នៅក្នុងឆ្នាំ១៩៤៤ ខ្ញុំបាន
ដើរកំសាន្ដពេញទឹកដីកោះត្រលាច គឺដើរជុំវិញកោះត្រលាច។
ខ្ញុំដើរតែម្នាក់អែងវាងតាមឆ្នេរសមុទ្រ
ដោយមានតែដាវវែងមួយ ដូចជាដាវជប៉ុនស្ពាយលើស្មា
ឆ្ពោះទៅកាន់កន្លែងឈើហ៊ុបជាដំបូង នៅនោះខ្ញុំត្រូវបានកាប៉ូរ៉ាល់
កន្លែងនោះទទួលរាក់ទាក់ណាស់។ អែមេតំរួតជាអ្នករាជការម្នាក់នៅទីនោះ
ក៏ទទួលរាប់អានខ្ញុំដូចជាមនុស្សមានបុណ្យសក្ដិ
ម្នាក់ដូច្នោះដែរ។ គេបានចាប់មាន់ទាធ្វើម្ហូបជប់លៀងខ្ញុំ
រួចនាំទៅពិនិត្យកន្លែងដែលមនុស្សទោសរស់នៅព្រមទាំងអោយវត្ថុ
អនុស្សាវរីយ៍ដល់ខ្ញុំដូចជារូបចំលាក់អ្នកតាយួនជាដើម
ព្រមទាំងអោយពរខ្ញុំថាៈ សូមអោយអ្នកតានៅទីកោះត្រលាចនេះជួយ
បីបាច់រក្សាខ្ញុំអោយរស់រានមានជីវិតរហូតដល់បានត្រលប់ទៅស្រុកទេស
ជួបមាតាបិតាញាតិកាកុំខានឡើយ ខ្ញុំក៏បានទទួល
ពរជ័យនេះដោយរីករាយ។ ក្រោយដែលធ្វើភក្ដកិច្ចពេលព្រឹកហើយ
ខ្ញុំក៏បានលាគេបន្ដដំណើរទៅមុខទៀត។ ខ្ញុំចេញពីកន្លែង
កាប់ឈើនៅម៉ោង១២ លុះដល់ម៉ោង១៦រសៀល ទើបបានដល់កន្លែងមួយឈ្មោះកាអុង
ដែលជាកន្លែងធ្វើស្រែចំការយ៉ាង
ធំ។ នៅទីនោះមានជាតិបារាំងម្នាក់នៅត្រួតត្រា។
ខ្ញុំបានចូលទៅសួររកកាប៉ូរ៉ាល់ម្នាក់ឈ្មោះខាន់ ដែលធ្វើការនៅទីនោះ ។
មើលខ្ញុំពីចំងាយមិនស្គាល់ទេលុះខ្ញុំដើរចូលទៅប្រ
ហែល ១៥០ម៉ែត្រនិងដល់ ទើបកាប៉ូរាល់ខាន់ស្គាល់ស្រែកដោយរីករាយថា
លោកប្អូនម៉ុលមកដល់កន្លែយើងហើយវ៉ើយ!
