| watkhmer in Switzerland |

ប្រជុំកងធម៌ប្រជុំរឿងព្រេងច្បាប់ផ្សេងៗបណ្ដាំក្រមង៉ុយ
1១០១១១២១៣១៤ គុកនយោបាយ

១២ -អ្នកប្រដាល់ជើងអែកនៅកោះត្រលាច

ខ្ញុំនៅកន្លែងដិកយុកបានជាមួយឆ្នាំ។ លុះដល់ខែកញ្ញា ១៩៤៣ បានលឺដំណឹងថាមានមនុស្សទោសជាច្រើនចំនួន៤០០នាក់ ដែ
លគេបញ្ជូនមកពីព្រៃនគរ ក្នុងរវាង២-៣ថ្ងៃនេះ។ ក្នុងចំនួននេះមានឈ្មោះយ៉សាវត្រឿងម្នាក់ និងម្នាក់ទៀតឈ្មោះ យ៉បាតុង
ដែលជាអ្នកជើងអែកខាងប្រដាល់ឆើតល្បីឈ្មោះក្នុងដែនអិណ្ឌូចិន។ កាលពីដើមខ្ញុំធ្លាប់បានស្លាល់ជើងប្រដាល់ទាំងពីរនាក់
នេះ ដែលបានទៅប្រដាល់នៅក្រុងភ្នំពេញ ក្នុងអោកាសពីធីបុណ្យតាំងតុ ចំរើនព្រះជនវស្សាព្រករុណា។ កន្លែងប្រកួតនោះ
គេធ្វើត្រង់ដើមអំពិលមួយដើម ដោយរោងល្ខោនអ្នកអ៊ុកនៅជិតផ្ទះកំណើតខ្ញុំនៅផ្សារស៊ីញែក(មុខវត្ដអុណ្ណាលោម)ប្រហែ
ល១០០ម៉េត្រ។ កន្លែងនោះអិលូវនេះគេសង់ផ្ទះថ្មអស់ទៅហើយ។ ហើយកាលពីឆ្នាំ១៩៣៨ខ្ញុំបានទៅមើលការប្រកួតគ្នាអែ
បាត់ដំបង រវាងអ្នកប្រដាល់ទាំងពីរនេះនិងជាតិសៀមមកពីបឹងកក។ ខ្ញុំបានកោតសរសើរស្នៀតអ្នកទាំងពីរនាះថែមទៀត។
កាលជំនាន់នោះ នៅស្រុកខ្មែរយើងក៏មានអ្នកកីឡាប្រដាល់ជើងអែកៗដែរ ដូចជាឈ្មោះ មៀច ចន ដោយឆាយ ឆេងជាដើ
ម។ អែដោយឆាយ ឆេងពេលនោះជាសិស្សរបស់ខ្ញុំដែលបានហាត់វិជ្ជានេះនៅវាលមេរុរាល់ល្ងាច រហូតដល់ខ្ញុំមានរឿងទៅ
នៅកោះត្រលាចតែម្ដង។ ដោយឆាយឆេង ក្រោយមកក្លាយខ្លួនទៅជាអ្នកជើងអែកអន្ដរជាតិខាងប្រដាល់នៅអិណ្ឌូចិនក្នុងឆ្នាំ
១៩៤១-១៩៤២ ហើយបានកាត់ទៅដាល់នៅហាណូយនិងព្រៃនគរជាដើម។

នៅពេលដែលដឹងថា អ្នកកីឡាទាំងពីរមកដល់កោះត្រលាចហើយ ខ្ញុំនឹកបារម្ភក្នុងចិត្ដថាម្ដងនេះអញពិបាកស៊ីវាហើយពី
ព្រោះសុទ្ធតែជើងឆើតៗរបស់ជាតិយួនតែម្ដង។ លុះដេកគិតដើរគិតសព្វគ្រប់ទៅ ខ្ញុំក៏ចាត់បងហ ទៅស៊ើបសួរពត៌មានពីអ្ន
កទាំងពីរនេះ តើនៅកន្លែងណា សព្វថ្ងៃនេះ និងសួរដំណើររឿងរ៉ាវរបស់វា តើមានរឿងអ្វី គេកាត់ទោសប៉ុន្មានឆ្នាំ? ជាប់គុ
កបានប៉ុន្មានឆ្នាំហើយ? លុះទៅស៊ើបការអែក្រុងកោះត្រលាចបានមួយយប់មួយថ្ងៃ ទើបបងហត្រលប់មកវិញ ហើយផ្ដល់
ពត៌មានថាៈ ពួកនេះបារាំងចាប់ដាក់គុកចំនួន៦ខែមកហើយ គេវាយវាខ្លាំងណាស់ដោយចោទថាវាជាពួកកៅដាយប្រឆាំងនិង
បារាំង។ រូបរាងវានៅសមសួនជាអ្នកមានកំលាំងពលំបរិបូណ៌នៅឡើយ។ សព្វថ្ងៃវានៅគុកលេខ៥ធ្វើការនៅរោងម៉ាស៊ីន
ភ្លើង។ លឺដូច្នេះខ្ញុំគិតថា នៅថ្ងៃណាមួយខ្ញុំនិងទៅលបមើលពួកនេះអោយឃើញច្បាស់និងភ្នែកមិនខាន។

