទបានស្រួល។ លុះដើរឆ្លុះបន្ដិចទៅ
ខ្ញុំឃើញត្រីស្ពង់មួយប្រហែលសំដៅមករកឃើញភ្លើង ខ្ញុំភ័យផងអរផងដោយមួយជីវិតនេះខ្ញុំមិនដែលឆ្លុះត្រីឡើយខ្ញុំខំប្រឹង
ស្មារតីអោយនឹងនរ ទើបខ្ញុំចាក់និងស្នតំរង់ទៅចំខ្នងវា ហើយលើកឡើងខ្ញុំបំបែរដងស្នចុះទៅក្នុងទឹកហើយយកក្បាលជង្គង់
ទាំងពីរគាបដងស្ននោះអោយជាប់ ទើបយកដៃស្ដាំទៅដោះត្រីដាក់ក្នុងកន្ត្រករួចហើយក៏ដើរទៅមុខទៀត។

មិត្ដជ្រាបទេ? បើមិនចេះវិធីក្នុងការនេសាទនេះ និងមានគ្រោះជាទំងន់។ បើមិនចេះនេសាទ ជូនណាចាក់ទៅលើត្រីបបែល
ដល់យើងលូកដៃទៅដោះខ្លួនវាពីស្នស្រាប់តែកន្ទុយវាវា់មកចាក់ត្រូវដៃ រឺសាច់ត្រង់ណាទៅជាចុកចាប់ប្រៀបបាននិងពិសពស់
វែកដូច្នេះអែង ប៉ុន្ដែមិនស្លាប់ទេ គ្រាន់តែសន្លាប់បាត់ស្មារតីក៏មាន។ ហេតុនេះអ្នកនេសាទ បើគេរកបានត្រីល្មមគួរសមហើ
យ គេមិនរវល់និងត្រីបបែលឡើយ ទោះបីប្រទះឃើញមានច្រើនក៏ដោយ ពីព្រោះពិបាកនិងចាប់វា។ ប្រសិនបើចាក់វាបាន
ត្រូវនាំទៅលើគោកយកកាំបិតកាត់កន្ទុយវាដែលមានពិសចេញសិនទើបគេដោះខ្លួនវាចេញពីស្ន។ រីអែសាច់បបែលយកទៅ
ស្លម្ជូរស្លឹកទ្រមូង រឺស្លឹកសណ្ដាន់បង់ម្រះព្រៅ រឺម្អមព្រមទាំងគ្រឿងគ្រៅទៅវាមានអោជារលឆ្ងាញ់ជាងត្រឹរ៉ស់យើងទៅទៀត។

ក្រុមសំងាត់៨នាក់សុទ្ធតែជាអ្នកនេសាទ គេដាក់វេនគ្នាអោយសាច់ត្រីខ្ញុំរៀងរាល់ថ្ងៃ ពីព្រោះនៅកន្លែងយាមនោះ អិតមាន
ធ្វើការអ្វីឡើយ ជាហេតុនាំអោយមនុស្សទោសជាច្រើនប្រាថ្នាចង់ទៅនៅកន្លែងនោះ គេយកត្រីមកអោយខ្ញុំជាធម្មតា ទើប
បានខ្ញុំដឹងថាជាទំលាប់របស់គេពីមុនមកដូច្នេះអែង ដែលគេធ្លាប់ខ្លាចកាប៉ូរ៉ាល់ប្ដឹងអោយផ្លាស់ចេញពីកន្លែងនោះ។

ដល់ពេលទឹកសមុទ្រជោរឡើងធំម្ដងៗ ពួកមនុស្សទោសបានសុំច្បាប់ខ្ញុំទៅរកចាប់ត្រីទឹកសាបក្នុងព្រែកមួយក្នុងចន្លោះភ្នំថ្ម
និងភ្នំខ្សាច់ ដែលមានទឹកសមុទ្រជោរឡើងចូលទៅក្នុងព្រែកនោះជាហេតុនាំអោយទឹកសាបលោតឡើងលើទៅផ្ដុំគ្នាមីរត្រ
ង់កន្លែងទឹកធ្លាក់ ដែលមានប្រវែងចំនួន៥ម៉េត្រ ដែលវាពុំអាចទៅមុខទៀតបាន។ គេទៅដល់កន្លែងនោះយកមងទៅកៀរត្រី
ទាំងនោះឡើងគោករួចគេចាប់ដាក់ប៉ោតប្រេងកាត ដាក់ធុងស្រោចដំណាំកុំអោយវាឆាប់ស្លាប់ហើយយកទៅប្រោះទុកក្នុងពា
ងអែផ្ទះ ទុកទទួលទានបាន១០ ទៅ១៥ថ្ងៃ។ ត្រីនោះមានគ្រប់មុខ ប៉ុន្ដែត្រីដែលអាយុវែងជាងគេគឺត្រីអណ្ដែង និងត្រីក្រាញ់
ដល់រដូវភ្លៀងត្រីទឹកសាបមិនសូវមាននៅក្នុងព្រែកនោះទេសំបូរតែត្រីសមុទ្រ។