នៅពេលនោះក្រុមមនុស្សទោសខ្មែរយួនទាំងប៉ុន្មាននៅកន្លែងនោះក៏នាំគ្នាចេញពីផ្ទះរៀងខ្លួនមកទទួលខ្ញុំដោយរាក់ទាក់ជាទី
បំផុត។ ត្បិតពួកនោះមិនដែលស្គាល់មុខខ្ញុំទេ លឺតែឈ្មោះល្បីខាងប្រដាល់
ទើបគេចោមរោមមើលខ្ញុំខ្លាំងណាស់។ គេសួរ
សុខទុក្ខហើយគេសួរថា
ដើរមកនេះប៉ុន្មានម៉ោងហើយពិព្រោះផ្លូវមកនេះមនុស្សទោសធម្មតាដើររហេតរហូតមិនបានទេ
មានតែក្រុមសំងាត់ទើបអាចដើរកាត់បាន។
ខ្ញុំក៏ឆ្លើយប្រាប់គេតាមហូរហែវិញថាមិនអីទេ ខ្ញុំអាចដើរកាត់បាន! ដោយរាប់អាន
ល្ងាចនេះខ្ញុំសំរាកនៅផ្ទះកាប៉ូរ៉ាល់ខាន់។
ល្ងាចនោះគេបានចាត់ចែងម្ហូមអាហារច្រើនមុខជប់លៀងដោយសាច់មាន់ទា ត្រីស
មុទ្រយ៉ាងបរិបូរណ៌។ ក្រោយពេលបាយល្ងាចគេជប់លៀងតែកាហ្វេទៀត
ហើយនាំគ្នាសាកសួរពីរឿងដែលបានជ័យជំនះលើ
យ៉បាតុង។ ត្បិតកាលប្រកួតគ្នានោះមានតែកាប៉ូរ៉ាល់ខាន់ម្នាក់ទេ ដែលបានទៅមើល
លុះត្រលប់មកវិញកាប៉ូរ៉ាល់នេះ បានដំ
ណាលរឿងប្រដាល់ និង
ជ័យជំនះរបស់ខ្ញុំប្រាប់មនុស្សទោសក្រោមបង្គាប់គាត់រួចទៅហើយ។
លុះគេបានឃើញរូបខ្មុំទៅដ
ល់ គេសុំអោយខ្ញុំអធិប្បាយបញ្ជាក់ផ្ទាល់ខ្លួនអោយគេស្ដាប់ម្ខងទៀត។
ខ្ញុំក៏អធិប្បាយហូរហែតាមដំណើរការណ៍អោយក្រុម
មិត្ដមនុស្សទោសទាំងនោះស្ដាប់ រហូតដល់ម៉ោង២៣។
យប់នោះខ្ញុំទទួលទានដំណេកនៅនិងផ្ទះកាប៉ូរ៉ាល់ខាន់។
លុះព្រឹកឡើង
កាប៉ូរាល់ខាន់បានរៀបចំអោយខ្ញុំទទួលទានបបរមាន់ទៀត
មុននិងអោយខ្ញុំបន្ដដំណើរចេញពីកន្លែងគាត់។
ចេញពីកន្លែងនេះហើយ
ខ្ញុំក៏ធ្វើដំណើរឆ្ពោះទៅកាន់កន្លែងមួយទៀតឈ្មោះចំការថ្មមូល
ហៅក្រៅថាថ្មមូល ដែលមានចំងា
យ១៨គីឡូម៉ែត្រ។ ទេសភាពនៃចំការនេះប្រហាក់ប្រហែលនិងកន្លែងខ្ញុំនៅដែរ
ឃើញខុសគ្នាតែគ្មានភ្នំខ្សាច់នៅខាងមុខដូ
ចកន្លែងខ្ញុំ។ ពីខាងមុខមើលទៅឃើញទឹកសមុទ្រខៀវស្រងាត់ គួរអោយពិចពិលគយគន់
និងឃើញភ្នំតូចៗដុះលេចចេញពី
ទឹកកណ្ដាលសមុទ្រនៅឆ្ងាយពីច្រាំងកោះត្រលាច។ ទេសភាពកន្លែងនោះល្អណាស់ដែរ
កន្លែងនោះមានអ្នកត្រួតម្នាក់ មានម
នុស្សទោសប្រហែល២០នាក់។ ខ្ញុំបានទៅសួររកកាប៉ូរ៉ាល់នៅទីនោះឈ្មោះបាវៀង។
នៅវេលាដែលបានឃើញខ្ញុំភ្លាម បារៀ
ងក៏ស្រែកហៅចំឈ្មោះខ្ញុំដោយក្ដីរាក់ទាក់
ព្រមទាំងស្រែកប្រាប់ទៅមនុស្សទោសជាមិត្ដទាំងអស់ថា នេះហើយឈ្មោះប៊ុណ្ណ
ចន្ទ ម៉ុល ដែលជាអ្នកដាល់ឈ្នះយ៉បានតុង សន្លប់នៅកន្លែង!
