ប្រិយមិត្ដទាំងឡាយ
តាមការកត់សំគាល់របស់អស់លោកចំពោះវគ្គខាងក្រោយ នៃរឿងនេះអស់លោកយល់ថារូបខ្ញុំនេះគឺ
ជាមនុស្សម្នាក់ ដូចជាមនុស្សមានសេរីភាពធម្មតា
រឺអុបមាដូចជាបុគ្គលិករាជការដែលគេបញ្ជូនអោយទៅធ្វើការនៅកោះត្រ
លាចដូច្នោះដែរ។ ចំពោះឋានៈជាកាប៉ូរ៉ាល់អ្នកទោសហើយដែលបានសេចក្ដីសុខ
មានគេទទួលស្គាល់ដ៏ច្រើននេះកម្រគេធ្វើ
ដូចណាស់នៅកោះត្រលាច។ ចំពោះជីវភាពដ៏សុខស្រួលនេះនាំអោយអស់លោកអ្នកយល់ថា
ខ្លួនខ្ញុំបានសប្បាយចិត្ដលែង
គិតអ្វីទាំងអស់ហើយ គឺគិតតែខំធ្វើការអោយបានល្អ
អោយបារាំងនៅកោះត្រលាចស្រលាញ់តែប៉ុណ្ណោះហើយ។
ប្រិយមិត្ដទាំងឡាយ ពុំមែនយ៉ាងនោះទេ!
ដោយពិតអុត្ដមគតិចិត្ដគំនិតរបស់ខ្ញុំដែលកើតមានឡើងយ៉ាងណា វានៅតែមានយ៉ាង
នោះដដែល។ បុព្វហេតុដែលនាំអោយខ្ញុំហែលឆ្លងសមុទ្រទុក្ខតាំងពីគុកភ្នំពេញ
គុកព្រៃនគរ រហូតដល់មករស់នៅលើកោះត្រ
លាច ដែលជាកោះមរណៈនេះ
គឺមកតែពីអុត្ដមគតិចិត្ដគំនិតខ្ញុំដែលរួមធ្វើការបដិវត្ដន៍នោះអែង
ពោលគឺមកពីខ្ញុំចង់ដោះមា
តុភូមិយើង អោយផុតពីអនិស្សរភាពរបស់បារាំងនេះអែង។
បើដូច្នេះតើអោយខ្ញុំសប្បាយនិងជីវភាពសុខស្រួលរបស់ខ្ញុំនេះ
ម្ដេចនិងកើត? បើខ្ញុំមិនទាន់បានឃើញស្រុកខ្មែរយើងមានដំណើរទៅដល់ណាផងនោះ។
ជាកាពិតហើយ ជាក់ច្បាស់ យើង
មានការតូចចិត្ដហើយចងកំហឹងដ៏ក្រៃលែងចំពោះការដែលពួកបារាំង
វាយកយើងមកប្រោសចោលកណ្ដាលសមុទ្រ បំបរ
បង់អោយឆ្ងាយដាច់ស្រយាលពីមិត្ដភក្ដិ បំណងអោយយើងភ្លេចអុត្ដមគតិរបស់យើង
រឺថាចង់អោយយើងរាងចាលស្បថ
លែងចង់ធ្វើនយោបាយអស់មួយកំណើតតែម្ដងយ៉ាងនេះ។
ដូច្នេះយើងគ្មានគំនិតអែណាស្មោះចំពោះមេអាណានិគមនោះ
ឡើយ!។
នៅក្នុងចិត្ដខ្ញុំតែងទន្ទឹងថា
ចាំមើលតែលទ្ធផលនៃសង្គ្រាមលោកលើកទី២ ដែលកំពុងឆេះសន្ធោសន្ធៅស្ទើរពេញអាស៊ីនេះ
។ ខ្ញុំយល់ថា បើជប៉ុនឈ្មោះបារាំងនោះ
ប្រហែលជាខ្ញុំមានវាសនាខ្លះបានត្រលប់ទៅស្រុកវិញ មុនកាលកំណត់នៃសាលក្រ
មព្រៃនគរ ដែលសំរេចថា «គុក៥ឆ្នាំ ធ្វើការដោយបង្ខំ