សូមថ្លែងពីពួកយួនវិញ គេនាំគ្នាដើរឃោសនាថាម្ដងនេះអាន់បាម៉ុល (ភាសាយួនអាន់បា ប្រែមកជាភាសាខ្មែរថាបងទី៣ ភា
សាយួនហៅអាន់ហាយគឺបងទី២ គ្មានបងទី១ ទេ មានតែបងទី២ ៣ ៤៘ បើហៅទី២ គឺបងបង្អស់ក្នុងទីនេះគេហៅខ្ញុំបង
ៗដូចខ្មែរយើងដែរ។
) ពិបាកស៊ីអ្នកកីឡាពីរនាក់នេះហើយ! ដោយហេតុអ្នកទាំងពីរនេះជាកីឡាជើងអែកនៃប្រទេសអិណ្ឌូចិ
ន ជាតិយួនយើងមុខជានឹងបានជ័យជំនះវិញមិនខាន។ ពួកជាតិយួនជាមនុស្សទោស និងស៊ីវិលដេលខ្ញុំបានជួប តែងតែសាក
សួរខ្ញុំថា ម៉េចអាន់បាម៉ុល ម្ដងណេះមានផ្លូវឈ្នះអ្នកកីលាថ្មីពីរនាក់នោះទេ? ព្រោះអ្នកទាំងពីរនេះជាជើងអែកនៅព្រៃនគរ
នរណាក៏ដឹងស្គាល់ដែរ។ ខ្ញុំឆ្លើយថាចំណែកខ្លួនខ្ញុំវិញមិនហ៊ានអារកាត់ទេ ត្បិតមិនទាន់បានសមដៃគ្នាមើលនៅឡើយ ប៉ុន្ដែ
អោយខ្ញុំចាញ់មុនការប្រយុទ្ធនោះសុំទោសទៅចុះខ្ញុំមិនព្រមចាញ់ទេ។ មានមេតំរួតជាតិយួនជាច្រើននាក់បាននិយាយនិងខ្ញុំថា
គេអាណិតខ្ញុំណាស់ខ្លាចក្រែងស្លាប់អាសារអិតការ អោយសុំញ៉មគូប្រយុទ្ធតែម្ដងទៅ។ ខ្ញុំស្ទង់ចិត្ដពួកមេតំរួតជាតិយួនទាំង
នេះមិនស្គាល់សោះ ពុំដឹងជាគេអាណិតខ្ញុំដោយស្មោះ បានជាគេអោយខ្ញុំសុំញ៉មមុនដូច្នេះ ដោយគេយល់ច្បាស់ថាខ្ញុំពិតប្រា
កដជាមិនឈ្នះគូប្រយុទ្ធថ្មិមែន រឺមួយក៏គេមានគំនិតបោកប្រាស់អោយខ្ញុំសុំចាញ់មុនប្រយុទ្ធ ដើម្បីគេនឹងសប្បាយចិត្ដសើច
លេងក៏មិនដឹង។ ប៉ុន្ដែតាមខ្ញុំស្គាល់ចិត្ដថ្លើមនៃលោកទាំងនេះពីមុនមក ពុំមែនមនាគំនិតក្រឡិចក្រឡុចឡើយ ប្រហែលជា
គេអាណិតខ្ញុំ ខ្លាចខ្ញុំស្លាប់មែន ពីព្រោះជើងប្រដាល់ថ្មីពីរនាក់នេះនៅទីក្រុងព្រៃនគរនោះ ជាតិយួនទាំងប្រទេសដែលចូល
ចិត្ដខាងកីឡាប្រដាល់សឹងបានស្គាល់ឈ្មោះ ស្គាល់មុខគ្រប់ៗគ្នាថា ជាអ្នកល្បីពូកែទាត់ ធាក់ ដល់មានល្បិចស្នៀតពួកែណា