មនុស្សទោសទាំងនោះក៏ផ្អើលមកចោមរោមមើលរូបរាងខ្ញុំ
ហើយគេសរសើរខ្ញុំថា រូបរាងសមរម្យរាងរហ័សរហួនល្អណាស់។
កាលខ្ញុំទៅដល់កន្លែងនោះនៅវេលាម៉ោង១ហួសពេល
បាយទៅហើយ ដោយផ្លូវឆ្ងាយពេក។
ទើបបងបាវៀងបានចាត់អោយពួកគាត់កាប់មាន់ធ្វើម្ហូបដណ្ដាំបាយជាថ្មីអោយខ្ញុំទទួលទា
នដោយក្ដីរាប់អាន។ លុះទទួលទានបាយហើយ ខ្ញុំក៏លាបងវៀង
ព្រមទាំងមិត្ដទាំងអស់នៅចំការថ្មមូល បន្ដដំណើរទៅមុខទៀ
ត នៅអែកន្លែងមួយទៀតដែលគេធ្វើអំបិលនៅនិងជាយក្រុងកោះត្រលាចតែម្ដង។
រយៈផ្លូវពីកន្លែងចំការថ្មមូលទៅទីនោះចំ
ងាយ១៦គីឡូម៉ែត្រ។
កន្លែងនោះជាភូមិធំ១ មានមនុស្សទោសជាច្រើន ដែលគេហៅមនុស្សទោសលូ។
ទោសលូនេះខ្ញុំបានជំរាបអស់លោកអ្នក
នៅទំព័រ (ច្បាប់ដើមទំព័រ១០៦) មុនរួចម្ដងមកហើយ
គឺទោសលូនេះដូចជាទោសអស់មួយជីវិតដែរ។ នៅកោះត្រលាចគេខ្លា
មនុស្សទោសលូនេះណាស់
ត្បិតវានៅតែប្រព្រឹត្តលួចឆក់ដោយអិតលះបង់អំពើថោកទាបនេះឡើយ។
បើពួកលូនៅកន្លែង
ណា គេត្រូវប្រយ័ត្នកន្លែងនោះគ្រប់គ្នា។
នៅកន្លែងនោះខ្ញុំស្គាល់កាប៉ូរ៉ាល់ម្នាក់ឈ្មោះបាហាយជាមនុស្សត្រឹមត្រូវ
ដែលខ្ញុំបានស្គាល់គាត់ក្នុងពេលដែលខ្ញុំនាំរបស់របរ
ទៅប្រគល់អោយរដ្ឋការរាល់ពេលព្រឹកថ្ងៃអាទិត្យ នៅទីក្រុងកោះត្រលាច។
កំពុងតែត្រួតមើលមនុស្សទោសដាំរំងាស់ទឹកអំ
បិលធ្វើអំបិលស អាន់បាហាយគាត់ឃើញខ្ញុំដើរសំដៅទៅរកគាត់ពីចំងាយដែរ
តែគាត់មិនចាប់ភ្លឹកដោយមិនបានគិតថាខ្ញុំមា
នវាសនាបានមកដល់កន្លែងគាត់ឡើយ។ លុះខ្ញុំដើរចូលទៅកាន់តែជិតទៅៗ
គាត់ក៏ខំសំលឹងមិនដាក់ដាក់ភ្នែក។ លុះគាត់ស្គា
ល់ច្បាស់ថាខ្ញុំហើយ ទើបគាត់បន្លឺវាចាសួរខ្ញុំថា ប្អូនប៊ុណ្ណចន្ទ
ម៉ុលរឺទេ? ខ្ញុំងក់ក្បាលទទួលសំដីគាត់សួរនោះ។ គាត់ស្ទុះមក
អោបរិតខ្ញុំ ហើយគាត់និយាយថា គាត់មិនស្មានថាខ្ញុំបានទៅដល់កន្លែងគាត់ទេ
ហើយក៏នាំខ្ញុំទៅទទួលទានទឹកតែនិងស្ករអំពៅ
អែផ្ទះគាត់ ដោយសេចក្ដីរាក់ទាក់និងនឹករលឹកមែនៗ។
បន្ដិចទៅមនុស្សទោសជាច្រើនក៏នាំគ្នាមកចោមរោមមើលមុខខ្ញុំ។
គ្នាគេជាង២០នាក់
ចូលពេញផ្ទះបាហាយហើយឈរអើតក្បាលរហង់ប្រជ្រៀតគ្នាមើលខ្ញុំ។
ពីព្រោះតែខ្ញុំយកជ័យជំនះលើ
យ៉បាតុងបាននោះ ជាជ័យជំនះធំដុំណាស់។
ខ្ញុំនៅនោះមួយល្ងាចព្រឹកឡើងក៏សុំលាមិត្ដហាយ និងមនុស្សទោសអែទៀតឆ្ពោះ
ទៅមុខទៀត ដែលមានចំងាយផ្លូវចំន្ួន១០គីឡូម៉ែត្រទើបមកដល់ទីក្រុងកោះត្រលាច។
មិត្ដជាទីស្នេហា!