និងនិរទេស១៥ឆ្នាំមិនអោយចូលស្រុកខ្មែរ» នោះមិនខាន។ ផ្ទុយទៅ
វិញបើជប៉ុនចាញ់បារាំង បារាំងនៅតែជាអណាព្យាបាលលើសមាគតរដ្ឋអិណ្ឌូចិននោះ
ខ្ញុំអស់បានត្រលប់ទៅស្រុកវិញមុនកា
លកំណាត់របស់សាលក្រមនៃព្រៃនគរហើយ។ ខ្ញុំនឹងនៅតែជាអ្នកទោសជាងពីរឆ្នាំទៅមុខទៀត
ហើយនឹងត្រូវនៅក្រៅស្រុ
កជាង១២ឆ្នាំតទៅមុខទៀតអែណោះ ដែលជាថិរវេលាមួយវែងឆ្ងាយណាស់(នេះបើគិតពីជាប់ទោសពីឆ្នាំ១៩៤២ដល់១៩៤៥
) ។ បើសំលឹងតាមវេលានេះឃើញថា ខ្ញុំដូចជាគ្មានសង្ឃឹមថា
បានត្រលប់ទៅស្រុកវិញ បន្ដសកម្មភាពនយោបាយស្រុកទេ
សជាមួយនិងវរជនខ្មែរអែទៀតបានឡើយ។
ប៉ុន្ដែធម្មជាតិយើងជាអ្នកនយោបាយ
យើងមិនត្រូវអស់សង្ឃឹមទេ! ខ្ញុំចេះតែមានសង្ឃឹមថា ថ្ងៃណាមួយ ឆ្នាំណាមួយគង់តែ
ខ្ញុំបានរួចខ្លួន បានទៅប្រាកដខ្លួនលើទឹកដីខ្មែរវិញពុំខានទេ
ហើយខ្ញុំនឹងបានបន្ដសកម្មភាពខ្ញុំរួមជាមួយនិងវរជនអែទៀតៗក្នុង
ការទាមទារសិទ្ធិសេរីភាពខ្មែរមកអំពីជនបរទេសនោះ
លុះត្រាតែបានសំរេចពុំខានសោះឡើយ។
ខ្ញុំបានរស់នៅនិងតំបន់ដិកយុក
នៃកោះត្រលាចនោះដោយចេះតែទន្ទឹងចាំស្ដាប់ការវិវត្ដន៍នៃសង្គ្រាមខ្លះដែរ។
ស្រាប់តែមក
ដល់ចុងឆ្នាំ១៩៤៤ ការប្រែប្រួលប្ដូរផ្លាស់ក៏កើតមានឡើងមែន។
ជប៉ុនបានឈ្នះបារាំងនៅអិណ្ឌូចិន។ ហើយទីកោះត្រលាច
ទាំងមូលជនជាតិបារាំងត្រូវកងទ័ពជប៉ុនឡើងមកដកអាវុធចេញអស់។
បារាំងត្រូវអស់អំណាចត្រឹមណេះ។ ប៉ុន្ដែមិនជាយូរប៉ុ
ន្មាន ដល់ខែកុម្ភៈ១៩៤៥ កងទ័ពសម្ពទ្ធមិត្ដ (អាមេរិកាំង) បានជួយបារាំងឡើងវិញ។
នៅថ្ងៃទី៨កុម្ភៈ១៩៤៥ ទីកោះត្រលាចបា
នត្រូវរងគ្រាប់បែកពីសំណាក់ទ័ពសម្ព័នមិត្ដយ៉ាងកោលាហល (
អែក្រុងភ្នំពេញនោះក៏ត្រូវរងគ្រប់បែកនៅថ្ងៃជាមួយគ្នានេះ
ដែរ) ។ ក្រោយការទំលាក់គ្រាប់បែកនេះ
ចំនួនប្រមានជាមួយអាទិត្យស្រាប់តែមានទាហាជប៉ុនមួយក្រុមបាននាំទូរលេខ
មួយច្បាប់មកពីភ្នំពេញ អោយនាំអ្នកទោសនយោបាយបួនរូបគឺ លោកអាចារ្យហែម ចៀវ
លោកនួន ឌួង លោកប៉ាច ឈឹន