ស់ តេធាក់ដាល់ត្រូវគូប្រយុទ្ធម្ខាងហើយ បើមិនក្អួតឈាមក៏គង់សន្លប់បាត់ស្មារតីដែរ។ មានអ្នកខ្លះក្រោយពេលដាល់ទៅជា
មនុស្សល្ងីល្ងើវិកលចរិតក៏មានដែរ ដោយសារដៃជើងរបស់អ្នកទាំងពីរនេះធ្ងន់ណាស់។ ខ្ញុំនឹកភ័យខ្លាចដែរ ប៉ុន្ដែមកនឹកឃើ
ញថា ការអ្វីៗមិនត្រូវខ្លាចមុខពេលដែលមានសាកល្បងមើលនោះទេ។ មួយទៀតធម្មតាជាតិយួនចូលចិត្ដហ៊ានហួសហេតុ
ប៉ុន្ដែលោខ្លាចវិញក៏ហួសហេតុដែរ ដូចខ្ញុំជំរាបមកហើយ។ សូមមិត្ដប្រយ័ត្នអោយមែនទែនកកុំអោយចាញ់បោកជាតិនេះពួ
កវាចូលចិត្ដនិយាយអួតពេក។ អុទាហរណ៍ដូចរឿងរកស៊ីចូលហ៊ុនគ្នា ត្រូវយើប្រយ័ត្ន វាមានប្រាក់តែ១០០០០៛វានិយាយថា
មានដើមទុនដល់ទៅ១៥០០០០៛។ បើគ្នាវាមានតែ១០នាក់ វាអួតបំភ័យយើងថា មាន១០០រឺ២០០នាក់ជាប្រាកដ។ បើយើង
ស្លឹកត្រចៀកស ច្បាស់ជាចាញ់កលហើយ។ ម្យ៉ាងទៀតដូចជានៅពេលបច្ចុប្បន្ននេះ ដែលវាចូលមកវាយយើងនៅកន្លែង
ណាមួយ គ្នាវាមានតែ១០នាក់រឺ២០នាក់ វានិយាយពន្លើសថាមាន១០០ រឺ២០០នាក់សុទ្ធតែមានអាវុធគ្រប់ដៃ។ តែការពិតវិញ
គឺពួកវាមានគ្នាតែ៤-១០នាក់ មានអាវុធ៤-៥ដើមប៉ុណ្ណោះសោះ។ ប៉ុន្ដែមានពេលខ្លះដែលវាកុហកលែងកើតលែងបានផល
វាក៏ត្រលប់ជាប្រើពាក្យពិតទៅវិញ ដែលនាំអោយយើងលំបាកក្នុងការស្ទង់គិនិតរបស់វាណាស់។ ហេតុនេះដើម្បីបញ្ជាក់ការ
ពិត ត្រូវយើងចាត់គ្នាទៅលបមើលផ្ទាល់អោយច្បាស់ថាពួកវាតិចរឺច្រើន មានអាវុធតិចរឺច្រើន ទើបយើងចាត់ការបានលទ្ធ
ផលល្អ កុំចេះតែជឿតៗគ្នា ហើយនាំគ្នាភ័យផ្អើលដូចជាទន្សាយភ្ញាក់និងផ្លែភ្នៅជ្រុះនោះ។ សុភាសិតបុរាណបានប្រដៅថា កំ
ទុកចិត្ដបរទេស ប្រហែសវាបាត់ ប្រយ័ត្នវាគង់ ដែលត្រូវអោយយើងចង់ចាំអោយជាប់ជានិច្ចក្នុងចិត្ដ ទើបយើងធ្វើការជាមួយ
ជាតយួនក្រឡិចក្រឡុចនេះបាន។