ទីក្រុងកោះត្រលាចជាកន្លែងមួយដែលមានទេសភាពល្អគួរអោយទស្សនា។
ខ្ញុំដើរបណ្ដើរគយគន់មើលទេ
សភាពបណ្ដើរ
ត្បិតមកដល់ទីក្រុងកោះត្រលាចមានផ្លូវស្អាតដែលរថយន្ដបើកបរបានស្រួលមិនដូចកន្លែងអែទៀតៗមុននោះ
ទេ។
ក្នុងដំណើរចំនួនពីរម៉ោងទើបទៅដល់កន្លែងមួយមានថ្មធំមួយនៅមាត់ទឹកសមុទ្រ
ដែលគេលាបទឹកកំបោរសស្គុះដើម្បី
ជាសញ្ញាអោយកប៉ាល់សមុទ្រអាចចូលមកកាន់ផែកោះត្រលាចបានស្រួល។ ដុំថ្មនោះ
ទំហំប្រហែល៣ទៅ៤អោបមនុស្សចា
ស់។
ខ្ញុំសូមធ្វើការអធិប្បាយជូនបន្ដិចថា
នៅលើទឹកដីកោះត្រលាចនោះមានរបស់ខ្លះជាភស្ដុតាងដែលនាំអោយគិតថា ជាទឹកដីរប
ស់ខ្មែរយើងដោយពិតប្រាកដ។ មានរឿងដំណាលថា កាលពីដើមកន្លងយូរណាស់មកហើយ
នៅលើភ្នំកោះត្រលាចផ្នែកខា
ងជើង ចំនួនប្រហែល៧គីឡូម៉ែត្រពីទីក្រុងទៅ
មានប្រឡាយទឹកមួយដែលមានទឹកហូរចុះពីលើភ្នំទៅដល់ពាក់កណ្ដាលភ្នំ។
នៅក្បែរប្រឡាយទឹកនោះមានថ្មមួយដុំយ៉ាងធំ។ ប្រហែលក្នុងឆ្នាំ១៩២៥
មានខ្យល់ព្យុះសង្ឃរាមួយបានកើតឡើងនៅលើដី
កោះត្រលាចទាំងមូល បណ្ដាលអោយមានការអន្ដរាយជាច្រើនកន្លែង។ ពេលនោះ
មានដើមឈើមួយដើមយ៉ាងធំបានរលំ
ទៅបះនិងដុំថ្មធំនោះ។ ថ្មនោះក៏រមៀលបាំងបិទប្រឡាយមុខទឹក
ធ្វើអោយមុខទឹកស្ទះហើយទឹកនោះក៏ហូរចាល់ចាក់មកលើ
កន្លែងថ្មនោះទៅវិញ។
កន្លងមកបានពីររឺបីឆ្នាំពួកមនុស្សទោសទៅរកអុសរកវល្លិបានទៅផឹកទឹកដាំបាយស៊ីនៅកន្លែងថ្មរធំនោះ
ក៏រើសបានរូបទេពប្រណម្យធ្វើដោយមាសសុទ្ធនៅកន្លែងនោះ។
ពេលលេងល្បែងចាញ់មនុស្សទោសដែលរើសបាននោះ
យករូបទេពប្រណម្យនោះទៅលក់អោយគ្នាគេ
ដែលជាហេតុនាំអោយបែកការណ៍ឡើងលឺទៅដល់តំរួតបារាំង។ តំរួតបារាំង
បានអោយមនុស្សទោសនោះ ទៅស្រាវជ្រាវរកវត្ថុតំលៃនៅកន្លែងដែលឃើញមុននោះ។
គេរកសព្វគ្រប់ក៏ប្រមូលបានរូប
ទេពប្រណម្យមាសប្រហែល២៣-២៤ព្រះអង្គថែមទៀត។