និងខ្លួនខ្ញុំប៊ុណ្ណចន្ទ ម៉ុល ត្រលប់ទៅភ្នំពេញវិញ។
ដោយលោកអាចារ្យហែម ចៀវ
បានទទួលមរណភាពបាត់ទៅហើយនោះ ទើបគេប្រមូលបានតែបីនាកគឺ លោកនួនឌួង
លោកប៉ាច ឈឺន និងខ្លួនខ្ញុំប៉ុណ្ណោះ។
នៅពេលព្រលប់ម៉ោងប្រហែលជាង១៨
គេនាំពួកយើងខ្ញុំចុះទៅក្នុងនាវាមួយ។ នាវានោះវាជានាវាពិឃាតប្រដេញយ៉ាងលឿ
នរបស់ជប៉ុននៅសម័យសង្រ្គាមលោកលើកទី២។ អ្នកចុះកប៉ាល់នេះក្រោយខ្ញុំទៀត
គឺកងទាហានខ្មែរកម្ពុជាក្រោមយើង
ចំន្ួន១០០នាក់ ព្រមទាំងប្រពន្ធកូនរញ៉េចរញ៉ាចផង
ដែលត្រូវជប៉ុនជួយនាំជញ្ជូនត្រលប់ទៅក្រុងព្រៃនគរវិញ។ ទាហានទាំង
នោះគឺបារាំងយកមកប្រើការនៅលើកោះត្រលាចនេះ។
លុះដាក់មនុស្សគ្រប់ហើយ
១០នាទីក្រោយមកនាវានេះក៏ស្រាវយុថ្កាថយចេញពីកោះត្រលាចមួយរំពេច។
កោះត្រលាច! កោះទារុណកម្ម!
កោះអុក្រិដ្ឋ!
កោះមរណៈតែជាកោះផ្ដល់អោយខ្ញុំនូវអនុស្សាវរីយ៍ក្សេមក្សាន្ដជាចុងក្រោយ!
ខ្ញុំបានឃ្លាតឆ្ងាយហើយ! ខ្ញុំលើដៃឡើងគ្រវីលាកោះនោះ...
ទាំងស្រណោះ...ហើយស្រណោះសោកស្ដាយចំពោះរូបលោ
កអាចារ្យហែម ចៀវ ដែលលោកចែកឋានទៅហើយ
ផ្នូរលោកលេខ១១៣នៅលើកោះនេះ...ស្ដាយណាស់យើងពុំបានទៅ
លាលោក! ស្ដាយណាស់! លោកពុំបានមកជាមួយយើង!
កោះត្រលាច
សូមអ្នកជួយថែរក្សាឆ្អឹងវីរជននេះអោយយើងផង
ថ្ងៃណាយើងសំរេចជោគជ័យយើងនិងត្រលប់មកសុំឆ្អឹង
នេះអំពីអ្នកហើយយើងនិងអរគុណអ្នក!។
នេះជាមនោវាចាខ្ញុំ
ដែលរសាត់តាមខ្យល់ឆ្ពោះទៅកាន់កោះត្រលាច
ដែលលិចបន្ដិចម្ដងៗទៅក្នុងផ្ទៃអន្ធការ។ ខ្ញុំមើលកោះ
ត្រលាចលែងយល់ព្រោះឆ្ងាយព្រោះយប់។ ពេលនោះគេនាំយើងខ្ញុំចូលទៅក្នុងបន្ទប់មួយ
ដែលមានទាហានជប៉ុនពីរបីនាក់
នៅនោះផង។ គេរាប់រកយើងខ្ញុំដោយរាក់ទាក់ណាស់។
ក្រោយមកទើបគេមានរៀបអាហារអោយយើងខ្ញុំព្រមទាំងលោក
សក្ដិ៥ ជាមេបញ្ជាការនៃនាវានេះ អាស្រ័យរួមនិងទាហាជាន់ខ្ពស់អែទៀត។
ក្រោយពេលបាយខ្ញុំបានចេញឡើងមកលើនាវា មើលទេសភាពសមុទ្រ
ប៉ុន្ដែមើលគ្មានឃើញអ្វីទេ ងងឹតសូន្យសុងតែម្ដង