ថ្ងៃខែចេះតែកន្លងទៅមុខជានិច្ច ចូលដល់ខែធ្នូ ១៩៤៣ ខ្ញុំបានទទួលសំបុត្រមួយច្បាប់ពីលោកទូសទូ អនុញ្ញាតអោយខ្ញុំទៅ
ហាត់ដាល់សមដៃនៅអែទីក្រុងកោះត្រលាច រាស់ថ្ងៃសោរ៍នៅពេលល្ងាចម៉ោង១៥។ មុននិងសមដៃអែកោះត្រលាច ខ្ញុំបា
នហាត់ម្នាក់អែងនៅកន្លែងដិកយុក ដើម្បីប្រុងការទុកតាំងពីខែតុលាម៉្លេះ។ ខ្ញុំខំហាត់រហូតចូលប្រយុទ្ធតែម្ដង អិតមានភ្លេច
ភ្លាំងស្នៀតអ្វីឡើយ។ នៅកន្លែងដិកយុកនោះជាកន្លែងគួរអោយចាប់ចិត្ដក្នុងការហាត់កីឡាណាស់ ដូចជាដាល់បាវខ្សាច់នៅ
លើភ្នំខ្សាច់។ ខ្ញុំហាត់ដាល់បាវខ្សាច់ពី៣០ ទៅ៤០នាទីទើបខ្ញុំចុះទៅមាត់សមុទ្រ រួចហាត់រត់តាមមាត់សមុទ្របាន១ម៉ោងទៅ
 ១ម៉ោង៣០នាទី រួចហើយទើបចុះក្នុងទឹកសមុទ្រអោយបានត្រឹមស្មា ទើបហាត់ដាល់ទឹកសមុទ្រទៀត ដោយយកដៃទាំងពីរដា
ល់ទឹកសមុទ្រ អោយឡើងបែកសំពោងបាន២០ រឺ៣០នាទី ហើយក៏រត់ឡើងទៅលើភ្នំខ្សាច់ម្ដងទៀត។ ក្នុងការរត់ឡើងភ្នំខ្សា
ច់នេះ ដៃខ្ញុំទាំងពី មានកាន់ដុំដែកទំងន់ប្រហែល១០គីឡូនៅដៃម្ខាងៗផង។ លុះរត់ចុះរត់ឡើងបាន៣-៤បក ទើបឈប់សំរាក
។ ធ្វើតែយ៉ាងនេះរាល់ព្រឹក ដែលនាំអោយមានកំលាំងពេញបរិបូរណ៌ បើដាល់១០ទឹកក៏ស៊ូបានមិនសូវហត់ដែរ។ ប៉ុន្ដែក្នុង
ពេលដាល់គេអោយដាល់តែ៣ទឹកទេ។
ខ្ញុំខំហាត់ដូច្នេះបានពីរបីខែ ក៏បានឡើងកំលាំងពេញបរិបូរណ៌ណាស់។ ចំណែកអ្នក
កីឡាទាំងពីរនាក់ជាគូរប្រយុទ្ធនោះ គេអោយវាហាត់ដែរ តែនៅកន្លែងវាគ្មានកន្លែងហាត់ស្រួលដូចកន្លែងខ្ញុំទេ គឺវាហាត់តែក្នុ
ងគុក បានត្រឹមតែលោតខ្សែ ដាល់បាវខ្សាច់ប៉ុណ្ណោះ ទទួលទានមិនបានបរិបូណ៌ ដេកមិនស្រួលជាហេតុនាំអោយខូចកំលាំង
ផងដែរ។