ខ្ញុំមានវាសនាបានទៅឃើញផ្ទាល់និងភ្នែកខ្លួន នូវរូបទេពប្រណ
ម្យមាសដែលនៅលើដៃមេតំរួតជាតិយួនម្នាក់។ តាមខ្ញុំពិនិត្យមើលទៅ
ឃើញថាជាមាសមែន ទំហំប៉ុនចង្អុលដៃ តែពណ៌
សជាងមាសធម្មតាបន្ដិច ដែលគេហៅថាមាសផ្កាកប្បាស
តាមទំនងរូបនោះប្រហែលជាក្បាច់ភ្ចាប់សង្វារស្ដេចជាន់ដើម។
គេបានឃើញព្រះពុទ្ធរូបមួយអង្គធ្វើដោយថ្មអង្អរវត្ត
ហើយនិងពាងក្រឡរបស់ខ្មែរយើងពីបុរាណកាលផង ជាហេតុនាំអោយ
ខ្ញុំសន្និដ្ឋានថា ទីនោះ គង់នៅនៃស្ដេចខ្មែរយើងជំនាន់ដើម
រឺជាកន្លែងឃុំឃាំងមនុស្សទោសជំនាន់ដើមដែលស្ដេចបងប្អូនទា
ស់ទែងគ្នាពីរឿងដណ្ដើមរាជសម្បត្ដិគ្នា
ហើយម្ខាងឈ្នះក៏យកខាងចាញ់ទៅបំបរបង់ចោលអោយរងទុក្ខទោសនៅទីនោះក៏
មិនដឹង?។
ខ្ញុំនៅនិងទីក្រុងកោះត្រលាចលុះពេលព្រលប់ធំ
ខ្ញុំទៅសំណាក់នៅផ្ទះកាប៉ូរ៉ាល់ខាត់ជាមិត្ដចាស់របស់ខ្ញុំ។
ជួនថ្ងៃនោះជាថ្ងៃ
សៅរ៍ដែលដល់ព្រឹកឡើងជាថ្ងៃអាទិត្យ
គឺជាថ្ងៃដែលមនុស្សទោសគ្រប់កន្លែងត្រូវនាំរបស់របរគ្រប់មុខ
តាមកន្លែងរៀងក្រុ
មយកទៅប្រគល់អោយកន្លែងមួយដែលសំរាប់ទទួលរបស់ផ្សេងៗរាល់តែថ្ងៃអាទិត្យ។
ខ្ញុំរង់ចាំនៅផ្ទះបងខាត់ចាំទទួលរប
ស់របរក្រុមខ្ញុំ
ដែលពួកខ្ញុំនឹងនាំមកប្រគល់អោយនៅថ្ងៃអោទិត្យស្អែកនេះដែរ។
សូមជំរាបថា
ចំការដំឡូងរបស់កាប៉ូរ៉ាល់ខាត់ជាមិត្ដខ្ញុំនេះ នៅជិតជើងភ្នំម្ខាង
ចំងាយប្រហែល៣គីឡូម៉ែត្រពីជើងភ្នំ។ អែចំ
ការចេកខ្ញុំនៅជើងភ្នំម្ខាង
គឺថាចំការទាំងពីរនេះនៅជិតជើងភ្នំម្ខាងម្នាក់។ រាល់តែថ្ងៃអាទិត្យ
ពេលព្រឹកម៉ោង៦កន្លះ ក្រុមមនុ
ស្សនៅគ្រប់ទិសលើកោះត្រលាច ត្រូវនាំរបស់គ្រប់យ៉ាង
ដែលមាននៅកន្លែងរៀងៗខ្លួនយកមកប្រគល់អោយក្រុមកណ្ដា
លមួយនៅទីក្រុងកោះត្រលាច ដើម្បីវាយចំណែក ចែកចាយយកទៅគ្រប់ក្រុមទាំងអស់
ហើយគេត្រូវចែកមកអោយក្រុម