ហើយហាមមិនអោយអុជភ្លើងបំភ្លឺសោះឡើយ ខ្លាចកប៉ាល់ហោះពួកសំព័ន្ធមិត្ដឃើញ។
នៅគ្រានោះ រលកសមុទ្រធំៗអស្ចា
រ្យ លើកគ្រលែងយោលយោកនាវាទៅឆ្វេង ទៅស្ដាំឡើងលើចុះក្រោមមួយៗ រង្វើលៗ
ដូចគេគ្រលែងប្រមាត់ថ្លើមអ្នកជិះ
អោយវក់វី! គួរអោយអាសូរពួកប្រពន្ធនិងកូនតូចៗរបស់ទាហានកម្ពុជាក្រោមណាស់
ដែលគេអោយអង្គុយនៅកន្សៃនាវា។
ពួកនេះត្រូវពុលរលកក្អួតចង្អោរច្របល់ ខ្យល់ចាប់វក់វី
គ្មានដំបូលការពារត្រូវទឹករលកដែលប៉ះកប៉ាល់នោះសាចបាចចូលមក
ទៀត.. ក្មែងតូចៗក៏យំរង៉េករង៉ាកឡើងគួរអោយវេទនាក្រៃលែង។
ម្ដាយចេះតែខំទ្រាំក្រាបក្រុងកូនទៅទ្រាំទំរំតែដល់ស្រុកវិញ
។ ខ្ញុំឃើញដូច្នេះនឹកអាណិតខ្លោចចិត្ដប៉ុន្ដែមិនដឹងជានឹងរំលែកជួយដូចម្ដេច។
ខ្ញុំបានចុះចូលទៅក្នុងនាវាវិញព្រោះទ្រាំឈរតទៅទៀតពុំបានដែរ។
ខ្ញុំបានចូលទៅក្នុងបន្ទប់ដែលគេរៀបចំទុកអោយស្រេច។
ខ្ញុំឃើញលោកនួន ឌួង និងលោកប៉ាច ឈឺន កំពុងពុលរលកក្រាបជ្រហិតជ្រហម
ឃើញក្រុមនាវាអោយថ្នាំលេបការពារកុំ
អោយខ្លាំងពេក។
អែខ្ញុំទៅដល់កន្លែងហើយមួយម៉ោងក្រោយមកក៏តាំងរង៉ាប់រង៉ើវិលមុខបែកញើសពេញខ្លួនចង់ក្អួតបន្ដិច
ចង់បត់ជើងបន្ដិចលំបាកក្នុងខ្លួនជាខ្លាំង ខំបិទភ្នែកទៅ តែនៅតែវិលដដែល
រួចមិនយូរប៉ុន្មានខ្ញុំក៏តាំងក្អួតចង្អោរវ៉ក់ៗ មកដែរ
។ អស់កំអួតហើយ ទើបសំងំដេកទៅទាំងយោលខ្លួន។
ប្រហែលជាម៉ោង៥ភ្លឺ
ខ្ញុំភ្ញាក់ពីពុលរលក ខ្ញុំខំក្រោកដើរចេញពីបន្ទប់ឡើងទៅលើនាវា។
ពេលភ្លឺនោះខ្ញុំទើបមើលទៅកន្សៃ
នាវាដែលមានប្រពន្ធទាហាននៅនោះ ឃើញសុទ្ធតែកំអួត និងលាមកក្មេងពាសពេញទាំងអស់
ដែលកាលពីយប់នោះគ្នាពុ
លរលកច្រងាប់ច្រង៉ិលនោះអែង ពួកនេះគ្នាលំបាកវេទនាជាងខ្ញុំណាស់ទៅទៀត។
ក្រោយនោះកប៉ាល់ក៏បានទៅដល់កាប់សាំងហ្សក់(Cap Saint Jaqueជាកំពែងធំមួយរបស់យួនព្រៃនគរ
) នៅកំពង់នោះ
ខ្ញុំឃើញអ្វីនោះដូចជាសរសរធំៗ មូលៗ គេយកទៅបោះត្រៀបត្រាក្នុងទឹក...
លុះចូលទៅជិតទើបដឹងថា អោជាបំពង់ភ្លើង
កប៉ាល់ដែលលិចទៅទេតើ!