លុះដល់ថ្ងៃទី១៥ធ្នូ ១៩៤៣ទើបគេអោយយើងសមដៃគ្នា។ នៅពេលនោះ ខ្ញុំបានឃើញរូបរាងមុខមាត់គួប្រដាល់ទាំងពីរនាក់
ច្បាស់ហើយ។ បាសាវត្រឿងចាស់បន្ដិចអាយុប្រហែល៤២-៤៣ឆ្នាំជាអ្នកប្រដាល់របៀបបុរាណជើងទាំងពីរធំៗ មាឌធំខ្ពស់
ជាងខ្ញុំ។ អែយ៉បាតុងវិញរូបរាងមូលទាបជាងខ្ញុំបន្ដិច តែយ៉បាតុងដាល់ឈ្នះសាវត្រឿង រាងរហ័យរហួនជាងសាវត្រឿងច្រើន
។ នៅពេលសមដៃសាវត្រឿងចូលមុន។ លុះសមបានពីរបីទឹកហើយក៏ឈប់ ទើបយ៉បាតុងចូលមកសមតទៅទៀត ប៉ុន្ដែមុន
និងចូល គេបានសួរខ្ញុំជាមុនថា ដាល់ទៀតបានទេ? ខ្ញុំឆ្លើយថាដាល់បាន។ ទើបគេអោយចូលដាល់ថែមទៀត។ លុះសមជា
មួយយ៉បាតុងគ្រប់បីទឹកហើយទើបឈប់។ ក្នុងពេលសមនេះ ខ្ញុំចេះតែសង្កេតបណ្ដើរសមបណ្ដើរ ដើម្បីមើលស្នៀតគូប្រ
យុទ្ធអោយច្បាស់។ ក្រោយនោះមនុស្សខ្មែរ យួនដូចគ្នាចេះតែមកសួរខ្ញុំថា ម៉េចបងម៉ុលមានផ្លូវឈ្នះវាទេ? ខ្ញុំឆ្លើយប្រាប់ទៅ
វិញថា នៅមិនទាន់ប្រាកដទេ បើវានៅតែប្រើស្នៀតដដែលៗនេះ ខ្ញុំមានផ្លូវសង្ឃឹមខ្លះ លោជាវាប្រើស្នៀតអ្វីផ្សេងទៅវិញ
ខ្ញុំមិនប្រាកដជាយ៉ាងណាទេ សូមរង់ចាំមើលដល់ថ្ងៃប្រយុទ្ធមែនទែនទៅចុះ! មាននាយតំរួតជាតិយួនខ្លះ ខ្មែរខ្លះ និងពួកមនុ
ស្សទោសដូចគ្នាខ្លះ បានសួរបញ្ជាក់ខ្ញុំដោយចង់ដឹងថា ខ្ញុំមានសង្ឃឹមអាចយកជោគជ័យបានលើគូថ្មីនេះ? ដើម្បីគេនិងភ្នាល់
ដាក់ប្រាក់ស៊ីសងគ្នា ពីព្រោះនាយតំរួតយួននិងមនុស្សទោសជាតិយួន ភាគច្រើនគេបំរុងកាន់ខាងយ៉បាតុង គេត១០០ស៊ី៥០
ខ្ញុំចេះតែដេក ដើរ ឈរគិត តើប្រាកដជាឈ្នះយ៉បាតុងបានទេ? បើវានៅតែប្រើស្នៀតដដែលនេះ ខ្ញុំមុខជាមានផ្លូវឈ្នះ តែ
ប្រសិនបើវាប្រើស្នៀតថ្មីផ្សេងទៅវិញនៅពេលប្រយុទ្ធផ្ដាច់ព្រ័ត្រនោះ មិនប្រាកដជាយកឈ្នះវាបានឡើយ។ បើខ្ញុំប្រាប់គេ
ថាប្រាកដជាឈ្នះវាមែននោះជាការគាប់ប្រសើរ នាយតំរួតទាំងអស់នោះរឹងរិតតែស្រលាញ់រាប់អាន និងសរសើរខ្ញុំពេញទី
ចុះបើលោតែចាញ់គេវិញនាយតំរួតព្រមទាំងមនុស្សទោសដូចគ្នា ដែលគេបានភ្នាល់ចាញ់ប្រាក់កាស គេមុខតែខឹងខ្លាំង ដល់
ជួបមុខខ្ញុំកាលណា គេជេរប្រទេចស្លាប់ហើយ? គិតទៅគិតមកឃើញគ្មានចំណេញអ្វីសោះ ទើបខ្ញុំឆ្លើយប្រាប់ទៅវិញថា
មិនប្រាកដជាឈ្នះគូប្រយុទ្ធទេ។ ពាក្យនេះចេះតែលឺសុះសាយទៅដល់យ៉បាតុង ក៏កើតក្ដីមើលងាយដល់រូបខ្ញុំតែម្ដង។ យ៉ាបា
តុងបាននិយាយថាខ្លួនគេនិងយកជ័យជំនះលើអាន់បាម៉ុល បានដោយងាយជាហេតុនាំអោយតំរួតជាតិយួនទាំងប៉ុន្មានមានសេ
ចក្ដីពេញចិត្ដគ្រប់ៗគ្នា។ គេដើរកាត់រកនាយតំរួតជាតិខ្មែរបបួលអោយភ្នាល់និងគេ តែអស់លោកខ្មែរប្រកែកពុំហ៊ានភ្នាល់
ដោយហេតុមិនបានការធានាពីខ្ញុំ ក៏បណ្ដាលអោយការភ្នាល់គ្នានោះស្ងប់ស្ងៀមទៅវិញ។ មានលោកខ្លះមិនអស់ចិត្ដចេះតែ
មកទទូចសួរខ្ញុំអោយឆ្លើយច្បាស់។ ខ្ញុំក៏ឆ្លើយដោយសុភាពថា អ្នកប្រដាល់មិនប្លែកអ្វីពីមាន់ប្រជល់ទេ។ មាន់ម្ខាងដែលកំពុង
មានជ័យជំនះ ដោយមានគូប្រយុទ្ធម្ខាងចង់ចាញ់ទៅហើយ ស្រាប់តែមាន់នោះលោតចាក់មួយខ្នាយត្រូវកំកន្លែងដំណាំណាមួ
យ មាន់ដែលមានជ័យនោះ ត្រលប់ជារត់រឺមួយស្លាប់ក៏មានដែរ។ ចំណែកខ្ញុំជាអ្នកប្រដាល់វិញ ប្រៀបបាននិងមាន់ប្រជល់
ដូច្នោះអែង។ មានពេលខ្លះខ្ញុំដាល់គូប្រយុទ្ធត្រូវយ៉ាងច្រើន គេមើលរាល់គ្នាមកឃើញខ្ញុំថាច្បាស់ជាមានជ័យហើយ ស្រាប់
តែភ្លាត់ស្នៀតធ្វើអោយគូប្រយុទ្ធដាល់ត្រូវកន្លែងដំណំតែមួយដៃវិញនោះ ខ្ញុំប្រាកដជាដួលសន្លប់បាត់មាត់តែម្ដង។ នេះហើយ
ជាធម្មតានៃកីឡាប្រដាល់ និងអោយខ្ញុំធនាទុកជាមុនថាប្រកដជាឈ្នះគូសត្រូវពុំបានទេ សុំទោសទៅចុះ!