ខ្លួនវិញនូវអង្ករ សាច់គោ សាច់ជ្រូក មាន់ បន្លែ ជាដើម។
បើនិយាយអោយខ្លីទៅគឺរបៀបដូគ្នាតែម្ដង។ ក្រុមកណ្ដាលគេប្រ
មូលរបស់ទាំងអស់ដែលគ្រប់ក្រុមនាំមកនោះ ចែកជាបីចំណែក។
ទី១ចំណែកដែលល្អៗសំរាប់អោយទៅអ្នករាជការជាតិបា
រាំង ទី២ចំណែកមធម្យសំរាប់រាជការជាតិយួន ជាតិខ្មែរ ទី៣
ចំណែកយ៉ាងអន់សំរាប់ចែកចាយមនុស្សទោសក្រុមឆ្ងាយជិត។
ខ្ញុំសូមជំរាបពីក្រុមខ្ញុំវិញ
របស់ដែលត្រូវយកទៅអោយគេអែទីក្រុងទាំងប៉ុន្មានត្រូវរៀបចំអោយស្រេចពីល្ងាចថ្ងៃសៅរ៍។
លុះ
ដល់ម៉ោង៣រំលងអធ្រាត គេវាយរគាំងដាស់អោយភ្ញាក់នៅពេលម៉ោង៣រំលងអធ្រាត
ដើម្បីនាំរបស់ទៅប្រគល់អោយគេ
អែទីក្រុងកោះត្រលាច ក្រោយដែលកាប៉ូរ៉ាល់បានត្រួតគ្នា
ប្រមូលគ្នាគ្រប់សព្វហើយ លុះលឺសញ្ញាបង្គាប់អោយដើរទៅមុខ
ហើយ ពួកមនុស្សទោសក៏នាំគ្នាលីសែងវត្ថុទាំងនោះដើរបន្ដគ្នាទៅទាំងយប់ងងឹត
ប៉ុន្ដែគេបំភ្លឺផ្លូវដោយដុតខ្ពបដូង ដែលគេ
ពុះឆែកតូចៗប៉ុនចង្កឹះ ហាលអោយស្ងួតហើយចងជាបាច់តូចៗប៉ុនកដៃក្មេង
របៀបដូចជាចន្លុះដូច្នោះអែង។ ខ្ពបដូងនេះដុត
ស្រួលជាងចន្លុះ ដុតមិនសូវមានផ្សែង ហើយភ្លឺជាងចន្លុះទៀតផង។
នៅវេលាម៉ោងជាង៤ ដែលខ្ញុំនៅរង់ចាំងក្រុមខ្ញុំនៅផ្ទះ
កាប៉ូរ៉ាល់ខាត់ ខ្ញុំក្រឡេកមើលទៅលើខ្នងភ្នំឃើញក្បួនភ្លើងគុបដើរ
ភ្លើងបន្ដគ្នាគួរអោយល្អមើលណាស់ ជាហេតុនាំអោយ
ខ្ញុំនឹកឃើញកាលពីកុមារភាពនៅឡើយ ដែលបានមើលពិធីហែរអ្នកតា
និងពិធីហែបុណ្យកាទ័រស៊ូយេត(១៤កក្កដា) របស់
បារាំងដូច្នោះអែង។
មនុស្សទោសគ្រប់ក្រុម ចំន្ួន១២០
រឺ១៥០នាក់ដែលមកពីក្រុមផ្សេងមកជួបគ្នាលើខ្នងភ្នំហាក់ដូជាបានណាត់គ្នាហើយដើរពេ
នចុះ ពេនឡើងតាមរបត់ផ្លូវ មើលពីក្រោមទៅល្អមើលណាស់។
ក្នុងក្រុមនិមួយៗមានមនុស្សទោសនៅធ្វើការ ខ្លះ២០០នាក់ ខ្លះ៣០០នាក់
ឃើញតិចតែក្រុមខ្ញុំទេ ដែលមានមនុស្សតែ៤៣