លុះរដូវប្រាំងគេនាំគ្នាបណ្ដើរឆ្កែទៅរកសត្វត្រកួត រឺទន្សាយ។ អែឆ្កែវាបោលទៅរុករកមុន កាលណាលឺសូរឆ្កែព្រុះពួកគេ៤-៥
នាក់ក៏រត់តំរង់ទៅកន្លែងនោះ ដើម្បីចាប់ទាំងរស់ រឺបាញ់និងស្នា។ បើមានពេលទំនេរគេនាំគ្នាដាក់អន្ទាក់យកមាន់ព្រៃដែលនៅ
នោះមានសំបូរណាស់។ មានថ្ងៃមួយ ពួកអ្នកទាក់មាន់ព្រៃទៅប្រទះឃើញពស់ថ្លាន់មួយធំប្រហែលប៉ុនភ្លៅមនុស្សចាស់ ប្រ
វែងប្រហែលជា៣ ម៉ែត្រក៏នាំគ្នាចាប់ពស់នោះមកធ្វើអាហារបរិភោគទៅ។ ជួនណាគេនាំគ្នាទៅរកសត្វស្វា សត្វឆ្មាព្រៃ។ រូប
រាងឆ្មាព្រៃដូចឆ្មាស្រុកបេះបិទ តែធំធាត់ជាង។ ចំណែកសាច់សត្វស្វាគេយកមកធ្វើម្ហូប មានរ៉ូទីទឹកដូងជាដើម។ ដើម្បីធ្វើរ៉ូទី
គេយកទឹកដូង ទៅដាំរំងាស់អោយរីងបន្ដិច យកសាច់ស្វាដែលគេធ្វើរួចស្រេច បង់ទៅក្នុងនោះហើយរំងាស់ថែមតទៅទៀត
។ ទើបគេបង់គ្រឿង បន្លែ គឺប៉េងប៉ោះ ការុត ខ្ទឹមស ខ្ទឹមក្រហមអបិល ទឹកត្រី ហើយរំងស់យូរបន្ដិចទៅទៀត គេរៀបសា
លាត១ចានធំដើម្បីបរិភោគជាមួយសាច់ស្វានោះមានអោជារសឆ្ងាញ់ណាស់។ អែសាច់ឆ្មាព្រៃក៏គេយកមកធ្វើម្ហូបបរិភោគ
ដូចគ្នានិងសត្វស្វាដែរ។ ចំណែកអែក្បាលស្វាវិញ គេធ្វើអោយស្អាតហើយយកទៅធ្វើបបរជាមួយសណ្ដែកបាយ។ លុះផុយ
សណ្ដែកបន្ដិចហើយ គេយកទៅហាលទឹកសន្សើមមួយយប់សំរាប់អោយមនុស្សកើតហ៊ើតរឺរីងរៃស្គមក្ដៅខ្លួនទទួលទាន។
ខ្ញុំសង្កេតឃើញអ្នកមានរោគទាំងប៉ុន្មានប្រភេទខាងលើនេះ បានជាសះស្បើយសមប្រកបបានច្រើនគ្នាមែន។ ម្យ៉ាងទៀត
គេចាប់សត្វតុក្កែមួយរឺពីរវាយអោយស្លាប់ គេរោលភ្លើងអោយរបកស្បែកក្រៅអស់ គេចិញ្ច្រាំសាច់វាអោយម៉ដ្ឋ ហើយផ្សំ
គ្រើងបបរជាមួយអង្ករក្រហម ធ្វើតាមរបៀបយើងបបរមាន់ដូច្នោះដែរ។ បបរអោសថនេះទទួលទានទៅស្រួលខ្លួនអាចរំងា
ប់មេរោគដូចពោលខាងលើបាន។ នេះគឹថ្នាំកែរោគតាមរបៀបចិនយួន ដែលពួកគេធ្លាប់ប្រើតាំងពីបុរាណកាលមក។