ខ្ញុំបានចូលប្រកួតសមដៃជាមួយយ៉បាតុង៥ដង ទើបចូលដល់ថ្ងៃ១មករា១៩៤៤ ជាការប្រកួតផ្ដាច់ព្រ័ត្រ។ នៅយប់ថ្ងៃទី៣០ធ្នូ
១៩៤៣ ខ្ញុំបានប្រាប់បងហមុនថា បើយ៉បាតុងប្រើតែស្នៀតដដែលដូចវាប្រើនៅថ្ងៃហាត់ធម្មតាទៀតមើលទៅខ្ញុំមានផ្លូវឈ្នះ
ប៉ុន្ដែបើគេផ្លាស់ស្នៀតថ្មីវិញនោះមិនប្រាកដជាយ៉ាងណាទេ។

មិត្ដជាទីស្នេហា! យប់ថ្ងៃទី១ មករាឆ្នាំ ១៩៤៤ ជាថ្ងៃប្រយុទ្ធផ្ដាច់ព្រ័ត្រ ខ្ញុំអល់អែកក្នុងចិត្ដមិនទាន់ដាច់ស្រេចថាចាញ់រឺឈ្នះ
នៅឡើយ។ ខ្ញុំតែងនឹកសំបូងសំរោងដល់គុណបុណ្យព្រះរតនត្រៃ ព្រមទាំងមាតាបិតាជីដូនជីតានិងកុសលសីលទាន ដែល
បានធ្វើមកទាំងប៉ុន្មាន សូមអោយលោកជួយជ្រោមជ្រែង អោយមានជ័យជំនះលើគូប្រយុទ្ធជាតិយួនដូចបំណង ដើម្បីអោយ
ជាតិខ្មែរយើងមានកេរ្ដិ៍ឈ្មោះល្បីល្បាញលើទឹកដិកោះត្រលាច។ មុនពេលប្រកួតខ្ញុំបានធ្វើទឹកក្រូចឆ្មាលាយស្ករសមួយកូន
ដបសូដា អោយបងហគាត់កាន់ទៅតាមខ្ញុំ។ ចំណែកលោកទូសទូ ក៏បានសួរខ្ញុំថា ម៉េចអែងមានផ្លូវឈ្នះយ៉បាតុងទេ? ខ្ញុំឆ្លើយ
ជំរាបទៅគាត់វិញថា ខ្ញុំមិនទាន់ប្រាកដទេសែហ្វ! រួចលោកក៏ប្រាប់ខ្ញុំថា យ៉បាតុងនេះវាវាយបុក្ស (BOXE) នៅទីក្រុងព្រៃន
គរកាលពីឆ្នាំ១៩៤២នោះឃើញថាវាពូកែខ្លាំងណាស់ ឈ្លាសវាងវៃច្រើន! ហេតុនេះត្រូវអែងប្រុងប្រយ័ត្ន ហើយប្រឹងប្រែ
ងអោយមែនទែន ទើបមានផ្លូវឈ្នះវាបាន! ខ្ញុំទទួលបាទ! នៅឆ្នាំនេះ លោកមេការក្រុងកោះត្រលាច បានចាត់អោយរៀបចំ
កន្លែងប្រដាល់ក្នុងបរិវេណទាត់បាល់ (លានប្រកួតបាល់) ចំណុះមនុស្សប្រហែល៣០០នាក់។ កន្លែងអង្គុយមានកៅអីធំតូច
សំរាប់ស៊ីវិល និងអ្នករាជការទាំងអស់។ ចំណែកមនុស្សទោសគេក៏ធ្វើជារានក្ដារបន្ទះវែងៗ អោយអង្គុយ។ មានលក់សំបុត្រ
ចូលមើលការប្រកួត បើស៊ីវិលក្នុងម្នាក់ៗតំលៃ៤រៀល អែមនុស្សទោស ក្នុងម្នាក់ៗយក២រៀល។ ពេលយប់ម៉ោង១៨:៣០
គេបើកលក់សំបុត្រ ដល់ម៉ោង២០ ទើបអោយបើកឆាកប្រកួត។