រឺ៤៤នាក់ប៉ុណ្ណោះ។ ក្រុមអែទៀតៗសុទ្ធតែមានអ្នករាជការជានាយក្រុម២រឺ៣នាក់
ជួយត្រួតត្រាលើកាប៉ូរ៉ាល់ទៅទៀត។ ចំ
ណែកខាងក្រុមខ្ញុំដែលមានគ្នាតិចនោះ
មានតែខ្ញុំម្នាក់អែងជាកាប៉ូរ៉ាល់អិតមានមេក្រុមអ្នករាជការទេ។
ប៉ុន្ដែមនុស្សដែល
នាំអីវ៉ាន់ពីគ្រប់កន្លែងទៅមិនមែនទៅទាំងអស់គ្នាទេ។
គឺទៅតែល្មមនឹងចំនួនរបស់ដែលត្រូវលី សែង កាន់ទៅតែប៉ុណ្ណោះ
ប៉ុន្ដែលុះទៅជួបគ្នាលើភ្នំទៅ ក៏ទៅជាក្បួនវែងមួយ។
ប្រហែលម៉ោង៥ភ្លឺ ក្បួនទាំងនោះចុះដល់ទីកន្លែងកាប៉ូរ៉ាល់ខាត់
ហើយឈប់សំរាកនៅទីនោះប្រហែលកន្លះម៉ោង។ ចំណែក
ខ្លួនខ្ញុំនៅរង់ចាំក្រុមខ្ញុំនៅផ្ទះបងខាត់
ក៏ទៅទទួលក្រុមខ្ញុំហើយនាំទាំងអស់គ្នាបន្ដដំណើរទៅទីក្រុងកោះត្រលាច
ដើម្បីប្រគល់
អីវ៉ាន់ទៅអោយមេក្រុមកណ្ដាលដែលមានឃ្លាំងគេចាំទទួលវត្ថុផ្សេងៗ
ដែលនាំមកពីគ្រប់ក្រុមនៅម៉ោង៦កន្លះ។
នៅពេលជួបជុំគ្នានោះហើយដែលនាំអោយស្គាល់គ្នាស្និទ្ធស្នាលរវាងកាប៉ូរ៉ាលគ្រប់ក្រុមនៅជិតឆ្ងាយ
ព្រមទាំងមនុស្សទោស
គ្រប់ក្រុមផង បានសប្បាយរីករាយ សួរសុខទុក្ខគ្នាទៅវិញទៅមក
លុះប្រគល់អីវ់ាន់ដែលគេត្រូវចែកអោយយកទៅវិញ។ ពេ
លខ្លះនៅរហូតដល់ម៉ោង១០ រឺ១១ ទំរាំបានត្រលប់ទៅវិញហើយដល់ម៉ោង២ រឺ៣រសៀល
ទើបបានទៅដល់ទីកន្លែងរៀងខ្លួន។
មួយវិញទៀតនៅកន្លែងខ្ញុំ
ក្នុងអំលុងខែកញ្ញា នាយតំរួតតែងនាំមនុស្សទោសចំនួន១០០
រឺ១៥០នាក់ទៅកាប់អុសនៅទីនោះ។
ទៅដល់កន្លែងខ្ញុំនៅយប់នៅឡើយប្រហែលជាម៉ោង៣ រឺម៉ោង៤ជិតភ្លឺប៉ុណ្ណោះ។
ពេលគេទៅដល់ម្ដងៗ គេតែងលួចរបស់
របរគ្រប់មុខតាំងពីអង្ករបន្លែជាដើម បើមិនប្រយ័ត្ន ពួកវាលួចអស់គ្មានសល់។
ក្នុងពេលដែលធ្វើដំណើរកាត់ចំការខ្ញុំនោះ ពេលនោះច្រើនតែនៅយប់នៅឡើយ។
ពួកទាំងនោះពុំអាចមើលឃើញផ្លែចេក