កប៉ាល់ទាំងនោះត្រូវលិចដោយសារការទំលាក់គ្រប់បែករបស់ពួកសំព័ន្ធមិត្ត។
កប៉ាល់លិចនោះ
មានចំនួន២០គ្រឿង។
យើងហួសពីនេះទៅទៀត ក៏ទៅដល់ព្រែកមួយដែលជាច្រកចូលទៅកាន់ក្រុងព្រៃនគរ។
កប៉ាល់នេះបានចតស្រួតហើយប្រ
ហែលជិតកន្លះម៉ោង ទើបឃើញទាហានជប៉ុនម្នាក់ចុះមកអញ្ជើញពួកយើងទាំងបីនាក់។
គេនាំយើងចុះពីលើនាវាហើយនាំ
យើងទៅជិះរថយន្ដតូចមួយឆ្ពោះទៅកាន់កន្លែងមួយនៅក្រុងព្រៃនគរ។
ទីនោះជាកន្លែងរាជការជប៉ុនរៀបចំអោយពួកមេន
យោបាយធំៗរបស់យួនមានពួកកៅដាយ វ់ាហាវ ប៊ិនស្វៀងជាដើមនៅទីនោះ។ ចំណែកពួកយើង
គេយកទៅផ្ញើអោយនៅ
និងក្រុមកៅដាយដែលជាក្រុមធំជាងគេនៅទីនោះ។
ក្រុមកៅដាយបានរៀបចំទទួលក្រុមខ្ញុំដោយរាក់ទាក់។ តែពួកកៅដាយទទួ
លទានម្ហូបបួស(ម្ហូបគ្មានសាច់ខ្លាញ់ ) ទាំងអស់គ្នា (ក្រុមកៅដាយ,
វ៉ាយហាវ. ប៊ិនស្វៀង ជាក្រុមសាសនានាំបំបះបំបោររំ
ដោះពីនឹមបារាំង។ ពួកនេះគេរៃប្រាក់ពីពួកគ្នាគេដើរទិញអាវុធតស៊ូនិងបារាំង។
ខ្ញុំបានឃើញក្រុមនេះយួរប្រាក់ទាំងថង់ៗទៅប្រ
គល់ជូនមេក្រុមគេរាល់វេលា។ គេមានគណៈកម្មការគេអង្គុយរាប់ប្រាក់ច្រើនគ្នា
ពួកក្រុមគេប្រមូលបានប្រាក់ច្រើនលាន
រៀល បានច្រើនជាងគេ គឺពួកកៅដាយនេះតែម្ដង។) ។
ខ្ញុំលោកនួន
ឌួង លាកប៉ាច ឈឺន នៅទីនោះបាន១៤ថ្ងៃ
ទើបបានជប៉ុនគេមកអញ្ជើញឡើងរថយន្ដមួយដែលជារថយន្ដដឹក
កងទ័ព។
ពេលម៉ោង៩ព្រឹកយើងទាំងបីនាក់ក៏បានធ្វើដំណើរតាមឡានទាហានចាកចេញពីទីក្រុងព្រៃនគរឆ្ពោះមកប្រទេស
កម្ពុជា!
នៅលើឡានខ្ញុំដឹងថាទឹកមុខខ្ញុំឡើងថ្លាពព្រាយ--
ថ្លាព្រោះនឹងបានមកប្រាកដស្រមោលលើមាតុប្រទេសជាទីស្នេហា ដែល
ខ្ញុំប្រាត់ប្រាស់ទៅជិត៤ឆ្នាំ ហើយដែលញាតិមិត្ដគ្រប់គ្នានឹកស្នានថា
ខ្ញុំមិនអាចនឹងរស់មកវិញទេ! ថ្លាព្រោះខ្ញុំសង្ឃឹមជាថ្មីថា ខ្ញុំ
អាចបន្ដសកម្មភាពនយោបាយរបស់ខ្ញុំបានតទៅទៀតហើយ!
មកដល់កំពង់ចំលងអ្នកលឿង ក៏បានជួបនិងលោកអាចារ្យប៉ាង ខាត់ ជុំ មួង
ព្រមទាំងមិត្ដភក្ដិទៀត។ យើងទាំងអស់គ្នាអោប
រិតគ្នាដោយសេចក្ដីត្រកអរជាភិយោភាព! តើមានពាក្យអ្វីថ្លែងអោយចំបាន
អំពីមនោសញ្ចេតនាសប្បាយរីករាយដោយសារ
បានជួបគ្នានេះ? គ្មានឡើយ! យើងសប្បាយណាស់រកពាក្យថ្លែងពុំបាន!