យប់នោះមានគូប្រកួត១០ គូ ហើយខ្ញុំនិងយ៉បាតុងជាគូចុងក្រោយ។ គួនិមួយៗប្រកួតគ្នាជាលំដាប់។ ដល់ម៉ោងជិត២២ទៅហើ
យទើបដល់គូចុងក្រោយគឺខ្ញុំនិងយ៉បាតុង។ ទាំងស៊ីវិលទាំងមនុស្សទោសចូលទៅពេញកន្លែង ដោយហេតុតែចង់ឃើញមួយគូ
ក្រោយនេះអែង។ ពេលនោះខ្ញុំភ័យផង អរផង ខំសូត្រពុទ្ធគុណជាប់ញាប់មាត់ស្អេក រហូតដល់ពេលចូលប្រកួតតែម្ដង។នៅ
ពេលឡើងលើសង្វៀនប្រកួតខ្ញុំបានទារទឹកក្រូចពីបងហ ដែលខ្ញុំអោយកាន់និងជាអ្នកចាំអោយទឹកខ្ញុំផងដើម្បីយកមកទទួល
ទានបន្ដិច។ នៅពេលដែលទទួលដបទឹកក្រូចមកស្រាប់តែពិនិត្យទៅឃើញអស់ពាក់កណ្ដាលដប។ ខ្ញុំសួរបងហថាៈ ម៉េចក៏
ទឹកក្រូចអស់ពាក់កណ្ដាលដបទៅហើយ? គាត់ឆ្លើយថា យ៉បាតុង សុំផឹកមន្ដិចទៅហើយ!ខ្ញុំសួរថាម៉េចក៏ទៅអោយគេផឹកយ៉ា
ងអីចឹង? បងហឆ្លើយថា វាចេះតែទទូចសុំច្រើនដងពេក ទ្រាំមិនបានក៏អោយទៅ។ ខ្ញុំនឹកក្នុងចិត្ដថាយ៉បាតុង ប្រហែលជាមាន
ការព្រួយបារម្ភញញើតខ្ញុំខ្លះជាមិនខាន ជឿថាខ្ញុំមានថ្នាំពូកែរឺអ្វីៗហើយទើបសុំផឹកដូច្នេះ។ ជាធម្មតាជាតិយួនជាតិសៀមវាខ្លា
ចខ្មែរយើងណាស់ រឿងថ្នាំគង់និងសិប្បសាស្រ្ដ មន្ដវិជ្ជាផ្សេងៗដូចជាកាប់មិនមុតដុតមិនឆេះជាដើម។ ដូច្នេះហើយខ្ញុំមានកំ
លាំងក្នុងខ្លួនថែមបន្ដិចឡើងដោយគិតឃើញថា បើសត្រូវខ្លាចយើងហើយយើងមានផ្លូវឈ្នះវាជាមិនខាន។ គ្រានោះគេវា
យរគាំងម៉ូង! អោយសញ្ញាប្រកួត។

ខ្ញុំនិងយ៉បាតុងដើរចូលរកគ្នា អែអាជ្ញាកណ្ដាលអោយសញ្ញាថាប្រយុទ្ធបាន។ គ្រានោះយ៉បាតុងដាល់ខ្ញុំ១ដៃស្ដាំមុន តែខ្ញុំគេច
ផុតរួចវាក៏ថយក្រោយវិញ។ ទើបវាចូលដោយប្រុងប្រយ័ត្នមកម្ខងទៀត វាក៏ដាល់ខ្ញុំដោយដៃឆ្វេងផង ដៃស្ដាំផង។ ដៃឆ្វេងវា
ត្រូវមុខខ្ញុំបន្ដិច ខ្ញុំលោតថយក្រោយ រីអែដៃស្ដាំវិញដាល់ខ្ញុំខុសទទេ។ ពេលដែលខ្ញុំគេចផុតពីដៃស្ដាំវាទាន់ ខ្ញុំបានដាល់សង
ទៅវិញភ្លាម១ដៃស្ដាំត្រូវក្រោមចង្កាខាងឆ្វេង យ៉បាតុងផ្ងារក្រោយបន្ដិចហើយថយក្រោយពីរជំហានទើបទប់ជំហរនឹង។ ខ្ញុំចូ
លដាល់ថែម១ដៃស្ដាំទៀតជាការបញ្ឆោតសត្រូវប៉ុណ្ណោះ។ ពេលដែលសត្រូវគេចពីដៃស្ដាំខ្ញុំ ខ្ញុំក៏បានដាល់ដៃឆ្វេង១ដៃយ៉ាង
ខ្លាំងត្រូកំភ្លៀងខាងស្ដាំរបស់សត្រូវ យ៉បាតុងផ្ងាម្ដងទៀត។ ពេលនោះ ពួកអ្នកមើលជាតបារាំង ខ្មែ យួនស្រែកហោគ្រប់គ្នា
ស្រែកអោយខ្ញុំថែម!!!។ ខ្ញុំដេញគូប្រយុទ្ធជាប់ទាល់តែដល់ទឹកទីមួយ ទើបរគាំងអោយសញ្ញាឈប់! វេលាឈប់សំរាកអោ
យទឹកខ្ញុំប្រាប់បងហថា បើគេប្រើស្នៀតនេះតទៅទៀត ខ្ញុំមានផ្លូវឈ្នះប្រាកដ។ បងហឆ្លើយថា ខ្ញុំឃើញគូប្រយុទ្ធទន់ដៃហើ
យ!