នៅត្រង់ណាទេ ម៉្លោះហើយគេលើដៃទាំងពីរដាក់លើក្បាលហើយបំរះម្រាមដៃបញ្ឈរឡើងលើ
ដើរមុខរះស្មានៗទៅតែម្ដង
បើម្រាមដៃប៉ះទៅលើស្ទងចេកគេក៏ប្រញាប់ឈប់ភ្លាមកាច់ភ្លែត
ទុំក៏ដោយខ្ចីក៍ដោយគេអាស្រ័យបានទាំងអស់។ នេះទំលាប់
អ្នកទោសដែលគ្នាស្រេកឃ្លាន ត្រូវតែប្រព្រឹត្ដដូច្នោះ។
ពួកមនុស្សទោសដែលគ្នាអត់ឃ្លានណាស់ទៅ ចេកខ្ចី ល្ពៅខ្ចី ត្រលា
ច ប៉េងបោះអ្វីៗ ចេះតែអាស្រ័យបានទាំងអស់។
ហេតុដូច្នេះហើយ បានជានៅពេលនោះ ខ្ញុំត្រូវតែប្រយ័ត្នមែនទែន ដោយចាត់គ្នាពី១២
ទៅ១៥នាក់អោយរាយគ្នាយាមផ្លូវចំ
ការនោះ។ បើឃើញមនុស្សទោសបេះបោចផ្លែឈើអ្វី ត្រូវស្ទុះទៅចាប់ភ្លាម
វាយនិងរំពាត់ផ្ដៅ២,៣រំពាត់ រួចនាំទៅអោយ
នាយតំរួតនៃមនុស្សទោសនោះនាយតំរួតនោះ វាយថែមទៀតមុខគ្ួរអោយអាណិតអាសូរគ្នាណាស់
ប៉ុន្ដែមិនដឹងធ្វើម៉េច
បើយើងមានភារៈត្រូវតែការពាររបស់របរទាំងនេះអោយគង់។
បើយើងបណ្ដែតបណ្ដោយទៅប្រកដជាអស់ទាំងចំការមិន
ខាន ជាហេតុនាំអោយមានទុក្ខទោសដល់ខ្លួនយើង គេនិងវាយរឺធ្វើទោសយើងតាមចិត្ដគេ។
ចំពោះអ្នកទាសនៅក្នុងក្រុមខ្ញុំវិញ ខ្ញុំមានចត្ដិសន្ដោសណាស់ ក្នុងរយៈ១០
រឺ១៥ថ្ងៃខ្ញុំបានអោយពួកខ្ញុំនេះបេះផ្លែឈើក្នុងចំការ
ទទួលទានគ្រប់ៗគ្នា។ ខ្ញុំបានអប់រំមនុស្សទាំងនេះអោយមានចរិយាស្លូតសុភាព
រួចខ្ញុំតែងប្រាប់ពួកនេះថា សូមអោយអ្នករាល់
គ្នាទុកខ្ញុំដូចជាបងប្អូនទៅចុះ បើខ្ញុំធ្វើទាស់ខុសអ្វីសុំរំលឹកទៅចុះ
ខ្ញុំពុំប្រកាន់រិកថាជាអ្នកត្រួតអ្វីទេ។ យ៉ាងនេះហើយទើបពួក
ក្រុមខ្ញុំមានការរាប់អាន
ហើយស្មោះត្រង់នឹងខ្ញុំជាងក្រុមអែទៀតៗទាំងអស់នៅកោះត្រលាច។
កាលពីកាប៉ូរ៉ាល់យួនមុនៗមនុស្សទោសក្រោមបង្គាប់វាមិនខ្លាចវាសំលាប់កាប៉ូរ៉ាល់ក៏មាន
វាប្រមាថមើលងាយក៏មាន ជា
ហេតុនាំអោយលំបាកធ្វើការណាស់។ តែនៅពេលដែលខ្ញុំមកកាន់ការវិញបានស្រួលរហូត។ |