នៅដិកយុកកន្លែងមាត់សមុទ្ររដូវភ្លៀង ពួកមនុស្សទោសតែងនាំគ្នាទៅមើលសត្វល្មេចនៅមាត់សមុទ្រវេលាម៉ោង១៥
ល្ងាច។ សត្វល្មេចមានរូបរាងដូចអណ្ដើកដល់ពេលវារៀបពងម្ដងៗវាតោងឡើងពីទឹកសមុទ្រមកគយគន់រកមើលទីកន្លែង
សំរាប់ពងនៅឆ្នេខ្សាច់ ដែលមានដុះខ្សាច់ជាពំនូកៗ រកេតរកូពាសពេញ។ សត្វល្មេចវាច្រើនអីតក្បាលពីទឹកនៅវេលាម៉ោង
១៥-១៦ល្ងាច។ បើមិនឃើញមានមនុស្សម្នាទេ នៅពេលម៉ោង១៨ព្រលប់វាក៏ឡើងមករកពង។ អែពួកមនុស្សទោសនៅ
ពួនរង់ចាំអោយសត្វនេះវារកកន្លែងពងបានសិនមិនទាន់ទៅជិតវាទេ។ លុះវាបានកន្លែងហើយ វាកាយដែខ្សាច់ធ្វើរណ្ដៅដោ
យជើងមុខជំរៅប្រហែល៣រឺ៤សង់ទីម៉ែត្រ ទើបវាបែរក្បាលចេញក្រៅរួចទយគូថទៅពងដាក់ក្នុងរណ្ដៅនោះ។ លុះវាពងបា
នប្រហែលពី១៥ទៅ២០ពងហើយ ទើបពួកនោះស្ទុះទៅជួយកេះកកាយបញ្ចេញពងវាអោយចេញមកឆាប់។ ក្នុងល្មេចមួយ
វាពងម្ដងៗពី២០០ ទៅ២៥០ យ៉ាងតិច។ គេលើកសត្វល្មេចនោះដាក់អោយវាផ្ងារជើងឡើងលើ ដែលនាំអោយវាទៅណា
មិនរួច នៅតែមួយកន្លែងនោះ រួចគេស្រែកហៅគ្នាអោយជួយយកស្មែងមកសែងសត្វនោះទៅធ្វើម្ហូបទទួលទានតាមត្រូវការ
រៀងៗខ្លួន។ ស៊ុតវានៅក្នុងរណ្ដៅចំនួនពី៣៥ទៅ៤៥ថ្ងៃទើបញាស់។ នៅពេលជិតញាស់ពួកអ្នកទោសនាំគ្នារករបោយគ្រប់មុ
ខមានជី សាលាតជាដើមព្រមទាំងទឹកត្រីបាញ់ហយមួយដប និងស្រាសពីរលីត្រជាមួយនិងឆ្នាំងចង្ក្រាន ទៅកន្លែងដែលល្មេច
កប់ស៊ុតនោះ។ គេយកសំណាញ់បង់ត្រីព័ទ្ធធ្វើរបងជុំវិញកន្លែងនោះ។ ដល់ពេលស៊ុតទាញាស់បាន ២-៣ម៉ោងអស់ហើយវា
វារឡើងមកលើក៏ជាប់ទើរនឹងសំណាញ់ រកទៅណាមិនរួច។ គេដាំទឹកអោយពុះចាំជាស្រេច ទើបគេដាក់ទឹកសាបនិងចានដែ
ករឺឆ្នាំងបាយក៏បាន គេចាប់កូនល្មេចនោះ១ម្ដងៗជ្រលក់ទៅក្នុងឆ្នាំងទឹកពុះនោះមួយស្របក់ក៏យកមកផ្ទាប់និងរបោយ ជ្រលក់
ទឹកជ្រលក់បាញ់ហយទទួលទាន ដោយក្លែមស្រាបន្ដិចផង មានអោជារសឆ្ងាញ់ជាងសាច់មាន់ ទា គោ ទៅទៀត ត្បិតស្នូកវា
នៅទន់នៅឡើយនៅច្រុបៗផ្អែមឆ្ងាញ់ណាស់ សមត្រូវនិងស្រាសស្រឿងៗថែមទៀតនាំអោយទទួលទានបានច្រើនណាស់
ណាមួយត្រូវខ្យល់អាកាសសមុទ្រត្រជាក់វេលាថ្ងៃរសៀលទៀតផង នាំសប្បាយភ្លេចសេចក្ដីលំបាកវេទនា និងភ្លេចស្រុក
ទេស១គ្រាទៅដែរ។ របៀបទទួលទាននោះមិនខុសគ្នាពីយើងទទួលទានចាវហន រឺបាញ់ហយប៉ុន្មានទេ។

តទៅជំពូកទី១១

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
  Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rights reserved.