រគាំងទឹកទី២ ផ្ដើមឡើងម៉ូងៗ ខ្ញុំក៏ចូលទៅដល់ពាក់កណ្ដាលទី យ៉បាតុង ក៏ចូលមកដែរអាជ្ញាកណ្ដាលអោយសញ្ញាថាប្រយុទ្ធ
បាន ម្ដងណេះ ខ្ញុំបានដាល់សត្រូវមុនត្រូវត្រង់មុខមួយដៃយ៉ាងដំណំ។ យ៉បាតុងថយក្រោយ ខ្ញុំចេះតែដេញតាមបញ្ឆោតដៃ
ឆ្វេង វាយដៃស្ដាំ ដេញតាមរហូតដល់ទៅចុងជ្រុងខែ្សព្រ័ត្រ ខ្ញុំដាល់ដោយដៃស្ដាំត្រូវចំធ្គាមមួយដៃយ៉ាងទំងន់។ យ៉បាតុងទ្រេ
ត ខ្ញុំក៏ថែមដៃឆ្វេងពីរដៃផ្ទូនៗគ្នាទៅទៀត យ៉បាតុង រងមិនទាន់ក៏ដួលផ្ងារសន្លប់ឈឹង! ខ្ញុំថយក្រោយវិញ។ អែអាជ្ញាកណ្ដាល
ក៏តាំងរាប់១-២-៣ដល់គ្រប់១០ទើបឈប់តែនែតែយ៉បាតុងងើបមិនរួច ទើបគេមកលើកដៃខ្ញុំឡើងលើក្នុងនាមមានជ័យជំនះ

សំរែកជយោ! ហ៊ោកញ្ជ្រៀវបានផ្ទុះឡើងកក្រើកទាំងលានប្រដាល់ទទួលជ័យជំនះខ្ញុំ!

មិត្ដភក្ដិជាទីស្នេហា! នៅពេលដែលបានឃើញយ៉បាតុងដួលសន្លាប់នោះ ខ្លួនខ្ញុំទៅជាភ័យព្រឺក្បាលសំពោង បន្ដិចមកទើប
នឹកអរឡើងវិញដោយនឹកឃើញថាៈ ខ្ញុំមានជ័យជំនះម្ដងនេះទៀតដូចជាមានជ័យជំនះអស់មួយជីវិតហើយ ដោយហេតុថា
ឈ្មោះយ៉បាតុងជាជើងអែកនៅលើដីអិណ្ឌូចិន។ ខ្ញុំបានឈ្នាះនេះ ដូចខ្ញុំបានឈរឈ្មោះនៅលើដីអិណ្ឌូចិនដូច្នោះដែរ។ នៅ
ពេលនោះ ក្រុមរដ្នការនិងពួកអ្នកទោសជាមិត្ដបានស្ងើចសរសើរខ្ញុំសឹងគ្រប់គ្នា ព្រោះខ្ញុំជាមនុស្សត្រឹមត្រូវ ស្លូតបូត មិនចេះ
មើលងាយមនុស្សដូចគ្នាជាមនុស្សចិត្ដល្អ ចំពោះក្រុមមនុស្សទោសដូចគ្នា មិនដែលជេរស្ដីមនុស្សទោសនៅក្រោមបង្គាប់
មិនដែលប្រើពាក្យ អាមឹង អាអែង ទៅរកមនុស្សគ្នាអែងឡើយ។ ឃើញតែពាក្យសុភាពរាបសារថាបង ប្អូន មាដរាប។ លុះ
មកមានជ័យជំនះនេះក៏ត្រូវបាន សំរេចនាំអោយមានសេចក្ដីសរសើរពីគ្រប់មជ្ឈដ្ឋាន ហើយសំខាន់បំផុត ជ័យជំនះនេះបាន
ជួយអោយលោកទូសទូ ជាមេតំរួត រិតតែស្រលាញ់ទុកចិត្ដខ្ញុំទ្វេឡើងទៀត។ អែមនុស្សនៅលើកោះត្រលាចក៏រិតតែស្គាល់
ខ្ញុំរាប់អានជាងមុនៗទៅទៀត។

គេចូលចិត្ដហៅថា អាន់បាម៉ុល យ៉ស៊ី (គឺជាអ្នកប្រដាល់ជើងអែក)។

តទៅជំពូកទី១៣

Website : www.khmercenter.ch មណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស
 ជាសេវាកម្ម ក្នុងការផ្សាយពុទ្ធសាសនា វប្បធម៌ ជាភាសាខ្មែរ
  Khmer Culture Center in Switzerland,
 Phone (41)44 3635900, Fax (41)44 3635900
© 2004 The Switzerland Buddhist Society, (watkhmer) Inc. All rights reserved.