ក្រោយពេលដែលបានសាកសងសំណេះសំណាលគ្នាចប់សព្វគ្រប់ហើយនោះ
មិត្ដយើងគេអោយយើងបន្ដដំណើរមកភ្នំពេ
ញចុះ គេទាំងនោះបន្ដដំណើរទៅកាន់ខេត្ដព្រៃវែង
និងស្វាយរៀងទៅទៀតជួយឃោសនាជាមួយទ័ពជប៉ុន ដើម្បីដឹកនាំប្រជា
ពលរដ្ឋនៅតំបន់នោះ។
យើងខ្ញុំទាំងបីនាក់ ក៏ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងភ្នំពេញមកទៀត
ដែលបានមកដល់នៅវេលាម៉ោង១២ ថ្ងៃត្រង់ ដោយសុវត្ដិ
ភាព។
បិតាខ្ញុំ
បងប្អូនខ្ញុំ (សូមជំរាបថា
ម្ដាយខ្ញុំទទួលអនិច្ចកម្មតាំងពីថ្ងៃ ១៤ កក្កដា ១៩៤០ ម៉្លេះ)
បានចោមរោមព្រោងព្រាត ញញឹ
មលាយនិងទឹកភ្នែក ដោយសប្បាយពេកចំពោះវត្ដមានរបស់ខ្ញុំដែលគេពិបាកនឹងសង្ឃឹម។
អស់លោកជាមិត្រមេត្រីទាំងឡាយ ជីវភាពខ្ញុំនៅគុកភ្នំពេញ នៅគុកព្រៃនគរ
នៅកោះត្រលាចបានចប់ហើយ។ ខ្ញុំមានសេរីភា
ពវិញហើយ! ប៉ុន្ដែគ្រាន់តែជាពន្លឺតូចមួយប៉ុណ្ណោះទេ ពុំមែនជាសេរីភាពមែនទែនទេ!
ពីព្រោះប្រទេសយើងពេលនោះ ពុំ
ទាន់បានអែករាជ្យនៅឡើយ។ សេរីភាពនៃប្រជាជន ដែលរស់នៅក្នុងប្រទេសដែលកញ្ជះគេ
មានគេត្រួតត្រានោះ ពុំមែនជា
សេរីភាពពិតប្រាកដទេ។ យើងត្រូវតែត្រេចរកសេរីភាព
ប្រជាធិបតេយ្យនេះអោយបានពិតប្រាកដជាក់ស្ដែង។
នៅក្នុងឆ្នាំ១៩៤៦
ខ្ញុំក៏បានធ្វើជាក្រុមខ្មែរអិស្សរៈនៅតំបន់ខេត្ដបាត់ដំបងរហូតមក។ លុះឆ្នាំ
១៩៥១ ខ្ញុំក៏បានស្ម័គ្រធ្វើតំណាង
រាស្រ្ដនៅរដ្នសភា ប៉ុន្ដែអកុសលណាស់ រដ្ឋសភានោះត្រូវសេ្ដច សីហនុ
រំលាយទៅនៅថ្ងៃ១៣-០១-៥៣ ហើយខ្លួនខ្ញុំក៏ត្រូវ
គេចាប់ដាក់គុកអស់ពេល៨ខែ ២០ថ្ងៃថែមទៀតជាមួយពួកមិត្ដ។
គិតទៅឈ្មោះខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល និងគុកនយោបាយនោះដូចជាមិនចេះចប់សោះ។
ប៉ុន្ដែខ្ញុំសូមបញ្ជាប់រឿងគុកនយោបាយនេះ
ត្រឹមរឿងខ្ញុំបានចូលមកស្រុកខ្មែរទៅចុះ
ដើម្បីកុំអោយអស់លោកអ្នកជាមិត្ដធុញទ្រាន់ព្រោះវែងពេក។ ហើយបើមិត្ដចូល
ចិត្ដរឿងខ្ញុំចាប់ពីខ្ញុំធ្វើអិស្សរៈបដិវត្ដន៍
ដេញបាញ់បារាំងយ៉ាងណាៗទៅទៀតនោះ ចាំខ្ញុំឆ្លៀតពេលសរសេរជូននូវសៀវភៅមួ
យទៀត។
ទីបញ្ចប់នេះ ខ្ញុំសូមអរគុណអស់លោកប្រិយមិត្ដទាំងឡាយ
ដែលបានអានរឿងគុកនយោបាយនេះ។ ហើយខ្ញុំសូមអុទ្ទិសជា
អវសានថា សូមអោយចិត្ដគំនិតកូនខ្ែមរមានការចំរើនលូតលាស់ភ្ញាក់រលឹក
ស្រលាញ់ទឹកដីខ្មែរ ពូជពង្សខ្មែរ ប្រពៃណីខ្មែរ
ហើយរីកចំរើនតសអនាគតជានិច្ច!។ |